ខេត្តចំនួន១០ទៀតនៅកម្ពុជានឹងមានសភាពាណិជ្ជកម្មនាពេលខាងមុខ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំ ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តថ្មីចំនួន១០ សម្រាប់អាណត្តិទី១ លើកទី១។

កិច្ចប្រជុំនេះដឹកនាំដោយលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសហការី ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ប្រធាន និងមន្រ្តីជំនាញនាយកដ្ឋាន អភិវឌ្ឍន៍វិស័យឯកជន ប្រធាន និងមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល កំពង់ឆ្នាំង កំពត កែប កំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ក្រចេះ និងឧត្តរមានជ័យ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបំបែកថ្មីចំនួន១០ ព្រមទាំងពិភាក្សាអំពីនីតិវិធី និងកំណត់កាលបរិច្ឆេទ ក្នុងការរៀបចំដំណើរការបោះឆ្នោត៕

រដ្ឋា​ភិបាល​សម្រេច​យក​ដី​តំបន់​ការពារ​ធម្មជាតិ​ជិត​១​លាន​ហិក​តា​មក​គ្រប់​គ្រង​ក្រោម​សេនាធិការ​ក្រសួង​បរិស្ថាន

ដោយៈ ចំណាន

    ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបនឹងសម្រេចយកដីតំ​បន់​​ការពារធម្មជាតិ ដោយសហគមន៍ទំហំជាង៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួង​បរិ​ស្ថាន​។

សម្រេចយកដីតំ​បន់​​ការពារធម្មជាតិ ដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រង​ដោយ​ក្រសួង​បរិ​ស្ថាន ត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យចុះហត្ថលេខា ដោយសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ដីតំបន់ការពារធម្មជាតិជាង៩៣ម៉ឺនហិកតា ដែលដក​ហូត​ពី​សហគមន៍នេះ ស្ថិតនៅក្នុងខេត្តចំនួន២០។

លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល ទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុក​ដាក់​ខ្ពស់លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការសម្រេចរបស់សម្តេចមហាបវរធិបតីនាពេលនេះ គឺបង្ហាញឱ្យ​ឃើញនូវការប្តេជ្ញាចិត្តខ្ពស់ របស់សម្តេចក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយមិន​មែនដាក់ចេញត្រឹមគោលនយោបាយនោះទេ តែបានដាក់ចេញនូវសកម្មភាពជាក់ស្តែង។

លោករដ្ឋមន្ត្រីបន្តថា ផ្តើមចេញពីការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពជាក់ស្តែងនេះហើយ ទើបនៅ​ពេលថ្មីៗនេះ កម្ពុជា បានជាប់លេខ១ ជាប្រទេស ដែលមានបរិស្ថានធម្មជាតិ​ដ៏ល្អបំផុត នៅលើ​ពិភព​លោក តាមរយៈការសិក្សាស្រាវជ្រាវរបស់ U.S. News & World Report។

ប្រទេសកម្ពូជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និង​មានផ្ទៃដីជាង៧លានហិកតា (ប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យ​ព្រៃ​ឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។

ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់​ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធឬមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍​តំបន់​ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ រួមគ្នាដើម្បីវិស័យបរិស្ថាន និងធនធាន​ធម្ម​ជាតិនៅកម្ពុជា ត្រូវបានធានា ដើម្បីការរស់នៅប្រកបដោយចីរភាពស្របតាមគោលនយោបាយ​ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈការពង្រឹង និងពង្រីកបន្ថែម ការអនុវត្ត “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន” ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព៕

តើ​ផ្នែក​អ្វី​នៃ​វិស័យ​អចលន​ទ្រព្យ​ដែល​គួរ​វិនិយោគ និង​ផ្តល់​ផល​ចំណេញ​លឿន​ក្នុង​បរិបទ​បច្ចុប្បន្ន​?

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ វិនិយោគលើអចលនទ្រព្យកម្ពុជា ជាមួយនឹងផលចំណេ​ញលឿនជាងមុន និងជួយ“ចាក់បញ្ចូល” ចរន្តសេដ្ឋកិច្ចចូលទៅក្នុងប្រទេស ជាអ្វីដែលអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគលើកឡើងនូវចំណុចមួយចំនួនគួរពិចារណា។

អ្វីដែលជាចំណុចសំខាន់គឺផ្តោតលើវិស័យ ដែលត្រូវគ្នានឹងវដ្តកំណើនបន្ទាប់របស់កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការពង្រីកទីក្រុង។

មូលដ្ឋាន និងសូចនាករទាំងនេះ គឺជាយុទ្ធសាស្ត្រឆ្លាតវៃបំផុតសម្រាប់ឆ្នាំ២០២៦-២០៣០ខាងមុខ។

១.វិនិយោគនៅជិតច្រករបៀងកំណើនហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ហេដ្ឋារចនាសម្ព័ន្ធនៅតែជាមូលដ្ឋានសំខាន់ ក្នុងការបង្កើនតម្លៃដីធ្លីមុនពេលទីផ្សារទូទៅកត់សម្គាល់ ហើយតំបន់សំខាន់ៗនាពេលអនា​គត ដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍គួរផ្តោតគឺមានដូចជា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ច្រករបៀងផ្លូវជាតិលេខ៥១
ច្រករបៀងផ្លូវជាតិលេខ៤១ ការពង្រីកភាគខាងជើង និងខាងលិចនៃទីក្រុងភ្នំពេញ និងផ្លូវដឹកជញ្ជូនដែលតភ្ជាប់ទៅកំពង់ផែ និងព្រំដែនថៃ/វៀតណាម។

ជាស្វ័យប្រវត្តិនៅពេលដែលផ្លូវថ្នល់ អាកាសយានដ្ឋាន មជ្ឈ​នមណ្ឌលដឹកជញ្ជូននិងរោងចក្រកើនឡើង នឹងមានកត្តាគាំទ្រមួយចំនួនដូចជាចំនួនប្រជាជនផ្លាស់ទីចូល អាជីវកម្មដើរតាម តម្រូវការជួលកើនឡើង ដីធ្លីក្លាយជាពាណិជ្ជកម្ម។ នោះហើយជារបៀបដែលអចលនទ្រព្យចាក់បញ្ចូលប្រាក់ទៅក្នុងសេដ្ឋកិច្ច។

២. ផ្តោតលើ “អចលនទ្រព្យលំហូរសាច់ប្រាក់” មិនមែនគ្រាន់តែជាការរំពឹងទុកនោះទេ

កាលពីអតីតកាល វិនិយោគិនជាច្រើនគ្រាន់តែរង់ចាំឱ្យតម្លៃដីធ្លីកើនឡើង ប៉ុន្តែបច្ចុប្បន្ននិន្នាការនេះវាបានក្លាយជារូបភាព និងសកម្ម​ភាពមិនច្បាស់លាស់បន្ទាប់ពីCOVID។

ឥឡូវនេះ វិនិយោគិនឆ្លាតវៃផ្តោតលើ ប្រាក់ចំណូលពីការជួលឃ្លាំងតូចៗ ផ្ទះអាជីវកម្ម លំនៅដ្ឋានដែលមានតម្លៃសមរម្យ លំនៅ​​ដ្ឋានកម្មករនៅជិតរោងចក្រ និងគួរវិនិយោគលើអគារប្រើប្រាស់ចម្រុះ។

មូលដ្ឋានអចលនទ្រព្យទាំងនេះ បង្កើតលំហូរសាច់ប្រាក់ប្រចាំខែ ខណៈពេលដែលដីធ្លីកើនឡើងយឺតៗ។

៣. ជៀសវាង​ផ្នែក​ដែល​ផ្គត់ផ្គង់​លើស

វិស័យ​មួយចំនួន​នៅតែមាន​សម្ពាធ​ផ្គត់ផ្គង់​ច្រើន ដូចជា ខុនដូ​ប្រណីត អគារ​ការិយាល័យ​លំដាប់​ខ្ពស់។ ដី​ដែល​មាន​តម្លៃ​ខ្ពស់​ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ។ ផលិតផល​បុរី​ថ្លៃៗ​ឆ្ងាយ​ពី​តំបន់​សេដ្ឋកិច្ច។

ទីផ្សារ​សព្វថ្ងៃ​ផ្តល់​រង្វាន់​ដល់ “ទ្រព្យសកម្ម​ដែល​អាច​ប្រើប្រាស់​បាន” មិនមែន​ត្រឹមតែ​គម្រោង​ដ៏ស្រស់ស្អាត​នោះទេ។

៤. ប្រើ “គំរូ​វិនិយោគ ៣ ដំណាក់កាល”

យុទ្ធសាស្ត្រ​ផលចំណេញ​រហ័ស​ឆ្លាតវៃ​ជាង គួរផ្តោតលើដំណាក់កាលសំខាន់ៗដូចជា ទី១  ទិញ​មុន ទិញ​ដី ឬ​អចលនទ្រព្យ​មុនពេល​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​បញ្ចប់។

ដំណាក់កាលទី២  កែលម្អ​បន្តិចបន្តួច ឧទាហរណ៍៖ ហាងកាហ្វេ​តូច ឃ្លាំង បន្ទប់ជួល ទីធ្លា​ចត​រថយន្ត មីនីម៉ាត។

ប្រភេទអចលនទ្រព្យទាំងនេះ ជួយបង្កើត​ប្រាក់ចំណូល​បាន​យ៉ាង​ឆាប់រហ័ស​ជំនួស​ឲ្យ​ការទុក​ដី​ឲ្យ​នៅទទេ។

ដំណាក់កាលទី ៣ចាកចេញ ឬ​ពង្រីក លក់​បន្ទាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រជាជន​មកដល់ ឬ​ពង្រីក​អាជីវកម្ម។ យុទ្ធសាស្រ្តនេះ ​កាត់បន្ថយ​ពេលវេលា​រង់ចាំ​ បើ​ប្រៀបធៀប​ទៅនឹង​ការ​វិនិយោគ​លើ​ដី​សុទ្ធ។

៥. ប្រធានបទអចលនទ្រព្យល្អបំផុតសម្រាប់វដ្តបន្ទាប់របស់កម្ពុជា

អចលនទ្រព្យឧស្សាហកម្ម រោងចក្រដែលផ្លាស់ប្តូរពីប្រទេសចិន និងការធ្វើពិពិធកម្មតំបន់គាំទ្រ ដល់ការផលិតរបស់កម្ពុជា។

ឱកាសល្អមានដូចជា ឧទ្យានឃ្លាំង លំនៅដ្ឋានកម្មករ ដីឡូតិ៍អចលនទ្រព្យទេសចរណ៍ ហើយតំបន់កំពុងស្តារឡើងវិញមានដូចជា ខេត្តសៀមរាប តំបន់ឆ្នេរសមុទ្រ ទេសចរណ៍ធម្មជាតិជាដើម។

៦. គិតដូចជាអ្នកអភិវឌ្ឍន៍ មិនមែនគ្រាន់តែជាអ្នកទិញទេ

ប្រាក់ចំណេញលឿនបំផុតច្រើនតែមកពី សកម្មភាពដូចជា ការកែលម្អដី ការបង្កើតឧបករណ៍ប្រើប្រាស់។ ការដោះស្រាយតម្រូវការក្នុងស្រុក។

ឧទាហរណ៍ បំលែងដីតាមដងផ្លូវ ទៅជាកន្លែងជួលពាណិជ្ជកម្ម
សាងសង់កន្លែងជួល ដែលមានតម្លៃទាបនៅជិតរោងចក្រ បង្កើតចំណតរថយន្ត/ឃ្លាំងនៅជិតមជ្ឈមណ្ឌលដឹកជញ្ជូន និងការបង្កើតតម្លៃសេដ្ឋកិច្ចទាក់ទាញអ្នកទិញលឿនជាងមុន៕

រដ្ឋ​បាល​ខេត្ត​បង្ហាញ​ពី​ការ​សិក្សា​ស្វែង​យល់​លើ​ផែន​ការ​ប្រើ​ប្រាស់​ដី ​និង​ផែន​ការ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ក្នុង​ក្រុង​សៀមរាប

ដោយៈ ចំណាន

    សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបបានធ្វើ បទបង្ហាញចែករំលែកបទពិសោធលើប្រធានបទស្តីពី “សិក្សាស្វែងយល់ពីការអនុវត្តផែនការប្រើប្រាស់ដីក្រុងសៀមរាប និងផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុង ក្រុងសៀមរាប”។

បទបង្ហាញនេះធ្វើឡើងដោយ លោកនាក់ ណារ៉ុនអភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបទបង្ហាញចែករំលែកបទពិសោធន៍លើប្រធានបទស្តីពី “សិក្សាស្វែងយល់ពីការអនុវត្តផែន​ការប្រើប្រាស់ដីក្រុងសៀមរាប និងផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុង ក្រុងសៀមរាប” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃសាលកវិទ្យាល័យភូមិន្ទកសិកម្មចំនួន១៦០នាក់ ស្រី ៨២នាក់ ដែលដឹកនាំដោយ លោកបណ្ឌិត ហោ សាណារ៉ា ព្រឹទ្ធបុរស មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

លោកបានបន្តថា “កម្មវិធីនេះ គឺជាការបើកចំហ និងផ្ដល់កាលានុវត្តភាពថ្មីមួយដល់និសិ្សត ដើម្បីដកស្រង់យកបទពិសោធជាក់ស្តែង និងទទួលយកចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីជាទុកក្នុងការផ្សារភ្ជាប់ជាមួយនឹងការសិក្សានិងទ្រឹស្តី”។

លោកនាក់ ណារ៉ុនបានបន្ថែមថា លើសពីនេះទៅទៀត កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ដោយ​ផ្តោត ទៅលើការពង្រឹងសមត្ថភាពធនធានមនុស្ស ឱ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្លាយទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងកម្មវិធីនេះមានការធ្វើបទបង្ហាញលើប្រធានបទចំនួន៣សំខាន់ៗរួមមាន ទី១ ការអភិវឌ្ឍ និងការរៀបចំក្រុងសៀមរាប ទី២​-​ការរៀបចំប្លង់ប្រើប្រាស់ដីតំបន់អង្គរទាំង១៤៤ភូមិ និងទី៣-ផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប៕

ក្រុម​ហ៊ុន​ធំ​មួយ​របស់​កូរ៉េ​បង្ហាញ​ពី​ផែន​ការ​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន Yura Harness Cambodia បានប្រកាស ពីផែនការពង្រីកឱកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជារួចហើយ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន Yura Harness Cambodia ដឹកនាំដោយលោក DooYeun Lee អគ្គនាយកក្រុមហ៊ុន។

ក្រុមហ៊ុនYura Harness Cambodia ជាក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានមកបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតខ្សែភ្លើង ក្នុងរថយន្តនៅកម្ពុជាតាំងពីឆ្នាំ២០២២ ហើយបច្ចុប្បន្នមានកម្មករនិយោជិតសរុបចំនួន ១.១០០នាក់។

ក្នុងជំនួបពិភាក្សាការងារនេះ លោក DooYeun Lee បានរាយការណ៍អំពីវឌ្ឍនភាព នៃសកម្មភាពវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជាដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ និងបានជម្រាបជូនអំពីផែនការនៃការពង្រីកការវិនិយោគ។ ទន្ទឹមនឹងតម្រូវការជ្រើសរើសកម្មករបន្ថែម និងតម្រូវការវត្ថុធាតុដើមក្នុងស្រុក។

លោកក៏បានជម្រាបជូនអំពី ការគិគគូរបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។ ក្នុងរយៈពេលដែលបម្រើការងារនៅកម្ពុជាក្នុងឧស្សាហកម្ម យានយន្តប៉ុន្មានឆ្នាំកន្លងមកនេះ លោក Doo​Yeun Lee បានកត់សម្គាល់ឃើញថា កម្ពុជាមានឧត្តមភាពខ្ពស់សម្រាប់ការវិនិយោគ ផលិតគ្រឿងបន្លាស់រថយន្ត។

បន្ថែមលើនេះ លោកបានចែករំលែកនូវទស្សនៈ មួយចំនួនសំដៅចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ។

លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក​ ហើយក៏បានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគ ក៏ដូចជាគម្រោងបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន៕

ប្រទេស​ម៉ាឡេស៊ី​កំពុង​ក្លាយ​ជា​ជម្រើស​វិនិយោគ​ដ៏​ទាក់​ទាញ​លើ​មជ្ឈ​មណ្ឌល​ទិន្នន័យ​

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី ជាពិសេសរដ្ឋ Johor កំពុងក្លាយជាជម្រើសមួយដែលថ្លៃដើមសមរម្យជាងប្រទេសសិង្ហបុរីសម្រាប់ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ ខណៈម៉ាឡេសុីមានដីច្រើនជាង ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល និងការលើកទឹកចិត្តដ៏ទាក់ទាញ។

យោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារឥណទាន Moody’s ទីក្រុង Johor មានភាពទាក់ទាញចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដោយសារររដ្ឋនេះមានទីតាំងនៅជិតប្រទេសសិង្ហបុរី និងលទ្ធភាពទទួលបានការតភ្ជាប់សកលដ៏រឹងមាំរបស់ប្រទេសសិង្ហបុរី។

បច្ចុប្បន្ន ទីក្រុង Johor មានសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យប្រហែល៨៩៧មេហ្គាវ៉ាត់ និងគម្រោងថ្មីៗជាច្រើនកំពុងស្ថិតក្នុងការអភិវឌ្ឍន៍។ ក្រុមហ៊ុនធំៗដូចជា Microsoft និង Oracle បានប្តេជ្ញាបណ្តាក់ទុនវិនិយោគនៅទីនោះ បន្ទាប់ពីក្រុមហ៊ុន ByteDance បានឈានជើងចូល។

ប្រទេសសិង្ហបុរីនៅតែជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងទំនើបបំផុតរបស់តំបន់អាស៊ាន ដែលមានសមត្ថភាពប្រហែល១ជីហ្គាវ៉ាត់។ ទោះជាយ៉ាងណា កង្វះដីធ្លី កង្វះខាតថាមពល និងច្បាប់ស្តីពីនិរន្តរភាពកំពុងជះផលប៉ះពាល់ដល់វិស័យមជ្ឈមណ្ឌលទិន្នន័យរបស់សិង្ហបុរី។

ក្រុមហ៊ុន Moody’s បានអះអាងថា ប្រទេសម៉ាឡេស៊ី ជាទីផ្សារមជ្ឈមណ្ឌលទិន្នន័យដែលមានការរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខណៈប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងបញ្ជូនទិន្នន័យគ្រប់គ្រាន់។

ទោះជាយ៉ាងណា ប្រទេសម៉ាឡេស៊ីនឹងត្រូវការការវិនិយោគសំខាន់ៗក្នុងការផលិតថាមពល និងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញអគ្គិសនី ដើម្បីគាំទ្រដល់តម្រូវការនាពេលអនាគត៕ប្រភព: Bernama៕

តើ​ផ្នែក​អ្វី​ខ្លះ​នៃ​វិស័យ​អចលនទ្រព្យ​គួរ​វិនិយោគ​នៅ​ក្នុង​ក្រុង​សៀម​រាប​ ឆ្នាំ​២០២៦​នេះ​?​

ដោយៈ ចំណាន

    សៀមរាបៈ អ្នកជំនាញបានផ្តល់ការវិភាគថា  សៀមរាបមិនមែនជាកន្លែងល្អបំផុត សម្រាប់អចលនទ្រព្យ “លក់ចេញរហ័ស”នោះទេ ប៉ុន្តែវានៅតែមានឱកាសសម្រាប់រយៈពេលវែង។

ទោះជាយ៉ាងណាមានវិស័យមួយចំនួន កំពុងរីកចម្រើន និងត្រូវ​បានចង្អុលបង្ហាញពីសក្តានុពលផងដែរ។

១. សណ្ឋាគារប៊ូទិក និងអាផាតមិនសេវាកម្ម

ផ្នែកនេះ នៅតែជាវិស័យដែលមានសក្តានុពលបំផុត ប្រសិនបើវិស័យទេសចរណ៍ងើបឡើងវិញបន្តិចម្តងៗ។

តើតំបន់ណាដែលមានសក្តានុពល អ្នកជំនាញបានមើលឃើញថា តំបន់វត្តបូព៌ សង្កាត់សាលាកំរើក តំបន់ជាប់មាត់ស្ទឹងសៀមរាប ជាតំបន់នៅជិតទីក្រុងចាស់ ប៉ុន្តែមិនគួរនៅខាងក្នុងផ្លូវផាប់ស្ទ្រីតទេ។

អ្នកវិនិយោគគួរផ្តោតលើយុទ្ធសាស្ត្របែបណា អ្នកធុរកិច្ចគួរផ្តោតលើរមណីយដ្ឋានប៊ូទិកតូចៗ វីឡាអាងហែលទឹក អាផាតមិនសេវាកម្មសម្រាប់ជនបរទេសស្នាក់នៅរយៈពេលវែង កន្លែងស្នាក់នៅសុខុមាលភាពឬបែបអេកូ។

រដ្ឋាភិបាលបន្តគាំទ្រអាជីវកម្មទេសចរណ៍ ជាមួយនឹងការលើកទឹកចិត្តពន្ធរហូតដល់ឆ្នាំ២០២៦។ ទេសចរណ៍ប្រណីត និងសុខុមាលភាពក៏កំពុងរីកចម្រើនលឿនជាង ទេសចរណ៍ទ្រង់ទ្រាយធំផងដែរ។ឧទា​ហរណ៍នៃគម្រោងបដិសណ្ឋារកិច្ច បែបសហគមន៍។

២. ដីលំនៅដ្ឋាននៅជិតច្រករបៀងអាកាសយានដ្ឋាន

ការតភ្ជាប់អាកាសយានដ្ឋានថ្មី និងផ្លូវថ្នល់នៅតែបង្កើតសក្តានុពលរយៈពេលវែង ដល់អ្នកវិនិតយោគលើអចលនទ្រព្យ ដោយគួរទិញដីមានទំហំមធ្យម និងត្រូវរង់ចាំរយៈពេលមធ្យម ទៅរយៈពេលវែង ឬយកមកអភិវឌ្ឍន៍  ផ្តោតលើការប្រើប្រាស់ចម្រុះនាពេលអនាគត ឬសេវាកម្មគាំទ្រទេសចរណ៍។

តំបន់គួរឱ្យចាប់អារម្មណ៍ រួមមានទី១ ច្រករបៀងផ្លូវអាកាសយានដ្ឋាន ទី២ តំបន់ផ្លូវជាតិលេខ៦ដែលត្រូវបានពង្រីក និងទិសដៅកំណើ​ននៅភាគខាងលិចទីក្រុង។

ជាមួយនឹងការបន្តរៀបចំ គម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដែលគាំទ្រដោយJICA អាចបង្កើនភាពទាក់ទាញ នៃការអភិវឌ្ឍទីក្រុងរយៈពេលវែង។

៣. លំនៅដ្ឋានលំនៅដ្ឋានដែលមានតម្លៃសមរម្យ

សៀមរាបឥឡូវនេះ មានអ្នកធ្វើដំណើរតាមឌីជីថល អ្នកចូលនិវត្តន៍ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងជនបរទេសស្នាក់នៅរយៈពេលវែងកាន់តែច្រើន ដែលផ្តល់ឱកាសល្អដល់សេវាកម្មមួយចំនូន ដូចជា ផ្ទះអាជីវកម្មក្រោមតម្លៃទីផ្សារមធ្យម។ សហគមន៍តូចៗដែលមានរបងព័ទ្ធជុំវិញ។ ផ្ទះជួលសម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលមធ្យមក្នុងស្រុក។

ការអភិវឌ្ឍទាំងនេះ គួរផ្តោតលើតំបន់មួយចំនួនដួចជា ភូមិតាភុល វត្តបូព៌ សាលាកំរើក តំបន់ជុំវិញផ្លូវក្រវ៉ាត់ក្រុងជាដើម។

៤. ផ្ទះអាជីវកម្មនៅជិតចរាចរណ៍ក្នុងស្រុកដែលមានស្ថេរភាព

មិនមែនតំបន់ទេសចរណ៍ទាំងអស់ សុទ្ធតែរឹងមាំនៅពេលនេះទេ។ តំបន់កណ្តាលមួយចំនួននៅតែទន់ខ្សោយ ដោយសារតែចំនួនភ្ញៀវទេសចរនៅតែមានការប្រែប្រួល។

អ្នកជំនាញបានលើកឡើងថា វិធីសាស្រ្តកាន់តែប្រសើរ គឺគួរវិនិយោគនៅជិតសាលារៀន នៅជិតទីផ្សារក្នុងស្រុក និងនៅជិតសហគមន៍លំនៅដ្ឋានដែលកំពុងរីកចម្រើន៕

មន្រ្តីជាន់ខ្ពស់កម្ពុជា​ចូល​រួម​វេទិកា​សកល​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​ ជា​មួយ​ប្រទេស​ជាង​៥០​នៅ​ប្រទេស​ចិន​

    ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឡើងថ្លែងសុន្ទរកថា បើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍន៍ជនបទចិន និងមជ្ឈមណ្ឌលកាត់បន្ថយភាពក្រីក្រអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន (IPRCC) ដោយមានកាអញ្ជើញចូលរួមពីគណៈប្រតិភូ ប្រទេសកំពុងអភិវឌ្ឍចំនួន៥៤ និងអង្គការអន្តរជាតិចំនួន៩។

កម្មវិធីបើកវេទិកាសកលនេះ ក៏មានការថ្លែងសុន្ទរកថាពីសំណាក់លោក Liu Guozhong ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (តាមរយៈការអានសារដោយឯកឧត្តម Stephen Jackson អ្នកសម្របសម្រួលប្រចាំអង្គការសហប្រជាជាតិប្រចាំសាធារណរដ្ឋប្រជាមានិតចិន) និងលោក Mariano Assanami Sabino ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងអំពីភាពជោគជ័យរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាសមិទ្ធផលអភិវឌ្ឍន៍ដ៏លេចធ្លោ ក្នុងសម័យទំនើប ដោយបានរំដោះប្រជាជនចិនជាង៨០០លាននាក់ ឱ្យចាកផុតពីភាពក្រីក្រ ក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយនេះ។

ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍ ភាពជាដៃគូសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (Global Partnership for Poverty Alleviation and Development – GPPAD) ដែលជាវេទិកាសកល សម្រាប់ការចែករំលែកបទពិសោធ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងខណៈដែលការកាត់បន្ថយភាពក្រីក្រ នៅតែជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ កាន់តែខិតជិតចូលមកដល់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីបទពិសោធន៍របស់កម្ពុជា ជូនអង្គវេទិកាសកល ដោយបានគូសរំលេចថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានស្តារឡើងវិញនូវសន្តិភាព, ការបើកចំហសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មចូលក្នុងតំបន់និងសកលលោក។

លោកបញ្ជាក់ងា “សន្តិភាពនេះ បានផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជាថា “ថ្ងៃស្អែក នឹងប្រសើរជាងថ្ងៃម្សិលមិញ”។

លោកវង្សី វិស្សុតបានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដោយបន្តយកប្រជាជនជាស្នូល និងជាអាទិភាពទី១ និងដើម្បីធ្វើឱ្យកំណើនកាន់តែមានអត្ថន័យ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ប្រាក់ចំណូល ការបង្កើតការងារសមរម្យ ការវិនិយោគលើមូលធនមនុស្ស និងការពង្រឹងប្រព័ន្ធគាំពារសង្គម ព្រមទាំងការកសាងភាពជាដៃគូដែលផ្តល់លទ្ធផលជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះ មិនមែនបង្ហាញពីគំរូដ៏ល្អឥតខ្ចោះនោះទេ ឬចម្លងតាមគំរូណាមួយនោះទេ ប៉ុន្តែគឺការចូលរួមចែករំលែកនូវបទពិសោធរបស់កម្ពុជា ពីជម្លោះឆ្ពោះទៅសន្តិភាព ពីការស្តារឡើងវិញឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច និងពីកំណើនសេដ្ឋកិច្ច ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់ជាងមុន។

ក្នុងន័យនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ការកាត់បន្ថយភាពក្រីក្រ គឺពិតជាអាចសម្រេចទៅបាន តាមរយៈការរក្សាឱ្យបាននូវសន្តិភាព ការអភិវឌ្ឍដែលយកប្រជាជនជាស្នូល ការពង្រឹងធនធានមនុស្ស ព្រមទាំងកិច្ចសហការ រវាងប្រទេសនិងប្រទេស ប្រកបដោយភាពបើកចំហ និងភាពជាដៃគូដ៏ពិតប្រាកដ។

លោកបានសង្កត់ធ្ងន់ថា“ភាពជាដៃគូនៅតែជាកត្តាស្នូល សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយភាពរីកចម្រើននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ មិនអាចកាត់ផ្តាច់បានឡើយពីតួនាទី កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសចិន នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”។

ក្នុងន័យនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ដំណាក់កាលថ្មីនៃភាពជាដៃគូកម្ពុជា-ចិន ក្រោមក្របខណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” នឹងកាន់តែរឹងមាំ និងសកម្មបន្ថែមទៀត ដោយនាំមកនូវលទ្ធផលផ្លែផ្កា និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រ ទាមទារនូវបរិស្ថាននៃកិច្ចសហប្រតិបត្តិការ អន្តរជាតិប្រកបដោយភាពបើកចំហ ហើយក៏គ្មានប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែម្នាក់ឯងដែរ។ ទន្ទឹមនេះ ប្រទេសកំពុងអភិវឌ្ឍត្រូវការស្ថិរភាពទីផ្សារ ការវិនិយោគ បច្ចេកវិទ្យា ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ និងកាលានុវត្តភាពប្រកបដោយសមធម៌ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។

ឈរលើមូលដ្ឋាននេះ ពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មប្រកបដោយសមធម៌និងបរិយាបន្ន ព្រមទាំងពហុភាគីនិយមប្រកបដោ​យប្រសិទ្ធភាព នៅតែជាកត្តាចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ក៏ប៉ុន្តែ កិច្ចការទាំងនេះទាមទារ នូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលមានភាពរឹងមាំ។ ក្នុងបរិបទនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ តួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចអភិវឌ្ឍន៍អន្តរជាតិ ជាពិសេសក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”និង“គំនិ​​​​តផ្តួចផ្តើមអភិវឌ្ឍន៍សកល” ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងទៀត៕

Cambodia Travel Match 2026 Mini-Series to Promote Cambodia Tourism to the World

By MoT
Phnom Penh,
His Excellency HUOT Hak, Minister

of Tourism, presided over the opening ceremony of the Cambodia Travel Match 2026 Mini-Series, an important platform aimed at promoting Cambodia’s tourism sector to the global market while strengthening cooperation between international tourism buyers from China, Vietnam, and Myanmar and local tourism sellers. The event seeks to expand business networks, exchange experiences, and share the latest information on tourism development at both regional and global levels, Approximately 200 participants attended the event.

 

On this occasion, H.E. the Minister expressed his appreciation to the Pacific Asia Travel Association (PATA), the Cambodia Tourism Federation (CTF), the Cambodia Tourism Board (CTB), sponsoring partners, and all stakeholders for their collaboration in organizing this significant event to contribute to the promotion of Cambodia’s tourism sector.

 

H.E. the Minister emphasized that the Cambodia Travel Match 2026, now being organized for the third time, serves as a comprehensive and sustainable tourism marketplace that reflects Cambodia’s proactive response to the rapidly changing global tourism landscape through stronger market connectivity and long-term partnerships.

At the same time, H.E. the Minister highlighted that despite uncertainties in the global and regional economic and geopolitical situation in 2025, Cambodia still welcomed approximately 5.6 million international tourists, demonstrating the quality growth and resilience of Cambodia’s tourism sector. During the first four months of 2026 alone, Cambodia received more than 1.3 million international tourists, of which over 330,000 were Chinese tourists, ranking first, followed by approximately 312,000 Vietnamese tourists in second place, and more than 10,000 tourists from Myanmar.

 

H.E. the Minister also informed the gathering that the Royal Government of Cambodia has approved in principle the Visa Exemption Pilot Program for Chinese tourists for a four-month period from 15 June to 15 October 2026. This historic decision for Cambodia’s tourism sector presents an important opportunity for tourism operators to further promote and attract more visitors to Cambodia.

 

H.E. the Minister stressed that Cambodia is a safe destination for tourism and investment under the visionary and dynamic leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, during the 7th mandate of the Royal Government. The government continues to preserve peace, political stability, security, public order, and socio-economic development based on the foundation of lasting peace established by Samdech Akka Moha Sena Padei Techo Hun Sen, former Prime Minister and current Acting Head of State of the Kingdom of Cambodia.

H.E. the Minister further noted that Cambodia is rich in world-renowned cultural heritage, particularly the Angkor area, vibrant cities, beautiful coastal destinations, the Mekong River and Tonle Sap Lake landscapes, eco-tourism areas, community-based tourism destinations, and Khmer cuisine with unique identity and authenticity.

In addition, Cambodia offers a dynamic investment environment supported by the Royal Government’s strong support for the private sector, improving infrastructure, and stronger regional connectivity through Techo International Airport and Siem Reap-Angkor International Airport. These developments are strengthening Cambodia’s role as a regional tourism and business hub while creating new investment opportunities in hospitality, aviation, logistics, meetings and events, integrated resorts, eco-tourism, and multi-destination tourism.

Before concluding, H.E.the Minister informed the audience that the Ministry of Tourism has officially launched the “Visit Cambodia in the Green Season” campaign from May to October, a special season for tourists to experience new perspectives on Cambodia’s natural beauty and cultural heritage. The campaign features special promotional packages aligned with the “6 Musts” campaign, including: Must See, Must Stay, Must Taste, Must Visit, Must Try, and Must Buy.

n closing, H.E. the Minister expressed his sincere appreciation to PATA, CTF, CTB, sponsoring partners, and all stakeholders for their close cooperation with the Ministry of Tourism in successfully organizing this event as planned.

តើ​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​ មួយ​ទស​វត្ស​កន្លង​មក​នេះ​ផ្តល់​ផល​វិជ្ជ​មាន​បែប​ណា​ដល់​សេដ្ឋកិច្ច​?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ កាលពីជាង១០ឆ្នាំមុន (ប្រហែលឆ្នាំ២០០៤ -២០១៦) អចលនទ្រព្យ និងសំណង់បានក្លាយជាម៉ាស៊ីនមួយ ក្នុងចំណោមម៉ាស៊ីនដ៏ខ្លាំងបំផុត ដែលចាក់បញ្ចូលប្រាក់ចូល ទៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា។

វិស័យនេះបានប៉ះពាល់ ដល់កំណើនផលិតផលក្នុងស្រុកសរុប (GDP) ការងារ ធនាគារ ការវិនិយោគបរទេស និងការអភិវឌ្ឍទីក្រុង។

ទិន្នន័យខាងក្រោមនេះ ជារបៀបដែលវាបានចាក់បញ្ចូលថ្លៃដើម និងប្រាក់ទៅក្នុងសេដ្ឋកិច្ចកម្ពុជា។

១. សំណង់ និងអចលនទ្រព្យ បានក្លាយជាកម្លាំងចលករដ៏សំខាន់នៃផលិតផលក្នុងស្រុកសរុប(GDP)

ប្រហែលឆ្នាំ២០១៥- ២០១៦ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជិត ៧%ជារៀងរាល់ឆ្នាំ ហើយអង្គការដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា សំណង់ និងអចលនទ្រព្យគឺជាកម្លាំងចលករកំណើនដ៏សំខាន់។

ការរីកចម្រើនរួមមាន ខុនដូ លំនៅឋានបុរី អគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ អគារការិយាល័យ ការរំពឹងទុកដីធ្លី ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប ក្រុងបាវិត ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។

២. ការវិនិយោគបរទេសយ៉ាងច្រើនបានចូលមកក្នុងប្រទេសកម្ពុជា

វិនិយោគិនចិន  និងវិនិយោគិនមកពីតំបន់ជាច្រើន បានចាក់បញ្ចូលប្រាក់រាប់ពាន់លានដុល្លារ ទៅក្នុងការទិញដី អភិវឌ្ឍន៍គម្រោងធំៗ សាងសង់អគារខ្ពស់ៗ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍឆ្នេរសមុទ្រជាដើម។

លំហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ប្រហែល១,៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥ ស្មើនឹងប្រហែ​ល១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

លំហូរសាច់ប្រាក់នេះត្រូវបានចរាចរតាមរយៈ ក្រុមហ៊ុនសំណង់
ការនាំចូលស៊ីម៉ង់ត និងដែកថែប ប្រាក់ខែកម្មករ ប្រាក់កម្ចីធនាគារ ម្ចាស់ដីលក់អចលនទ្រព្យជាដើម។


៣. សំណង់បានបង្កើតការងារយ៉ាងច្រើន

វិស័យនេះបានស្រូបយកកម្មករ រាប់រយរាប់ពាន់នាក់មកពីខេត្តជនបទ ដោយពួកគេបានផ្លាស់ប្តូរពីវិស័យកសិកម្មទៅជា ការងារសំណង់ សេវាកម្មអចលនទ្រព្យ ការដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈជាដើម។

ធនាគារពិភពលោកបានកត់សម្គាល់ថា ការពង្រីកវិស័យសំណង់បានជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលមិនមែនកសិកម្មសម្រាប់គ្រួសារជនបទ។

សកម្មភាពទាំងនេះបានជួយដល់ ការបង្កើនការចំណាយរបស់គ្រួសារ បង្កើនការធ្វើចំណាកស្រុកក្នុងទីក្រុង និងពង្រីកក្រុមអ្នកមានចំណូលមធ្យម។

៤. ឥណទានធនាគារបានពង្រីកយ៉ាងឆាប់រហ័ស

ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលបានហិរញ្ញប្បទានយ៉ាងច្រើន ការទិញលំនៅដ្ឋាន ការរំពឹងទុកអចលនទ្រព្យ គម្រោងបុរី ការវិនិយោគដីធ្លី។

កំណើនឥណទានឯកជន បានឈានដល់ជិត៣០%ជារៀងរាល់ឆ្នាំ។ លំហូរមួលធននេះ បានចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលចូលទៅក្នុងសេដ្ឋកិច្ច ប៉ុន្តែក៏បានកើនឡើងផងដែរ ដូចជា បំណុលគ្រួសារការពឹងផ្អែកលើអចលនទ្រព្យ ហានិភ័យហិរញ្ញវត្ថុ។

៥. អចលនទ្រព្យបានជំរុញឧស្សាហកម្មជាច្រើនទៀត

អចលនទ្រព្យបានបង្កើតតម្រូវការសម្រាប់សម្ភារៈ និងវត្ថុធាតុដើមមួយចំនួនដូចជា ស៊ីម៉ង់ត៍ ដែកថែប កញ្ចក់ គ្រឿងសង្ហារិម ម៉ាស៊ីនត្រជាក់ ផ្សារទំនើប ភោជនីយដ្ឋានភស្តុភារ។

ដូច្នេះគម្រោងសាងសង់មួយបានបង្កើត “ឥទ្ធិពលលើសពីទ្វេរគុណ” នៅទូទាំងវិស័យជាច្រើន។

ឧទាហរណ៍ ម្ចាស់ដីទទួលបានទ្រព្យសម្បត្តិ កម្មករទទួលបានប្រាក់ឈ្នួល ធនាគារទទួលបានការប្រាក់ រដ្ឋាភិបាលប្រមូលពន្ធ និងថ្លៃសេវាអនុញ្ញាត។

៦. តម្លៃដីក្នុងទីក្រុងបានកើនឡើងយ៉ាងឆាប់រហ័ស

ចាប់ពីប្រហែលឆ្នាំ ២០១៣-២០១៩ តម្លៃដីនៅភ្នំពេញបានកើនឡើង។ ក្រុងព្រះសីហនុបានក្លាយជាចំណុចក្តៅ នៃការវិនិយោគរបស់ចិន។ តំបន់ក្បែរផ្លូវហាយវេ និងទីក្រុងរណបបានកើនឡើង។

មូលដ្ឋាននៃការរីកចម្រើននេះបានបង្កើត នូវទ្រព្យសម្បត្តិសម្រាប់ម្ចាស់ដី ឥរិយាបថវិនិយោគបែបស្មាន។ ការកើនឡើងនៃថ្លៃរស់នៅ និងថ្លៃជួល។

អ្នកវិភាគមួយចំនួនក្រោយមកបានព្រមានថា “ទីផ្សារបានឡើងកំដៅខ្លាំងពេក និងពឹងផ្អែកលើដើមទុនបរទេសច្រើនពេក”។

ការរីកចម្រើនផ្នែកអចលនទ្រព្យបានជួយកម្ពុជា លើការរក្សាកំណើនផលិតផល ក្នុងស្រុកសរុបប្រហែល៧ភាគរយ ពង្រីកទីក្រុងយ៉ាងឆាប់រហ័ស ទាក់ទាញដើមទុនបរទេស សាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ពង្រីកការងារ ប៉ុន្តែវាក៏បានបង្កើតហានិភ័យផងដែរ ដោយកំណើនបំណុលខ្ពស់ ការផ្គត់ផ្គង់អចលនទ្រព្យលើស ការពឹងផ្អែកលើការវិនិយោគរបស់ចិន វិសមភាពកើនឡើង។

តាមការសង្កេតទូទៅ អារម្មណ៍ប្រជាជនសព្វថ្ងៃនេះ ពួកគេនៅតែគិតថា “កម្ពុជានៅតែមានអារម្មណ៍ថា នឹងទទួលបានអត្ថប្រយោជន៍ ក៏ដូចជា រងផលវិបាកនៃវដ្តចាក់បញ្ចូលអចលនទ្រព្យពី១០ឆ្នាំមុន”៕