សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

 

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។

សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនដល់សម្តេចនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សម្តេចពិតជាមានចិត្តអំណរប្រកបដោយការគោរពយ៉ាងខ្លាំងចំពោះកាយវិការដ៏ប្រពៃថ្លៃថ្លានេះ និងថ្លែងអំណរគុណដល់លោក ម៉ូរីតា នរីតាដា (Morita Noritada) ដែលបាន និងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសមេគង្គ និងលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់តាំងពីឆ្នាំ១៩៩៣។៣០ឆ្នាំក្រោយមក នាថ្ងៃនេះ លោក ម៉ូរីតា ក៏កំពុងមាន វត្តមាននៅទីនេះជាមួយយើងទាំងអស់គ្នាផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការទទួលបានគោរមងារ និងសញ្ញាបត្រកិត្តិយសនាថ្ងៃនេះ កើតមានឡើងដោយសារតែការចូលរួមរបស់ លោក ម៉ូរីតា ដែលបានបំពេញតួនាទីជាច្រើនក្នុងនាមជាព្រឹទ្ធបុរសមួយរូបរបស់អាស៊ី។ លោក ម៉ូរីតា គឺជាមនុស្សដំបូងគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមក
សម្តេចដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជាទៅក្នុងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ការចូលរួមដោយមិនគិតពីការនឿយហត់របស់លោក ម៉ូរីតា ក្នុងការស្តារនិង កសាងប្រទេសកម្ពុជាឡើងវិញ ស័ក្តិសមនឹងទទួលបានពីសម្តេចនូវការកោតសរសើរ និងការគោរពអស់ពីដួងចិត្ត។ ជាក់ស្តែង លោក ម៉ូរីតា មិនត្រឹមតែជាអ្នកដែលបានទៅទស្សនាប្រាសាទ ព្រះវិហារច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលបាន ជួយបង្កើនសន្ទុះនៃការជំរុញដល់ភាពជោគជ័យនៃគំនិតផ្តួចផ្តើម ជាច្រើននៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ និងកសាងសន្តិភាព រវាងកម្ពុជា និងថៃ ទៀតផង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ ។
ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និង សេដ្ឋកិច្ច។
សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ។ សម្តេចមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។ សម្តេចតេជោបានគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការ ពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង។ សម្តេចក៏សូមយកឱកាសនេះ កោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងដែលបាន រួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជា រយៈពេលកន្លងមក និងបច្ចុប្បន្ននេះ។

សម្តេចតេជោ មានប្រសាសន៍ដោយសម្តែងនូវការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការគាំទ្រពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការលើកកម្ពស់ច្រករបៀងវប្បធម៌ សាសនា និង អរិយធម៌ដែលតភ្ជាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ជាច្រើនផ្សេងទៀត។ ឈរលើវឌ្ឍនភាពទាំងអស់នេះ សម្តេចសូមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម៖

ទី១-សូមលើកទឹកចិត្តឱ្យមានការអភិវឌ្ឍនូវ គំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀត ដែលផ្សារភ្ជាប់នូវអរិយធម៌ព្រះពុទ្ធសាសនានៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឱ្យស្ថាប័ន-សិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬ សកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំង នេះទៅក្នុងកម្មវិធីអប់រំ និង ស្រាវជ្រាវ ។

ទី២-យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងចំណោមប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភព លោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅរកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការរួមរស់ប្រកបដោយ
សន្តិសហវិជ្ជមាននៃមនុស្សជាតិ។

ទី៣-ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ, សម្តេចសូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាមការស្អប់ខ្ពើម អំពើហឹង្សា និង អំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិយើង។

ទី៤-ជាមួយនឹងការគោរពចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យើងមិនត្រូវភ្លេចជាមួយនឹងការធ្វើសុខុដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលមាន វត្តមាននៅកម្ពុជា ពិសេសឥស្លាមសាសនា និងគ្រឹស្តសាសនា ដែលនេះគឺជាចំណុចខ្លាំងរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំង អស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដូចមានចែងក្នុង រដ្ឋធម្មនុញ្ញរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឱ្យអង្គការពុទ្ធសាសនិក ពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ពុទ្ធសាសនាកម្ពុជា និងអន្តរជាតិ មកពីគ្រប់និកាយធ្វើការរួមគ្នាជាមួយអង្គការ យូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀត ដើម្បីសម្រេចឱ្យ បាននូវគោលដៅរួមរបស់យើង គឺសន្តិភាព និងស្ថេរភាព៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

អគ្គនាយកគេហទំព័រPropertyarea.asiaផ្ញើសារលិខិតអបអរសាទរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស”ទីប្រឹក្សាជាន់ខ្ពស់”របស់អង្គការពុទ្ធសាសនិកពិភពលោក

អគ្គនាយកគេហទំព័រPropertyarea.asia និងសហស្ថាបនិកCambodiafinancialtimes.com លោកយិន លាងគង់ សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ការផ្តល់គោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសា​សនិកពិភពលោក” គឺជាការទទួលស្គាល់នូវស្នាដៃ របស់លោកបណ្ឌិ​តដែលប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងអនុវត្តន៍តាមគន្លងព្រះពុទ្ធសាសនា ជាពិសេសភាពជាអ្នកដឹកនាំ ក្នុងការលើកកម្ពស់ការអប់រំពលរដ្ឋ អំពីសីលធម៌ទូទៅ និងក្រមសីលធម៌បែបព្រះពុទ្ធសាសនា និងការលះបង់របស់លោកបណ្ឌិត ក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព វិបុលភាព និងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយការប្រមូល និងចល័តគ្រូពេទ្យ និស្សិតពេទ្យ និងអ្នកស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅកម្ពុជា។

ការផ្តល់គោរមងារកិត្តិយសនេះ ក៏ជាការទទួលស្គាល់សមិទ្ធផលឆ្នើមរបស់លោកបណ្ឌិត ក្នុងការផ្តល់អាហារូបករណ៍រាប់ពាន់កន្លែងដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសបានសិក្សា នៅសាកលវិទ្យាល័យនានាទូទាំងប្រទេស។ ការរួមចំណែកដ៏ថ្លៃថ្នូរជាប្រយោជន៍សង្គមដ៏គួរឱ្យកត់សម្គាល់ទាំងនេះ គឺជាសក្ខីកម្មនៃទង្វើប្រកបដោយគុណធម៌របស់លោកបណ្ឌិត ដែលស្របនឹងពុទ្ធឱវាទរបស់ព្រះពុទ្ធអង្គ។

នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

G7 can facilitate peace talks by lifting sanctions

Some recent developments concerning the West’s response to the Ukraine conflict indicate simmering and widening divisions inside what appears to be a unanimous Western stance over the crisis.

According to reports, the European Union and Japan have pushed back against a United States’ proposal for G7 countries to ban all exports to Russia. The proposal aims to replace the current sector-by-sector sanctions regime against Russia with a complete export ban with just a few exemptions.

Washington apparently hopes the new proposal will be adopted by the G7 leaders in their upcoming summit in Hiroshima, Japan, next month, so as to effectively plug the loopholes in the current sanctions regime and tighten the economic shackles on Russia even tighter.

In another development, the US news website Politico reported on Monday that the Joe Biden administration is quietly preparing for the possibility of re-engaging with China with a view to soliciting Russian President Vladimir Putin to the negotiating table if Ukraine’s spring counteroffensive falls short of expectations.

The phone talk between the Chinese and Ukrainian leaders on Wednesday has raised hopes that the necessary conditions can be created for a cease-fire at an early date, and Washington giving its support would consolidate those hopes.

All this shows that after more than one year’s all-out support to Ukraine and ever-increasing pressure on Russia, the US and its allies are facing uncertainties on the battlefield and feeling the backlash of their sanctions regime against Russia. Right now, Russia and Ukraine appear to have reached a deadlock in the fighting and allowing the crisis to evolve into a lasting one seems more and more unsustainable to all parties involved.

Sanctions have never worked in resolving regional conflicts. A crisis of the magnitude of the one in Ukraine will not be swayed by the US-led sanctions either. Not to mention that while failing to force Russia to yield, Western sanctions are doing more harm than good to the world economy and the global supply chains.

Western countries have imposed sanctions on Russia in the hope of choking its energy export channels and destroying its economy. But those sanctions have backfired, hurt US allies and triggered a worldwide energy crisis.

The sanctions have also disrupted trade and aggravated inflation, leaving several economies teetering on the brink of recession.
More and more members of the world community, China included, have aired their proposals for a cease-fire and an end to the Ukraine conflict.

After over one year’s ceaseless efforts to intensify the hostilities through escalating sanctions and providing weapons and military assistance to Ukraine, Western countries should awaken to the fact that a political settlement is needed more than ever, not more sanctions.

Source: China Daily

តើកីឡាករប៉ុន្មានពាន់នាក់នឹងចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ខណៈកម្ពុជាសង្ឃឹមដណ្ដើមបានមេដាយកើនឡើង?

ដោយៈ សុខុម

ភ្នំពេញ: ម្ចាស់ផ្ទះកម្ពុជា រំពឹងថានឹងដណ្ដើមបានមេដាយឱ្យបានកាន់តែច្រើន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទ ទី០១ ខែឧសភា ថា “យើងរំពឹងថា ចំនួនមេដាយដែលដណ្ដើមបាន ក្នុងការប្រកួតនាពេលខាងមុខ នឹងកើនឡើងជិត២០០% បើធៀបនឹងមេដា​យចំនួន៦៣ដែលកម្ពុជា ដណ្តើមបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២”។

កម្ពុជា ដណ្ដើមបានមេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន១៣ និងមេដាយសំរឹទ្ធិចំនួន៤១ សរុបចំនួន៦៣មេដាយក្នុងការប្រកួ​តកីឡាស៊ីហ្គេម លើកទី៣១។

ប្រតិភូកម្ពុជា ដែលមានចំនួន១.២០៣រូបនាក់ រួមទាំងអត្តពលិកចំនួន៨៩៦រូបផងដែរនោះ នឹងចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររយៈពេល៦៤ឆ្នាំមកនេះ។

លោក ថោង ខុន មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយអត្តពលិក និងគ្រូបង្វឹកនៅវិមានសន្តិភាព ថា “ប្រមាណ៤០%នៃអត្តពលិករបស់យើង ត្រូវបានបញ្ជូនទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេសរបស់ពួកគេនៅមុនព្រឹត្តិការណ៍ស៊ីហ្គេម”។

ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រកួតដោយស្មើភាពគ្នា ដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ប្រទេ​សជាតិ។

សម្ដេចមានប្រសាសន៍ថា “យើងសង្ឃឹមថា អត្តពលិករបស់យើងនឹងដណ្ដើមមេដាយមាស បានបន្ថែមទៀតនៅក្នុងការប្រកួតនាពេលខាងមុខនេះ”។

យោងតាមគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់CAMSOC ឱ្យដឹងថា អត្តពលិក គ្រូបង្វឹក និងប្រតិភូកីឡាជាង១១.០០០រូប មកពីប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងមានកីឡាចំនួន៣៧ប្រភេទ ស្មើនឹង៥៨៩វិញ្ញាសា៕ Xinhua៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានកើនឡើងបន្តិចនៅក្នុងខែមេសា

ដោយ: គង់ លាងហួរ

ប៉េកាំងៈ យោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០ របស់ប្រទេសចិន បានកើនឡើងបន្តិចក្នុងខែមេសា  ខណៈវិធានការគាំទ្ររបស់រដ្ឋាភិបាល បានជំរុញដល់តម្រូវការនៅក្នុងទីក្រុងធំៗ និងមធ្យម។

តម្លៃផ្ទះថ្មីនៅក្នុងខែមេសា បានកើនឡើង០,០២ភាគរយ ធៀបនឹងខែមុន ដូចគ្នាទៅនឹងខែមីនា។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថាន China Index Academy ដែលជាអ្នកស្រាវជ្រាវអចលនទ្រព្យឯករាជ្យដ៏ធំបំផុតមួយរបស់ប្រទេសចិន។

យោងតាមការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្តចិនបានឱ្យដឹងថា ប្រទេសចិននឹងគាំទ្រដល់តម្រូវការលំនៅឋាន ធានាការផ្ទេរកម្មសិទ្ធិផ្ទះ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងស្ថិរភាពនៃទីផ្សារអចលនទ្រព្យ។

វិស័យអចលនទ្រព្យ ដែលគ្របដណ្តប់រហូតដល់១/៤ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំមុន ដោយសារអ្នកអភិវឌ្ឍន៍ជាច្រើន មិនអាចបញ្ចប់គម្រោងសាងសង់របស់ខ្លួន និងវិធានការសូន្យកូវីដរបស់រដ្ឋាភិបាលចិន។

ការលក់បានស្ទុះងើបឡើងវិញ នៅក្នុងទីក្រុងធំៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ្នកទិញផ្ទះត្រឡប់មកវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានបោះបង់ចោល គោលនយោបាយសូន្យកូវីដ កាលពីខែធ្នូ ប៉ុន្តែទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅតែបន្តធ្លាក់ចុះ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

អារ៉ាប៊ីសាអូឌីត សម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មពិភពលោក

ដោយៈ សុខុម

រីយ៉ាដ: ទីតាំងជាយុទ្ធសាស្ត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលតភ្ជាប់អាស៊ី អាហ្វ្រិក និងអឺរ៉ុប បានពន្លឿនគោលបំណងរបស់ប្រទេសនេះ ក្នុងការក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្ម ពិភពលោកសម្រាប់ទ្វីបទាំង៣ខាងលើនេះ។

វាក៏បានជួយប្រទេសនេះ ឱ្យក្លាយជាអ្នកឈានមុខគេ ក្នុងវិស័យភ័ស្តុភារកម្ម និងដឹកជញ្ជូនផងដែរ ខណ:ប្រទេសនេះ កំពុងរួមបញ្ចូលគ្នា នូវបណ្ដាញផ្លូវថ្នល់ប្រវែង៧២.០០០គីឡូម៉ែត្រ ក្នុងប្រទេសនេះ រួមទាំងស្ពានចំនួន៣.៦៩០កន្លែង និងផ្លូវក្រោមដីចំនួន៧៦ខ្សែផងដែរ។

ការនេះកើតមានឡើង ខណ:ក្រសួងដឹកជញ្ជូន និងភ័ស្តុភារកម្មនៃប្រទេសនេះកំពុងសិក្សា ផែនការមានប្រសិទ្ធភាពនានា ដើម្បីតភ្ជាប់តំបន់ដាច់ស្រយាលទាំងនេះ និងកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរទៅមករវាងទីក្រុងនានា។

បន្ថែមពីលើនេះ ក្រសួងដដែលក៏មានគម្រោង សម្របសម្រួលនីតិវិធីភ្ជាប់ការមកដល់ ការចល័តរបស់ភ្ញៀវទេសចរ និងក្រុមអ្នកធម្មយាត្រាមទៅនឹងព្រះវិហារដ៏ពិសិដ្ឋទាំង២ផងដែរ។

យោងតាមសារព័ត៌មានចុះផ្សាយ កាលពីពេលថ្មីៗនេះឱ្យដឹងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសនេះ បានបន្ថែមផ្លូវថ្នល់ចំនួន៥៦ខ្សែ ដែលមានប្រវែងសរុប១.៦១០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២២ ក្រៅពីការត្រួតពិនិត្យស្ពានចំនួន៦០៨កន្លែង និងផ្លូវក្រោមដីចំនួន៣៧ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះមានសុវត្ថិភាព។

ប្រទេសនេះ ក៏បានបង្កើនបណ្ដាញដឹកជញ្ជូន តាមផ្លួវអាកាសរបស់ខ្លួនផងដែរកាលពីឆ្នាំមុន ដោយបានចាប់ផ្ដើមដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិ King Salman International Airport និងស្ថានីយចំណត២ នៅអាកាសយានដ្ឋានអន្តរជាតិ King Khaled International Airport ក្នុងរាជធានីរីយ៉ាដ ពង្រីកអាកាសយានដ្ឋាន Al-Qaisumah Airport និងការបញ្ចប់ការជួសជុលកែលម្អ អាកាសយានដ្ឋានចំនួន២៥នៅក្នុងប្រទេសនេះផងដែរ។

បណ្ដាញផ្លួវដែកកាលពីឆ្នាំ២០២២ ក៏ទទួលបានកំណើនខ្ពស់មិនធ្លាប់មានរហូតដល់១១៥% ឈានដល់ចំនួនអ្នកដំណើរ៥,៨លាននាក់ផងដែរ បើធៀបនឹងឆ្នាំ២០២១៕ Arab News៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ក្នុងខែមេសារដ្ឋាភិបាលអនុម័តគម្រោងវិនិយោគចំនួន២០ជាមួយទំហំទុនវិនិយោគលើប្រាក់ជិត២៥០លានដុល្លារអាមេរិក

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រយៈពេលពេញមួយខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោង ដែលមានទឹកប្រាក់សរុបចំនួន២៤៧,៧លានដុល្លារអាមេរិក។

ខែមេសា ចាត់ទុកជាខែដែលក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តច្រើនជាង ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជាតាំងពីដើមខែដល់ដំណាច់ខែមេសា ២០២៣ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាដដែលនេះឱ្យដឹងថាគម្រោងវិនិយោគ ដែលបានអនុម័តក្នុងខែមេសា ២០២៣ មានទឹកប្រាក់ច្រើនជាងគេ រហូតដល់៧៣,៤លានដុល្លារអាមេរិក ដែលវាគឺជាគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ  និងគោសាច់ខ្នាតធំដែលមានទីតាំងវិនិយោគនៅស្រុកស្នួល ខេត្តក្រចេះ ។ គម្រោងនេះនឹងបង្កើតឱកាសការងារជន ប្រជាពលរដ្ឋចំនួន៧៩នាក់ផងដែរ ។

គម្រោងធំទី២ដែលអនុម័តក្នុងខែមេសា ២០២៣នេះគឺគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ លើកោះទទឹង នៅភូមិកោះស្ដេច ឃុំកោះស្ដេចស្រុកគិរីសាគរ ខេត្តកោះកុង ។

គម្រោងនេះមានទុនវិនិយោគ ប្រមាណ៣០លានដុល្លារអាមេរិកនិងអាចបង្កើតការងារជូនពលរដ្ឋចំនួន១៤២នាក់ ។

គម្រោងដែលចាត់ទុកថាធំមួយផងដែរ អនុម័តក្នុងខែមេសា គឺគម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។គម្រោងនេះ មានទុនវិនិយោគចំនួន២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៤៥០នាក់ ។

ក្រៅពីគម្រោងធំៗទាំងនេះ ក៏មានគម្រោងវិនិយោគរោងចក្រសហគ្រាស ដែលមានទុនវិនិយោគប្រមាណ១០លានដុល្លារ និងក្រោម១០លានដុល្លារ ហើយភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផ្គុំដំឡើងសូឡា ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋរាប់រយរាប់ពាន់កន្លែង ដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋផងដែរ ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ប្រទេសចិនគ្រោងសាងសង់រដ្ឋធានីទី២ នៅតំបន់វាលខ្សាច់ ដាច់ស្រយាលស៊ីនជាំង

ដោយៈ សុខុម

ប៉េកាំង: ការសិក្សាមួយដែលទទួលបានហិរញ្ញប្បទាន ពីរដ្ឋាភិបាលចិន បានស្នើឡើងថា ប្រទេសចិន គួរតែសាងសង់រដ្ឋធានីទី២ នៅតំបន់វាលខ្សាច់ ដ៏សែនដាច់ស្រយាលស៊ីនជាំង (Xinjiang) ដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយតំបន់វាលរហោស្ថានដ៏ធំល្វឹងល្វើ​យ ដែលសម្បូរដោយជនជាតិដើមភាគតិចរស់នៅនេះ។

ក្រុមអ្នកសិក្សាស្រាវជ្រាវ ដែលបានចូលរួមពាក់ព័ន្ធក្នុងគម្រោង  រយៈពេល៤ឆ្នាំនេះបានលើកឡើងថា សំណើនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយហានិភ័យនានា ផ្នែកភូមិសាស្ត្រនយោបាយ និងបរិស្ថាន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា។

Xinjiang red highlighted in map of China

តំបន់ស៊ីនជាំង មានភូមិសាស្ត្រស្ថិត នៅតាមបណ្ដោយព្រំដែនភាគខាងលិចនៃប្រទេសចិន ដែលនៅដាច់ស្រយាលខ្លាំងពីមជ្ឈ​មណ្ឌលសេដ្ឋកិច្ច និងនយោបាយ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។

ស៊ីនជាំង ជាតំបន់ដ៏ធំល្វឹងល្វើយ ដែលសម្បូរដោយវាលខ្សាច់ និងខ្ពង់រាប ហើយនៅតំបន់នេះ មានអាកាសធាតុមិនអំណោយផលនោះទេ រួមទាំងសីតុណ្ហភាពក្ដៅហែងខ្លាំងផងដែរ។

តំបន់ស៊ីនជាំង សម្បូរដោយជនជាតិដើមភាគតិចរស់នៅរួមមានជនជាតិដើមភាគតិចវីហ្គួ(Uygur) ជនជាតិដើមភាគតិចកាហ្សាក់ស្ថាន ជនជាតិដើមភាគតិចម៉ុងហ្គោលី ជាដើម និងមានព្រំប្រទល់ជាប់តំបន់ទីបេរ្តិ៍ (Tibet)។

ការសិក្សាខាងលើនេះ បានបង្ហាញសុទិដ្ឋិនិយមថា ការសាងសង់រដ្ឋធានីទី២ នេះនឹងជួយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិន មានតុល្យភាពឡើងវិញ និងពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែរឹងមាំ៕ South China Morning Post៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

តើING CITYមានចក្ចុវិស័យបែបណា ដើម្បីរៀបចំអភិវឌ្ឍន៍នៅភាគខាងត្បូងរាជធានី

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ការរៀបចំMaster Planមានសារៈសំខាន់ណាស់ សំរាប់ការអភិវឌ្ឍទីក្រុងរណបមួយ ឬទីក្រុង១ ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយចីរភាព។

ការអភិវឌ្ឍ​នៅ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ កំពុង​ដើរ​តាម​ផែន​ការមេ​របស់​ទីក្រុង​រណប ING CITY ដែលជា​ទីក្រុង​រណប​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ បាននិងកំពុង​ដើរ​តាម​ផែនការមេ​របស់ខ្លួន ខណៈ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ ​មាន​កំនើន​យ៉ាងខ្ពស់ ជាមួយ​គំរោង​សាងសង់​បុរី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​នានា កំពុង​លេចចេញ​ជា​រូបរាង​ឡើងបណ្តើរ។

យោងតាម​ផែនការមេ​របស់​ក្រុមហ៊ុន ING Holding ដែល Propertyarea.asia ទទួលបាន​ឲ្យ​ដឹងថា ទីក្រុង​រណប ING CITY គ្របដណ្តប់​លើ​ផ្ទៃដី​ជាង២០០០ហិកតា មាន​វិសាលភាព​ដ៏​ធំ​មួយ និង​ជាទី​ក្រុង​រណប​ធំជាងគេ ​នៅ​រាជធានី​ភ្នំពេញ។ តាម​គំរោង​ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ ជា​តំបន់​មានការ​អភិវឌ្ឍ​បែប​បៃតង និង​គោរព​តាម​គោលការណ៍​បរិស្ថាន។

ឯកសារ​ដដែល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ ជា​មជ្ឈមណ្ឌល​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​ចំណត​យានយន្ត ជា​សហគមន៍​សម្រាប់​និវត្តន៍​ជនជាតិ​ចិន មជ្ឈមណ្ឌល​កីឡា​ជាដើម។

ជាមួយនឹង​ទស្សនវិស័យ​ចំពោះមុខ និង​រៀបចំ​តំបន់​ដែល​ទើប​អភិវឌ្ឍន៍​ថ្មី​នេះ សាលា​រាជធានី​ភ្នំពេញ រួមជាមួយ​សាលាក្រុង​ប៉ារីស​ដើម្បី​សិក្សា​រួមគ្នា​ពី​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ទាក់ទង​នឹង​ការកើនឡើង​នូវ​យានយន្ត ការបំពុល​ទឹក​កខ្វក់ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ​ សមស្រប​ជា​តំបន់ ដែលមាន​ភាព​បៃតង និង​ត្រៀម​រៀបចំ​នគរូបនីយកម្ម​ឲ្យ​មាន​ភាពល្អប្រសើរ និង​អាចឆ្លើយតប​នឹង​កំនើន​ប្រជាសាស្ត្រ​ នៅ​តំបន់​នេះ។

ដោយសារ​ជា​តំបន់​ថ្មី ងាយស្រួល​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ ទើប​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បាននិងកំពុង​វិនិយោគ​គំរោង​លំនៅដ្ឋាន​ធំៗនៅ​តំបន់​នេះ ពិសេស​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ២ កំពុង​បាន​និងកំពុងបើកដំណើរការ ក្នុងចំណោម​ផ្សារ​ទំនើបធំៗចំនួន​បី។

អ្វី​កាន់តែ​ពិសេស​ផ្សារ​ទំនើប AEON MALL3 បានបញ្ចប់ការ​សាងសង់​ និងបានដាក់ដំណើរការរួចហើយ។

អគ្គនាយកក្រុមហ៊ុនUrban Hubលោកបណ្ឌិតBen Liបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ នឹងពង្រីកមកកាន់ភាគខាងត្បូង ដោយសារតំបន់នេះជាតំបន់ថ្មី ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំៗ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល និងកំណើនប្រជាសាស្រ្តនៅតំបន់នេះ។

លោកបន្តថា “តំបន់បឹងកេងកេង១ ដីមានតម្លៃថ្លៃ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋមិនអំណោយផលដល់ការពង្រីកនោះទេ ប៉ុន្តែតំបន់ភាគខាងត្បូងជាតំបន់ថ្មី ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋផង និងរៀប​ចំផែនការអភិវឌ្ឈន៍ផង”។ លោកបន្តថា “នៅកម្ពុជាមានឱកាសច្រើនណាស់សំរាប់វិនិយោគ ហេតុនេះបើអ្នកមានលុយនៅក្នុងដៃ អ្នកគួរវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា”៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

បណ្ដាប្រទេសចូលរួមកោតសរសើរទឹកចិត្តរបស់កម្ពុជាដែលរ៉ាប់រងចំណាយទាំងស្រុងក្នុងព្រឹត្តិការណ៍ Sea Games

ដោយៈ សុខុម

ភ្នំពេញ: ដោយសារតែសង្គ្រាមជាបន្តបន្ទាប់ កម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ ទម្រាំមានឱកាសបានធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិ​ការណ៍កីឡា Sea Games ក្នុងឆ្នាំ២០២៣ នេះ។

ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ និងដើម្បីលើកមុខមាត់របស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចរ៉ាប់រងការចំណាយទាំងស្រុងរាប់ចាប់ពីថ្លៃសំបុត្រយន្តហោះ ថ្លៃស្នាក់នៅ និងថ្លៃហូបចុករបស់ប្រតិ​ភូបរទេស រួមទាំងការមិនយកថ្លៃសំបុត្រ ចូលទស្សនាពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

បើទោះបីជាមជ្ឈដ្ឋានមួយចំនួនតូច បានសម្ដែងការព្រួយបារម្ភថា ការរៀបចំព្រឹត្តិការណ៍ Sea Games បែបនេះអាចនឹងជះផលប៉ះពាល់ជាអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្ដី ក៏ការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ និងការកោតសរសើរយ៉ាងខ្លាំង ពីបណ្ដាប្រទេសចូលរួមក្នុង Sea Games។ នេះបើយោងតាមសារព័ត៌មាន VN Express បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមេសា។

សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋម​ន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំកីឡាស៊ីហ្គេមបានថ្លែង ក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ Sea Games នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ “សូមបញ្ជាក់ឡើងវិញបន្តិចដែរ ចាប់តាំងពីបង្កើតគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ Sea Games ក្តី និង Asean Para Games ក្តី ការចំណាយបានរុញមក CAMSOC”។

សម្ដេចពិជ័យសេនាបានបន្ថែមទៀតថា “ការចំណាយច្រើនណាស់ តាំងពីកន្លែងស្នាក់នៅ សំបុត្រយន្តហោះ គេមិនមែនមិនគិតថ្លៃដូចយើងទេ”។ សម្តេចបន្តថា “មកដល់ពេលនេះ តាមរបាយការណ៍ដែលយើងបានទូទាត់ អាចនឹងមិនទាន់សព្វគ្រប់ទេ។ តែក្នុងរង្វង់នេះ យើងគ្រោងតែ១១៨លានដុល្លារទេ។ ការអនុវត្តជាក់ស្តែងអាចនឹងលើសបន្តិច”។

គម្រោងចំណាយ១១៨លានដុល្លារ សម្រាប់រ៉ាប់រងទាំងស្រុងក្នុងការរៀបចំព្រឹត្តិការណ៍Sea Games នេះមិនទាន់រាប់បញ្ចូលថ្លៃសាងសង់ពហុកីឡាដ្ឋានមរតកតេជោ តម្លៃ១៦០លានដុល្លារអាមេរិក ផងនោះទេ។

*តើអ្វីជាមូលហេតុចម្បងដែលកម្ពុជា សម្រេចរ៉ាប់រងការចំណា​យទាំងស្រុងក្នុងព្រឹត្តិការណ៍កីឡា Sea Games?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការមិនយកលុយពីប្រតិភូកីឡា មកពីប្រទេសផ្សេងៗនេះ រួមទាំងការមកយកថ្លៃសំបុត្រ ទស្សនាទាំងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍កីឡាSea Games នេះគឺកម្ពុជា ចង់ឱ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ និងទូលំទូលាយបន្ថែមទៀត។

ព្រឹត្តិការណ៍ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥ ឧសភា ដល់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី៣ មិថុនា ដល់ថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣៕ VN Express ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!