More investments in manufacturing sector

Investments in the garment and processing sectors have continued to flow in 2023, especially after the Covid-19 pandemic.

According to a press release issued by the Council for the Development of Cambodia (CDC), the body has approved project investment registrations for actual industrial projects.

By February 7, the Council for the Development of Cambodia issued official investment registration certificates for 11 new projects, which are all factory projects with capitals of less than $10 million.

Industrial plants have helped provide many job opportunities for Cambodians and provided them with incomes to support their families.

According to local news, in the first month of 2023, the CDC approved 10 new projects. The projects include: garment, shoe, solar panel and electronics factories.

Source: Khmer Times

ក្រុមហ៊ុនចិនគ្រោងវិនិយោគសាងសង់រថភ្លើងធុនស្រាលពីព្រលានយន្តហោះថ្មី ទៅកាន់ក្រុងសៀមរាប

  ដោយៈ ជេស៊ីកា

       ប៉េកាំងៈ ក្រុមហ៊ុនចិនធំមួយបានជម្រាបសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ពីគំរោងវិនិយោគរថភ្លើងធុនស្រាលថ្មីមួយខ្សែ តភ្ជាប់ពីព្រលានយន្តហោះក្នុងស្រុកសូទ្រនិគម ទៅកាន់ក្រុងសៀមរាប។

ព៌តមានដ៏មានសារៈសំខាន់នេះ ត្រូវបានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចតេជោ ក្នុងពេលសម្តេចអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៩ ដល់១១ កុម្ភៈ និងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនធំៗចំនួនបីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាមួយនឹងទិសដៅនៃការវិនិយោគ ក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នា ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ ទាក់ទិនទៅនឹងការវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគ ផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេ​សកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត៕

ក្រុមហ៊ុនធំៗរបស់ចិនចំនួនបីកំពុងពិនិត្យលទ្ឋភាពពង្រីកការវិនិយោគនៅកម្ពុជា

 ដោយៈ គង់ សូរិយា

       ប្រទេសចិនៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited បានជួបសម្តេចតេជោកាលពីថ្ងៃទី៩ កុម្ភៈកន្លងមកនេះ។

ក្រុមហ៊ុនទាំងអស់បានសំដែង នូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើង ក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន(PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុន បានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ សំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងបី ក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន១ខ្នង កំពស់៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២,៥លានដុល្លាអាមេរិក។ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។

ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិ​យោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត៕

បណ្ដាផែស្ងួតនៅតំបន់ភ្នំស៊ីនជាំង ប្រទេសចិនមមាញឹកខ្លាំងលើការ ជម្រុញវិស័យពាណិជ្ជកម្ម

ដោយៈ សុខុម

ស៊ីនជាំង: រថភ្លើងមួយខ្សែដែលផ្ទុកទំនិញពេញ បានចាកចេញពីផែស្ងួតអន្តរជាតិនៃក្រុងអ៊ូយូមឈី (Urumqi) ប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

នេះគឺជាការចេញដំណើររបស់រថភ្លើង ដឹកទំនិញចិន-អឺរ៉ុប ទី៦.៥០០ដែលបានចាកចេញពីផែស្ងួតនេះ។

បណ្ដាផែស្ងួតក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) នាភាគពាយ​ព្យនៃប្រទេសចិន ដែលមានជនជាតិភាគតិចវីហ្គួ (Uygur) រស់នៅនោះ ពេលនេះកំពុងតែមមាញឹកយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះ បានដកចេញនូវវិធានការសូន្យ-កូវីដដ៏តឹងរ៉ឹងរបស់ខ្លួន និងបានកែសម្រួលគោលនយោ​បាយចេញ និងចូលប្រទេស។

ក្រុមមន្ត្រីគយបាននិងកំពុងមមាញឹកខ្លាំង ក្នុងការត្រួតពិនិត្យឯកសាររបស់អ្នកដំណើរអន្តរជាតិនៅឯផែស្ងួត Horgos ជាប់ព្រំដែនកាហ្សាក់ស្ថាន ចាប់តាំងពីខែមករា។

លោក Belik Zhanuzakov ដែលជាអ្នកជំនួញម្នាក់មកពីប្រទេសកាហ្សាក់ស្ថាន បានលើកឡើងថា គាត់ត្រូវបង្ខំចិត្តធ្វើអាជីវកម្ម តាមអនឡាញដោយសារវិបត្តិកូវីដ-១៩ អំឡុងពេលពីរបីឆ្នាំមកនេះ ហើយគាត់ពិតជារំភើបចិត្តយ៉ាងខ្លាំង ចំពោះការបើកដំណើរការផែស្ងួតនេះឡើងវិញ។

គាត់និយាយទៀតថា “ឥឡូវខ្ញុំអាចនិយាយជាមួយដៃគូអាជីវកម្មរបស់ខ្ញុំទល់មុខគ្នា ខ្ញុំសង្ឃឹមថា កិច្ចសហការរបស់យើងនឹងកាន់តែរឹងមាំ។ ចាប់តាំងពីទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង២បានពង្រឹងមក ខ្ញុំរំពឹងថា អាជីវកម្មរបស់ខ្ញុំនឹងប្រសើរឡើង”។

ផែស្ងួត Alataw ដែលស្ថិតក្នុងចំណោមផែសំខាន់ៗ សម្រាប់រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ក៏បានកើនឡើងចំនួនទំនិញផងដែរ ចាប់តាំងពីដើមឆ្នាំនេះ ដោយទំនិញជាង១,១១លានតោន ត្រូវបានដឹកជញ្ជូនក្នុងខែមករា ដោយកើនឡើង១២,៨%នៅឆ្នាំនេះ។

ទិន្នន័យផ្លូវការបង្ហាញថា រថយន្តដឹកទំនិញចេញចូលនៅផែស្ងួត Bakti បានកើនលើស៣.៨០០គ្រឿងក្នុងខែមករា ដោយកើនឡើងជាង១៥៦%។ ការនាំចេញ និងការនាំចូលនៅទីនោះបានកើនឡើង១២៥%ផងដែរឈានដល់ជាង៣៤.១០៦តោន៕ Xinhua៕

ថៃប្រកាសផ្តល់អាហារូបករណ៍ថ្មីដល់និស្សិតកម្ពុជា និងប្រទេសជិតខាង៣ផ្សេងទៀតដើម្បីបន្តការសិក្សា

ដោយ:គង់ លាងហួរ

បាងកក: នៅពេលថ្មីៗនេះ អាហារូបករណ៍សម្រាប់ទៅសិក្សាប្រទេសថៃ ឆ្នាំ២០២៣ ត្រូវបានប្រកាសសម្រាប់និស្សិតមកពីប្រទេសជិតខាងចំនួន៤ រួមមាន ឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ (MHESI) បានសហការ ជាមួយសាកលវិទ្យាល័យថៃចំនួន១២ ក្នុងការដាក់ឱ្យដំណើរការអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ នាឆ្នាំ២០២៣ សម្រាប់និស្សិតមកពីប្រទេសឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ដោយកាលបរិច្ឆេទចុងក្រោយសម្រាប់ការផ្ញើពាក្យសុំអាហារូបករណ៍គឺថ្ងៃទី ៣១ ខែមីនា។

ប្រទេសថៃគ្រោងផ្តល់អាហារូបករណ៍ចំនួន៦៨ ដល់និស្សិតដែលមានសិទ្ធិមកពីប្រទេសទាំង៤ ដែលបានរៀបរាប់ខាងលើ ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសាកលវិទ្យាល័យថៃ។

បេក្ខជនអាចជ្រើសរើសកម្មវិធីមួយ និងសាកលវិទ្យាល័យមួយ នៅក្នុងកម្មវិធីរបស់ពួកគេ ហើយអាស្រ័យលើលក្ខណៈសម្បត្តិរបស់ពួកគេ ហើយគណៈកម្មាធិការនៃសាកលវិទ្យាល័យ ដែលបេក្ខជនបានជ្រើសរើសនឹងធ្វើការសម្រេចចិត្តជាលើកចុងក្រោយ លើការអនុញ្ញាតឱ្យពួកគេចូលរៀន។

កម្មវិធីអាហារូបករណ៍នេះនឹងរ៉ាប់រងនូវថ្លៃសិក្សា ការចំណាយលើការរស់នៅប្រចាំខែ ថ្លៃធ្វើដំណើរទៅមកពីប្រទេសកំណើតនៅដើមឆ្នាំ និងចុងឆ្នាំនៃអាហារូបករណ៍ រួមទាំងធានារ៉ាប់រងលើគ្រោះថ្នាក់ ដែលអាចកើតមានឡើងផងដែរ៕

រដ្ឋាភិបាលជ្រើសរើសតំបន់រាម ខេត្តព្រះសីហនុជាទីក្រុងថ្មី នាពេលអនាគត

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុ បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់រាម ខេត្តព្រះសីហនុជាទីក្រុងថ្មីមួយ នាពេលអនាគត។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសាសន៍ក្នុងកម្មវិធីThe Great Debate ដែលរៀ​បចំឡើងដោយ សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា នៅក្នុងគំរោងអភិវឌ្ឍន៍The Factory Phnom Penhកាលពីថ្ងៃទី៨ កុម្ភៈថា ស្របនឹងការរៀបចំMaster Plan ខេត្តព្រះសីហនុ តាមលំនាំទីក្រុងស៊ិនជិន នៅប្រទេសចិន ដើម្បីទាក់ទាញលុយបន្ថែម មកវិនិយោគនៅ​ខេត្តនេះ រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់រាមជាទីក្រុងថ្មី។

លោកបន្តថា “យើងរៀបចំតំបន់នេះជាទីក្រុងថ្មី ស្របពេលហេដ្ឋារច​នាសម្ព័ន្ឋនានាបាន និងកំពុងអភិ​វឌ្ឍន៍តាមនិន្នាការនេះ”។ លោកបន្តថា “ចំណែកទីក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន នឹងរក្សាជាទីក្រុងចាស់ ដែលនឹងមានការអភិវឌ្ឍតាមផែនការមេ ដែលបាននិងកំពុងរៀបចំ”។

លោកឡុង ឌីម៉ង់បានបន្តថា ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឈន៍ខេត្តព្រះសីហនុ ជាទីក្រុងពហុបំណង មានគោលដៅទាក់ទាញទុនវិនិយោគបន្ថែម ស្របពេលខេត្តនេះ ជាខេត្តមានសក្តានុពលសេដ្ឋកិច្ច ដោយមានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា មានព្រលានយន្តហោះលំដាប់អន្តរជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ដែលចំណាយពេលត្រឹម២ម៉ោងក្នុងការធ្វើដំណើរ និងមានហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដើម្បីបំរើដល់ការអភិវឌ្ឍន៍ឧស្សាហកម្ម ទេសចរណ៍នៅក្នុងខេត្តនេះ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនPrince Holding Groupបានសហការជាមួយក្រុមហ៊ុនលំដាប់យក្សមួយទៀត ដើម្បីចាប់ផ្តើមកសាងទីក្រុងថ្មីមួយ ដែលមានទំហំជាង៨០០ហិកតា ដោយដាក់ឈ្មោះថា Light of The Bay៕

 

ការបង្កើតក្រុងថ្មីៗជុំវិញរាជធានីភ្នំពេញនឹងជះផលវិជ្ជមានដល់ ទីផ្សារអចលនទ្រព្យ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យបង្កើតក្រុងថ្មីៗមួយចំនួន នៅតាមបណ្ដាខេត្តជាពិសេសក្រុងថ្មីៗ នៅក្នុងខេត្តកណ្ដាលជុំវិញរាជធានីភ្នំពេញ ដូចជា ក្រុងអរិយក្សត្រ ទីក្រុងសំពៅពូន ទីក្រុងឧត្តុងម៉ែជ័យជាដើម។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ បានបង្ហាញទស្សនថា ការបង្កើតក្រុងថ្មីៗ នឹងផ្ដល់ផលជាវិជ្ជមានដល់ទីផ្សារអចលនទ្រព្យបន្ថែមទៀត។

លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឱ្យដឹង កាលពីថ្ងៃទី៩ កុម្ភៈថា ទីក្រុងថ្មី ដែលរដ្ឋាភិបាលបានបង្កើតឡើងជាពិសេសក្រុងថ្មីមួយចំនួន ក្នុងខេត្តកណ្ដាលរួមមានអរិយក្សត្រ ក្រុងសំពៅពូន និងក្រុងឧដុង្គម៉ែជ័យ នឹងផ្ដល់ផលល្អដល់ទីផ្សារអចលនទ្រព្យ ជាពិសេសនៅតំបន់ទាំងនោះផ្ទាល់។

លោកបន្តថា “ការបង្កើតទីក្រុងទាំងនេះ វានឹងជំរុញឱ្យការមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងថ្មីៗទាំងនោះ ហើយការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះហើយ ដែលជំរុញឱ្យទីផ្សារអចលនទ្រព្យមានហាងឆេងបន្ថែមទៀត”។

 

លោកសន សៀបបានបន្តថា ដើម្បីឱ្យស័ក្តិសមជាទីក្រុង តំបន់នោះគឺត្រូវតែមានភាពអ៊ូអរ ហើយដើម្បីឱ្យមានភាពអ៊ូអរ គឺត្រូវតែមានមនុស្សទៅរស់នៅច្រើន ដូច្នេះទាំងរដ្ឋនិងឯកជន នឹងចាប់អារម្មណ៍លើតំបន់ទីក្រុងថ្មីនិងអភិវឌ្ឍន៍តំបន់ ឱ្យកាន់តែមានការទាក់ទាញកាន់តែខ្លាំង ។

លោកបញ្ជាក់ថា “អ្នកវិនិយោគមិនថាក្នុង និងក្រៅស្រុកពេលលឺថាតំបន់ណាបង្កើតទីក្រុងភ្លាម ពួកគេនឹងចាប់អារម្មណនៅតំបន់នោះ នឹងអាចសិក្សាស្វែងរកការវិនិយោគនានាភ្លាមផងដែរ”។

លោកបន្ថែមថា ទីក្រុងទាំងបីក្នុងខេត្តកណ្ដាល ដែលរាជរដ្ឋាភិបាលទើបនឹងបង្កើតឡើង គឺជាទីក្រុងសំខាន់ក្នុងការជម្លៀសពលរដ្ឋ ចេញពីភ្នំពេញទៅកាន់តំបន់ទាំងនោះ ហើយក៏អាចកាត់បន្ថយការកកស្ទះចរាចរ​ណ៍នៅទីក្រុងភ្នំពេញបានច្រើន។ តំបន់នៃទីក្រុងទាំងបីនេះ គឺមានដីធំទូលា​យច្រើន ដែលអាចទទួលអ្នកចំណូលថ្មីៗ ទៅកាន់នោះថែមទៀត។ ដូច្នេះការវិនិយោគអចលនទ្រព្យ នឹងមានសកម្មភាពច្រើនឡើង នៅតំបន់ទីក្រុងទាំងបីនេះ ។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance បានឱ្យដឹងថា ការអភិវឌ្ឍដំបូងនៅទីក្រុងថ្មី គឺហេដ្ឋារចនាសម្ព័ន្ធ ហើយបន្ទាប់មកគឺលំនៅឋាន។ នៅពេលមានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក ភ្លើង គ្រប់គ្រាន់ នោះអ្នកអភិវឌ្ឍន៍លំនៅឋាន នឹងចូលទៅអភិវឌ្ឍន៍ សម្រាប់ផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន ជាបន្តបន្ទាប់ផងដែរ ។

ជាការកត់សម្គាល់ តំបន់ក្រុងថ្មីៗដែលរាជរដ្ឋាភិបាលបង្កើតឡើងតែងទទួលបានការវិនិយោគពីឯកជនបន្ថែម។ ជាក់ស្តែង ក្រុងបូកគោនៅក្នុងខេត្តកំពត ក៏ឃើញថាមានការចាប់អារម្មណ៍ ពីវិនិយោគិនក្នុងនិងក្រៅប្រទេ​សច្រើនផងដែរ និងបានធ្វើឱ្យតំបន់នោះ មានភាពទាក់ទាញជាងមុន ។

យ៉ាងណាក្ដីក្រុងថ្មីៗ ដែលទើបបង្កើត ក៏រំពឹងថានឹងទទួលបានការអភិវឌ្ឍលឿនដូចនឹងទីក្រុងដែលបង្កើតមុនផងដែរ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រកាសតែងតាំងអ្នកនិពន្ឋល្បីជាទូតសុឆន្ទៈបុរីវិមានសំណាង

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ឧកញ៉ាបណ្ឌិតគីមហ៊ាង ប្រកាសទូតសុឆន្ទៈរបស់ខ្លួនជាអ្នកនិពន្ធចម្រៀងដ៏ឆ្នើមម្នាក់ គឺលោក សួន ពិសិដ្ឋ ធ្វើជាទូតសុឆន្ទៈផ្លូវការរបស់បុរីវិមានសំណាង កាលពីរសៀលថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកនេះ។

ប្រធានក្រុមហ៊ុនKW Cambodiaនិងជាម្ចាស់បុរីវិមានសំណាង ឧកញ៉ាបណ្ឌិតគីមហ៊ាង បានថ្លែងថា បុរីរបស់យើងគឺជាបុរីលំដាប់ខ្ពស់មួយ។ ហេតុដូច្នេះហើយ ទើបយើងត្រូវការBA ឬ ទូតសុឆន្ទៈដែលមិនមែនតែយកសម្រស់ជាគោលនោះទេ ដោយការលក់បុរីវិមានសំណាង គឺយើងលក់ទៅលើសោភ័ណភាព និងគុណតម្លៃ។

លោកឧកញ៉ា បណ្ឌិត បន្តថា អ្នកដែលតំណាងទូតសុឆន្ទៈ របស់បុរីវិមានសំណាង ជាបុគ្គលមានគំនិតពាណិជ្ជកម្ម ជំនាញទីផ្សារ មានផ្នត់គំនិតទីផ្សារ ខណៈដែលការលក់បុរីវិមានសំណាង គឺលក់ជូនទាំងអតិថិជនទាំងក្រៅប្រទេសទាំងនៅក្នុងស្រុក ដែលតម្រូវឲ្យមានទូតសុឆន្ទៈដែលនៅក្នុងប្រទេសផង និងនៅក្រៅប្រទេសផង ហើយលោក សួន ពិសិដ្ឋ ពិតជាស័ក្តិសមជាទូតសុឆន្ទៈរបស់បុរីវិមានសំណាង។

បុរីវិមានសំណាង គឺប្រភេទបុរីលំដាប់អភិជន ដែលមានម៉ូតផ្ទះវីឡាជាច្រើន ប្រភេទរួមានម៉ូត វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។

លោក អ្នកអាចទៅទីតាំងរបស់បុរីវិមានសំណាង ដោយផ្ទាល់បាន ដែលមានទីតាំស្ថិតនៅលើមហាវិថីឈ្នះៗ នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ២៥០០ម៉ែត្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា ទូតសសុឆន្ទៈរបស់យើង មិនត្រឹមតែមានរូបថតដាក់ជាPosterនោះទេ តែយើងត្រូវការបុគ្គលដែលមានចំណេះដឹង មានយុទ្ឋសាស្រ្តទីផ្សារ និងធ្វើការជាមួយជនបរទេសបាន។ លោកបន្តថា លោកសួន ពិសិដ្ឋ មានសមត្ថភាពនិយាយភាសាបរទេសបានល្អ និងស័ក្តិសមនឹងតួនាទីនេះ។

លោកសួន ពិសិដ្ឋបានមានប្រសាសន៍ថា ជាមួយនឹងទំនុកចិត្ត និងស្គាល់ពីលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណា​ងច្បាស់ មុនចាប់អារម្មណ៍បុរីវិមានសំណាង នេះក៏ដោយសារលោកឧកញ៉ាមានបុគ្គលិកលក្ខណៈល្អ មានចក្ខុវិស័យវែងឆ្ងាយ ពិសេសពួកគាត់​មានចិត្តទូលាយ និងមានគុណធ៌មជាមួយមនុស្សជុំវិញខ្លួន៕

 

លោក ចូ បៃដិនប្តេជ្ញាធ្វើសកម្មភាព ប្រសិនបើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិករងការគំរាមកំហែងពីប្រទេសចិន

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា លោកបើកចំហរក្នុងការធ្វើការ ជាមួយប្រទេសចិន ដោយស្វែងរក “ការប្រកួតប្រជែង មិនមែនជាជម្លោះ” ប៉ុន្តែលោកថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការណ៍ ប្រសិនបើទីក្រុងប៉េកាំងគំរាមកំហែង ដល់សន្តិសុខជាតិរបស់ខ្លួន។

លោក ចូ បៃដិន បានព្យាយាមទាក់ទាញការយកចិត្ត ទុកដាក់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់លោក ហើយលោកមិនបានលាក់បាំង ការប្រជែងរបស់អាមេរិកជាមួយប្រទេសចិននោះទេ។

លោកសង្កត់ធ្ងន់ថា “ក្នុងអាណត្តិជាប្រធានាធិបតីបច្ចុប្បន្ន របស់លោ​ក ការខិតខំប្រឹងប្រែងបន្ថែមទៀត ត្រូវបានយកចិត្តទុកដាក់ ដើម្បីការពារប ច្ចេកវិទ្យាទំនើប និងទំនើបកម្មយោធារបស់សហរដ្ឋអាមេរិក”។លោកបានបន្តថា​ “ខ្ញុំ​ប្តេជ្ញា​ធ្វើការ​ជាមួយ​ប្រទេស​ចិន ដែល​វា​អាច​ជំរុញ​ផលប្រយោជន៍​អាមេរិក និង​ផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោក ប៉ុន្តែប្រសិនបើ​ចិន​គំរាមកំហែង​អធិបតេយ្យភាព​របស់​អាមេរិក យើង​នឹង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ប្រទេស​របស់​យើង​ផងដែរ”។

ការថ្លែងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់សម័យប្រជុំរួម នៃសភាបានធ្វើឡើង ខណៈលោក ចូ បៃដិន កំពុងរៀបចំសម្រាប់ការបោះឆ្នោត ឆ្នាំ២០២៤ និងស្របពេលមានភាពតានតឹងជាថ្មី ជាមួយប្រទេសចិន ក្រោយពីយោធាអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលបានហោះពីលើទីតាំងដ៏សំខាន់ នៅក្នុងសហរដ្ឋអាមេរិក។

ដោយហេតុថាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅក្នុងសភាបានជំរុញឱ្យលោក បៃដិន មានភាពតឹងតែងចំពោះប្រទេសចិន លោកបានឆ្លើយតបថា “ការឈ្នះការប្រកួតប្រជែងជាមួយប្រទេសចិន គួរតែយើងរួបរួមទាំងអស់គ្នា ហើយយើងបានប្រឈមមុខ នឹងបញ្ហាដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក”៕

Laos, China, Thailand Operate First Round-Trip Freight Train

The first China-Laos-Thailand freight train departed from Kunming on Tuesday carrying nine cold-chain containers packed with about 280 tonnes of fresh vegetables for export to Laos and Thailand.

Xinhua News
Agency reports (https://english.news.cn/20230208/85431b0cccf54e21976bd8bd6acfc5bf/c.html) that within fifty-five hours, the freight train will arrive in Bangkok after passing through Laos where it would make a quick stop for reloading more goods.

The train will stop at Vientiane Southern station before continuing to Bangkok on the Thai meter-gauge railway which reduces the travel time by one day and also decreases transportation costs by 20%.

While returning from Thailand, the train will carry seasonal fruits of longans and durian to China.

So far, cross-border transportation on Laos-China Railway has covered Laos, Thailand, Myanmar, and some other nations connected through China’s Belt and Road Initiative (BRI) with more than 1,200 varieties of goods being transported and a freight volume of over 2.5 million tons.

(https://www.movavi.com/learning-portal/free-video-editing-software-no-watermark.html/)Source: Laotian Times