Vietnam’s PM approves US$135 billion power plan for 2030

HANOI: Vietnam’s prime minister approved a long-awaited power plan for this decade that needs US$134.7 billion of funding for new power plants and grids, the government said late on Monday (May 15), in a move that may help unlock billions of dollars of foreign investment.

The plan, known as PDP8, is aimed at ensuring energy security for the Southeast Asian country while it begins the transition from its current heavy reliance on coal to becoming carbon-neutral by mid-century.

Amid internal squabbles and work on complex reforms, the plan has been delayed for more than two years, and has seen a dozen of draft versions before the approval by Prime Minister Pham Minh Chinh, which now needs the formal green light from the rubber-stamp parliament, possibly this month, before its final adoption.

The plan is important to unlock an initial investment of US$15.5 billion in green-transition funds pledged to Vietnam in December by the Group of 7 (G7) nations and other wealthier countries. Half of the funds will come from the public sector and the rest from private investors.

After the deal, negotiators
have struggled for months to progress on preliminary work to allocate the funding, multiple officials told Reuters, as Vietnam officials maintained their reticence to accept loans, which are by far the biggest component of the promised public funds.

One diplomat from the G7
donors’ group told Reuters on Tuesday the approval was an important step, necessary to unlock funding for renewable projects, especially offshore wind. It was however not completely in line with G7 goals, the diplomat added, as the country will still heavily rely on coal this decade.

To complete its transition to carbon-neutrality with total phase-out of coal by 2050, the government estimates it needs a whopping US$658 billion, of which one-fifth would have to be disbursed this decade.

The industry ministry, which prepared the document, said in a statement late on Monday that, under the plan, half of office buildings and homes in Vietnam would be powered by rooftop solar panels by 2030.

The country would also aim to generate green energy for exports, with a target of 5 to 10 gigawatts (GW) by 2030.

Source: Reuters

ចំណេះដឹងសំខាន់ៈ តើអ្នកសាងសង់សំណង់នានាតម្រូវឲ្យមានគម្លាតពីផ្លូវប្រវែងប៉ុន្មានម៉ែត្រ?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ផ្ទះរបស់អ្នកអាចនឹងត្រូវរុះរើ ឬវាយចោល បើសិនជារដ្ឋាភិបាលត្រូវពង្រីកផ្លូវជាតិ ផ្លូវល្បឿនលឿន និងផ្លូវជាតិស្ថិតនៅតាមបណ្តាខេត្តនានា។​

ហេតុនេះការសិក្សាពូមូលដ្ឋានសំខាន់ទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យប្រាកដថា ផ្ទះរបស់អ្នកមិនត្រូវកំទេចចោល ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានអនុម័តឲ្យប្រើប្រាស់នៅឆ្នាំ២០១៤កន្លងមកបាន​បង្ហាញថា រាល់ការសាងសង់សំណង់ ដែលមានច្រកផ្លូវចេញ ចូលជាប់នឹងផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត គឺតម្រូវឱ្យទុកគម្លាត ពីសំណង់ទៅព្រំដីចំណីផ្លូវ ក្នុងកម្រិតណាមួយជាក់លាក់ អាស្រ័យទៅលើទំហំ និងប្រភេទនៃសំណង់នោះ។

១. ការសាងសង់សំណង់ដូចជា ស្ថានីយប្រេងឥន្ធនៈ

យោងតាមច្បាប់ខាងលើបានឲ្យដឹងថា ការសាងសង់ស្ថានីយហ្គាស កន្លែងលាងយានយន្ត យានដ្ឋាន ឬសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានមនុស្សជួបជុំគ្នាមធ្យម ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិច១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

ចំណែកការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡដ្ឋាន ទីលានប្រកួត រោងមហោស្រពមន្ទីរ ពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ពិព័រណ៍ទំនិញ ឬកិច្ចការផ្សេងទៀត ដែលមានមនុស្សជួបជុំគ្នាច្រើន ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត៥០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

រាល់ការចាក់ដី ឬធ្វើអ្វីមួយលើដីចំណីផ្លូវ ដើម្បីធ្វើផ្លូវចេញចូលគេហដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗជាប់ផ្លូវថ្នល់ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាត ទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ជាមុនសិន។

ចំណែកការជីកកប់ ជីកគាស់ ចោះខួង ឬសកម្មភាពផ្សេងទៀតសម្រាប់បម្រើការងារអាជីវកម្ម និងការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប៉ាណូផ្សេងៗ ដែលអាចបង្កឱ្យខូចខាតនិងប៉ះពាល់តួផ្លូវ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ឬ ចំណីផ្លូវ ក៏ត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផងដែរ។

ចំពោះការសាងសង់ដោយមិនទុកគម្លាត ដូចដែលបានលើកឡើងខាងលើ ច្បាប់នឹងធ្វើការផាកពិន័យ ជាប្រាក់ពី១០០ ០០០រៀល ទៅ១ ០០០ ០០០ រៀល និងតម្រូវឱ្យ​រុះរើចេញនូវសំណង់នោះ ។ ក្នុងករណីរឹងទទឹង ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ រៀល ទៅ ៤ ០០០ ០០០រៀល៕

China’s fixed-asset investment up 4.7 pct in first four months

China’s fixed-asset investment went up 4.7 percent year on year in the first four months of 2023, data from the National Bureau of Statistics showed Tuesday.
Fixed-asset investment totaled 14.75 trillion yuan (2.12 trillion U.S. dollars) from January to April, the bureau said.

Fixed-asset investment from the private sector rose 0.4 percent year on year in the first four months.

Industrial investment surged 8.3 percent year on year. Of the total, investment shrank by 2.2 percent in the mining industry, but went up 6.4 percent in the manufacturing sector. Investment in the supply of electricity, heating, gas, and water soared 24.4 percent.

Investment in infrastructure construction went up 8.5 percent year on year. Of the total, investment expanded 14 percent in railway transportation and 10.7 percent in water conservancy management.

In terms of regions, investment gained 9.8 percent in northeastern China, 6.2 percent in eastern China and 3.2 percent in western China, but dropped by 1.3 percent in central China.

Source: Xinhua

ទំហំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនផ្លូវដែករបស់ប្រទេសចិនហក់ឡើងខ្លាំង

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ បានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារថា ការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសចិនបានកើនឡើង៤,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣នេះ។

យោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua បានឱ្យដឹងថា ការវិនិយោគទ្រព្យសកម្មថេរសរុប មានចំនួន១៤,៧៥ពាន់ពាន់លានយន់ (ប្រហែល២,១២ពាន់ពាន់លានដុល្លារអាមេរិក) គិតចាប់ពីខែមករារហូតដល់ខែមេសា។

ជាក់ស្តែង ការវិនិយោគទ្រព្យសកម្មថេរ ពីវិស័យឯកជនបានកើនឡើង០,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ។

ការវិនិយោគឧស្សាហកម្ម បានកើនឡើង៨,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគនៅក្នុងឧស្សាហកម្មរ៉ែ បានធ្លាក់ចុះ២,២ភាគរយ ប៉ុន្តែការវិនិយោគបានកើនឡើង៦,៤ភាគរយ នៅក្នុងវិស័យផលិតកម្ម។ ចំណែក ការវិនិយោគលើការផ្គត់ផ្គង់អគ្គិសនី កំដៅ ឧស្ម័ន និងទឹកបានកើនឡើងរហូតដល់ទៅ២៤,៤ភាគរយ។

ការវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធបានកើនឡើង៨,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគបានកើនឡើង១៤ភាគរយក្នុងវិស័យ នៃការដឹកជញ្ជូនផ្លូវដែក និង១០,៧ភាគរយនៅក្នុងការគ្រប់គ្រងការអភិរក្សទឹក។

បើនិយាយពីតំបន់វិញ ការវិនិយោគបានកើនឡើង៩,៨ភាគរយនៅភាគឦសានប្រទេសចិន៦,២ភាគរយ នៅភាគខាងកើតប្រទេសចិន និង៣,២ភាគរយ នៅភាគខាងលិចប្រទេសចិន ប៉ុន្តែការវិនិយោគនៅភាគកណ្តាលប្រទេសចិនបានធ្លាក់ចុះ១,៣ភាគរយ៕

នាយករដ្ឋមន្ត្រីវៀតណាមអនុម័តផែនការថាមពលតម្លៃ១៣៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០៣០

ដោយ: គង់ លាងហួរ

ហាណូយ: យោងតាមប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម បានអនុម័តផែនការថាមពល ដែលមានតម្លៃ១៣៤,៧ពាន់លានដុល្លារអាមេរិក សម្រាប់រោងចក្រថាមពល និងបណ្តាញអគ្គិសនីថ្មីរបស់ប្រទេសមួយនេះ។

ផែនការនេះត្រូវបានគេស្គាល់ថាជា PDP8 មានគោលបំណងធានាសន្តិសុខថាមពល សម្រាប់ប្រទេសមួយនេះ ខណៈដែលខ្លួនចាប់ផ្តើមងាកចេញពីការពឹងផ្អែកខ្លាំង នាពេលបច្ចុប្បន្នទៅលើធ្យូងថ្ម។

ផែនការនេះមានសារៈសំខាន់ ក្នុងការបើកការវិនិយោគដំបូងចំនួន១៥,៥ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិផ្លាស់ប្តូរបៃតង ដែលបានប្តេជ្ញា ដោយក្រុមប្រទេសទាំង៧ (G7) និងបណ្តាប្រទេសអ្នកមានផ្សេងទៀត។ មូលនិធិពាក់កណ្តាល នឹងបានមកពីវិស័យសាធារណៈ និងអ្នកវិនិយោគឯកជន។

អ្នកការទូតម្នាក់មកពីក្រុមម្ចាស់ជំនួយG7 បានប្រាប់សារពត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះថា ការអនុម័តគឺជាជំហានដ៏សំខាន់មួយ ចាំបាច់ ដើម្បីដោះសោការផ្តល់មូលនិធិ សម្រាប់គម្រោងកកើតឡើងវិញ ជាពិសេសខ្យល់នៅឆ្នេរសមុទ្រ។

អ្នកកាទូតរូបនោះបានបន្ថែមថា ទោះបីជាយ៉ាងណាក្តី វាមិនស្របតាមគោលដៅរបស់ក្រុមប្រទេសG7 ទាំងស្រុងនោះទេ ដោយ​សារប្រទេសវៀតណាម នឹងនៅតែពឹងផ្អែកខ្លាំងលើធ្យូងថ្ម នៅទស​វត្សរ៍នេះ។

ស្ថិតនៅក្រោមផែនការនេះ ពាក់កណ្តាលនៃអគារការិយាល័យ និងផ្ទះនៅប្រទេសវៀតណាម នឹងត្រូវបានបំពាក់ដោយបន្ទះសូឡានៅលើដំបូលនៅឆ្នាំ២០៣០។ ប្រទេសនេះក៏គ្រោងបង្កើតថាមពលបៃតងសម្រាប់ការនាំចេញផងដែរ ជាមួយនឹងគោលដៅពី៥ទៅ១០ជីហ្គាវ៉ាត់ (GW) ត្រឹមឆ្នាំ២០៣០ខាងមុខ។

យោងតាមសេចក្តីព្រាងPDP8 ចុះថ្ងៃទី១០ ខែឧសភាបានបង្ហា​ញថា ផែនការនេះនឹងបង្កើន សមត្ថភាពផលិតថាមពលរបស់ប្រទេសវៀតណាមទ្វេរដង រហូតដល់១៥៨GW នៅឆ្នាំ២០៣០ ពី៦៩GW នៅចុងឆ្នាំ២០២០៕

UNព្យាករកំណើនសេដ្ឋកិច្ចពិភពលោកក្នុងសុទិដ្ឋិនិយម សម្រាប់ឆ្នាំ២០២៤

ដោយៈ សុខុម

ញូយ៉ក: កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់២,៣% ក្នុងឆ្នាំនេះ ដោយកើនឡើង០,៤% ពីការព្យាករក្នុងខែមករា។

នេះបើយោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ឧសភា។

របាយការណ៍ស្តីពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយដោយនាយកដ្ឋាន កិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា “ទោះបីជាកើនឡើងក្ដី ក៏អត្រាកំណើននេះនៅតែទាប ជាងអត្រាកំណើនជាមធ្យមក្នុងរយៈពេលពីរទសវត្សរ៍មកនេះ និងបើធៀបនឹងអត្រា៣,១%ក្នុងពេលវិបត្តិកូវីដ-១៩”។

ការព្យាករណ៍របស់អង្គការសហប្រជាជាតិនេះ គឺទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបាននិយាយកាលពីដើមឆ្នាំនេះថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះមកនៅត្រឹម២,៩%ក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះពី៣,៤%ក្នុងឆ្នាំ២០២២ ហើយសម្រាប់ឆ្នាំ២០២៤ នឹងកើនឡើងបន្តិចវិញឈានដល់៣,១%។

អង្គការសហប្រជាជាតិនិយាយថា ខណៈទស្សនវិស័យសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មានភាពប្រសើរឡើង “សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ទស្សនវិស័យកំណើនបានធ្លាក់ចុះ ស្របពេលមានការរឹតបន្តឹង លក្ខខណ្ឌផ្ដល់ឥណទាន និងថ្លៃចំណាយកើនឡើង សម្រាប់ហិរញ្ញប្បទានពីក្រៅប្រទេស”។

របាយការណ៍ដដែលបានបញ្ជាក់ថា “បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបានព្យាករថា នឹងសម្រេចបានកំណើន ក្នុងរង្វង់៤,១%ក្នុងឆ្នាំ២០២៣ និង៥,២%ក្នុងឆ្នាំ២០២៤ ដែលទាបជាងឆ្ងាយបើធៀបនឹងគោលដៅកំណើន៧% ដែលបានកំណត់ក្នុងរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។

អង្គការសហប្រជាជាតិបានព្យាករថា សហរដ្ឋអាមេរិកនឹងសម្រេ​ចបានកំណើន១,១%ក្នុងឆ្នាំ២០២៣ ដោយកើនឡើងពី០,៤%ដែលត្រូវបានព្យាករក្នុងខែមករា សហភាពអឺរ៉ុប នឹងសម្រេចបានកំណើន០,៩%ក្នុងឆ្នាំ២០២៣ ដោយកើនឡើងពី០,២% ហើយប្រទេស​ចិន នឹងសម្រេចបានកំណើន៥,៣% ដោយកើនឡើងពី៤,៨%៕ Reuters៕

Russia’s defence spending jumped 282% on-year to US$26 billion in Jan-Feb: Budget data

Russia spent 2 trillion roubles (US$26 billion) on defence in January and February alone, a 282 per cent jump on the same period a year ago, data on the budget portal showed, illustrating the spiralling costs for Moscow of its conflict in Ukraine.

Rising military production and huge state spending are keeping Russia’s industry buzzing along, helping soften the economic impact of Western sanctions.

In the first two months of 2022, 525.4 billion roubles of budgetary funds were spent on “national defence”. Russia launched what it calls a “special military operation” in Ukraine on Feb 24 last year.

The data, published on the Federal Treasury’s online budget portal, gives specific insight into military expenditure. The finance ministry stopped publishing individual monthly budget fulfilment data last May, but has now added data for 2022 and the start of this year to the portal.

According to the new data, defence spending amounted to 1.18 trillion roubles in January and 822.4 billion roubles in February.

Russia’s 2023 spending plan envisages 4.98 trillion roubles of expenditure on defence. The data shows the country spent just over 40 per cent of its planned annual allocation for the defence sector in Jan-Feb.

Data published last week showed that Russia’s budget deficit stood at 3.4 trillion roubles for January to April, compared with a 1.2-trillion-rouble surplus in 2022, as Moscow has spent heavily and energy revenues have dropped.

Last year, Russia spent 5.51 trillion roubles, or 17.1 per cent of its total expenditure on defence, up from 3.57 trillion roubles, or 14.4 per cent, in 2021.

In January-February 2023,
national defence spending was 36.2 per cent of the total budget expenditure, nearly double the amount spent on social policy and almost four times more than spending on
the “national economy”.

Source: Reuters

Russia spent 2 trillion roubles (US$26 billion) on defence in January and February alone, a 282 per cent jump on the same period a year ago, data on the budget portal showed, illustrating the spiralling costs for Moscow of its conflict in Ukraine.

Rising military production and huge state spending are keeping Russia’s industry buzzing along, helping soften the economic impact of Western sanctions.

In the first two months of 2022, 525.4 billion roubles of budgetary funds were spent on “national defence”. Russia launched what it calls a “special military operation” in Ukraine on Feb 24 last year.

The data, published on the Federal Treasury’s online budget portal, gives specific insight into military expenditure. The finance ministry stopped publishing individual monthly budget fulfilment data last May, but has now added data for 2022 and the start of this year to the portal.

According to the new data, defence spending amounted to 1.18 trillion roubles in January and 822.4 billion roubles in February.

Russia’s 2023 spending plan envisages 4.98 trillion roubles of expenditure on defence. The data shows the country spent just over 40 per cent of its planned annual allocation for the defence sector in Jan-Feb.

Data published last week showed that Russia’s budget deficit stood at 3.4 trillion roubles for January to April, compared with a 1.2-trillion-rouble surplus in 2022, as Moscow has spent heavily and energy revenues have dropped.

Last year, Russia spent 5.51 trillion roubles, or 17.1 per cent of its total expenditure on defence, up from 3.57 trillion roubles, or 14.4 per cent, in 2021.

In January-February 2023,
national defence spending was 36.2 per cent of the total budget expenditure, nearly double the amount spent on social policy and almost four times more than spending on
the “national economy”.

Source: Reuters

សហភាពអឺរ៉ុបបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន ខណៈតម្លៃថាមពលធ្លាក់ចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សំណួរជាច្រើនបានវិលវល់ ជុំវិញភាពខ្លាំងនៃការងើបឡើងវិញរបស់ប្រទេសចិនពីការបិទខ្ទប់ និងមានការពិភាក្សាអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក។  ទោះជាយ៉ាងនេះក្តី ទស្សនវិស័យសេដ្ឋកិច្ច របស់អឺរ៉ុបបានភ្លឺស្វាង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នេះបើយោងតាមគណៈកម្មការអឺរ៉ុប។

ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានបង្កើននូវទស្សនវិស័យកំណើនសេដ្ឋកិច្ច របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ឥឡូវនេះ សេដ្ឋកិច្ចសហភាពអឺរ៉ុប ត្រូវបានព្យាករណ៍ថា នឹងកើនឡើង១% នៅឆ្នាំ២០២៣នេះ ពោលគឺកើនឡើងពីការព្យាក រណ៍ត្រឹមតែ០,៨%កាលពីខែកុម្ភៈ។

វាឆ្លុះបញ្ចាំងពីតម្លៃថាមពល ធ្លាក់ចុះទាបយ៉ាងខ្លាំង ដែលជួយកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម និងបន្ធូរបន្ថយភាពតានតឹងលើគ្រួសារ  ទីផ្សារការងារដ៏រឹងមាំ និងការជំរុញរបស់រដ្ឋាភិបាលដែលកំពុងបន្ត។

ទោះបីជាយ៉ាងនេះក្តី គណៈកម្មការអឺរ៉ុបបានទទួលស្គាល់ថា ការចំណាយលើការខ្ចីប្រាក់ខ្ពស់ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងតម្លៃទំនិញ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចជួប បញ្ហានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

ធនាគារកណ្តាលអឺរ៉ុប បានដំឡើងអត្រាការប្រាក់ចំនួន០,២៥%នៅក្នុងខែនេះ ដែលជាការដំឡើងតិចតួចបំផុត ចាប់តាំងពីធនាគារនេះ បានចាប់ផ្តើមបង្កើនអត្រាការប្រាក់ ប៉ុន្តែវាបានចង្អុលបង្ហាញអំពីការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដែលនឹងកើតឡើងដោយសារតែអត្រាអតិផរណា។

លោក Paolo Gentiloni រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់គណៈកម្មការអឺរ៉ុបបានឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “កត្តាសំខាន់ៗដែលគាំទ្រការព្យាករណ៍នេះ ដើរក្នុងទិសដៅផ្ទុយគ្នា ទី១ ការធ្លាក់ចុះនៃតម្លៃថាមពល និងទីផ្សារការងារដែលមានភាពធន់ និងម្យ៉ាងវិញទៀតគឺការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ”៕

រដ្ឋមន្រ្តីទេសចរណ៍ៈស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូង នៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។

ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខក​ខាន​​ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរ ពីគ្រប់ទិស​ទីថារៀបចំព្រឹត្តិការណ៍នេះ បានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ​ស្មា​រ​តីកីឡាអូរឡាំពិក។

លោកថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀប​ចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។

លោកបញ្ជាក់ថា “បើទោះបីជាជួបការលំបាក ពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ ការ​ប្រកួតប្រឹងប្រែងរួមគ្នា ជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេម តាមការគ្រោងទុក”។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតស៊ីហ្គេម លោកថោង ខុន បានគូសរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើន រួមមាន ការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។

លោកបានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការ​កោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូ កីឡាមកពីគ្រប់ប្រទេសទាំងអស់ ទាំង​ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។

លោកថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់​អារម្មណ៍​ខ្ពស់ពីបណ្តាញផ្សព្វផ្សាយ ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ​ព្រឹត្តិការណ៍​នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជា កាន់​តែច្រើន​ទៅកាន់ឆាកអន្តរជាតិ។

លោកថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។

ក្នុងនាមជាអ្នកប្រតិបត្តិមួយរូប លើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោក ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕

រដ្ឋាភិបាលជប៉ុន អនុម័តគម្រោងសាងសង់កាស៊ីណូខ្នាតយក្សដំបូងក្នុងប្រវត្តិសាស្ត្រ យកលំនាំតាមសិង្ហបុរី

សុខុម

តូក្យូ: ការសាងសង់កាស៊ីណូនៅក្នុងប្រទេសនានាគឺជារឿងធម្មតាទៅហើយដើម្បីទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែវាពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលរដ្ឋាភិបាលនៃប្រទេសជប៉ុន បានអនុម័តគម្រោងសាងសង់កាស៊ីណូខ្នាតយក្សដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីខែមេសា កន្លងទៅ។

គម្រោងកាស៊ីណូខ្នាតយក្សមានទម្រង់ជារីហ្សត ដែលនឹងសាងសង់ឡើងនៅក្នុងទីក្រុងអូសាកា (Osaka) នេះនឹងយកលំនាំតាមកាស៊ីណូ និងរីហ្សតក្នុងប្រទេសសិង្ហបុរី ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន NIKKEI Asia ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមេសា។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានលើកឡើងថា រីហ្សតនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កិច្ចប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការប្រែក្លាយខ្លួនទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ លោកគូសបញ្ជាក់ថា “រីហ្សតនេះនឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ”។

រីហ្សតនេះនឹងរួមមានសណ្ឋាគារ កន្លែងកម្សាន្ត និងសាលសន្និសីទព្រមទាំងកាស៊ីណូផងដែរ ប៉ុន្តែគ្មានការបញ្ជាក់ពីទំហំទុនវិនិយោគសម្រាប់គម្រោងនេះឡើយ។

កាស៊ីណូនឹងត្រូវសាងសង់នៅជាប់នឹងសន្និសីទអន្តរជាតិ និងសណ្ឋាគារប្រណីត។ តាមការប៉ាន់ប្រមាណ គម្រោងរីហ្សតខ្នាតយក្សនេះនឹងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបានចំនួន២០លាននាក់ក្នុងមួយឆ្នាំ និងរកចំណូលបានរហូតដល់ទៅ៣,៨ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

ប្រទេសជប៉ុន នឹងធ្វើការប្រកួតប្រជែងដើម្បីអូសទាញភ្ញៀវជាមួយបណ្ដាប្រទេសជិតខាងខ្លួនដូចជាប្រទេសសិង្ហបុរី ប្រទេសកូរ៉េខាងត្បូង និងកោះម៉ាកាវ នៃប្រទេសចិន ជាដើម ខណៈខ្លួនស្វះស្វែងពង្រឹងវិស័យទេសចរណ៍របស់ខ្លួន។

តែទោះជាយ៉ាងណា គម្រោងនេះត្រូវបានពន្យារសាងសង់បញ្ចប់រហូតដល់ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា។

លោក Hirofumi Yoshimura ចៅហ្វាយក្រុងអូសាកា លើកឡើងថា គម្រោងនេះត្រូវបានពន្យារពេលបើកដំណើរការនៅឆ្នាំ២០៣០ ហើយការពន្យារពេលនេះនឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់គម្រោងរយៈពេលវែងឡើយ។

ថ្លែងក្នុងបទសម្ភាសន៍កាលពីថ្ងៃច័ន្ទ ទី១៥ ខែឧសភា លោកគូសបញ្ជាក់ថា “នឹងមានការងារដែលត្រូវធ្វើយ៉ាងច្រើន ប្រសិនបើចង់ឱ្យគម្រោងរីហ្សតនេះអាចបើកដំណើរការស្របគ្នានឹងពិព័រណ៍ Osaka-Kansai Expo ក្នុងឆ្នាំ២០២៥។ ប៉ុន្តែការពន្យារពេល៥ឆ្នាំនឹងមិនបង្កផលប៉ះពាល់ដល់គម្រោងខ្លាំងនោះទេ”៕ NIKKEI Asia៕