Korea to support investments of 600 billion won via deregulation

Korea plans to pave the way for private businesses’ investments of 600 billion won ($455 million) by reducing regulations, the finance ministry said Wednesday.

The plan, the fourth of its kind, will help local firms go ahead with 55 projects, including the construction of a pharmaceutical firm’s production line, according to the Ministry of Economy and Finance.

Korea has been making efforts to lift regulations to support more investment to address the economic slowdown.

Since announcing its first batch of deregulation in July last year, the government has supported private investments of 7.7 trillion won, according to the ministry.

“We have made efforts to find and improve regulations on-site by expanding communication with the private sector and the market by hosting meetings with major economic organizations, associations and businesses,” the finance ministry said in a statement.

For example, the government plans to suggest an alternative site to the Germany-based Merck Group as the company’s desired site to build a large production line was designated as a research zone that allows the construction of only small factories.

The country plans to recommend a new site to Merck by the end of June.

In addition, Korea will set up plans to lease state-owned sites at Daesan Port in South Chungcheong Province to private companies, as such guidelines are currently not available despite the demand from the private sector.

The government will also revamp regulations to help Yeongdeok build a marine cable car facility to attract more tourists.

“Recently, domestic demand has been recovering gradually, but the economy has been slowing due to sluggish exports and facility investment,” Finance Minister Choo Kyung-ho said during a meeting on deregulation.

“We plan to continue efforts to revamp regulations in order to support exports and investment.”

Source: Yonhap

ទោះស្ថិតក្នុងគ្រាដ៏លំបាកនៃវិត្តិកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង៦០០លានដុល្លាអភិវឌ្ឍន៍ទីក្រុងសំខាន់ចំនួន២

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលមិនបានបញ្ឈប់ការអភិវឌ្ឍរបស់ខ្លួន​នោះទេ ផ្ទុយទៅវិញមាន​តែចំណាយ​ថវិកាបន្ថែម​សម្រាប់ការអភិវឌ្ឍ ​ហេដ្ឋារចនា​សម្ព័ន្ធ​និងទីក្រុង​ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ជាក់ស្ដែងក្នុងគ្រា​នៃវិបត្តិកូវីដ១៩ ឆ្នាំ២០២០ និងឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ៦០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងចំនួនពីរនៅកម្ពុជា នោះគឺក្រុងសៀមរាប និងក្រុងព្រះសីហនុ ។

ថ្លែងនៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព ស្ថិតនៅក្នុងបរិវេណ នៃមន្ទីរពេទ្យកុមារជាតិនៅព្រឹកថ្ងៃទី២០ មេសា ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលដ៏លំបាកក្នុងវិបត្តិកូវីដ១៩ គឺនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ យើងបានវិនិយោគទៅកាន់ខេត្តព្រះសីហនុ អស់ប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវនៅខេត្តព្រះសីហនុ ។ ក្រៅពីនេះ យើងក៏បានវិនិយោគទៅកាន់ខេត្តសៀមរាប អស់ប្រមាណ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវជាច្រើនខ្សែដូចគ្នា។ មិនតែប៉ុណ្ណោះ យើងក៏បានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ជាក់ស្ដែងអគារសម្ភពក្នុងមន្ទីរពេទ្យកុមារជាតិជាដើម ។

សម្ដេចតេជោបានមានប្រសាសន៍បន្តថា “យើងហ៊ានដាក់ទុនវិនិយោគធំបែបនេះ ដោយសារតែយើងបានខិតខំ ដើម្បីងើបឈរឡើង​ក្នុង​ការដោះស្រាយប​ញ្ហាប្រទេសជាតិ​របស់​យើង ជាមួយនឹងការដោះស្រាយកូវីដ វិស័យសុខាភិបា​លក៏មានការរីកចម្រើន នៅក្នុងពេលនោះដែរ”។

គម្រោងដែលរាជរដ្ឋាភិបាល បានចំណាយលើក្រុង​​ពីរនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ បាន​សាងសង់​រួចរាល់ ហើយមកដល់ពេលនេះ វាបានផ្ដល់អត្ថប្រ​យោ​ជន៍​ជាប​ន្ត​បន្ទាប់ហើយ ដោយក្រុងព្រះសីហនុកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនទៅសម្រាកកម្សាន្ត ស្របនឹងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានដាក់ដំណើរការផង ។

ក្រុងសៀមរាបឯណោះវិញក៏ឃើញថា មានផ្លូវខ្វាត់ខ្វែងច្រើនជាងមុន ងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ ទៅកាន់ទឹកដីនៃខេត្តសៀមរាប។ ជាមួយគ្នានេះដែរ ព្រលានយន្តហោះ​អន្តរជាតិថ្មីក្នុងខេត្តសៀមរាប ក៏នឹងត្រូវដាក់ដំណើរនៅពេលឆាប់ៗនេះផងដែរ ។

យោងតាមប្រសាសន៍របស់ សម្ដេចតេជោនាពេលកន្លងមកថា ព្រលានយន្តហោះអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាបនឹងត្រូវដាក់ដំណើរការយ៉ាងយូរត្រឹមខែតុលា ឆ្នាំ ២០២៣ខាងមុខ ហើយព្រលានយន្តហោះអន្តរជាតិនេះដែរ នឹងអាចទទួលយន្តហោះខ្នាតធំចុះចតបានផងដែរ៕

កំណើន GDP របស់កម្ពុជានិងវៀតណាមនឹងជាប់ចំណាត់ថ្នាក់ទី២ក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើង៥,៨ភាគរយនៅឆ្នាំនេះ ដោយចែករំលែកតំណែងទី២ ជាមួយប្រទេសកម្ពុជានៅក្នុងតំបន់ បន្ទាប់ពីប្រទេសហ្វីលីពីនប៉ុណ្ណោះ។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា បំណុលសាធារណៈរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងកម្រិតទាបបំផុត បើធៀបនឹងប្រទេសសមាជិកអាស៊ានចំនួន៨ផ្សេងទៀត។

មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្យាករណ៍ថា កំណើន GDP របស់វៀតណាម នឹងងើបឡើងវិញដល់៦,៩% នៅឆ្នាំ២០២៤ ដែលជាកម្រិតខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបំណុលសាធារណៈរបស់ប្រទេសនេះ នឹងធ្លាក់ចុះមកនៅត្រឹម៣១.៣% នៃផលិតផលក្នុងស្រុកសរុបជាតិក្នុងឆ្នាំ២០២៨ ពីកំណត់ត្រា៤៧.៥% ក្នុងឆ្នាំ២០១៦។ អនុបាតបំណុលធៀបទៅនឹង GDP ក្នុងឆ្នាំ២០២៨ នឹងមានកម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍។

យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២២ និងឆ្នាំ២០២៣បានឱ្យដឹងថា កំណើន GDP ពិតប្រាកដរបស់តំបន់អាស៊ានត្រូវបានព្យាករណ៍ថា នឹងមានកម្រិត៥,២%។ នេះបើយោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា កំណើនផលិត​ផលក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងមានកម្រិត៥,៥ភាគរយក្នុងឆ្នាំ២០២៣ និង៦ភាគរយនៅឆ្នាំ២០២៤។

អត្រាអតិផរណារបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងស្ថិតនៅត្រឹម៣ភាគរយ ក្នុងឆ្នាំ២០២៣ និង៤ភាគរយក្នុងឆ្នាំ២០២៤។ កំណើនផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់សម្រាប់កម្ពុជា ត្រូវបានរំពឹងថា នឹងមានកម្រិត៤,១ភាគរយ ក្នុងឆ្នាំ២០២៣ និង ៤,៦ភាគរយនៅឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ សាជីវកម្ម Economists Intelligence Unit (EIU) ព្យាករណ៍ថា កំណើនGDP ពិតប្រាកដរបស់កម្ពុជា នឹងកើនឡើងបន្តិ​ច​ទៅ៥,៣% នៅឆ្នាំ២០២៣ បន្ទាប់ពីមានការប៉ាន់ប្រមាណកម្រិត៥.១%ក្នុងឆ្នាំ២០២២។ សេដ្ឋកិច្ចកម្ពុជា នឹងបន្តទទួលបានអត្ថប្រ​យោ​ជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលជំរុញការវិនិយោគខាងក្នុង និងការនាំចេញ។ ចំណែកកំណើនប្រាក់ឈ្នួល និងប្រាក់ចំណូលក៏នឹងបន្តកើនឡើងផងដែរ។

វិស័យទេសចរណ៍របស់កម្ពុជា នឹងងើបឡើងវិញកាន់តែខ្លាំង ដោយសារការត្រលប់មកវិញ នៃភ្ញៀវទេសចរពីប្រទេសចិន បន្ទាប់ពីការលុបចោលគោលនយោបាយសូន្យ-កូវីដរបស់ទីក្រុងប៉េកាំង៕

Cambodia records 1.26 mln air passengers in Q1

Cambodia reported 1.26 million air travelers during the first quarter of 2023, up 549 percent from only 195,000 passengers over the same period last year, said the State Secretariat of Civil Aviation’s report released on Wednesday.

The report said international and domestic airlines had operated 12,091 flights to the kingdom’s three international airports during the January-March period this year, up 199 percent from 4,043 flights over the same period last year.

The State Secretariat of Civil Aviation’s Undersecretary of State and Spokesman Sinn Chanserey Vutha said the Southeast Asian country is projected to attract some 4.6 million air passengers this year, an expected sharp increase from 2.38 million last year.

“For 2023, we predict that the number of air passengers will be doubled thanks to China’s reopening,” he told Xinhua.

He said China’s optimization of its anti-COVID-19 strategy and resumption of its outbound group tours earlier this year have injected fresh impetus into the development of the aviation industry.

According to the spokesman, the aviation sector generated 1.7 million direct and indirect jobs, and contributed nearly 17 percent to the country’s total gross domestic product.

Source: Xinhua

វិនិយោគិនបរទេសសម្រុកទិញយកសណ្ឋាគារជប៉ុនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤

ដោយៈ សុខុម

តូក្យូ: វិនិយោគិនបរទេសកំពុងសម្រុកទិញ យកសណ្ឋាគារជប៉ុន ក្នុងកម្រិតមួយមិនធ្លាប់ជួប ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ខណៈការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ក្នុងប្រទេសជប៉ុន រូបិយប័ណ្ណយ៉េនចុះថោក និងអត្រាការប្រាក់ទាបជំរុញឱ្យតម្រូវការពីបរទេសកើនឡើងខ្ពស់។ 

ទិន្នន័យនៅចុងខែមីនា ពីក្រុមហ៊ុនស្រាវជ្រាវ MSCI Real Assets បង្ហាញថា អ្នកទិញនៅបរទេស បានគ្របដណ្ដប់៤៧%នៃការវិនិយោគ ក្នុងទំហំ៣,៧ពាន់លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងទិញលក់សណ្ឋាគារ ដែលបានបិទបញ្ចប់ដោយជោគជ័យ ក្នុងរយៈពេល១២ខែកន្លងមកនេះ ដែលជាតួលេខដ៏ខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤។  នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា។

លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មប្រចាំអាស៊ី នៃក្រុមហ៊ុន MSCI បានលើកឡើងថា កត្តារួមផ្សំគ្នារួមមានអត្រាការប្រាក់ទាប ប្រាក់យ៉េន ចុះថោក និងស្ថិរភាពទីផ្សារបានធ្វើឱ្យអចលនទ្រព្យក្នុងប្រទេសជប៉ុន មានភាពទាក់ទាញខ្លាំងសម្រាប់បណ្ដាវិនិយោគិនទូទាំងពិភពលោក ស្របពេលសេដ្ឋកិច្ចស្ថិតក្នុងស្ថា​នភាពមិនប្រាកដប្រជាក្នុងឆ្នាំកន្លងទៅ។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “មានចំណុចគួរឱ្យកត់សម្គាល់មួយកាលពីឆ្នាំមុន ដែលរាល់អតិថិជនរបស់យើងទាំងអស់បានទៅប្រទេសជប៉ុន ដើម្បីរកមើលទិញអចលនទ្រព្យ”។

លោក Benjamin Chow លើកឡើង ថា ចំណាប់អារម្មណ៍លើសណ្ឋាគារ ដែលគ្របដណ្ដប់ប្រមាណ១ភាគ១០ នៃសកម្មភាពចុះកិច្ចព្រមព្រៀងទិញ លក់អចលនទ្រព្យនៅក្នុងប្រទេសជប៉ុន បានកើនឡើងគួរឱ្យកត់សម្គាល់។

លោកបន្តថា “បណ្ដាវិនិយោគិនបរទេស ជាប្រវត្តិសាស្ត្របានចាប់អារម្មណ៍ខ្លាំង លើអចលនទ្រព្យប្រភេទលំនៅឋាន ឬអចលនទ្រព្យលក់រាយ”។

ភ្ញៀវទេសចរបាននិងកំពុងសម្រុកត្រលប់ ទៅលេងនៅប្រទេសជប៉ុនឡើងវិញ ចាប់តាំងពីប្រទេសនេះ បានបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនសម័យកូវីដ-១៩ កាលពីខែតុលា។

ដោយសារមើលឃើញពីតម្រូវការខ្លាំង ពីភ្ញៀវទេសចរបរទេស និងក្នុងស្រុក រួមផ្សំជាមួយនឹងការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ដោយសារខ្វះបន្ទប់សណ្ឋាគារថ្មីៗនៅក្នុងប្រទេសជប៉ុន បណ្ដាវិនិយោគិនក្រៅប្រទេសកំពុងប្រថុយ សម្រុកទិញអចលនទ្រព្យ ជាពិសេសសណ្ឋា​គារនៅក្នុងប្រទេសនេះ៕ Japan Times៕

ក្រុមហ៊ុនដ៏ធំរបស់ថៃបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចង់វិនិយោគលើវិស័យភស្តុភារនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១៩ខែមេសា បានអនុញ្ញាតឱ្យគណៈប្រតិភូ អញ្ជើញមកពីព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកSupachai Verapuchong អគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltdចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្រសួងសាធារណការបានឱ្យដឹងថា ជំនួបនេះរៀបចំឡើង ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាព ក្នុងការវិនិយោគលើវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច -ពាណិជ្ជកម្មបន្ថែមទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នៅពេលខាងមុខ។

ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង៣០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារអាមេរិក ត្រូវបានដាក់បញ្ចូលក្នុងផែនការមេ ភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្ត ក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។

ជាមួយគ្នានេះដែរ ក្រសួងទើបបានចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្តន៍។

ថ្លែងក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ដែលត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីឱ្យការតភ្ជាប់ ប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀ​ម​រាប កំពុងធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវខេត្តជាច្រើនខ្សែទៀត ដែលកំពុងអនុវត្តការសាងសង់សព្វថ្ងៃ។  លើសពីនេះ ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ។

ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ការង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ និងគម្រោងស្ថាបនាកំពង់ផែពហុបំណងខេត្តកំពត ដែលទាំងអស់នេះធ្វើឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងលើកមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍ផងដែរ។

លោក Supachai Verapuchong ក្នុងនាមជាអ្នកដឹកនាំគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ចូន និងផែនការអភិវឌ្ឍនវិស័យភស្តុភារកម្មនៅកម្ពុជា ដែលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានក្រសួងសាធារ​ណការ និងដឹកជញ្ជូនជាសេនាធិការ។

ជាមួយគ្នានេះដែរ គណៈប្រតិភូដែលមានវត្តមាននាឱកាសនោះ បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការស្វែងរកឱកាសវិនិយោគ ព្រមទាំងសង្ឃឹ​មយ៉ាងមុតមាំថា នឹងបានសហការគ្នាជាមួយកម្ពុជា ក្នុងពេលអនាគតឆាប់ៗ៕

ក្រុមហ៊ុនម៉េងលី ជេគួចប្រកាសបើកលក់មូលបត្រក្នុងនាមជាស្ថាប័នអប់រំដំបូងគេនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយ ក្នុងប្រទេ​សកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់ លើការអប់រំប្រកប​ដោយគុណភាព វិន័យ និងសេវាកម្ម។

ដោយឃើញពីសន្ទុះនៃការរីកចម្រើន និងមានការវិវឌ្ឍទៅមុខឥតឈប់ឈរ ចាប់តាំងពីការបើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹក​នាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយផែនការច្បាស់​លាស់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូល ក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២ អ្នកឧកញ៉ាបានរៀបចំក្រុមហ៊ុនរួចជាស្រេច ដើម្បីត្រៀមខ្លួនឈានចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភាពជោគជ័យរបស់ក្រុមហ៊ុនបានបង្ហាញពីសក្ខីភាពរបស់ក្រុមហ៊ុន ក្នុងការឈានជើងចូលក្នុងទីផ្សារមូលបត្រនៅកម្ពុជា។

ដោយមានការរៀបចំផែនការយុទ្ធសាស្រ្ដ អាជីវកម្មនាពេលអនា​គត មានគោលដៅច្បាស់លាស់ និងឆន្ទៈរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី បានពង្រីកភាពខ្លាំងលើវិស័យអប់រំនៅកម្ពុជា គឺធ្វើយ៉ាងណាឱ្យស្ថាប័នអប់រំមួយនេះមាន រចនាសម្ពន្ធបុគ្គលិកស្ដង់ដារ ការគ្រប់គ្រងច្បាស់លាស់ មានថ្នាក់ដឹកនាំមានជំនាញ និងវិជ្ជាជីវៈខ្ពស់ និងមានក្រុមប្រឹក្សាភិបាលត្រឹមត្រូវក្នុងក្រុមហ៊ុន។

ស្របពេលនោះ អ្នកឧកញ៉ាក៏បានគ្រោងធ្វើសំណើស្នើសុំខាងនិយ័តករមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនជាផ្លូវការផងដែរ តែត្រូវបានពន្យារពេលសិន ដោយសារប្រទេសកម្ពុជាពេលនោះបានរងនូវវិបត្ដិខ្លាំងពីជំងឺកូវីដ ១៩។

លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំ ទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្ម សិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេលក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។

នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួន ក្នុងការឈរលើវិស័យអប់រំមួយនេះដដែលដោយបច្ចុប្បន្ន ក្រុមហ៊ុនមានសាខាសរុបចំនួន១៥ ក្នុងរាជធានីខេត្តក្រុង មានសិស្សជាង២០.០០០នាក់ បុគ្គលិក២.១៤៩នាក់ និងមានអតីតសិស្សជាង៥០.០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។

អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុននឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។

បន្ទាប់ពីនិយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ និងសិក្សាច្បា​ស់​លាស់ លើសំណើរស្នើសុំដាក់ពាក្យចូល ក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។

បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បា​នផ្ដល់ការអនុញ្ញាតជាគោលការណ៍ លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធី ជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។

ជុំវិញបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងពីឆន្ទៈ និងគោលដៅក្នុងការចុះបញ្ជីលក់ មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានដាក់ក្តីរំពឹងទុកបែបនេះថា សូមជម្រាបថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការបាន ក្រុមហ៊ុនត្រូវតែទទួលបានការអនុញ្ញាត ឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌ ចុះបញ្ជីទាំងឡាយបន្តទៀតរបស់ផ្សារមូលបត្រកម្ពុជាពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ៕

៣ខែដំបូងដើមឆ្នាំនេះ កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវ អាកាសរហូតដល់១,២៦លាននាក់

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានចេញផ្សាយថា ប្រទេសកម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសចំនួន១,២៦លាននាក់ នៅក្នុងត្រីមាសទី១ កើនឡើង៥៤៩ភាគរយ ពីអ្នកដំណើរត្រឹមតែ១៩៥.០០០នាក់ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍នេះបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងស្រុក បានដំណើរការជើងហោះហើរ ក្នុងចំនួន១២.០៩១ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់កម្ពុជា ក្នុងអំឡុងខែមករាដល់ខែមីនា កើនឡើង១៩៩ភាគរយ ពីជើងហោះហើរចំនួន៤.០៤៣ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ​នុរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល និងជាអ្នកនាំពាក្យលោកស៊ិន ចាន់សេរីវុត្ថា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងទាក់ទាញអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ៤,៦លាននាក់នៅឆ្នាំនេះ ដែលរំពឹងថា នឹងមានការកើនឡើងយ៉ាងខ្លាំងពី២,៣៨លាននាក់កាលពីឆ្នាំមុន។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “សម្រាប់ឆ្នាំនេះ យើងព្យាករណ៍ថា ចំនួនអ្នកដំណើរតាមផ្លូវអាកាស នឹងកើនឡើងទ្វេរដង ដោយសារការបើកដំណើរការឡើងវិញ របស់ប្រទេសចិន”។

លោកបានបន្ថែមថា “ការបង្កើនប្រសិទ្ធភាពរបស់ប្រទេសចិននៃយុទ្ធសាស្រ្តប្រឆាំងកូវីដ និងការបន្តដំណើរទេសចរណ៍ ជាក្រុមនៅក្រៅប្រទេសរបស់ខ្លួនកាលពីដើមឆ្នាំនេះ បានបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍”។

យោងតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា វិស័យអាកាសចរណ៍ បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលចំនួន១,៧លានកន្លែង និងបានរួមចំណែកជិត១៧ភាគរយ ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាផងដែរ៕

ឡានហោះតម្លៃ១,៥លានដុល្លាររបស់ក្រុមហ៊ុន SkyDrive រកឃើញអតិថិជនដំបូងគេបង្អស់របស់ខ្លួនហើយ

ដោយៈ សុខុម

តូក្យូ: ក្រុមហ៊ុនផលិតឡានហោះSkyDrive ទទួលបាន​កា​រ​បញ្ជាទិញពីអតិថិជន ឯកជនដំបូងបង្អស់របស់ខ្លួន សម្រាប់ឡា​ន​ហោះ​២កៅអីធុន SD-05 ក្នុងតម្លៃ១,៥លានដុល្លារ។

អ្នកបញ្ជាទិញឡានហោះនេះមានឈ្មោះថា Kotaro Chiba គឺជាអ្នកបើកយន្តហោះដែលមានអាជ្ញាប័ណ្ណ ហើយលោកក៏ជា​ម្ចាស់​ដំបូងគេនៃយន្តហោះធុនស្រាល HondaJet នៅប្រទេសជប៉ុន ផង​ដែរ​។  នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយ​កាល​ពីថ្ងៃទី១៥ ខែមេសា។

លោក Kotaro Chiba ជាវិនិយោគិនមួយរូបដែរ​នៅក្នុងក្រុម​ហ៊ុន​ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ​ ខាងលើនេះបានសរសេរ​បង្ហោះ​លើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ថា”ខ្ញុំនឹងក្លាយជាម្ចាស់ដំបូងគេបង្អស់ នៃឡានហោះ SkyDrive SD-05។ SkyDrive នឹងអាចហោះហើរដោយ​សេរី​លើ​ដែនអាកាសជប៉ុន”។

លោក Kotaro Chiba គឺជាសហស្ថាបនិក និងជានាយក​គ្រប់​គ្រងនៃក្រុមហ៊ុនបណ្តាក់ទុនមួយដែលផ្តោតលើការផលិតដ្រូន(យន្តហោះគ្មានមនុស្សបើក)។

ក្រុមហ៊ុន SkyDrive ទទួលបានការបញ្ជាទិញពីអតិថិជន​ឯក​ជន​កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា។ ​ក្រុមហ៊ុនគ្រោងនឹង​ប្រគ​ល់​ឡានហោះនេះជូនអតិថិជននៅដើមឆ្នាំ២០២៥។​ តម្លៃ១,៥លាន​ដុល្លារ​នេះ​មិនរាប់បញ្ចូលថ្លៃថែទាំនោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុន SkyDrive លោក Tomohiro Fukuzawa បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនរបស់លោក​ទទួលការសាកសួរជាច្រើនពីបុគ្គល និងអាជីវកម្មអំពីឡានហោះ​នេះ។

លោកបានបន្ថែមថា “យើងនឹងអភិវឌ្ឍយន្តហោះ ដែលដំណើរ​ការ​ស្វ័យប្រវត្តិពេញលេញនៅពេលអនាគត និងលើកកម្ពស់ការ​សម្រេច​បាននូវសង្គមមួយ ដែល​មនុស្សគ្រប់គ្នាប្រើប្រាស់​មេឃសម្រា​ប់ការធ្វើដំណើរប្រចាំថ្ងៃ”៕ Japan Times៕

ត្រាវកុដិជារមណីយដ្ឋានឋានសួគ៌ដ៏ពេញនិយមនិងមិនអាចមើលរំលងសម្រាប់ភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប

ដោយៈ វឌ្ឍនៈ

ភ្នំពេញ ៖ រមណីយដ្ឋានត្រាវកុដិ (Travkod Paradise Resort)ស្ថិតនៅក្នុងភូមិ ក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ប៉ែកខាងកើតក្រុងសៀមរាប ជារមណីយដ្ឋានធម្មជាតិនិងពេញ និយមសម្រាប់លំហែរ នាថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍។

រមណីយដ្ឋាននេះ ត្រូវបានគេនិយមថារមណីយដ្ឋានឋានសួគ៌ត្រាវកុដ្ឋ(Travkod Paradise Resort) ដែលម្ចាស់រមណីយដ្ឋាននេះ បានរៀបចំកន្លែងកម្សាន្តច្រើនបែបមានកន្លែងស្នាក់នៅ និងមានម្ហូបជាច្រើនមុខផងដែរ។

រមណីយដ្ឋានឋានសួគ៌ត្រាវកុដិ(Travkod Paradise Resort) ក៏មានសួនសត្វសម្រាប់ភ្ញៀវទេសចរទៅទស្សនាផងដែរ ដែលក្នុងសួនសត្វនោះ មានសត្វព្រាប សត្វទន្សាយ សត្វបង្គួយពណ៌ស្រស់ស្អាតទៀតផង។ អ្វីដែលពិសេសនៅក្នុងតំបន់រមណីយដ្ឋានឋានសួគ៌ត្រាវកុដិ(Travkod Paradise Resort) ក៏មានបឹងដ៏ធំសម្រាប់ងូតទឹកលេងឬក៏ជិះទូកកម្សាន្ត ដែលទឹកនេះគឺហូរធ្លាក់ចុះពីលើភ្នំគូលែន ដែលគេជឿជាក់ថាជាទឹកសក្តិសិទ្ធ អ្នកណាបានងូតហើយនឹងនាំលាភសំណាងដល់ពួកគេផងដែរ ។

ថ្វីត្បិតតែរមណីយដ្ឋានឋានសួគ៌ត្រាវកុដិ(Travkod Paradise Resort) ជារមណីយដ្ឋានអភិ​វឌ្ឍន៍ដោយក្រុមហ៊ុនឯកជន តែសម្រាប់ភ្ញៀវទេសចរចូលលេងកម្សាន្តគឺមិនត្រូវទិញសំបុត្រឬបង់លុយឡើយ ។

ភ្ញៀវទេសចរអាចចូលលេង និងទស្សនាកម្សាន្តនៅក្នុងរមណីយដ្ឋាននេះដោយសេរី ។ ម្ហូបអាហារសម្រាប់ទទួលភ្ញៀវនៅក្នុងរមណីយដ្ឋានសុទ្ធសឹងតែជាម្ហូបធម្មជាតិពិតៗ ផ្គត់ផ្គង់ដោយអ្នកស្រុកអ្នកភូមិនៅជុំវិញតំបន់នោះតែម្ដង។ភ្ញៀវទេសចរអាចទិញទំនិញ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាចផ្ដល់ចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋាននោះផងដែរ ។

ភ្ញៀវទេសចរអាចទិញទំនិញ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាចផ្ដល់ចំណូលដល់ពលរដ្ឋក្នុងមូលនោះផងដែរ ។

រមណីយដ្ឋានត្រាវកុដិ(Travkod Paradise Resort) ក៏មានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចង់សម្រាកបែបធម្មជាតិ ជាមួយនឹងផ្ទះធ្វើពីឬស្សី ឬក៏អាចគេងនៅក្នុងតង់ក៏បាន ដោយរមណីយដ្ឋានក៏មានផ្ដល់សេវាកម្មជូនទៀតផង  និងមានខ្ចុះអង្គុយសម្រាកពីសាអាហារ និងអង្គុយលេងជាច្រើន ដោយមិនភ័យព្រួយពីការអត់ខ្ចុះអង្គុយលេងនោះទេ ។

ក្នុងតំបន់នេះក៏មានកន្លែងបាញ់ធ្នូ មានកន្លែងថតរូបនៅមាត់ទឹក មានសួនផ្កា និងអាចជិះពោងកម្សាន្ត ជាមួយមិត្តភក្ដិបងប្អូន ជាមួយនឹងទេសភាព និងខ្យល់អាកាសល្អបរិសុទ្ធ ស័ក្តិសមសម្រាប់ភ្ញៀវទេសចរដែលចង់សម្រាកកម្សាន្ត បន្ទាប់ពីការធ្វើការហត់ និងស្រ្តេស៕

📍ទីតាំងរបស់យើងគឺ:https://maps.app.goo.gl/aXnof4fayFerECVf9?g_st=ic