Japan upgrades GDP growth forecast to 1.5 pct for FY 2023

TOKYO, Dec. 22 (Xinhua) — The Japanese government on Thursday revised upward its economic growth forecast for fiscal 2023 to a real 1.5 percent on expectations for increased capital spending and private consumption.

The upwardly revised forecast is a 0.4-point increase from the government’s previous projection of a 1.1-percent growth made in July.

According to the Cabinet Office, GDP in fiscal 2023 (April 2022-March 2023) is now forecast to reach 558 trillion yen (4.22 trillion U.S. dollars), surpassing fiscal 2018’s record of 554 trillion yen (4.19 trillion U.S. dollars).

From the previous fiscal year, the office said that nominal GDP is also forecast to hit a new high of 571 trillion yen (4.32 billion U.S. dollars), marking an increase of 2.1 percent.

With real wages expected to rise, the government said it projects private consumption, which accounts for more than half of the economy, to increase 2.2 percent in fiscal 2023.

In addition, it expects businesses to spend more with a 5-percent rise in capital spending projected, while private investment is forecast to rise owing in part to the government’s 29.1-trillion-yen (220.41-billion-U.S. dollar) stimulus package aimed to help counter rising prices.

The government also said it expects the Japanese economy to be bolstered by exports increasing by 2.4 percent looking ahead, while imports are projected to rise by 2.5 percent.

The government’s GDP forecast for the current fiscal year was revised downwardly, however, from 2.0 percent to 1.7 percent, owing to the impact of surging prices for energy and food.

អគ្គនាយកERA Cambodiaមើលឃើញតំបន់សក្តានុពល៤សម្រាប់ការ វិនិយោគខុនដូនៅរាជធានីភ្នំពេញ

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ស្របពេលទីផ្សារខុនដូកាន់តែមានប្រជាប្រិយភាព ក្នុងចំណោ​មប្រជាពលរដ្ឋខ្មែរ អ្នកជំនាញបាននិងកំពុងមើលឃើញ តំបន់ចំនួន៤ ដែលការអភិវឌ្ឍន៍ខុនដូ កំពុងមានការរីកចម្រើនលឿន។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការរីកចម្រើនទីផ្សារខុនដូ កំពុងចាប់ផ្តើមមានភាពប្រសើរឡើង ដោយសារកំំណើននៃការចាប់អារម្មណ៍ និងការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ និងឱកាសចំណេញខ្ពស់ពីការវិនិយោគ បើធៀបនឹងការទិញផ្ទះធម្មតា។

លោកបន្តថា “ដោយមើលឃលញនិន្នាការនេះ ខ្ញុំមើលឃើញតំបន់ចំនួន៤កំពុងមានការរីកចម្រើន និងបន្តរីកចម្រើនខ្លាំងនាពេលអនាគត គឺតំបន់បឹងកេងកង តំបន់ជ្រោយចង្វារ តំបន់ទួលគោក និងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាតំបន់ផ្កូវ៦០ម៉ែត្រ”។

លោកខន គង្គាបានពន្យល់ពីអ្វីដែលលោកលើកឡើង មកធ្វើជាអំណះអំណាងថា តំបន់បឹងកេងកងទី១ ដល់ទី៣ ជាតំបន់ដែលដីមានតម្លៃថ្លៃ និងអាចកើនដល់១ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់បឹងកេងកង១ នា៣ឆ្នាំខាងមុខ។ ហេតុនេះអ្នកទិញដីមិនអាចសាងសង់ផ្ទះវីឡា ឬផ្ទះល្វែងបានទេ ពួកគេនឹងសាងសង់ខុនដូ ឬអាគារពាណិជ្ជកម្ម ទើបទាញបានផលត្រលប់ពីតម្លៃដីមកវិញ។

ចំណែកតំបន់ជ្រោយចង្វារ ជាតំបន់មួយមានលក្ខខ័ណ្ឌអាកាសធាតុល្អ មានទន្លេព័ទ្ឋជុំវិញ អំណោយផលដល់ការលំហែរ និងផ្តល់ផាសុខភាព​ដល់ការរស់នៅ ហើយតំបន់នេះប្រៀបដូចជាតំបន់ម៉ាហាត់តាន់ នៅសហរដ្ឋអាមេរិក។

លោកខន គង្គាបានបន្តថា ចំណែកតំបន់ទួលគោក គឺជាតំបន់នៃការធ្វើពាណិជ្ជកម្មចម្រុះ ដោយសារតំបន់នេះបណ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការរស់នៅដោយក្រុមអភិជនផងដែរ។ ហេតុនេះ ការវិនិយោគខុនដូ​នៅតំបន់នេះ ក៏ងាយស្រួលជួល ស្រដៀងនឹងតំបន់បឹងកេងកងផងដែរ។

លោកបានបន្តថា រីឯតំបន់ផ្លូវ៦០ម៉ែត្រ ជាតំបន់មានការរីកចម្រើនលឿន ហើយបច្ចុប្បន្នគំរោងជាច្រើនបាន និងកំពុងសាងសង់ និងបញ្ចប់ការ​សាងសង់នៅតំបន់នេះ ពិសេសវត្តមានផ្សារទំនើបAEON Mall3បាននិងកំពុងបើកដំណើរការកាលពីពេលថ្មីៗនេះ គឺនឹងធ្វើឲ្យតំបន់នេះកាន់តែទាក់ទាញ​ថែមទៀត ព្រោះផ្សារទំនើបតម្លៃរាប់រយលានដុល្លារបែបនេះ អ្នកវិនិយោគពិតជាបានសិក្សាពីទីផ្សាររួចហើយ សិក្សាពីលំហូរមនុស្ស និងអំណា​ចទីផ្សារច្បាស់លាស់ណាស់ មុនពេលពួកគេសម្រេចចិត្តជ្រើសរើសយកទីតាំងនៅតំបន់ណាមួយ៕

ឧកញ៉ាកាង សុធីប្រាប់វិធីសាស្រ្តវិភាគលើដីធ្លីមុនសម្រេចចិត្តវិនិយោគ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ វិនិយោគិនដីធ្លីជាច្រើនបាន និងកំពុងសម្លឹងរកឱកាសវិនិយោ​គលើដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់ ជាពិសេសនោះនៅក្នុងដំណាក់កាលមួយ ដែលអ្នកលក់ដីច្រើនជាងអ្នកទិញ។

លោកឧកញ៉ាកាង សុធី វិនិយោគិនដីធ្លីជាអគ្គនាយកក្រុមហ៊ុនអចល​នទ្រព្យ Century 21 Land Station បានបង្ហាញពីគន្លឹះមួយចំនួនដល់វិនិយោគិន សម្រាប់ជាទុនមុននឹងសម្រេចទិញដីធ្លី នៅតំបន់ណាមួយនោះ។

លោកបានមានប្រសាសន៍ថា មុនទិញដីនៅតំបន់ណា ដើម្បីឱ្យទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លះ គេត្រូវមើលទៅកត្តាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។

លោកបន្តថា “យើងត្រូវតាមដាននូវព័ត៌មាន ពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ព្រោះនៅពេលរដ្ឋាភិបាលប្រកាស ពីការអភិវឌ្ឍនៅតំបន់ណាមួយ តំបន់នោះនឹងមានការឡើងថ្លៃដីធ្លីភ្លាមៗ”។ លោកបន្តថា “ដូច្នេះបើសិនជាយើង តាមដានព័ត៌មានជាប់លាប់ ពីផែនការអភិវឌ្ឍរបស់រដ្ឋាភិបាលនោះ យើងនឹងមានឱកាសមុនគេ ក្នុងការទិញដីធ្លីសម្រាប់យកផលចំណេញ”។

លោកឧកញ៉ាកាង សុធីបានបន្តទៀតថា ក្រោយពីរដ្ឋាភិបាលប្រកាសរួច ការអភិវឌ្ឍមិនទាន់ត្រូវបានធ្វើឡើងភ្លាមៗទេ។ ដូច្នេះយើងតាមដានមើលថា តើគម្រោងនោះអភិវឌ្ឍន៍នៅពេលណា។ ដូច្នេះនៅពេលអភិវឌ្ឍន៍ យើងអាចមានឱកាស ក្នុងការទិញដីនោះម្ដងទៀត ដើម្បីទទួលបានផលចំនេញនៅពេលអនាគត។

លោកបន្តថា “ការឡើងថ្លៃដីមិនទាន់ត្រូវបានបញ្ចប់ទេ នៅពេលគម្រោងអភិវឌ្ឍន៍បានធ្វើរួចរាល់ ឱកាសនៃការឡើងថ្លៃដីធ្លី ក៏បានឡើងមួយកម្រិតទៀតដែរ ដូច្នេះហើយអ្នកចេះក្ដាប់ឱកាសទាំងនោះ នឹងទទួលបានផលចំណេញក្នុងរយៈពេលខ្លះ”។

ជាមួយគ្នានេះ ឧកញ៉ាកាង សុធីក៏បានហាមអ្នកទិញដីធ្លី មិនគួរទិញដីក្នុងតំបន់មួយចំនួនផងដែរដូចជា តំបន់ជាប់ម៉ុងខ្មោច តំបន់ផ្លូវទ័ល តំបន់មានផ្លូវូតូចៗ ដីមានរាងសណ្ឋានមិនស្អាត ដីគ្មានកម្មសិទ្ឋច្បាស់លាស់ជាដើម៕

 

លោកឧកញ៉ាគីម ហ៊ាងបង្ហើបពីគន្លឹះនិងវិធីសាស្រ្តសម្រាប់ភ្នាក់ងារអចលនទ្រព្យឲ្យទទួលបានជោគជ័យ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាភ្នាក់ងារអចលនទ្រព្យអាជីពធម្មតា រហូតក្លាយជាឧកញ៉ានិងទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានចែករំលែកនូវគន្លឹះខ្លះៗ ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យនេះ។

លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មានត្រឹមភាពអំណត់ ស្មោះត្រង់ និងការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន វាជាកត្តាសំខាន់ ក្នុងការងារជា​ភ្នាក់​ងារ​លក់អចលនទ្រព្យ ប៉ុន្តែនៅមិនទាន់ប្រាកដថា អាចទទួលបានជោគជ័យលើការលក់១០០ភាគរយនៅឡើយនោះទេ។

លោកឧកញ៉ាថា អ្នកដែលជាភ្នាក់ងារលក់អចលនទ្រព្យ អាចទទួលបានអត្រាជោគ​ជ័យខ្ពស់ និងទទួលបានប្រាក់កម្រៃជើងសារ ពីការលក់ពិតប្រាកដ គឺអ្នកដែលមានភាព​វៃឆ្លាតពាក់ព័ន្ធ ទៅនឹងភាពស្គាល់ច្បាស់ចំណុចចំនួន៣ ដូចជា ទី១ ស្គាល់ម្ចាស់ទ្រព្យឬម្ចាស់អចលនវត្ថុផ្ទាល់ ទី២ ស្គាល់ពីអតិថិជនគោលដៅពិតប្រាកដ និងទី៣ អ្វីដែលសំខាន់ចុងក្រោយគឺស្គាល់ច្បាស់ពីតម្លៃទីផ្សារយ៉ាងពិតប្រាកដ។

លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាងបានលើកជាឧទាហរណ៍ថា  “ប្រសិន​បើភ្នាក់ងារលក់ស្គាល់ម្ចាស់ដី ដែលចង់លក់ដោយផ្ទាល់ ហើយស្គាល់អ្នកទិញពិត​ប្រាកដ​ដោយផ្ទាល់ដូចគ្នា ដូច្នេះឱកាសនៃការណែនាំលើការទិញ-លក់មានឱកាសលើសពី៥០ភាគរយរួចជាស្រេ​ចហើយ”។​ លោកបន្តថា “នៅពេលដែលបានស្គាល់ពី​តម្លៃ​ទីផ្សារយ៉ាងច្បាស់ រឹតតែជាចំណុចសំខាន់ ដែលអាចជួយចរចាភាគីទាំង២ងាយចុះសម្រុង និងអាចទទួលបានផលប្រយោ​ជន៍គ្រប់​ភាគីបាន​ក្នុងរយៈ​ពេល​ដ៏ខ្លី”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា បើគ្រាន់តែឮគេប្រាប់ថា មានគេចង់លក់ដីតំបន់នេះ ទាំងដែលដីមិនទាន់បានឃើញ មិនបានស្គាល់ម្ចាស់ពិត ហើយរឹតតែមិនបាន​ស្គាល់​អតិថិជន​គោលដៅទៀត។ ដូច្នេះការណែនាំលើការទិញលក់ គ្មានភាគរយខ្ពស់នោះទេ ហើយប្រសិនបើមិនបានដឹង ពីតម្លៃទីផ្សារក្នុងតំបន់ច្បាស់ទៀត នោះភាព​បរាជ័យនឹងរំ​កិល មកជិតខ្លួនជាក់ជាមិនខាន ឬអាចនិយាយបានការព្យាយាម បានត្រឹមចំណាយពេលឥតប្រយោជន៍។

លោកបន្តថា នេះមានន័យថា នៅពេលអ្នកមិនបានស្គាល់ទ្រព្យដែលចង់លក់ផ្ទាល់ ពោលគឺដឹងតាមគេប្រាប់នោះ អ្នកនឹងមិនអាចបានដឹងពីតម្លៃដែលម្ចាស់ចង់លក់ពិត ដែលអាចឆ្លងកាត់កម្រៃជើងសារមួយតង់ពីអ្នកប្រាប់ ហើយប្រសិនបើអ្នកមិនបានស្គាល់ ពីតម្លៃលើទីផ្សារក្នុងតំបន់ រឹតតែពិបាកក្នុងការណែនាំភ្ញៀវថែមទៀត ដែល​កាន់តែធ្វើភាគរយទទួលបានជោគជ័យឃ្លាតទៅកាន់តែឆ្ងាយ។

លោកឧកញ៉ាបន្តថា “ជាធម្មតាអ្នកលក់ចង់បានតម្លៃថ្លៃ អ្នកទិញចង់បានតម្លៃទាបជាងទីផ្សារ ដូច្នេះភាគរយ​នៃ​​ការ​ចរចា ​នឹង​មិនអាចត្រូវគ្នានោះឡើយ។ នេះហើយជាកត្តានាំឲ្យកើត មានភាពបរាជ័យរបស់ភ្នាក់ងារអច​លនទ្រព្យ”៕

 

 

កម្ពុជាមិនតម្រូវឱ្យភ្ញៀវ​ទេសចរ​នាំយកប្រាក់មកជាមួយចំនួន១០០០ដុល្លារឬ២០០០ដុល្លារនោះទេ

ដោយ: លាងហួរ

ភ្នំពេញ: ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនតម្រូវឱ្យភ្ញៀវទេសចរ បង្ហាញសាច់ប្រាក់របស់ពួកគេ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ នៅពេលចូលមកប្រទេសកម្ពុជានោះទេ។

នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ដែល​ទទួល​បាន​ពីសារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

សេចក្តីប្រកាស​នេះ​បានធ្វើ​ឡើង​ បន្ទាប់​ពី​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន ​បាន​ស្នើ​ឱ្យ​អ្នក​ទេសចរណ៍ ​បង្ហាញ​សាច់​ប្រាក់របស់ពួកគេ ចំនួន១.០០០ ឬ២.០០០ដុល្លារ​ មុន​ពេល​ឡើង​យន្តហោះ។

យោងតាមសេចក្តីប្រកាស របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា“រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយ ដែលតម្រូវឱ្យភ្ញៀវទេស​ចរនាំសាច់ប្រាក់ ចំនួន១០០០ដុល្លារ ឬ២០០០ដុល្លារ ចូលមកប្រទេសកម្ពុជានោះទេ”។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់ ដែលត្រូវយកមកជាមួយពួកគេ គឺជាទំនួលខុសត្រូវរបស់ម  ន្ត្រី នៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើក្នុងករណីខ្លះប៉ុណ្ណោះ។

ក្រសួងទេសចរណ៍ ក៏បានស្វាគមន៍ភ្ញៀវទេសចរ  ដែលមកទស្សនាកម្ពុជា អមជាមួយនឹងការអំពាវនាវឱ្យភ្ញៀវទេសចរ គោរពតាមតម្រូវការរបស់កម្ពុជាផងដែរ។

បើយោងតាមលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា  រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងការស្នើសុំប័ណ្ណចាក់ថ្នាំបង្ការ ការធ្វើតេស្តរហ័ស ហើយទាមទារតែលិខិតបញ្ជាក់គយ និងពាក្យសុំទិដ្ឋាការប៉ុណ្ណោះ នៅពេលដែលភ្ញៀវទេសចរមកដល់កម្ពុជា៕

សម្តេចតេជោៈរដ្ឋាភិបាលចាត់ទុកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌

ដោយៈ សហការី

ព្រះសីហនុៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិ ប្រកបដោយសមធម៌ ហើយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយការធ្វើដំណើរផង និងការបន្ថយលើការចំណាយពេលវេលាផង។

នេះបើយោងតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំបានផ្តល់សារសំខាន់លើការតភ្ជាប់ ហើយការតភ្ជាប់ មិនមែនគ្រាន់តែជាការតភ្ជាប់រវាងខេត្តមួយ និងខេត្តមួយនោះទេ ប៉ុន្តែត្រូវតែគិតទៅដល់ផលចំណេញ របស់ប្រជាពលរដ្ឋរបស់យើង នៅតាមតំបន់នានា ដែលជាសេចក្តីត្រូវការចាំបាច់”។សម្តេចតេជោបន្តថា “ខ្ញុំនៅតែផ្តល់អាទិភាព រៀបចំគោលនយោបាយ សំដៅទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន កាត់បន្ថយការចំណាយ របស់ប្រជាជនក្នុងការធ្វើដំណើរ និងការចំណាយទៅលើពេលវេលា”។

សម្តេចតេជោបានថ្លែងទៀតថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់នេះ នោះហើយគឺជាការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ ដែលខ្ញុំតែងតែនិយាយថា ការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ គ្មានអ្វីល្អជាងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឲ្យប្រជាពលរដ្ឋនោះទេ”។

សម្តេចបានលើកជាឧទាហរណ៍ថា យើងមិនអាចយកលុយទៅចែកស្មើៗគ្នា ឬអ្នកនេះប៉ុណ្ណេះ អ្នកនោះប៉ុណ្ណោះ ប៉ុន្តែយើងធ្វើជាផ្លូវ ផ្លូវនេះអ្នកមានក៏ធ្វើដំណើរ អ្នកក្រក៏ធ្វើដំណើរបានដូចគ្នា ការកសាងសាលារៀន ការកសាងមន្ទីរពេទ្យ ឬការកសាងអ្វីដែលជាសម្បត្តិសាធារណៈ គឺវាជាសមធម៌ណាស់ នៃការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច៕

ប្រធានថ្មីCVEA អះអាងថា ការលក់អចលនទ្រព្យឆ្លងកាត់សមាជិកសមាគមមានត្រឹមតែ១០ទៅ១៥ភាគរយប៉ុណ្ណោះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប្រធានថ្មីនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាលោកសន សៀបបានថ្លែងនៅក្នុងសន្និបាត និងបោះឆ្នោតជ្រើសរើសប្រធានថ្មីឱ្យដឹងថាសព្វថ្ងៃនេះ ការទិញលក់អចលនទ្រព្យ ដោយឆ្លងកាត់សមាជិករបស់សមាគមយើង មានតិចតួចនៅឡើយ។

លោកសន សៀបបានប្រសាសន៍ថា នៅក្នុងអាណត្តិលោកដឹកនាំសមាគម លោកប្ដេជ្ញាចិត្តថានឹងពង្រីកទីផ្សារនេះ ឱ្យបានធំបន្ថែមទៀត គឺការទិញលក់អចលនទ្រព្យ គឺត្រូវឆ្លងកាត់ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគមយើង ហើយយើងនឹងត្រូវជជែកគ្នាសហការគ្នា​ ដើម្បីពង្រឹងវិស័យដីធ្លីនិងអចលនទ្រព្យឱ្យបានកាន់តែច្រើន ។

លោកបន្ថែមថា “អាណត្តិនេះ សមាគមនឹងព្យាយាមកៀរគរភ្នាក់ងារក្រុមហ៊ុនខាងក្រៅសមាគម ឱ្យចូលរួមជាមួយសមាគមយើង ពង្រឹងវិន័យ និងកាត់បន្ថយភ្នាក់ងារខាងក្រៅ ដើម្បីធ្វើឱ្យក្រុមហ៊ុននិងវិនិយោគិនមកពីខាងក្រៅមានទំនុកចិត្ត មកកាន់កម្ពុជាកាន់តែខ្លាំងបន្ថែមទៀត”។ លោកបន្តថា “សមាជិកថ្មីៗក៏នឹងទទួលបានការបណ្ដុះបណ្ដាល ពីសមាគមបន្ថែម ដូច្នេះពួកគាត់ នឹងទទួលបានអត្ថបទប្រយោជន៍និងភ្ញៀវច្រើនជាងមុន”។

អតីតប្រធានសមាគមនេះ លោកច្រឹក សុខនីមបានលើកឡើងផងដែរថា ដើម្បីត្រៀមស្វាគមន៍ និងផ្ដល់ទំនុកចិត្តកាន់តែខ្លាំង ដល់វិនិយោគិនបរទេស យើងត្រូវតែមានភាពច្បាស់លាស់ មានធនធានមនុស្សដែលមានជំនាញនិងមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ដូច្នេះបើសិនជាភ្នាក់ងារយើងនៅធ្វើខាងក្រៅ មិនមានវិជ្ជាជីវៈមិនមានច្បាប់ មិនមានអាជ្ញាបណ្ណនោះនឹងធ្វើឱ្យវិនិយោគិនអាចនឹងកាត់បន្ថយការជឿទុកចិត្តមកលើយើង ។

លោកបន្តថា ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាមានច្រើន ប៉ុន្តែភ្នាក់ងារអចលនទ្រព្យដែលមានអាជ្ញាបណ្ណ ចេញដោយក្រសួងគឺមានចំនួនតិចតួចប៉ុណ្ណោះ ដូច្នេះ យើងចង់ឱ្យពួកគាត់ស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ ដែលអាចជួយដល់រដ្ឋាភិបាលតាមរយៈការបង់ពន្ធផងដែរ៕

Lanna-style hotel is on the auction block again in Chiang Mai

The five-star Dhara Dhevi Hotel Chiang Mai will be auctioned again in January, with the starting price dropped to 2.01 billion baht from the 2.11 billion baht initial price in its 2021 auction, the Legal Execution Department announced.The department will hold the auction for the property from January to May.

The first session of the auction will take place at the Chiang Mai Legal Execution Office on January 27, the department said.

If no interest is expressed during the first session, subsequent sessions will be held on February 17, March 10, March 31, April 21, and May 12, the department said. The price will be lowered by 10% at each subsequent session, it said, adding that the price cannot fall lower than 30% of the initial auction price.

Inter Far East Energy Corp (IFEC) bought the hotel in December 2015 for 4.3 billion baht. The price included stocks and debt.When the 123-room hotel opened in 2002, its unique ancient Lanna-style architecture caught Thai and foreign tourists’ attention.

It was, however, severely impacted by the Covid-19 crisis and closed temporarily in early 2020. It filed for business rehabilitation in June 2020, but the filing was rejected by the Court of Appeal in November of that year, forcing the hotel to enter bankruptcy.

During the previous auction, IFEC subsidiary Inter Far East Thermal Power (I Thermal) won with a bid of 2.012 billion baht. It paid a deposit of 110 million baht but failed to pay the rest before it was due. The department confiscated the deposit and decided to auction the hotel again. Source:The Nation

បេក្ខជននិទ្ទេសAបាក់ឌុបឆ្នាំ២០២២នេះមានចំនួនសរុប១០៤៩នាក់

ដោយ៖ សហការី

ភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ជាប់និទ្ទេស A ចំនួន១.០៤៩ នាក់ ខណៈឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់និទ្ទេសA ចំនួន១.៧៥៣នាក់។

ក្រសួងអប់រំ យុវជន និងកីឡា មុននេះបានឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប៩០.៩៥០ នាក់ ត្រូវជា៧២,៣៣ភាគរយនៃចំនួនបេក្ខជនមកប្រឡង។

បេក្ខជនជាប់និទ្ទេស A ចំនួន១.០៤៩នាក់ ខណៈឆ្នាំ២០២១ មានសិស្សប្រឡងជាប់និទ្ទេសA ចំនួន១.៧៥៣នាក់ និងជាចំនួនច្រើនបំផុត បើគិតចាប់តាំងពីក្រោយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ដោយរឹតបន្តឹងការប្រឡងបាក់ឌុបចាប់តាំងពីឆ្នាំ២០១៤មក។

ឆ្នាំ២០២២នេះ បេក្ខជន និទ្ទេស B ចំនួន៧.២៣២ នាក់ និទ្ទេស C ចំនួន១៩.០៥៣ នាក់ និទ្ទេស D ចំនួន៣១.១៦៦ នាក់ និងនិទ្ទេស E ចំនួន៣២.៤៥០នាក់។

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ នេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប១២៨.១៣៤នាក់ ស្រី៦៩.៧៧១នាក់ មានមណ្ឌលសំណេរ សរុប២២១បន្ទប់ប្រឡងសរុប៥១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦មណ្ឌល ត្រូវជា១៧៤៣បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម១៥៤មណ្ឌល ត្រូវជា៣៤៣១បន្ទប់៕

 

ក្រុមហ៊ុន Royal Railway បោះលក់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធដំបូងគេលើកទី២តម្លៃ២៤លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Royal Railway PLC បានចាប់ផ្តើមការចេញមូលបត្រចុះបញ្ជីទី២ ក្នុងតម្លៃ២៤លានដុល្លារ នៅលើផ្សារហ៊ុនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់នៃបណ្តាញផ្លូវដែកកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group និង Royal Railways មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា ទឹកប្រាក់ចំនួន២៤លានដុល្លារ ដែលបានចុះបញ្ជី Bond និងការវិនិយោគរបស់ខ្លួន ទៅក្នុងក្រុមហ៊ុន Royal Railway Plc នឹងអភិវឌ្ឍជាយុទ្ធសាស្ត្រដ៏សំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដើម្បីគាំទ្រដល់ការកើនឡើង នូវតម្រូវការដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការបង្កើនសមត្ថភាពការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងការចំណាយទាប។

លោកមានប្រសាសន៍ថា “មូលបត្របំណុលនេះ គឺជាការប្តេជ្ញាចិត្តរបស់ខ្ញុំ សម្រាប់ការរីកចម្រើនផ្លូវដែក បន្ថែមសេវាកម្មថ្មី និងកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា”។

មូលបត្របំណុលទី២នេះ ធ្វើតាមការចុះបញ្ជីដំបូងនៃមូលបត្របំណុល ១០លានដុល្លារ ដែលជាការចុះបញ្ជីមូលបត្របំណុល ហេដ្ឋារចនាសម្ព័ន្ធដំបូងគេនៅកម្ពុជា។

មូលបត្របំណុលទី២ នេះក៏សម្រេចបាននូវមូលបត្របំណុលដំបូងគេមួយចំនួន នៅក្នុងប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងការក្លាយជាមូលបត្របំណុលរយៈពេល១០ឆ្នាំដំបូងនៅក្នុងទីផ្សារ ដែលជាគន្លឹះសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក ដើម្បីផ្គូរផ្គងបំណុលរបស់ពួកគេ។

លោក ស៊ូ សុជាតិ បានថ្លែងថា “នេះជា Bond ទី២ ដែលបានចុះបញ្ជីដោយក្រុមហ៊ុន Royal Railway លើទីផ្សារមូលបត្រកម្ពុជា ដែលប្រាក់ចំណូលនឹងត្រូវប្រើប្រាស់ ដើម្បីបន្តការអភិវឌ្ឍន៍ និងពង្រីកទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ នៅក្នុងប្រទេសកម្ពុជា។ មូលបត្របំណុលនេះ គឺជាមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធដំបូងគេ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ហើយមានលក្ខណៈពិសេសជាច្រើន ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរ ដើម្បីដឹកនាំការផ្តល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធនា ពេលអនាគតតាមរយៈទីផ្សារមូលធនក្នុងស្រុក នៅក្នុងប្រទេស”៕