ផ្នែកចំនួន២នៃអចលនទ្រព្យក្នុងខេត្តសៀមរាប កំពុងបង្ហាញសញ្ញាល្អប្រសើរបណ្តើរៗ

ដោយ: សុផារី

សៀមរាបៈ ដោយទទួលបានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពល្អប្រសើរ នៃវិស័យទេសចរណ៍ បានជំរុញឱ្យអចលនទ្រព្យសៀមរាប ចាប់ផ្តើមមានការងើបឡើងវិញហើយ ជាពិសេសប្រភេទ ផ្ទះអាជីវកម្ម និងផ្ទះសម្រាប់ស្នាក់នៅតម្លៃមធ្យម។

លោកស៊ា សុផល ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនKW ប្រចាំខេត្តសៀ​មរាបបានមានប្រសាសន៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះថា ចាប់ពីចុងឆ្នាំ២០២២ រហូតមកដល់ ដើមឆ្នាំ២០២៣ ចរន្តនៃការទិញលក់អចលនទ្រព្យពីរប្រភេទ ទទួលបានការគាំទ្រខ្លាំងជាងគេ រួមមាន ផ្ទះអាជីវកម្ម និងផ្ទះលំនៅឋាន។

លោកបន្តថា “ផ្ទះអាជីវកម្មហាក់មានសន្ទុះខ្លាំងជាងគេ ដែលជំរុញដោយកំណើនទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀម​រាប ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២”។ លោកបន្ថែមថា “ចំណែក ផ្ទះលំនៅឋាន មានការស្វែងរកដីធ្លីទំហំមធ្យម ដើម្បីសាងសង់ថ្មីៗច្រើនផងដែរ”។

លោកបានបញ្ជាក់ប្រាប់ថា “ផ្ទះអាជីវកម្មមានគេស្វែងរកច្រើន។ ភាគច្រើនជាអតិថិជន ដែលមានថវិកាច្រើន មិនសូវទទួលផលប៉ះពាល់ខ្លាំងពីកូវីដ១៩ គេរកមើលតំបន់ទាំងឡាយណា នៅជាប់នឹងផ្លូវជាតិ ផ្លូវធំៗ ដើម្បីពង្រីកអាជីវកម្ម របស់គេ”។

ជាមួយគ្នានេះ លោក បាន ធារ៉ា ប្រធានផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យ SR Property បានមានប្រសាសន៍ឲ្យដឹងនៅដដែលថា លោកសង្គេតឃើញថា សកម្មភាពទិញ លក់ ជួល អចលនទ្រព្យគ្រប់ប្រភេទនៅក្នុងខេត្តសៀមរាប នាពេលប៉ុន្មានខែចុងក្រោយនេះ មានកំណើនល្អប្រសើរច្រើនជាងពេលមុនៗ។

លោកអះអាងថា “សន្ទុះល្អប្រសើរនេះ ចំពោះអចលនទ្រព្យនេះ ជំរុញដោយកំណើនទេសចរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងខេត្ត”៕

លោក យិន លាងគង់ អគ្គនាយកសាពត័មាន Property Area Asia និង Cambodia Financial Time សូមផ្ញើសារអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជំនះ៧មករា

ភ្នំពេញ៖ នាឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្ដម នៃខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៣, ខ្ញុំបាទ យិន លាងគង់ អគ្គនាយកសាពត័មាន Property Area Asia និង Cambodia Financial Time និង បុក្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ សូមសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

ថ្ងៃជ័យជំនះ ៧មករា ជាមហាជោគជ័យដ៏ឧត្តុងឧត្តមរបស់គណបក្សប្រជាជនកម្ពុជា លើរបបអាវខ្មៅ ប៉ុល ពត និងជាកំណើតទី២ ដែលមិនអាចបំភ្លេចបានរបស់ប្រជាជនកម្ពុជាគ្រប់រូប។

ជាថ្មីម្ដងទៀត នាឱកាសដ៏មហោឡារិកនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់របស់សម្ដេច សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិ ឆ្លងកាត់ឧបសគ្គនានា ដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តរ៍លើគ្រប់វិស័យ ឲ្យកាន់តែសម្បូររុងរឿង៕

កម្ពុជាដាក់គោលដៅទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​៧​លាន​នាក់​នៅ​ឆ្នាំ​២០២៥

ដោយ: គង់ លាងហួរ

ភ្នំពេញ: ខណៈដែលកម្ពុជាត្រៀមស្វាគមន៍លំហូរទេសចរចិន ក្រសួងទេសចរណ៍បានរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ៧លាននាក់នៅឆ្នាំ២០២៥។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ការតភ្ជាប់ ការហោះហើរ និងការដឹកជញ្ជូន ជាពិសេសទំនាក់ទំនងដ៏រឹងមាំ ដែលជាយុទ្ធសាស្ត្រសហគមន៍ជោគវាសនារួម ដែលបង្ហាញយ៉ាងច្បាស់ថា ទីផ្សារទេសចរណ៍ចិន គឺជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ។

មុនពេលមានជំងឺកូវីដ-១៩ ភ្ញៀវទេសចរចិនចំនួន១៥៥លាននាក់ បានធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗជុំវិញពិភពលោក ដែលស្មើនឹង១០ភាគរយ នៃទេសចរណ៍ពិភពលោកសរុប និងបង្កើតបានចំណូលបាន២៥៨ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មទេសចរណ៍។ ក្នុងនោះបណ្តាប្រទេសអាស៊ានក៏ទទួលបានភ្ញៀវទេសចរចិនចំនួន៣២,២លាននាក់ផងដែរ។

ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែប្រទេសចិនបានបិទព្រំដែនរបស់ខ្លួន។

បើតាមក្រុមមន្ត្រីបានឱ្យដឹងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផ្សេងទៀត មកទស្សនាប្រទេសនេះ ដោយមិនមានការរឹតត្បិតផ្នែកសុខភាពឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តជាបន្តបន្ទាប់នូវការសម្រួលការធ្វើដំណើរចាប់តាំងពីឆ្នាំ២០២២ ស្របពេលដែលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ៕

អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃដាក់ចេញវិធានការដើម្បីទាក់ទាញវិនិយោគិន

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរ​អចលនទ្រព្យឧស្សាហកម្ម​នៃ​ប្រទេស​ថៃ (IEAT) កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​អចលនទ្រព្យចំនួន​៤របស់​ខ្លួន ដើម្បី​ទាក់ទាញ​វិនិយោគិនថៃ និង​បរទេស​ឱ្យ​កាន់​តែ​ច្រើន។

កញ្ចប់ថ្មីនេះផ្តល់ការបញ្ចុះតម្លៃលើការលក់ដីឧស្សាហកម្ម និងការលើកលែងលើការជួលដី និងថ្លៃសេវា សម្រាប់ការប្រើប្រាស់គ្រឿងបរិក្ខារនៅលើអចលនទ្រព្យ សម្រាប់រយៈពេលជាក់លាក់មួយត្រូវបានដាក់ឱ្យដំណើរការ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។

លោក Veeris Ammarapala អភិបាលនៃ IEAT បានមានប្រសាសន៍ថា “យើងរំពឹងថាកញ្ចប់ទាំងនេះនឹងជួយដល់វិនិយោគិន ក្នុងការធ្វើការសម្រេចចិត្តរបស់ពួកគេឱ្យកាន់តែងាយស្រួល ដើម្បីវិនិយោគនៅក្នុងប្រទេសថៃ”។ កញ្ចប់នេះមានសុពលភាពតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ហើយផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

អចលនទ្រព្យឧស្សាហកម្មទាំង៤នោះ រួមមាន ឧស្សាហកម្មភូមិភាគខាងត្បូង និងតំបន់ឧស្សាហកម្មសុងក្លា ដែលតំបន់ទាំង២មានទីតាំងនៅភាគខាងត្បូងនៃខេត្តសុងក្លា ក៏ដូចជា ឧស្សាហកម្មស្រះកែវនៅភាគខាងកើត និងតំបន់ឧស្សាហកម្មភីឈីតនៅភាគខាងជើង។

លោក Veeris បានបន្តថា វិនិយោគិនថ្មី ដែលមានបំណងទិញដីឧស្សាហកម្មនៅក្នុងតំបន់ឧស្សាហកម្មភាគខាងត្បូង នឹងទទួលបានការបញ្ចុះតម្លៃពី១៥ ទៅ២០ភាគរយ។ ថ្លៃសេវាសម្រាប់ការប្រើប្រាស់គ្រឿងបរិក្ខារត្រូវបានលើកលែង សម្រាប់រយៈពេលមួយឆ្នាំ។

ក្រុមហ៊ុនផលិតដែលមានស្រាប់ និងបានជួលដីនៅតំបន់ឧស្សាហកម្មភាគខាងត្បូងក៏នឹងត្រូវបានលើកលែងផងដែរ លើការជួលដីសម្រាប់រយៈពេល២ឆ្នាំ និងសម្ភារៈប្រើប្រាស់៕

IEAT unveils drive to woo investors

The Industrial Estate Authority of Thailand (IEAT) is utilising marketing tactics at four of its industrial estates to attract more Thai and foreign investors.

 

New packages granting discounts on industrial land sales and exemptions pertaining to land rental and fees for the use of facilities on the estates for specific periods have been launched in the effort to attract more

investment.

 

“We expect the packages to help investors make their decisions more easily to invest in Thailand,” said Veeris Ammarapala, governor of the IEAT.

 

The packages have been in place since Oct 1, 2022 and expire on Sept 30 this year.

The four industrial estates covered are the Southern Region Industrial Estate and the Songkhla Industrial Estate, which are both located in the southern province of Songkhla, as well as the Sa Kaeo Industrial Estate in the East and the Phichit Industrial Estate in the North.

 

New investors who want to purchase industrial land within the Southern Region Industrial Estate will receive discounts of between 15% and 20%, said Mr Veeris.

 

Fees for the use of facilities have been waived for one year.

 

Existing manufacturers who lease land in the Southern Region Industrial Estate will also be granted exemptions on the land rental for a period of two years and facility fees for one year, according to the IEAT.

 

Source: Bangkok Post

ចរន្តទិញលក់អចលនទ្រព្យក្នុងខេត្តភាគខាងកើតចំនួនពីរចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាននៅដើមឆ្នាំ២០២៣

ដោយ៖ សុផារី

ស្ទឹងត្រែង៖ ដើមឆ្នាំ២០២៣ ចរន្តទិញលក់នៅខេត្តភាគខាងកើតចំនួនពីរ រួមមាន ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម ចាប់ផ្តើមងើបឡើងវិញបណ្ដើរៗវិញ ស្របពេលមានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជំរុញការទិញលក់អចលនទ្រព្យក្នុងតំបន់។ អ្នកជំនាញបង្ហាញក្តីរំពឹងថា ទីផ្សារនៅក្នុងឆ្នាំ២០២៣នឹងមានសញ្ញាវិជ្ជមានបន្ថែមទៀត។

លោក ជុំ វិចិត្រ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា “ការលក់អចលនទ្រព្យ ទិញលក់ដីធ្លីតម្លៃសមរម្យ មានចរន្តទិញលក់ងើបឡើងវិញខ្លះ។ ចំណែក តម្លៃដីធ្លីមានការកើនឡើងបន្តិចបន្តួច ប្រហែលជា១០ភាគរយ តំបន់ខ្លះនៅទ្រឹង”។

លោកបានបង្ហាញក្តីសង្ឃឹមចំពោះកំណើននិងការផ្លាស់ប្តូរនៃទីផ្សារអចលនទ្រព្យនៅក្នុងខេត្តស្ទឹងត្រែង នៅក្នុងឆ្នាំ២០២៣ ខណៈបច្ចុប្បន្ននេះសញ្ញាវិជ្ជមានចាប់ផ្តើមងើបឡើងបន្តិចម្តងៗហើយ ក្រោយប៉ះពាល់ខ្លាំងនាពេលកន្លងមក។

បើក្រលេកមើលខេត្តកំពង់ចាម ដែលទើបទទួលបានការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធនានា គឺគម្រោងលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧ បានកំពុងបង្កើនភាពទាក់ទាញចំពោះតំបន់មួយចំនួននៅតាមបណ្តោយផ្លូវជាតិមួយនេះ។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះ គម្រោងប្រភេទតម្លៃសមរម្យទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកមានថវិកា និងស្វែងរកការវិនិយោគ នៅក្នុងខេត្តកំពង់ចាម ជាពិសេសក្នុងឃុំល្វា មកដល់ស្គន់។

លោកស្រីបញ្ជាក់ថា ដោយសារសក្តានុពលផ្លូវថ្នល់ និងការអភិវឌ្ឍបានជំរុញឱ្យមានគម្រោងវិនិយោគធំច្រើនចូលមកបោះទុន រួមមាន សកម្មភាពពាណិជ្ជកម្ម រោងចក្រ សហគ្រាស ។ល។

លោកស្រីបញ្ជាក់ថា “មានរោងចក្រមួយចំនួនធំ និងគម្រោងនានាបានចូលមក ធ្វើឲ្យមានចរន្តទិញលក់ និងអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ”។

រដ្ឋបាលខេត្តនីមួយៗ ក៏បានចាប់ផ្តើមជុសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានា ដើម្បីជំរុញការអភិវឌ្ឍ និងសម្រស់ខេត្ត ដើម្បីទាក់ទងការវិនិយោគពីសំណាក់អ្នកវិនិយោគពីគ្រប់ទិសទី៕

អគ្គលេខាធិការអាស៊ានទី១របស់កម្ពុជាបានចាប់ផ្តើមបំពេញការងារជាផ្លូវការហើយ

ដោយ៖ សហការី

ភ្នំពេញ៖ លោកបណ្ឌិត កៅ គឹមហួន ដែលជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចាប់ផ្តើមបំពេញការងារជាអគ្គលេខាធិការអាស៊ានហើយ ដោយលោក និងភរិយា បានធ្វើដំណើរទៅកាន់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិត កៅ គឹមហួន ត្រូវបាន កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកាសតែងតាំងជា អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣ តទៅ ដែលអាណត្តិនៃអគ្គលេខាធិការអាស៊ាននេះ មានរយៈពេល៥ឆ្នាំ។

លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។

តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕

អាជីវកម្មកាន់តែច្រើនបានចាប់ផ្ដើមបើកដំណើរការនៅផ្សារទំនើបអ៊ីអន៣

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អ៊ីអនជាផ្សារទំនើប ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការរបស់ខ្លួន និងបានពង្រីកសាខាជាបន្តបន្ទាប់រហូតដល់៣សាខា ក្នុងរាជធានីភ្នំពេញ។ ជាការកត់សម្គាល់ ផ្សារទំនើបនេះបើកដំណើរការពេលណា មានការគាំទ្រពីពលរដ្ឋកម្ពុជាយ៉ាងផុសផុល ហើយបណ្ដាអាជីវកម្មនានាក៏បានចាប់ផ្ដើមចូលទៅកាន់ផ្សារទំនើបនេះជាបន្តបន្ទាប់ ជាពិសេសផ្សារអ៊ីអនម៉លទី៣។

គិតត្រឹមដើមខែមករា២០២៣នេះ ផ្សារទំនើបអ៊ីអនម៉ល៣ទើបតែបើកដំណើរការបានជាងកន្លះខែប៉ុណ្ណោះ ពោលគឺបានចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ តែការគាំទ្រពីអតិថិជន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើផ្សារទំនើបមួយនេះមានចំនួនច្រើន។

អ្នកនាង អាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ ថា ម្ចាស់ផ្សារទំនើបនេះមានបទពិសោធន៍ លើអាជីវកម្មផ្សារទំនើបយូរមកហើយ ដូច្នេះ យើងឃើញថា រាល់អាជីវកម្មផ្សារទំនើបរបស់អ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា តែងតែទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា។

អ្នកនាងបន្តថា ម្ចាស់ផ្សារនេះបានដឹង និងបានប្រើយុទ្ធសាស្ត្រ ដើម្បីទាក់ទាញអតិថិជនចូលទៅក្នុងផ្សារច្រើន។ អ្វីដែលពិសេសនោះ គឺគេបានរើសទីតាំងចំកន្លែងត្រឹមត្រូវ ការរចនាសផ្សារទំនើបមានភាពទាក់ទាញ មានចំណតយានយន្តច្រើនទូលាយ ដែលធ្វើឱ្យអតិថិជនងាយស្រួល ក្នុងការចតយានយន្តនិងងាយស្រួល ក្នុងការចេញចូលផ្សារទំនើប។

អ្នកនាងបន្ថែមថា យ៉ាងណាក្ដី ការបើកដំណើរការផ្សារទំនើបថ្មីៗ នៅតំបន់ប៉ែកខាងត្បូងភ្នំពេញនេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មផ្សារទំនើបតូចៗនៅក្នុងតំបន់នោះ។ ផ្សារទំនើបតូចៗទាំងនោះក៏នឹងប្រឈមនឹងបញ្ហាកាន់តែច្រើនផងដែរ ប្រសិនបើគ្មានការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ផ្នែកទីផ្សារ នៃធនាគារអេស៊ីលីដាភីអិលស៊ីក៏បានមានប្រសាសន៍ផងដែរ គ្រប់សាខាផ្សារទំនើបរបស់អ៊ីអនម៉លទាំងបី គឺតែងតែមានសាខារបស់ធនាគារនៅក្នុងនោះផងដែរ ដើម្បីបំពេញតម្រូវការអតិថិជន ដែលដើរកម្សាន្ត និងត្រូវការដក ឬដាក់ប្រាក់ នៅក្នុងធនាគារ ៕

India’s share of global iPhone production to be on par with China’s by 2027

India is expected to assemble up to 50 per cent of Apple’s iPhones by 2027, up from fewer than 5 per cent at present, to be on par with the scale of production in mainland China, according to a new report.

 

“The speed of supply chain migration to India will be accelerated in the future because of the need to diversify risks in light of uncertainties in China’s pandemic control,” said Luke Lin, analyst at the research unit of tech-focused Taiwanese daily newspaper DigiTimes, in a report published on Tuesday.

 

India, which surpassed the UK last year to rank as the world’s fifth-largest economy, is already predicted to account for up to 25 per cent of total iPhone production by the end of 2023, and as much as 40 per cent by 2025, the report said.

 

China, where up to 85 per cent of iPhones globally were produced last year, is at risk of losing its dominant role as a manufacturing hub for Apple devices because of US-China decoupling moves, according to Lin. He expected India and Vietnam to be “the biggest beneficiaries” of Apple’s efforts to shift more of its manufacturing supply chain outside China.

 

The DigiTimes Research forecast is more aggressive than JPMorgan’s earlier prediction that India would assemble 25 per cent of total iPhones worldwide by 2025.

Taiwan-based Foxconn Technology Group, formally known as Hon Hai Precision Industry, has been one of the most aggressive Apple contractors to bolster its efforts in India. The world’s largest electronics contract manufacturer in December made a US$500 million cash injection into its Indian subsidiary, Foxconn Hon Hai Technology India Mega Development.

Other major smartphone brands are also increasing their production outside China, according to the DigiTimes report.

 

Samsung Electronics (https://www.scmp.com/topics/samsung-electronics?module=inline&pgtype=article), for example, has been shifting more of its Android smartphone manufacturing capacity out of China since 2019, primarily to Vietnam.

 

Samsung smartphone production in China is projected to cease in the next five years, according to the report, as Vietnam and India’s share of assembly work approaches 35 per cent to 40 per cent and 40 per cent to 45 per cent, respectively, by 2027.

source: SCMP

ស្ពានឆ្លងកាត់ទន្លេមេគង្គតម្លៃជាង២០០លានដុល្លារនឹងត្រូវសាងសង់ភ្ជាប់ជាមួយខ្សែក្រវាត់ក្រុងទី៣

ដោយ៖ សហការី

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយដែលមានតម្លៃជាង២០០លានដុល្លារ ដែលត្រូវប្រើប្រាស់ថវិកាជាតិក្នុងការសាងសង់ ដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយគ្មានការបង់ប្រាក់​។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានមាន ប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់ក្រុងទី៣ផងដែរ។

លោកបានបន្តថា នៅពេលស្ពាននេះសាងសង់រួចរាល់ គឺការធ្វើដំណើរមិនតម្រូវឱ្យមានការបង់ប្រាក់ទេ។ បន្ថែមពីនោះទៀត វាផ្តល់ភាពងាយស្រួល ក្នុងការដឹក ជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបានមានប្រសាសន៍ថា  “ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ៊ីចឹងត្រូវសង់ស្ពានមួយនៅដីឥដ្ឋ ឆ្លងទៅល្វាឯមមួយទៀតឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះវែងណាស់ស្ពាន ប្រវែង២ពាន់ម៉ែត្រជាង។ ពេលយើងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត យើងត្រូវតែមានស្ពានហ្នឹងដែរ ដោយប្រើថវិកាជាតិយើងតែម្ដង”។

លោករដ្ឋមន្ត្រីឱ្យដឹងទៀតថា “ផ្លូវល្បឿនលឿនជាថវិកាផ្នែកឯកជន ប្រហែល១៤០០លានដុល្លារ ស្ពានប្រហែល២០០លានដុល្លារ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានទន្លេមេគង្គហ្នឹង ភ្ជាប់ជាមួយខ្សែក្រវាត់ក្រុងទី៣ដោយមិនគិតថ្លៃ ប៉ុន្តែចង់ជិះផ្លូវល្បឿនលឿនត្រូវបង់កម្រៃឱ្យគេ ឬជិះផ្លូវលេខ១ក៏បានដែរ”។

រាជរដ្ឋាភិបាល កាលពីពេលថ្មីៗ បានប្រកាសថា នឹងបញ្ចេញថវិកាជាតិប្រមាណជាង២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីផ្លូវជាតិលេខ១ ទៅកាន់តំបន់ល្វាឯម ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងដំណើរការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះ។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចនឹងត្រូវបើកការដ្ឋានសាងសង់ពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ហើយក្នុងប្រទេសកម្ពុជាបន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ខណៈផ្លូវនេះគឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែង សរុបប្រហែល១៣៥គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង២៥,៥ម៉ែត្រ។ ផ្លូវមួយខ្សែនេះនឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង៕