អ្នកជំនាញចិន: ផ្លូវរថភ្លើងល្បឿនលឿនកំពុងបង្កើនទំហំពាណិជ្ជកម្មចិន-អឺរ៉ុបដល់កម្រិតអតិបរមា

ដោយ: គង់ លាងហួរ
ប៉េកាំង: អ្នកជំនាញផ្នែកដឹកជញ្ជូនចិនលោក Shan Jing បានអះអាងថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវការតភ្ជាប់ផ្លូវដែករវាងប្រទេសចិន និងអឺរ៉ុប ដែលជួយជំរុញឱ្យមានការកើនឡើងនៃទំហំពាណិជ្ជកម្ម។

លោក Shan អ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Dresden បាននិងកំពុងចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី១០នៃគំរូប្រតិបត្តិការផ្លូវដែកនិងការវិភាគ “RailBelgrade 2023”។

ការដឹកជញ្ជូនតាមផ្លូវដែកអឺរ៉ាស៊ីកំពុងអភិវឌ្ឍយ៉ាងលឿនរហ័ស ខណៈក្នុងឆ្នាំ២០១១ មានរថភ្លើងត្រឹមតែ១១ប៉ុណ្ណោះ ប៉ុន្តែកាលពីឆ្នាំមុនគេឃើញមានរថភ្លើងរហូតដល់១៦.០០០ តភ្ជាប់រវាងប្រទេសចិន និងអឺរ៉ុបក្នុងទិសដៅទាំងពីរ។ វាកំពុងក្លាយជាផែនការ B បើប្រៀបធៀបទៅនឹងផ្លូវអាកាស និងផ្លូវសមុទ្រ។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធបានកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការនាំចេញយ៉ាងច្រើន ដែលបាននាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ឧស្សាហកម្មដែលពាក់ព័ន្ធ។

បន្ទាប់ពីការអភិវឌ្ឍន៍រយៈពេលដប់ឆ្នាំ (តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ) ការដឹកជញ្ជូនតាមផ្លូវដែកអឺរ៉ាស៊ីមានល្បឿនលឿនណាស់បើប្រៀបធៀបទៅនឹងផ្លូវសមុទ្រ។

ការដឹកជញ្ជូនតាមសមុទ្រអ្នកត្រូវការរយៈពេលរហូតដល់៥០ថ្ងៃ ប៉ុន្តែជាមួយផ្លូវដែកអឺរ៉ាស៊ី អ្នកត្រូវការពេលត្រឹមតែ១៩ ឬ២០ថ្ងៃប៉ុណ្ណោះ។ សេវាកម្មដ៏រហ័សនេះអាចជួយសន្សំសំចៃពេលវេលា និងអាចសន្សំលុយបាន ដោយជួយកាត់បន្ថយពេលវេលា និងការចំណាយផងដែរ៕

World Bank: កម្ពុជា និងវៀតណាម ប្រើពេលវេលាដឹកជញ្ជូនទំនិញទៅមកកំពង់ផែលឿនបំផុតក្នុងអាស៊ាន

សុខុម

ហាណូយ: កម្ពុជា និងវៀតណាម បានជាប់ឈ្មោះជាប្រទេសប្រើពេលវេលាដឹកជញ្ជូនទំនិញកុងតឺន័រទៅមកកំពង់ផែលឿនបំផុតក្នុងតំបន់អាស៊ាន ក្នុងខែមិថុនា ឆ្នាំ២០២២ ដោយប្រទេសទាំងពីរនេះទទួលបានពិន្ទុជាមធ្យម០,៩ថ្ងៃ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ឱ្យដឹងថា ទិន្នន័យភ័ស្តុភារកម្មពិភពលោកដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមសូចនាករលទ្ធផលដ៏សំខាន់ថ្មីៗដែលបំពេញបន្ថែមពីលើសន្ទស្សន៍លទ្ធផលភ័ស្តុភារកម្ម (Logistics Performance Index) សម្រាប់១៣៩ប្រទេស។

ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ផ្សេងទៀត ប្រទេសថៃ ប្រើពេលវេលាដឹកជញ្ជូនទំនិញទៅមកកំពង់ផែលឿនបំផុតទី២ ជាមួយនឹងពិន្ទុ១,០ថ្ងៃ បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី (ពិន្ទុ១,២ថ្ងៃដូចគ្នា) ប្រទេសហ្វីលីពីន (ពិន្ទុ១,៣ថ្ងៃ) ប្រទេសឥណ្ឌូនេស៊ី (ពិន្ទុ១,៨ថ្ងៃ) និងប្រទេសមីយ៉ាន់ម៉ា (ពិន្ទុ២,០ថ្ងៃ)។

ធនាគារពិភពលោកបានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ឌីជីថលនីយកម្មកំពុងអនុញ្ញាតឱ្យបណ្ដាសេដ្ឋកិច្ចកំពុងងើបឡើងឆាប់រហ័ស (Emerging Economies) កាត់បន្ថយការពន្យារពេលនៅកំពង់ផែបានដល់ទៅ៧០% បើធៀបនឹងការពន្យារពេលនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍។

លោកស្រី Christina Wiederer សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោក ដែលបានចូលរួមចំណែកតាក់តែងរបាយការណ៍នេះឡើងបានថ្លែងថា “ខណៈពេលវេលាភាគច្រើនត្រូវបានចំណាយទៅលើការដឹកជញ្ជូន ការពន្យារពេលដ៏ធំបំផុតកើតឡើងនៅកំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងកន្លែងដឹកជញ្ជូនចម្រុះ” ដែលចាំបាច់ត្រូវធ្វើការកែលម្អ៕ Vietnam New៕

អគាររដ្ឋបាលក្រុងអរិយក្សត្រនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃស្អែក

ភ្នំពេញ ៖ បន្ទាប់ពីអនុក្រឹត្យឱ្យបង្កើតក្រុងអរិយក្សត្រ ខេត្តកណ្ដាលមក រដ្ឋបាលខេត្តបានរៀបចំរចនាសម្ព័ន្ធ ក្រុងមួយនេះ ដោយសាងសង់អគាររដ្ឋបាលក្រុងសម្រាប់មន្ត្រីរាជការបំពេញការងារជូនប្រជាពលរដ្ឋ ហើយទីបំផុតអគាររដ្ឋបាលក្រុងក៏បានរៀបចំរួចរាល់ គ្រោងនឹងបើកដាក់ឱ្យដំណើរការនៅថ្ងៃទី ០៣ ឧសភា ២០២៣ ក្រោមអធិបតីភាពលោកគង់ សោភណ្ឌអភិបាលខេត្តកណ្ដាល ។


ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា អគាររដ្ឋបាលក្រុងអរិយក្សត្រ បានសង់ឡើងនៅក្នុងបុរីវីឡាទួលសង្កែ ក្នុងក្រុងអរិយក្សត្រខេត្តកណ្ដាល ។ ការលេចចេញរូបរាងនៃអគាររដ្ឋបាលក្រុងអរិយក្សត្រនេះដែរ ក៏នឹងជំរុញឱ្យការអភិវឌ្ឍតំបន់អរិយក្សត្រកាន់តែមានសន្ទុះទៅមុខជាបន្តបន្ទាប់បន្ថែមទៀត ស្របនឹងវិនិយោគិនក្នុងស្រុកជាច្រើនបានសម្លឹងពីឱកាសនៃការវិនិយោគ នៅតំបន់នេះ សម្រាប់ត្រៀមអភិវឌ្ឍន៍គម្រោងរបស់ខ្លួនផងដែរ ។
កាលពីដើមខែមេសា ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យតែងតែអភិបាលក្រុងអរិយក្សត្ររួចរាល់ហើយគឺលោកចាន់ តារា ដែលពីមុននេះលោកកាន់តំណែងជាអភិបាលរងខេត្តកំពង់ធំ និងបានផ្ទេរមកកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០៦ ខែមេសា ២០២៣ ។


លោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែនដ៏បានលើកឡើងផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបង្កើតក្រុងអរិយក្សត្រ និងបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅក្រុងអរិយក្សត្រមកឃើញថា អ្នកអភិវឌ្ឍន៍ក្នុងស្រុកជាច្រើនបាននាំគ្នាទៅកាន់ក្រុងអរិយក្សត្រហើយរៀបចំត្រៀមក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាន ក្នុងនោះដែរ មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗ នៅក្នុងប្រទេសកម្ពុជាជាច្រើនបានទៅរៀបចំដីសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានមើលឃើញថាការបង្កើតក្រុងថ្មីៗនៅតាមបណ្ដាខេត្តនានាគឺជាការជំរុញឱ្យមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យបន្ថែម ដោយអ្នកវិនិយោគចាប់អារម្មណ៍ លើក្រុងថ្មីៗដែលរាជរដ្ឋាភិបាលបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានាបន្ថែមនៅក្នុងតំបន់ក្រុងថ្មីៗទាំងនោះ ។


ខេត្តកណ្ដាលចាត់ទុកជាខេត្តដែលមានក្រុងច្រើនជាងគេក្នុងចំណោមបណ្ដាខេត្តនានាទូទាំងប្រទេស ក្នុងនោះរួមមានក្រុងតាខ្មៅ ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ។ ក្រុងទាំងនេះសុទ្ធតែនៅជាប់នឹងរាជធានីភ្នំពេញ ដូច្នេះការអភិវឌ្ឍនៅក្រុងទាំងនេះ ក៏រំពឹងថានឹងមានសន្ទុះឡើងលឿន ឬអាចនិយាយថាទទួលចំហាយអភិវឌ្ឍន៍ពីក្រុងភ្នំពេញ ៕

Stocks on edge as traders wait on central bankers

SINGAPORE : Asian shares wobbled in cautious trade on Tuesday, while the dollar was firm ahead of a series of data releases and central bank meetings that begins with the Reserve Bank of Australia later in the day.

The overnight sale of First Republic Bank’s assets to JPMorgan Chase resolved the third U.S. bank failure in two months. Treasury yields rose in response and expectations firmed to near certain for one final U.S. rate hike this week.

JPMorgan shares rose 2.1 per cent. The S&P 500 closed flat and ANZ analysts said markets’ relief was evident.

MSCI’s broadest index of Asia-Pacific shares outside Japan wriggled either side of flat, and was last down 0.2 per cent after tech and casino gains in Hong Kong proved shortlived.

Mainland China markets were closed. Japan’s Nikkei hit a 16-month high, before backing off slightly, with the bank sector a drag.

Hundreds of thousands of Chinese visitors hit Macau’s casinos last weekend for the Labour Day holiday, and overnight MGM Resorts international reported better-than-expected revenues and called out strong volumes in Las Vegas and Macau.

The yen, meanwhile, steadied after two sessions of heavy falls following the Bank of Japan’s decision on Friday to stick with ultra-easy monetary policy for the time being.
The policy stands in contrast to the U.S. and Europe where central banks are deep into a hiking cycle and still going.

The yen fell through its 200-day moving average on Tuesday and hit an almost two-month low on the dollar early on Wednesday before steadying at 137.40.

The Japanese currency made a fresh 14-1/2 trough at 151.08 per euro on Wednesday and is trading at its lowest recorded on the Swiss franc in Refinitiv data stretching back to the early 1980s. The euro held at $1.0987.

Source: Reuters

IMF raises Asia’s economic forecast on China recovery, warns of risks

The International Monetary Fund (IMF) raised Asia’s economic forecast on Tuesday (May 2) as China’s recovery underpinned growth, but warned of risks from persistent inflation and global market volatility driven by Western banking-sector woes.

The reopening of China’s economy will be pivotal for the region with the spillover to Asia seen focused on consumption and service-sector demand rather than investment, the IMF said.

“Asia and Pacific will be the most dynamic of the world’s major regions in 2023, predominantly driven by the buoyant outlook for China and India,” the IMF said its regional economic outlook report.

“As in the rest of the world, domestic demand is expected to remain the largest growth driver across Asia in 2023.”

Asia’s economy is expected to expand 4.6 per cent this year after a 3.8 per cent increase in 2022, contributing around 70 per cent of global growth, the IMF said, upgrading its forecast by 0.3 of a percentage point from October.

China and India will be key drivers with an expansion of 5.2 per cent and 5.9 per cent, respectively, though growth in the rest of Asia is also expected to bottom out this year, the report said.

But the IMF cut next year’s Asian growth forecast by 0.2 of a point to 4.4 per cent, and warned of risks to the outlook such as stickier-than-expected inflation, slowing global demand as well as the impact of U.S. and European banking-sector stress.

“While spillovers to the region from stress in US and European financial sectors have been relatively contained thus far, Asia remains vulnerable to tightening financial conditions and to sudden and disorderly repricing of assets,” the IMF said.

And while Asia has strong capital and liquidity buffers to fend off market shocks, the region’s highly leveraged corporate and household sectors are “significantly” more exposed to a sharp increase in borrowing costs, it added.

The IMF also urged central banks in Asia – excluding Japan and China – to keep monetary policy tight to bring down inflation, which could remain stubbornly high due in part to robust domestic demand.

“Insufficient tightening in the short term would require disproportionately more monetary tightening later to avoid high inflation becoming ingrained, making a larger contraction more likely.”

Source: Reuters

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរចាប់ផ្តើមជើងហោះហើរ ត្រង់ជាមួយប្រទេសឡាវ

ដោយៈ គង់ សូតររិយា

        ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានចាប់ផ្ដើមបើកជើងហោះហើរត្រង់ សៀមរាប-វៀងចន្ទន៍ ដែលប្រតិបត្តិការ១ជើងក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃចន្ទ ដោយប្រើយន្តហោះប្រ​ភេទ Airbus-A321។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ដែលបណ្ដាញព័ត៌មាន ទទួលបាននាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរបានបញ្ជាក់ថា ជើងហោះហើរត្រង់ថ្មីនេះ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀ​ម​រាប នៅម៉ោង៦៖០០នាទីព្រឹក ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវតី នៃរដ្ឋធានីវៀងចន្ទន៍ នៅម៉ោង៧,០៥នាទីព្រឹក ដែលមានជើងហោះហើរលេខ K6 908។

យន្តហោះត្រឡប់មកវិញ នៅវេលាម៉ោង៧,៥០នាទីព្រឹក ហើយមកដល់សៀមរាបនៅម៉ោង៩,០០នាទីព្រឹក ត្រូវនឹងជើងហោះហើរលេខ K6 909។ ក្រុមហ៊ុននឹងបន្ថែមជើងហោះហើរជាច្រើនទៀតទៅតាមតម្រូវការ។

សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ជើងហោះហើរត្រង់សៀមរាប-វៀងចន្ទន៍នេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ជូនភ្ញៀវទេសចរទៅកាន់គោលដៅ ដោយប្រើពេលវេលាខ្លីបំផុត។

ការធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបទាំងពីរនេះ គឺជាក្តីសុបិន្តមួយរបស់ភ្ញៀវទសចរ ដែលចូលចិត្តផ្សងព្រេង ហើយទៅសិក្សាស្វែងយល់អំពីវប្បធម៌ អច្ឆរិយធម៌ និងសម្បត្តិធម្មជាតិនៅទីនោះ។ ដូច្នេះហើយជើងហោះហើរថ្មីនេះ នឹងទាក់ទាញភ្ញៀវទេសចរ ធុរជន និងអ្នកធ្វើដំណើរជាច្រើនផ្សេងទៀត ដែលអាចនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេ និងតែមួយគត់របស់ប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាព IOSA ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IATA) ហើយក៏ជាក្រុមហ៊ុនអាកាសចរណ៍ ផ្លូវការដែលតំណាងឱ្យរដ្ឋាភិបាល ក្នុងការជួយផ្សព្វផ្សាយយុទ្ធនាការ “ឆាំ្នទស្សនាកម្ពុជា ២០២៣”។

ការធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបទាំងពីរនេះ គឺជាក្តីសុបិន្តមួយរបស់ភ្ញៀវទសចរ ដែលចូលចិត្តផ្សងព្រេង ហើយទៅសិក្សាស្វែងយល់អំពីវប្បធម៌ អច្ឆរិយធម៌ និងសម្បត្តិធម្មជាតិនៅទីនោះ។ ដូច្នេះហើយជើងហោះហើរថ្មីនេះ នឹងទាក់ទាញភ្ញៀវទេសចរ ធុរជន និងអ្នកធ្វើដំណើរជាច្រើនផ្សេងទៀត ដែលអាចនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ឧស្សាហកម្មវាយនភណ្ឌកម្ពុជាត្រូវការធ្វើពិធិធកម្មផលិតផលរបស់ខ្លួនស្របទៅតាមនិន្នាការសកល

ដោយ: គង់ លាងហួរ

ភ្នំពេញ: ផែនទីនៃ​ការផ្លាស់ប្តូរ​ឧស្សាហកម្ម​របស់​កម្ពុជា ​សម្រាប់ឧស្សាហកម្ម​វាយនភណ្ឌ​ ​និង​សំលៀកបំពាក់​ឆ្នាំ​២​០​២​៣​-​ ២​០​២​៧​(T& A​ ITM) ​បានមើលឃើញ​ពី​តម្រូវ​ការ​ សម្រាប់​វិ​ស័យ​នេះ​ក្នុងការសម្រប​ផលិតផល​របស់​ខ្លួន​ ឱ្យស្របទៅតាម​និន្នាការ​សកល​ ​ដើម្បី​កាត់បន្ថយការពឹងផ្អែក​លើ​ការនាំចូល​ ​និង​ធ្វើ​ពិពិធ​កម្ម​ទី​ផ្សារ​ចម្រុះ​។​

គោលបំណង​របស់​ ​T​&​A​ ​IT​M​ ​គឺ​ដើម្បី​កសាង​ឧស្សាហកម្ម​ ​T​&​A​ ​ដែល​មាន​ការប្រកួតប្រជែង​ ជាមួយនឹង​ការ​បង្កើត​តម្លៃ​បន្ថែម​ ​ស្ថេរ​ភា​ព​ ​បច្ចេកវិទ្យា​ ​ជំនាញ​ ​និង​សហគ្រិន​ភាព​។​ ​នេះ​បើ​យោង​តាម​របា​យ​ការណ៍​របស់​រដ្ឋាភិបាល​។​

ផែនការនេះ ក៏មាន​គោលដៅទាក់ទាញ​ការ​វិនិយោគ ​ឧស្សាហកម្ម​ ​ផ្សព្វផ្សាយ​ ក៏ដូចជា​ការ​លើក​ក​ម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​ ទី​ផ្សារ​នៃ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​កាបូប​ផង​ដែរ​។​

ចំណែក ​បញ្ហា​ប្រឈម​រួម​មាន​ក​ត្តាខាងក្នុង​ ដូ​ចជា​តម្លៃ​ប្រាក់​ឈ្នូ​ល​ខ្ពស់​ ​ផលិតកម្ម​ទាប​ ​និង​ក​ម្រិ​ត​ទាប​នៃ​ការចាប់អារម្មណ៍ ក្នុងចំណោ​​ម​យុវជន ​ដើម្បី​ចូលរួម​ក្នុង​ឧស្សាហកម្ម​ ​T​&​A​ ​និង​ការ​ផ្តោត​អារម្ម​ណ៍​មាន​ក​ម្រិ​ត​របស់​ពួកគេ​ផង​ដែរ​។​

យុទ្ធសា​ស្រ្ត​អភិវឌ្ឍន៍ ​បាន​កំណត់​ពី​កត្តា​មួយ​ចំនួន​ រួម​ទាំង​ការ​ពង្រឹង​ធនធានមនុស្ស​ ដើម្បី​បង្កើន​ផលិតភាព​ ​និង​បង្កើត​អាជីព​សម្រា​ប់​កម្មករ​ ​ការ​អភិវឌ្ឍន៍​លក្ខខណ្ឌ​ការងារ​ ​និង​សុ​ខមាល​ភាព​ ​ការផ្សព្វ ផ្សាយ​ពី​ការ​វិនិយោគ​បរទេស​ និង​នៅក្នុងស្រុក។

ផែនទីនេះ​ត្រូវ​បាន​រចនា​ ​និង​បង្កើត​ឡើងដោយ​ផ្អែកលើ​ការ​វាយ​តម្លៃ​នៃ​វិ​ស័យ​ ​T​&​A​ ​ជាសកល​ ​និង​របស់កម្ពុជា​ ​ព្រមទាំង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិ​ស័យ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំនើរ​ ​របស់​កម្ពុជា ​ឆ្នាំ​សម្រាប់ឆ្នាំ២០២២- ២០២៧​របស់រដ្ឋាភិបាល៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566  សូមអរគុណ!

China new home prices up slightly in April, less cities post gains – survey

BEIJING : Prices of new homes in 100 Chinese cities rose a touch in April in an extension of modest gains seen in March, a private survey showed on Monday, as government support measures stoked demand in large and midsize cities.

New home prices in April edged up 0.02 per cent from the previous month, the same as in March, according to data from the China Index Academy, one of the country’s largest independent real estate researchers.

In April, 30 cities reported increases, down from 41 in March, the firm said.

China will support housing demand, ensure home delivery and promote sound and stable development of the property market, the Politburo, a top decision-making body of the ruling Communist Party, said on Friday.

The property sector, which accounts for a quarter of China’s economy, was badly hit last year as many developers could not finish projects, leading to mortgage boycotts by some buyers. COVID-19 lockdowns and movement controls also hurt buyer sentiment.

Sales have rebounded in major cities in recent weeks, as homebuyers return after Beijing abandoned its zero-COVID policy in December, but consumer confidence remains fickle.

Source: Reuters

សញ្ញានៃសង្រ្គាមរុស្ស៊ី អ៊ុយក្រែនមានសញ្ញាបញ្ចប់ ខណៈក្រុមមេដឹកនាំប្រទេសG7មិនឯកភាពគ្នាលើជំហរអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការវិវឌ្ឍន៍ថ្មីៗមួយចំនួនទាក់ទង នឹងការឆ្លើយតបរបស់ក្រុមបស្ចិមលោក ចំពោះសង្គ្រាមនៅអ៊ុយក្រែន បង្ហាញពីការបង្រួបបង្រួម និងការពង្រីកការបែកបាក់ នៅក្នុងអ្វីដែលហាក់ដូចជាជំហររបស់លោកខាងលិចជាឯកច្ឆ័ន្ទលើវិបត្តិនេះ។

បណ្តាប្រទេសសហភាពអឺរ៉ុប និងប្រទេសជប៉ុន បានជំទាស់ប្រ​ឆាំ​ងនឹងសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ក្រុមប្រទេសG7 ក្នុង​ការហាមឃាត់ការនាំចេញទាំងអស់ ទៅកាន់ប្រទេសរុស្ស៊ី។  សំណើនេះ មានគោលបំណងជំនួសរបបដាក់ទណ្ឌកម្ម តាមវិស័យបច្ចុប្បន្នប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងការហាមឃាត់ការនាំចេញ ទាំងស្រុងដោយមានការលើកលែងតិចតួចប៉ុណ្ណោះ។

ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា សំណើថ្មីនឹងត្រូវបានអនុម័ត ដោយថ្នាក់មេដឹកនាំG7 នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុននៅខែក្រោយ ដើម្បីបិទចន្លោះប្រហោង ក្នុងរបបទណ្ឌកម្មបច្ចុប្បន្ន  និងរឹតបន្តឹងផ្នែកសេដ្ឋកិច្ចលើប្រទេសរុស្ស៊ីឱ្យកាន់តែតឹងរ៉ឹង។

នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត គេហទំព័រព័ត៌មានអាមេរិក Politico បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋបាល ចូ បៃដិន កំពុងរៀបចំយ៉ាងស្ងៀមស្ងាត់ សម្រាប់លទ្ធភាពនៃការភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយប្រទេសចិន ក្នុងគោលបំណងជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin វិលទៅកាន់តុចរចា ប្រសិនបើការវាយលុកនៅនិទាឃរដូវ របស់អ៊ុយក្រែនធ្លាក់ចុះមិនដូចជាការរំពឹងទុក។

ការពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំចិន និងអ៊ុយក្រែនបានបង្កើននូវក្តីសង្ឃឹមថា លក្ខខណ្ឌចាំបាច់ អាចត្រូវបានបង្កើតឡើងសម្រាប់បទឈប់បាញ់នៅដើមដំបូង។

ទាំងអស់នេះបង្ហាញថា បន្ទាប់ពីការគាំទ្រអស់ពេលជាងមួយឆ្នាំទៅអ៊ុយក្រែន និងសម្ពាធកាន់តែខ្លាំងឡើងលើរុស្ស៊ី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងប្រឈមមុខ នឹងភាពមិនច្បាស់លាស់នៅលើសមរភូមិ។

នៅពេលនេះ រុស្ស៊ី និងអ៊ុយក្រែនហាក់ ដូចជា ឈានដល់ភាពជាប់គាំងក្នុងការប្រយុទ្ធគ្នា ហើយការអនុញ្ញាតឱ្យវិបត្តិវិវឌ្ឍន៍ទៅជាភាពយូរអង្វែង និងហាក់ដូចជាកាន់តែមិនមាននិរន្តរភាព សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។

បណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីក្នុងក្តីសង្ឃឹមថា នឹងអាចរារាំងបណ្តាញនាំចេញថាមពល និងបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ី។

ប៉ុន្តែ​ទណ្ឌកម្ម​ទាំង​នោះ​បាន​តបត​វិញ ដោយធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​បង្ក​ឲ្យ​មាន​វិបត្តិ​ថាមពល នៅ​ទូទាំង​ពិភពលោក។  ទណ្ឌកម្មក៏បានបង្អាក់ដល់ពាណិជ្ជកម្ម និងជំរុញឱ្យអត្រាអតិផរណា មានសភាពកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រទេសមួយចំនួនមានក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ច។

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ អស់រយៈពេលជាងមួយឆ្នាំ ដើម្បីពង្រឹងអរិភាព តាមរយៈការបង្កើនការដាក់ទណ្ឌកម្ម និងការផ្តល់អាវុធ និងជំនួយយោធាដល់អ៊ុយក្រែន បណ្តាប្រទេសលោកខាងលិច គួរតែភ្ញាក់ដឹងខ្លួនចំពោះការពិតដែលថា ដំណោះស្រាយនយោបាយ គឺត្រូវការច្រើនជាងពេលណាៗទាំងអស់ មិនមែនការដាក់ទណ្ឌកម្មបន្ថែមទៀតនោះទេ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ការសាងសង់សួនទឹកនៅក្នុងគំរោង “ឋានសួគ៌លំហែរ”សម្រេចបានប្រមាណ៣០ភាគរយ នឹងផ្តល់ឲ្យទេសចរណ៍ចូលកំសាន្តឥតគិតថ្លៃ

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ការសាងសង់សួនទឹកដ៏ធំ និងស្រស់ស្អាតនៅក្នុងគំរោងឋានសួគ៌លំហែរ សម្រេចបានប្រមាណ៣០ភាគរយហើយ ខណៈគំរោងនេះបាន និងកំពុងទទួលបានការចាប់អារម្មណ៍ ពីអតិថិជន។

ប្រធានផ្នែកទីផ្សារនៃគំរោងឋានសួគ៌លំហែរ លោកណុប ម៉ានុតបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ ឧសភាថា នៅពេលគំរោងនេះសាងសង់បញ្ចប់ ក្រុមហ៊ុននឹងរៀបចំខ្ចូសសំរាប់អង្គុយលេង ដល់ភ្ញៀវទេសចរណ៍ជាតិ និងអ​ន្តរជាតិ ដែលទៅកំសាន្តនៅតំបន់នេះដោយឥតគិតថ្លៃ។

លោកបន្តថា “ស្រះទឹកលំហែរនេះ នឹងបញ្ចប់ការសាងសង់នៅដដើមខែមិថុនាខាងមុខនេះ ដែលពេលសាងសង់ចប់យើង នឹងរៀបចំលំអរដាំផ្កា ដាក់ត្រី និងលំអរជាច្រើនទៀត”។ លោកបន្តថា “នៅពេល​ការរៀបចំរួចរាល់ នឹងធ្វើឲ្យម្ចាស់ដី និងអ្នកចង់ទិញដីលំហែរនៅតំបន់នេះកាន់តែចាប់អារម្មណ៍ថែមទៀត”។

គំរោងឋានសួគ៌លំហែរ ស្ថិតនៅលើផ្លូវលេខ១៣២ ដែលជាបណ្តុំនូវរមណីយដ្ឋានល្បីៗជាច្រើន ដូចជា រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និងរមណីយដ្ឋានជា​ច្រើនទៀត។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការអភិវឌ្ឈ​ន៍គំរោងរបស់យើង បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដែលផ្តល់ការលំហែរពិតប្រាកដ ដល់អ្នកចង់បានដីលំហែរ និងកន្លែងសំរាកកាយនាពេលចុងសប្តាហ៍។

លោកបន្តថា “ក្រុមហ៊ុននឹងដាំផ្កាលឿងរាជ២០០០ដើម សួនទឹកកំសាន្ត សួនច្បារ រូបសំណាកនានា អមជាមួយទេសភាពភ្នំ១៨០ដឺក្រេ ដែលធ្វើឲ្យអ្នកចង់ស្នាក់នៅលំហែរ ទទួលបានអារម្មណ៍ស្រស់​ស្រាយពិតប្រាកដ”។

អ្វីកាន់តែពិសេសគំរោងឋានសួគ៌លំហែរ បាននិងកំពុងផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានភាពបត់បែនសម្រាប់អតិថិជន៕

 

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!