ទំហំសេដ្ឋកិច្ចរបស់ខេត្តកែបមានប្រហែល៥៤លានដុល្លារជាមួយចំណូលរបស់ប្រជាជនម្នាក់១២០៦ដុល្លារក្នុងមួយឆ្នាំ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ របាយការណ៍របស់មន្ទីរផែនការខេត្តកែបបានឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់ដោយបានថយពី១២,៨៤% នៅឆ្នាំ២០១៧ មកត្រឹម២,៦១% នៅឆ្នាំ២០២២។

របាយការណ៍ដដែលបានឲ្យដឹងបន្តថា ទំហំសេដ្ឋកិច្ចខេត្ត ប្រមាណ២១៨,៥៣២លានរៀល គិតជាដុល្លាប្រហែល៥៤លានដុល្លាអាមេរិក ស្មើ០.២% នៃសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខេត្តមានកំណើន០.៣% នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០២០។ ចំណូលសម្រាប់ម្នាក់ មានចំនួន១,២០៦ដុល្លាអាមេរិក នៅឆ្នាំ២០២១។

របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត

ខេត្តកែប, រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានរៀបចំវេទិកាពិគ្រោយោបល់ស្តីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត ដឹកនាំដោយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ឋ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា វេទិកាពិគ្រោះយោបល់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូ វតម្រូវការអភិវឌ្ឍទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការគាំទ្រ ឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ លោកបានបន្ថែមទៀតថា វេទិការនេះអាចឱ្យយើង ធ្វើការពិភាក្សាលើការអនុវត្តប្រព័ន្ធផែនការថ្នាក់ក្រោមជាតិ ដើម្បីលើកស្ទួយឱ្យកាន់តែប្រសើរឡើងនូវកិច្ចខិតខំប្រឹងប្រែង សកម្មភាពអភិវឌ្ឍន៍របស់យើងទាំងអស់គ្នា​។

ជាមួយគ្នានេះ លោក ភោគ សុខេន អនុប្រធានមន្ទីរផែនការ តំណាងក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បានធ្វើបទបង្ហាញ អំពីគម្រោងដែលមានថវិកាគាំទ្រអនុវត្តសម្រាប់ឆ្នាំ២០២៣ និងតម្រូវការអាទិភាពទូទាំងខេត្ត ដើម្បីដាក់ជូនសមាជិកសមាជិកាទាំងមូលពិនិត្យ ពិចារណា និងគាំទ្រអនុវត្តបន្តទៀត។

ព្រមជាមួយគ្នានេះផងដែរ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បានបញ្ជាក់អំពីសេចក្តីណែនាំសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំសង្កាត់ ដែលនឹងគ្រោងរៀបចំឡើង នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមក្រុងស្រុកផងដែរ៕

បវរកញ្ញាប្រទេសអង់ហ្គោឡាបង្ហាញវត្តមាននៅកម្ពុជា និងកោតសរសើរការអភិវឌ្ឍ និងគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា

ដោយៈ ច្រាយ ចំណាន

ភ្នំពេញៈ បវរកញ្ញាអង់ហ្គោឡា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ (Swelia da silva antonio) បានកោតស្ញប់ស្ញែងយ៉ាងពិសេស ចំពោះភាពស្រស់ស្អាត និងទាក់ទាញរបស់ឆ្នេរសមុទ្រកម្ពុជា។

កញ្ញាបានសន្យាពាំនាំព័ត៌មាន អំពីសោភ័ណរមណីយភាពទាំងនេះ បង្ហាញជូនប្រជាជនក្នុងប្រទេសខ្លួន ក៏ដូចជាទៅកាន់ពិភពលោក ខណៈឆ្នេរសមុទ្រកម្ពុជា ជាទីគួរឱ្យចង់ទស្សនាកម្សាន្ត និងសម្រាកលម្ហែដ៏ពេញចិត្ត។

បវរកញ្ញាអង់ហ្គោឡា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ បានរួមដំណើរជាមួយប្រតិភូអន្តរជាតិ២០ប្រទេសទៀត មកចូលរួមក្នុងមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយពិធីបុណ្យសមុទ្រលើកទី៩។

ក្នុងដំណើរអញ្ជើញចូលរួម មហាសន្និបាតក្លឹបនៅកម្ពុជានេះ បវរកញ្ញាអង់ហ្គោឡា ក៏ដូចជាប្រតិភូសមាជិកក្លឹបឆ្នេរស្អាតបំផុត លើសកលលោក មកពីបណ្តាប្រទេសដទៃទៀត ត្រូវបានរៀបចំឱ្យមាន ដំណើរទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍទីក្រុងព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដំណើរទស្សនកិច្ចកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅតំបន់សមុទ្រកម្ពុជា និងបានទៅទស្សនាព្រៃកោងកាងនៅខេត្តកោះកុង ដែលជាតំបន់ព្រៃកោងកាងដ៏ធំជាងគេនៅអាស៉ី។

កញ្ញាបានបញ្ជាក់ថា “នេះជាលើកទីមួយហើយ ដែលកញ្ញាធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយក៏ជាលើកទីមួយ ដែលកញ្ញាធ្វើដំណើរមកតំបន់អាស៊ីផងដែរ”។

បវរកញ្ញារូបនេះ បានបង្ហាញអារម្មណ៍ថា កញ្ញាពិតជា​រីករាយ​ណាស់​ដែល​បាន​មកដល់ប្រទេសកម្ពុជា ពិសេស គឺបានមកដល់ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា។

កញ្ញាបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទីក្រុងមួយនេះ ហើយរឿងដែលកញ្ញា ជាប់ចិត្តស្រឡាញ់​ខ្លាំងបំផុតនោះ គឺដើមឈើចាំស្នេហ៍ ដែលត្រូវបានថែរក្សាទុកយ៉ាងទាក់ទាញ ហើយសុខចិត្តធ្វើផ្លូវវាង ដោយមិនមានការកាប់បំផ្លាញ។

បវរកញ្ញារូបនេះ បានកោតសរសើរថា នេះពិតជាការបង្ហាញពីទង្វើបេះដូងមនុស្សធម៌។

រឿងមួយទៀតអំពីបរិស្ថានដែលកញ្ញា ស្វេលីយ៉ា ពេញចិត្តទៀតនោះ គឺទឹកកខ្វក់ ត្រូវបានធ្វើប្រព្រឹត្តកម្មមុនបង្ហូរ​ទៅកាន់​សមុទ្រ ​ដូច្នេះវាមិនប៉ះពាល់ដល់បរិស្ថានសមុទ្រនោះទេ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថា ឆ្នេរ និងទឹកសមុទ្រចាំបាច់គួរតែត្រូវបានថែរក្សា។

កញ្ញាបញ្ជាក់ថា “ខ្ញុំ​គិត​ថា​រឿង​មួយ​ដែល​ល្អ​បំផុត​ គឺឆ្នេរសមុទ្រពិតជាស្អាត និងអនាម័យ។ យើងអាចឃើញខ្សាច់ទន់ល្មើយ និងស្រស់ស្អាតអស្ចារ្យ ហើយយើង​អាច​លម្ហែកាយ​ ដើរ​ និងសម្រាកស្រូបយកខ្យល់អាកាស។ នេះជាអ្វីដែលខ្ញុំពិតជាសូមសរសើរអំពីឆ្នេរនៅទីនេះ”។កញ្ញាបន្ថែមថា “វា​មិន​ត្រឹម​តែ​​ស្អាត​ទេ តែវាក៏ធ្វើឱ្យយើងមានអារម្មណ៍ ចង់ត្រឡប់មកវិញម្ដងទៀត”។

បវរកញ្ញាអង់ហ្គោឡាវ័យ២៥ឆ្នាំរូបនេះបានបន្តថា មនុស្សនៅទីនេះ មានទឹកចិត្តល្អ ហើយកញ្ញា​មាន​អារម្មណ៍ថា ទទួលបានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ព្រមទាំងបានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានចែករំលែកភាពកក់ក្ដៅជាមួយកញ្ញាដែលមកពីឆ្ងាយ។

កញ្ញាបានអះអាងថា កញ្ញា គឺជាអ្នកគាំទ្រខ្លាំងណាស់ចំពោះការផ្សារភ្ជាប់ ទំនាក់ទំនងអន្តរទ្វីបរវាងមនុស្ស ទំនាក់ទំនងសង្គម និងអន្តររដ្ឋ។

ថ្វីដ្បិតកម្ពុជា និងអង់ហ្គោឡាឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែបវរកញ្ញាដ៏រួសរាយម្នាក់នេះ មានសុទិដ្ឋិនិយមទៅអនាគត ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសអង់ហ្គោឡា និងប្រទេសកម្ពុជា។

កញ្ញាបានសន្យាថា “អ្វីដែលខ្ញុំនឹងនិយាយអំពីឆ្នេរសមុទ្រកម្ពុជា នោះគឺថាវាជាកន្លែងដ៏ស្រស់ស្អាត និងជាគួរឱ្យស្នាក់នៅ។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំងណាស់​ ដែលទទួល​បានបទពិសោធន៍ ​ជាមួយគណៈប្រតិភូទាំងមូល និងជាមួយក្រុមការងារទាំងមូល”។

កញ្ញាបានបន្តទៀតថា ការងារ​សំខាន់ដែលយើងកំពុងធ្វើនៅទីនេះ ដើម្បីបង្ហាញកន្លែងទេសចរណ៍ ប៉ុន្តែក៏អាចនិយាយបានថាយើងអាចសម្រា​កលម្ហែកាយ តាមមធ្យោបាយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវដូចគ្នា ទាំងនៅ​កម្ពុជា និងអង់ហ្គោឡា ហើយនេះគឺជាអ្វីដែលយើងកំពុងធ្វើនៅទីនេះ។

ចំពោះវិស័យបរិស្ថាន និងអភិរក្សឆ្នេរ កញ្ញា ស្វេលីយ៉ា គិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចែករំលែកសេចក្តីល្អដែលយើងមាន។ ​វា​ជា​រឿង​មួយ​ដ៏សំខាន់​បំផុត ចំពោះអ្វីដែលយើងកំពុងធ្វើនៅទីនេះ នោះគឺបង្កើតបណ្តាញទំនាក់ទំនង។ វាមិនមែនតែសំដៅទៅលើទំនាក់ទំនងទ្វេភាគី រវាងប្រទេសអង់ហ្គោឡា និងកម្ពុជានោះទេ តែវាជាទំនាក់ទំនងរវាងអង់ហ្គោឡាទៅកាន់ពិភពលោក និងកម្ពុជាទៅកាន់ពិភពលោក។ ដូច្នេះ​ត្រូវ​ផ្សារភ្ជាប់ ​ត្រូវ​នាំ​មនុស្ស​មក​កាន់ទីនេះ៕

សមាគមCVEAនឹងបោះឆ្នោតជ្រើសរើសប្រធាននិងក្រុមប្រឹក្សាភិបាលថ្មីនៅសប្តាហ៍ក្រោយ

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA)នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងក្រុមប្រឹក្សាភិបាលថ្មីនៅថ្ងៃទី២២ ធ្នូខាងមុខនេះ។

លោកច្រឹក សុខនីមប្រធានសមាគមនេះបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៥ ធ្នូថា លោកសន សៀបនឹងឈរឈ្មោះសម្រាប់បេក្ខភាពប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅអាណត្តិថ្មីតែម្នាក់ឯង ហេតុនេះលោកនឹងជាប់ឆ្នោតដឹកនាំសមាគមនេះ ប៉ុន្តែការបោះឆ្នោតនឹងធ្វើតាមនិតិវិធីដដែល ព្រោះសមាគមត្រុវជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល និងប្រធានថ្មីតាមនិតិវិធីដដែល។

លោកសុខនីម នឹងផុសអាណត្តិការងាររបស់លោក បន្ទាប់ពីលោកបានដឹកនាំសមាគមនេះបានពីរអាណត្តិ និងលោកអាចឈរឈ្មោះតែពីរអាណត្តិប៉ុណ្ណោះ តាមលក្ខខ័ណ្ឌរបស់សមាគម។

លោកសន សៀបជាស្ថាបនិកក្រុមហ៊ុនKey Real Estate និងជាសមាជិកម្នាក់ នៃគណៈកម្មការវាយតម្លៃពានរង្វាន់អចលនទ្រព្យអាស៊ី ដែលរៀបចំឡើងដោយក្រុមហ៊ុនPropertyGuruផងដែរ៕

រដ្ឋាភិបាលកូរ៉េ នឹងបន្ធូរបន្ថយបទប្បញ្ញត្តិទីផ្សារអចលនទ្រព្យឱ្យកាន់តែឆាប់រហ័សដើម្បីរក្សាស្ថិរភាពទីផ្សារ

ដោយៈ សុខុម

សេអ៊ូល: ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ថា រដ្ឋាភិបាលនឹងបន្ធូរបន្ថយបទប្បញ្ញត្តិទីផ្សារអចលនទ្រព្យ ឱ្យកាន់តែឆាប់រហ័ស ដើម្បីរក្សាស្ថិរភាពទីផ្សារ ស្របពេលអត្រាការប្រាក់ហក់ឡើងខ្ពស់។

អំឡុងកិច្ចប្រជុំមួយដែលចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍ ដើម្បីពិនិ  ត្យផ្ទៀងផ្ទាត់វត្ថុបំណង នៃគោលនយោបាយរបស់រដ្ឋាភិបាល លោក Yoon Suk-yeol លើកឡើងថា “ខណៈតម្លៃលំនៅដ្ឋាន កំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះ ដោយសារអត្រាការប្រាក់ហក់ឡើងខ្ពស់ រដ្ឋាភិបាលនឹងដកចេញនូវបទប្បញ្ញត្តិ លើផ្នែកតម្រូវការឱ្យបានកាន់តែឆាប់រហ័ស ដើម្បីរក្សាស្ថិរភាពទីផ្សារ”។

ប្រធាននិយ័តករហិរញ្ញវត្ថុលោក Kim Joo-hyun បានថ្លែងថា រដ្ឋាភិបាលកំពុងរៀបចំផែនការ ដើម្បីអនុញ្ញាតឱ្យផ្ដល់ឥណទានគេហដ្ឋាន ឬកម្ចីទិញផ្ទះបន្ថែមទៀត សម្រាប់អ្នកដែលបើកអាជីវកម្មជួល និងអ្នកដែលមានផ្ទះច្រើន។

លោក Kim Joo-hyun បានបន្ថែមថា “វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ទីផ្សារអចលនទ្រព្យ គេចផុតពីផលប៉ះពាល់ធ្ងន់ធ្ងរ។ រដ្ឋាភិបាល គ្រោងនឹងលុបចោលបទប្បញ្ញត្តិឥណទានម្តងមួយៗ”។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០២២ នេះកំពុងទទួលរងនូវការធ្លាក់ថ្លៃខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេលយ៉ាងតិច២ទសវត្សរ៍មកនេះឆ្នាំនេះ ស្របពេលធនាគារកណ្តាល ដំឡើងអត្រាការប្រាក់យ៉ាងគំហុកបំផុត។

ធនាគារកណ្តាលកូរ៉េ បានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនសរុប២៧៥ពិន្ទុ ឈានដល់៣,២៥%ចាប់តាំងពីខែសីហា ឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាអតិផរណាដែលកំពុងកើនឡើង៕ Reuters៕

ផ្សារទំនើបAEON Mall3តម្លៃ២០០លានដុល្លារបើកដំណើរការ នៅថ្ងៃនេះហើយ

 ដោយៈ ជេស៊ីកា

       ភ្នំពេញ: គម្រោងសាងសង់ផ្សារទំនើប AEON Mall 3 ដែលស្ថិតនៅលើមហាវិថីសម្តេចតេជោ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City បានសម្រេចវឌ្ឍនភាពបានបើកដំណើរការនៅថ្ងៃនេះហើយ។

ដំណាក់កាលទី១ នៃគម្រោងផ្សារទំនើប AEON Mall 3 របស់កម្ពុជានេះ នឹងត្រូវចំណាយថវិកាជិត៣០០លានដុល្លារ ដែលផ្សារនេះស្ថិតលើផ្ទៃដីជាង១៨ហិកតា។

គម្រោង AEON Mall 3 ដែលជាមជ្ឈមណ្ឌលលក់ទំនិញចម្រុះ មានទំហំផ្ទៃក្រឡាលក់រាយ សរុបចំនួន១៧០.០០០ម៉ែត្រការ៉េ និងជាផ្សារទំនើ​បដ៏ធំបំផុត ក្នុងចំណោមផ្សារទំនើប AEON ចំនួន៣ក្នុងប្រទេសកម្ពុជានិងធំជាងគេបំផុតក្នុងតំបន់អាស៊ី។ នេះបើតាមការលើកឡើងរបស់ឯកអគ្គ​រដ្ឋទូតជប៉ុនប្រចាំកម្ពុជា ប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះ។

ផ្សារទំនើបថ្មីនេះ មានចំណតរថយន្តខាងក្រៅរាប់រយ ខណៈគម្រោងនេះ បានចំណាយពេល២៤ខែដើម្បីបញ្ចប់ការសាងសង់។

គម្រោងផ្សារទំនើបនេះ មានទីតាំងនៅលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ជាតំបន់កំពុងអភិវឌ្ឍទៅជាតំបន់ ដែលមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញការវិនិយោគយ៉ាងច្រើន ពីក្រុមវិនិយោគិនក្នុងស្រុក និងបរទេស។

បច្ចុប្បន្ននេះ តំបន់នេះមានផ្សារទំនើបអន្តរជាតិជាច្រើន ជាបណ្តុំដោយលំនៅដ្ឋានដ្ឋានប្រណីត អគារពាណិជ្ជកម្ម ផ្សារទំនើប និងការកម្សាន្ត និងសាលារៀនស្តង់ដារអន្តរជាតិ៕

ប្រធានCVEAបង្ហើបពីផ្នែកនៃអចលនទ្រព្យដែលគួរវិនិយោគ នៅឆ្នាំ២០២៣

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ តើគួរវិនិយោគផ្នែកណាមួយនៃវិស័យអចលនទ្រព្យ? ចម្លើយដែលគ្រប់គ្នាមើលឃើញ គឺវិបត្តិសេដ្ឋកិច្ចសកលនឹងអាចកើតឡើង ប៉ុន្តែនៅកម្ពុជា ឱកាសនៃការវិនិយោគក្នុងវិស័យនេះនៅតែមាន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី១៥ ធ្នូថា នៅឆ្នាំ២០២៣ខាងមុខនេះ ការវិនិយោគដីធ្លីនៅតែល្អជាងគេ ប៉ុន្តែអត្រានៃផលចំណេញខ្ពស់ នឹងមានសភាពយឺតយ៉ាវជាងបណ្តាឆ្នាំមុន ហេតុនេះអ្នក​វិនិយោគ ត្រូវរង់វចាំមើលផលចំណេញនៅរយៈពេល៣ឆ្នាំខាងមុខ។

លោកបន្តថា “អត្រាចំណេញពីដីធ្លីមានទាបជាងមុន ប៉ុន្តែផលចំណេ​ញរយៈពេលវែងនៅតែល្អ”។ លោកបន្តថា “អ្នកវិនិយោគអាចសួរថាគួរទិញដីនៅទីណា ចម្លើយគឺនៅតំបន់ជាងយៗរាជធានីភ្នំពេញដដែល”។

លោកច្រឹក សុខនីមបានបន្តថា តំបន់ជាយក្រុងប៉ែកខាងជើង ដូចជាតំបន់ភ្នំប្រសិទ្ឋ តំបន់គិតចាប់ពីផ្លូវជាតិលេខ៥១ចូលមកខាងក្នុង និងតំបន់នានាជាច្រើនទៀត នៅតែជាតំបន់ល្អសម្រាប់លការវិនិយោគផ្នែកដីធ្លី ប៉ុន្តែអ្នកវិនិយោគត្រូវប្រាកដថា តម្លៃដីដែលខ្លួនបានទិញ ជាតម្លៃល្អ និងប្រសិ​នជាទិញបានក្រោមតម្លៃទីផ្សារឹតតែល្អបន្ថែមទៀត៕

ម៉ាកយីហោសណ្ឋាគារដ៏ល្បី Marriott ដែលមានវត្តមាននៅកម្ពុជាគ្រោងបង្កើនចំនួនសណ្ឋាគាររបស់ខ្លួននៅប្រទេសថៃនាឆ្នាំ២០២៣

ដោយៈ សុខុម

បាងកក: មិនយូរប៉ុន្មានបន្ទាប់ពីថៃ អបអរដែលខ្លួនទទួលបានភ្ញៀវទេសចរ១០លាននាក់ក្នុងឆ្នាំ២០២២ ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិដ៏ល្បីល្បាញ Marriott International, Inc កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ បានប្រកាស ផែនការបង្កើនចំនួនសណ្ឋាគាររបស់ខ្លួន ក្នុងប្រទេសនេះ ឱ្យឈានដល់៥០ទីតាំងនៅពាក់កណ្ដាលឆ្នាំ២០២៣។

យោងតាមសារព័ត៌មានថៃThe Nation ចុះផ្សាយកាលពីថ្ងៃព្រហ​ស្បតិ៍ ទី១៥ ខែធ្នូ ឱ្យដឹងថា សណ្ឋាគារទាំង៥០នេះ រួមបញ្ចូលទាំងការបន្ថែមសណ្ឋាគារចំនួន៨ទីតាំងក្នុងឆ្នាំ២០២៣ផងដែរ។

ជាមួយនឹងការបើកដំណើរការទាំងនេះ ក្រុមហ៊ុនក៏រំពឹងថានឹងដាក់ឱ្យដំណើរការម៉ាកយីហោ (Brand) ថ្មីៗចំនួន២គឺម៉ាកយីហោ Autograph Collection Hotels និងម៉ាកយីហោ Moxy Hotels នៅក្នុងប្រទេសនេះផងដែរ។

លោក Jakob Helgen អនុប្រធានថ្នាក់តំបន់នៃក្រុមហ៊ុន Marriott International, Inc ទទួលបន្ទុកទីផ្សារថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា លើកឡើងថា “កំណើនរបស់យើងនៅក្នុងប្រទេសថៃ បង្ហាញពីទំនុកចិត្តដែលម្ចាស់សណ្ឋាគារ និងអ្នកទទួលសិទ្ធិធ្វើអាជីវកម្ម (Franchisee) មកលើក្រុមហ៊ុន Marriott International និងទំនុកចិត្តជារួមរបស់ពួកគេមកលើឧស្សាហកម្មទេសចរណ៍នៃប្រទេសថៃ”។

លោកបានបន្ថែមទៀតថា “ដោយទាញយកផលចំណេញពីវិស័យបដិសណ្ឋារកិច្ចដ៏រឹងមាំរបស់ប្រទេសថៃ ការផ្ដោតយកចិត្តទុកដាក់របស់រដ្ឋាភិបាលថៃ លើឧស្សាហកម្មនេះ និងការប្តេជ្ញាចិត្តរបស់Marriott ក្នុងការនាំមកនូវឧត្តមភាព យើងនៅតែផ្តោតលើការបន្តបំពេញ តម្រូវការទេសចរណ៍ ដែលកំពុងកើនឡើងជាមួយនឹងផែនការពង្រីករបស់យើង”។

ក្រុមហ៊ុន Marriott International បន្តពង្រឹងវត្តមានរបស់ម៉ាកយីហោព្រីមៀម (Premium Brand) ដែលមានស្រាប់របស់ខ្លួននៅក្នុងប្រទេសថៃ រួមមានម៉ាកយីហោ Sheraton Hotels & Resorts ម៉ាកយីហោ Marriott Hotels ម៉ាកយីហោ Marriott Executive Apartments ម៉ាកយីហោ Westin Hotels & Resorts ម៉ាកយីហោ Le Méridien Hotels & Resorts និងម៉ាកយីហោ Renaissance Hotels ជាដើម៕ The Nation៕

Dragon Land 598 តែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈ និងត្រៀមរៀបចំពិព័រណ៍ធំមួយនៅអ៊ីអន១នៅដើមសប្តាហ៍ក្រោយ

ភ្នំពេញ ៖ បុរី Dragon Land 598 ជាគម្រងរបស់ក្រុមហ៊ុន Dragon Land ដែលអភិវឌ្ឍន៍ផ្ទះវីឡាប្រណិតនៅតាមបណ្ដោយផ្លូវ 598 បានសម្រេចតែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈ ជាផ្លូវការ ។ ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Dragon Land និងអ្នកនាង ឃុត ដានី ធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅការិយាល័យលក់របស់បុរី Dragon Land 598 ។

 

អ្នកនាង ឃុត ដានី តារាសម្តែងជើងចាស់ ដែលបានលាឈប់ពីសិល្បៈជាយូរឆ្នាំ ហើយបានត្រឡប់ចូលសិល្បៈវិញ ជាមួយការក្តាប់បាននូវឲ្យកាសក្លាយជា ទូតសុច្ឆនៈរបស់គម្រោង Dragon Land។ អ្នកនាង បានមានប្រសាសន៍ថា កត្តាដែលនាងសម្រេចធ្វើជាទូតសុច្ឆន្ទៈរបស់បុរី Dragon Land 598 ដោយសារតែនាងបានឃើញថាបុរីនេះជាប្រភេទទំនើបជាងគេនៅក្នុងប្រទេសកម្ពុជា មានទីធ្លាធំទូលាយ មានជណ្ដើរយន្ត និងអាងហែលទឹកនៅគ្រប់ផ្ទះ ដែលទាំងនេះមិនមានបុរីណាធ្វើបាននៅឡើយ ។

អ្នកនាងបន្តថា នាងទុកចិត្តលើគម្រោងអភិវឌ្ឍន៍មួយនេះ១០០ភាគរយ ជាក្រុមហ៊ុនដែលមានការអភិវឌ្ឍលំនៅឋានពិតៗផ្ដល់ជូនអតិថិជន ហើយទីតាំងនៃគម្រោងទៀតសោតក៏មានសក្ដានុពល ធានាថាអតិថិជនដែលទិញហើយនឹងពេញចិត្ត ។ អ្វីដែលនាងនិយាយគឺមិនទាន់ឱ្យអតិថិជនជឿ១០០ភាគរយនោះទេ  តែអតិថិជនអាចអញ្ជើញមកកាន់ការិយាល័យផ្ទាល់នៅការិយាល័យនិងផ្ទះគំរូនៅបណ្ដោយផ្លូវជា សុផារ៉ា ពេលនោះអតិថិជននឹងពេញចិត្តកាន់តែខ្លាំង ។

លោក SAM PEH នាយកផ្នែកប្រតិបត្តិនៃបុរី Dragon Land ក៏បានមានប្រសាសន៍ថា ក្រុមហ៊ុនបានមើលឃើញពី ចក្ខុវិស័យនិងទស្សនវិស័យរបស់អ្នកនាង ឃុត ដានី ដូចនឹងអ្វីដែលក្រុមហ៊ុនចង់បាននិងកំពុងធ្វើ ទើបក្រុមហ៊ុនបានសម្រេចជ្រើសរើសនិងតែងតាំងអ្នកនាងជាទូតសុច្ឆន្ទៈរបស់បុរី Dragon Land 598 តែម្ដង ។

លោកបន្តថា ទន្ទឹមនឹងការជ្រើសរើសនិងតែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈនេះដែរ បុរី Dragon Land 598 នឹងរៀបចំនូវពិព័រណ៍មួយនៅ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ( អ៊ីអន១) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២២ (មានវីដេអូ https://fb.watch/hqF8nRxcsM )។ ក្នុងឱកាសនោះដែរក្រុមហ៊ុននឹងបង្ហាញផ្ទះវីឡាដ៏អស្ចារ្យដែលមិនទាន់មានក្រុមហ៊ុនណាឬអ្នកអភិវឌ្ឍន៍ណាអាចធ្វើបាននៅឡើយ តែខ្មែរយើងអាចធ្វើបានហើយ និងជាប្រភេទវីឡាដែលទំនើបជាងគេ ។

បុរី  Dragon Land 598  មានរចនាបទនៃវិឡានីមួយៗគឺមានមុខងារផ្សារភ្ជាប់ ទំនាក់ទំនងរវាងសមាជិកគ្រួសារជាមួយសហគមន៍  និងសមាជិកគ្រួសារជាមួយធម្មជាតិ ដែលមានដើមឈើជាច្រើនផ្ដល់ម្លប់ត្រឈឹងត្រឈៃ  វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក កន្លែងហាត់ប្រាណសួនកម្សាន្តកុមារ និងកន្លែងវាយកូនហ្គោលផងដែរ ។ ជាំពិសេសជាគម្រោងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាស៊ីអាគ្នេយ៍ ដែលបែងចែកការរស់នៅរវាងផ្លវសួនលំហែបែបធម្មជាតិ និងផ្លូវចរាចរណ៍ដែលធ្វើឱ្យការរស់នៅកាន់តែមា នផាសុខភាព និងសុវត្ថិភាព ៕

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង លោកអ្នកអាចអញ្ជើញទៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយវិថី ជា សុផារ៉ា 598 ឆៀងជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬតាម

https://goo.gl/maps/sq7wRYwekDGVXrLL7  ៕ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង  +85510 886 616 / +855 61 886 616 ឬ Facebook Page: Borey Dragon Land 598

Dragon Land 598 · 88 Street 598, Phnom Penh ( https://goo.gl/maps/sq7wRYwekDGVXrLL7 )

★★★★★ · Housing development

 

Covid-weary Chinese millionaires eye Singapore amid ‘chaos and unpredictability’ at home

Over the past seven years, Kristine Zhang’s social media signature has read “parting is for reunion” – a mantra she has clung to while enduring long spells away from her husband.

 

Since 2015, she has spent several months of each year in Singapore, where her son is studying, while her husband – a former executive at a foreign company – has been managing his car painting business in Guangdong.

 

Zhang’s husband had been reluctant to move the family to Singapore, or any other country for that matter, because he is bullish on the Chinese market. But recently he changed his mind.

 

“We will be reunited soon, but unlike at first, Singapore is no longer a transit country for our son, but a permanent home,” said Zhang.

 

The couple are part of a new wave of Chinese immigration and investment in Singapore, which is becoming a magnet for professionals and the wealthy amid economic and social problems at home, according to interviews with consultants, investors and immigrants.

 

“A sluggish domestic market, escalating lockdowns against Covid-19, depreciating properties and the [weak] yuan are all eating away at our wealth, as well as tighter tax scrutiny ahead. The point is, we don’t know how long this will last,” Zhang said.

 

The family plans to sell three properties in China within the next year, which are worth about 15 million yuan (US$2.1 million), and then relocate to Singapore, where they hope to become citizens and start a business.

 

Singapore’s appeal is multifaceted for mainland immigrants. Chinese are the largest ethnic group in the country and Mandarin is widely spoken. It is a relatively short flight home, safe, and a low tax jurisdiction.

The city state has also maintained close ties with Beijing, while avoiding choosing sides as tensions between China and the United States intensify.

The city is one of the top five destinations for high-net-worth individuals looking to emigrate, along with the United Arab Emirates, Australia, Israel and Switzerland, according to the Henley Global Citizens Report released in June.

Russia, China, India, Hong Kong and Ukraine have the highest net outflows of wealthy people, said Henley & Partners, an investment migration consultancy based in London.

 

In Asia, Singapore is of growing appeal to millionaires on the move, with net migration of 2,800 high-net-worth individuals expected this year – an 87 per cent increase on 2019, according to the report.

Wealthy Chinese see it as a safe haven to park financial assets, while offering them relative freedom, a welcoming environment and pro-business climate.

 

Nearly three quarters of Singapore’s 4 million citizens and permanent residents are ethnically Chinese, while some 13 .5 per cent have a Malay background and 9 per cent are of Indian heritage.

“We like Singapore’s multi-cultural society, and it’s also friendly to Chinese,” said Zhang.

 

Source: South China morning post

Singapore’s Tanncam invests in Digital Classified

Tanncam Investment Pte. Ltd., a Singapore-based private equity and venture capital firm, has invested in Digital Classified Group (DCG), a leading Australian-based property company and operator of a portfolio of online real estate and general classified companies in frontier and emerging markets.

DCG’s companies and brands include realestate.con.kh and Fazwaz in Cambodia, hausples.com.pg and marketmeri in Papua New Guinea, yula.la and lanloa.la in Laos, and property.com.fj in Fiji.

Cambodian Investment Management acted as the liaison and financial adviser on the transaction for Tanncam Investment Pte. Ltd.

Talking about the investment, DCG Group CEO Mathew Care said: “These are very exciting times for our group as the businesses have regained traction post-Covid and we are experiencing strong and robust growth and substantial improvement in the fundamentals of our portfolio. We welcome Tanncam as a shareholder as they are a sophisticated and well-known established investor. We have no doubts that they will successfully contribute to our future aspirations and strategic objectives.”

DCG has a track record of developing dominant property classifieds in frontier markets since 2013, and in recent years has transitioned its business model from advertising to transactional services to accelerate its growth. This investment consolidates DCG position in all markets as the leading operator of property classifieds in Asian frontier markets.

Anthony Galliano, Director of Tanncam Investment Pte. Ltd. and CEO of Cambodian Investment Management said: “We believe DCG has demonstrated a unique ability to enter emerging and frontier markets and create a dominant position in their space. We are investing in what we believe is a very promising future, a strong management team, and a successful portfolio ripe for continued growth. DCG is on the precipice of another leg of its incredible journey and we are happy to contribute to this.”

Anthony will serve on the board of Digital Classified Group, subject to regulatory approvals, the release added.

Tanncam Investment focuses on early-stage start-ups and strategic investment opportunities.

Digital Classified Group DCG operates a portfolio of Asia Pacific’s leading and fastest-growing online real estate and general classified marketplaces.

Cambodian Investment Management is a corporate finance and business services firm which selectively acts as an arranger and financial adviser on mergers and acquisitions, due diligence and private equity transactions.

Source: Khmer Times