បំណុលរបស់រដ្ឋាភិបាលអាមេរិកឈានដល់ពិដានដែលលែងខ្ចីប្រាក់ បាន ជាក្ដីបារម្ភមួយទៀតសម្រាប់វិនិយោគិន

ដោយៈ សុខុម

ញូវយ៉ក: រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឈានដល់ពិដានបំណុល (Debt ceiling) ខ្ចីបន្ថែមទៀតលែងបាន ហើយស្ថានភាពនេះ គឺជាក្ដីបារម្ភមួយទៀតរបស់បណ្ដាវិនិយោគិន សម្រាប់ទីផ្សារក្នុងឆ្នាំ២០២៣នេះ។

សហរដ្ឋអាមេរិក បានឈានដល់កម្រិតកំណត់ នៃការខ្ចីបុលរបស់ខ្លួនក្នុងចំនួន៣១,៤ទ្រីលានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ដោយបង្ខំឱ្យក្រសួងរតនាគារ ដាក់ចេញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រងសាច់ប្រាក់ ដែលទំនងជាទប់ស្កាត់ ការខកខានសងបំណុលរហូតដល់ដើមខែមិថុនា។

ការឈានដល់ពិដានបំណុលនេះកើតឡើង ស្របពេលមានការប្រ​ឈមមុខដាក់គ្នា រវាងសភាជាន់ទាបដែលគ្រប់គ្រង ដោយគណបក្សសា​ធារណរដ្ឋ និងក្រុមប្រជាធិបតេយ្យរបស់ប្រធានាធិបតី ចូ បៃឌិន ដែលអាចឈានទៅដល់វិបត្តិសារពើពន្ធនៅប៉ុន្មានខែខាងមុខ។

វិនិយោគិនមួយចំនួនព្រួយបារម្ភថា សំឡេងភាគច្រើនដែលលើសខ្វះគ្នាដ៏តិចតួច របស់គណបក្សសាធារណរដ្ឋ នៅក្នុងសភាជាន់ទាប អាចធ្វើឱ្យកាន់តែពិបាក ឈានទៅដល់ការសម្របសម្រួលក្នុងពេលនេះ។

*តើអ្វីទៅជាពិដានបំណុល ឬ Debt ceiling?

ពិដានបំណុលគឺជាចំនួនអតិបរមា ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចខ្ចីបាន ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ ហើយនៅពេលឈានដល់ពិដាន ក្រសួងរតនាគារមិនអាចចេញសេចក្ដីព្រាថវិកា បោះផ្សា​យមូលបត្របំណុល ឬធនបត្រ (ក្រដាសប្រាក់) បន្ថែមទៀតបានឡើយ។

ស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលអាមេរិក អាចត្រឹមតែទូទាត់វិក្កយបត្រចំណាយ តាមរយៈចំណូលពន្ធប៉ុណ្ណោះ។ បច្ចុប្បន្ន ពិដានបំណុលរបស់សហរដ្ឋអាមេរិក គឺស្មើនឹងប្រមាណ១២០% នៃទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសនេះ៕ Reuters៕

ទុនវិនិយោគចំនួនជិត១៧ពាន់លានដុល្លារបានហូរចូលក្នុងវិស័យឧស្សាហកម្ម

ដោយៈគង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានអះអាងថា គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាមានចំនួនរោងចក្រ សហគ្រា​កំពុងបើកដំណើរការ ចំនួន១៩៨២ និងមានទុនវិនិយោគសរុប១៦,៦៩០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានបង្ហាញឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បើចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម​​ ចុះបញ្ជីរោងចក្រសហគ្រាសថ្មី ចំនួន១៨៦រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។

ចំណែក​រោងចក្របិទទ្វារ មានចំនួន៨៣រោងចក្រ ក្នុងឆ្នាំ២០២២ ដែល​ការបិទទ្វារនេះ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់១៤៣រោងចក្រ។​

ក្រសួងឧស្សាហកម្មបានបញ្ជាក់ទៀតថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន១៦,៦៩០ លានដុល្លារ កើនឡើងពី១៣,៨១១ លានដុល្លារ​ក្នុងឆ្នាំ២០២១។​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ លោកហេង សុខគង់ បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគនៅកម្ពុជា។​

លោកបន្តថា “កម្ពុជាអាចគ្រប់គ្រង និងអាចរស់នៅបានយ៉ាងល្អប្រសើរជាមួយនឹងកូវីដ១៩ ដែលធ្វើឱ្យយើងមានលទ្ធភាព បើកសង្គមសេដ្ឋកិច្ច បានល្អប្រសើរ”៕

 

គំរោងឋានសួគ៌លំហែរត្រៀមបញ្ចប់ក្លោងទ្វាររបស់ខ្លួនជាមួយនឹងការ ពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត

 ដោយៈ គង់ សូរិយា

       តាកែវៈ ជាមួយចក្ចុវិស័យឆ្ពោះទៅមុខច្បាស់លាស់ និងពោរពេញដោ​យបទពិសោធន៍ និងទុនគ្រប់គ្រាន់ ក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងពន្លឿនការសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋរបស់ខ្លួន។

ជាក់ស្តែងក្លោងទ្វារផ្នែកខាងមុខដ៏ស្រស់ស្អាត និងមានរូបសញ្ញាហង្សទេព ដែលជានិម្មិតរូបរបស់ក្រុមហ៊ុន បានត្រៀមបញ្ចប់ការសាងសង់១០០ភាគរយហើយ ខណៈហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត បាននិងកំពុងពន្លឿនផងដែរ។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានមានប្រសាសន៍ឲ្យដឹងថា ជាមួយទេសភាពជួរភ្នំដ៏ស្រស់ស្អាត ផ្នែកខាងក្រោយ ដែលមានស្រាប់បានធ្វើឲ្យគំរោងនេះ មានភាពល្អឯក ធៀបនឹងគំរោងមួយចំនួនទៀត ដោយសារយើងបានវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋ ដោយបោះទុនយ៉ាងច្រើន ដើម្បីឲ្យគំរោងនេះលេចជារូបរាងឡើង។

លោកបន្តថា “យើងផ្តោតលើគុណភាព សោភ័ណភាព និងភាពដែលអាចសម្រាកកំសាន្តបាន ដែលអ្នកទិញគំរោងនេះ នឹងមិនខកចិត្តនោះទេ ព្រោះយើងនឹងរៀបចំសួនទឹក ដាំដើមលឿងរាជ២០០០ដើម សួនច្បារ និងសេវាកម្មកំសាន្តជាច្រើនទៀត”។

លោកCooler Tanបានបញ្ជាក់ថា យើងមិនធ្វើគំរោងត្រឹមបោះបង្គោ​លចោល ហើយបើកលក់ជជូនអតិថិជននោះទេ ព្រោះការធ្វើបែបនេះមិនបានជោគជ័យទេ។ អតិថិជននឹងមិនរកពួកគេឡើយ ហេតុនេះទើបយើងចំណាយទុនយ៉ាងច្រើន ដើម្បីជម្រុញឲ្យគំរោងរបស់យើងនិមួយៗ ទទួលបានលើសពីអ្វី ដែលអតិថិជនត្រូវការ និងលើសពីអ្វីពួកគាត់ចង់បាន។

លោកបន្តថា “បន្ថែមពីលើនេះ យើងមានលក្ខខ័ណ្ឌបង់ប្រាក់ពិសេសបំផុត ដោយអតិថិជនបង់ត្រឹម៥០ដុល្លារក្នុងមួយខែប៉ុណ្ណោះ នឹងទទួលបានដីលំហែរដ៏ស្រស់ស្អាត ដែលអាចសំរាកកំសាន្តនៅចុងសប្តាហ៍៕

ក្រុមហ៊ុន Golden Tree រៀបចំកម្មវិធីចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជាលើការបោះផ្សាយសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា

  ដោយៈ គង់ សូរិយា

      ភ្នំពេញៈក្រុមហ៊ុនGolden Tree ដែលជាក្រុមហ៊ុនអចលនទ្រព្យឈា​នមុខគេមួយនៅកម្ពុជា ដោយផ្តោតលើការផ្តល់សេវាកម្មជួលអគារការរិយាល័យ គ្រប់គ្រង និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ បានប្រកាសរៀបចំកម្មវិធីចុះបញ្ជីជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា (CSX) លើការបោះផ្សាយសញ្ញាបណ្ណបៃតង ឬមូលបត្របំណុលបៃតងដំបូងគេនៅកម្ពុជា។

ក្រុមហ៊ុននេះ បានកៀរគរមូលនិធិប្រមាណ១,៥​ លានដុល្លារអាមេរិក ដោយជោគជ័យ ពីការបោះផ្សាយសញ្ញាបណ្ណបៃតង ក្នុងគោលដៅពង្រីកអាជីវកម្មរបស់ខ្លួន ខណៈដែលការបោះផ្សាយនេះ ត្រូវបានគេចាត់ទុកថាជាការរួមចំណែកដ៏សំខាន់ ជាមួយរដ្ឋាភិបាលនៅក្នុងបេសកកម្ម បង្កផលវិជ្ជ​មានដល់បរិស្ថាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៩ មករា ឆ្នាំ២០២៣ នៅអគារផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពពី លោកបណ្ឌិត​ សុភាចារ្យ ហ៊ាង សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋម  ន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកមម្ពុជា លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួម ពីតំណាងសាជីវកម្មអន្តរជាតិ (IFC), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមហ៊ុន Grand Cathay Investment Trust និងតំណាងស្ថាប័នពាក់ពន្ធជាច្រើនទៀតផងដែរ។

លោក អ៊ុំ ដេវីដ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេនទ្រី​បានលើកឡើងថា ការបោះផ្សាយបំណុលបៃតងនេះ នឹងជួយបង្កើនទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិទៅលើធុរកិច្ច របស់ក្រុមហ៊ុនហ្គោ​លដេនទ្រី ហើយក៏ជាការបើកលទ្ធភាពដ៏សំខាន់មួយ ក្នុងការទទួលបាននូវ​ប្រភពទុនសម្រាប់ការពង្រីកអាជីវកម្ម ព្រមទាំងចូលរួមបង្កើនសក្តានុពលនៃវិស័យហិរញ្ញវត្ថុនិរន្តរភាពនៅកម្ពុជាផងដែរ​។

លោកថ្លែងថា “យើងជឿជាក់ថាការគាំពារបរិស្ថាន គឺជាកាតព្វកិច្ចដែលត្រូវការចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ ឯកជន​ និងសាធារណជន”។ លោកបន្តថា “ការបោះផ្សាយសញ្ញាបណ្ណនេះ គឺជាជំហ៊ានមួយធ្វើ ឱ្យវិនិយោគិនរបស់យើង អាចយល់ដឹងមួយកម្រិតបន្ថែមទៀត ទៅលើការវិនិយោគក្នុងវិស័យមូលបត្រនិរន្តរភាព ដែលពួកគេអាចទទួលបានទាំងផលចំណេញ និងគាំពារបរិស្ថានក្នុងពេលតែមួយ”។

សញ្ញាបណ្ណបៃតងប្រមាណ៦០,០០០ សញ្ញាបណ្ណរបស់ក្រុមហ៊ុន   ហ្គោលដេនទ្រី ត្រូវបានបោះផ្សាយលក់ទៅ​ដល់សាធារណជន ដោយក្នុងមួយសញ្ញាបណ្ណ ឬមួយឯកតា មានតម្លៃ១០ម៉ឺនរៀល (២៥ដុល្លារអាមេរិក)។

សញ្ញាបណ្ណបៃតងនេះគឺមានរយៈពេល​៥ឆ្នាំ ដោយមានអត្រាការប្រាក់​ ៧ ភាគរយក្នុងមួយឆ្នាំ ហើយការប្រាក់នឹងត្រូវទូទាត់នៅរៀងរាល់ប្រចាំឆមាស។ ក្រុមហ៊ុន SBI Royal Securities Plc និងក្រុមហ៊ុនCambodia Securities Plc ត្រូវបានជ្រើសយកជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុនធានា​ទិញមូលបត្រសម្រាប់ការបោះផ្សាយនេះ។​

អគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ មានប្រសាសន៍ថា ការបោះផ្សាយ​សញ្ញា​បណ្ណ​បៃតង ​នឹង​ធ្វើ​ឡើង​ដូច​ការបោះ​ផ្សាយ​សញ្ញាបណ្ណ​ធម្មតា​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​បោះផ្សាយ​គឺ​ទាមទារឱ្យមានការ​អនុលោ​ម​គោរព​លើ​ការវិនិយោគ​ ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​ការប៉ះពាល់​អាកា​សធាតុ​។

លោក​ថ្លែង​ថា “ការបោះផ្សាយ និងការចុះបញ្ជីសញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុនហ្គោលដេនទ្រីនៅថ្ងៃនេះ សបញ្ជាក់ឱ្យឃើញថា វិស័យមូលបត្រកំពុងតែចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងលើកកម្ពស់បរិស្ថាន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពនៅកម្ពុជា”។

លោកហុង សុហួរ រហូតមកដល់បច្ចុប្បន្ន មាន១៨ ក្រុមហ៊ុនហើយ ដែលទទួលបានការចុះបញ្ជី នៅលើផ្សារមូលបត្រកម្ពុជា។ ក្នុងនោះមានចំនួន៩ ក្រុមហ៊ុនបានសម្រេចការចុះបញ្ជីជាមូលបត្រកម្មសិទ្ធ និង៩ផ្សេងទៀតចុះបញ្ជីជាសញ្ញាបណ្ណ ដោយក្រុមហ៊ុនទាំងអស់នេះ បានប្រមូលទុនពីទីផ្សារមូលបត្រកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ៣២៧លានដុល្លារអាមេរិក។

សញ្ញាបណ្ណបៃតង របស់ក្រុមហ៊ុនហ្គោលដេនទ្រី គឺទទួលបានជំនួយបច្ចេកទេសពីធានាគារអភិវឌ្ឍន៍អាស៊ី ដើម្បីបោះផ្សាយឱ្យស្របតាមស្តង់ដាសញ្ញាបត្របៃតងអាស៊ាន។

លោកដេវីដបានមានប្រសាសន៍ថា ការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ គឺស្របទៅតាមទស្សនៈ​ និងចក្ខុវិស័យប្រកបដោយយុទ្ធសាស្រ្ត​ យូរអង្វែង ដើម្បីក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ឈានមុខគេមួយនៅកម្ពុជា ដោយធ្វើអោយបានរឹងមាំ នូវអភិបាលកិច្ចសាជីវកម្ម តម្លាភាពលើប្រព័ន្ធហិរញ្ញវត្ថុ និងយកចិត្តទុកដាក់លើបញ្ហាស្តង់ដា បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ។

លោកបញ្ជាក់ទៀតថា គោលការណ៍ទាំងអស់នេះ នឹងធានាក្រុមហ៊ុនហ្គោដេនទ្រី បាននូវកំណើនធុរកិច្ចប្រកបដោយនិរន្តភាព និងជាកាលានុវត្តន៍ភាព សម្រាប់ក្រុមហ៊ុនធ្វើការសហការជាមួយដៃគូរជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍគម្រោងបៃតងថ្មីៗ ដែលមានចំពោះបរិស្ថាននៅកម្ពុជា។

ជាមួយគ្នានេះ ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបង្ហាញការគាំទ្រ និងកោតសរសើរចំពោះក្រុមហ៊ុនហ្គោលដេនទ្រី ដែលបានសម្រេចនូវការចុះបញ្ជីលើការបោះផ្សាយសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា។

លោកបន្តថា “ការបោះផ្សាយសញ្ញាបណ្ណបៃតង របស់ក្រុមហ៊ុន      ហ្គោ​លដេនទ្រី គឺ​ជាការបោះជំហាន និងផ្តល់គំរូល្អមួយដល់វិស័យឯកជន ក្នុងការចូលរួមជាមួយវិស័យមូលបត្រ ដើម្បីកៀរគរប្រភពទុនពង្រីកអាជីវកម្ម”។​លោកថ្លែងថា៖ “​ទុនដែលប្រមូលបាន ពីការបោះផ្សាយសញ្ញាប  ណ្ណបៃតង​ គឺត្រូវយកទៅអភិវឌ្ឍន៍អាជីវកម្ម ដោយក្រុមអ្នកជំនាញ​នឹងធ្វើការវាយតម្លៃជារៀងរាល់ឆ្នាំ ដើម្បីឱ្យស្របទៅតាមបទដ្ឋានបៃតង ដែលកត្តានេះគឺជាការរួមចំណែករបស់វិស័យមូលបត្រ ដើម្បីប្រយុទ្ធប្រឆាំងនូវការប្រែប្រួលអាកាសធាតុ”។

កាលពីខែ តុលា ឆ្នាំ២០២២  សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​(IFC)​ ដែល​ជា​ក្រុម​ហ៊ុន ​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ពិភព​លោក ​បាន​ទទួល​ស្គាល់​អគារ​ការិ​យាល័យ ​VTrust​ Tower​ គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុនហ្គោលដេន  ទ្រី​ សម្រាប់​អគារ​ការិ​យាល័យពាណិជ្ជ​កម្ម​បៃតង​ដំបូងគេ ក្នុង​ប្រទេស​កម្ពុជាតាមប្រព័ន្ធ​Edge ​ដែល​ជា​ប្រព័ន្ធ​ផ្តល់​វិញ្ញា​បនបត្រ​អគារ​បៃតង​មួយ​ដែល​មាន​ការ​​ទទួល​ស្គាល់​ជា​អន្តរជាតិ។ ការទទួលស្គាល់នេះ គឺដោយសារអគារ VTrust​ Tower សម្រេចការសន្សំប្រើប្រាស់ទឹកបាន52% ការសន្សំថាម​ពល 24%, និង 84% នៃវត្ថុធាតុដើមទាំងអស់ប្រើប្រាស់ ក្នុងអគារបង្កការរំខានតិចតូចដល់បរិស្ថាន ព្រមទាំងការរួមចំណែកដល់ការកាត់បន្ថយបំភាយឧស្ម័នកាបូនិច (CO2) ប្រមាណ២៣០ តោនប្រចាំឆ្នាំ។

ឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព កំពុងត្រូវបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងពីស្ថាប័នអន្តរជាតិធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោក ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការលើកទឹកចិត្ត និងជំរុញវិស័យឯកជននានា តាមរយៈការកៀរ​គរទុនសម្រាប់ដំណើរការអាជីវកម្ម ឬគម្រោងវិនិយោគណា ដែលហុចផលវិជ្ជមានដល់បរិស្ថាន និងការរួមចំណែ​កអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព៕

អ្នកវិនិយោគគំរោងភូមិផ្កាត្រកួនធ្វើពិពិធកម្មគំរោងអភិវឌ្ឍន៍ ខណៈគំរោងនេះក្លាយជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍នាថ្ងៃចុងសប្ដាហ៍

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភូមិផ្កាត្រកួន ជាគម្រោងអភិវឌ្ឍន៍លំនៅឋានលំហែរកាយដ៏ទាក់ទាញមួយ នៅតំបន់ជាយរាជធានីភ្នំពេញ។ អ្នកអភិវឌ្ឍន៍គម្រោងនេះកំពុងបន្តការអភិវឌ្ឍរបស់ខ្លួន ដោយសម្រេចចិត្តបោះទុនអភិវឌ្ឍន៍គម្រោងបុរីដ៏ស្រស់ស្អាតមួយទៀត ដើម្បីធ្វើឱ្យតំបន់នេះ ក្លាយទីរមណីយដ្ឋាននាថ្ងៃចុងសប្ដាហ៍ដ៏ទាក់ទាញមួយ។

ក្រៅពីទីរមណីយដ្ឋានដ៏ទាក់ទាញហើយ តំបន់ជុំវិញភូមិផ្កាត្រកួនក៏ទាក់ទាញខ្លាំង លើការអភិវឌ្ឍលំនៅឋានលំហែកាយផងដែរ។

ក្រៅពីរមណីយដ្ឋាននេះ លោកឌិន សុមេធារិទ្ឋ ម្ចាស់គំរោងភូមិផ្កាត្រកួន ដែលបានពង្រីកគំរោងនេះ រហូតដល់ទំហំដីជាង២០០ហិកតាបានអភិវឌ្ឍន៍បុរី “មង្គលវីឡា” មានភាពទាក់ទាញ និងស័ក្តិសមសម្រាប់ប្រជាពលរដ្ឋដែលត្រូវការលំនៅដ្ឋាន ដែលអាចប្រកបអាជីវកម្ម និងសំរាប់សំរាកលំហែរកាយផងដែរ។

មិនត្រឹមតែមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្អាត និងប្រកបដោយគុណភាពខ្ពស់ ដូចជាប្រព័ន្ធទឹក ភ្លើង និងផ្លូវទៅកាន់ទីតាំងនៃគម្រោង គម្រោងបុរីមង្គលវីឡាក៏គិតគូរបីសុខុមាលភាព នៃការរស់នៅ ដោយកសាងបន្ថែមនូវផ្សារបែបសហគមន៍ និងទីកន្លែងកំសាន្តសប្បាយ អមដោយសួនច្បារដ៏ស្រស់ត្រកាល ដែលអនុញ្ញាតិឱ្យបងប្អូនអាចមកកំសាន្តសប្បាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធបានរៀងរាល់ចុងសប្ដាហ៍។

លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹងថា លោកមានភរិយាជាជនជាតិថៃ ដែលកន្លងមកមានប្រជាជនថៃមួយចំនួនថា កម្ពុជាមិនសូវមានរមណីយដ្ឋានកែច្នៃសម្រាប់កំសាន្ត ហេតុនេះទើបលោកសម្រេចចិត្តអភិវឌ្ឍន៍គំរោងនេះឡើង ដើម្បីរៀបចំកន្លែងកំសាន្ត និងសំរាកលំហែរកាយមួយ មានស្តង់ដាមិនចាញើប្រទេសថៃមួយ ដើម្បីឲ្យពួកគេមើលវិញម្តង។

បច្ចុប្បន្នរមណីយដ្ឋានភូមិផ្កាត្រកួន មានមានលំហូរនៃភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិរាប់រយនាក់ បានទៅកម្សាន្តនៅរមណីយដ្ឋាននេះ រៀងរាល់ថ្ងៃចុងសប្តាហ៍។

លំនៅឋានប្រភេទលំហែកាយ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងមានភាពទាក់ទាញ និងកាន់តែពេញនិយម ជាពិសេសនៅពេលប្រជាពលរដ្ឋ កាន់តែមានប្រាក់ចំណូលកើនឡើង ដោយពួកគេចង់បានផ្ទះទី២សម្រាប់លំហែកាយ ក្រោយពីធ្វើការហត់នឿយពេញមួយសប្ដាហ៍។

លោកឌិន សុមេធារិទ្ឋបានបន្តថា បុរីមង្គលវីឡាបានគិតគូរលើប្លង់​ស្ថាបត្យកម្មសហសម័យ និងប្រកបដោយប្រណីតភាព ដែលអាចឲ្យប្រជាពល​រដ្ឋទិញសម្រាប់ស្នាក់នៅផង និងអាចធ្វើអាជីវកម្មបានផងដែរ ពីព្រោះតំបន់នេះមានភាពទាក់ទាញភ្ញៀវទេសចរ ដូច្នេះអតិថិជនដែលទិញផ្ទះពីបុរីមង្គលវីឡារួចហើយ មិនត្រឹមតែបានស្នាក់នៅ និងសម្រាកលំហែរនោះទេ តែក៏អាចប្រកបអាជីវកម្ម ដើម្បីរកប្រាក់ចំណូលបានថែមទៀតផង៕

 

មកដឹងអំពីតម្លៃដីធ្លីនៅក្នុងខណ្ឌនីមួយៗនៅក្នុងក្រុងភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ៖ តម្លៃដីធ្លីនៅក្នុងខណ្ឌនីមួយៗនៃក្រុងភ្នំពេញនៅឆ្នាំ២០២២មានការប្រែប្រួលអាស្រ័យតាមកម្រិតនៃការអភិវឌ្ឍ និងតម្រូវការនៃការប្រើប្រាស់ដីធ្លីជាក់ស្តែង។

ជាក់ស្តែង តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន PropNex Cambodia បានបង្ហាញពីតម្លៃដីធ្លីនៅក្នុងខណ្ឌចំនួន៩ ដែលមានតម្លៃដីខ្ពស់ជាងគេ រួមមាន ខណ្ឌ​បឹងកេងកង ខណ្ឌ​ដូនពេញ ខណ្ឌចំការមន​ ខណ្ឌទួលគោក ជាដើម។

១- ខណ្ឌ​បឹងកេងកង​ ៖ ខណ្ឌ​បឹងកេងកង ​ជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាង​គេក្នុងចំណោមបណ្តាខណ្ឌទាំងអស់របស់រាជធានីភ្នំពេញ។ តម្លៃដីធ្លីនៅក្នុងខណ្ឌមួយ​នេះ​មានកម្រិត​ចន្លោះ​ជិត ៣.០០០​ ដល់ ​៨.០០០ដុល្លារ​អាមេរិក ​ក្នុងមួយ​ម៉ែត្រ​ការ៉េ​។

២- ខណ្ឌ​ដូនពេញ​ ៖ ដូនពេញក៏មានតម្លៃដីធ្លីខ្ពស់ប្រ​ហាក់​ប្រហែលនឹងខណ្ឌបឹងកេងកង​ដែរ។ ខណ្ឌនេះ​តម្លៃដីធ្លី ចន្លោះពី ​៣.០០០ ដល់ ​៧.០០០ដុល្លា​រអាមេរិក​ក្នុងមួយ​ម៉ែត្រការ៉េ​។

៣- ខណ្ឌចំការមន​ ៖ ចំការ​មន ជាតំបន់​អភិវឌ្ឍលើ​សំណង់អគារ​ខ្ពស់ៗ ដោយអ្នកទិញដីនៅតំបន់នេះ ដែល​មានចម្លោះពី​ជិត ២.០០០ ដល់​ជាង​៤.៣០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ។

៤- ខណ្ឌ៧មករា ៖ តម្លៃ​ដីធ្លីខណ្ឌ​៧មករាមាន​ចាប់ផ្តើមពី​ជិត ​៣.០០០ ដល់៥.០០០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

៥- ​ខណ្ឌទួលគោក ៖ តម្លៃដីធ្លីនៅក្នុងតំបន់ទួលគោក​មានតម្លៃ​ចន្លោះពី​២.០០០ ដល់ជិត ​៦.០០០ដុល្លា​រអាមេរិក ​ក្នុងមួយម៉ែត្រការ៉េ។​

៦- ខណ្ឌឫស្សីកែវ ៖  តម្លៃដីធ្លី​នៅក្នុងខណ្ឌ​នេះ មានចាប់ពីប្រមាណ ១.០០០ ​រហូត​ជិតដល់៣.០០០ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រការ៉េ។​

៧- ខណ្ឌ​មានជ័យ ៖ តម្លៃដីធ្លីបានហក់ឡើង​​ជិត​១.០០០ ជិតដល់ជាង២.០០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ។​

៨- ​ខណ្ឌជ្រោយ​ចង្វា ៖ កំពុងក្លាយជាតំបន់លំនៅឋានថ្មីមួយ តម្លៃដីធ្លីនៅក្នុងខណ្ឌនេះ​មាន​តម្លៃរហូត ​ដល់២.៥០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ។​

៩- ខណ្ឌច្បារ​អំពៅ ៖ តម្លៃដីធ្លីនៅខណ្ឌច្បារអំពៅមានតម្លៃរហូតដល់​ជាង ​២.៥០០​ដុល្លារ​អាមេរិក។

១០- ខណ្ឌសែនសុខ ៖ តម្លៃដីធ្លី មានចាប់ពី៥០០ រហូត​ដល់ ១.៥០០ដុល្លា​រ​អាមេរិកក្នុងមួយម៉ែត្រការ៉េ​។

១១- ខណ្ឌពោធិ៍សែនជ័យ​៖ តម្លៃដីធ្លី មានចាប់ពី២០០ រហូត​ដល់ ១.០០០ដុល្លា​រ​អាមេរិកក្នុងមួយម៉ែត្រការ៉េ​។

១៣- ខណ្ឌ​ដង្កោ​  ​៖ ​តម្លៃដីធ្លី មានចាប់ពី២០០ រហូត​ដល់ ១.០០០ដុល្លា​រ​អាមេរិកក្នុងមួយម៉ែត្រការ៉េ​។

១២- ខណ្ឌ​ព្រែកព្នៅ ៖ តម្លៃដីនៅតំបន់នេះ​មានភាពសមរម្យនៅឡើយ ដោយតំបន់ខ្លះអាចមានតម្លៃរហូតដល់៥០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ការ៉េ៕

ក្រុមហ៊ុន POINTER Property បានក្លាយជាដៃគូលក់ និងជួលផ្តាច់មុខលើគម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23

ដោយ៖ សហការី

ភ្នំពេញ៖ នៅថ្ងៃទី19 ខែមករា ឆ្នាំ2023 ក្រុមហ៊ុន POINTER​ Property បានទទួលសិទ្ធិពិសេសជាផ្លូវការពីក្រុមហ៊ុន បុរី ប៉េង ហួត តាមរយៈកម្មវិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូលក់ និងជួលផ្តាច់មុខ គម្រោង ខុនដូ ដឹស្តាប៉ូឡារីស 23

ពិធីចុះហត្ថលេខានេះត្រូវបានផ្តល់ជាកិត្តិយសដោយវត្តមានរបស់ថ្នាក់ដឹកនាំ​នៃក្រុមហ៊ុនទាំងពីរគឺ លោក គួរ ម៉េងហួរ នាយករងផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន បុរី ប៉េង​​ ហួត និង​លោក ងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន POINTER Property ក៏ដូចជាថ្នាក់គ្រប់គ្រង នៃក្រុមហ៊ុនទាំងពីរជាច្រើនរូបផងដែរ។

កម្មវិធីនេះត្រូវបានប្រព្រឹត្តិឡើងនៅទីតាំងការិយាល័យលក់ របស់គម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23 ដែលស្ថិតនៅចំកណ្តាលគម្រោងដ៏ធំសម្បើម​របស់បុរី ប៉េង ហួត គឺ ហ្គ្រេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

កម្មវិធីថ្ងៃនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាពនៃការលក់ និងជួលគម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23  ទៅកាន់ទីផ្សារអតិថិជនជាតិ និងអន្តរជាតិដែលកំពុងស្វែងរកលំនៅឋានបែបឯកជនភាព ព្រោះថាគម្រោងនេះត្រូវបានបញ្ចប់ការសាងសង់១០០% ហើយអាចចូលស្នាក់នៅបានភ្លាមៗ ជាមួយនឹងតម្លៃសមរម្យ ហើយជនបរទេសក៏អាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្របច្បាប់ ឬជួលស្នាក់នៅប្រកបដោយសុខសុវត្ថិភាពខ្ពស់ ទីតាំងនៅចំកណ្ដាលទីប្រជុំជនអ៊ូអរ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ក៏ដូចជាការប្រឹក្សាយោបល់ទៅដល់អតិថិជនឱ្យកាន់តែទូលំទូលាយ និងងាយស្រួល តាមរយៈក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ POINTER Property

លោក ងួន ឆាយលាង មានប្រសាសន៍ថា “សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថាខុនដូ ដឹស្តាប៉ូឡារីស 23 ជាគម្រោងមួយ ដែលមានសក្តានុពលខ្លាំង ក្នុងទីផ្សារបច្ចុប្បន្ន។​ គម្រោងនេះក៏ទទួលបាននូវទំនុកចិត្តខ្ពស់ ​ដោយសារត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យ ដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំជឿជាក់ថា គម្រោងខុនដូ ដឹស្តាប៉ូឡារីស 23 នឹងអាចបំពេញនូវតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកឱកាសវិនិយោគ ឬលំនៅដ្ឋានផ្ទាល់ខ្លួន ក្នុងសហគមន៍ដ៏សែនមនោរម្យ ជាមួយនឹងបរិក្ខាដ៏សម្បូរបែប ជាពិសេសទទួលបានទាំងគុណភាព និងតម្លៃដ៏សមរម្យ។

ចំណែកឯលោក គួរ ម៉េងហួរ មានប្រសាសន៍ថា “បុរី ប៉េង​ ហួត បានឈានជើងចូល ក្នុងវិស័យអចលនទ្រព្យជាង 18 ឆ្នាំ និងបានអភិវឌ្ឍគម្រោងលំនៅឋានបែបទំនើបចម្រុះជាច្រើនរួចមកហើយ មានទាំង ប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលដ៏ធំស្កឹមស្កៃ។ មិនតែប៉ុណ្ណោះ គ្រប់គម្រោងរបស់បុរី ប៉េង ហួត សុទ្ធតែត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើផាសុកភាព និងភាពស៊ីវិល័យ នៃការរស់នៅជាមួយបរិស្ថានធម្មជាតិបៃតង ដ៏ស្រស់បំព្រង ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ប្រភេទពិសេសប្លែកពីគេ ដើម្បីធានាដល់សុវត្ថិភាព  ប្រណិតភាព   សុខុមាលភាព​   និងសុភមង្គលគ្រួសាររបស់អតិថិជន។ ដោយឡែក គម្រោង​ខុនដូ ដឹស្តាប៉ូឡារីស 23 ជាគម្រោងខុនដូទីមួយរបស់ បុរី ប៉េង​ ហួត ដែលប្រមូលផ្ដុំទៅដោយលក្ខណៈពិសេស និងជីវិតបែបទាន់សម័យមិនខុសពីគម្រោងផ្សេងៗរបស់បុរីយើងដែរ។

ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន POINTER ជាក្រុមហ៊ុនមួយ ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យកម្ពុជា ដូច្នេះទើបពួកយើងបានសម្រេចចិត្តចាប់ដៃសហការជាដៃគូយុទ្ធសាស្ត្រលើផ្នែកលក់​និងជួលផ្តាច់មុខលើគម្រោងខុនដូរបស់យើង។ ខ្ញុំជឿជាក់ថា កិច្ចសហការក្នុងភាពភាពជាដៃគូមួយនេះ នឹងផ្ដល់ជូនអតិថិជននូវការប្រឹក្សាយោបល់ និងគុណតម្លៃបន្ថែមកាន់តែច្រើន ដើម្បីក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃនៅគម្រោង ​ខុនដូ ដឹស្តាប៉ូឡារីស 23 តាមរយៈក្រុមហ៊ុន POINTER

គួររម្លឹកថាខុនដូ ដឹស្តាប៉ូឡារីស 23 បានបញ្ជប់ការសាង់សង់ទាំងស្រុង 100% និងមានអតិថិជនចូលរស់នៅបណ្តើរៗច្រើនជាង 60% ហើយ។ លោកអ្នកអាចមើលឃើញពីការរស់នៅដ៏ស៊ីវីល័យ នៃគម្រោងខុនដូមួយនេះ ​ដោយមានស្កាយបារ​ ភោជនីយដ្ឋាន និងក្លឹបហាត់ប្រាណនៅជាន់ទី 26 សួនច្បារលើអាកាស ទីធ្លាធម្មជាតិសម្រាប់រត់ហាត់ប្រាណនៅជាន់ទី7 ចំណតយានយន្តទំនើប និងធំទូលាយជាច្រើនជាន់ ក៏ដូចជាមន្ទីរសម្រាកព្យាបាល ឱសថស្ថាន និងហាងលក់ទំនិញគ្រប់ប្រភេទសុទ្ធសឹងតែ នៅក្នុងបរិវេណអគារខុនដូទាំងអស់។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានបំពាក់គ្រឿងសង្ហារឹមពេញមួយយូនីតរួចជាស្រេចតែម្ដង។

តើអ្នកកំពុងស្វែងរកលំនៅដ្ឋានផ្ទាល់ខ្លួនមែនទេ? មានត្រឹមតែ $4,580 (10%) អ្នកអាចចូលរស់នៅឥលូវនេះ ! តម្លៃចាប់ពី $45,800 តែប៉ុណ្ណោះ !

ព័ត៌មានបន្ថែម៖ 092 546 789 / 010 887 336

FB The Star Polaris 23: https://www.facebook.com/condothestarpolaris23

FB Pointer Property: https://www.facebook.com/pointerkh 

Country’s FDI inflows expected to achieve record high.

China’s foreign direct investment inflows are expected to hit a new record in 2023 and will probably rank first in the world, experts said on Wednesday.

This is because the country’s FDI surge against headwinds last year has indicated foreign investors’ strong confidence in the Chinese economy, while the government’s ramped-up policy efforts are expected to boost economic recovery and expand FDI inflows into key industries, inland regions and major projects, they said.

Their comments came as the Ministry of Commerce said the country’s FDI in actual use hit more than 1.23 trillion yuan in 2022, up 6.3 percent year-on-year. In US dollar terms, the figure was 189.13 billion, up 8 percent year-on-year.

The performance was better than expected, given the domestic and external challenges, especially the growth rate for the manufacturing industry and major foreign investment projects — those with contractual foreign investment of more than $100 million each — being 46.1 percent and 15.3 percent, respectively.

“Amid subdued global FDI sentiments, the robust FDI growth last year indicated foreign investors are upbeat about the supersized China market and its improving business environment,” said Wei Jianguo, a former vice-minister of commerce and vice-chairman of the China Center for International Economic Exchanges.

“China will become more attractive to them, with the wider opening-up and the anticipated rebound in its economic activity following optimization of the COVID-19 measures,” he added.

Wei predicts FDI will grow at two digits to probably reach $220 billion to $230 billion in 2023, surpassing the United States, as the latter faces economic slowdown — and even a recession. China was the second-largest FDI recipient in 2021, behind the US, according to the United Nations Conference on Trade and Development.

In a circular released recently, the State Council said that China will support foreign-funded research and development centers, so that they can use large scientific research instruments, as well as reports and relevant data of major national science and technology programs, in accordance with Chinese laws.

Analysts have widely attributed China’s robust FDI performance to the combined effects of the country’s policy efforts and economic upgrade and expansion, which, they say, have largely offset disruptions from the epidemic and geopolitical issues.

Source: China Daily

ការព្យាករ: ចិនអាចនឹងវ៉ាដាច់អាមេរិកក្នុងការទាក់ទាញលំហូរ FDI ច្រើនបំផុតលើពិភពលោកនៅឆ្នាំ២០២៣

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមអ្នកជំនាញបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលប្រទេសចិននឹងឈានដល់កំណត់ត្រាថ្មីមួយនៅឆ្នាំ២០២៣ ហើយប្រហែលជានឹងជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។

ក្រុមអ្នកជំនាញបានលើកឡើងថា នេះគឺដោយសារតែការកើនឡើងលំហូរ FDI របស់ប្រទេសចិនកាលពីឆ្នាំមុនបានបង្ហាញពីទំនុកចិត្តដ៏ខ្លាំងរបស់វិនិយោគិនបរទេស នៅក្នុងសេដ្ឋកិច្ចចិន ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកគោលនយោបាយរបស់រដ្ឋាភិបាលនឹងជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងពង្រីកលំហូរ FDI ចូលទៅក្នុងឧស្សាហកម្មសំខាន់ៗ តំបន់ក្នុងស្រុក និងគម្រោងធំៗ។

ការអត្ថាធិប្បាយរបស់អ្នកជំនាញបានកើតឡើង ស្របពេលដែលក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា លំហូរ FDI ចូលប្រទេសចិនបានហក់ឡើងដល់ជាង១,២៣ពាន់ពាន់លានយ័ន ក្នុងឆ្នាំ២០២២ កើនឡើង៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

បើគិតជាប្រាក់ដុល្លារអាមេរិក តួលេខនេះគឺ១៨៩,១៣ពាន់លានដុល្លារ កើនឡើង៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការអនុវត្តគឺល្អប្រសើរជាងការរំពឹងទុក ដោយសារការប្រកួតប្រជែងក្នុងស្រុក និងខាងក្រៅ ជាពិសេសអត្រាកំណើនសម្រាប់ឧស្សាហកម្មផលិតកម្ម និងគម្រោងវិនិយោគបរទេសធំៗ។

លោក Wei Jianguo អតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាននៃមជ្ឈមណ្ឌលចិនសម្រាប់អន្តរជាតិ បានមានប្រសាសន៍ថា កំណើន FDI ដ៏រឹងមាំរបស់ប្រទេសចិន កាលពីឆ្នាំមុនបានបង្ហាញថា វិនិយោគិនបរទេសមានការភ្ញាក់ផ្អើលចំពោះទីផ្សារប្រទេសចិន ដែលមានវិសាលភាព និងបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង។

លោក Wei Jianguo បានបន្ថែមថា ប្រទេសចិននឹងកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាមួយនឹងការបើកចំហកាន់តែទូលំទូលាយ និងការរំពឹងទុកនៃការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។

លោក Wei បានព្យាករណ៍ថា លំហូរ FDI ចូលប្រទេសចិន ប្រហែលជាឈានដល់២២០ពាន់លានដុល្លារទៅ២៣០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដោយអាចកើនឡើងលើសសហរដ្ឋអាមេរិក។

យោងតាមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍបានឱ្យដឹងថា “កាលពីឆ្នាំ២០២១ ចិនគឺជាប្រទេសទទួលបានចំណែកលំហូរ FDI ធំបំផុតទី២លើពិភពលោក នៅពីក្រោយសហរដ្ឋអាមេរិក”៕

ប្រទេសកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន២,២៨លាននាក់ កើនឡើងជាង១ពាន់ភាគរយ

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ២,២៨លាននាក់ ដោយទិន្នន័យនេះបានកើនឡើងចំនួន១.០៥៩% ធៀបនឹងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុង។

នេះបើយោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា ទេសចរជាតិប្រមាណ១៣,៩៣លាននាក់ កើនឡើង១៩៩% និងទេសចរបរទេសប្រមាណ១,៨៨លាននាក់ កើនឡើង៥៧២%។

ជើងហោះហើរអន្តរជាតិចូលសរុបមានចំនួន១០.៩៣៨ ជើង (ឆ្នាំ២០២១ មាន ២.១៣៩ ជើង)។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) មានចំនួន៨.៧៤០ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP)មាន១.៧៣៨ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)មានចំនួន៤៦០ជើង។

ក្នុងនោះ ភ្ញៀវទេសចរលំដាប់កំពូលទាំង១០ប្រទេស មកទស្សនាកម្ពុជា រួមមាន ថៃ (៨៥៣.៣៧៦នាក់) វៀតណាម (៤៦៣.៩៩៥នាក់) ចិន (១០៦.៨៧៥នាក់) សហរដ្ឋអាមេរិក (៩៣.៣៨៦នាក់) ឡាវ (៩២.៦០៩នាក់) ឥណ្ឌូនេស៊ី (៧៥.៦៥៣នាក់) កូរ៉េ (៦៤.០៤០នាក់) បារាំង (៥៦.៥០៩នាក់) ម៉ាឡេស៊ី (៥៣.១២៣នាក់) អង់គ្លេស (៤៤.១២៣នាក់)៕