Lao Airlines ចាប់ផ្តើមជើងហោះហើរពីឡាវ ទៅកាន់ក្រុង ឆាងសា ប្រទេសចិនឡើងវិញ

ដោយៈ សុខុម

វៀងចន្ទន៍: ក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airlines បានបន្តសេវាកម្មហោះហើររបស់ខ្លួន ទៅកាន់ទីក្រុងឆាងសា (Changsha) ខេត្តហ៊ូណាន (Hunan) ប្រទេសចិន ឡើងវិញកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីបានផ្អាកយ៉ាងយូរ ដោយសារការរឹតបន្តឹងការធ្វើដំណើ​រដើម្បីទប់ស្កាត់កូវីដ-១៩។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី០២ ខែឧសភា ឱ្យដឹងថា ជើងហោះហើរពីរដ្ឋធានីវៀងចន្ទន៍ ទៅកាន់ទីក្រុងឆាងសា គ្រោងនឹងហោះហើរ២ដង ក្នុងមួយសប្តាហ៍គឺនៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ដោយសារកំណើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរក្នុងមុខជំនួញនៅទូទាំងតំបន់។អាជ្ញាធរជឿជាក់ថា ការតភ្ជាប់ផ្លូវហោះហើរបន្ថែមទៀត រវាងប្រទេសឡាវ និងប្រទេសចិន ក៏នឹងជំរុញពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចទូទៅរវាងប្រទេសទាំងពីរផងដែរ។

លោក Noudeng Chanthaphasouk ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រាប់កាសែត Vientiane Times កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា ជើងហោះហើរ ក្រុងវៀងចន្ទន៍-ក្រុងឆាងសា មានតម្រូវការខ្ពស់មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ហើយភ្ញៀវទេសចរ និងអាជីវកម្មជាច្រើន បានប្រើប្រាស់ជើងហោះហើរនេះ។

លោកបន្តថា សូម្បីនៅពេលនេះ ទោះជាសំបុត្រយន្តហោះត្រូវបានដាក់លក់ត្រឹមតែ២ថ្ងៃ មុនការហោះហើរលើកដំបូងក៏ដោយ ក៏មានអ្នកដំណើរកក់រហូតដល់ទៅ៨០%។

លោកក៏បានលើកឡើងដែរថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ទទួលបានមតិត្រលប់ជាវិជ្ជមាន ពីទីផ្សារប្រទេសចិន ហើយគ្រោងនឹងបន្ថែមជើងហោះហើរ ទៅកាន់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបន្ថែមទៀត ដើម្បីជួយជំរុញវិស័យទេសចរណ៍ និងសម្រួលដល់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។

ការធ្វើបែបនេះ នឹងមិនត្រឹមតែជួយធ្វើឱ្យវិស័យទេសចរណ៍ ក្នុងប្រទេសឡាវ មានភាពរស់រវើកឡើងវិញប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់របស់ប្រទេសនេះ ជាមួយនឹងតំបន់កាន់តែទូលំទូលាយ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនផងដែរ។

ក្រៅពីទីក្រុងឆាងសា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏ដំណើរការជើងហោះហើរទៅកាន់ទីក្រុងគុនមីង (Kunming) និងគ័ងចូវ ឬ ក្វាងចូវ (Changzhou) ក្នុងប្រទេសចិន ហើយក៏មានគម្រោងចាប់ផ្តើមសេវាកម្មរបស់ខ្លួន លើផ្លូវហោះហើរជាច្រើនទៀត ដូចជា ពីក្រុងវៀងច័ន្ទ ទៅកាន់ទីក្រុងសៀងហៃ ក្រុងឈឹងទូ (Chengdu) ក្រុងឆាងចូវ (Changzhou) និងក្រុងហាងចូវ (Hangzhou) ផងដែរ៕ Laotian Times៕

Jack Ma ត្រូវបានតែងតាំងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ តូក្យូមួយទៀត

ដោយៈ សុខុម

តូក្យូ: កំពូលមហាសេដ្ឋី Jack Ma សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba Group Holding ទទួលបានការតែងតាំង ជាសាស្ត្រាចារ្យបំពេញទស្សនកិច្ចបង្រៀន (Visiting Professor) នៅសកលវិទ្យាល័យក្រុងតូក្យូ (University of Tokyo)។ នេះបើយោងតាមគេហទំព័ររបស់សាកលវិទ្យាល័យនេះ។

សាស្ត្រាចារ្យបំពេញទស្សនកិច្ចបង្រៀន ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ ឬ សកវិទ្យាល័យមួយ ដែលត្រូវបានអញ្ជើញឱ្យទៅបង្រៀននៅមហាវិទ្យាល័យ ឬ សកលវិទ្យាល័យផ្សេងមួយទៀតសម្រា​ប់រយៈពេលខ្លី ដូចជាមួយឆមាស ឬ មួយឆ្នាំជាដើម។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times ឱ្យដឹងថា លោក Jack Ma ដែលមានវ័យ៥៨ឆ្នាំ បានចាប់ផ្តើមទទួលមុខតំណែងថ្មីនេះកាលពីថ្ងៃច័ន្ទ ទី១ ដើមខែឧសភា ហើយគេរំពឹងថាលោកនឹងចូលរួមចំណែកក្នុងវិស័យមួយចំនួន។

លោក Jack Ma នឹងផ្តល់អនុសាសន៍ លើប្រធានបទស្រាវជ្រាវ និងធ្វើការសិក្សាស្រាវជ្រាវ ជាពិសេសលើវិស័យកសិកម្ម និងផលិត​កម្មស្បៀងដែលប្រកបដោយនិរន្តរភាព។ លោកក៏នឹងផ្ដល់ការបណ្ដុះបណ្ដាលក្នុងសិក្ខាសាលាអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីផងដែរ។

ដោយធ្លាប់ជាថ្នាក់ដឹកនាំអាជីវកម្ម ដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិន លោក Jack Ma បានបាត់ដំណឹងឈឹងគួរឱ្យសង្ស័យ បន្ទាប់ពីលោក បានរិះគន់ក្រុមនិយ័តករចិន ក្នុងឆ្នាំ២០២០ ហើយពេលនោះក្រុមហ៊ុន Ant Group បុត្រសម្ព័ន្ធរបស់ Alibaba ដែលលោកក៏ជាសហស្ថាបនិកដែរនោះ ក៏បានផ្អាកផែនការរបស់ខ្លួនក្នុងការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO)។ទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះបានលេចមុខជាថ្មី គួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងហាងចូវ (Hangzhou) ប្រទេសចិន កាលពីខែមីនា។

ការតែងតាំងជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យក្រុងតូក្យូ នេះកើតមានឡើង បន្ទាប់ពីលោកJack Ma ទើបតែទទួលបានការតែងតាំងជាសាស្ត្រាចារ្យបង្រៀន នៅសកលវិទ្យាល័យហុងកុង (Hong Kong University) កាលពីពេលថ្មីៗនេះ ហើយមុខវិជ្ជាដែលលោកបង្រៀននោះគឺមុខវិជ្ជាពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមេសានេះ៕ Japan Times៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

តើគំរោងមង្គលវីឡា ព្រៃវែងបុរីមានការវិវត្តដូចម្តេច និងមានទស្សនទានអភិវឌ្ឍន៍បែបណា?

ដោយៈ និស្ស័យ

        ព្រៃវែងៈ ទីប្រជុំជននៃស្រុកស្វាយអន្ទរ ដែលកំពុងអភិ​វឌ្ឍន៍យ៉ាងលឿនក្រោមម្លប់សន្តិភាព អ្នកអភិ​វឌ្ឍន៍ក្រុងស្រុកមួយចំនួនបាននិងកំពុងសម្លឹងទៅកាន់តំបន់នេះ ជាមួយនឹងបច្ចុប្បន្នភាព ផ្សារភ្ជាប់ជាមួយចក្ខុវិស័យអនាគត។

មង្គលវីឡា ព្រៃវែងបុរីបាននិងកំពុងបង្កើតឡើង ជាមួយអ្នកអភិ​វឌ្ឍន៍ពោរពេញដោយភាពច្នៃប្រឌិត ការបង្កើតថ្មីឬនវានុវត្តន៍ ដោ​យប្រែក្លាយផ្ទៃវាលស្រែ ដែលខៀវស្រងាត់នារដូវវស្សា និងព៌ណលឿងទុំនារដូវប្រាំង ទៅជាសហគមន៍ស៊ីវិល័យមួយ ដែលសាធារណៈជនអាចជិះកាយ៉ាក់ អង្គុយគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិចលើខ្ទូសសាងសង់ឡើងប្របមាត់បឹងសម្បនិម្មិត។ការអភិវឌ្ឈន៍មួយ ដែលមានចក្ខុវិស័យច្បាស់លាស់ និងមានភាពចម្រុះបាននិងកំពុងរៀបចំឡើង និងចាប់ផ្តើម​បង្ហាញរូបរាងបណ្តើរៗហើយ ស្របពេលផ្ទះអាជីវកម្ម សួនកំសាន្ត ទីធ្លាសាធារណៈ បឹងសំរាប់ជិះទូកកាយ៉ាក់ ផ្សារសហគមន៍ បាននិងកំពុងអភិវឌ្ឈន៍ក្នុងគំរោងមង្គលវីឡា ព្រៃវែងបុរី។

គំរោងអភិវឌ្ឈន៍នេះ បាននិងកំពុងលើកកំពស់សក្តានុពលមូលដ្ឋាន និងគុណតម្លៃសម្រាប់ប្រជាជនរស់នៅ ក្នុងតំបន់ផងដែរ តាមរយៈការផ្តល់ការងារដល់ប្រជាពលរដ្ឋ ការផ្តល់នូវសកម្មភាពនិងការប្រកបអាជីវកម្ម ការកំសាន្ត ការទទួលបានសេវាកម្មអប់រំប្រកបដោយគុណភាពដូចនៅរាជធានីភ្នំពេញផងដែរ។ ជាក់ស្តែងលោកឧកញ៉ាប៉ិច បូឡែនប្រធានសមាគមសហគ្រិនវ័យក្មេង និងជាប្រធានអគ្គនាយកសាលាវេសឡាញន៍ បាននិងកំពុងត្រៀមសាងសង់សាលារៀន នៅក្នុងគំរោងមង្គលវីឡា ព្រៃវែងបុរី ដែលទីតាំងត្រូវបានត្រៀម និងចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ។

ការអភិវឌ្ឍន៍ដែលផ្តោតលើទស្សនវិស័យថ្មី និងស្ថិតក្នុងផែនការ​កសាងកូនទីក្រុងមួយនៅតំបន់នេះ លោកឌិន សុមេធារីទ្ឋម្ចាស់គំរោងមង្គលវីឡា ព្រៃវែងបុរីបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា យើងបាននិងកំពុងជម្រុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងគាំទ្រការរៀបចំផែនការបង្កើតទីក្រុងថ្មីៗ ដែលមានឋានៈស្មើនឹងស្រុករបស់រដ្ឋាភិបាល ហេតុនេះទើបគំរោងនេះ រៀបចំឡើងក្នុងបរិបទជាទីក្រុងតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ផែនការប្រើប្រាស់ដីលំអិត និងគំរោងរៀបចំជាផ្សារសហគមន៍ ដែលប្រជាពលរដ្ឋអាចមកលក់ទំនិញបានដោយឥតគិតថ្លៃ។ លោកបន្តថា “យើងកំពុងកសាងទីក្រុងមួយ នៅក្នុងស្រុកស្វាយអន្ទរ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចមូលដ្ឋានផង និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋផង”៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ក្រុងថ្មីចំនួន២និងស្រុកចំនួន១បានប្រកាសពីសមាសភាពថ្នាក់ ដឹកនាំជាផ្លូវការ

        ដោយៈ គង់ សូរិយា

        កណ្តាលៈ  អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ លោកចាន់ ដារ៉ា ជាអភិបាលក្រុងអរិយក្សត្រ (ទើបបង្កើតថ្មី) លោកអេង សុវិចិត្ត ជាអភិបាលក្រុងសំពៅពូន (ទើបបង្កើតថ្មី) និងលោក ឆែ វណ្ណឌី ជាអភិបាលស្រុកកោះធំ។

រដ្ឋបាលក្រុងអរិយក្សត្រ ត្រូវបានជ្រើសរើសទីតាំងក្នុងបុរីវីឡាទួល​សង្កែអរិយក្សត្រ ដែលជាបុរីធំជាងគេទំហំជាង៦០ហិកតា នៅក្នុងតំបន់នេះ។លោកអភិបាលខេត្តបានថ្លែងបន្តថា ពេលបានតំណែងហើយ ត្រូវចេះដាក់ខ្លួន ឥរិយាបថល្អចំពោះមន្ត្រីក្រោមឱវាទ និងពិសេសទៅចំពោះប្រជាពលរដ្ឋ ដោយប្ដេជ្ញា និងដឹងខ្លួនថា ជាអ្នកបម្រើរាស្ត្រមិនតាំងខ្លួនជាចៅហ្វាយរាស្ត្រទេ ហើយត្រូវបម្រើសេវាជូនពួកគាត់ឱ្យល្អ ត្រូវធ្វើយ៉ាងណាឱ្យពួកគាត់ពេញចិត្ត ពេញថ្លើម។

លោកគង់ សោភ័ណ្ឌ ក៏បានជំរុញដល់អភិបាលក្រុង-ស្រុក ដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល ថ្នាក់លើ និងធ្វើជាគំរូដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារមន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមលើសនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើរឡើង។អភិបាលខេត្តបានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងប្រទេសជាតិ តាំងពីបាតដៃទទេ មករហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងមានភាពល្បីរន្ទឺទូទាំងសកលលោក ដូច្នេះសូមមន្ត្រីមូលដ្ឋាន ត្រូវតាំងចិត្ត តាំងស្មារតីខ្លួនឱ្យល្អ ក្នុងការបម្រើដល់ប្រជាពលរដ្ឋ កុំឱ្យមានការថ្នាំងថ្នាក់ មានបញ្ហាត្រូវដោះស្រាយឱ្យបានល្អ ជាពិសេសត្រូវធ្វើយ៉ាងណា បង្កើនការគាំទ្រពីសំណា​ក់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានកាន់តែខ្លាំងឡើងៗ។

ជាមួយគ្នានេះដែរ លោក អេង សុវិចិត្ត អភិបាលក្រុងសំពៅពូន លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ និងលោក ចាន់ ដារ៉ា អភិបាលក្រុងអរិយក្សត្រ បានប្ដេជ្ញាបម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព និងយកសមត្ថភាពដែលមានមកអនុវត្តន៍ ឱ្យអស់ពីចិត្ត សំដៅប្រសិទ្ធភាពការងារ ប្រកបដោយគុណភាព និងគុណធម៌៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

លោកឧកញ៉ាគីម ហ៊ាងបង្ហើបពីចំណេះដឹងសំខាន់ដែលអ្នកនៅ ក្នុងវិស័យអចលនទ្រព្យត្រួវដឹង

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកឧកញ៉ា​ គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកវិនិយោគ និងអភិវឌ្ឍន៍ ក្នុងវិស័យអចលនទ្រព្យល្បីឈ្មោះ​មួយរូប ​នៅកម្ពុជា បាន​ចែក​រំលែក​នូវ​បទពិសោធន៍របស់ខ្លួន ​និ​ងប្រាប់ពីចំណេះដឹង​ដែលគួរតែមាន​ មុននឹង​សម្រេចចិត្តវិនិយោគ ដែលអាចទទួលបានផលនៅក្នុងវិស័យមួយនេះ។​ចំណេះដឹង​សំខាន់ៗ ដែល​វិនិយោគិន​អចលនទ្រព្យ ​គួរតែមាន​ នោះ ​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​

ការ​មាន​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​នេះ ​នឹង​ជួយ​ដល់​វិនិយោគិន​​ឱ្យ​ដឹងពីតម្រូវការ​ទីផ្សារ ​និងការ​អភិវឌ្ឍឱ្យ​ចំ​ទិស​ដៅតែម្ដង​។ ពាក្យថា​ចំណេះដឹង​ផ្នែកសេដ្ឋកិច្ច គឺត្រូវ​យល់​ពីបរិបទ នៃសេដ្ឋកិច្ច​ប្រទេស​យើង សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ចំណេះដឹង​ពិភពលោក​។ ពេល​ដែលយើងបានដឹងពីចំណេះដឹងទាំងនេះហើយ វាអាចឱ្យយើង​បានត្រៀមខ្លួន​ និងបានដឹងពីតម្រូវការ​ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

ចំណេះដឹងផ្នែកនយោបាយ

ក្រៅពីចំណេះដឹង​ផ្នែកសេដ្ឋកិច្ច អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ត្រូវ​មានចំណេះដឹង​មួយ​ទៀ​ត ​​​​​​គឺចំណេះដឹង​ផ្នែក​នយោបាយ។ អ្នករកស៊ី​ក៏ត្រូវតែមានចំណេះដឹង​ផ្នែកនេះដែរ ហើយបើសិនជា​ពា​ណិ​ជ្ជករ​ទាំង​ឡាយ​ណា មិនយល់ដឹងពីផ្នែក​នយោបាយ​ មិនតាមដាន​នយោបាយ វា​នឹងគ្រោះថ្នាក់។

ប្រ​ទេ​ស​​ជាច្រើ​នក្នុងពិភពលោក ​គឺនយោបាយ​ដឹកនាំ​សេដ្ឋកិច្ច​ ​ជាពិសេស​ប្រទេស​ក្នុង​តំបន់អាស៊ាន និ​ងបណ្ដា​ប្រទេស​នៅអាស៊ី ។អ្នករកស៊ី​អ្នកជំនួញ​ គឺត្រូវ​ដើរតាមនយោបាយ និងដឹងថាថាតើនយោបាយបត់ទៅណា​ ត្រូវចេះបត់ទៅតាមហ្នឹង​​ដែរ។

ចំណេះដឹងផ្នែកប្រជាសាស្រ្ត និងភូមិសាស្រ្ត

លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាង បានបន្ថែមថា​ ក្រៅពី​សេដ្ឋកិច្ច​ និងនយោបាយ អ្នកអភិវឌ្ឍន៍ក៏ត្រូវមានចំណេះដឹងមួយទៀត​ គឺ​កត្តា​​ប្រជាសាស្ត្រ និ​ងភូមិសាស្ត្រ ។

លោកបានលើកជាឧទាហរណ៍ថា ​មុននឹងការធ្វើអភិវឌ្ឍន៍គម្រោ​ងអ្វីមួយ​ ត្រូវ​សិក្សា​ពីកត្តា​ប្រ​ជាសាស្ត្រ​ជាមុន​សិន ​ទើប​គម្រោងនោះ​អាចទទួល​បានជោគជ័យ​ ជាពិសេស ​អ្នកអភិវឌ្ឍន៍​ក៏ត្រូវ​តែ​ចេះមើលពីភូមិសាស្ត្រ​ នៃតំបន់​នីមួយ​ៗផងដែរ មុននឹង​បណ្ដាក់ទុនវិនិយោគ​លើគម្រោងអ្វីមួយ៕

 

តើទំនាក់ទំនងរវាងកម្ពុជា កូរ៉េបានឈានដល់ដំណាក់កាលណាហើយ និងទទួលបានផ្លែផ្កាដូចម្តេច?

ដោយៈ សហការី

ភ្នំពេញៈ ប្រទេសកម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវ​ការឡើង​វិញ​នៅ​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ១៩៩៧ ពោលគឺ​មាន​រយៈ​​ពេល​ជាង២៦ ​ឆ្នាំ​ហើយ​។

ក្នុង​រយៈពេល​ជាង​២៦​ឆ្នាំ​មកនេះ ប្រទេស​ទាំង​២​បាន​បោះជំហា​ន​ជា​វិជ្ជមាន ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ និង​បានផ្ដល់​ផល​ផ្លែ​ជាច្រើន សម្រាប់​ប្រជាជន​និង​ប្រជាជាតិ​ទាំង​២​។ទំនាក់ទំនង​ដ៏​ល្អ​នេះ ស្ដែងចេញ​ឱ្យឃើញ​តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ជា​ញឹកញាប់​ របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​ក៏ដូចជា​ការផ្លាស់​ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​។

ក្នុង​ក្របខ័ណ្ឌ​នយោបាយ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២​ បាន​បន្ត​ការប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ញឹកញាប់​។ ជាក់ស្ដែង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បំពេញ​ទស្សនកិច្ច​នៅ​សា​ធារ​ណ​រដ្ឋ​កូរ៉េ ចំនួន៨លើក ​ខណៈដែល លោកឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន បាន​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ចំនួន​២លើក​។

ដោយឡែក​ថ្នាក់ដឹកនាំ​កូរ៉េ រួមមាន អតីត​ប្រធានាធិបតី រ៉ូ មូ​យុន (Roh Moohyun) អតីត​ប្រធានាធិបតី លី ម្យុ​ង​បាក់ ​(Lee Myungbak) អតីត​ប្រ​ធានា​ធិបតី មូ​ន ជេ​អ៊ី​ន ​(Moon Jaein) ហើយ​កាលពី​ចុងឆ្នាំ ​២០២២ កន្លងមកនេះលោក​ប្រ​ធា​​នា​ធិបតី យូ​ន ស៊ុ​ក​យ៉​ល ​(Yoon Sukyeol) ក៏បាន​បំពេញ​ទស្សន​កិច្ច ​និង​ចូលរួម​កិច្ចប្រជុំ​នៅ​កម្ពុជា​ផងដែរ​។

ប្រទេស​ទាំង​២​ក៏មាន​យន្ដការ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផងដែរ ក្នុងនោះ​មាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​សា​.​កូរ៉េ ដែល​ធ្វើ​ឡើងជា​រៀងរាល់​២ឆ្នាំ​ម្ដង និង​កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ ដែល​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។​

ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​សេដ្ឋ​កិច្ច​កូរ៉េ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេរភាគី ​មានការ​កើន​ឡើងជា​លំដាប់ ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ក៏ដោយ​។យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពា​​ណិ​ជ្ជ​កម្ម​បង្ហាញថា ទំហំ​ពាណិជ្ជ​​កម្ម​កម្ពុជា​-​កូរ៉េ បាន​កើន​ពី៧២៩,១៣ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ ដល់៧៧៨,៩២លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២២​។

ដោយ​ឡែកអ្នកវិនិយោគកូរ៉េឈរ​នៅ​លំដាប់​ទី​២ ដែលមាន​ទុនវិនិយោគ​ច្រើនជាងគេ ​នៅក្នុង​ប្រទេស​កម្ពុជា ពោល​គឺមាន​ប្រមាណ ៥,០៦ប៊ី​លាន​ដុល្លារ គិត​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​ ២០២២​ ដែល​គ្របដណ្ដប់​លើ​គម្រោង​ចំនួន២២២ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ លើសពីនេះ​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ (CKFTA) និង​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​បាន​ចូល​ជា​ធរមាន​ថ្មីៗ​នេះ​នឹង​ជួយ​ជំរុញ​បន្ថែមទៀត ​នូវ​ទំនាក់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិ​និ​យោគ​រវាង​ប្រទេស​ទាំង​២​។​

សាធារណរដ្ឋ​កូរ៉េ ​ក៏​ជា​ប្រទេស​ដែល​ផ្ដល់​ឥណទាន និង​ជំនួយឥតសំណង​ដ៏​សំខាន់​មួយ ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ដ និង​សេដ្ឋកិច្ច​សង្គម នៅ​កម្ពុជា​។ ផ្លូវជាតិ​លេខ ៣ (​កំពត​-​ត្រពាំង​រ​ពៅ​)​ ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) ផ្លូវជាតិ​លេខ ៣១ ផ្លូវជាតិ​លេខ​ ៣៣ និង​ផ្លូវជាតិ​លេខ​១១៧ ត្រូវបាន​សាងសង់​រួច​ ក្រោម​កម្ចី​ឥណទាន​របស់​កូរ៉េ​ស្រប​ពេល ដែល​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ២ លេខ ​២២​ និង​លេខ​៤៨​ ព្រម​ទាំង​ការកែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​ ៣ និង​ការកែលម្អ​ស្ទឹង​សៀមរាប​ជំហាន​ទី​២ កំពុងដំណើរការ​។ ចំណែក​ឥណទាន​សម្រាប់​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​សា​.​កូរ៉េ ដែលមាន​ទឹកប្រាក់​ប្រមាណ​២៤៦​លាន​ដុល្លារ ក៏​ត្រូវបាន​ចុះហត្ថលេខា​រួចហើយ កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ​ ២០២២ កន្លងមកនេះ​។​

ដោយឡែក​កូរ៉េ គឺជា​គោលដៅ​ធំ​ទី​២ ដែល​បានទទួល​ពលករ​ចំណាកស្រុក​កម្ពុជា​ទៅធ្វើ​ការ​។ គិត​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ខែតុលា ឆ្នាំ​ ២០២២ កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប៧៥,៨៥២នាក់ ទៅធ្វើ​ការ​នៅ​កូរ៉េ ក្នុងនោះ៤៨ ០៥៩ នាក់​កំពុងធ្វើការ​នៅតាម​រោងចក្រ និង​កសិដ្ឋាន​នានា ដែល​ទទួលបាន​ប្រាក់ខែ​ជា​មធ្យម​ ប្រមាណ១ ៤៥០ ដុល្លារ​។​

យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ថ្លែង​ក្នុងឱកាស​មហាសង្ក្រាន្ត​នៅ​កូរ៉េ កាលពី​ថ្ងៃទី​​ ១៦ ខែមេសា ឆ្នាំ​ ២០២៣ ថា ជា​មធ្យមពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​កូរ៉េ អាច​ផ្ញើ​ប្រាក់​ទៅ​គ្រួសារ​ប្រមាណ១​ពាន់​ដុល្លារ​ក្នុង១ខែ ​និង​បានរួម​ចំណែក​រកប្រាក់​ចំណូល​ជូន​ជាតិប្រមាណ៦០០ លាន​ដុល្លារជា​រៀងរាល់ឆ្នាំ​។លោក​រដ្ឋមន្ត្រី បន្ថែមទៀតថា​កូរ៉េ ជា​ប្រទេស​តែ​១​គត់ ដែល​បន្ត​នាំយក​ពលករ​ខ្មែរ​ទៅ​ធ្វើការ ​ក្នុងអំឡុង​ផ្ទុះ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។លទ្ធផល​ទាំងអស់នេះ​ កើតចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​២ ជាពិសេស​ក្រោម​ការដឹក​នាំ​ដ៏​ឈ្លាសវៃ​ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​សម្ដេច​តែង​​តែ​ព្យាយាម ​បង្កើត​ទំនាក់ទំនង​ឱ្យ​បានល្អ​ជាមួយ​ប្រទេស​ដទៃ ពោលគឺ​ពង្រឹង​ទំនាក់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចាស់ និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ថ្មី​។​

ក្រៅពីនេះ ទំនាក់ទំនង​រវាង​ប្រ​ជា​ជន និង​ប្រជាជន​រវាង​ប្រទេស​ទាំង​២មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។

គិត​ត្រឹម​ដើមឆ្នាំ ២០២៣ នេះ​ពលរដ្ឋ​កម្ពុ​ជាជាង៧ម៉ឺន​នាក់ កំពុង​រស់នៅ​កូរ៉េ រួមទាំង​ពលរដ្ឋ​ដែល​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​បង្កើតជា​សហគម​ន៍​ខ្មែរ ​ប្រ​ចាំ​តំបន់​នានា ដើម្បី​រក្សា​ទំនាក់​ទំនង និង​ជួយ​គ្នា​ក្នុង​សហគមន៍​ផង និង​ដើម្បី​លើកកម្ពស់​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ផង​។

ជា​រៀង​រាល់​ឆ្នាំ ពលរដ្ឋ​ខ្មែរ​នៅតាម​សហ​គម​ន៍ និង​នៅតាម​តំបន់​នានា​បានរៀបចំ​ពិធីបុណ្យ​សំខាន់ៗ​របស់​ខ្មែរ ​រួមមាន បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ ដើម្បី​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី ​ដ៏​ល្អ​របស់​ខ្មែរ និង​ផ្សព្វ​ផ្សាយ​អំពី​ទំនៀមទម្លាប់ ​ប្រពៃណី​ដ៏​ល្អ​នោះ ដល់​ប្រជាជន​កូរ៉េ​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​ ២០២៣ នេះ​បន្ទាប់ពី​ស្ថានភាព​កូ​វីដ​ ១៩ បាន​ធូរស្បើយ និង​បន្ទាប់ពី​កូរ៉េ​ក​បើក​ប្រទេស​ឡើងវិញ ពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​នានា រួមមាន​តំបន់​ជេ​ជូ តំបន់​ប៊ូសាន តំបន់​គូ​មី តំបន់​ក្វាង​​ជូ​ធំ និង​តំបន់​អឺយ​ចុង​ប៊ូ​បានរៀបចំ​សង្ក្រាន្ដ​ឆ្នាំ​ ២០២៣ យ៉ាង​អធិក​អធម និង​មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​។

ដោយឡែក​ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េ បាន​សហ​ការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​និង​សមា​គម​ខ្មែរ​ប្រចាំ​កូរ៉េ រៀបចំ​មហា​សង្ក្រាន្ដ​នៅ​កូរ៉េ​ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​អឺយ​ចុង​ប៊ូ ដោយមាន​ការ​ចូលរួម​ជា​អធិបតី​ពី លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​គណៈប្រតិភូ​ពី​កម្ពុជា មន្ត្រី​ស្ថានទូត អង្គទូត​នានា​និង​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​កំពុង​រស់​នៅ និង​ធ្វើការ​នៅ​កូរ៉េជាង​​៥ពាន់​នាក់​។ការអនុញ្ញាតឱ្យ​សហគមន៍​ខ្មែរ ​អាច​រៀបចំ​ព្រឹត្តិការណ៍​នានា នៅលើ​ទឹកដី​កូរ៉េ ក៏​កើតចេញពី​ទំនាក់ទំនង​ដ៏​ល្អ​ រវាង​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​កូរ៉េ ក៏ដូចជា​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​ផងដែរ​។​

ទាំងអស់នេះ​គ្រាន់តែ​ចំណុច​ខ្លះៗ ​នៃ​ផល​ផ្លែ​ដែល​កើតចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​២​ ដោយ​មិន​រាប់បញ្ចូល​វិស័យ​សន្ដិ​សុខ ការពារជាតិ ការអប់រំ និង​កិច្ច​សហប្រតិបត្តិ​លើ​ឆាក​អន្តរ​ជាតិ​។ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នោះ ច្បាស់​ណាស់ កម្ពុជា​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ​ដែលមាន​ស្រាប់​នេះ ​ឱ្យ​កាន់តែ​រឹង​មាំ​ថែមទៀត​ជាមួយ​កូរ៉េ ដើម្បី​ទាញយក​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ទាំង​២៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ប្រទេសរុស្ស៊ីចោទប្រកាន់ប្រទេសអ៊ុយក្រែន ថាប៉ុនប៉ងធ្វើឃាត លោកវ្លាឌីមៀ ពូទីន ដល់វិមានក្រឹមឡាំង

ដោយៈ​សុខុម

ម៉ូស្គូ: ប្រទេសរុស្ស៊ី ចោទប្រកាន់ប្រទេសអ៊ុយក្រែន ថាបានប៉ុនប៉ងធ្វើការវាយប្រហារ ដោយយន្តហោះដ្រូនពេលយប់ ទៅលើវិមានក្រឹមឡាំង ក្នុងគោល​បំណងធ្វើឃាត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

នេះជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត ដែលរដ្ឋាភិបាលក្រុងមូស្គូ បានធ្វើឡើង​ ទៅលើរដ្ឋាភិបាលទីក្រុងគៀវ ចាប់តាំងពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានទៅលើអ៊ុយក្រែន ដែលជាប្រទេសក្បែរខាង។

ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី៣ ខែឧសភា ពីសំណាក់រដ្ឋាភិបាលរុស្ស៊ី និងត្រូវបានទីភ្នាក់ងារ​ព័ត៌មានរដ្ឋមួយ​ចំនួនចុះផ្សាយព្រោងព្រាត។មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលទីក្រុងគៀវ គ្មានអ្វីពាក់ព័ន្ធ​នឹងឧប្បត្តិហេតុ ដូចដែលត្រូវបានចោទប្រ​កាន់នោះទេ។

តាមរយៈសំណេរបង្ហោះ ​លើបណ្ដាញទំនាក់ទំនងសង្គមTwitter មន្ត្រីរូបនេះបានច្រាន​ចោល​​ថា ការអះអាងរបស់ប្រទេសរុស្ស៊ី គ្មានការពិត និងគ្មានមូលដ្ឋាន ហើយនិយាយ​​ថា “ច្បាស់ណាស់​ថា ប្រទេសរុស្ស៊ី កំពុង​ត្រៀមបើកការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ”។

ក្រុមមន្ត្រីរុស្ស៊ីបញ្ជាក់ថា នៅពេល​កើតហេតុ លោក ពូទីន មិន​បាន​ស្ថិតនៅក្នុងវិមានក្រឹមឡាំងនោះទេ ហើយវិមានក្រឹមឡាំង ក៏​មិនបានទទួលរងការខូចខាតនោះដែរ ដោយព្រមាន​ថា ពួកគេមានសិទ្ធិធ្វើការសងសឹកវិញ។

សារព័ត៌មានរដ្ឋ RIA បានផ្សាយថា “វិមានក្រឹមឡាំង បានធ្វើការវាយតម្លៃសកម្មភាពទាំងនេះថា ជាសកម្មភាពភេរវកម្មគ្រោងទុក និងជាការប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតីនៅមួយថ្ងៃ មុនទិវាជ័យជម្នះ គឺការហែក្បួនព្យុះហយាត្រាថ្ងៃ៩ ឧសភា”។

សារព័ត៌មាន​នេះ​បានបន្ថែមថា លោក ពូទីន មិនបានផ្លាស់ប្តូរកាលវិភាគរបស់​លោក​នោះទេ ហើយកំពុងធ្វើការនៅរបស់​លោក​នៅនិវេសនដ្ឋានNovo Ogaryovo របស់​លោកនៅខាងក្រៅទីក្រុងមូស្គូ។

លោក Pavel Felgenhauer អ្នកវិភាគផ្នែកការពារជាតិរុស្ស៊ី ដែលមានតួនាទី ជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់ នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសូវៀត (Soviet Academy of Sciences) បានប្រាប់សារព័ត៌​មាន Al Jazeera ថា ដើម្បីសងសឹក ប្រទេសរុស្ស៊ី អាចនឹងបញ្ជាកង​កម្លាំងរបស់ខ្លួន នៅ​ក្នុងប្រទេសអ៊ុយក្រែន ឱ្យធ្វើការវាយប្រហារទៅលើការិយាល័យ ប្រធានាធិបតីនៅកណ្តាលទីក្រុងគៀវ៕ Aljazeera៕

Washington agrees to lessen burden on Korean firms investing in US

South Korea and the United States have agreed to minimize uncertainty and business burdens for Korean companies investing in the U.S. arising from the implementation of the CHIPS Act, according to the Ministry of Trade, Industry and Energy, Friday. The two nations also decided to work closely with Korean companies to address their concerns regarding the Inflation Reduction Act (IRA).

Minister of Trade, Industry and Energy Minister Lee Chang-yang and his counterpart U.S. Secretary of Commerce Gina Raimondo issued a joint declaration at the first U.S.-Korea Supply Chain and Commercial Dialogue in Washington, D.C., held on the occasion of President Yoon Suk Yeol’s state visit to the U.S. on Thursday (local time).

The two countries agreed to minimize investment uncertainty and management burdens for companies under the obligations set out in the CHIPS Act, including the conditions for applying for subsidies and the guardrail clause that limits semiconductor production capacity in China for 10 years upon receipt of a subsidy.

Korea and the U.S. will also establish a public and private semiconductor cooperation forum to strengthen ties in the chip industry between the two countries.

Regarding semiconductor export controls, where the U.S. has banned the export of U.S.-made equipment to semiconductor companies in China, they will discuss how to operate export control measures more predictably to minimize supply chain disruptions after the expiration of the one-year blanket license applied to Korean companies in October.

The U.S. has been attempting to limit China’s chip technology development through the CHIPS Act but the details of the regulations have raised concerns over Korean companies actively selling their chips in China.

Source: Korea Times

Over 24,400 businesses with investment capital of $7.4 billion registered with single portal

More than 24,400 businesses with a total of US$7.42 billion in investment capital have been registered in the first phase of the Online Business Registration System known as Single Portal under the Ministry of Economy and Finance – as of April this year.

Over 14,500 business names of companies are in the stage of checking for approval, a ministry’s report said.

In terms of investment value by sector, construction took the lead, accounting for 15 percent, equal to US$1,050 million, followed by real estate 12 percent, equal to US$893 million.

Management consultant activities represented 10 percent, manufacturing 5 percent, financial and insurance activities 4 percent, and others 54 percent, the report added.

Men-owned businesses accounted for 62 percent of the total registered businesses, the same source pointed out.

The ministry launched the first phase of the Online Business Registration platform on June 15, 2020, and the second phase on Sept. 15, 2021.

Aun Pornmoniroth, Deputy Prime Minister and Minister of Economy and Finance, has said that the new system cut down on complex procedures, repetition of information, lost time and the cost of the old process.

All registrations are automatically shared with the relevant ministries and institutions for review and approval, ensuring that all departments are kept in the loop, he stressed.

Source: Khmer Times

តើហេតុអ្វីបានជាការអភិវឌ្ឍសំណង់នៅលើកោះត្រូវចំណាយទុនខ្ពស់ជាងដល់ទៅ៣ដងនៃការអភិវឌ្ឍនៅលើដីគោក

ភ្នំពេញ ៖ បច្ចុប្បន្ននេះ វិនិយោគិនក្នុងនិងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍និងវិនិយោគនៅតំបន់កោះជាហូរហែរដែលធ្វើឱ្យបណ្ដាកោះនានានៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានការអភិវឌ្ឍជាបន្តបន្ទាប់ ។យ៉ាងណាក្ដីការអភិវឌ្ឍសំណង់នានានៅលើកោះត្រូវចំណាយទុនខ្ពស់រហូតដល់៣ដងនៃការអភិវឌ្ឍនៅលើដីគោក ។

លោក Ateeb Shrestha អ្នកគ្រប់គ្រងទូទៅនៃរីសតកោះក្របី នៅក្នុងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការចំណាយលើការសាងសង់សំណង់នានា ដូចជាបន្ទប់ស្នាក់នៅ វីឡានិងសំណង់នានា ត្រូវការចំណាយលុយច្រើនជាងការអភិវឌ្ឍនៅតំបន់ដីគោក ។ លោកថា”មុននឹងយើងទទួលបានសមិទ្ធផលសំណ់ងវីឡា រីសតនេះ គឺយើងត្រូវការដឹកជញ្ជូនសម្ភារៈមកកាន់កំពង់ផែ រួចហើយត្រូវដឹកតាមទូកម្ដងបន្តិចៗមកកាន់ដីកោះ ហើយដូចយើងដឹងហើយការដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែមកកាន់កោះ គឺត្រូវចំណាយលុយច្រើន ” ។

លោកបន្តថា ការអភិវឌ្ឍនៅលើដីកោះត្រូវការពេលវេលា គឺត្រូវធ្វើម្ដងបន្តិចៗ មិនមែនដូចការអភិវឌ្ឍនៅលើដីគោកនោះទេ ហើយការថែទាំក៏ត្រូវចំណាយច្រើនជាងការថែទាំសំណង់នៅដីគោកដូចគ្នាដែរ ។
បើតាមលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា បើសិនជាយើងអភិវឌ្ឍន៍សំណង់មួយឬក៏វីឡាមួយនៅលើដីកោះ យើងអាចយកលុយនោះទៅអភិវឌ្ឍន៍ដីគោកបានដល់ទៅ៣ឯណោះ ដូច្នេះហើយ ការអភិវឌ្ឍនៅលើកោះត្រូវចំណាយទុន៣ដងនៃ ទុននៅលើដីគោក ។

លោកបន្តថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនបរទេសនិងក្នុងស្រុកជាច្រើន ចាប់អារម្មណ៍តំបន់កោះនៅក្នុងខេត្តព្រះសីហនុ ហើយបានអភិវឌ្ឍកោះនានាក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ ដោយបច្ចុប្បន្នក្នុងចំណោមកោះទាំងអស់ក្នុងខេត្តព្រះសីហនុត្រូវបានក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍អនុម័តឱ្យធ្វើការវិនិយោគប្រមាណ៧០ភាគរយទៅហើយ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានមានប្រសាសន៍ថា ទេសចរណ៍តំបន់កោះឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះការអភិវឌ្ឍតំបន់កោះក៏បានជួយលើកស្ទួយវិស័យទេសចរណ៍និងជាផលិតផលទេសចរណ៍បន្ថែមសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ថ្វីត្បិតតែការស្នាក់នៅនិងការចំណាយនៅលើកោះមានតម្លៃខ្ពស់ជាងនៅលើគោកក៏ពិតមែន តែ ក៏មានភ្ញៀវទេសចរក្នុងស្រុកជាច្រើនដែលមានលទ្ធភាពបានទៅសម្រាកនិងកម្សាន្តនៅតំបន់កោះជាច្រើនផងដែរ ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!