Angelina Jolie is committed to promoting the Kingdom of Cambodia’s remarkable tourism potential to the world

By MOT

Siem Reap, His Excellency HUOT Hak, Minister of Tourism, held a working meeting with Angelina Jolie, the renowned Hollywood actress and President of the MJP Foundation, who has carried out humanitarian missions in Cambodia and many countries around the world. The discussion focused on strengthening cooperation in promoting tourism, as well as protecting Cambodia’s cultural and natural heritage.

During the meeting, both parties exchanged views on enhancing Cambodia’s reputation on the international stage through various activities such as promoting Cambodia’s tourist destinations, supporting community initiatives, advancing culture, arts, and social sectors, and conserving natural resources.

It is worth noting that, out of her love for Cambodia and its people, Angelina Jolie has been actively engaged in numerous humanitarian efforts in the country, particularly in natural resource and cultural conservation, film arts, education, healthcare, community support projects and sustainable tourism. She has also helped promote Cambodia’s tourism globally through films such as First They Killed My Father and Tomb Raider.

រដ្ឋមន្រ្តីទេសចរណ៍ៈ លោកស្រីAngelina Jolie នឹងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ដោយៈ ចំណាន

    សៀមរាបៈ ដោយក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិMJP ដែលបានបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភា​ក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា សកម្មភាពការងារគាំទ្រសហគមន៍ សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។

ដោយការស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ សិល្បៈភាពយន្ត អប់រំ សុខាភិបាល ការគាំទ្រដល់គម្រោងសហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និងTomb Raider ជាដើម៕

តម្លៃផ្ទះនៅទីក្រុងធំៗចំនួន២ របស់ប្រទេសអូស្ត្រាលីធ្លាក់ចុះក្នុងខែមីនា ខណៈធនាគារកណ្តាល RBA រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសអូស្ត្រាលី រួមមានទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន បានធ្លាក់ចុះក្នុងខែមីនា ដោយសារការកើនឡើងនៃថ្លៃដើមលើការខ្ចីប្រាក់ បានជះផលប៉ះពាល់ដល់លទ្ធភាពទិញផ្ទះ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានបញ្ជាក់ថា តម្លៃផ្ទះនៅទីក្រុងស៊ីដនីបានធ្លាក់ចុះ០,១ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊នបានធ្លាក់ចុះ០,២ភាគរយ ស្របពេលការដេញថ្លៃធ្លាក់ចុះ និងការកើនឡើងនៃការចុះបញ្ជីដាក់លក់ផ្ទះ។

ផ្ទុយទៅវិញ តម្លៃផ្ទះនៅទីក្រុង Perth មានភាពរីកចម្រើនខ្លាំង ដោយសម្រេចបានកំណើនក្នុងរង្វង់២,៥ភាគរយ ខណៈដែលតម្លៃផ្ទះនៅទីក្រុង Brisbane និងទីក្រុង Adelaide បានកើនឡើងជាង១ភាគរយ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality លើកឡើងថា «​តម្រូវការ​កំពុងចាប់ផ្តើមបង្ហាញសញ្ញាថយចុះ ដោយសារការ​កើនឡើង​បន្ថែម​ទៀត​នៃ​​ថ្លៃដើម​រស់នៅ និង​អត្រា​ការប្រាក់ រួម​ជាមួយ​នឹង​ការ​ធ្លាក់ចុះ​នៃ​ទំនុកចិត្ត ​ខណៈ​ជម្លោះ​នៅ​តំបន់មជ្ឈិមបូព៌ា​បន្ត​អូសបន្លាយ ។

កាសែត Bloomberg Intelligence រំពឹងថា ការកើនឡើងនៃតម្លៃផ្ទះរយៈពេល៣ឆ្នាំកន្លងមក នៅទីក្រុងស៊ីដនីនឹងបិទបញ្ចប់នៅឆ្នាំនេះ ដោយក្រុមអ្នកវិភាគព្យាករណ៍ថា តម្លៃផ្ទះនឹងធ្លាក់ចុះ១ភាគរយ បណ្តាលមកពីការរឹតបន្តឹងអត្រាការប្រាក់ចុងក្រោយរបស់ធនាគារកណ្តាលអូស្ត្រាលី។

ធនាគារកណ្តាលអូស្ត្រាលី (RBA) បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសម្រាប់កិច្ចប្រជុំចំនួន២លើកជាប់ៗគ្នាគិតត្រឹមខែមីនា ហើយត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ជាលើកទី៣ នៅក្នុងខែឧសភា ដែលធ្វើឱ្យអត្រាការប្រាក់ពី៤,១ភាគរយដល់៤,៣៥ភាគរយ ដើម្បីទប់ស្កាត់អតិផរណា៕ ប្រភព: Bloomberg៕

តម្លៃផ្ទះថ្មីនៅតាមបណ្តាទីក្រុងធំៗរបស់ប្រទេសចិនកើនឡើងនៅក្នុងខែមីនា

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានកើនឡើងនៅក្នុងខែមីនា បន្ទាប់ពីបានធ្លាក់ចុះកាលពីខែកុម្ភ: ស្របពេលមានការកើនឡើងនៃតម្រូវការលំនៅឋាននៅក្នុងទីក្រុងធំៗ។

យោងតាមស្ថាប័ន ​​China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិន បានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០ បានកើនឡើង០,០៥ភាគរយនៅខែមីនា បន្ទាប់ពីធ្លាក់ចុះ០,០៤ភាគរយនៅក្នុងខែកុម្ភៈ។

ក្រុមហ៊ុន China Index Academy បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់គម្រោងដែលមានគុណភាពខ្ពស់កាន់តែច្រើននៅក្នុងទីក្រុងធំៗបានជួយជំរុញការងើបឡើងវិញនៃការលក់ផ្ទះថ្មីដោយសន្សឹមៗនៅក្នុងខែមីនា។

ក្រុមហ៊ុន​ខាងលើ​បាន​បន្ថែមថា «ការ​បន្ត​​ងើប​ឡើង​វិញ​​នៅ​ខែ​មេសា​នេះនឹង​មាន​សារៈសំខាន់​ណាស់»។ «ប្រសិនបើ​សន្ទុះ​អាច​រក្សា​បាន​នៅ​ក្នុង​ទីក្រុង​ធំៗ នោះការ​រំពឹង​ទុក​របស់​ទីផ្សារនឹងមានភាពប្រសើរឡើង និង​ដាក់​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់ស្ថិរភាពទីផ្សារ​​ពេញ​មួយ​ឆ្នាំ»។

ការធ្លាក់ចុះនៃអចលនទ្រព្យរបស់ប្រទេសចិន ដែលបង្កឡើងដោយការរឹតបន្តឹងរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០២០ លើការខ្ចីប្រាក់ច្រើនពេកដោយអ្នកអភិវឌ្ឍន៍ បានធ្វើឱ្យសាច់ប្រាក់ងាយស្រួលរបស់ពួកគេធ្លាក់ចុះ ដែលធ្វើឱ្យមនុស្សជាច្រើនមិនអាចសងបំណុល ឬបញ្ចប់គម្រោងលំនៅដ្ឋានដែលបានលក់ជាមុនបាន។

វិបត្តិអចលនទ្រព្យនៅប្រទេសចិនបានបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការស្តារតុល្យភាពសេដ្ឋកិច្ចឡើងវិញ និងការពារពីសម្ពាធខាងក្រៅ ដូចជា ការកើនឡើងនៃគោលនយោបាយគាំពារនិយមផ្នែកពាណិជ្ជកម្ម និងផលវិបាកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។

លោកស្រី Shi Lulu នាយកផ្នែកវាយតម្លៃសាជីវកម្មអាស៊ីប៉ាស៊ីហ្វិកនៅទីភ្នាក់ងារ Fitch Ratings បានអះអាងថា «ដោយសារលក្ខខណ្ឌទីផ្សារការងារមិនអំណោយផល កំណើនស្តុកលំនៅឋាន និងបញ្ហាប្រឈមជាមូលដ្ឋានផ្សេងទៀត ទំនុកចិត្តទីផ្សារទាំងមូលនៅតែមានភាពផុយស្រួយ»។

លោកស្រីបានបញ្ជាក់បន្ថែមថា ការកើនឡើងនៃជម្លោះភូមិសាស្ត្រនយោបាយបានបង្កើនភាពមិនប្រាកដប្រជាចំពោះសំណួរថាតើការងើបឡើងវិញអាចរក្សាបានឬអត់៕ប្រភព: Reuters៕

ក្រុមហ៊ុន សហគ្រាសចិនប្រមាណ២០មានបំណងតភ្ជាប់ទំនាក់ទំនងទីផ្សារ ធ្វើធុរកិច្ច និងពង្រីកការវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណា

    ប្រទេសចិនៈ លោក​ ឡៅ​ ងួន​ អេង​ អនុព័ន្ធពាណិជ្ជកម្មកម្ពុជា​ បានចូលរួមអម លោកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ​ ក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម​ និងវិនិយោគរវាងចិន​និងកម្ពុជា​ ដែលរៀបចំដោយសមាគមចិន-កម្ពុជា​។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ការយល់ដឹងអំពីស្ថានពាណិជ្ជកម្ម​ និងវិនិយោគរបស់កម្ពុជា​និងការតភ្ជាប់ទីផ្សារ​ ដោយមានការចូលរួមពីតំណាងសហគ្រាស ​/ក្រុមហ៊ុន​ចិនប្រមាណ​២០​ដែ​លមានបំណងតភ្ជាប់ទំនាក់ទំនងទីផ្សារ​ ធ្វើធុរកិច្ច​ និងពង្រីកការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគច្រើន នៃសហគ្រាសចិនចូលរួមនេះ​ មានជំនាញ ផលិតសម្គារ:ប្រើប្រាស់​ប្រចាំថ្ងៃ និងកែច្នៃអាហារ​ ជាដើម៕

 

កោះខ្សាច់ទន្លានឹងមានស្ពានឆ្លងកាត់នាពេលខាងមុខ ខណៈក្រសួងកំពុងពិភាក្សាការងារលំអិត

ដោយៈ ចំណាន

    ភ្នំពេញៈ លោកនូ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការPRC ដើម្បីចរចាកិច្ចសន្យាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CHODAI CO., LTD (JAPAN) in association with ES International Consultants Co., LTD។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកPRC មន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាព, ការងារសិក្សាលម្អិត និងការត្រួតពិនិត្យការសាងសង់ (Feasibility Study, Detailed Engineering Design and Construction Supervision) នៃគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា។

កោះខ្សាច់ទន្លា មានទីតាំងស្ថិតនៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល៕

 

មន្រ្តីនិងអ្នកជំនាញជប៉ុនពិនិត្យវឌ្ឈនភាពការងាររបស់មន្រ្តីចំនួន៤ក្រុម ដែលកំពុងធ្វើការងារពាក់ព័ន្ធវិស័យភស្តុភារកម្ម

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវកុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាការចម្រុះសម្រាប់ការសម្របសម្រួល (5th JCC Meeting) នៃគម្រោងស្ដីពីការពង្រឹងសម​ត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមប្រតិបត្តិការការងារ (Working Group) នីមួ​យៗ ដោយផ្អែកលើលទ្ធផលសំខាន់ៗ មួយចំនួនដូចជា ១) ផែនការវិភាគទិន្នន័យ និងរបាយការណ៍ ២) ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ និងផ្លូវដែក។

លោកជំទាវកុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកជំទាវកុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន

៣) ការសម្របសម្រួលចរាចរណ៍ឆ្លងកាត់ព្រំដែន (ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក) និង៤) ការសិក្សាស្ដីពីមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ រួមទាំងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព មួយចំនួនក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការប្រចាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែង របស់ក្រុមប្រតិបត្តិការការងារទាំង៤ ចំពោះការសម្រេចបាននូវលទ្ធផល ប្រកបដោយផ្លែផ្កា ព្រមទាំងលើកពីផែនការបន្ត និងដំណោះស្រាយសម្រាប់ការអនុវត្តជំហានបន្ទាប់ផងដែរ៕

លោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា
លោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា

វៀតណាម​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​​ជាប់គាំង​ក្នុង​គម្រោង​អចលនទ្រព្យ​តម្លៃ១០០ពាន់​លាន​ដុល្លារអាមេរិក

ដោយ: សហសេវិក
អន្តរជាតិ: ការពន្យារពេលក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យរាប់ពាន់នៅទូទាំងប្រទេសវៀតណាមកំពុងធ្វើឱ្យធនធានហិរញ្ញវត្ថុយ៉ាងច្រើនស្ថិតក្នុងភាពជាប់គាំង ដោយសារបញ្ហាឧបសគ្គផ្លូវច្បាប់ និងនីតិវិធី។

យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា បច្ចុប្បន្ន មានគម្រោងអចលនទ្រព្យប្រមាណ ២.៩៩១ កំពុងជាប់គាំង ដែលមានតម្លៃទុនវិនិយោគសរុបជិត ១០០ពាន់លានដុល្លារ។ តួលេខនេះតំណាងឱ្យធនធានដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនទាន់ត្រូវបានកៀរគរដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Van Sinh បានអះអាងថា ការសាងសង់គម្រោងជាច្រើននៅតែជាប់គាំងក្នុងបញ្ហាផ្លូវច្បាប់ ឬត្រូវបានទុកចោលពាក់កណ្តាលទី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាកកស្ទះទាំងនេះ។ លទ្ធផលបឋមបង្ហាញថា គម្រោងចំនួន៩២៦ ដែលមានដើមទុនសរុបប្រហែល ៣០ ពាន់លានដុល្លារ ត្រូវបានដោះស្រាយរួចហើយ។

នៅឆ្នាំ២០២៦ អាជ្ញាធរពាក់ព័ន្ធបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ឧបសគ្គសម្រាប់គម្រោងជាប់គាំងដែលនៅសេសសល់។ ការវាយតម្លៃបឋមបង្ហាញថា ក្នុងចំណោមគម្រោងជាង ២០០០ ដែលមិនទាន់ដោះស្រាយ មានគម្រោងប្រហែល២៤៨ ទាក់ទងនឹងបញ្ហាដីធ្លី។

ជាមួយគ្នានេះ គម្រោងចំនួន៤៧៩ ពាក់ព័ន្ធនឹងបទប្បញ្ញត្តិផ្លូវច្បាប់ក្រោមអំណាចរបស់រដ្ឋសភា និង គម្រោងចំនួន២០៨ ស្ថិតនៅក្នុងយុត្តាធិការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងក្រសួងនានា៕ប្រភព: Vietnamnet៕

គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ តម្លៃសមរម្យនៅតំបន់ជាយក្រុងKFA គង នយផ្តល់លកខខ័ណ្ឌបង់ប្រាក់ងាយៗ

ដោយៈ និស្ស័យ

    ភ្នំពេញៈ លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រូល និងផ្តល់ប្លង់រឹងជូនអតិថិជនភ្លាមៗ បាននិងកំពុងទាក់ទាញសម្រាប់អតិថិជន ដែលបានទិញដីឡូត៍របស់ក្រុមហ៊ុនKFA ស្ថិតនៅក្នុងភូមិគង នយ សង្កាត់គង នយ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។

គំរោងស្ថិតនៅតំបន់ជាយក្រុងនេះ អតិថិជនគ្រាន់តែបង់ប្រាក់៣០% មុន នឹងក្លាយជាម្ចាស់កម្មសិទ្ធិភ្លាមៗ ហើយនៅសល់៧០%ទៀត អាចបង់ជាមួយធនាគារដៃគូ Wing Bank  ខណៈដែលគម្រោងដ៏ល្អមួយនេះ ស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងត្រូវបានបែងចែកទំហំដីជាច្រើនជម្រើស តម្រូវតាមការចង់បានរបស់អតិថិជន។

គំរោងនេះ បានប្រកាសបើកលក់ជាផ្លូវការនាព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងមកនេះ។

ក្រុមហ៊ុនKHMER FOUNDATION APPRAISAL CO., LTDដែលជាអ្នកអភិវឌ្ឍន៍ បានផ្តល់ជូននូវកម្មវិធីពិសេស ដោយរាល់អតិថិជនទាំងអស់ដែលបានទិញ និងបង់ប្រាក់ផ្តាច់នៅក្នុងឱកាសនៃពិធីសម្ពោធ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស ព្រមទាំងទទួលបានសន្លឹកឆ្នោតចាប់យករង្វាន់ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ រួមមាន ម៉ូតូ ទូរទឹកកក ឆ្នាំងដាំបាយអគ្គិសនី កង្ហារ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

នៅក្នុងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ តម្លៃសមរម្យនៅតំបន់ជាយក្រុង ខេអេហ្វអេ លែនដ៍ គង នយ ដែលស្ថិតនៅជិតរង្វង់មូលកួរស្រូវ និងមានចម្ងាយប្រមាណត្រឹមតែជាង៣ពាន់ម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ មរតកតេជោ ត្រូវបានរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួចរាល់ រួមមាន បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ប្រព័ន្ធបង្ហូរទឹក(លូ) ផ្លូវបេតុងទំហំ៨ម៉ែត្រ និងមានរបងព័ទ្ធជុំវិញគម្រោងរួចរាល់។

ក្រៅពីនេះ ក្រុមហ៊ុនក៏មានការដាំដើមឈើ និងសួនកំសាន្ត ជាពិសេស អាជីវកម្ម ហាងកាហ្វេទំនើប មីហឺរ បឺហ្គ័រ និងភេសជ្ជៈគ្រប់មុខកំពុងដំណើរការផងដែរ។

ទំហំដីឡូតិ៍ត្រូវបានបែងចែកជា ៦ប្រភេទ រួមមាន

៥ម × ២០ម = ១×,×××$ ៥ម × ២២ម = ១×,×××$ ១០ម × ២០ម = ២×,×××$ ១០ម × ៣០ម = ៤×,×××$ ១២ម × ២២ម = ៤×,×××$

២០ម × ២០ម = ៥×,×××$៕

កំណើនតម្លៃជួលអាផាតមុិនជាមធ្យមនៅសហរដ្ឋអាមេរិកចាប់ផ្តើមធ្លាក់ចុះ ស្របពេលការផ្គត់ផ្គង់កើនឡើង

ដោយ: សហសេវិក
អន្តរជាតិ: ជាធម្មតា តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកកើនឡើងនៅនិទាឃរដូវ (spring) ព្រោះមនុស្សកាន់តែច្រើនស្វែងរកផ្ទះបន្ទាប់ពីរដូវរងា។ ប៉ុន្តែ នៅឆ្នាំ២០២៦នេះ ការកើនឡើងមានកម្រិតទាបជាងធម្មតា។

នៅក្នុងខែមីនា ឆ្នាំ២០២៦ តម្លៃជួលអាផាតមុិនជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើង ០,៤% ធៀបនឹងខែកុម្ភៈ ដល់១.៣៦៣ដុល្លារ។ កាលពីឆ្នាំមុន តម្លៃជួលបានកើនឡើង០,៦ភាគរយ ក្នុងអំឡុងពេលដូចគ្នា។

បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃជួលអាផាតមុិននៅខែមីនាបានធ្លាក់ចុះជាង១,៧ភាគរយ។ តួលេខនេះបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៧។ជាមួយគ្នានេះ បើធៀបនឹងកម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២ តម្លៃជួលអាផាតមុិនបានធ្លាក់ចុះជាង៥,៥ភាគរយ។

យោងតាមលោក Chris Salviati សេដ្ឋវិទូមកពីក្រុមហ៊ុន Apartment List បានឱ្យដឹងថា បញ្ហាជាច្រើនកំពុងប៉ះពាល់ដល់ទីផ្សារលំនៅឋាន។ យោងតាមទិន្នន័យថ្មីពីការិយាល័យស្ថិតិការងារបង្ហាញថា ក្រុមហ៊ុនអាមេរិកកំពុងកាត់បន្ថយបុគ្គលិក ហើយសង្គ្រាមនៅអ៊ីរ៉ង់កំពុងជំរុញឱ្យអត្រាអតិផរណាកម្រើកឡើងវិញ។

ដោយសារបញ្ហាប្រឈមទាំងនេះ ប្រជាជនអាមេរិកជាច្រើនមានភាពមិនប្រាកដប្រជាអំពីហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះ ពួកគេមិនសូវមានឆន្ទៈក្នុងការជួលផ្ទះថ្មីទេ។

កាលពីឆ្នាំមុន តម្លៃជួលអាផាតមុិនហាក់ចាប់ផ្តើមងើបឡើងវិញជាលើកដំបូង ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣។ ទោះជាយ៉ាងណា ការងើបឡើងវិញនោះបានជាប់គាំង ដោយសារសុខភាពទីផ្សារការងារកាន់តែចុះខ្សោយ។

នៅក្នុងខែមីនា ឆ្នាំ២០២៦ អត្រា​អាផាតមុិនទំនេរ (Vacancy Rate) ស្ថិតក្នុងរង្វង់៧,៣ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៧។

ស្របពេលជាមួយគ្នានេះ អាផាតមិនថ្មីមួយចំនួនធំត្រូវបានសាងសង់ក្នុងរយៈពេល៣ឆ្នាំកន្លងមក។ ការសាងសង់បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា នៅឆ្នាំ២០២៤ អាផាតមុិនថ្មីចំនួនជាង៦០០.០០០យូនីតត្រូវបានបញ្ចប់ការសាងសង់។ តួលេខនេះជាចំនួនអាផាតមិនថ្មីច្រើនបំផុតដែលត្រូវបានសាងសង់ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ១៩៨៦៕ប្រភព: CNBC៕