ខ័ណ្ឌបឹងកេងកងនៅបន្តរក្សាតំណែងជាតំបន់ដែលតម្លៃដីខ្ពស់ជាងគេ ក្នុងរាជធានីភ្នំពេញ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បឹងកេងកងតាំងពីមិនទាន់ក្លាយជាខណ្ឌម្ល៉េះ តំបន់នេះមានតម្លៃខ្ពស់ជាងគេ ក្នុងចំណោមបណ្ដាតំបន់សំខាន់ៗ នៅរាជធានីភ្នំពេញ ហើ​យមកទល់នឹងដំណាច់ឆ្នាំ២០២២នេះ ឬនាពេលបច្ចុប្បន្ននេះ ខ័ណ្ឌបឹងកេងកង ពិសេសសង្កាត់បឹងកេងកង១ នៅតែជាប់ជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេដដែល។

យោងតាមការវាយតម្លៃរបស់ក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា តម្លៃដីនៅតំបន់កេងកងនាពេលនេះ មានតម្លៃរហូតដល់8,000ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះបើគណនាថា ត្រូវការទិញដីមួយឡូត៏ដែលមានទំហំ៥គុណនឹង២០ម៉ែត្រ ក៏ត្រូវចំណាយលុយប្រមាណជិត១លានដុល្លារទៅហើយ គឺ៨០ម៉ឺនដុល្លារអាមេរិក ។

កត្តាដែលជំរុញឱ្យតំបន់បឹងកេងកង១ នៅតែជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេនៅភ្នំពេញ ឬអាចនិយាយបាននៅកម្ពុជាទាំងមូល គឺដោយសារតែតំបន់ជាតំបន់កណ្ដាលរាជធានីភ្នំពេញ ជាតំបន់ដែលសំបូរអាជីវកម្មគ្រប់ប្រភេទ និងជាតំបន់ដែលមានភាពទាក់ទាញ លើការបើកអាជីវកម្មថី្មៗបន្តបន្ទាប់ ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនPropNex Cambodia ។

របាយការណ៍ដដែលនេះបង្ហាញផងដែរ ពីតំបន់ដែលមានតម្លៃខ្ពស់បន្ទាប់ពីខណ្ឌបឹងកេងកង គឺតំបន់នៃខណ្ឌដូនពេញ ដែលមានតម្លៃចន្លោះពី៣០០០ដុល្លារ ទៅជាង៧០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ បន្ទាប់មកទៀត តំបន់ទួលគោកមានតម្លៃចន្លោះ ពីជិត២០០០ដុល្លារអាមេរិទៅដល់ជិត៦០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

តំបន់ដែលមានតម្លៃដីទាបជាងគេ ក្នុងរាជធានីភ្នំពេញនោះ គឺតំបន់ព្រែកព្នៅ ដែលមានតម្លៃខ្ពស់តំបន់បំផុតក្នុងតំបន់នេះ គឺប្រមាណ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

បើតាមអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានលើកឡើងថា តំបន់ដែលមានតម្លៃដីធ្លីថ្លៃ ឬខ្ពស់ភាគច្រើនអ្នកទិញ មិនមែនទុកយកចំណេញនោះ ។ អ្នកទិញដីនៅតំបន់ទាំងនោះ បើទិញហើយគេអភិវឌ្ឍន៍តែម្ដង ដូចជាអភិវឌ្ឍន៍ជាអគារខ្ពស់ៗ ដែលមានប្រាក់ចំណេញខ្ពស់ ពីព្រោះថាការអភិវឌ្ឍអគារខ្ពស់ៗ គេអាចសង់អគារបានច្រើនជាន់ និងលក់បានច្រើនយូនីតផងដែរ ។

ជាការកត់សម្គាល់ផងដែរ នៅតំបន់ដែលមានតម្លៃខ្ពស់ៗ គឺភាគច្រើនគេអភិវដ្ឍន៍អាជីវកម្ម ដែលមានប្រាក់ចំណូលខ្ពស់ ហើយការរស់នៅតំបន់នោះក៏មានលក្ខណៈទំនើបផងដែរ ខុសពីតំបន់ដែលមានតម្លៃដីធ្លីទាបៗ ជាពិសេសនៅតំបន់ជាយក្រុង៕

 

ផែនការប្រើប្រាស់ដិធ្លីលំអិតនៅខេត្តព្រះសីហនុរយៈពេលវែងនឹងលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចុងសប្តាហ៍នេះ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គណរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា លើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២​២០៣៨ ក្រោមអធិតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីលោកវង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូ ជាមួយវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS)កាលពីថ្ងៃទី២២ ធ្នូឆ្នាំ២០២២។

កិច្ចប្រជុំនាពេលនោះ ធ្វើឡើងដើម្បីពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្រ្ត និងកំណត់ទិសដៅ គោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុ ទៅនឹងខ្សែច្រវ៉ាក់ផលិត​កម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

លោកវង្ស៊ី វិស្សុតបានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ សម្រាប់ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីសម្រេចបាននូវគោលដៅមួយចំនួនដូចជា ទី១ អាចធានាបានថាផែនការមេ និងផែនការសកម្មភាពមានសង្គតិភាព ទៅនឹងផែនការអភិវឌ្ឍថ្នាក់ជាតិ, មានប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានភាពជាក់ស្តែង និងអាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព  ទី២ កំណ​ត់បញ្ហាប្រឈម និងអាទិភាពគោលនយោបាយ លើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស វិស័យឧស្សាហកម្ម, វិស័យ ទេសចរណ៍, វិស័យហិរញ្ញវត្ថុ, ការកសាងហេរដ្ឋារចនាសម្ព័ន្ធគន្លឹះៗ និងការអភិវឌ្ឍធនធានមនុស្ស។

ទី៣ សង្កត់ធ្ងន់លើការគ្រប់គ្រងការប្រើប្រាស់ដីធ្លី ការរៀបចំក្របខណ្ឌស្ថាប័ន, និងយន្តការហិរញ្ញប្បទាន ដែលសម្រាប់គាំទ្រ និងជំរុញការអនុវត្តផែនការមេនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលនឹងមាន បច្ច័យ ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាជន។

វិទ្យាស្ថាន UPDIS គឺជាវិទ្យាស្ថានដែលធ្លាប់បានធ្វើការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍តំបន់សិនជិន (Shenzhen)របស់ប្រទេសចិន៕

 

លោកស៊ុន ចាន់ថុលៈផ្លូវល្បឿនលឿនភ្នំពេញ បាវិតគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែកុម្ភៈខាងមុខ

      ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ​ប្រតិភូ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដឹកនាំដោយលោកបណ្ឌិតឆឹម ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី១១ មករាកន្លងមកនេះ។

លោកស៊ុន ចាន់ថុល ក៏បានលើកឡើងអំពី គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើ​យគ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយ ក្នុងពេលដែលសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

លើសពីនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត ភ្នំពេញ-សៀមរាបក៏កំពុងសិក្សាផងដែរ។ ភ្ជាប់ជាមួយនឹងការលើកឡើងអំពីគម្រោ​ងផ្លូវល្បឿនលឿនទាំងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរទៅកាន់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យជួយជំរុញការដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ហើយទាក់ទងនឹងសំណូមពរនេះដែរ សមាគមសូមធ្វើការគាំទ្រ និងចូលរួមជំរុញឱ្យប្រតិបត្តិករ ផ្តល់សេវាដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ឱ្យបានច្រើន។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យបានជ្រាបពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹងវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។

ជាការឆ្លើយតប លោកប្រធានសមាគម បានបញ្ជាក់អំពីការចូលរួមប្រើប្រាស់ផ្លូវល្បឿនលឿន នាពេលកន្លងទៅ និងសន្យាថានឹងបន្តជំរុញការប្រើប្រាស់ឱ្យកាន់តែច្រើនជាងនេះទៅទៀត។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានធ្វើការសំណូមពរមកកាន់ក្រសួង ជំរុញឱ្យមានការរៀបចំចំណតរថយន្តក្រុងបន្ថែម។

លោកទេសរដ្ឋមន្ត្រី បានធ្វើការសំណូមពរឱ្យសមាគម ជំរុញការប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនី ឱ្យបានច្រើនក្នុងវិស័យដឹកជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការអព្យាក្រិត្យកាបូន ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយ៍ បញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស។

ក្រៅពីការជជែកពិភាក្សា អំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តាមផ្លូវគោក ទេសរដ្ឋមន្ត្រីក៏បានលើកឡើង អំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការលើកកម្រិតគុណភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹក។

ក្រសួងកំពុងសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែវៀតណាម ហើយប្រសិនបើគម្រោងនេះ សម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ៕

 

កម្ពុជា ចិនសម្ភោធដាក់ឲ្យប្រើប្រាស់ “ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែតអគ្គមេបញ្ជា​ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានថ្លែងថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន។

លោកបានថ្លែងបែបនេះ ពេលលោក និងលោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន”និងសិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-ចិន នៅអគារចាយ៉ាស្មាតរាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកអ​គ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន” នឹងដើរតួនាទីដ៏សំខាន់ក្នុងនាមជាវេទិកា នៃការផ្លាស់ប្តូរបទពិសោ​ធន៍ ទស្សនាទាន និងវប្បធម៌ រវាងយុវជននៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគតរួមគ្នារបស់យើង ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោកបណ្ឌិតបន្ថែមថា វេទិកានេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាបន្ថែម លើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា ការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរទស្សនកិច្ច និងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ សម្រាប់ស្រទាប់យុវជន និងបញ្ញវន្តកម្ពុជា។


 លោកបណ្ឌិតហ៊ុន ម៉ាណែតបានសង្កត់ធ្ងន់ថា “ក្នុងន័យនេះ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន ហើយក៏ជាតឹកតា​ងនៃការផ្សារភ្ជាប់ និងការបណ្តុះភាពជាមិត្តរវាងយុវជន ជំនាន់ក្រោយក្នុងនាមជា “មិត្តល្អ និងជាដៃគូល្អ”។

លោកបណ្ឌិត បានបន្ថែមទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ប្រទេស និងប្រជាជនទាំងពីរ គឺជាមិត្តដែកថែប ដែលតែងឈរនៅជាមួយគ្នា និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ មិនថាការលំបាកយ៉ាងណាក៏ដោយ។ ជាក់ស្តែង, ទោះបីជាប្រទេសចិនបានរងគ្រោះ ពីការរើសអើងជាច្រើន នៅក្នុងដំណាក់កាលដំបូង នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏កម្ពុជាយល់ថា ពេលនោះ គឺជាពេលអាសន្ន ដែលប្រទេសទាំងអស់ត្រូវលើកទឹកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងន័យមិត្តភាព និងមនុស្សធម៌ ដូចដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដូច្នោះដែរ។

ស្រដៀងគ្នានេះ ជំនួយរបស់ចិនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជា ជាពិសេសជំនួយជាវ៉ាក់សាំង និងសម្ភារបរិក្ខារពេទ្យ ក៏ដូចជាលទ្ធផលជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក៏កាន់តែបញ្ជាក់ច្បាស់លាស់ អំពីភាពចាំបាច់នៃមិត្តភាពដ៏រឹងមាំ ក្នុងនាមជាសហគមន៍វាសនារួមគ្នា។

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ជាសមិទ្ធផលមួយដែលកើតចេញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា-ចិន ដែលត្រូវបានលើកស្ទួយ តាមរយៈគោលការណ៍ នៃអធិបតេយ្យភាព ស្មើមុខស្មើមាត់ ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

Asian markets rise again on recovery hope as inflation data looms

HONG KONG: Asian equities pushed higher Wednesday as investors were buoyed by China’s reopening and optimism that key data due this week will signal a further slowdown in US inflation.

 

Traders tracked a Wall Street advance as they brushed off fresh warnings that Federal Reserve rates would continue to rise and a World Bank decision to slash its global growth forecast.

 

After a stumble Tuesday, regional markets resumed the upward push that has characterised the start of the year thanks to China’s emergence from nearly three years of zero-Covid isolation.

 

The reopening, easing of Beijing’s tech crackdown and moves to help the property sector have raised hopes for the world’s number-two economy, a crucial driver of world growth.

 

SPI Asset Management’s Stephen Innes said: “Despite a solid start to the year, there should be a lot more upside to China’s stocks, with earnings upgrades to drive further out performance.

 

“Although we are not pitching a tent in that camp just yet, many investors are starting to believe China’s reopening could be faster than expected on pent-up demand, a robust economic rebound and fewer supply constraints.”

 

In early trade, Hong Kong again led the gains by piling on more than one percent, having already added about eight percent in 2023. Shanghai, Tokyo, Sydney, Seoul and Singapore were also in the ascendancy, though there were small losses in Wellington, Taipei and Manila.

 

Focus this week is on Thursday’s US consumer price index, which is expected to show that price gains eased further in December.

 

Asian currencies, stocks rise on hopes of slowdown in Fed hikes, China reopening

 

But while that could possibly allow the Federal Reserve to take a lighter approach to its monetary tightening campaign, policymakers continue to push back against any pivot away from rate hikes.

 

Markets were battered last year by fears that almost a year of hikes will tip the economy into recession.

 

Bank boss Jerome Powell said that “restoring price stability when inflation is high can require measures that are not popular in the short term as we raise interest rates to slow the economy”.

 

Meanwhile, Fed governor Michelle Bowman said that while inflation was coming down, “we have a lot more work to do” and that once rates had peaked they would have to stay there for some time.

 

She added that “unemployment has remained low as we have tightened monetary policy and made progress in lowering inflation”.

 

“I take this as a hopeful sign that we can succeed in lowering inflation without a significant economic downturn,” she said.

 

And JP Morgan Chase CEO Jamie Dimon said borrowing costs could actually go higher than the five percent priced in by markets, suggesting they could hit six percent.

There was little reaction to the World Bank slashing its 2023 global growth forecast by about half and a warning that the economy was “perilously close” to recession owing to high inflation, rising interest rates and Russia’s invasion of Ukraine.

 

Economists have warned of a slump in the world economy as countries battle soaring costs and central banks simultaneously hike interest rates to cool demand amid ongoing disruptions from the war in Ukraine.

 

The World Bank’s latest forecast points to a “sharp, long-lasting slowdown”, with growth pegged at 1.7 percent this year, roughly half the pace it predicted in June, according to its Global Economic Prospects report.

 

Source: AFP

ការព្យាករណ៍ថ្មីៈវិស័យអចលនទ្រព្យកម្ពុជានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣នេះ វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា១,២ភាគរយ ខណៈវិស័យសំណង់នឹងងើបឡើង ក្នុងអត្រា១,៧ភាគរយ។

យោងតាមវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះបានឱ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា១,៧% និង១,២% រៀងគ្នា។

របាយការណ៍ដដែលបានឱ្យដឹងថា កំណើននៃវិស័យសំណង់ និងអច​លនទ្រព្យនេះ ត្រូវបានគាំទ្រដោយកំណើនតម្រូវការក្នុងស្រុក ផ្តោតលើទីផ្សារអចលនទ្រព្យ លំនៅដ្ឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការ អនិវេសជន ត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។

ធនាគារជាតិនៃកម្ពុជាក៏រំពឹងដោយសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់៦ភាគរយ នៅឆ្នាំ២០២៣នេះ ដោយពឹងផ្អែកលើវិស័យសំខាន់ៗមួយចំនួន ដូចជា កំណើនក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់ និងអចលនទ្រព្យជាដើម៕

ទុនវិនិយោគក្នុងស្រុកនិងមកពីប្រទេសចិនគ្របដណ្តប់ចំណែកទីផ្សាររហូតដល់៩៦ភាគរយ

   ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្នុងឆ្នាំ ២០២២កន្លងទៅ ការវិនិយោគពីខាងក្រៅប្រទេសនៅតែបន្តថមថយ និងអសកម្ម ដោយជំនួសមកវិញនូវការវិនិយោគ ពីអ្នកវិនិយោគក្នុងស្រុក។

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក បូកជាមួយនឹងការវិនិយោគមកពីប្រទេសចិន មានចំណែករហូតដល់៩៦ភាគរយ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក មានទឹកប្រាក់ប្រមាណ២.១៥៩លានដុល្លារអាមេរិក ដែលមានចំណែកប្រមាណ៥៣,៥៤ភាគរយ នៃការវិនិយោគសរុបក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យការវិនិយោគរបស់វិនិយោគិន ក្នុងជាប់ចំណាត់ថ្នាក់លេខ១។ ចំណែកចិនបានបោះទុនវិនិយោគ ប្រមាណ១.៦៩៤លានដុល្លារអាមេរិកនៅកម្ពុជាក្នុងឆ្នាំ២០២២កន្លងទៅ ឬមានចំនែកប្រមាណ៤២,០១​ភាគរយ ធ្វើឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ២ ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

លោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បានមានប្រសាសន៍កន្លងមកថា នៅក្នុងអំឡុងវិបត្តិកូវីដ១៩ និងបន្តមកដល់ឆ្នាំ២០២២ ក្រោយរដ្ឋាភិបាលបើកប្រទេសឡើងវិញ ក៏ការវិនិ​យោគពីខាងក្រៅប្រទេស នៅតែបន្តមានចំនួនតិចតួច ប៉ុន្តែក្នុងពេលរំហូរអ្នកវិនិយោគបរទេស ចូលមកកម្ពុជាមានចំនួនតិចតួច វាជាឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។

លោកបន្តថា “តាមរយៈការវិនិយោគ ពីអ្នកវិនិយោគក្នុងស្រុកនេះដែរ បានធ្វើឱ្យទុនវិនិយោគសរុប នៅក្នុងប្រទេសមិនធ្លាក់ចុះខ្លាំង និងមានសក​ម្ម​ភាពវិនិយោគជាបន្តបន្ទាប់”។ លោកបន្តថា “ជាក់ស្ដែងដូចយើងបានឃើ​ញហើយនៅក្នុងឆ្នាំ២០២២កន្លងទៅ គម្រោងវិនិយោគមួយចំនួនធំនៅតែមានវិនិយោគិនក្នុងស្រុក ជាដាក់ទុនវិនិយោគដដែល ស្របនឹងវិនិយោគិនបរទេស នៅមិនទាន់ចូលមកកម្ពុជា ដូចកាលមុនកូវីដ១៩នៅឡើយ”។

មិនថាតែគម្រោងវិនិយោគទេ ដែលបណ្ដាក់ទុនវិនិយោគដោយអ្នកវិនិយោគក្នុងស្រុកនោះ សូម្បីតែអ្នកទិញខុនដូ អ្នកវិនិយោគលើគម្រោងខុនដូភាគច្រើន ក៏ជំនួសដោយវិនិយោគិនក្នុងស្រុកដែរ ស្របនឹងទីផ្សារមួយនេះពីដើមឡើងគឺពឹងផ្អែកទីផ្សារបរទេស ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានឱ្យដឹងថា ជាការពិតណាស់ក្នុងឆ្នាំ ២០២២ អ្នកទិញខុនដូក្នុងប្រទេសកម្ពុជា ភាគច្រើនជាអ្នកក្នុងស្រុក និងមិនសូវមានជនបរទេសមកច្រើននៅឡើយទេ។ ចំណែកអ្នកអភិវឌ្ឍន៍ខុនដូវិញ ក៏បានកែប្រែរចនាបថរបស់ខ្លួនដើម្បីឱ្យស្របតាមទីផ្សារក្នុងផងដែរ៕

បុរីវិមានសំណាងផ្តល់នូវប្រូម៉ូសិនជាច្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន

ជំរាបសួរ🙏🙏
អបអរពិធីបុណ្យចូលឆ្នាំចិនប្រពៃណីចិន 🧧 ក្នុងឱកាសដ៏ពិសេសនេះ បុរីវិមានសំណាងបានរៀបចំនូវប្រម៉ូសិនជាច្រើនសន្ធឹកសន្ធាប់ជូនអតិថិជនរួមមាន៖

ការផ្តល់អាំងប៉ាវនាំសំណាងភ្លាមជូនអតិថិជនដែលកក់៖
-វីឡាព្រីន បញ្ចុះជូន 3,000$ភ្លាមៗ
-វីឡាឃ្វីន បញ្ចុះជូន 5,000$ភ្លាមៗ
-វីឡាឃីង បញ្ចុះជូន 10,000$ភ្លាមៗ

ការថែមជូនថ្នាំការពារសត្វកណ្តៀរនិងសុីទែនទឹកចំណុះ ១៥០០លីត្រ ហើយអ្វីដែលពិសេសគឺលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង រថយន្ត Lexus LX 600សេរីឆ្នាំ 2022។ កម្មវិធីនេះចាប់អនុវត្តន៍ពីថ្ងៃនេះរហូតដល់ ថ្ងៃទី២៤ ខែមករា ២០២៣ នេះ។

សម្រាប់ព័ត៌មានលំអិត 095 96 2000

អ្នកជំនាញជាតិ អន្តរជាតិមានទស្សនវិស័យបែបណាខ្លះទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជានឹងឃើញមានការកើនឡើង នូវគម្រោងលំនៅឋានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ចំណូលទាបដល់មធ្យម ស្របពេលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមអ្នកអភិវឌ្ឍន៍ឱ្យពិចារណាលើទីផ្សារនេះ។

រដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមអនុវត្តគោលនយោបាយ លើកលែងពន្ធសម្រាប់ផ្ទះតម្លៃក្រោម៧០.០០០ដុល្លារផងដែរ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យក្នុងឆ្នាំខាងមុខផងដែរ។  ផ្លូវល្បឿនលឿន ស្ពាន និងអាកាសយានដ្ឋានអន្តរជាតិថ្មី នៅទូទាំងប្រទេស គឺជាការអភិវឌ្ឍន៍ ដែលយើងរង់ចាំយ៉ាងអន្ទះសារ។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏លំបាក សម្រាប់ទីផ្សារអចលនទ្រព្យ នៅក្នុងបណ្តាប្រទេសនានាជាច្រើន ហើយអ្នកទិញមានជម្រើសច្រើន ក្នុងការសម្រេចចិត្តទិញរបស់ពួកគេ។

លោកបន្តថា “ទោះបីជាបរិមាណលក់ប្រចាំឆ្នាំរបស់យើង បើប្រៀបធៀបទៅនឹងមុនកូវីដ ថយចុះរហូតដល់ឆ្នាំ២០២២យ៉ាងណាក្តី ប៉ុន្តែយើងនៅតែអាចសម្រេចបានតំណែង ជាគម្រោងលក់ដាច់បំផុតមួយ ក្នុងចំណោ​មគម្រោង ដែលលក់ដាច់បំផុតទាំង៣នៅក្នុងទីផ្សារកម្ពុជា”។

លោកបានអះអាងថា “ឆ្នាំ​២០២៣នេះ នឹង​ក្លាយជា​ការ​ចាប់​ផ្តើម​សករាជ​ថ្មី​ សម្រាប់​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ដោយសារទីផ្សារប្រហែល៥០ភាគរយពឹងផ្អែកលើអតិថិជនបរទេស”។

លោក Edward Lee បានបញ្ជាក់ថា  ក្រៅពីគម្រោង Prince Happiness Plaza Serviced Apartment និងគម្រោង One Tropica Borey Private Residences ក្រុមហ៊ុនក៏កំពុងដាក់ចេញនូវគម្រោងវិនិយោគទេសចរណ៍ថ្មីៗមួយចំនួនក្នុងឆ្នាំ២០២៣ ដូចជា រមណីយដ្ឋានវីឡានៅមាត់សមុទ្រ Bay of Lights។

ជាមួយគ្នានេះ លោក Adam Fitzpatrick នាយកនៃទីភ្នាក់ងារ IPS Cambodia ជឿជាក់ថា “ដោយសារមានជម្រើសជាច្រើននៅទីនោះ ការកំណត់តម្លៃ ត្រូវតែមានលក្ខណៈប្រកួតប្រជែងដើម្បីទាក់ទាញវិនិយោគិន”។

អ្នកអភិវឌ្ឍន៍ដ៏ធំមួយរូបមកពីទីក្រុងហុងកុង ក៏មានសុទិដ្ឋិនិយមចំពោះទីផ្សារនៅឆ្នាំនេះផងដែរ។

លោក Ben Li ស្ថាបនិកក្រុមហ៊ុន Urban Village and Factory Phnom Penh បានមានប្រសាសន៍ថា តម្រូវការបានកើនឡើងក្នុងអំឡុងត្រីមាសទី៣ និងត្រីមាសទី៤ ក្នុងឆ្នាំ២០២២ សម្រាប់វិស័យលំនៅដ្ឋាន ជាពិសេសពីអតិថិជនក្នុងស្រុក។

លោក Ben Li បានបន្តថា “ឆ្នាំ២០២៣នេះ នឹងមានភាពល្អប្រសើរជាងនេះ ដោយសារគេអាចព្យាករណ៍ ពីការកើនឡើងនៃតម្រូវការពីសំ​ណាក់វិនិយោគិនចិន”។

ជាមួយគ្នានេះ លោក ឡោ វិចិត្រ ប្រធានសមាគមអចលនវត្ថុសកល ប្រចាំនៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “តម្រូវការអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំ២០២៣នេះ”។

លោកបន្តថា“ គោលនយោបាយ ដែលបង្កភាពងាយស្រួលដល់វិនិយោគិនរបស់កម្ពុជា នឹងបង្កើតតម្រូវការកាន់តែច្រើន ហើយច្បាប់ពន្ធដារថ្មីក៏រំពឹងថា នឹងផ្តល់ផលល្អប្រសើរផងដែរ”។

លោក Colin Tan អ្នកជំនាញផ្នែកអចលនទ្រព្យ ស្ថាបនិកក្រុមហ៊ុន Colin Tan Training International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា“ភាពរីកចម្រើនរបស់កម្ពុជា នៅតែបន្តទាក់ទាញអ្នកជំនាញអន្តរជាតិផងដែរ”។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងភ្នំពេញ នាពេលថ្មីៗនេះ លោក Colin Tan បានមានប្រសាសន៍ថា “វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា មានសក្តានុពលខ្លាំងជាងបណ្តាប្រទេសជិតខាងដូចជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម ដោយសារតែកម្ពុជាមានកំណើនប្រជាជនកាន់តែច្រើន”៕

ប្រធានPATA-CCលើកសំណើរចំនួន៧ចំណុចជូនរដ្ឋមន្រ្តីដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA-CC) លោកធួន ស៊ីណាន បានលើកសំណើរចំនួន៧ចំណុច ទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩។

លោកបានលើកសំណើរនេះ នៅក្នុងកិច្ចប្រជុំលើកទី៣(តាមរយៈប្រព័ន្ធវិដេអូ Zoom) នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក្រោ មអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកធួន ស៊ីណានបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនារសៀលថ្ងៃទី១១ មករានេះថា ក្នុងនាម PATA-CC ខ្ញុំបានស្នើសុំចំណួចមួយចំនួន ដូចខាងក្រោម ទី១-ស្នើរសុំ បន្ថែម Influencer មកពីបណ្ដាប្រទេសជាគោលដៅ ដើម្បីជួយជំរុញក្នុងផ្សព្វផ្សាយពីកម្ពុជា។ ទី២-ស្នើរសុំ ពង្រីកការផ្សព្វផ្សាយតាមប្រព័ន្ធ Digital អោយបានកាន់តែទូលំទូលាយ។

ទី៣-ស្នើរសុំ រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ខេត្ត ជួយជម្រុញ និងគាំទ្រ រាល់ Platform ពិពណ៌អន្តរជាតិនាៗ  ទី៤-ស្នើរសុំបង្កើតអោយមាន Standard ច្បាស់លាស់ ទៅលើ វិស័យដូចខាងក្រោម A-កសិទេសចរណ៍ B – ទេសចរណ៍នេសាទ C- ទេសចរណ៍សាសនា ( Buddhist Tourism / Spiritual Tourism)។

ទី៥- ស្នើសុំអោយមានការហោះហើរត្រង់ អោយបានកាន់តែទូលំទូលា​យ ទី៦- តម្លៃសេវាកម្មក្នុងខេត្តព្រះសីហនុមានតម្លៃខ្ពស់ ពិបាកក្នុងការប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងទី៧- បញ្ហាទាលុយពីភ្ញៀវទេសចរណ៍នៅតែមាន តាមបណ្ដាប្រលានអន្តរជាតិ និងព្រំដែនអន្តរជាតិមួយចំនួន ប៉ុន្តែកើតឡើងទៅលើបណ្ដាជនជាតិមួយបុណ្ណោះ៕