តើខុនដូប៉ុន្មានគំរោងហើយបានបញ្ចប់ការសាងសង់រហូតមកទល់ ពេលនេះ?

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ខុនដូបានក្លាយជាផ្នែកមួយ នៃវិស័យអចលនទ្រព្យនៅកម្ពុជា ដែលបានចាប់ផ្តើមមានប្រជាប្រិយភាពលើទីផ្សារ ស្របពេលអ្នកវិនិយោ​គក្នុងស្រុក បានក្លាយជាតួអង្គសំខាន់ក្នុងផ្នែកនេះ។

យោងតាមការសិក្សាថ្មីមួយ ដែលបានធ្វើឡើងដោយក្រុមហ៊ុនPropNex Cambodiaបានបង្ហាញឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា គិតរហូតដល់ដំណាច់ឆ្នាំ២០២២ ចំនួនខុនដូ១១៤គំរោងបានបញ្ចប់ការសាងសង់ ដោយមានយូនីតខុនដូចំនួន៥៤,៤៩៤បានដាក់ចូលទីផ្សារ។

ការសិក្សាដដែលបានរកឃើញថា ខុនដូលំដាប់Grande B និងGrande C បានទទួលការពេញនិយមជាងគេក្នុងទីផ្សារកម្ពុជា។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគខុនដូ អ្នកវិនិយោគត្រូវគិតទៅលើកត្តាមួយចំនួន មុនសម្រេចចិត្តទិញ គឺការទិញសម្រាប់រស់នៅ ការទិញសម្រាប់ទុកឲ្យឡើងថ្លៃ និងការទិញសម្រាប់ជួលយកប្រាក់ចំណេញ។

អ្នកស្រីបានអះអាងថា “បើទិញខុនដូទុកជួលយកចំណេញ អ្នកវិនិយោគគួរជ្រើសរើសតំបន់បឹងកេងកង១ ដែលជាតំបន់មានតម្រូវការជួលខ្ពស់ ព្រោះតំបន់នេះជាផ្នែកមួយ ដែលមានភាពល្បីល្បាញក្នុងចំណោមជនបរទេសនៅរាជធានីភ្នំពេញ”៕

ការសិក្សាថ្មីៈទំហំការិយាល័យនឹងកើនដល់ជាង១លានម៉ែត្រការ៉េនៅដំណាច់ឆ្នាំនេះ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ទំហំទីផ្សារការិយាល័យនឹងកើ់នដល់ជាង១លានម៉ែត្រការ៉េ នៅដំណាច់ឆ្នាំ២០២៣នេះ ខណៈតម្រូវការនឹងមានសភាពកាន់តែប្រសើរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនPropNex Cambodia ដែលបានបញ្ចប់និងបង្ហាញជាផ្លូវការកាលពីថ្ងៃទី៩ មករាកន្លងមកបានឲ្យដឹងថា ទំហំការិ​យាល័យសរុបនឹងកើនដល់១, ០៤៣,១៦៧ម៉ែត្រការ៉េ ជាមួយគំរោងសរុប ដែលបាននិងកំពុងត្រៀមបញ្ចប់ ការសាងសង់ចំនួន៩២គំរោង ក្នុងនោះគំរោងចំនួន៣ នឹងបញ្ចប់នៅឆ្នាំនេះ។

ទីផ្សារការិយាល័យ នៅកម្ពុជាមានភាពពេញនិយម សម្រាប់ការិយា​ល័យលំដាប់B និងលំដាប់C ដោយសារក្រុមហ៊ុនភាគច្រើន ជាក្រុមហ៊ុនលំដាប់មធ្យម ប៉ុន្តែទីផ្សារការិយាល័យកម្រិតA ក៏មានតម្រូវការកើនឡើងផងដែរ។

អ្នកជំនាញវិស័យនេះ បានសម្តែងសុទិដ្ឋិនិយមពីកំណើននេះ និងការកើនឡើងនូវវត្តមានក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដែលនឹងធ្វើឲ្យអាគារការិយាល័យមានតម្រូវការច្រើន។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា វត្តមានក្រុមហ៊ុនថ្មីៗនឹងជួយដល់ទីផ្សារនេះ ស្របពេល​ការផ្គត់ផ្គង់ការិយាល័យនៅក្នុងទីផ្សារបានកើនឡើងផងដែរ។

អ្នកស្រីបន្តថា “ការវវិនិយោគអាគារការិយាល័័យ មានផលចំណេញពី​ការវិនិយោគល្អប្រសើរ ដោយសារអាគារការិយល័យ មិនចាំបាច់មានការឌីសាញច្រើននោះទេ”៕

ក្រុមហ៊ុនលំដាប់យក្សរបស់ចិនចូលរួមសិក្សាប្រព័ន្ឋចម្រោះទឹកកខ្វក់ ក្នុងខេត្តកំពង់ស្ពឺ

 ដោយៈគង់ សូរិយា

       កំពង់ស្ពឺៈ ក្រុមហ៊ុនBUCGជាសហគ្រាសដ៏ធំមួយរបស់ប្រទេសចិន បានសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីរៀបចំអភិវឌ្ឍន៍ប្រព័ន្ឋចម្រោះទឹកកខ្វក់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។

យោងតាមព៌តមានដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គម​របស់ក្រសួងសាធារណៈការកាលពីថ្ងៃទី១០ មករាបានឲ្យដឹងថា BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាសហគ្រាសមួយ ក្នុងចំណោមសហគ្រាសកំពូលទាំង៥០០របស់ចិន ជាប់ចំណាត់ថ្នាក់ទី១៤ នៅក្នុងក្រុមហ៊ុនម៉ៅការសំណង់កំពូលលំដាប់ថ្នាក់ពិភពលោក ក្នុងចំណោមក្រុមហ៊ុនម៉ៅការសំណង់ កំពូលៗទាំង២៥០នៃកំណត់ត្រាព័ត៌មានវិស្វកម្ម(ENR )។

ព៌តមាននេះ ត្រូវនបានបង្ហើបឲ្យដឹងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោករស់      វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្នាក់ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនBUCG ក៏បានចូលរួមក្នុងកិច្ចប្រេះជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក មន្ត្រីជំនាញពាក់ព័ន្ធក្រសួង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់លើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់ គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ សំដៅកែលម្អប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរឡើង និងបញ្ឈប់ការបញ្ចេញទឹកកខ្វក់ទៅក្នុងទន្លេរ ដោយផ្ទាល់ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់អនាម័យ ជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។

លោករស់ វណ្ណា បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុន BUCG បន្តសហការជាមួយក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធា​រណការ និងដឹកជញ្ជូន ដើម្បីបំពេញបន្ថែមព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ដល់ការសិក្សានេះសម្រាប់ត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីធ្វើបទបង្ហាញគោរពជូន លោកទេសរដ្ឋមន្ត្រីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំបន្ថែម ក្នុងទិសដៅជំរុញឱ្យគម្រោងនេះអាចអនុវត្តបាន។

BUCG ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំ នៅប្រទេសកម្ពុជា ដោយកន្លងមក ក្រុមហ៊ុននេះ បានចុះអនុស្សារណៈយោគយល់ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមធម៌ យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក ក៏ដូចជាការផ្តល់ធនធានគ្រូបង្រៀន កម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម៕

PropNex Cambodiaរៀបចំបទបង្ហាញពីទីផ្សារអចលនទទ្រព្យឆ្នាំ២០២២និងទស្សនវិស័យឆ្នាំ២០២៣

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិPropNex Cambodiaកាលពីថ្ងៃទី៩ មករាកន្លងមកនេះ បានរៀបចំបទបង្ហាញពីទីផ្សារអចលនទ្រព្យឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣។

កម្មវិធីនេះ មានការចូលរួមពីវាគ្មិនជាតិ អន្តរជាតិ រួមមាន អ្នកស្រីអាន សុធីតា អគ្គ្កនាយិកាក្រុមហ៊ុនPropNex Cambodia លោកAlan Neos ប្រធានក្រុមហ៊ុនPropNex Cambodia និងវាគ្មិនជាតិ អន្តរជាតិពីររូបទៀតផងដែរ។

យោងតាមព៌តមាន ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា សិក្ខាសាលាទស្សនវិស័យទីផ្សារផ្តាច់មុខ​នឹងផ្តល់នូវព៌តមាន ការវិភាគដល់អ្នកទិញ និងអ្នកវិនិយោគជាច្រើន បានទាញយកអត្ថប្រយោជន៍ពីទីផ្សារ និងនិន្នាការអចលនទ្រព្យកាលពីឆ្នាំមុន ហើយបានប្រមូលផលពីការវិនិយោគរបស់ពួកគេ។

តើនិន្នាការនេះនឹងបន្តនៅឆ្នាំ2023ដែរឬទេ? តើ​អ្នក​អាច​ត្រៀម​ខ្លួន​យ៉ាង​ណា ​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ ​នាពេល​ខាង​មុខ​របស់​អ្នក? វិនិយោគិនជាច្រើនចាប់អារម្មណ៍ បានចូលរួមសិក្ខាសាលាស្តីពីទស្សនវិស័យទីផ្សារ និងយុទ្ធសាស្រ្តវិនិយោគឆ្នាំ2023។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក Dilip Aloye មកពី Archetype និងមេធាវីLeang Khim មកពីKNC Associates សិក្ខាសាលានេះបានផ្តល់ចំណេះដឹងខាន់ៗ ដែលជួយអ្នកចូលរួមក្នុងការចាប់យកព័ត៌មានទីផ្សារ។

នៅក្នុងកម្មវវិធីនេះ លោកAlan Neosបានបង្ហាញពីដំណើរការនិងការរីកចម្រើនរបស់ក្រុមហ៊ុនPropNex ដែលជាក្រុមហ៊ុនលំដាប់លេខ១នៅប្រទេសសឹង្ហបុរី និងការឈានជើងចូលទីផ្សារកម្ពុជា ដោយសារការរីកចម្រើ​នរបស់កម្ពុជាលើវិស័យអចលនទ្រព្យ។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia បានធ្វើបទបង្ហាញលើទិដ្ឋភាពសំខាន់ៗជាច្រើនចំណុច ពីផ្នែកផ្សេងៗ ដែលនឹងមានការរីកចម្រើនខ្លាំងនៅឆ្នាំ២០២៣នេះ និងឱកាសវិនិយោគ ដែលអ្នកវិនិយោគគួរផ្តោតនិងសិក្សាស្វែងយល់៕

 

អភិបាលខេត្តកំពង់ចាមៈតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនឹងសាងសង់ នៅស្រុកជើងព្រៃ

  ដោយៈ គង់ សូរិយា

       កំពង់ចាមៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដាបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន​ឯកជន​មួយ ​នឹងធ្វើ​ការវិនិយោគ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ស្ថិត​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​លើ​ផ្ទៃដី​​១០០ ​​ហិកតា។ ​

លោកបានថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ​ក្នុង​កម្មវិធី​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​៧ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមករា កន្លងមកនេះ។

លោកអ៊ុន ចាន់​ដាបានឱ្យដឹងទៀតថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​នេះ​ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​រួចរាល់​ហើយ ដែល​នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ការសិក្សា​លម្អិត​ទៅលើ​ផែនការអភិវឌ្ឍន៍​។​

លោក​ថ្លែងថា​ “​ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​ជាមួយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​ត្រូវ​បានអនុម័ត​លើ​គម្រោង​វិនិយោគ​នេះ​រួចរាល់​ហើយ”។​ លោកបន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​នឹង​ស្រូប​ទាញ​ការវិនិយោគ​លើ​វិស័យ​រោងចក្រ វាយ​ន​ភណ្ឌ​មកកាន់​ខេត្តកំពង់ចាម​កាន់តែច្រើន​ថែមទៀត​”។​

​លោក​បញ្ជាក់ថា ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ ​មិន​ត្រឹមតែ​ចូល​​រួមចំណែក​ ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង ​ទាំងមូល​នោះទេ ប៉ុន្តែ​វា​ថែមទាំង​បង្កើន​សេដ្ឋកិច្ច​ខេត្ត ពិសេស​សេដ្ឋកិច្ច​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​បន្ថែមថា​ ក្នុងនាម​អាជ្ញាធរ​ខេត្ត ​យើង​ស្វាគមន៍​រាល់​ការវិនិយោគ​ទាំងអស់​មកកាន់​ខេត្ត​។ យើង​នឹង​ជួយ​សម្របសម្រួល​នីតិវិធី​នានា ​ដើម្បីឱ្យ​រាល់​ការវិនិយោគ​ទទួលបាន​ជោគជ័យ”។

បើ​យោងតាម​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​២០១៩ ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ចាម មាន​ប្រមាណ១៨៧១,៥០​លាន​ដុល្លារ​ ស្មើ៧,១​ ភាគរយ​នៃ​សេដ្ឋ​កិច្ច​ជាតិ​សរុប ចំណូល​សម្រាប់​មនុស្សម្នា​ក់១៦៧៩​ដុល្លារអាមេ​រិក​។

កំណើនសេដ្ឋកិច្ច​ខេត្តនេះ ទទួល​បាន​ពី​វិស័យ​កសិកម្ម៣៨​ភាគ​រយ សិប្បកម្ម១៩ ភាគរយ និង​សេវាកម្ម៤៣​ភាគរយ​៕

រដ្ឋាភិបាលកម្ពុជាស្នើឱ្យប្រទេសជប៉ុនសិក្សាគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងភាគីជប៉ុនបាន និងកំពុងសិក្សាទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភាគខាងជើង ព្រមទាំងស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា លើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway)។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន NIPPON KOEI ដែលដឹកនាំដោយលោក Hirotoshi SUZIKI។

ជំនួបនេះមានគោលបំណង ដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹង​គម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភាគខាងជើង រួមមាន បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើង ដែល​មានស្រាប់សម្រាប់​ការដឹកជញ្ជូន ឱ្យបាន​កាន់តែ​ប្រសើរឡើង។

លោករដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា លើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការ​សិក្សា​លទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទប្រព័ន្ធដឹកជញ្ជូនមួយបែប ដែលមានការនិយមចូល​ចិត្ត​ប្រើប្រាស់​ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើងស្វ័យប្រវត្តិ(AGT) ដែលទីភ្នាក់ងារ JICA បានសិក្សារួចហើយ។

ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូនជប៉ុន ឬហៅកាត់ថា JTCA (Japan Transport Cooperative Association) ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់​លើការ​អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន៕

ឆ្នាំថ្មី កាន់តែចំណេញ! ទិញផ្ទះ ឈ្នះមាសសុទ្ធ និងការផ្ដល់ជូនជាច្រើនពីបុរី ប៉េង ហួត

ដោយ៖ សហការី
ភ្នំពេញ៖ ប្រសិនបើលោកអ្នកកំពុងស្វែងរកផ្ទះសម្រាប់ឆ្នាំថ្មី ការផ្ដល់ជូនដែលបុរី ប៉េង ហួត កំពុងមានក្នុងខែមករានេះពិតជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។
ដើម្បីអបអរសាទរឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត មានកម្មវិធីផ្ដល់ជូនដ៏ចំណេញសន្ធឹកសន្ធាប់សម្រាប់រយៈពេលពេញមួយខែមករា ឆ្នាំ2023 នេះតែម្ដង ដែលការផ្ដល់ជូននេះមាន ដូចជា៖

– កក់ផ្ទះភ្លាម ទទួលបានមាសសុទ្ធទម្ងន់រហូតដល់ 1,000g ភ្លាមៗ
– ឆ្នោតផ្សងសំណាងឈ្នះដំណើរកម្សាន្ត VIP ប្រភេទកៅអី Business Class ទៅកាន់ប្រទេសបារាំង+ស្វីស ឬដំណើរកម្សាន្តទៅប្រទេសជប៉ុន ដោយមានការរ៉ាប់រងទាំងថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ និងអាហារលំដាប់ VIP
– អាំងប៉ាវហេងៗភ្លាមៗ
– គោលការណ៍បង់ប្រាក់ដ៏ងាយស្រួល និងមានភាពបត់បែន
ការផ្ដល់ជូននេះសម្រាប់គ្រប់ប្រភេទផ្ទះ និងគ្រប់គម្រោងរបស់បុរី ប៉េង ហួត ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមករា ឆ្នាំ2023។
បុរី ប៉េង ហួត មានប្រភេទផ្ទះច្រើនប្រភេទសម្រាប់អតិថិជន រាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោល ហើយក្នុងប្រភេទនីមួយៗមានច្រើនជម្រើសសម្រាប់គ្រប់តម្រូវការរបស់លោកអ្នក។
មិនតែប៉ុណ្ណោះ ផ្ទះភាគច្រើនសាងសង់ជិតរួចរាល់ ឆាប់បានចូលនៅ ចំណេញពេលវេលា មិនចាំបាច់រង់ចាំយូរឡើយ។
ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram :https://t.me/boreypenghuoth ។

Construction of first underground railway in Manila begins

Construction of the first-ever underground railway in the Philippines, undertaken with Japanese aid, began on Monday in a move to pave the way for easing road congestion in overcrowded Manila.

 

Leading the start of underground drilling work for the subway, which could start operating in 2028, President Ferdinand Marcos Jr pushed the button of one of the two tunnel drilling machines brought in from Japan that were on display.

 

In a speech during a ceremony, Marcos thanked Japan for its support in key infrastructure projects of the Philippines.

“These tunnel-drilling machines highlight Japan’s expertise and technology and trailblazing contributions in the modern world,” he said.

 

“And thus, I am confident that they will help us shape our railway infrastructure and keep them at par with the highest international standards,” said Marcos.

 

Although the project is being slowed down by land expropriation issues, the subway could begin operations by late 2028, according to Japanese and Filipino project contractors.

 

Marcos, whose term ends in June that year, has vowed to see the project through.

Dubbed by Manila as the “project of the century”, the 33.1-kilometre underground railway will cut across eight cities with a line connecting the main airport in Pasay City.

It is touted to benefit over 500,000 commuters daily.

The $8.8 billion project is funded with a $2.7 billion loan from the Japan International Cooperation Agency.

 

In June, former President Rodrigo Duterte referred to the subway project as a “gift from the Japanese people to the people of the Philippines”.

 

The Philippine transport department said the drilling machines could dig up millions of cubic metres of soil, with two more drilling machines expected to arrive this year.

 

Source: Kyodo News

រដ្ឋាភិបាលជប៉ុនផ្តល់កម្ចីប្រមាណ២,៧ពាន់លានដុល្លារដល់ហ្វីលីពីនដើម្បីសាងសង់រថភ្លើងក្រោមដី

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីលើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេសហ្វីលីពីនក្រោមជំនួយរបស់ជប៉ុន បានចាប់ផ្តើមសាងសង់កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីកាត់បន្ថយការកកស្ទះផ្លូវ នៅក្នុងទីក្រុងម៉ានីល។

ដោយដឹកនាំការចាប់ផ្តើមការងារខួងរូងក្រោមដី សម្រាប់រថភ្លើងក្រោមដី ដែលអាចចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានរុញប៊ូតុងម៉ាស៊ីនខួងរូងក្រោមដីមួយ ក្នុងចំណោមម៉ាស៊ីនខួងរូងក្រោមដីចំនួន២ ដែលនាំមកពីប្រទេសជប៉ុន។

នៅក្នុងសុន្ទរកថាក្នុងពិធីមួយ លោក Marcos បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ការគាំទ្ររបស់ខ្លួន ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេសហ្វីលីពីន។

លោក​បាន​បន្ត​ថា​ “ម៉ាស៊ីន​ខួង​ផ្លូវ​រូង​ក្រោម​ដី​ទាំង​នេះ​បង្ហាញ​ពី​ជំនាញ​ និង​បច្ចេក​វិទ្យា​របស់​ប្រទេស​ជប៉ុន​ និង​ការ​ចូល​រួម​ចំណែក​ក្នុង​ពិភព​ទំនើប​”។

លោកបានបញ្ជាក់ថា “ខ្ញុំមានទំនុកចិត្តថា ពួកគេនឹងជួយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់យើង និងរក្សាវាឱ្យស្មើគ្នា ជាមួយនឹងស្តង់ដារអន្តរជាតិខ្ពស់បំផុត”។

ទោះបីជាគម្រោងនេះកំពុងត្រូវបានពន្យឺតដោយសារបញ្ហាមួយចំនួនក៏ដោយ ប៉ុន្តែរថភ្លើងក្រោមដីនោះ នឹងអាចចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៨។ នេះបើយោងតាមអ្នកម៉ៅការគម្រោងជប៉ុន និងហ្វីលីពីន។

ផ្លូវរថភ្លើងក្រោមដីនេះមានប្រវែង៣៣,១គីឡូម៉ែត្រ និងឆ្លងកាត់ទីក្រុងចំនួន៨ ជាមួយនឹងខ្សែតភ្ជាប់អាកាសយានដ្ឋានសំខាន់នៅទីក្រុង Pasay ។ គម្រោងនេះមានតម្លៃ៨,៨ពាន់លានដុល្លារត្រូវបានផ្តល់មូលនិធិជាមួយនឹងប្រាក់កម្ចីចំនួន២,៧ពាន់លានដុល្លារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕

ឆ្នាំ២០២២កម្ពុជាចុះបញ្ជីលើគម្រោងវិនិយោគថ្មីមានទឹកប្រាក់៤,៦៨ពាន់លានដុល្លារអាមេរិក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គម្រោងវិនិយោគថ្មី ដែលបានចុះបញ្ជីស្នើសុំវិនិយោគ មានទឹកប្រាក់សរុបប្រមាណ៤,៦៨ពាន់លានដុល្លារអាមេរិក ដែលចំនួនទឹកប្រាក់នេះមានកំណើនប្រមាណ៧,៥ភាគរយ ធៀបនឹងឆ្នាំ២០២១កន្លងទៅ។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២១ ទឹកប្រាក់វិនិយោគចុះបញ្ជី តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន៤,៣៥ពាន់លានដុល្លារអាមេរិក ហើយឆ្នាំ២០២២មានទឹកប្រាក់ចំនួន៤,៦៨ពាន់លានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ប្រភពទុនវិនិយោគសំខាន់ៗរបស់កម្ពុជា ក្រៅតែការវិនិយោគដោយធុរជនក្នុងស្រុក គឺភាគច្រើនមកពីប្រទេសចិន ជប៉ុន កោះ Cayman Island ប្រទេសថៃ និងសិង្ហបុរី ដោយភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ទេសចរណ៍ រោងចក្រ វាយនភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ។

ជាការកត់សម្គាល់ កំណើនទុនវិនិយោគនេះ ដោយសារគម្រោងធំៗដូចជា គម្រោងវិនិយោគមជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពត ដែលមានទុនរហូតដល់១,៣ពាន់លានដុល្លារ គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានទុន៣៨៩លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ដែលមានទុន២៩៧លានដុល្លារ ។

ក្រៅពីគម្រោងធំៗទាំងនេះ ភាគច្រើនលើសលប់ គឺជាគម្រោងរោងចក្រឧស្សាហកម្ម ដែលធ្វើឱ្យតម្រូវការដីធ្លី សម្រាប់បម្រើឱ្យវិស័យរោងចក្រឧស្សាហកម្ម មានកំណើនឡើង ក្នុងភាគខាងលិចរាជធានីភ្នំពេញ ដែលសំដៅទៅលើខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ មានតម្រូវការប្រើប្រាស់ដីធ្លីសម្រាប់រោងចក្រសហគ្រាសច្រើនជាងគេ។

មកដល់ដើមឆ្នាំ២០២៣នេះ គម្រោងរោងចក្រ សហគ្រាសទាំងតូច និងធំត្រូវបានចុះបញ្ជីវិនិយោគជាបន្តបន្ទាប់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានទឹកប្រាក់វិនិយោគ ក្រោម១០លានដុល្លារអាមេរិក។ គម្រោងទាំងនេះមានទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស៕