ផ្សារហ៊ុនអាស៊ីហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្រោយចិនបើក ប្រទេសឡើងវិញ

ដោយ: គង់ លាងហួរ

ហុងកុង: ផ្សារហ៊ុននៅទីក្រុងហុងកុង បានហក់ឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល៦ខែ ស្របពេលមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចចិននឹងចាប់ផ្តើមងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយការបង្ក្រាបឧស្សាហកម្មបច្ចេកវិទ្យាក៏ជិតបញ្ចប់ផងដែរ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានកើនឡើង១,២ភាគរយ គិតត្រឹមម៉ោង១០:០៩នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ និងអាចសម្រេចបានថ្លៃបិទខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី០៨ ខែកក្កដា។

ចំណែកសន្ទស្សន៍ Hang Seng Tech  និងសន្ទស្សន៍ Shanghai Composite បានកើនឡើង១,៤ និង០,២ភាគរយរៀងៗគ្នា។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន Alibaba Group បានកើនឡើង៤,៥ភាគរយដល់១១៤,៧ដុល្លារហុងកុង ហើយផ្សារហ៊ុនរបស់ក្រុមហ៊ុនTencent Holdings បានកើនឡើង៣,៣ភាគរយ ដល់៣៧៤,២ដុល្លារហុងកុង។

ផ្សារហ៊ុន Baidu បានកើនឡើង៣,៦ភាគរយ ដល់១៣៥,៤ដុល្លារហុងកុង។ ចំណែក ផ្សារហ៊ុន Wuxi Biologics បានកើនឡើង៨,៣ភាគរយដល់៧៣,១៥ដុល្លារហុងកុង ហើយផ្សារហ៊ុន Ping An Insurance បានកើនឡើង៣,២ភាគរយ ដល់៥៨,៥៥ដុល្លារហុងកុង។

យោងតាមទិន្នន័យ ដែលមានប្រេកង់ខ្ពស់មួយចំនួនបានឱ្យដឹងថា ការធ្វើដំណើររវាងទីក្រុង និងចំនួនអ្នកធ្វើដំណើរនៅតាមទីក្រុងធំៗ ដូចជា ទីក្រុងប៉េកាំង និងសៀងហៃ កំពុងកើនឡើង។

នៅក្នុងសញ្ញាមួយផ្សេងទៀត នៃការបន្ទន់ជំហររបស់ទីក្រុងប៉េកាំងចំពោះវេទិកាបច្ចេកវិទ្យាធំៗ រដ្ឋបាលក្រុងHangzhou បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីម្សិលមិញនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ជាមួយក្រុមហ៊ុនអេឡិចត្រូនិកយក្ស Alibaba ផងដែរ។

ក្រុមពាណិជ្ជករភាគហ៊ុន កំពុងតាមដានយ៉ាងដិតដល់ នូវទិន្នន័យអតិផរណានៅខែធ្នូរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវកំណត់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

តម្លៃ​ទំនិញ​ប្រើ​ប្រាស់​របស់​អាមេរិក ​ប្រហែល​ជា​កើន​ឡើង៦,៥ភាគរយ​កាល​ពី​ខែ​ធ្នូ ដោយ​ធ្លាក់​ចុះ​ពី​ការ​កើន​ឡើង៧,១ភាគរយ​ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២២។ នេះ​បើ​តាម​ការ​ព្យាករ​របស់ក្រុមហ៊ុនJPMorgan Chase។

ចំណែកផ្សារហ៊ុនអាស៊ីសំខាន់ៗផ្សេងទៀត ក៏បានកើនឡើងផងដែរនៅថ្ងៃពុធនេះ។  ផ្សារភាគហ៊ុន Nikkei225 របស់ជប៉ុន បានកើនឡើង១,៣ភាគរយ ខណៈផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូងកើនឡើង០,២ភាគរយ ហើយផ្សារហ៊ុនS&P/ASX 200 របស់អូស្ត្រាលី ហក់ឡើង១ភាគរយ៕

តម្លៃប្រេងសាំងធម្មតាលក់ក្នុងតម្លៃ៤.២០០រៀល ចំណែកម៉ាស៊ូតតម្លៃ៤.៤០០រៀល

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ២០ ខែមករា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ៤.២០០រៀល និងម៉ាស៊ូតត្រូវលក់៤.៤០០រៀល ក្នុង១លីត្រ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូនេះ បានឱ្យដឹងថា សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជានឹងត្រូវលក់នៅក្នុងតម្លៃ៤.២០០រៀល ចំណែកប្រេងម៉ាស៊ូតនឹងត្រូវលក់ក្នុងតម្លៃ៤.៤០០រៀល។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

 

Trade through China-Cambodia jointly invested special economic zone up 12 pct last year

The value of imports and exports passing through the China-Cambodia jointly invested Sihanoukville Special Economic Zone (SSEZ) reached 2.49 billion U.S. dollars in 2022, a year-on-year increase of 12 percent, SSEZ General Manager Cao Jianjiang told Xinhua on Tuesday.

 

Cao said the 11-square-km industrial zone has accommodated 175 companies from China, the United States, Europe, Southeast Asia and other regions, creating nearly 30,000 jobs.

 

“The growth last year clearly reflects the resilience of the zone’s development, which has steadily contributed to Cambodia’s socio-economic development,” he said.

Situated in the southwestern

coastal province of Preah Sihanouk, the SSEZ is the country’s largest industrial zone in terms of size and occupancy.

 

The Cambodian Ministry of Commerce’s Undersecretary of State and Spokesman Penn Sovicheat said the SSEZ is a perfect example of win-win cooperation under the framework of the China-proposed Belt and Road Initiative.

 

“The SSEZ has provided a lot

of jobs to Cambodian workers and served as a role model for the cluster industries and as a base for exports,” he told Xinhua.

Long Dimanche, deputy governor of Preah Sihanouk province, said the SSEZ has good potential for investors as it is located adjacent to the Sihanoukville Autonomous Port, the sole international and commercial deep-sea port of Cambodia.

“The SSEZ has played an important role in supporting Cambodia’s economic development and has become a link of regional and global supply chains,” he told Xinhua.

 

Source: Xinhua

ទីផ្សារលក់រាយរំពឹងកើនដល់ទំហំច្រើនជាង៨៧ម៉ឺនមែត្រក្រឡា នៅក្នុងឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ក្រោយការបើកដំណើរការផ្សារទំនើប Aeon Mall មានជ័យនៅបណ្តោយផ្លូវ៦០ម៉ែត្រ និងគម្រោងជាច្រើនផ្សេងទៀត បានផ្គត់ផ្គង់ទីផ្សារលក់រាយ កើនឡើងដល់ជាង៤៣ភាគរយនៃការផ្គត់ផ្គង់សរុប។

នៅក្នុងឆ្នាំ២០២៣នេះ ទីផ្សារលក់រាយត្រូវបានរំពឹងថា នឹងមានទំហំ ច្រើនជាង៨៧ម៉ឺនមែត្រក្រឡា។

អ្នកស្រី អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ការផ្គត់ផ្គង់លក់រាយត្រូវបានគេរំពឹងថា នឹងលើសពី៨៧៧.៨២៣ម៉ែត្រការ៉េ នៃទំហំដីឡូតិ៍សុទ្ធ។

លោកស្រីបានបន្តថា “ការកើនឡើងនៃចំនួនផ្សារទំនើប ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យហាងលក់ទំនិញ ដែលមានចំណាត់ថ្នាក់ទាប មានភាពទំនេរខ្ពស់ និងអាចជួបប្រទះបញ្ហាប្រឈម ដែលជាលទ្ធផល នឹងជំរុញឱ្យផ្សារទំនើបកាន់តែច្រើន ទាមទារឱ្យមានការជួសជុល កែច្នៃឡើងវិញ ឬផ្លាស់ប្តូរ ដោយប្រើប្រាស់យុទ្ធសាស្ត្រដំណើរការថ្មីមួយ”។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ក្រុមហ៊ុន PropNex Cambodia បានបង្ហាញថា គម្រោងលក់រាយថ្មីចំនួន០២ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២២ ខណៈគម្រោង ដែលបានបញ្ចប់រួចរាល់មានចំនួនរហូតដល់ទៅ១៥ ត្រូវបានចាក់បញ្ចូលបន្ថែមទៅក្នុងទីផ្សារលក់រាយ នៅក្នុងទីក្រុងភ្នំពេញ។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងដែលទើបបញ្ចប់ថ្មីៗទាំងនេះ តំណាងឱ្យផ្ទៃក្រឡាសុទ្ធចំនួន៣៥៨.៤៧៧ ឬស្មើនឹងចំនួន៤៣ភាគរយ នៃការផ្គត់ផ្គង់សរុប។

កាលពីពេលថ្មីៗនេះ ផ្សារទំនើប អ៉ីអនម៉ល មានជ័យ បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលក្លាយជាផ្សារទំនើបធំជាងគេ នៅក្នុងប្រទេសកម្ពុជា ក្រោមទុនវិនិយោគប្រមាណជិត២៩០លានដុល្លា​រអាមេរិក សាងសង់នៅលើផ្ទៃដីជាង១៧ម៉ឺនម៉ែត្រការ៉េ ក៏បានរួមចំណែកនៅក្នុងការផ្គត់ផ្គង់បន្ថែមទៅក្នុងទីផ្សារមួយនេះផងដែរ៕

China announces new tax relief for small businesses in effort to bolster growth

China said on Monday that small businesses with monthly sales of less than 100,000 yuan ($14,744.48) would be exempt from value-added tax (VAT) from January 1 to December 31, 2023, another move to ease the burden for firms amid the nation’s stronger efforts in bolstering growth.

 

The news was announced on the official website of the Ministry of Finance on Monday.

 

The move is in line with China’s efforts of reliving burden for the vast small and micro businesses, which are strong forces in generating jobs and wealth for the society, but are also the ones that suffered the most during the economic headwinds and epidemic impact, Zhong Hong, an independent analyst, told the Global Times on Monday.

 

Zhong noted that in the past several years and during China’s fight against the coronavirus, China has ramped up its tax and fee incentives and supporting policies to enterprises, especially small ones, a move that has not only offered a “timely rain” to companies in financial drought but also served as a shot in the arm for the economy.

 

As of December 15, China had cut or deferred taxes and administrative fees by more than 4 trillion yuan in 2022, according to a report from the China Central Television on January 1.

Among the tax relief moves, 2.4 trillion yuan of VAT credit refunds have been returned to taxpayers’ accounts, 3.7 times the amount returned in 2021. Newly reduced taxes and fees stood at 884 billion yuan, with the amount deferred coming in at 733.1 billion yuan, read the report.

 

Wang Daoshu, deputy head of the State Taxation Administration, said at a press conference in Beijing in mid-November that China’s tax relief efforts have effectively eased tax and fee burdens on businesses, with their tax and fee payments per 100 yuan of operating revenue dropping 5.3 percent, according to taxation authorities’ monitoring of 100,000 enterprises.

 

Source: Global Times

ភ្ញៀវជប៉ុនត្រៀមមកវិញ អ្នកជំនាញជួយបណ្តុះបណ្តាលអ្នកជំនាញស្ប៉ា-ម៉ាស្សាកម្ពុជា ដើម្បីត្រៀមទទួលទេសចរជប៉ុន

   ដោយៈ គង់ សូរិយា

       សៀមរាបៈ រាជរដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ា និងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀ​មរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន សំដៅជួយដល់ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

កន្លងមក មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះ១វគ្គមកហើយ នៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម២៥រូប។ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តវគ្គបណ្តុះបណ្តាលលើកទី២ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះមានសិក្ខាកាមចំនួន២៥រូប។

ពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី២នេះ ធ្វើឡើងក្រោមអធិបតីភាពលោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាប តាមប្រព័ន្ធអនឡាញ (Zoom)។

លោកប៉ាក់ សុខុម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាកម្ពុជា ក្នុងការផ្តល់សេវាកម្ម និងជំនាញក្នុងសេវាកម្មស្ប៉ា អោយកាន់តែប្រសើរឡើង។ ការបណ្តុះបណ្តាលជំនាញស្ប៉ានេះ ស្របតាមស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលកម្ពុជាត្រូវបានប្រទេសសមាជិក គាំទ្រក្នុងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សា ស្តង់ដាអាស៊ានសម្រាប់ជំនាញស្ប៉ានេះ។

លោក Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបង្ហាញសុទិដ្ឋិនិយមថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកពង្រឹងជំនាញបន្ថែម ដល់អ្នកជំនាញស្ប៉ាម៉ាស្សា ដែលបានផ្អាកពីការងារក្នុងអំឡុងកូវីដ-១៩ ឲ្យទទួលបានចំណេះដឹង និងជំនាញឡើងវិញ ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក៏ដូចជារង់ចាំស្វាគមន៍ទេស​ចរជប៉ុនឡើងវិញផងដែរ ព្រោះថាទេសចរជប៉ុនចូលចិត្ត សេវាកម្មម៉ាស្សានេះ។

លោក Kunihiko Hirabayashi បានបន្តថា “ជំនាញស្ប៉ាម៉ាស្សានេះទាមទារ ឲ្យអ្នកជំនាញយល់ដឹងច្បាស់លាស់ ពីប្រព័ន្ធប្រសាទ និងសាច់ដុំ ដើម្បីផ្ដល់សេវាបែបព្យាបាលផង និងផាសុកភាព”។

លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់លើការសិក្សាមួយវគ្គពេញ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗពីគ្រូឧទ្ទេស ដែលមានជំនាញច្បាស់លា​ស់យកទៅអនុវត្តបន្ត នៅកន្លែងអាជីវកម្ម និងការងាររៀងៗខ្លួន។

បច្ចុប្បន្ន ក្រោមកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរ​ណ៍អាស៊ាន (ASEAN MRA-TP) ប្រទេសសមាជិកកំពុងខិតខំជំរុញការបណ្តុះបណ្តាលជំនាញ៣២ ក្នុងផ្នែសេវាកម្មសណ្នាគារ និងសេវាកម្មធ្វើដំនើរ​ តាមស្តង់ដាបណ្ដុះបណ្ដាលរួមអាស៊ាន។

អាស៊ាននឹងបញ្ចូលជំនាញស្ប៉ា ៦ និងជំនាញម៉ាយ៣២ជំនាញបន្ថែមទៀត ដែលនឹងធ្វើឲ្យអាស៊ានមាមជំនាញ៧០ ដែលត្រូវបណ្ដុះបណ្ដាលតាមស្តង់ដារួម និងទទួលស្គាល់គ្នា ដើម្បីជំរុញបម្លាស់ទីការងារទាំងនេះក្នុងតំបន់ស្របតាមច្បាប់៕

អត្ថប្រយោជន៍ចំនួន៥! ការបើកប្រទេសចិនឡើងវិញជាសញ្ញាវិជ្ជមានសំរាប់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

ប៉េកាំងៈ បន្ទាប់ពីអនុវត្តគោលនយោបាយសូន្យ-កូវីដ យ៉ាងតឹងរ៉ឹងជិត៣ឆ្នាំ ទីបំផុតប្រទេសចិន បានបើកព្រំដែនឡើងវិញ គួរឱ្យអបអរសាទរកាលពីថ្ងៃអាទិត្យ ទី៨ ខែមករា ដោយនាំមកនូវក្ដីសង្ឃឹមខ្ពស់ សម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ ជាពិសេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ដែលទន្ទឹងរង់ចាំស្វាគមន៍ទេសចរចិន យ៉ាងកក់ក្ដៅ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ធំៗទាំង៥ នៃការបើកប្រទេសចិន ឡើងវិញ ដែលអ្នកជំនាញមើលឃើញថា អាចជួយស្រោចស្រង់សេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០២៣។

*អត្ថប្រយោជន៍ទី១

ទោះបីជាមានការរអាក់រអួលខ្លះៗ រយៈពេលខ្លីដោយសារកង្វះបុគ្គ​លិកក្ដី ក៏ការបញ្ចប់វិធានការរឹតបន្តឹង នឹងជួយដោះស្រាយជាបណ្ដើរៗ នូវបញ្ហាជាប់គាំងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានបណ្ដាលឱ្យមានការពន្យារពេលយូរសម្រាប់ការផលិត នូវផលិតផលសំខាន់ៗ រាប់ចាប់ពីរថយន្តរហូតដល់ទូរស័ព្ទ iPhone ដោយជួយបន្ធូរសម្ពាធអតិផរណា។

*អត្ថប្រយោជន៍ទី២

ការទទួលបានពីការបន្តធ្វើដំណើរទៅ និងមកប្រទេសចិន។ ខុសពីរំហូរទំនិញ និងមូលធនដែលនៅតែរឹងមាំ ទោះបីជាស្ថិតនៅក្រោមគោលនយោបាយសូន្យ-កូវីដយ៉ាងណាក្ដី ការធ្វើដំណើរចេញ និងចូលប្រទេសចិន ត្រូវបានកាត់បន្ថយ ដោយធ្លាក់ចុះរហូតដល់ទៅ៧៩% សម្រាប់ពលរដ្ឋមកពីចិនដីគោក (ចិនប៉េកាំង) និង៩៥% សម្រាប់ជនបរទេសក្នុងឆ្នាំ២០២១ បើធៀបនឹងកម្រិតក្នុងឆ្នាំ២០១៩។

ការបន្ធូរបន្ថយវិធានការរឹតបន្តឹង លើការធ្វើដំណើរឆ្លងដែនបានជួយជំរុញប្រតិបត្តិការ និងការវិនិយោគរបស់ពហុជាតិសាសន៍។ បណ្ដានាយកប្រតិបត្តិ នឹងបន្តការធ្វើដំណើរទៅមក រវាងការិយាល័យកណ្តាល និងប្រទេសចិន ហើយវានឹងជួយសម្រួលដល់កិច្ចព្រមព្រៀង និងគម្រោងថ្មីៗ។

ទន្ទឹមនឹងនេះដែរ បណ្ដាសហគ្រិនចិន នឹងចាប់ផ្តើមដំណើរកម្សាន្តដែ​លត្រូវបានពន្យារពេលយូរមកហើយ ដើម្បីស្វែងរកឱកាសនៅក្នុងទីផ្សារក្រៅប្រទេស។

ស្ថានភាពល្អប្រសើរ ក៏នឹងជួយឱ្យក្រុមហ៊ុននានា ដែលមានមូលដ្ឋាននៅប្រទេសចិន ទាក់ទាញ និងរក្សាទុកអ្នកមានទេពកោសល្យពីបរទេសផងដែរ។ កាលពីខែមករា ឆ្នាំ២០២២ មានជនបរទេសរហូតដល់ទៅប្រមាណ១០០.០០០នាក់ គ្រាន់តែរង់ចាំវិលត្រលប់ទៅក្រុងសៀងហៃ។

*អត្ថប្រយោជន៍ទី៣

ការបើកប្រទេសចិន ឡើងវិញនេះនឹងធ្វើឱ្យអតិថិជន ប្រើប្រាស់ចិន មានសកម្មភាពកម្រើកឡើងវិញភ្លាមៗ។

ទំនុកចិត្តរបស់អតិថិជនប្រើប្រាស់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ២០២២ ប៉ុន្តែវាបានកើនឡើងវិញយ៉ាងខ្លាំងរួចទៅហើយ ចាប់តាំងពីចិន បើកប្រទេសឡើងវិញ ដែលធ្វើឱ្យអតិថិជនប្រើប្រាស់ជនជាតិចិន មានទំនុកចិត្តបំផុតក្នុងពិភពលោក។ នេះបើយោងតាមការស្ទង់មតិចុងក្រោយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងពិគ្រោះយោបល់ពហុជាតិសាស្ត្រ Ipsos។

នេះក៏មានឱកាស ដែលសេដ្ឋកិច្ចស្ទុះងើបឡើងខ្លាំងផងដែរ ក្នុងឆ្នាំ២០២៣ ខណៈប្រជាជនចិន វណ្ណៈកណ្តាលចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់។ អតិថិជនប្រើប្រាស់ជនជាតិចិន មិនទទួលបានមូលប្បទានបត្រពីរដ្ឋាភិបាលដូចនៅលោកខាងលិចនោះទេ ប៉ុន្តែពួកគេបានរក្សាទុកសាច់ប្រាក់អំឡុងពេលវិបត្តិកូវីដ-១៩។

ប្រាក់ចំណូលបន្ទាប់បន្សំ សម្រាប់មនុស្សម្នាក់បានកើនឡើង៥,៣%ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២ ខណៈប្រាក់សន្សំក្នុងស្រុករបស់ពលរដ្ឋចិន បានកើនឡើង១៦,៧% ដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានឈានដល់១៧ទ្រីលានដុល្លារអាមេរិក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមនឹងការកើនឡើង ការចំណាយលើការនាំចូល ការបើកប្រទេសចិន ឡើងវិញពិតជាផ្ដល់ផលចំណេញយ៉ាងធំធេង ដល់វិស័យទេសចរណ៍ពិភពលោក ដែលគ្របដណ្ដប់ជាង១០% នៃផលទុនជាតិសរុប (GDP) របស់ពិភពលោក។

មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរចិន បានគ្របដណ្ដប់ជិត២០% នៃការចំណាយទេសចរណ៍អន្តរជាតិ ឬ២៥៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ អវត្តមានភ្ញៀវទេសចរជនជាតិចិន បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែសញ្ញាដំបូងបង្ហាញថា ពួកគេនឹងធ្វើដំណើរកម្សាន្តឡើងវិញឆាប់ៗ។

ការស្វែងរកគោលដៅទេសចរណ៍ ក្រៅប្រទេសកំពូលៗនៅលើ Platform ទេសចរណ៍ Ctrip បានកើនឡើងស្រឺតៗ ក្នុងរយៈពេល៣០នាទីក្រោយការប្រកាសបន្ធូរបន្ថយវិធានធ្វើចត្តាឡីស័ក។

គោលដៅទេសចរណ៍ជិតៗ ដែលនឹងទទួលបានផលពីការចំណាយរបស់ជនជាតិចិន មានដូចជាហុងកុង និងប្រទេសថៃ ដែលការការចំណាយបន្ថែមរបស់ពួកគេ លើដំណើរទេសចរណ៍អាចជំរុញឱ្យ GDP កើនឡើង៦%នៅហុងកុង និង៣%នៅប្រទេសថៃ។ នេះបើយោងតាមការប៉ាន់នប្រមាណដោយធនាគារ Goldman Sachs។

*អត្ថប្រយោជន៍ទី៤

វិស័យដែលទាក់ទង នឹងការធ្វើដំណើរដូចជាអាកាសចរណ៍ សណ្ឋាគា​រ និងការលក់រាយជាដើម ក៏នឹងទទួលបានអត្ថប្រយោជន៍ ពីការបើកប្រទេសចិនឡើងវិញដែរ។

*អត្ថប្រយោជន៍ទី៥

អត្ថប្រយោជន៍ចុងក្រោយ នៃការបើកប្រទេសចិន ឡើងវិញគឺសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលវែង៕ South China Morning Post៕

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតប្រកាសគម្រោងខ្នាតយក្សទី៥ Diriyah តម្លៃ៥០ពាន់លានដុល្លារ

ដោយ៖ សុខុម

រីយ៉ាដ: ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman បានប្រកាសគម្រោងខ្នាតយក្ស Diriyah ដែលគ្រោងវិនិយោគទឹកប្រាក់រហូតដល់ទៅ៥០ពាន់លានដុល្លារ។

វាជាគម្រោងមួយ ក្នុងចំណោមគម្រោងខ្នាតយក្សជាច្រើន របស់មូលនិធិវិយោគសាធារណៈ (PIF) នៃប្រទេសអារ៉ាប៊ីសាអូឌីត។ ជាមួយនឹងការប្រកាសនេះ គម្រោង Diriyah បានក្លាយជាគម្រោងខ្នាតយក្សទី៥ របស់មូលនិធិវិយោគសាធារណៈ (PIF)។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News ឱ្យដឹងថា គម្រោងខ្នាតយក្សផ្សេងៗទៀតរួមមាន គម្រោងទីក្រុងឆ្លាតវៃបែបថ្ងៃអនាគត NEOM គម្រោងសមុទ្រក្រហម (Red Sea) គម្រោង Qiddiya និងគម្រោង ROSHN។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) បានចុះផ្សាយ ដោយដកស្រង់ប្រកាសរបស់ព្រះអង្គម្ចាស់ថា កាលពីមុន ការអភិវឌ្ឍតំបន់ Diriyah ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ធ្លាប់ស្ថិតនៅក្រោមអាជ្ញាធរអភិវឌ្ឍន៍ Diriyah Gate Development Authority ដែលនឹងបន្តការត្រួតពិនិត្យគម្រោងនេះ។

គម្រោងខ្នាតយក្ស ដែលមានតម្លៃមហាសាលទាំងនេះ បង្កើតបានជាសសរស្តម្ភដ៏សំខាន់ នៃយុទ្ធសាស្រ្តរួម របស់មូលនិធិវិយោគសាធារណៈ (PIF) ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច នៃប្រទេសអារ៉ាប៊ីសាអូឌីត  តាមរយៈការបង្កើតវិស័យថ្មីៗ ការលើកកម្ពស់ភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន និងការជំរុញការវិនិយោគ និងឱកាសការងារ។

គម្រោងដែលមានតម្លៃ៥០ពាន់លានដុល្លារនេះ នឹងមានភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតៗបំផុតរបស់ពិភពលោក ដែលនឹងត្រូវបានឌី ហ្សាញឡើង ក្រោមរចនាប័ទ្មស្ថាបត្យកម្មបែបប្រពៃណីជនជាតិ Najdi រួមជាមួយនឹងតំបន់អភិរក្ស និងកន្លែងវប្បធម៌ផងដែរ។

ទោះជាយ៉ាងណា គ្មានសេចក្ដីលម្អិតបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្ដើមនៅពេលណា ហើយនឹងបញ្ចប់នៅពេលណានោះឡើយ៕

សំណង់អគារជាប់គាំងនៅក្រុងព្រះសីហនុរំពឹងដោះស្រាយបានតិចតួចក្រោយចិនបើកប្រទេសឡើងវិញ

ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ រហូតមកដល់ពេលនេះ សំណង់អគារដែលជាប់គាំងនៅក្នុងខេត្តព្រះសីហនុជាង១២០០អគារត្រូវបានរំពឹងថា នឹងអាចដោះស្រាយបានខ្លះ ក្រោយពីចិនបើកប្រទេស និងមានការហូរចូលឡើងវិញនៃទេសចរនិងវិនិយោគិនចិន។


លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា លោកមិនរំពឹងពីការដោះស្រាយ បានទាំងស្រុងនោះទេនូវអគារ ដែលជាប់គាំងនៅក្នុងខេត្តព្រះសីហនុ តែលោករំពឹងថាវានឹងអាចដោះស្រាយបាន ជាបន្តបន្ទាប់ក្នុងចំនួនតិចតួច តែត្រូវការការលើកទឹកចិត្តពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ។
លោកបន្តថា នៅសប្ដាហ៍ក្រោយនេះ ក្រុមការងារនឹងបើកកិច្ចប្រជុំដើម្បីរកដំណោះស្រាយពីបញ្ហា នៃអគារដែលជាប់គាំង នៅខេត្តព្រះសីហនុ ហើយលោកជឿជាក់ថា វាមិនអាចដោះស្រាយបានចេញភ្លាមៗ១០០ភាគរយឬក៏ទាំងអស់ទេ គឺត្រូវការពេលវេលា និងទាមទារឱ្យដោះស្រាយម្ដងមួយដំណាក់ៗ ។

លោកឡុង ឌីម៉ង់បានបញ្ជាក់ថា “បើទោះបីជាចិនបើកប្រទេស ហើយទេសចរចិន ចូលមកកម្ពុជានិងមកកាន់ខេត្តព្រះសីហនុក្ដី តែភ្ញៀវទេសចរចិន មិនអាចជួយឱ្យអគារជាប់គាំងនោះ អាចដំណើរការបានភ្លាមៗដែរពីព្រោះថាសំណង់អគារទាំងនោះ នៅមានបញ្ហាស្មុគ្រស្មាញច្រើន”។


ជាមួយគ្នានេះ អ្នកនាងលីម សុខាដាវីន នាយិកាក្រុមហ៊ុន Elite Home បានឱ្យដឹងថា ការមកដល់នៃជនជាតិចិនមកកាន់កម្ពុជា មានទាំងចិនវិនិយោគ និងចិនទេសចរ យើងក៏មិនអាចនិយាយថាជនជាតិចិនសុទ្ធតែអាក្រក់ ឬល្អទាំងអស់នោះដែឬ។ ក្នុងចំណោមចិនដែលមកកម្ពុជា នៅពេលខាងមុខក៏មានចិនល្អ និងចិនមិនសូវល្អ ប៉ុន្តែយ៉ាងណាយើងក៏រំពឹងថា ចិនដែលនឹងមកកម្ពុជា អាចនឹងធ្វើឱ្យការវិនិយោគលើសំណង់អគារនានា ឬគម្រោងវិនិយោគថ្មីៗ នឹងមានសកម្មភាពឡើងវិញ ។
ជាការកត់សម្គាល់ អាជីវកម្មនៅក្នុងខេត្តព្រះសីហនុ ជាពិសេសអាជីវកម្មបម្រើក្នុងវិស័យទេសចរណ៍ ចាប់ផ្ដើមមានសកម្មភាពកម្រើក និងធ្វើឱ្យម្ចាស់អាជីវកម្ម ទទួលបានប្រាក់ចំណូលឡើងវិញ ជាបន្តបន្ទាប់ក្រោយពីផ្លូវល្បឿនលឿនភ្នំពេញ បានបើកដំណើរការជាផ្លូវការ ប៉ុន្តែសម្រាប់គម្រោងវិនិយោគថ្មីៗ និងការបន្តដំណើរការសាងសង់គម្រោង ដែលជាប់គាំងនៅតែអសកម្មដដែល ដោយមិនទាន់មានការបន្តដំណើរការសាងសង់នោះទេ៕

ខេត្តចំនួន៦ទាក់ទាញគំរោងវិនិយោគច្រើនជាងគេ ខណៈអ្នកធុរកិច្ចក្នុងស្រុកដើរតួនាទីនាំមុខក្នុងវិបត្តិ

ដោយៈ សុផារី

ភ្នំពេញៈ ទោះបីប្រឈមវិបត្តិកូវីដ១៩ រយៈពេល៣ឆ្នាំកន្លងមកក្តី គម្រោងវិនិយោគ នៅក្នុងប្រទេសកម្ពុជាបន្តគាំទ្រ ដោយអ្នកវិនិយោគិនក្នុងស្រុក ដែលរួមចំណែកជាង៥០ភាគរយ នៃគម្រោងទាំងអស់នៅក្នុងឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែ​លចេញផ្សាយនៅដើមខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា ពេញមួយឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគសរុបចំនួន១៨៦គម្រោង ក្រោមទុនវិនិយោគសរុប ៤០៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ១៤៤ពាន់កន្លែង។

ក្នុងចំណោមគំរោងវិនិយោគទាំងនោះ វិនិយោគិនក្នុងស្រុក បានបន្តឈរលំដាប់លេខរៀងទី១ ដែលបោះទុនវិនិយោគច្រើនជាងគេ ដោយវិនិយោគិនក្នុងស្រុក បានបោះទុនវិនិយោគ នូវទឹកប្រាក់២.១៥៩លានដុល្លារ រួមចំណែកចំនួន៥៣,៥៤ភាគរយ នៃទុនវិនិយោគសរុប ខណៈប្រទេសចិនឈរលើលេខរៀងទី២ មានទំហំទឹកប្រាក់វិនិយោគ១.៦៩៤លានដុល្លារ ស្មើនឹង៤២,០១ភាគរយ។

លំហូរទុនវិនិយោគក្នុងឆ្នាំ២០២២ ប្រមូលផ្ដុំតែមកពីក្នុងស្រុក និងមកពីប្រទេសចិន ដែលបានរួមចំណែកជិត៩៦ភាគរយ នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេស និងតំបន់ផ្សេងៗមានកម្រិតទាប។

ជាមួយគ្នានេះ គម្រោងវិនិយោគនៅតែប្រមូលផ្តុំ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងនៅខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសច្រើន គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕