ប្រធានCVEAតាំងចិត្តលើកកម្ពស់ឧស្សាហកម្មអចលនវត្ថុ និងការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកសន សៀបបានបង្ហាញឆន្ទៈ ចូលរួមក្នុងការលើកកម្ពស់ឧស្សាហកម្មអចលនវត្ថុ និងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

នៅក្នុងសាររបស់លោកសៀប សន ប្រធានសមាគម ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ មេសា ២០២៣នេះ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត នៃដឹកនាំសមាគម CVEA ដើម្បីពង្រឹងការងារខាងក្នុង និងបណ្តាញការងារជាមួយដៃគូ ពាក់ព័ន្ធខាងក្រៅ ដែលបានផ្តោត ទៅលើការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ សមត្ថភាព ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងប្រតិបត្តិការប្រកបដោយនិរន្តរភាព។

លើសពីនេះទៀត លោក ក៏នឹងពង្រីកទីផ្សារដ៏មានសក្ដានុពល សាងកេរ្តិ៍ឈ្មោះម៉ាកយីហោសមាគម និងបណ្តាញទំនាក់ទំនងផ្សេងៗទៀត ។

លោកសៀប បានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោកនឹងប្ដេជ្ញាកៀរគរវិនិយោគិន ពីក្នុងនិងក្រៅប្រទេសចូលមកកម្ពុជា ហើយលោកនឹងកៀរគរ បណ្ដាក្រុមហ៊ុនអចលនទ្រព្យ អ្នកជំនាញដើម្បីចូលរួមជាមួយសមាគម ដើម្បីរួមគ្នាក្នុងការផ្ដល់សេវា និងប្រឹក្សាដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា ”ក្រុមហ៊ុនដែលមិនមែនជាសមាជិករបស់សមា​គមនឹងអញ្ជើញពួកគាត់ចូលរួមក្នុងសមាគម ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញ និងក្រមសីលធម៌បន្ថែមទៀត”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយកក្រុមហ៊ុន PropNex Cambodia បានលើកឡើងផងដែរថា អ្នកវិនិយោគដែលចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យ តែមិនមានបទពិសោធន៍ ឬជំនាញច្បាស់លាស់ គួរស្វែងរកក្រុមហ៊ុនជំនាញ ដើម្បីប្រឹក្សាមុននឹងបណ្ដាក់ទុនវិនិយោគ ជៀសវាងកើតមានហានិភ័យ ជាពិសេសក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសាកល មិនទាន់មានភាពប្រាកដប្រជានៅឡើយ ៕

China introduces policies to stabilize foreign trade

China has introduced a series of policies to stabilize the scale of its foreign trade and improve its structure amid uncertain external demand, trade risks and other challenges, said the Ministry
of Commerce on Sunday.

To keep the foreign trade scale stable, the country will make efforts to create more opportunities, stabilize trade of important products and support foreign trade companies, Vice Commerce Minister Wang Shouwen told a press conference.

China will extensively resume domestic offline exhibitions and promote the resumption of international passenger flights. It will issue country-specific trade guidelines, help automakers establish and improve their international marketing and service systems, and improve foreign trade financing services for medium, small and micro enterprises, said Wang.

To improve foreign trade structure, China will guide the transfer of processing trade to the central, western and northeastern regions, formulate green and low-carbon standards for some foreign trade products, guide enterprises to make good use of cross-border e-commerce retail export related tax policies, and improve the efficiency of customs clearance, said Wang.

China’s foreign trade got off to a steady start in 2023, as total goods imports and exports expanded 4.8 percent year on year in the first quarter, official data showed.

Source: Xinhua

តម្លៃសណ្ឋាគារនៅប្រទេសជប៉ុនហក់ឡើងរហូតដល់១៥ភាគរយ ខណៈការធ្វើដំណើរក្នុងស្រុកស្ទុះងើបឡើងវិញ

ដោយ: គង់ លាងហួរ

តូក្យូ: ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ដោយដកស្រង់ការស្ទង់មតិមួយបង្ហាញថា តម្លៃសណ្ឋាគារជាមធ្យម នៅក្នុងប្រទេសជប៉ុន ក្នុងអំឡុងត្រីមាសចុងក្រោយនេះ បានកើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនពេលចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ការស្ទង់មតិដែលធ្វើឡើងដោយស្ថាប័នSTR ដែលជាក្រុមហ៊ុនស្រាវជ្រាវផ្តល់ទិន្នន័យទីផ្សារ លើឧស្សាហកម្មសណ្ឋាគារទូទាំងពិភពលោកបង្ហាញថា តម្លៃជាមធ្យមសម្រាប់បន្ទប់សណ្ឋាគារ ក្នុងប្រទេសជប៉ុនក្នុងអំឡុងត្រីមាស ចន្លោះពីខែមករា ដល់ខែមីនាគឺ១៦.១២៥យ៉េន (ប្រហែល១២០ដុល្លារអាមេរិក) កើនឡើងប្រហែល១៥,៧ដុល្លារធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ទិន្នន័យរបស់STR ក៏បង្ហាញផងដែរថា តម្លៃសណ្ឋាគារជាមធ្យមនៅទីក្រុងតូក្យូ គឺខ្ពស់បំផុតនៅក្នុងប្រទេស ក្នុងរង្វង់២១.៥៨៧យ៉េន (ប្រហែល១៦០ដុល្លារ) កើនឡើង១៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩។

ក្រុមហ៊ុនស្រាវជ្រាវ STR វាយតម្លៃថា ការកើនឡើងនេះបណ្តាលមកពី ការអនុវត្តកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ ការធ្វើដំណើរក្នុងស្រុក និងការបន្ធូរបន្ថយជំងឺកូវីដនៅក្នុងប្រទេស ក៏ដូចជាការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន និងការកើនឡើងតម្លៃអ្នកប្រើប្រាស់។

តម្លៃបន្ទប់នៅសណ្ឋាគារជប៉ុនកំពុងកើនឡើង ដោយសារការស្ទុះងើបឡើងវិញ នៃការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍បរទេស ទោះបីជាកង្វះកម្លាំងពលកម្ម ដែលកំពុងបន្តរបស់ប្រទេសនេះ ធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់៕

រដ្ឋមន្រ្តីព៌តមានជួបជាមួយតំណាងក្រុមហ៊ុន Googleដើម្បីពង្រីក កិច្ចសហការ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព៌តមាន លោកខៀវ កាញារីទ្ធ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yves Gonzalez តំណាងក្រុមហ៊ុនGoogle ទទួលបន្ទុកកិច្ចការរដ្ឋាភិបាល និងគោលនយោ​បា​យសាធារណៈតំបន់អាស៊ីអាគ្នេយ៍។

ក្នុងជំនួបនេះនាព្រឹកថ្ងៃទី២៤ មេសាកន្លងមក ក៏មានការចូលរួមពីលោក Chean Sithykun តំណាងក្រុមហ៊ុន Google ប្រចាំកម្ពុជា។

កម្ពុជារៀបចំព្រឹត្តិការណ៍ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នូវការរីករាយដោយបានជួបពិភាក្សាការងារ ជាមួយតំណាង ក្រុមហ៊ុនGoogle ដែលជាផ្នែកនៃប្រពន្ធ័ផ្សព្វផ្សាយមួយដ៏សំខាន់ ក្នុងការទប់ស្កាត់នូវការផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយនៅកម្ពុជា។

លោក Yves Gonzalez បានបញ្ជាក់ពីជំហរ ក្នុងការចូលរួមស​ហ​ការការងារ ជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការលុបបំបាត់ ទប់ស្កាត់ការផ្សាយដំណឹង និងព័ត៌មានក្លែងក្លាយ ហើយក្រុមការងាររបស់ Google និងសហការជាមួយ ក្រុមការងារព័ត៌មានវិទ្យា ក្រសួងព័ត៌មាន ដើម្បីរួមគ្នាធ្វើកិច្ចការងារឱ្យបានល្អប្រសើរ ព្រោះនៅកម្ពុជា នៅពេលខាងមុខ នេះមានរៀបចំព្រឹត្តការណ៍ធំៗ ដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕

លោកបណ្ឌិតគីម ហ៊ាងបើកឱកាសសម្រាប់អ្នកចង់ប្រឡូកក្នុង វិស័យអចលនទ្រព្យ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានបើកឱកាសដល់វិនិយោគិននានា ដែលមានបំណងចង់សហការ និងវិ​និយោគ។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីថ្ងៃទី២៤ មេសាដោយលើកជាសំណួរចំនួនបីថា ទី1 គីម ហ៊ាង បាន និងកំពុងរកស៊ីមុខរបរអ្វីខ្លះ ត្រឹមឆ្នាំ ២០២៣? ទី2. គីម ហ៊ាង នឹងរកសុីមុខរបរអ្វីខ្លះនៅឆ្នាំ ២០២៤ និងអនាគត? និងទី3. ចង់ក្លាយជាផ្នែកមួយនៃអាជីវកម្មនានា ជាមួយគីម ហ៊ាង?។

លោកបានសរសេរបន្តថា មនុស្ស៣០នាក់ ដែលបានចុះឈ្មោះមុនគេ តាមលេខ095 96 2000 & 011 96 2000 ទើបអាចចូលរួមកម្មវិធីខាងលើ នៅការិយាល័យលក់បុរី វិមានសំណាង នៅថ្ងៃសៅរ៌ ២៩ មេសា ២០២៣ ម៉ោង 9:00-12:00 ដោយមិនគិតថ្លៃ៕

ក្រុមហ៊ុនធានារ៉ាប់រងធំៗបោះទុនច្រើនពាន់លានដុល្លារទិញ អចលនទ្រព្យនៅប្រទេសចិន

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនធានារ៉ាប់រងជាច្រើន រួមមានទាំង AIA និង Ping An Life Insurance ផងកំពុងបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក លើអចលនទ្រព្យក្នុងប្រទេសចិន ដែលនៅតែជាទ្រព្យសកម្ម ដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ទោះបីជាទីផ្សារអចលនទ្រព្យចិន ធ្លាក់ចុះយ៉ាងណាក្ដី។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនវាយតម្លៃ កម្រិតគុណភាពឥណទានអាមេរិក Moody’s បានលើកឡើងតាមរយៈកំណត់ត្រាមួយកាលពីថ្ងៃទី១២ ខែមេសា ថា អចលនទ្រព្យគឺជាទ្រព្យសកម្មដ៏ល្អ សម្រាប់បណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាពិសេសក្រុមហ៊ុនដែលបាននិងកំពុងពង្រីកអាជីវកម្មថែទាំសុខភាព និងអាជីវកម្មចូលនិវត្តន៍របស់ពួកគេ។

ទំនោថ្មី នៅក្នុងការបោះទុនវិនិយោគ អចលនទ្រព្យនេះកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ លើការវិនិយោគភាគហ៊ុន ក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ ចំពេលផ្ទុះវិបត្តិ ក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។ នេះបើយោ​ងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៤ ខែមេសា។

កាលពីខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានសន្យាបោះទុនវិនិយោគ រហូតដល់ទៅ១,៣ពាន់លានដុល្លារអាមេរិក លើអគារលក់រាយការិយាល័យនៅតំបន់ North Bund នៃទីក្រុងសៀងហៃ ប្រទេសចិន។

អគារការិយាល័យកម្រិតA កម្ពស់១៨០ម៉ែត្រខាងលើនេះ គឺជាការទិញយកទ្រព្យសកម្មដ៏ធំបំផុត របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ចាប់តាំងពីក្រុមហ៊ុននេះ បានបង្កើតសាខាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតAIA នៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២០។ អគារការិយាល័យនេះ គ្រោងនឹងសាងសង់បញ្ចប់ក្នុងឆមាសទី១ ដើមឆ្នាំនេះ។

តំណាងក្រុមហ៊ុន AIA បានប្រាប់សារព័ត៌មាន South China Morning Post ថា “អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ AIA Financial Center នៅទីក្រុងសៀងហៃ នេះគឺជាការវិនិយោគ លើអចលនទ្រព្យពាណិជ្ជកម្ម ដែលមានភាពទាក់ទាញរយៈពេលវែង នៅក្នុងទីតាំងសំខាន់ៗទូទាំងប្រទេសចិន”។

មិនមែនមានតែក្រុមហ៊ុនធានារ៉ាប់រង AIA មួយនោះទេដែលបោះទុនវិនិយោគលើអចលនទ្រព្យនៅប្រទេសចិន។

កាលពីខែមករា ដើមឆ្នាំនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Ping An បានបណ្តាក់ទុនរហូត ដល់១,០៦ពាន់លានដុល្លារអាមេរិក លើអចលនទ្រព្យ ប្រភេទឧស្សាហកម្មចំនួន៤ ដែលក្នុងនោះមាន២នៅទីក្រុងសៀងហៃ និង២ទៀតនៅរដ្ឋធានីប៉េកាំង។

មុននោះ ក្រុមហ៊ុន Ping An ក៏បានបោះទុន១,៦៣ពាន់លានដុល្លារអាមេរិក លើអចលនទ្រព្យពាណិជ្ជកម្មចំនួន២ នៅក្រុងប៉េកាំង និងជាង៤ពាន់លានដុល្លារអាមេរិក លើអគារការិយាល័យចំនួន៦នៅសៀងហៃផងដែរ៕  South China Morning Post៕

ប្រធានCVEAតាំងចិត្តលើកកម្ពស់ឧស្សាហកម្មអចលនវត្ថុ និងការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកសន សៀបបានបង្ហាញឆន្ទៈ ចូលរួមក្នុងការលើកកម្ពស់ឧស្សាហកម្មអចលនវត្ថុ និងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

នៅក្នុងសាររបស់លោកសៀប សន ប្រធានសមាគម ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ មេសា ២០២៣នេះ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត នៃដឹកនាំសមាគម CVEA ដើម្បីពង្រឹងការងារខាងក្នុង និងបណ្តាញការងារជាមួយដៃគូ ពាក់ព័ន្ធខាងក្រៅ ដែលបានផ្តោត ទៅលើការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ សមត្ថភាព ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងប្រតិបត្តិការប្រកបដោយនិរន្តរភាព។

លើសពីនេះទៀត លោក ក៏នឹងពង្រីកទីផ្សារដ៏មានសក្ដានុពល សាងកេរ្តិ៍ឈ្មោះម៉ាកយីហោសមាគម និងបណ្តាញទំនាក់ទំនងផ្សេងៗទៀត ។

លោកសៀប បានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោកនឹងប្ដេជ្ញាកៀរគរវិនិយោគិន ពីក្នុងនិងក្រៅប្រទេសចូលមកកម្ពុជា ហើយលោកនឹងកៀរគរ បណ្ដាក្រុមហ៊ុនអចលនទ្រព្យ អ្នកជំនាញដើម្បីចូលរួមជាមួយសមាគម ដើម្បីរួមគ្នាក្នុងការផ្ដល់សេវា និងប្រឹក្សាដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា ”ក្រុមហ៊ុនដែលមិនមែនជាសមាជិករបស់សមា​គមនឹងអញ្ជើញពួកគាត់ចូលរួមក្នុងសមាគម ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញ និងក្រមសីលធម៌បន្ថែមទៀត”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយកក្រុមហ៊ុន PropNex Cambodia បានលើកឡើងផងដែរថា អ្នកវិនិយោគដែលចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យ តែមិនមានបទពិសោធន៍ ឬជំនាញច្បាស់លាស់ គួរស្វែងរកក្រុមហ៊ុនជំនាញ ដើម្បីប្រឹក្សាមុននឹងបណ្ដាក់ទុនវិនិយោគ ជៀសវាងកើតមានហានិភ័យ ជាពិសេសក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសាកល មិនទាន់មានភាពប្រាកដប្រជានៅឡើយ ៕

វិភាគៈតើអ្នកនៅក្នុងវិស័យអចលនទ្រព្យគួរធ្វើបែបណាក្នុង ស្ថានភាពទីផ្សារបែបនេះ

        ដោយៈយិន​ លាងគង់អគ្គនាយកគេហទំព័រPropertyarea

        ភ្នំពេញៈ នៅពេលទីផ្សារ មានចំនួនអ្នកលក់ ច្រើនជាងអ្នកទិញ តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះ ស្របពេលមនុស្សមួយចំនួនបង្ខំចិត្តលក់ ដើម្បីដោះបំណុលរបស់ពួកគេ ប៉ុន្តែការលក់បញ្ចុះតម្លៃពេលខ្លះមិនមែនជាដំណោះស្រាយទេ។

នៅពេលដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ហៅស្ថានភាពសេដ្ឋកិច្ចពិភពលោកថា Perfect Storm ច្បាស់ណាស់ពាក្យនេះពិតជាមានឥទ្ឋិពលអវិជ្ជមានដល់ទីផ្សារ ខណៈវិនិយោគិនបរទេសមួយចំនួនបានផ្អាកគំរោងរបស់ពួកគេ ហើយអ្នកវិនិយោគក្នុងស្រុកបាន និងកំពុងរង់ចាំមើលស្ថានភាព(Waiting& See)ទីផ្សារ និងសេដ្ឋកិច្ចមានភាពប្រសើរឡើង។

ស្ថានភាពសេដ្ឋកិច្ចសកល

        សង្រ្គាមមេរោគ(កូវីដ១៩) បានធ្វើឲ្យពិភពលោកក្រឡាប់ចាក់ ដែលអ្នកវិភាគធំៗ នៅលើពិភពលោកបានអះអាងថា សេដ្ឋកិច្ចពិភពលោកជួបមហន្តរាយ ធំជាងសង្រ្គាមលោកលើកទី២ទៅទៀត ខណៈមនុស្សរាប់លាននាក់បានឆ្លង និងស្លាប់ ដោយសារជម្ងឺដ៏កាចសាហាវប្រចាំសតវត្សរ៍នេះ។

ជាមួយនឹងការឈានទៅរកការបិទបញ្ចប់ នូវសោកនាដកម្មដ៏អាក្រក់នេះ វិ​បត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង និងមិនដឹងបញ្ចប់នាពេលណា ស្របពេលសង្រ្គាមនេះ បានធ្វើឲ្យពិភពលោកជួបភាពចលាចល និងកលយុគជាថ្មី ដោយសារការកើនឡើងនូវអត្រាអតិផរណា ការកើនឡើងនូវតម្លៃប្រេងឥន្ឋនៈ ដែលនាំឲ្យអំណាចទិញធ្លាក់ចុះ។

សង្រ្គាមនេះ មិនបានធ្វើឲ្យបណ្តាបណ្តាប្រទេសទាំងអស់ ជួបហានិភ័យនៃការដាំក្បាលចុះសេដ្ឋកិច្ចនោះទេ។

ជាក់ស្តែងតំបន់អាស៊ាន ដែលមានភាពលេចធ្លោជាងគេលើពិភពលោក ជាមួយប្រជាជនជាង៦៥០លាននាក់ បានជួបនូវឱកាសមួយចំនួនផងដែរ។ ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២សម្រេចបានកំណើន៥, ៥០ភាគរយ និងរំពឹងកើនដល់រង្វង់៥,៥ភាគរយនៅឆ្នាំ២០២៣នេះ។ នេះបើតាមការព្យាករណ៍របស់ស្ថាប័នអន្តរជាតិធំៗដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបប័ណ្ណអន្តរជាតិជាដើម។

កំនើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ដើរស្របគ្នានឹងសេដ្ឋកិច្ចរបស់វៀតណាម និងស្ថិតនៅពីក្រោយកំនើនសេដ្ឋកិច្ច របស់ប្រទេសហ្វីលីពីន បើទោះជាស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងជួបភាពមិ​នប្រាកដប្រជាក្តី។

សុខភាពសេដ្ឋកិច្ចកម្ពុជា

        ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅឆ្នាំនេះ បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានដល់វិស័យដទៃទៀត ដោយសារវិស័យនេះបានស្រោបស្រពផលដល់ផ្នែកផ្សេងទៀត នៃចរន្តសេដ្ឋកិច្ចជាតិ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថា “កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ៤លាននាក់នៅឆ្នាំនេះ ស្របពេលប្រទេសនេះ បានត្រៀមរៀបចំកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍មួយចំនួនទៀតផងដែរ។

ជាមួយនឹងសញ្ញាវិជ្ជមាននេះ វិស័យកសិកម្មដែលតំណាងឲ្យកំលាំងចលករសំខាន់មួយទៀតរបស់កម្ពុជា ក៏មានសញ្ញាសុទិដ្ឋិនិយមជាមួយកំណើននៃការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ជាមួយសាធារណៈរដ្ឋកូរ៉េ និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់(RCEP) ដែលតំណាងឲ្យ៣០ភាគរយ នៃទំហំសេដ្ឋកិច្ចពិភពលោក។

ទោះជាយ៉ាងណាវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងបានជួបវិបត្តិតិចតួចផងដែរ ដោយរោងចក្រជាច្រើនបានបិទទ្វារ និងកាត់បន្ថយផលិតភាព ដោយសារការបញ្ជាទិញធ្លាក់ចុះពីតំបន់អឺរ៉ុប ព្រោះវិបត្តិសង្រ្គាម​រុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែយ៉ាងណាវិស័កម្មន្តសាលនៅតែមានភាពល្អប្រសើរ ជាមួយនឹងកំណើនប្រកបដោយសុទិដ្ឋិនិ​យមផងដែរ។

អំណាចនៃការជម្រុញកំនើនសេដ្ឋកិច្ចមួយទៀត ក៏បាននិងកំពុងជួបហានិភ័យផងដែរ នោះគឺវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវការពេលវេលាបន្ថែមទៀត ប៉ុន្តែយ៉ាងណាវិស័យនេះ នៅតែមានសភាពធន់ទ្រាំ នឹងការវាយ​ប្រហារពីវិបត្តិផងដែរ ដោយសារកត្តាមួយចំនួនដូចជា ទី១ អ្នកវិនិយោគក្នុងស្រុកភាគច្រើន មិនប្រើប្រាស់លុយពីស្ថាប័នហិរញ្ញវត្ថុសម្រាប់វិនិយោគ។

ទី២ ពួកគេនៅតែមានទំនុកចិត្ត លើបរិស្ថាននយោបាយ សេដ្ឋកិច្ច សង្គម ដែលពួកគេមិនជួ​បភាគចលាចល ទី៣ ស្ថាប័នហិរញ្ញវត្ថុនានានៅតែបន្តផ្តល់ឥណទាន ទី៤ ទំនុកចិត្ត និងភាពសុទិដ្ឋិនិយមនៅតែមានក្នុងចិត្តរបស់ប្រជាពលរដ្ឋ ដោយសារពួកគេមានទំនុកចិត្តលើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល ទី៥ សេដ្ឋកិច្ចកម្ពុជានៅតែមានសញ្ញាវិជ្ជមាន និងងើបឡើងឆាប់រហ័ស ដែលធ្វើឲ្យអំណាចទិញក្នុងទីផ្សារកើនឡើង។

អចលនទ្រព្យត្រូវការពេលវេលា ខណៈអំណាចទីផ្សារនៅតែល្អ

        មានកត្តាអំណោយផលជាច្រើន បន្ថែមពីការលើកឡើងខាងលើ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ព្រោះកម្ពុជាមានកត្តាអំណោ​យផលជាច្រើនទៀត ដែលលើកទឹកចិត្តដល់វិនិយោគិនអន្តរជាតិ ដូចជា ទី១ ជនបរទេសមានសិទ្ឋបើកក្រុមហ៊ុននៅកម្ពុជា ដោយអាចកាន់កាប់ភាគហ៊ុន១០០ភាគរយដោយខ្លួនឯង ទី២ ច្បាប់ពន្ឋដែលលើកទឹកចិត្តដល់ជនបរទេស អាចបង្វិលប្រាក់ចំណេញពីកម្ពុជាបាន១០០ភាគរយ ទី៣ ច្បាប់ស្តីពីសហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសទិញអចលនទ្រព្យចាប់ពីជាន់ទី១ឡើង។

ទី៤ ផលចំណេញពីការវិនិយោគអចលនទ្រព្យនៅកម្ពុជា នៅតែខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់ ទី៤ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ​រដ្ឋាភិបាល ដែលបានបង្ហូរទុនរាប់រយលានដុល្លារ ជារៀងរាល់ឆ្នាំ កំពុងជួយដល់វិស័យនេះដោយផ្ទាល់ និងប្រយោលផងដែរ។ ទី៥ផ្អែកលើកត្តាភូមិសាស្រ្ត នយោបាយ នៅតែជាទីតាំងដែលរដ្ឋាភិបាក និងអ្នកវិនិយោគចិន នៅតែបន្តគាំទ្រ និងជម្រុញការអភិវឌ្ឍន៍កម្ពុជា ស្របពេលអ្នកវិនិយោគបរទេសជាច្រើនទៀត បាននិងកំពុងបង្កើនការវិនិយោគនៅកម្ពុជាផងដែរ។

អំណាចទិញក្នុងទីផ្សារ

នៅពេលនិយាយពីអំណាចទិញក្នុងទីផ្សារ គេនិយាយអំពីសេដ្ឋកិច្ច និងប្រជាសាស្រ្ត។

លោក Li Junji ប្រធានកិត្តិយសនៃសមាគមសហគ្រិនចិន កម្ពុជាបានពន្យល់ ពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា នៅវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលប្រារព្ធឡើងនៅទីក្រុងKaohsiung បានលើកហេតុផលសម្រាប់អនុសាសន៍ របស់លោកដែលវិនិយោគិនអន្តរជាតិគួរមក​វិនិយោគនៅកម្ពុជា ដោយឈរលើមូលដ្ឋានមួយចំនួន ដូចជា ទី១ ប្រ​ទេសកម្ពុជា មានស្ថានភាពនយោបាយ ស្ថិរភាពបំផុតក្នុងអាស៊ាន។ បើប្រៀបធៀបជាមួយកងទ័ពអាវលឿង កងទ័ពអាវក្រហម និងចលាច​លនយោបាយរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានស្ថិរភាពល្អណាស់។

លោកបន្តថា ប្រសិនបើអ្នកចង់ធ្វើប្រតិបត្តិការលក់ផ្ទះ ពន្ធប្រតិ​បត្តិការគឺមានត្រឹមតែ៤%ប៉ុណ្ណោះ នៃតម្លៃអចលនទ្រព្យ ហើយពន្ធលើអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ០,១% ប៉ុណ្ណោះនៅកម្ពុជា។

យោងតាមស្ថិតិរបស់ការិយាល័យ​ ជំរឿន​សហរដ្ឋ​អាមេរិកបានឱ្យដឹងថា ដោយ​សារ​ហេតុផល​មិន​យក​ពន្ធ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញដ៏ធំបំផុតរបស់កម្ពុជា។

លោកLi Junjiបានពន្យល់ថា អត្ថប្រយោជន៍ចុងក្រោយ គឺភាគលាភប្រជាសាស្ត្រ​។  បច្ចុប្បន្ន​អាយុ​មធ្យម​របស់​ប្រជាជន​កម្ពុជា ​គឺស្ថិតនៅត្រឹមអាយុ​២៧​ឆ្នាំ​ ក្នុង​នោះ​យុវជន​ក្រោម​អាយុ​៣៤​ឆ្នាំ ​មាន​ចំនួន​៧០%​នៃ​ចំនួន​ប្រជាជន​សរុប​ ហើយកម្ពុជាមិនមាន​ការ​ខ្វះខាត ​ក្នុង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​នោះទេ។

អ្នកវិនិយោគអចលនទ្រព្យគួរតែមានសុទិដ្ឋិយម

        នៅក្នុងវិបត្តិដែលបានអូសបន្លាយចូលឆ្នាំទី៤ វាជាពេលវេលានៃវិបត្តិយូរជាងគេ បើធៀបនឹងវិបត្តិឆ្នាំ១៩៨៧ វិបត្តិឆ្នាំ១៩៩៧ វិបត្តិឆ្នាំ២០០៨។

ប៉ុន្តែការអូសបន្លាយរយៈពេលវែង នៃវិបត្តិនាពេលនេះ បាននិងកំពុងឆ្លុះបញ្ចាំងថា អចលនទ្រព្យបែបណាគួរវិនិយោគ ម្ចាស់គំរោងណាដែលអាចឈរជើងបានរ៉ឹងមាំ និងគំរោងមួយណាដែលស័ក្តិសម​នឹងបោះទុនជាមួយ។

ការបង្អាក់ការវិនិយោគ ក្នុងស្ថានភាពនេះមានរឿងត្រូវពិចារណាមួយចំនួន ទី១ ការទុកលុយក្នុងទូ នឹងធ្វើឲ្យសេដ្ឋកិច្ចទាំងអស់គ្នាជួបបញ្ហា និងប្រឈមនឹងវិបត្តិ កាន់តែមានរយៈពេលវែង ទី២ ការព្យា​យាមលក់អចលនទ្រព្យក្រោមតម្លៃទីផ្សារ នឹងធ្វើឲ្យទីផ្សារកាន់តែជួបភាពអាប់អួរ ទី៣ ការភ័យខ្លាច វានឹងនាំឲ្យមានវិបត្តិកាន់តែអូសបន្លា​យ ទី៤ ការវិនិយោគនាពេលនេះ គួរជាពេលវេលាល្អបំផុតសម្រាប់ផលចំណេញនាពេលអនាគត។

ដំណោះស្រាយសម្រាប់រយៈពេលនេះ និងវិបត្តិពិភពលោកនៅតែមិនអាចព្យាករណ៍បានថា នឹងបញ្ច​ប់នាពេលណា សុទ្ឋតែជាភាពមិនច្បាស់លាស់ សុទ្ឋតែស្ថិតនៅក្នុងមូលដ្ឋាន នៃការសម្រេចចិត្តវិនិយោគឬមិនបន្ត ប៉ុន្តែឱកាសសម្រាប់ការវិនិយោគនាពេលនេះ នៅតែល្អជាងពេលណាទាំងអស់។

ហេតុផលនៅត្រង់ថា ទី១ សេដ្ឋកិច្ចកម្ពុជា កំពុងមានសញ្ញាកើនឡើងដោយសុទិដ្ឋិនិយម ជាមួយនឹងរូបភាពសាជីផ្ងា និងភាពធន់ទ្រាំទី២ ការគាំទ្ររបស់រដ្ឋាភិបាល លើវិស័យឯកជនទាំងផ្ទាល់ និងប្រយោលកើនឡើង ទី៣ ផលចំណេញរយៈពេលវែងនៅតែស្ថិតក្នុងសុទិដ្ឋិនិយម សម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

ទី៤ ភូមិសាស្រ្តនយោបាយ ការប្រកាន់យកនយោបាយកាទូតបែបចម្រុះព៌ណ នៅតែរក្សាស្ថេរភាពនយោបាយកម្ពុជា និងទី៥ ការរៀបចំអ្នកបន្តវេនដឹកនាំរបស់សម្តេ​ចតេជោ គឺជាកត្តាប្រវត្តិសាស្រ្ត និងជាព្រំក្រហម សម្រាប់កម្ពុជាឈានឡើង ទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់​ចំណូលខ្ពស់នៅឆ្នាំ២០៥០ នៅតែស្ថិតក្នុងសុទិដ្ឋិនិយមពីអ្នកវិភាគ និងសេដ្ឋវិទូនានា៕

 

វិនិយោគិនចិនជាច្រើនបង្ហាញពីភាពវិជ្ជមាន និងលក្ខខណ្ឌអំណោយផលសម្រាប់ការឈានជើងចូលកម្ពុជា

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅពេលដែលប្រជាជនតៃវ៉ាន់ លើកឡើងអំពីប្រទេសកម្ពុជានាពេលថ្មីៗនេះ រឿងដំបូងដែលនឹកឃើញគឺការចាប់ជំរិត និងការបោកប្រាស់។

ប៉ុន្តែតាមពិត ការអភិវឌ្ឍនាពេលថ្មីៗនេះនៃប្រទេសកម្ពុជា មិនអាចបកស្រាយបានទាំងស្រុង ពីព័ត៌មានអវិជ្ជមានទាំងនេះទេ។

លោក Liang Tingyuan ទីប្រឹក្សាអន្តរជាតិនៃសមាគមអាស៊ីប៉ាស៊ីហ្វិក ដែលមានជំនាញក្នុងមូលដ្ឋាននៅកោះតៃវ៉ាន់ បានចង្អុលបង្ហាញថា “ប្រទេសកម្ពុជាឥឡូវនេះ អាចប្រៀបធៀបទៅនឹងប្រទេសសិង្ហបុរីកាលពី៣០ឆ្នាំមុន”។

ថ្មីៗនេះ ឧប្បត្តិហេតុបោកប្រាស់ជាញឹកញាប់ នៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យប្រជាជនតៃវ៉ាន់ មានចំណាប់អារម្មណ៍អវិជ្ជមានចំពោះប្រទេសអាស៊ានតូចមួយនេះ។

ទោះជាយ៉ាងណាក្តី សម្រាប់អ្នកវិនិយោគអន្តរជាតិជាច្រើន កម្ពុជាគឺជាឋានសួគ៌ នៃការវិនិយោគថ្មី ជាមួយនឹងស្ថានការណ៍នយោ​បាយស្ថិរភាព តម្លៃផ្ទះថោក និងតម្លៃទាប។ អត្រាពន្ធទាបបានទាក់ទាញក្រុមហ៊ុនផលិតពិភពលោកជាច្រើន ឱ្យមកបោះមូលដ្ឋានផលិ​តកម្មនៅកម្ពុជា។

ចងបិទភ្នែកដោយក្រណាត់ស ដៃរបស់ពួកគេត្រូវបានចង ហើយមានសញ្ញាជាច្រើន នៃការធ្វើទារុណកម្មលើរាងកាយរបស់ពួកគេ។ ម្តងមួយៗ យុវជនតៃវ៉ាន់ត្រូវបានចាក់សោ នៅក្នុងបន្ទប់តូចៗដោយខ្យល់រង់ចាំការ ជួយសង្គ្រោះពីសាច់ញាតិ និងមិត្តភក្តិ។

ឧប្បត្តិហេតុក្លែងបន្លំនៅកម្ពុជា នាពេលថ្មីៗនេះបានជះឥទ្ធិពលដល់សង្គមតៃវ៉ាន់ ធ្វើឱ្យប្រជាជនតៃវ៉ាន់ជាច្រើន មានការភ័យខ្លាចចំពោះអ្នកស្រុក។

ព្រឹត្តិការណ៍ដែលឃើញ តាមទូរទស្សន៍អាចជាព្រឹត្តិការណ៍ពិត ប៉ុន្តែភាគច្រើនត្រូវបានបំផ្លើស ដោយប្រព័ន្ធផ្សព្វផ្សាយបរទេស។

លោក Li Junji ជាប្រធានកិត្តិយស សមាគមពាណិជ្ជកម្ម កម្ពុជា ចិន បានពន្យល់ ពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា នៅវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលប្រារព្ធឡើងនៅទីក្រុងKaohsiung ដើម្បីរំលឹកអ្នកគ្រប់គ្នាថា យើងគួរតែមើលឃើញផ្នែកផ្សេង ហើយព័ត៌មានអវិជ្ជមានត្រូវបានបំផ្លើស ខណៈទិដ្ឋភាពផ្សេងទៀតមិនត្រូវបានអើពើ។

លោក Li Junji ដែលកើតនៅទីក្រុងហុងកុង ហើយបច្ចុប្បន្នមានតួនាទីជា CFO of Goldfame Group បានចាប់ផ្តើមការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧។

គាត់ជឿជាក់ថា ១០ឆ្នាំបន្ទាប់ពីជំងឺរាតត្បាត វាត្រូវតែជាពិភពនៃអាស៊ាន ព្រោះផ្ទៃដីសរុបនៃប្រទេសអាស៊ានទាំង១០ មានផ្ទៃដីលើសពី៤,៤៦លានគីឡូម៉ែត្រការ៉េ ដែលមានប្រជាជនជាង៦៥០លាននាក់ ហើយអាស៊ាន ត្រូវតែជាទីផ្សារដ៏ធំ ដែលមានសក្ដានុពលខ្លាំង ហើយក្នុងចំណោមនោះ កម្ពុជាគឺជាទីតាំងវិនិយោគដែលលោកណែនាំ។

លោកបានចង្អុលបង្ហាញថា “កុំគ្រាន់តែជឿលើព័ត៌មាន តាមទូរទស្សន៍ ហើយនៅពេលដែលអ្នកខ្លាច ឱកាសនឹងរត់ចេញពីអ្នក”។

ហេតុផលសម្រាប់អនុសាសន៍ របស់លោកមានដូចជា ទី១ ប្រ​ទេសកម្ពុជា មានស្ថានភាពនយោបាយ ស្ថិរភាពបំផុតក្នុងអាស៊ាន។ បើប្រៀបធៀបជាមួយកងទ័ពអាវលឿង កងទ័ពអាវក្រហម និងចលាច​លនយោបាយរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានស្ថិរភាពល្អណាស់។

គោលនយោបាយគាំទ្រ ដល់ភាគលាភប្រជាសាស្ត្រ ហើយកម្ពុជាមានអត្ថប្រយោជន៍មួយចំនួនធំ។

ស្ថានការណ៍នយោបាយស្ថិរភាព នៅកម្ពុជាក៏ឆ្លុះបញ្ចាំងពីផលិត​ផលក្នុងស្រុកសរុបដែរ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៩ កំណើន GDP បានកើនឡើងជាង៧% ជារៀងរាល់ឆ្នាំ។

ទី២ គោលនយោបាយជាតិរបស់កម្ពុជា មានភាពអំណោយផលសម្រាប់អ្នកវិនិយោគ។ នៅប្រទេសថៃ ឬវៀតណាម ក្រុមហ៊ុនបរទេស ត្រូវតែបង្កើតការបណ្តាក់ទុនរួមគ្នា ជាមួយអ្នកក្នុងស្រុក ប៉ុន្តែអ្នកស្រុកអាចកាន់កាប់ភាគហ៊ុន១០០%។

លើសពីនេះ អត្រាពន្ធក្នុងស្រុកមានភាពអំណោយផល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តកាលពី១០ឆ្នាំមុន ដើម្បីអនុញ្ញាតឱ្យសហគ្រាស ដែលផ្តល់មូលនិធិពីបរទេស អាចទទួលបានការលើកលែងពន្ធរហូតដល់ប្រាំបួនឆ្នាំ។

លក្ខខណ្ឌអំណោយផលទី៣ គឺពន្ធលើការទិញលក់អចលនទ្រព្យក៏មានភាពអំណោយផលផងដែរ។

លោក Li Junji បានចង្អុលបង្ហាញថាចាប់តាំងពីឆ្នាំ២០១០ ប្រ​ទេសកម្ពុជា បានអនុម័តច្បាប់ស្តីពី កម្មសិទ្ធិសម្រាប់ជនបរទេស ដែលអនុញ្ញាតឱ្យជនបរទេសអាចទិញ និងលក់ផ្ទះនិងអាផាតម៉ិនបានដោយសេរី។

ប្រសិនបើអ្នកចង់ធ្វើប្រតិបត្តិការលក់ផ្ទះ ពន្ធប្រតិបត្តិការគឺមានត្រឹមតែ៤%ប៉ុណ្ណោះ នៃតម្លៃអចលនទ្រព្យ ហើយពន្ធលើអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ០,១% ប៉ុណ្ណោះនៅកម្ពុជា។

ប្រសិនបើអ្នកបង្កើតរោងចក្រក្នុងស្រុក អ្នកត្រូវតែគិតគូរពីបញ្ហាពន្ធលើទំនិញ។​ ក្នុងដំណាក់កាលនេះ​ កម្ពុជានៅតែទទួលបានអត្ថប្រយោជន៍អនុគ្រោះពន្ធ នៅពេលនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក។​

យោងតាមស្ថិតិរបស់ការិយាល័យ​ ជំរឿន​សហរដ្ឋ​អាមេរិកបានឱ្យដឹងថា ដោយ​សារ​ហេតុផល​មិន​យក​ពន្ធ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញដ៏ធំបំផុតរបស់កម្ពុជា។

ទី៤ អត្ថប្រយោជន៍ចុងក្រោយ គឺភាគលាភប្រជាសាស្ត្រ​។  បច្ចុប្បន្ន​អាយុ​មធ្យម​របស់​ប្រជាជន​កម្ពុជា ​គឺស្ថិតនៅត្រឹមអាយុ​២៧​ឆ្នាំ​ ក្នុង​នោះ​យុវជន​ក្រោម​អាយុ​៣៤​ឆ្នាំ ​មាន​ចំនួន​៧០%​នៃ​ចំនួន​ប្រជាជន​សរុប​ ហើយកម្ពុជាមិនមាន​ការ​ខ្វះខាត ​ក្នុង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​នោះទេ។

លោក Liang Tingyuan ទីប្រឹក្សាអន្តរជាតិនៃសមាគមអាស៊ី-ប៉ាស៊ីហ្វិក ក៏បានអះអាងផងដែរថា ប្រជាជនជាច្រើនមកពីតៃវ៉ាន់ សិង្ហបុរី និងហុងកុង មានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងការមកកាន់ប្រទេសកម្ពុជា។

លោកបន្តថា “នេះគឺជាការបំផ្លើសបន្តិច”។ លោកបន្ថែមថា “កម្ពុជាសព្វថ្ងៃនេះគឺស្រដៀង នឹងសិង្ហបុរីកាលពី៣០ឆ្នាំមុន ទីក្រុង Shenzhen កាលពី២០ឆ្នាំមុន ប្រទេសថៃ និងវៀតណាមកាលពី១០ឆ្នាំមុន”៕

សហគមន៍ បុរី ប៉េង ហួតបង្ហាញនូវភាពស៊ីវិល័យមួយ

        ដោយៈ រ៉ាម៉េត

        ភ្នំពេញៈ តាមទំនៀម ប្រជាជនខ្មែរតែងចាត់ទុកពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យដែលធំ និងសំខាន់ជាងគេ។

ពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធមុនរដូវសាបព្រួសចូលមកដល់ ដែលជាពេលវេលាដ៏ល្អ សម្រាប់ប្រជាជនយើងជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ ដើម្បីយកចង្ហាន់ទៅវត្ត និងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងដើរកម្សាន្តជាដើម។

ក្នុងឱកាសដ៏វិសេសនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមអបអរ និងលើកស្ទួយសិល្បៈ វប្បធម៌ ប្រពៃណីជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ ដ៏អស្ចារ្យធំៗសម្រាប់បុគ្គលិក អ្នករស់នៅក្នុងបុរី ក៏ដូចជាមហាជនទូទៅផងដែរ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរចនាខ្លោងទ្វារ រៀបចំពិធីរាប់បាត្រលោកសង្ឃ ១៦៨ អង្គ និងរៀបចំពិធីជប់លៀងប្រចាំឆ្នាំ តាមបែបសហសម័យ។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំការរចនាតុបតែងខ្លោងទ្វារ ដែលមានក្បាច់ក្បូរតាមបែបប្រពៃណី រំលេចដោយភ្លើងលម្អនាពេលរាត្រី ដែលធ្វើឱ្យសម្រស់ផ្លូវជាតិលេខ ១ កាន់តែភ្លឺចញ្ចាច។ ការដេគ័រខ្លោងទ្វារហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) នេះធ្វើឡើងក្នុងគោលបំណងស្វាគមន៍ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកលេងកម្សាន្តក្នុងបុរី ក៏ដូចជាការថតរូបលេងប្រកបដោយក្តីសោមន្ស។

តាមទំនៀមទម្លាប់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំពរជ័យសិរីសួស្តី ក្រុមហ៊ុនបានរៀបចំពិធីរាប់បាត្រ សូត្រមន្តលើករាសី ដែលនិមន្តលោកសង្ឃចំនួន១៦៨អង្គ ប្រោសព្រំដល់មហាគ្រួសារ ប៉េង ហួត និង បងប្អូនរស់នៅក្នុងបុរីយើងផងដែរ។

ក្រៅពីពិធីបុណ្យសាសនា ក្រុមហ៊ុនក៏បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដែលបានបង្ហាញពីវប្បធម៍ និង ប្រពៃណី តាមរយៈការស្លៀកឈុតបែបប្រពៃណីសហសម័យជាច្រើនជំនាន់ អមជាមួយការសម្តែងរបាំប្រពៃណី និង ការសម្តែងពិសេសប្លែក តាមបែបសហសម័យផងដែរ។

អ្នករស់នៅក្នុង បុរី ប៉េង ហួត បានរៀបចំ បុណ្យភូមិ អាធីណា ដែលគាំទ្រដោយក្រុមហ៊ុន បុរី ប៉េង ហួត។

ស្មារតីសាមគ្គី និងការរាប់អានគ្នាប្រកប ដោយក្តីស្រឡាញ់របស់លោកពូ អ្នកមីង និងបងប្អូន រស់នៅក្នុងគម្រោងបុរី ប៉េង ហួត ពិសេសគម្រោង ដឹស្តា ផ្លាទីនីម អាធីណា បានធ្វើឱ្យពួកគាត់សហការគ្នារៀបចំកម្មវិធីបុណ្យភូមិ អាធីណា កាលពីថ្ងៃទី២ ខែមេសា ដែលមានការលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តគ្រប់ចង្វាក់ ដូចជា ចង្វាក់រាំវង់ ឡាំលាវ សារ៉ាវ៉ាន់ និងចូកកំពឹសជាដើម ដោយមានការចូលរួមគាំទ្រពីក្រុមហ៊ុន បុរី ប៉េង ហួត។

ក្រៅពីគម្រោង ដឹស្តា ផ្លាទីនីម អាធីណា បងប្អូនដែលរស់នៅក្នុងគម្រោងមួយចំនួនទៀតរបស់បុរី ប៉េង ហួត ក៏បានរៀបចំជាបុណ្យភូមិ និងការជួបជុំផ្សេងៗគ្នា ដើម្បីអបអរសាទរឱកាសបុណ្យ ចូលឆ្នាំថ្មីក្នុងគម្រោងរៀងៗខ្លួនផងដែរ។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន បុរី ប៉េង ហួត ក៏បានជូនកាដូឆ្នាំថ្មីដល់អតិថិជន ដែលជាម្ចាស់គេហដ្ឋាន និងរស់នៅក្នុងបុរី ដើម្បីជាការថ្លែងអំណរគុណ និងជូនពរជ័យឆ្នាំថ្មី ក៏ដូចជាបង្ហាញពីទំនាក់ទំនងល្អក្នុងសហគមន៍។

 

ក្រុមហ៊ុនភីអេច អ៊ីនវេសមិន រៀបចំព្រឹត្តិការណ៍ ប៉េង ហួត សង្រ្កាន្ត រយៈពេល៣ថ្ងៃ។

ខែចេត្រចូលឆ្នាំ តាមចំណាំគេទៅលេងវត្ត តែសម័យបច្ចុប្បន្នក្រៅពីវត្ត ប្រជាជនយើងនិយមប្រារព្ធសង្រ្កាន្ត ទៅតាមទីតាំងដែលមានទីធ្លាធំទូលាយ ពិសេសទីទេសចរណ៍ដែលល្បីៗប្រចាំតំបន់ ដូចជា នៅសៀមរាបមានអង្គរសង្រ្កាន្ត និងនៅភ្នំពេញមាននៅវត្តភ្នំ និងបុរី ប៉េង ហួត ដែលមានឈ្មោះថា ប៉េង ហួត សង្រ្កាន្ត។

ពិធីសង្រ្កាន្តនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ភីអេច អ៊ិនវេសមិន រយៈពេល ៣ថ្ងៃចូលឆ្នាំក្នុងគោលបំណងអបអរ និងគាំទ្រលើកស្ទួយពិធីបុណ្យប្រពៃណីជាតិ ជាសាធារណៈ សម្រាប់អ្នករស់នៅក្នុងបុរី និងបងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងរាជធានី ភ្នំពេញអំឡុងពេលចូលឆ្នាំ។

នៅក្នុងសួនអឺរ៉ុប ភីអេច យូរ៉ូផាក ដែលមានទំហំប្រមាណ១០ហិកតា ត្រូវបានគ្របដណ្តប់ដោយ ការតុបតែងលម្អ តាមបែបប្រពៃណីចូលឆ្នាំខ្មែរ ដ៏ស្រស់ស្អាតឆើតឆាយទាំងពេលព្រឹក និងពេលរាត្រី រំលេចទៅដោយភ្លើងពណ៌ពាសពេញផ្លូវ ស្ពាន និងវីឡាតាមមាត់ទឹក ពិសេសអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល ដែលប្រៀបបាននឹងសោតវិមានមាសដ៏ស្កឹមស្កៃ។ បើនិយាយអំពីកម្មវិធីនៅក្នុង ប៉េង ហួត សង្រ្កាន្ត វិញគឺកាន់តែគួរឱ្យចាប់អារម្មណ៍ជាមួយនឹងផ្ទាំងទស្សនីយភាព មហោស្រពសិល្បៈបុរាណ របាំប្រពៃ​ណី និងបែបសម័យថ្មី ការលេងល្បែងប្រជាប្រិយ ស្តង់ចំណីអាហារច្រើនមុខ សម្ភារៈច្រើនប្រភេទ និងសកម្មភាពកម្សាន្តផ្សេងៗទៀតជាច្រើនផងដែរ៕