Russia to make ‘major changes’ to armed forces from 2023 to 2026

Russia said on Tuesday (Jan 17) that it would make “major changes” to its armed forces from 2023 to 2026, promising to shake up its military structure after months of setbacks on the battlefield in Ukraine.

In addition to administrative reforms, the Defence Ministry said it would strengthen the combat capabilities of its naval, aerospace and strategic missile forces.

“Only by strengthening the key structural components of the Armed Forces is it possible to guarantee the military security of the state and protect new entities and critical facilities of the Russian Federation,” Defence Minister Sergei Shoigu said.

Kremlin spokesman Dmitry Peskov said the changes had been made necessary by the “proxy war” being conducted in Ukraine by the West, which has been sending increasingly heavy weaponry to Ukraine to help it resist Russian forces.

The defence ministry, which has faced sharp domestic criticism for the ineffectiveness of its drive to take control of large tracts of Ukraine, vowed in December to boost its military personnel to 1.5 million.

It has made numerous changes to its leadership in the 11 months of what it terms a “special military operation”, in which its forces initially seized large areas of southern and eastern Ukraine but have
since suffered a series of painful defeats and retreats.

Last week, Shoigu appointed Army General Valery Gerasimov, the chief of the military general staff, to take charge of the Ukraine campaign.

The Defence Ministry said on Friday that it had taken control of Soledar – a small, salt-mining town in Ukraine’s Donetsk region that had for weeks been the focus of a Russian assault.

Source: Reuters/rc

រដ្ឋាភិបាលចិនបញ្ចេញថវិកា២៤ពាន់លានដុល្លារជួយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរៀបចំឥណទានឡើងវិញ

ដោយៈសុខុម

ប៉េកាំង: ប្រភពទម្លាយឱ្យដឹងថា ក្រុមនិយ័តករហិរញ្ញវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងបំណុលស្អុយ(Bad debt) ធំៗបំផុតនៃប្រទេសចិន គ្រោងបញ្ចេ​ញថវិកា២៤ពាន់លានដុល្លារអាមេរិក សម្រាប់ការរៀបចំឥណទានឡើងវិញ។

ការបញ្ចេញកញ្ចប់ថវិកាដ៏ច្រើននេះ ដើម្បីជួយស្រោចស្រង់ក្រុមហ៊ុនអភិវឌ្ឍន៍លេចធ្លោសំខាន់ៗក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។

ក្រោមផែនការដែលត្រូវបានប្រកាស ជាលើកដំបូងកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ ដោយផ្ដល់ព័ត៌មានលម្អិតតិចតួចនេះ ធនាគារកណ្ដាលចិន (PBOC) នឹងផ្តល់ឥណទានប្រមាណ១១,៨ពាន់លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែមករា ឱ្យដឹងថា ធនាគារកណ្ដាលចិន (PBOC) នឹងផ្តល់ឥណទាន ជិត១២ពាន់លានដុល្លារអាមេរិក នេះតាមរយៈក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មចិន China Huarong Asset Management និងដៃគូរបស់ខ្លួន ដើម្បីជួយដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលវ័ណ្ឌក ដែលត្រូវបានជ្រើសរើស ដោយគិតអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ១,៧៥%។

ទោះជាយ៉ាងណា ធនាគារកណ្ដាលចិន (PBOC) ក្រុមហ៊ុន China Huarong Asset Management និងក្រុមហ៊ុន China Cinda Asset Management បានបដិសេធមិនឆ្លើយបំភ្លឺទេទាក់ទិននឹងរឿងនេះ។

កញ្ចប់ឥណទានយ៉ាងច្រើន សន្ធឹកសន្ធាប់នេះបន្ថែម ពីលើវិធានការនានា ដែលត្រូវបានដាក់ចេញចាប់តាំងពីខែវិច្ឆិកា ដើម្បីស្រោចស្រង់ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលកំពុងដាំក្បាលចុះ។

ក្រុមនិយ័តករចិន កំពុងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានលក្ខណៈសំខាន់ជាប្រព័ន្ធ ហើយទន្ទឹមនេះក៏បញ្ចុះអត្រាប្រាក់ឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) និងតម្រូវឱ្យបង់ប្រាក់កក់ (Down Payment) តិចជាងមុនផងដែរដើម្បីបង្កើនតម្រូវការ។

ទោះជាយ៉ាងណា វិធានការទាំងនោះកំពុងត្រូវបានរារាំង ដោយសារការផ្ទុះកូវីដ-១៩ រលកថ្មីទ្រង់ទ្រាយធំ បន្ទាប់ពីដ្ឋាភិបាលបានបោះបង់ចោ​លគោលនយោបាយសូន្យ-កូវីដ របស់ខ្លួនភ្លាមៗដើម្បីបើកព្រំដែនឡើងវិញ។

អាជីវកម្ម និងអតិថិជនអ្នកប្រើប្រាស់នានា មិនទាន់មានទំនុកចិត្តមាំទាំដូចមុនកម្រិតមុន ពេលផ្ទុះវិបត្តិកូវីដ-១៩ នៅឡើយទេ។ តួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១៦ ខែមករា ថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន៧០នៃប្រទេសចិន កាលពីខែធ្នូ ចុងឆ្នាំ២០២២ បានធ្លាក់ចុះរយៈពេល១៦ខែជាប់គ្នា។

ជំនួសឱ្យការបញ្ចេញថវិកាសង្គ្រោះពេញលេញ រដ្ឋាភិបាលចិននាពេលនេះ ផ្តល់ការគាំទ្រដល់តែក្រុមហ៊ុន ដែលខ្លាំងលេចធ្លោជាងគេ នៅក្នុងទីផ្សារអចលនទ្រព្យប៉ុណ្ណោះ៕ South China Morning Post៕

អ្នកជំនាញក្រើនរំឭកឱ្យអ្នកទិញលំនៅដ្ឋានក្នុងប្រទេសថៃបង្កើនការប្រុងប្រយ័ត្នដើម្បីបញ្ចៀសហានិភ័យ

ដោយៈ សុខុម

បាងកក: គេហទំព័រអចលនទ្រព្យ DDproperty.com បានក្រើនរំឭកថា អ្នកទិញផ្ទះក្នុងទីផ្សារប្រទេសថៃ គួរតែមានវិន័យជាងមុននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងត្រៀមលក្ខណៈឱ្យបានល្អជាងមុន មុនពេលសម្រេចចិត្តទិញផ្ទះ។

ការលើកឡើងនេះ ស្របពេលតម្លៃផ្ទះកំពុងហក់ឡើង អត្រាការប្រាក់ក៏កើនឡើង ហើយគ្រឿងលើកទឹកចិត្តអចលនទ្រព្យក៏ផុតសុពលភាព។

លោក Wittaya Apirakviriya នាយកប្រតិបត្តិគេហទំព័រខាងលើនេះថ្លែងថា តាមការរំពឹងទុកតម្លៃអចលនទ្រព្យក្នុងឆ្នាំនេះ នឹងហក់ឡើងចន្លោះពី៥%ទៅ១០% ស្របតាមអត្រាការប្រាក់ហក់ឡើង ហើយថ្លៃចំណា​យអភិវឌ្ឍន៍ក៏កើនឡើង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៦ ខែមករា។

លោកបានបន្ថែមថា “ចំណាយថ្លៃដើមកំពុងហក់ឡើង ដោយសារតែអតិផរណាកើនឡើង ការដំឡើងប្រាក់ឈ្នួលអប្បបរមា ហើយថ្លៃប្រេងឥន្ធនៈ និងថ្លៃសម្ភារសំណង់ក៏ហក់ឡើង”។

លោកបានបន្តថា “ឆ្នាំនេះថ្លៃសេវាថ្មី សម្រាប់ការវាយតម្លៃដីធ្លី នឹងត្រូវអនុវត្ត ដែលនឹងជះផលប៉ះពាល់ផ្ទាល់ ទៅលើប្រតិបត្តិការទិញលក់អចលនទ្រព្យ”។

ទន្ទឹមនេះ លោក Naporn Sunthornchitcharoen ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យ Land & House Plc បានលើកឡើងថា តម្លៃដីបានហក់ឡើងប្រមាណ៥%ជារៀងរាល់ឆ្នាំ។

លោកគូសបញ្ជាក់ថា “ដោយសារចំណាយថ្លៃដើមទាំងនេះ ហក់ឡើង តម្លៃផ្ទះក្នុងឆ្នាំនេះនឹងហក់ឡើង៥%។ លោកបញ្ជាក់ថា “ដោយសារកង្វះកម្លាំងពលកម្ម កើតមានតាំងពីឆ្នាំមុន យើងបានបន្ថែមចំនួនអ្នកម៉ៅការដើម្បីជួយគាំទ្រ ដល់អាជីវកម្មរបស់យើងក្នុងឆ្នាំ២០២៣”។

អ្នកជំនាញរូបនេះបន្ថែមទៀតថា ផ្អែកលើស្ថានភាពបច្ចុប្បន្ន អ្នកទិញផ្ទះពេលនេះ ត្រូវបង់រំលស់ប្រចាំខែខ្ពស់ជាងមុន និងបង់រយៈពេលយូរជាងមុនដោយសារតែអត្រាការប្រាក់ហក់ឡើង។ ដូចនេះពួកគេគួរតែពិចារណាអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ឱ្យបានច្បាស់លាស់ និងត្រូវមានវិន័យនៅក្នុងគ្រប់គ្រងហិរញ្ញវត្ថុ មុននឹងសម្រេចចិត្តទិញផ្ទះ៕ Bangkok Post៕

សម្រស់ភ្នំត្បែងបាក់កាំ ត្រូវបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាន

  ដោយៈ គង់ សូរិយា

       ព្រះវិហារៈ សម្លេងទឹកជ្រោះលាន់រងំ សម្លេងសត្វយំរំពងព្រៃ និងផ្សែងអ័ព្ទកណ្តាលទ្រូងព្រៃ ពិតជាទិដ្ឋភាពដែលផ្គុំឡើងពីភាពចម្រុះ នៃធម្មជាតិ ដែលមានទស្សនីយភាពគួរឲ្យចាប់អារម្មណ៍បំផុត។

ងាកមកទស្សនា ភ្នំត្បែងបាក់កាំ ជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

យោងតាមព៌តមានបីបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងបរិស្ថានបានបង្ហាញថា សហគមន៍ភ្នំត្បែងបាក់កាំ ស្ថិតនៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលស្គាល់ដោយក្រសួងបរិស្ថាននៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២០ដែលមានផ្ទៃដីសរុប១១៦៦ ហិចតានៅតាមបណ្តោយភ្នំ មានសហគមន៍ចំនួន៣តំបន់ផ្សេងគ្នា ក្នុងនោះមានតំបន់ការពារធម្មជាតិដាតាវឹក តំបន់ការពារធម្មជាតិតាំងយូរ និង តំបន់ការពារធម្មជាតិចាក់អង្រែ។

តំបន់ជួរភ្នំនេះមានព្រៃស្រោង និងទឹកជ្រោះចាក់អង្រែ ដែលមានអន្លង់រាងដូចត្បាល់ និងពេលមានទឹកធ្លាក់រាងដូចអង្រែ នាខែវស្សាទីនេះប្រៀបដូចជាឋានសួគិ៍ និងទឹកជ្រោះនិមិត្ត៕

 

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ជាកត្តាជំរុញឱ្យតម្លៃដីធ្លីហក់ឡើងបន្ថែមទៀត ទោះបីសេដ្ឋកិច្ចសកលមិនច្បាស់លាស់

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងគម្រោងពង្រីកផ្លូវចាស់ឱ្យមានទំហំកាន់តែធំ បានជំរុញឱ្យពលរដ្ឋកំពុងទទួលក្ដីសង្ឃឹម ពីតម្លៃដីធ្លីនៅតាមប​​​ ណ្ដោយផ្លូវដែលកំពុងសាងសង់ និងស្ថាបនាទាំងនោះ ។

ជាក់ស្តែងគ្រាន់តែរាប់ត្រួស រយៈពេលពីរបីខែចុងក្រោយនេះ ផ្លូវជាច្រើនខ្សែ បានបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពនិងពង្រីកបន្ថែម ដូចជាផ្លូវលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ខេត្តកំពត ផ្លូវលេខ៣១ តភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់បែកគុសទៅទីរួមស្រុកកំពង់ត្រាច ផ្លូវលេខ៣៣ ពីកំពង់ត្រាចទៅទីរួមខេត្តកំពត ផ្លូវជាតិលេខ៧ ពីស្គន់ទៅ កំពង់ចាមជាដើម រួមជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ការអភិវឌ្ឍទាំងនេះបាននិងកំពុងធ្វើឱ្យអ្នកមានដីធ្លី នៅតាមបណ្ដោយផ្លូវទាំងនោះ រង់ចាំឱកាសក្នុងការឡើងថ្លៃ ដើម្បីលក់យកប្រាក់ចំណេញទាំងពលរដ្ឋ និងអ្នកទិញដីពីមុនទុកចំណេញជាដើម ។

លោកងិន ភារុំ ភ្នាក់ងារដីធ្លីមួយរូបនៅខេត្តកំពត និងកែបបានមានប្រ​សាសន៍ឲ្យដឹងថា ការសាងសង់ផ្លូវនិងពង្រីកផ្លូវ ឃើញមានការចាប់អារម្ម​ណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍ អ្នកមានលុយក្នុងការទិញដី ដើម្បីទុកអភិវឌ្ឍន៍និងខ្លះទៀតទិញទុកចំណេញបន្ថែម ។

លោកបន្តថា “សម្រាប់ខេត្តកំពត​និងកែបមួយរយៈនេះ ឃើញថាចាប់ផ្ដើមមានការទិញលក់ដីធំៗឡើងវិញ ពោលគឺដីដែលមានតម្លៃរាប់ម៉ឺនដុល្លារដល់លានដុល្លារ ដោយអ្នកមានប្រាក់ច្រើន​ ជាពិសេសអ្នកនៅរាជធានីភ្នំពេ​ញ”។ លោកបន្តថា​ “អ្នកខ្លះគាត់មានលុយ តែមិនដឹងវិនិយោគអ្វី គាត់ក៏ស្វែងរកទិញដីធ្លីទុក ដោយក្នុងនោះដែរពួកគាត់ជាមានលុយច្រើន ក៏ស្វែងរកដីដែលធំៗនៅតំបន់​​ ដែលមានសក្ដានុពល ដើម្បីរកដៃគូអភិវឌ្ឍន៍នៅពេលអនាគត”។

លោកងិន ភារុំ បានបន្ថែមថា នៅក្នុងឆ្នាំ២០២៣នេះឃើញថា ការទិញលក់ដីនៅកែប ចាប់ផ្ដើមមានសកម្មភាពបន្តិចឡើងវិញ ស្របនឹងឆ្នាំមុនសម្រាប់ក្រុមលោកផ្ទាល់ គឺមិនមានការទិញលក់នោះទេ ពោលគឺអ្នកលក់ដីច្រើនតែមិនមានអ្នកទិញ ។

លោកជឿជាក់ថា ការសាងសង់ផ្លូវពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានាក្នុងនោះ ក៏មានមកកាន់ទឹកដីនៃខេត្តកំពត និងកែប អាចនឹងធ្វើឱ្យតម្លៃដីធ្លីហក់ឡើងមួយកម្រិតទៀត”។លោកបន្តថា ការអះអាងនេះ ដោយសារតែផ្លូវទាំងនោះ នឹងធ្វើឱ្យការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែស្រួល កាន់តែលឿន ស្របនឹងរដ្ឋបាលខេត្តនីមួយៗ ក៏កំពុងអភិវឌ្ឍន៍កន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ”។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍​ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន​ ទាំងផ្លូវតភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្តនិងផ្លូវនៅតាមបណ្ដាខេត្តទៅបណ្ដាខេត្ត ក៏ដូចជាផ្លូវក្នុងខេត្តផ្ទាល់ ។ ការអភិវឌ្ឍទាំងនេះ មិនត្រឹមតែជំរុញសេដ្ឋកិច្ចក្នុងតំបន់​​ និងប្រទេសកម្ពុជាទេ តែវាក៏នឹងទាក់ទាញដល់វិនិយោគិនក្នុង និងក្រៅប្រទេសផងដែរ៕

កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ៤លាននាក់នៅក្នុង ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: មន្ត្រីទេសចរណ៍មួយរូបបានឱ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤លាននាក់ នៅឆ្នាំ២០២៣ បន្ទាប់ពីប្រទេសចិនបានបញ្ចប់ យុទ្ធសាស្ត្រកូវីដសូន្យរបស់ខ្លួននៅដើមមករាខែនេះ។

លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ក្រៅប្រទេស ដ៏សំខាន់បំផុតសម្រាប់ពិភពលោក ហើយការបង្កើនប្រសិទ្ធភាពរបស់ចិនលើយុទ្ធសាស្ត្រកូវីដ-១៩ គឺជាអត្ថប្រយោជន៍ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទេសចរណ៍នៅទូទាំងពិភពលោកផងដែរ។

លោក​បានបញ្ជាក់ប្រាប់​សារពត៌មានស៊ីនហួ​ថា​ “យើង​សង្ឃឹម​ថា​ នឹង​មាន​ភ្ញៀវ​ទេសចរ អ្នក​ជំនួញ និង​វិនិយោគិនចិន​ជាច្រើន​ទៀត ​នឹង​ធ្វើដំណើរមក​កាន់ប្រទេស​កម្ពុជា​ ដោយសារ​ទំនាក់ទំនង​ដ៏ជិតស្និទ្ធ​រវាង​ប្រទេស​ និង​ប្រជាជន​យើង​ទាំង​ពីរ”។

លោក​បាន​បន្ថែម​ថា ​“វត្តមាន​ភ្ញៀវ​ទេសចរ​ចិន ​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ ​និង​សេដ្ឋកិច្ច​របស់​យើង​”។

យោងតាមលោក គង់ សុភារក្ស បានឱ្យដឹងថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន២,២៨លាននាក់ ក្នុងឆ្នាំ២០២២ ដែលក្នុងនោះភ្ញៀវទេសចរចំនួន១០៦.៨៧៥នាក់ ជាជនជាតិចិន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញរបស់ប្រជាជនចិន ភ្ញៀវទេសចរ អ្នកជំនួញ និងវិនិយោគិនចិន។

លោក​បាន​បន្ត​ថា​“ការ​បន្ត​ទេសចរណ៍​ក្រៅ​ប្រទេស ​របស់​ប្រទេស​ចិន​គឺ​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ មិន​ត្រឹម​តែ​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ​”។

លោកបញ្ជាក់ថា “យើង​សង្ឃឹម​ថា កម្ពុជា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បានយ៉ាង​ហោច​ណាស់១លាន​នាក់​ក្នុង​ឆ្នាំ ២០២៣នេះ”។

វិស័យទេសចរណ៍ គឺជាសសរស្តម្ភសំខាន់មួយ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់កម្ពុជា។

មុនមានការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៦,៦លាននាក់ ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបាន៤,៩២ពាន់លានដុល្លារអាមេរិក និងរួមចំណែក១២,១ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា។

កម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតំបន់បេតិកភណ្ឌពិភពលោកចំនួន៣គឺ ឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារ និងតំបន់បុរាណវិទ្យាសំបូរព្រៃគុក។

ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្រ ប្រវែង៤៥០គីឡូម៉ែត្រ ដែលលាតសន្ធឹងកាត់ខេត្តចំនួន៤ នាភាគនិរតីផងដែរ៕

អ្នកជំនាញៈការបន្តភាពរ៉ឹងមាំនៃវិស័យអចលនទ្រព្យកម្ពុជានៅក្នុងឆ្នាំ ២០២៣បានបង្ហាញភាពធន់ និងស្ថិរភាព

ដោយៈ សុផារី

ភ្នំពេញៈ ទោះប្រឈមនឹងស្ថានភាពលំបាកយ៉ាងណាក្តី អចលនទ្រព្យកម្ពុជា អាចនៅបន្តឈរជើងបាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

អ្នកជំនាញអន្តរជាតិមួយបានលើកឡើងថា ការបន្តឈរជើងរបស់អចលនទ្រព្យកម្ពុជានៅក្នុងឆ្នាំ២០២៣ បានបង្ហាញភាពធន់ និងស្ថិរភាព។

លោក Ross Wheble ប្រធានប្រចាំប្រទេស Knight Frank Cambodia បានមានប្រសាសន៍ចែករំលែក លើប្រធានបទ “ទិដ្ឋភាពជារួមក្នុងវិស័យហិរញ្ញវត្ថុ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣”  ដែលរៀបចំដោយ International Business Chamber Cambodia ថា ទោះបីជាមានបញ្ហាប្រឈម ដែលបង្ហាញដោយអស្ថិរភាពពិភពលោកបច្ចុប្បន្ន អតិផរណាខ្ពស់ និងភូមិសាស្ត្រនយោបាយក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅតែបន្តបង្ហាញភាពធន់ និងស្ថិរភាព។

លោកបានបញ្ជាក់ថា “យើងកំពុងមើលឃើញឱកាស សម្រាប់កំណើ​ននៅក្នុងច្រករបៀងភាគខាងត្បូង នៃរាជធានីភ្នំពេញ និងតំបន់ព្រលានយន្តហោះថ្មី”។ លោកបន្តថា “តំបន់អរិយក្សត្រ និងទន្លេមេគង្គខាងកើតក៏បង្ហាញពីសក្តានុពលសម្រាប់ការអភិវឌ្ឍផងដែរ”។

លោកបានបន្តថា លើសពីនេះ ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរដោយប្រទេសចិន ត្រូវបានគេរំពឹងថា នឹងជំរុញទេសចរណ៍ និងកែលម្អការកាន់កាប់សណ្ឋាគារ ដែលនឹងជំរុញឱ្យមានការកើនឡើងនៃការលក់រាយផងដែរ។ វិស័យឧស្សាហកម្ម និងភស្តុភារក៏កំពុងត្រៀមខ្លួន សម្រាប់កំណើនផងដែរ ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាល បានបើកឱកាសសម្រាប់អ្នកអភិវឌ្ឍ។

លោកបានបន្ថែមថា យ៉ាងណាក្តីគេសង្គេតឃើញថា នាពេលបច្ចុប្បន្ននេះ អ្នកអភិវឌ្ឍកំពុងសម្លឹងមើលទីតាំងក្រៅពីខេត្ត និងទីក្រុងទាំងឡាយ រួមមាន ក្រុងភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប ជាដើម ដើម្បីទាញយកឱកាសថ្មីៗ និងបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង។

ជាមួយគ្នានេះ អ្នកតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ដែលជាអគ្គនាយកគេហទំព័រPropertyarea.asiaបានសម្តែងសុទិដ្ឋិនិយមផងដែរថា មានកត្តាសំខាន់ៗជាច្រើន ដែលវិស័យអចលនទ្រព្យនឹងងើបឡើងវិញនៅឆ្នាំនេះ ដែលកត្តាទាំងនោះរួមមាន ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ដែលនឹងសម្រេចបានក្នុងរង្វង់៦ភាគរយនៅឆ្នាំនេះ ដោយទំហំប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជននឹងកើនដល់ជិត២០០០លានដុល្លារ ដែលកំណើនប្រាក់ចំណូល​របស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យមានលំហូរសាច់ប្រាក់ កាន់តែច្រើនចូលក្នុងវិស័យនេះ។

លោកបន្តថា “ការបង្កើនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ឋ​របស់រដ្ឋាភិបាល ការបើកចំហប្រទេសចិនឡើងវិញ ការងើបឡើងនៃវិស័យទេសចរណ៍ ឧស្សាហកម្ម និងវិស័យកសិកម្ម សុទ្ឋតែជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជម្រុញកំណើនទិញ លក់ក្នុងវិស័យអចលនទ្រព្យ”៕

ធនាគារហត្ថាបានចាប់ផ្តើមលក់មូលបត្របំណុលជាលើកដំបូងនៅផ្សារហ៊ុនថៃ ដោយប្រមូលទុនបានជិត១០០លានដុល្លារ

 ដោយៈ គង់ សូរិយា

       បាងកកៈ ធនាគារហត្ថាបានដាក់លក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលរបស់ខ្លួនជាលើកដំបូង នៅក្នុងផ្សារហ៊ុនរបស់ប្រទេសថៃ ដោយប្រមូលបានទុនជិត១០០លានដុល្លារអាមេរិក។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាច ថ្ងៃទី១៧ ​មករាកន្លងមកថា ការលក់ប័ណ្ណបំណុលនៅផ្សារហ៊ុនរបស់ប្រទេសថៃ បានចាប់ផ្តើមនៅដើមខែមករានេះ ដែលជាលទ្ឋផលគឺគាប់ប្រសើរ ព្រោះយើងត្រូវការប្រមូលទុនបន្ថែម ដើម្បីផ្តល់ឥណទានដល់អតិថិជន ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា “នេះបង្ហាញពីឧត្តមភាពរបស់យើង នៅក្នុងទីផ្សារបរទេ​ស ក៏ដូចជាទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដែលធ្វើឲ្យអតិថិជនរបស់យើង​កាន់​តែមានទំនុកចិត្តបន្ថែមទៀត”។ លោកបន្តថា “ការរីកចម្រើនរបស់ធនាគារ​ហត្ថា ដោយសារការគាំទ្រពីអតិថិជន ព្រោះយើងផ្តោតលើសេវាកម្មអតិថិជនកាន់តែមានភាពងាយស្រួល និងទទួលបានទំនុកចិត្តកាន់តែខ្ពស់ ដោ​យសារយើងយកអតិថិជនជាដៃគូរបស់យើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយនឹងវឌ្ឍនភាពនេះ ធនាគារហត្ថា ក៏បានទទួលបានជោគជ័យ លើការដាក់ដំណើរការសេវាកម្ម ធនាគារចល័តកាលពីដើមឆ្នាំនេះ ពិសេសយើងទទួលបានផលចំណេញប្រ​មាណ៦០លានដុល្លារកាលពីឆ្នាំ២០២២ ដែលផលចំណេញនេះសម្រេចបានលើសពីគោលដៅដែលបានគ្រោងទុក។

ធនាគារហត្ថា បានប្រែក្លាយពីមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ទៅជាធនា​គារពាណិជ្ជ ហើយបានក្លាយជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារឈានមុខមួយនៅប្រទេសថៃ។ ការក្លាយជាបុត្រសម្ព័ន្ឋនេះ បានធ្វើឲ្យធនាគារហត្ថា ក្លាយជាធនាគារពាណិជ្ជឈានមុខមួយ ក្នុងចំណោមធនាគារពាណិជ្ជធំៗនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យកសាងផ្លូវ២ខ្សែនៅភ្នំពេញដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យកសាងផ្លូវចំនួន២ខ្សែនៅក្នុងរាជធានីភ្នំពេញ ដោយដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ីពីររូប រួមមាន លោកស៊ូកាណូ (Jalan Soekarno) និង លោក អាលីអាឡាតាស់ (Jalan Ali Alatas)។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករានេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។

ផ្លូវ២ខ្សែ ដែលត្រូវបានកសាងនោះ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរំដោះចរាចរ ពិសេសរំដោះចរាចរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ផ្លូវ២ខ្សែនេះនឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ដើម្បីតបស្នងថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មកដល់សព្វថ្ងៃនេះ។

លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានសម្តែងនូវការត្រេកអរ ចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

លោកបានលើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ដោយបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕

ការសាងសង់អគារនិងអចលនទ្រព្យមានទុនចុះបញ្ជីធំជាងគេក្នុងទំហំចំនួន១.៧០១លានដុល្លារអាមេរិក

ដោយ៖ សុផារី

 

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានចំនួន២.០៩១៥ក្រុមហ៊ុន និងចំនួននាមករណ៍បម្រុងទុកមានចំនួន១៣.០៦៨ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន៥,៩ពាន់លានដុល្លារអាមេរិក។

នេះបើតាមការប្រកាសឱ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សកម្មភាពសាងសង់អគារមានទុនចុះបញ្ជីធំជាងគេ ចំនួន៩៧៨លានដុល្លារអាមេរិក ខណៈសកម្មភាពអចលនទ្រព្យ មានទុនចុះបញ្ជីចំនួន៧២៣លានដុល្លារអាមេរិក។

ក្នុងនោះផងដែរ សកម្មភាពអាជីវកម្មទាំង៥ ដែលមានទុនចុះបញ្ជីធំជាងគេ គឺ ការសាងសង់អគារ ដែលមានទុនចុះបញ្ជីចំនួន ៩៧៨លានដុល្លារអាមេរិក ឬស្មើនឹង១៧% នៃគម្រោងចុះបញ្ជីទាំងមូល និងការចុះបញ្ជីនៃសកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ ដែលមានទុនចុះបញ្ជីចំនួន៧២៣លានដុល្លារអាមេរិក ឬស្មើនឹង១២%។

ក្រៅពីនេះ មានសកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មានទុនចុះបញ្ជីចំនួន៣៤៧លានដុល្លារអាមេរិក ឬស្មើនឹង៦% កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនចុះបញ្ជីចំនួន២៨២លានដុល្លារអាមេរិក ស្មើនឹង៥% ការលក់ដុំឯកទេសផ្សេងៗ មានទុនចុះបញ្ជីចំនួន២៨៧លានដុល្លារអាមេរិក ស្មើនឹង៥% និងផ្សេងៗទៀត មានទុនចុះបញ្ជីចំនួន៣,៣០ពាន់លានដុល្លារអាមេរិក ស្មើនឹង៥៦%៕