ទីក្រុងវ៉ាស៊ីនតោនយល់ព្រមកាត់បន្ថយបន្ទុកលើក្រុមហ៊ុនកូរ៉េខាងត្បូងដែលវិនិយោគនៅអាមេរិក

ដោយ: គង់ លាងហួរ
វ៉ាសុីនតោន: ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាត់បន្ថយភាពមិនច្បាស់លាស់ និងបន្ទុកអាជីវកម្មសម្រាប់ក្រុមហ៊ុនកូរ៉េដែលវិនិយោគនៅសហរដ្ឋអាមេរិកដែលកើតចេញពីការអនុវត្តច្បាប់ CHIPS។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ប្រទេសទាំងពីរក៏បានសម្រេចចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីដោះស្រាយកង្វល់របស់ពួកគេទាក់ទងនឹងច្បាប់កាត់បន្ថយអតិផរណា (IRA)របស់សហរដ្ឋអាមេរិកផងដែរ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល លោក Lee Chang-yang និងសមភាគីរបស់លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមនៅឯកិច្ចសន្ទនាខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មលើកដំបូងរវាងសហរដ្ឋអាមេរិក និងកូរ៉េនៅទីក្រុង Washington DC។សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងក្នុងឱកាស ដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក។

ប្រទេសទាំងពីរបានយល់ព្រមកាត់បន្ថយភាពមិនច្បាស់លាស់នៃការវិនិយោគ និងបន្ទុកគ្រប់គ្រងសម្រាប់ក្រុមហ៊ុនក្រោមកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ CHIPS រួមទាំងលក្ខខណ្ឌសម្រាប់ការស្នើសុំការឧបត្ថម្ភធនផងដែរ។លើសពីនេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏គ្រោងនឹងបង្កើតវេទិកាកិច្ចសហប្រតិបត្តិការ semiconductor សាធារណៈ និងឯកជន ដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងឧស្សាហកម្មបន្ទះឈីបរវាងប្រទេសទាំងពីរផងដែរ។

ទាក់ទងនឹងការត្រួតពិនិត្យការនាំចេញ semiconductor ដែលសហរដ្ឋអាមេរិកបានហាមឃាត់ការនាំចេញឧបករណ៍ដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ក្រុមហ៊ុន semiconductor នៅក្នុងប្រទេសចិន ពួកគេនឹងពិភាក្សាអំពីរបៀបដំណើរការវិធានការត្រួតពិនិត្យការនាំចេញដែលអាចព្យាករណ៍បានបន្ថែមទៀតដើម្បីកាត់បន្ថយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

សហរដ្ឋអាមេរិកបាននឹងកំពុងព្យាយាមកំណត់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីបរបស់ប្រទេសចិនតាមរយៈច្បាប់ CHIPS ប៉ុន្តែព័ត៌មានលម្អិតនៃបទប្បញ្ញត្តិបានធ្វើឱ្យមានការព្រួយបារម្ភចំពោះក្រុមហ៊ុនកូរ៉េដែលលក់បន្ទះឈីបរបស់ពួកគេយ៉ាងសកម្មនៅក្នុងប្រទេសចិន៕

Korea, China, Japan ties crucial to global economic recovery: Choo

Korea’s finance minister said Tuesday trilateral ties with China and Japan are “crucial” not only for the three countries but also for the world amid economic uncertainties.

Finance Minister Choo Kyung-ho said trilateral cooperation can serve as an engine for a “speedy and sustainable” recovery, noting the three countries make up 20 percent of the global economy.

He also said Korea plans to play an active role in the efforts to bolster the trilateral economic ties.

“To this end, on the back of the global reopening, Korea, China and Japan will expand their cooperation in a full-fledged manner, not only in sectors such as finance, trade and investment but also in tourism, culture, personnel exchanges and policy ties,” Choo said ahead of the trilateral meeting of finance ministers and central bank governors of Korea, China and Japan in Songdo, Incheon, 36 kilometers west of Seoul.

The meeting came on the sidelines of the 56th Annual Meeting of the Board of Governors of the Asian Development Bank (ADB), which kicked off for a four-day run Tuesday under the slogan “Rebounding Asia: Recover, Reconnect, and Reform.”

The annual meeting is the bank’s first in-person gathering since the pandemic began, and around 5,000 officials are expected to be invited, including member countries’ finance ministers and central bank governors.

Source: Yonhap

ប្រតិបត្តិករទេសចរណ៍ រំពឹងថាព្រឹត្តិការណ៍ស៊ីហ្គេមនឹងដាស់វិស័យទេសចរណ៍អន្តរជាតិងើបឡើងបន្ថែម

ភ្នំពេញ ៖ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺចំពេលស្ថានភាពនៃវិបត្តិកូវីដ១៩ បានធូរស្រាល ដែលបានធ្វើឱ្យទេសចរណ៍អន្តរជាតិចាប់ផ្ដើមកម្រើកឡើងវិញ ។ ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនឹងជំរុញឱ្យវិស័យទេសចរណ៍អន្តរជាតិអោយងើបឡើងមួយកម្រិតទៀត ហើយរំពឹងថាភ្ញៀវទេសចរបរទេសជាពិសេសពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន នឹងចូលមកប្រទេសកម្ពុជាកាន់តែច្រើនក្នុងឆ្នាំ២០២៣នេះ ។

លោកឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដូចជាបាល់ទាត់ បាល់ទះជាដើម នឹងមានអ្នកគាំទ្ររបស់ពួកគេតាមមកគាំទ្រដល់កម្ពុជាដែរ ហើយពេលដែលពួកគេមកដល់កម្ពុជា ពួកគេក៏ត្រូវការការស្នាក់នៅ ហូបចុក និងអាចដើរលេងនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីការប្រកួតចប់ ឬមុនការប្រកួត ។ ទាំងនេះ នឹងធ្វើឱ្យតម្រូវការសណ្ឋាគារមានកំណើនឡើងវិញនៅក្នុងព្រឹត្តិការណ៍នេះ ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ការស្នាក់ជូនកីឡាករ កីឡាការិនីបរទេស ប៉ុន្តែទីតាំងដែលផ្ដល់ជូននោះគឺស្ថិតនៅជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសម្រាប់ប្រតិភូកីឡា ក៏ដូចជាអ្នកកាសែតដែលមកជាមួយកីឡាករនោះ អាចនឹងជ្រើសរើសទីតាំងផ្សេងៗសណ្ឋាគារផ្សេងតាមការចង់បានរបស់ខ្លួន ។លោកបន្តថា ក្រៅពីកីឡាករ ប្រតិភូ និងអ្នកគាំទ្រកីឡាក៏នឹងមានភ្ញៀវទេសចរមកពីប្រទេសនានាចូលមកទស្សនាការប្រកួតកីឡាផ្សេងៗ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយពួកគាត់ទាំងនោះក៏នឹងត្រូវការនូវការស្នាក់និងហូបចុកដូចគ្នា និងត្រូវការមធ្យោបាយធ្វើដំណើរសម្រាប់ចល័តពីកន្លែងប្រកួតមួយទៅកន្លែងប្រកួតមួយទៀត ។

លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រៅពីកីឡាករជាង១ម៉ឺននាក់ដែលនឹងមកចូលរួមប្រកួត ក៏នឹងមានអ្នកមកគាំទ្រ និងអ្នកហែរហម ដូច្នេះទាំងនេះគឺជាភ្ញៀវ ហើយចំនួនជាក់លាក់ណាមួយថានឹងមកដល់ក៏មិនទាន់កំណត់បានដែរ ប៉ុន្តែយើងអាចដឹងបានថាប្រទេសជិតខាងដែលនឹងមកតាមច្រកព្រំដែនគោក និងតាមផ្លូវអាកាសក៏មានច្រើនគួរសមដែរ ។
មិនមែនតែវិស័យទេសចរណ៍ទេ ដែលរំពឹងងើបឡើងវិញក្រោយព្រឹត្តិការណ៍ស៊ីហ្គេម តែវិស័យអចលនទ្រព្យនិងការវិនិយោគពីបរទេសក៏រំពឹងថានឹងងើបឡើងដូចគ្នាក្រោយព្រឹត្តិការណ៍នេះបានបញ្ចប់ ។


អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុនCentury 21 Cambodia បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នឹងនាំទាំងទេសចរ និងវិនិយោគិនបរទេសចូលមកកម្ពុជា ក្នុងនោះដែរ ទេសចរមិនមែនមកតែស៊ីហ្គេមទេ តែគេអាចដើរនៅតំបន់រមណីយដ្ឋាននានាក្នុងប្រទេសយើង ហើយវិនិយោគិនក៏នឹងសិក្សាពីសក្ដានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលពួកគេមកមើលការប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជា ។
អ្នកស្រីបន្តថា តំបន់ដែលរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានឱកាសក្នុងការទាក់ទាញវិនិយោគិនក្រោយចប់ស៊ីហ្គេមដើម្បីបណ្ដាក់ទុនវិនិយោគ ។ ដោយឡែកនៅភ្នំពេញតំបន់តាមបណ្ដោយផ្លូវជាតិលេខ៦អា និងតំបន់ជុំវិញពហុកីឡដ្ឋាននឹងកាន់តែទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត ហើយរំពឹងថានឹងមានការវិនិយោគបន្ថែមនៅពេលឆាប់ៗនេះ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

អាជីវកម្មជាង២៤.៤០០ ជាមួយទុនវិនិយោគ៧,៤ពាន់លានដុល្លារ បានចុះបញ្ជីតាមប្រព័ន្ធ Single Portal

ដោយ: គង់ លាងហួរ
ភ្នំពេញ: អាជីវកម្មចំនួនជាង២៤.៤០០ដែលមានទុនវិនិយោគសរុប៧,៤២ពាន់លានដុល្លារអាមេរិកបានចុះបញ្ជីនៅក្នុងដំណាក់កាលដំបូងនៃប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអុីនធឺណិត Single Portal គិតត្រឹមខែមេសាឆ្នាំ២០២៣នេះ។

យោងតានរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ឈ្មោះអាជីវកម្មជាង១៤.៥០០ ស្ថិតនៅក្នុងដំណាក់កាលនៃការត្រួតពិនិត្យសម្រាប់ការអនុម័ត។បើនិយាយអំពីតម្លៃនៃការវិនិយោគតាមវិស័យ ក្នុងនោះវិស័យសំណង់បាននាំមុខគេ ដែលគ្របដណ្តប់រហូតដល់១៥ភាគរយ ស្មើនឹង១.០៥០លានដុល្លារអាមេរិក បន្ទាប់មកគឺវិស័យអចលនទ្រព្យចំនួន១២ភាគរយ ស្មើនឹង៨៩៣លានដុល្លារអាមេរិក។របាយការណ៍បានបន្ថែមថា បណ្តាសកម្មភាពទីប្រឹក្សាគ្រប់គ្រងនានាតំណាង១០ភាគរយ ការផលិត៥ភាគរយ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង៤ភាគរយ និងវិស័យផ្សេងៗទៀតតំណាងឱ្យ៥៤ភាគរយ។

ប្រភពដដែលបានចង្អុលបង្ហាញថា អាជីវកម្មដែលគ្រប់គ្រងដោយបុរសមានចំនួន៦២ភាគរយនៃអាជីវកម្មដែលបានចុះបញ្ជីសរុប។ក្រសួងបានបើកដំណើរការដំណាក់កាលទី១នៃវេទិកាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងដំណាក់កាលទី២នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ប្រព័ន្ធថ្មីនេះបានជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ ព័ត៌មានដដែលៗ ខាតពេលវេលា និងចំណាយលើដំណើរការចាស់ផងដែរ”។លោក អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា “ការចុះបញ្ជីទាំងអស់ត្រូវបានចែករំលែកដោយស្វ័យប្រវត្តិជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័ត ដោយធានាថា គ្រប់នាយកដ្ឋានទាំងអស់ទទួលបានព័ត៌មាន”៕

Interview: Eurasian high-speed railways maximize China-Europe trade volume: Chinese expert

BELGRADE, April 30 (Xinhua) — The Belt and Road initiative has significantly improved railway connections between China and Europe, enabling a massive increase in the volume of trade, Chinese transport expert Shan Jing
has said here recently.

Shan, a researcher based in Germany at the Dresden University of Technology, was participating in the 10th International Conference of Railway Operations Modelling and Analysis “RailBelgrade 2023”. He told Xinhua at the conference on Wednesday that trade between China and Europe has flourished in the past decade.

“Eurasian railway transport is developing really fast. In 2011 there were only 11 trains, but last year there were 16,000 trains between China and Europe in both directions. It is becoming a plan B compared to air and sea routes. The service quality could fulfill the supply chain demand of big companies such as Mercedes Benz, BMW, and the other big companies, as they all use this Eurasian railway transport, between China and Europe”.

Infrastructure cooperation has significantly reduced the time and cost of shipments, he added, which has brought significant benefits to the industries involved.“After a ten-year development (through the Belt and Road initiative) Eurasian railway transport is pretty fast compared to the sea. By sea, you need 50 days, but with Eurasia railways, you need only 19 or 20 days. This express service saves time and could mean a lot for the industry. It can save money, by reducing time and cost,” Shan said.

The Chinese-built Belgrade-Budapest railway will one day represent a major connection between China and this part of Europe, he said, while the presence of Chinese infrastructure companies could help to accelerate Europe’s connection to this railway infrastructure.

Source: Xinhua

មូលនិធិ IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចអាសុីរហូតដល់៤,៦ភាគរយសម្រាប់ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍សេដ្ឋកិច្ចរបស់តំបន់អាស៊ី នៅថ្ងៃអង្គារនេះ ដោយសារការស្ទុះងើបឡើងវិញរបស់ប្រទេសចិន ប៉ុន្តែ IMF ក៏បានព្រមានពីហានិភ័យអតិផរណា និងការប្រែប្រួលទីផ្សារសកលដែលជំរុញដោយវិបត្តិធនាគាររបស់លោកខាងលិចផងដែរ។

មូលនិធិ IMF បានលើកឡើងថា ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននឹងមានសារៈសំខាន់សម្រាប់តំបន់ ជាមួយនឹងការរីករាលដាលដល់តំបន់អាស៊ី ដែលត្រូវបានគេមើលឃើញថា ផ្តោតលើការប្រើប្រាស់ និងតម្រូវការក្នុងវិស័យសេវាកម្ម ជាជាងការវិនិយោគ។IMF បានអះអាងទៀតថា “តំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ដ៏មានថាមពលខ្លាំងបំផុតនៃតំបន់សំខាន់ៗរបស់ពិភពលោកនៅឆ្នាំ២០២៣ ដោយសារតំបន់នេះត្រូវបានជំរុញដោយទស្សនវិស័យសេដ្ឋកិច្ចដ៏ល្អប្រសើររបស់ប្រទេសចិន និងឥណ្ឌា”។

សេដ្ឋកិច្ចរបស់តំបន់អាស៊ីត្រូវបាន IMF រំពឹងទុកថា នឹងកើនឡើងក្នុងរង្វង់៤,៦ភាគរយនៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើង៣,៨ភាគរយនៅឆ្នាំ២០២២ ដែលរួមចំណែកប្រហែល៧០ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោក។

របាយការណ៍ដដែលនេះបានបន្តទៀតថា ប្រទេសចិន និងឥណ្ឌានឹងក្លាយជាកត្តាជំរុញដ៏សំខាន់ ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ពួកគេ៥,២ភាគរយ និង៥,៩ភាគរយរៀងៗគ្នា ទោះបីជាកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីផ្សេងទៀតត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅឆ្នាំនេះយ៉ាងណាក្តី។

ទោះបីជាយ៉ាងនេះក្តី IMF បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំក្រោយមកត្រឹម៤,៤ភាគរយ និងបានព្រមានពីហានិភ័យចំពោះទស្សនវិស័យនានាដូចជាអតិផរណា ការធ្លាក់ចុះនៃតម្រូវការសកល ក៏ដូចជាផលប៉ះពាល់នៃវិស័យធនាគាររបស់សហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។

IMF ក៏បានជំរុញដល់ធនាគារកណ្តាលនានានៅតំបន់អាស៊ី ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន និងចិន ឱ្យរក្សាគោលនយោបាយរូបិយវត្ថុឱ្យបានតឹងរ៉ឹង ដើម្បីកាត់បន្ថយអត្រាអតិផរណា ដែលវាអាចនៅតែហក់ឡើងខ្ពស់ ដោយសារផ្នែកមួយនៃតម្រូវការក្នុងស្រុកដ៏រឹងមាំ៕

អូស្ត្រាលីគ្រោងបង្កើតសួនកសិឧស្សាហកម្មដំបូងគេបង្អស់នៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមស្ថានទូតអូស្ត្រាលី Australian Embassy ប្រចាំនៅកម្ពុជា បានឱ្យដឹងកាលថ្ងៃទី០២ ខែឧសភានេះ ថា អូស្រ្តាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួន-ឧស្សាហកម្ម (AIP) ដំបូងគេនៅកម្ពុជា។

យោងតាមស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា Australian Embassy បានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យមានការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ដោយសារគេបានមើលឃើញថា កសិផលកម្ពុជា ប្រមាណ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។បន្ទាប់ពីទិញកសិផលយកទៅ ប្រទេសទាំងនោះ បានកែច្នៃវាទៅជាផលិតផលមានតម្លៃជាងកសិផលដើម ដូចជាធ្វើទៅជា ដំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។

ក្នុងន័យនេះ ប្រសិនបើកម្ពុជាមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួនវិញនោះ កម្ពុជាអាចបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ ក្នុងនោះដែរ ដើម្បីសម្រេចបាននូវចំណុចនេះ កម្ពុជាចាំបាច់ត្រូវវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន។

ស្ថានទូតអូស្ត្រាលីបានគូសបញ្ជាក់ថា
សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវ កន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។យោងតាមការសិក្សាលទ្ធភាពឆ្នាំ២០២២ របស់រដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា
សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន៥,១ពាន់លានដុល្លាអាមេរិកដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់១០មុឺនកន្លែង ដែលការងារជាង៥០%ជាការងាររបស់ស្ត្រី៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

រដ្ឋាភិបាលចំណាយថវិការកន្លះលានដុល្លារដើម្បីតភ្ជាប់ Public WiFi ប្រើប្រាស់ដោយឥតគិតថ្លៃ នៅទីតាំងប្រារព្ធព្រឹត្តិការណ៍sea game

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) បានចំណាយថវិកាប្រហែល៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ WiFi សាធារណៈដោយឥតគិតថ្លៃ (Public WiFi) នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។


លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍ស៊ីហ្គេមនេះ យើងមាន២កន្លែងធំៗ សំខាន់ៗ ទី១៖ ពហុកីឡដ្ឋានជាតិមរតកតេជោ និងទី២៖ ពហុកីឡដ្ឋានជាតិអូឡាំពិក, ក្រសួងបានបំពាក់ Public WiFi ដែលប្រើប្រាស់ថវិកា ប្រហែល៥០ម៉ឺនដុល្លារ សម្រាប់អ្នកប្រើប្រាស់»។
លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ដើម្បីប្រើ Public WiFi នេះ អ្នកចូលរួមគ្រាន់តែស្កេន QR Code នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi នោះនឹងអាចប្រើប្រាស់ WiFi បានភ្លាមៗ។
បន្ថែមពីនោះទៀត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា Public WiFi នៅពហុកីឡដ្ឋានជាតិទាំង២នេះ គឺអត់មានបញ្ហាអ្វីនោះទេ ក្នុងរយៈពេលព្រឹត្ដិការណ៍ស៊ីហ្គេម។


លោក ជា វ៉ាន់ដេត បានបន្ថែមទៀតថា ចំណែកឯការប្រើប្រាស់ សម្រាប់ការផ្សាយចេញក្រៅប្រទេស គឺក្រសួងប្រៃសណីយ៍ បានចរន្ដក្រុមហ៊ុនខ្សែកាបមួយចំនួន និងក្រុមហ៊ុនរដ្ឋ ចូលតទៅពហុកីឡដ្ឋានជាតិទាំង២នេះ ដោយអត់មានបញ្ហានោះទេ នូវសមត្ថភាពបញ្ចូលខ្សែអ៊ីនធើណែន និងបង្គោលអង់តែន នៅទីនោះ។
សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃ នៅក្នុង៖
១៖ ពហុកីឡដ្ឋានជាតិអូឡាំពិក
២៖ ពហុកីឡដ្ឋានជាតិមរតកតេជោ។
គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

ប្រធានាធិបតីឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើម្បីចូលរួមពិធីបើកកីឡាស៊ីហ្គេម

សុខុម

ភ្នំពេញ: លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ហើយលោកក៏នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអង្គារ ទី០២ ខែឧសភា នេះឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ថងលូន ស៊ីស៊ូលីត នឹងធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាក្រកម្ពុជា ព្រះករុណាព្រះបាទ ព្រះនរោត្តម សីហមុនី។

សេចក្តីថ្លែងការណ៍នេះលើកឡើងថា ដំណើរទស្សនកិច្ចនេះ “នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនប្រទេសទាំងពីរ”។

លោក ថងលូន ស៊ីស៊ូលីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង ហើយក៏នឹងទទួលការចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

ក្រៅពីនេះ ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបរតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមជាមួយនឹងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។

យោងតាមសេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថា លោក ថងលូន ស៊ីស៊ូលីត នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា។

កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល៦៤ឆ្នាំ ចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា៕ Xinhua៕

ទំនាក់ទំនងកូរ៉េខាងត្បូង ចិន និងជប៉ុន ផ្តល់សារៈសំខាន់ដល់ការស្ទុះងើបនៃសេដ្ឋកិច្ចពិភពលោក

ដោយ: គង់ លាងហួរ
សេអ៊ូល: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េបានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ទំនាក់ទំនងត្រីភាគីរវាង កូរ៉េខាងត្បូង ចិន និងជប៉ុនមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ប្រទេសទាំង៣ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពិភពលោកផងដែរ ចំពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choo Kyung-ho បានអះអាងថា កិច្ចសហប្រតិបត្តិការត្រីភាគីអាចដើរតួជាក្បាលម៉ាស៊ីនសម្រាប់ការងើបឡើងវិញយ៉ាងលឿន និងប្រកបដោយនិរន្តរភាព ដោយកត់សម្គាល់ថា ប្រទេសទាំង៣នេះបង្កើតបាន២០ភាគរយនៃសេដ្ឋកិច្ចពិភពលោក។

លោកក៏បានមានប្រសាសន៍ដែរថា “ប្រទេសកូរ៉េខាងត្បូងគ្រោង នឹងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង ទំនាក់ទំនង សេដ្ឋកិច្ចត្រីភាគី”។

លោក Choo បានមានប្រសាសន៍នៅមុនពេលកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេសកូរ៉េ ចិន និងជប៉ុន នៅទីក្រុង Songdo ថា“ចំពោះទីបញ្ចប់នេះ ដោយសារការបើកឡើងវិញជាសាកល កូរ៉េ ចិន និងជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងលក្ខណៈពេញលេញ ពោលគឺមិនត្រឹមតែក្នុងវិស័យមួយចំនួនដូចជា ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ តែថែមទាំងវិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងគោលនយោបាយផងដែរ”។

កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦ នៃក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្តើមដំណើរការរយៈពេល៤ថ្ងៃក្រោមពាក្យស្លោកថា “Rebounding Asia: Recover Reconnect and Reform”៕