អចលនទ្រព្យខេត្តសៀមរាបបន្តរក្សាលំនឹងក្នុងឆ្នាំ២០២៣ ខណៈគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីជិតរួចរាល់

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅតាមតំបន់មួយចំនួននៅកម្ពុជាបានហាក់មានសន្ទុះល្អប្រសើរឡើងវិញ តែខ្លះទៀតនៅតែរក្សាលំនឹង ដូចកាលពីដើមឆ្នាំមុនដដែល។ ក្នុងនោះ ខេត្តសៀមរាបដែលជាខេត្តសក្ដានុពលមួយនៅកម្ពុជា ក៏មិនទាន់មានការប្រែប្រួលអ្វី ជាការកត់សម្គាល់ឡើយ មកដល់ដើមឆ្នាំ២០២៣នេះ។

លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ស្ថានភាពអចលនទ្រព្យនៅខេត្តសៀមរាប មិនទាន់មានអ្វីប្រែប្រួលនោះទេ។ គម្រោងវិនិយោគថ្មីៗនៅមិនទាន់មានលេចរូបរាងនៅឡើយ បើទោះបីជា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី បានប្រកាសពីការដាក់ដំណើរការឆាប់ៗនេះក្តី។

លោកបន្តថា លោកមិនទាន់ហ៊ានវាយតម្លៃ ពីស្ថានភាពយ៉ាងណានោះដែរ ពីទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប។ កាលពីឆ្នាំមុន មានអ្នកវាយតម្លៃថាស្ថានភាពនឹងល្អតែមកដល់ឆ្នាំនេះ នៅតែរក្សាលំនឹងថេរ និងមិនមានការប្រែប្រួលឡើយ។

ការអភិវឌ្ឍអចលនទ្រព្យគឺ ត្រូវពឹងលើការវិនិយោគពីខាងក្រៅប្រទេសទើបមានកំនើនប្រសើរ ប៉ុន្តែ ស្របនឹងសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយនោះ ទីផ្សារនិងស្ថានភាពអចលនទ្រព្យនៅកម្ពុជាក៏ត្រូវបានមើលឃើញថានឹងនៅតែរក្សាភាពថេរដូចនឹងឆ្នាំមុន។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងផងដែរថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជាអាចវាយតម្លៃបានថា នឹងដូចមុនកូវីដ១៩វិញនៅចុងឆ្នាំ២០២៣។ សម្រាប់នៅដើមឆ្នាំនេះ ទីផ្សារអចលនទ្រព្យនឹងអាចប្រសើរនៅតំបន់ណាដែលមានការអភិវឌ្ឍគម្រោងរដ្ឋ ដូចជា ស្ពាន ថ្នល់ ហើយសន្ទុះនៃតម្លៃដីធ្លីក៏កើនឡើង ទៅតាមសន្ទុះនៃការអភិវឌ្ឍរបស់រដ្ឋផងដែរ។

លោកបន្តថា ការវិនិយោគដីធ្លី ដើម្បីប្រាក់ចំណេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីព្រោះពេលនេះជាពេលមួយ ដែលយើងអាចនិយាយបានថា “ប្រយ័ត្ន” ខុសពីប៉ុន្មានឆ្នំា ដែលការវិនិយោគដីធ្លី គឺមានផលចំណេញខ្ពស់ ដូច្នេះបើទិញហើយដឹងតែចំណេញអាស្រ័យលើទីតាំង និងរយៈពេលនៃការវិនិយោគ៕

Kyiv asks for long-range missiles and tanks to win the war in 2023

KYIV: Ukraine will be able to win the war in 2023 if it receives more Western weapons, particularly long-range missiles and heavy tanks, Ukrainian presidential adviser Mykhaylo Podolyak told AFP on Wednesday (Jan 11).

 

Otherwise, the war will grind on “for decades”, Podolyak said, pointing out that the “bloodiest” fighting was currently taking place in eastern Ukraine in Bakhmut and Soledar.

 

“Only missiles with a range of more than 100km will allow us to significantly accelerate the de-occupation of our territories,” he told AFP in an interview.

 

The United States last year supplied Ukraine with missile systems with a range of around 80km that were credited with turning the tide of the conflict in Kyiv’s favour on several fronts.

 

Kyiv has also recently received similar French systems.

But it is putting pressure on Washington to deliver US ATACMS missiles, which boast a range of around 300km.

 

These systems would allow Ukrainian forces to target Russian arms depots deep inside Ukrainian territory controlled by Moscow but currently out of range of the weapons in Kyiv’s arsenal.

 

Ukraine could “destroy all Russian military infrastructure in occupied territories, including in Donbas” in east Ukraine and in Crimea, the Black Sea peninsula annexed by Moscow in 2014, said Podolyak.

 

Source: AFP

​សមាគម CVEA តែងតាំងសមាសភាពអនុប្រធាននិងអនុប្រធានប្រតិបត្តិសមាគមចំនួន៦នាក់សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៣-២០២៤

ដោយ៖​ សហការី

ភ្នំពេញ៖ បន្ទាប់​ពី​ប្រជុំ​ និង​បោះឆ្នោត​កាល​ពី​ល្ងាច​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ​លោក​ សន​ សៀប​ បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) ​នៅ​អាណត្តិ​ទី៨​ ឆ្នាំ​២០២៣-២០២៤។​

ជាមួយគ្នានេះដែរ សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានតែងតាំងថ្នាក់ដឹកនាំចំនួន៦នាក់ ជាសមាសភាពអនុប្រធានសមាគម និងអនុប្រធានប្រតិបត្តិសមាគមសម្រាប់អាណត្តិទី៨ ឆ្នាំ២០២៣-២០២៤ រួមមាន៖

១. លោកឧកញ៉ា កាង សុធី ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

២. លោកស្រី តាំង ហួរ ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

៣. លោក ពឹង សេរី ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

៤. លោក គុយ ញ៉េន ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

៥. លោក ហុន ម៉េងហៀង ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

៦. លោក សេង សុភ័ក្ត្រ ត្រូវបានតែងតាំង ជាអនុប្រធានប្រតិបត្តិសមាគម។

ក្នុងឱកាសទទួលតួនាទីថ្មីនេះ លោក​ សន​ សៀប​ ប្រធាន​សមាគម​ ​ក៏​បាន​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​ដឹកនាំ​ ​ដូច​ជា​ “ពង្រឹង​ខាង​ក្នុង​ ពង្រីក​ខាង​ក្រៅ”​ ដែលលោកបានលើកឡើងថា វាមានភាពចាំបាច់​ណាស់​ ។​ ការ​ពង្រឹង​ខាង​ក្នុង​មាន​ន័យ​ថា​ កសាង​សមត្ថភាព​ តាម​រយៈ​បណ្ដុះបណ្ដាល​ធនធាន ​ការ​បើក​វគ្គ​សិក្ខាសាលា​ផ្សេងៗ​ ចំណែក​ពង្រីក​ខាង​ក្រៅ​ផ្ដោត​លើ​ សក្ដានុពល​ទីផ្សារ​ទាំង​មូល​ កៀរគរ​ឲ្យ​មាន​សមាជិក​កាន់​តែ​ច្រើន​បង្កើន​ការ​ទិញ​លក់​ និង​ការ​ពង្រីក​ផ្សព្វផ្សាយ​ពី​កេរ្តិ៍ឈ្មោះ​ CVEA​ ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត៕

 

រដ្ឋាភិបាលថៃបោះទុនប្រមាណ១ពាន់លានដុល្លារសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងចំនួន៣

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរផ្លូវល្បឿនលឿនថៃ (ETA) គ្រោងស្នើសុំសាងសង់ដំណាក់កាលដំបូងនៃគម្រោងផ្លូវល្បឿនលឿន Chalong Rat-Nakhon Nayok-Saraburi ក្នុងខែមករានេះ។

គម្រោង​នេះ​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ប្រវែង១៩,២៥គីឡូម៉ែត្រ ដែល​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន Chalong Rat ទៅ​ផ្លូវ​ក្រវាត់​ទី៣ របស់​ទីក្រុង​បាងកក ដែល​មាន​ឈ្មោះ​ថា MR10 ក្រោមថវិកាសាងសង់ប្រមាណ៩៩៤,៥លានដុល្លារអាមេរិក។

លោក Surachet Laophulsuk អភិបាលអាជ្ញាធរផ្លូវល្បឿនលឿនថៃ (ETA) បានមានប្រសាសន៍ថា ETA មានទំនុកចិត្តថា គម្រោងនេះនឹងត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) នៅពេលដាក់ជូនលទ្ធផលសវនាការសាធារណៈ នៅថ្ងៃពុធនេះ។

លោក​បាន​បន្ត​ថា គម្រោង​នេះ​អាចត្រូវ​បាន​អនុម័ត ព្រោះ​ផ្លូវនេះនឹង​ជួយ​សម្រួល​ចរាចរណ៍ ​ដោយ​ភ្ជាប់​ទៅ​នឹង​ផ្លូវ​ហាយវ៉េ​បាងកក-កានចាន់បូរី របស់​នាយកដ្ឋាន​ផ្លូវ​ហាយវ៉េ។

លោក Surachet បានអះអាងថា នៅពេលគម្រោងនេះទទួលបានការអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ  ETA នឹងបញ្ជូនគម្រោងទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តមុនពេលចេញព្រះរាជក្រឹត្យស្តីពីការដកហូតកម្មសិទិ្ធដីធ្លី។

លោក​បាន​បន្ថែម​ថា “ការ​ព្រាង​ព្រះរាជក្រឹត្យ​នឹង​ប្រើ​ពេល​ប្រហែល​១ខែ ហើយ​ការ​អនុម័ត​នឹង​ប្រើ​ពេល​៦​ខែ​ទៀត ”។

ទន្ទឹមនឹងនោះ ដីធ្លីនឹងត្រូវបានដកហូតក្នុងរយៈពេលពីឆ្នាំ២០២៤-២០២៥ ហើយការសាងសង់នឹងចំណាយរយៈពេល៣៦ខែ។

អភិបាល ETA បានបន្ថែមថា ការវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់គម្រោងក៏ត្រូវបានអនុម័តដោយគណៈកម្មការធនធានធម្មជាតិ និងបរិស្ថានជាតិកាលពីឆ្នាំមុនផងដែរ៕

Exat to seek Cabinet green light for Bangkok-Saraburi expressway this year

The Expressway Authority of Thailand (Exat) said it will seek Cabinet approval for the first phase of an expressway linking Saraburi with metropolitan Bangkok late this year.

 

The Chalong Rat-Nakhon Nayok expressway is expected to open in 2025. Exat will hold the second hearing on its elevated section from Bangkok’s Chatu Chot Road in Sai Mai district to the third Bangkok ring road (MR10) before sending the project to Cabinet.

Exat said the project has been modified to link the MR10 with the Kanchanaburi-Sa Kaew motorway (MR 6) in line with the Transport Ministry’s Motorway-Rail (MR) development plan. The rerouted project needs a redesign and a new environmental impact assessment (EIA) study, Exat said.

 

It added that the new EIA study covering a two-kilometre section is 40-per-cent complete and should be finalised by early next year, ahead of the May 25 deadline.

 

We aim to present the project for Cabinet for approval late this year,” said an Exat source, citing faster-than-expected progress. Exat expects construction of the first phase to start next year and be completed in 2025.

 

The budget for the 17km section from Chatu Chote to Lam Lukka has been set at 19 billion baht. The new road will run from the Chatu Chote gateway via the Kanchanapisek ring road (M9) and Hathai Rat road before ending at Lam Luakka between Klong 9 and Klong 10 in Nakhon Nayok. The six-lane road – three lanes in each direction – will be equipped with five gates and five exits.

 

Source: The Nation

សម្ដេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍបៃតងគឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

ដោយ៖ លាងហួរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍបៃតង គឺជាគំនិតផ្ដួចផ្ដើម ដែលត្រូវបានចាប់ផ្ដើមដោយប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោកស្រីម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃអគ្គលេខាធិការដ្ឋានហិរញ្ញវត្ថុ នៃក្រុម​ការងារត្រួត​ពិនិត្យ​រួម ​នៃ​ក្រុម​ប្រទេសអាស៊ី​ប៉ាស៊ីហ្វិក ​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធប្រល័យ (ICRG-JG ) នាព្រឹកថ្ងៃទី១១ មករា នេះ។

លោកស្រី ម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយនៃអគ្គលេខាធិកាដ្ឋាន ហិរញ្ញវត្ថុបានសំដែងនូវការរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ។

លោកស្រី ម៉ីលីន បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធប្រល័យ។ លោកស្រីបានលើកទឹកចិត្តកម្ពុជា ឲ្យនាំមុខប្រទេសដទៃទៀត ក្នុងវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោកស្រីម៉ីលីន និងប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានជម្រាបជូនប្រតិភូ អំពីយុទ្ធសាស្ត្រនៃការទប់ស្កាត់ជំងឺកូវីដ១៩ នឹងបានជម្រាបជូនប្រតិភូផងដែរ អំពីកិច្ចផ្ដួចផ្ដើមអភិវឌ្ឍន៍បៃតងដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក៕

រដ្ឋមន្រ្តីសាធារណៈការស្វែងយល់ពីការកែលំអរប្រព័ន្ឋរំដោះទឹកភ្លៀង នៅផ្លូវជាតិលេខ៤

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈ​ការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យស្វែងយល់ លើវិធានការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យពិភាក្សា ស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗ ក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការ សម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។

អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុល លើការងារបច្ចេក​ទេសទាក់ទង នឹងគម្រោងសិក្សាលើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធ្វើយ៉ាងណា កំណត់ឱ្យបាននូវបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងគម្រោង។

ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាលើការពង្រីកវិសាលភាពការងារនេះ ឱ្យបានកាន់តែទូលំទូលាយ និងមានភាពច្បាស់លាស់ ដើម្បីអាចដោះស្រាយនូវបញ្ហាប្រឈម ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ធ្វើយ៉ាងណាជំរុញពន្លឿន លើការសិក្សាពីបច្ចេកទេសនៃគម្រោងការ​ងារកែលម្អប្រព័ន្ធរំដោះ ទឹកភ្លៀងនេះឱ្យបានឆាប់រហ័ស ដើម្បីធ្វើបទបង្ហាញគោរពជូនទៅលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសំដៅជំរុញឱ្យគម្រោងនេះ អាចអនុវត្តទៅបានដោយជោគជ័យ៕

 

ក្រុមហ៊ុនបរទេសជាច្រើនត្រៀមបោះទុនវិនិយោគនៅប្រទេសចិនឡើងវិញ ក្រោយបន្ធូរបន្ថយវិធានការកូវីដ-១៩ដ៏តឹងរ៉ឹង

ដោយៈ សុខុម

ប៉េកាំង: ពេលនេះបណ្ដាក្រុមហ៊ុនបរទេស កំពុងត្រៀមខ្លួនហក់ចូលបោះទុនវិនិយោគនៅក្នុងប្រទេសចិនឡើងវិញ បន្ទាប់ពីចិនបានបើកប្រទេសឡើងវិញ ដោយបន្ធូរបន្ថយវិធានការរឹតបន្តឹងការធ្វើដំណើរ និងព្រំដែនដ៏តឹង​រ៉ឹងរបស់ខ្លួនដើម្បីទប់វិបត្តិកូវីដ-១៩ កាលពីថ្ងៃអាទិត្យទី៨ ខែមករា កន្លងទៅ។

ប៉ុន្តែក្រុមធុរជន និងអ្នកវិភាគលើកឡើងថា ខណៈចំណាត់ការបន្ធូរបន្ថយនេះ អាចជួយជំរុញការវិនិយោគពីបរទេស សេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយវិបត្តិកូវីដ-១៩ គឺនៅតែត្រូវការពេលវេលា ដើម្បីងើបឡើងវិញសន្សឹមៗ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា។

ដំណឹងអំពីបណ្ដាក្រុមហ៊ុនបរទេស កំពុងត្រៀមខ្លួនហក់ចូលទីផ្សារប្រទេសចិន ឡើងវិញគួរឱ្យអបអរសាទរនេះកើតឡើង ខណៈប្រទេសចិន កំពុងបន្តប្រឹងប្រែង ដោះស្រាយបញ្ហានៃការកើនឡើង ករណីឆ្លងវីរុសកូវីដ-១៩។

ការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ-១៩ ភ្លាមៗនេះបាននាំឱ្យវីរុសកូវីដ-១៩ ឆ្លងរាលដាលពាសពេញប្រទេស ដោយយោងតាមការប៉ាន់ប្រមាណបង្ហាញថា ក្នុងមួយថ្ងៃៗមានករណីឆ្លងរាប់លានករណីឯណោះ។

ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមមន្ត្រីចិន បានគូសបញ្ជាក់ថា វីរុសកូវីដ-១៩ដែលកំពុងឆ្លងសព្វថ្ងៃជាប្រភេទវីរុសស្រាល គឺមិនអាចសាហាវនោះឡើយ ហើយបានបង្ហាញសុទិដ្ឋិនិយមថា ការឆ្លងនឹងស្ថិតក្រោមការគ្រប់​គ្រ​ងបានក្នុងពេលឆាប់ៗនេះ នៅពេលឈានដល់ភាពស៊ាំនៅក្នុងសហគមន៍៕ CNA៕

ខេត្តព្រះសីហនុផ្តួចផ្តើមគិតគូរពីអាគារបៃតងដើម្បីគាំទ្រសហគមន៍

  ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោ​ងស្ដីពី គំនិតដូចផ្ដើមអាគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនៅក្រុងជាប់មាត់សមុទ្រមួយនេះ។

សិក្ខាសាលា ដែលបានប្រារពធ្វើនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានចូលរួមជាអធិបតី ពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងស្ដីពី គំនិតដូចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ នៅសណ្ឋា​គារឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានចូលរួមពីលោក លោក ស្រីមកពីប្រទេសជប៉ុន មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងស្ដីពី គំនិតដូចផ្ដើមអាគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ នាពេលនេះ ក្នុងគោលបំណងដូចជា ទី១ ផ្ដល់ជម្រើសថាមពលស្អាត ជាពិសេសចង្ក្រានដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពងាយរងគ្រោះ ចំពោះការឆ្លងមេរោគតាមផ្លូវដង្ហើម ដែលអាចបណ្ដាលមកពីការចម្អិនអាហារ ដោយប្រើប្រាស់ឥន្ធនៈបំពុល និងបច្ចេកវិទ្យាធ្វើឱ្យគុណភាពខ្យល់ នៅក្នុងផ្ទះមិនល្អ។

ទី២ ផ្ដល់ជម្រើសថាមពលជំនួយសម្រាប់បំភ្លឺ និងសន្សំសំចៃការប្រើប្រាស់អគ្គិសនី រួមចំណែកដោយផ្ទាល់ ដល់ការកាត់បន្ថយការចំណាយរបស់គ្រួសារក្រីក្រ។

លោកឡុង ឌីម៉ង់បានបន្តថា រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យ UN-HABITAT អនុវត្តគម្រោងស្ដីពី គំនិតផ្ដួចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ ក្នុងសហគមន៍ក្រីក្រចំនួនពីរក្នុងក្រុងព្រះសីហនុ រួមមានតំបន់ទំនប់រលក (ភូមិ៣) និងតំបន់អភិវឌ្ឍន៍ភូមិថ្មី (ភូមិ១) សង្កាត់លេខ១ ក្រុងព្រះសីហនុ តាមស.ជ.ណ. លេខ២១១/២២ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិសដៅងាយស្រួលអនុវត្តន៍ គម្រោងសហគមន៍បៃតងដោយបាន ចងក្រងឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលមានប្រជាជនចំនួន១៨៦គ្រួសារជាសមាជិកក្នុងចំណោមគ្រួសារចំនួន ៣០៨គ្រួសារជាសមាជិក។

ក្រុមការងារគម្រោង បានសហការជាមួយអាជ្ញាធរដែនដី និងគណៈកម្មការសហគមន៍ ចុះសិក្សាវាយតម្លៃអំពីសេដ្ឋកិច្ចសង្គម និងកំណត់តម្រូវការក្នុងសហគមន៍ ដែលទាក់ទងទៅនឹងគម្រោង។ លទ្ធផលការសម្ភាសជាមួយប្រជាពលរដ្ឋចំនួន១៨៩គ្រួសារ បានបង្ហាញថា ប្រជាពលរដ្ឋមានការចំណាយច្រើន លើការទិញហ្គាសសម្រាប់ចម្អិនអាហារ និងការប្រើប្រាស់អគ្គិសនី ខណៈខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាព មានប្រាក់ចំណូលទាប ភាគច្រើនក្នុងសហគមន៍ ដែលមានសំណង់ផ្ទះសាងសង់ ក្នុងស្ថានភាពស្មុគស្មាញ និងណែនចង្អៀត ដែលជាហេតុនាំឱ្យមានផលលំបាកក្នុងការធ្វើដំណើរ និងទំនាក់ទំនង ពិសេសក្នុងពេលយប់៕

 

អ្នកជំនាញ: វីឡាកូនកាត់ជាប្រភេទលំនៅឋានមានតម្រូវការពេញ និយមបំផុត

ដោយ: សុផារី

ភ្នំពេញ: ចំនួនអ្នកអភិវឌ្ឍន៍បុរីមានចំនួនច្រើន និងមានការប្រកួតប្រជែងខ្ពស់នាពេលបច្ចុប្បន្ន។

អ្នកជំនាញណែនាំឲ្យអ្នកអភិវឌ្ឍន៍គិតគូរ នៅក្នុងការសាងសង់ប្រភេទវីឡាកូនកាត់ ដោយកំណត់ទំហំឲ្យសមល្មម ជាមួយនឹងទំហំនៃគ្រួសារប្រជាជនកម្ពុជាបច្ចុប្បន្ន តែបន្ថែមមកវិញនូវទីធ្លាបៃតង ដែលជាតម្រូវការនាពេលបច្ចុប្បន្ន។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយលើការសិក្សា ស្ថានភាពទីផ្សារអចលនទ្រព្យឆ្នាំ២០២២ និងការសម្លឹងទៅកាន់ឆ្នាំ២០២៣ កាលពីថ្ងៃទី៩ ខែមករាឆ្នាំ២០២៣ថា ប្រភេទលំនៅឋាន មានតម្លៃចន្លោះ៨ទៅ២០ម៉ឹនមានតម្រូវការច្រើនជាងគេ ហើយប្រភេទផ្ទះវីឡាភ្លោះ ជាប្រភេទលំនៅឋាន ដែលគួរពិចារណាក្នុងការវិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា។

អ្នកស្រីបន្តថា “យោងតាមការសិក្សាស្រាវជ្រាវ ក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានសមាជិកប្រហែល៣ទៅ៤នាក់ តែប៉ុណ្ណោះ ដូច្នេះវាមិនមានហេតុផលអ្វី ត្រូវសាងសង់ផ្ទះទំហំធំច្រើននោះទេ”។អ្នក​ស្រី​បន្ថែមថា “ផ្ទុយទៅវិញ ក្រុមគ្រួសារមួយត្រូវការទំហំសមរម្យ និងទីធ្លាបៃតងបន្ថែមទៀត”។

អ្នកស្រីបានផ្តល់យោបល់ថា អ្នកអភិវឌ្ឍន៍អាចគិតគូរ ក្នុងការអភិវឌ្ឍផ្ទះ ដែលមានទំហំល្មម ដែលលោកស្រីសំដៅដល់ប្រភេទផ្ទះវីឡា កូនកាត់ (Link House)។

យោងតាមការសិក្សារបស់ក្រុមហ៊ុនPropNex Cambodiaបានឲ្យដឹងថា ការផ្គត់ផ្គង់លំនៅឋាន នៅក្នុងទីក្រុងភ្នំពេញនៅក្នុងឆ្នាំ២០២២ រួមមាន វីឡាកូនកាត់មានចំណែក២១ភាគរយ  ផ្ទះអាជីវកម្ម៣០ភាគរយ វីឡាភ្លោះមានចំណែក៣០ភាគរយ និងវីឡាទោល១៨ភាគរយ។

អ្នកស្រីអាន សុធីតាបានបញ្ជាក់ថា លំនៅឋានប្រភេទបុរី មានតម្រូវការខ្ពស់បំផុត ស្ថិតនៅចន្លោះតម្លៃចាប់ពីប្រាំបីម៉ឺនទៅ ២០ម៉ឺនដុល្លារអាមេរិក ហើយអ្នកអភិវឌ្ឍន៍លំនៅឋាន គួរតែសាងសង់ប្រភេទផ្ទះ ដែលស្ថិតនៅតម្លៃ ដែលអ្នកទិញ ឬអ្នកវិនិយោគអាចមានលទ្ធភាពទិញបាន៕