បាងកកនៅតែរក្សាបានតំណែងជាទីផ្សារខុនដូលេខ១ សម្រាប់អ្នក ស្វែងរកទិញជាជនបរទេស

ដោយៈ សុខុម

បាងកក:ទោះបីស្ថានភាពទីផ្សារអចលនទ្រព្យ ទទួលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិកូវីដ-១៩យ៉ាងណាក្ដី ក៏បាងកកនៅតែរក្សាបានតំណែ​ងជាទីផ្សារខុនដូលេខ១ សម្រាប់ជនបរទេសដែលទិញខុនដូ នៅក្នុងប្រទេ​សថៃ។ នេះបើយោងតាមទីភ្នាក់ងារអចលនទ្រព្យអង់គ្លេស ប្រចាំប្រទេសថៃ Knight Frank Thailand។

លោក Nattha Kahapana  នាកយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Thailand លើកឡើងថា វិបត្តិកូវីដ-១៩ មិនបានធ្វើឱ្យក្រុងបាងកក ជ្រុះ ពីតំណែងទីផ្សារខុនដូលេខ១ សម្រាប់ជនបរទេសនោះឡើយ ប៉ុន្តែឈាងម៉ៃ បានធ្លាក់ចំណាត់ថ្នាក់។

ខាងក្រោមនេះជាទីក្រុងធំៗ និងតំបន់ពេញនិយមក្នុងទីផ្សារកំពូលទាំង១០ សម្រាប់អ្នកទិញខុនដូជាជនបរទេស នៅក្នុងប្រទេសថៃ។

១. បាងកក

២. ឈុនប៊ូរី

៣. ឈៀងម៉ៃ

៤. ភូកេត

៥. សាមុត ប្រាកាន

៦. ប្រាជួប គីរី ខាន់

៧. ណុនថាប៊ូរី

៨. រ៉ាក់យ៉ង

៩. ប៉ាធុំថានី

១០. ឈាងរ៉ៃ

ទោះជាយ៉ាងណា លោក Nattha Kahapana លើកឡើងថា ខេត្តភូកេត និងខេត្តសាមុត ប្រាកាន នៅពេលនេះបានឈានមុខខេត្តឈាងម៉ៃ ជាប់ចំណាត់ថ្នាក់លេខ៣ និងលេខ៤។

យោងតាមទិន្នន័យរបស់ Knight Frank បង្ហាញថា ខុនដូសរុបចំនួន៤៨.៧៤៣យូនីតនៅទូទាំងប្រទេសថៃ ត្រូវបានលក់ចេញឱ្យទៅជនបរទេ​សចន្លោះពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២២ ហើយខាងក្រោមនេះជាការតួលេខលម្អិត៖

២០១៨: ១៣.៥៦៨យូនីត ដែលមានតម្លៃសរុប ១៦,៣លានដុល្លារអាមេរិក។

២០១៩: ១២.៧៩៨យូនីត មានតម្លៃសរុប១៤,២លានដុល្លារអាមេរិក។

២០២០: ៨.២៩០យូនីត ដែលមានតម្លៃសរុប៦លានដុល្លារអាមេរិក។

២០២១: ៨.១៩៩យូនីត ដែលមានតម្លៃសរុប១២,៨លានដុល្លារអាមេរិក។

២០២២: ៥.៨៨៨យូនីត ដែលមានតម្លៃសរុប៧,៧លានដុល្លារអាមេរិក៕  The Nation៕

FIFA World Cup ឆ្នាំ២០២២ នៅកាតា បានជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងតំបន់ហក់ឡើងថ្លៃខ្លាំង

ដោយៈ សុខុម

រីយ៉ាដ: មុនពេលព្រឹត្តិការណ៍បាត់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅក្នុងប្រទេសកាតាចាប់ផ្ដើម តម្លៃអចលនទ្រព្យបានហក់ឡើងថ្លៃស្រឺតៗក្នុងប្រទេសនេះ និងបណ្ដាប្រទេសជិតខាងខ្លួន ខណៈតម្រូវការកើនឡើងខ្ពស់។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា។

ប្រិយមិត្តខ្លះប្រហែលជាដឹងហើយថា ព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup នៅក្នុងប្រទេសកាតា គឺជាលើកដំបូងបង្អស់ មិនធ្លាប់មានដែលត្រូវបានរៀបចំឡើង នៅក្នុងពិភពលោកអារ៉ាប់ទាំងមូល។

អំឡុងពេលនៃការប្រកួតបាល់ទាត់ពិភពលោកនេះ FIFA Tournament Time Demand Model (TTDM) បានព្យាករថា នឹងមានអ្នកគាំទ្រ លើសពី១,៧លាននាក់ទៅលេងប្រទេសកាតា ដែលជាម្ចាស់ផ្ទះ World Cup។

អាស្រ័យហេតុនេះ ភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសកាតា ដែលមានប្រជាជនត្រឹមតែ២,៨លាននាក់ មានការព្រួយបារម្ភចំពោះការស្នាក់នៅ ឬ អ្នកខ្លះចង់ស្នាក់នៅ ក្នុងបណ្ដាប្រទេសជិតខាងរបស់កាតាច្រើនជាង។

ទោះបីជាមានការព្រួយបារម្ភយ៉ាងណាក្ដី ក៏អ្នករៀបចំកម្មវិធីបានធានាអះអាងថា នឹងមានកន្លែងស្នាក់នៅគ្រប់គ្រាន់ សម្រាប់អ្នកគាំទ្រទាំងអស់។

បន្ទប់សណ្ឋាគាររាប់ម៉ឺនបន្ទប់ ដែលFIFAបានកក់ទុក ត្រូវបានបញ្ចេ​ញកាលពីពេលថ្មីៗនេះ ដើម្បីសម្រាលការខ្វះខាតបន្ទប់ ដែលអាចជួយឱ្យថ្លៃជួលធ្លាក់ចុះ។

អាជ្ញាធរបានបន្តផ្តល់លំនៅដ្ឋាន ដល់អ្នកគាំទ្របាល់ទាត់ពិភពលោកទាំងអស់។ ទោះជាយ៉ាងណា យោងតាមសារព័ត៌មាន Doha News ឱ្យដឹងថា ម្ចាស់ផ្ទះជួលនៅតែឆ្លៀតឱកាសដំឡើងថ្លៃឈ្នូលខ្ពស់កប់ពពក។

សារព័ត៌មាន Doha News បានចុះផ្សាយថា អ្នកស្នាក់នៅកំពុងត្រូវបានបណ្តេញចេញ ឬទាមទារឱ្យចុះកិច្ចព្រមព្រៀងជួលរយៈពេលខ្លី ឬរយៈពេល២៤ខែ ឬសូម្បីដំឡើងថ្លៃឈ្នួលខ្ពស់ខ្លាំងទៀតផង។

សារព័ត៌មានដដែលបានបន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក បានធ្វើឱ្យស្ថានភាពខាងលើនេះកើតឡើង ដោយមជ្ឈដ្ឋានជាច្រើនជឿថា ម្ចាស់ផ្ទះជួលកំពុងឆក់ឱកាសដ៏កម្រនេះ ដើម្បីដំឡើងថ្លៃឈ្នួលខ្ពស់ខ្លាំង ដែលធ្វើឱ្យស្ថានភាពរស់នៅ របស់អ្នកស្នាក់នៅរយៈពេលវែងជួបការលំបាក៕ Arab News៕

តើអ៊ុយក្រែន ត្រូវការប្រាក់ប៉ុន្មានកសាងប្រទេសឡើងវិញ ហើយសង្គ្រាមអ៊ុយក្រែនធ្វើឱ្យពិភពលោកខាតបង់ប៉ុន្មាន?

ដោយៈ សុខុម

ក្រុងគៀវ: ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដ៏មហាសាល ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីរុស្ស៊ីក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះភ្លើងសង្គ្រាម ចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។

ដូចនេះ មានការចោទជាសំណួរថា តើនៅពេលភ្លើងសង្គ្រាមនេះរលត់ ប្រទេសអ៊ុយក្រែន នឹងត្រូវការប្រាក់ច្រើនប៉ុនណា ដើម្បីស្ដារហេដ្ឋារចនាស ម្ព័ន្ធ និងសងថ្លៃខូចខាតនានា?។

យោងតាមគេហទំព័ររបស់ធនាគារពិភពលោក ឬWorld Bank ដែលបានចុះផ្សាយកាលពីខែកញ្ញា កន្លងទៅបង្ហាញថា ប្រទេសអ៊ុយក្រែន នឹងត្រូវការថវិការហូតដល់ ប្រមាណ៣៤៩ពាន់លានដុល្លារអាមេរិក សម្រាប់ស្ដារ និងកសាងប្រទេសឡើងវិញ ក្រោយភ្លើងសង្គ្រាមរលត់។

ទន្ទឹមនឹងនេះ ទាំងអស់គ្នាក៏ប្រាកដជាចង់ដឹងដែរហើយថា តើភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន បានបង្កឱ្យសេដ្ឋកិច្ចទូទាំងពិភពលោក ទទួលរងការខាតបង់ច្រើនប៉ុនណា ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ។

សារព័ត៌មាន The Wall Street Journal បានចុះផ្សាយកាលពីខែកញ្ញា ដដែលថា សង្គ្រាមអ៊ុយក្រែន នឹងធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកទទួលរងការខាតបង់ ទឹកប្រាក់រហូតដល់ទៅ២,៨ទ្រីលានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០២៣ និងកើនឡើងច្រើនជាងនេះ ប្រសិនបើរដូវរងាខ្លាំងធ្វើឱ្យវិបត្តិថាមពលនៅអឺរ៉ុបកាន់តែធ្ងន់ធ្ងរ។

នេះបើយោងតាមការលើកឡើងរបស់អង្គការ ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organization for Economic Cooperation and Development)៕ The Wall Street Journal៕

ប្រជាពលរដ្ឋចិនផ្ទុះបាតុកម្មរាលដាលស្ទើរទូទាំងប្រទេសជុំវិញនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាល

ដោយ: លាងហួរ

សៀងហៃ: ក្រុមហ្វូងបាតុករបានប្រមូលផ្តុំគ្នា លើដងផ្លូវក្នុងទីក្រុងសៀងហៃ នៅព្រឹកថ្ងៃអាទិត្យនេះ និងមានការបង្ហោះជាវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានបង្ហាញពីការផ្ទុះការតវ៉ា នៅក្នុងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសចិន។

បាតុកម្មដ៏កម្រនេះ ធ្វើឡើងខណៈពលរដ្ឋចិនបានងើបឡើងប្រឆាំងជាសាធារណៈ ចំពោះគោលនយោបាយសូន្យកូវីដ ដ៏រឹងរូសដែលដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ គ្រោះថ្នាក់អគ្គិភ័យមួយ បានឆាបឆេះយ៉ាងសាហាវនៅក្នុងទីក្រុង Urumqi ក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេសចិន ដែលបានបង្កឱ្យពលរដ្ឋមានការផ្ទុះកំហឹងយ៉ាងពុះកញ្ជ្រោល ដោយក្រុមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បាននាំគ្នាដាក់ការស្តីបន្ទោស លើការបិទខ្ទប់ជំងឺកូវីដ១៩ ដែលបានរារាំង ដល់ការពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា។

ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដ៏ធំបំផុតមួយចុងក្រោយគេដែលបន្តមានជំនឿយ៉ាងមុតមាំ លើយុទ្ធសាស្ត្រសូន្យកូវីដរបស់ខ្លួន ដោយអាជ្ញាធរចិន បានអនុវត្តវិធានការជាច្រើន ដូចជា ការបិទខ្ទប់ភ្លាមៗ ការធ្វើចត្តាឡីស័ករយៈពេលវែង និងការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីលុបបំបាត់ចោលឱ្យបានទាំងស្រុង នៃការផ្ទុះជំងឺកូវីដ១៩ឡើងវិញជាថ្មី។

យោងតាមវីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយពាសពេញ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ថតយកបានដោយសារពត៌មានបារាំង AFP បានឱ្យដឹងថា ក្រុមអ្នក​តវ៉ា​មួយចំនួន ហ៊ានដល់ថ្នាក់ស្រែកថា “ស៊ី ជីនពីងចុះ​ចេញ​ពី​តំណែង! បក្សកម្មុយនីស្តចិនចុះចេញទៅ!”នៅតាមដងផ្លូវក្នុងទីក្រុងសៀងហៃ

យោងតាមវីដេអូដែលថត បានដោយសាក្សីម្នាក់បានបង្ហាញថា ក្រុមហ្វូងបាតុករដ៏ធំមួយបានស្រែក និងលើកបដាពណ៌ “ស” ទទេ ដែលជានិមិត្តរូបប្រឆាំងនឹងការចាប់ពិរុទ្ធ នៅពេលដែលពួកគេប្រឈមមុខនឹងប៉ូលីសជាច្រើន។

ក្រុមអ្នក​ចូល​រួម​បាន​និយាយ​ថា ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច ប៉ុន្តែ​សរុបជា​រួម​ក្រុមប៉ូលិសចិនមានសុជីវធម៌ និងមានហេតុផល។

ពួកគេ​បាន​និយាយ​ថា​ “វា​ជា​រឿង​ដ៏​គួរ​ឲ្យ​រំជើបរំជួល ដែល​មនុស្ស​ជាច្រើនមាន​គំនិត​ដូច​គ្នា និងចេះរួបរួមសាមគ្គីគ្នា ហើយវា​ក៏ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ថាស្ថិតក្រោមកាលៈទេសៈ​បច្ចុប្បន្ន​នេះ នៅ​មាន​មនុស្ស​ក្លាហាន​ជាច្រើន​ ដែល​ហ៊ានក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាល”។

ចំណែកឯសាក្សី​ជា​ច្រើន​នាក់​ផ្សេងទៀតបាន​និយាយ​ថា មនុស្ស​ពីរ​បី​នាក់ ​ត្រូវ​បាន​ប៉ូលិស​នាំខ្លួនចេញទៅ​បាត់។

អាជ្ញាធរចិនបានប្រញាប់ ក្នុងការទប់ស្កាត់ការពិភាក្សាគ្នា លើបណ្តាញសង្គមអ៉ីនធឺណេតលើបញ្ហាដ៏រសើបនេះ ដោយឃ្លាប្រយោគដែលជាប់ពាក់ព័ន្ធនឹងបាតុកម្មផ្សេងៗ ត្រូវបានលុបចេញពីវេទិកាសង្គមWeiboរបស់ប្រទេសចិន៕

តំបន់ខាងលិចរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់អភិវឌ្ឍន៍បែបចម្រុះ តាមនិន្នាការសង្គម

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្រោយតំបន់នេះមានការអភិវឌ្ឍលំនៅឋានកាន់ច្រើន ដោយឃើញថាបុរីល្បីៗនៅក្នុងប្រទេសកម្ពុជាបានងាកទៅអភិវឌ្ឍន៍នៅតំបន់នោះ។

ជាការកត់សម្គាល់គេសង្កេតឃើញថា តំបន់ប៉ែកខាងលិចកាលពីប៉ុន្មានមុននេះ គឺជាតំបន់ដែលប្រសិទ្ធនាមថា តំបន់រោងចក្រ ប៉ុន្តែបច្ចុប្បន្នបន្ថែមពីលើតំបន់រោងចក្រឧស្សាហកម្ម ទិសខាងលិចជាពិសេសនៅក្នុងខណ្ឌកំបូល ត្រូវបានគេមើលឃើញថាកំពុងតែទាក់ទាញ ខ្លាំងលើការអភិ​វ ឌ្ឍលំនៅឋាន និងកំពុងក្លាយជាតំបន់ពាណិជ្ជកម្មផងដែរ ។

គម្រោងដែលលេចធ្លោជាងគេ ក្នុងតំបន់ប៉ែកខាងលិចនោះ ជាគម្រោ​ងអភិវឌ្ឍន៍ លំនៅឋានរបស់អ្នកឧកញ៉ាហុងពីវ ដែលជាម្ចាស់ក្រុមហ៊ុនពិភពថ្មីគ្រុប ដែលអ្នកអភិវឌ្ឍន៍រូបនេះ កំពុងបង្ហាញសាច់ដុំ និងកំពុងបន្តអភិវឌ្ឍន៍គម្រោងថ្មីៗបន្ថែមទៀត ខណៈបច្ចុប្បន្នគម្រោងលំនៅឋានរបស់អ្នកឧកញ៉ាហុង ពីវរាប់ល្វែងកំពុងធ្វើឱ្យតំបន់កំបូល ក្លាយជាតំបន់លំនៅឋានដ៏ទាក់ទាញ។

អ្វីដែលពិសេសនោះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយនេះ ក៏កំពុងសាងសង់អគារមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ នៅកំបូលដែលអាចធ្វើឱ្យតំបន់នេះ ក្លាយជាតំបន់ពាណិជ្ជកម្ម និងអ៊ូរអរបន្ថែមទៀត ។

ក្រៅពីនេះក៏មានសាលារៀនអន្តរជាតិ គម្រោងផ្សារជិត១០ក៏កំពុងតែដំណើរការយ៉ាងរលូនផងដែរ។ ក៏មានគម្រោងផ្សេងទៀតក្រៅពីគម្រោងរប​ស់ក្រុមហ៊ុនពិភពថ្មីគ្រុប បង្ហាញវត្តមាននៅតំបន់ខាងលិចរាជធានីភ្នំពេញ ។

តាមការវាយតម្លៃនិងសិក្សារបស់ ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានឱ្យដឹងថា ខណ្ឌកំបូលជាខណ្ឌមួយ ដែលមានការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន ជាពិសេសលំនៅឋានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការលើទីផ្សារ ។

តាមការអង្កេតជចាក់ស្តែងបានបង្ហាញឲ្យឃើញថា នៅតំបន់ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនោះផងដែរ ក៏មានគម្រោងខុនដូតម្លៃសមរម្យមួយ បានបើកដំណើរការសាងសង់កាលពីប៉ុន្មានខែមុន ដែលគម្រោងនេះដែរក៏ជាការទាក់ទាញមនុស្ស ឱ្យទៅរស់នៅតំបន់ទិសខាងលិចបន្ថែមទៀតផងដែរ៕

អចលនទ្រព្យប្រណីតទទួលការចាប់អារម្មណ៍ខ្ពស់ក្នុងឆ្នាំ២០២២

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់ទីផ្សារលំនៅឋានប្រណីត មានការកើនឡើងច្រើនគួរឱ្យចាប់អារម្មណ៍ ដោយអ្នកជំនាញបានលើកឡើងថា នេះបានបង្ហាញពីកំណើន នៃតម្រូវការទីផ្សារអច​លនទ្រព្យប្រភេទនេះ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh លោក Tom O’Sullivan បានមានប្រសាសន៍ឱ្យដឹងកាលពីចុងសប្តាហ៍មុនថា យោងតាមទិន្នន័យ ដែលប្រមូលបានពីវេបសាយ ស្វែងរកអចលនទ្រព្យតាមរយៈប្រព័ន្ធអនឡាញ នៅក្នុងឆ្នាំ២០២២នេះ ភាគច្រើនគឺជាអ្នកដែលមានទ្រព្យសម្បត្តិច្រើន ហើយស្វែងរកប្រភេទអចលនទ្រព្យមានតម្លៃខ្ពស់។

លោកបានឱ្យដឹងថា “អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការស្វែងរកអចលនទ្រព្យ ដែលមានតម្លៃលើសពី៤,៥លានដុល្លារអាមេរិក បានកើនឡើងរហូតដល់ទៅ៥០ភាគរយ នៅក្នុងឆ្នាំ២០២២នេះ”។

ក្នុងនោះ ប្រតិបត្តិការទិញលក់លំនៅឋានបុរី ដែលមានតម្លៃខ្ពស់បំផុត មានតម្លៃខ្ពស់ដល់ទៅជាង៧លានដុល្លារអាមេរិក។

លោកTom O’Sullivan បានលើកឡើងថា នេះបានបង្ហាញពីកំណើ​ន ដែលស្របទៅនឹងតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ នាពេលបច្ចុប្បន្ន​។ អ្នកអភិវឌ្ឍន៍បុរី បានចាប់ផ្តើមសាងសង់បន្ថែមផ្ទះវីឡា តម្លៃរាប់លានដុល្លារ ទៅក្នុងគម្រោងលំនៅឋានរបស់ខ្លួន ហើយអ្នកអភិវឌ្ឍន៍មួយចំនួនតូច បានរចនាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រណិត ដោយមានគម្រោងលំនៅឋានខ្លះ មានតម្លៃខ្ពស់ដល់ទៅ៤,៥លានដុល្លារអាមេរិក ឬច្រើនជាងនេះទៀតផង។

លោក Tom លើកឡើងថា អ្នកអភិវឌ្ឍន៍ទាំងនោះយល់ឃើញថា ទីផ្សារប្រណីត បានផ្តល់ប្រាក់ចំណេញច្រើនជាង និងមានភាពរីកចម្រើននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទីផ្សារនឹងងាកមកផ្តោតលើ ទីផ្សារលំនៅឋានប្រណីតនេះច្រើនជាង ប្រភេទលំនៅ    ដ្ឋានធម្មតា។

លោកបន្តថា ទោះបីជាមានការកើនឡើង នៃតម្រូវការសម្រាប់អចលនទ្រព្យប្រណិត នៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់នៅលើទីផ្សារមានកម្រិត។ ស្របពេលជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍កំពុងស្វែងរកការផ្លាស់ប្តូរគម្រោងរបស់ខ្លួន មកអភិវឌ្ឍន៍គម្រោងទីផ្សារប្រណីត។

លោកបានបន្តថា វីឡាទោលដ៏ប្រណិតនៅក្នុងខណ្ឌទួលគោក ជាទូទៅមានតម្លៃចន្លោះពី៥ ទៅ៨លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យទាំងនេះ មិនសូវជាមានដាក់លក់នៅលើទីផ្សារនោះទេ៕

ការវិនិយោគអចលនទ្រព្យនៅកម្ពុជាទទួលបានផលចំណេញត្រលប់ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននៃអ្នកវិនិយោ​គិនអចលនទ្រព្យ ក្នុងស្រុកមានការកើនឡើងខ្លាំង ស្របពេលអ្នកវិនិយោគិនបរទេសហូរចូលមកពីគ្រប់ទិសទី។

ភាពទាក់ទាញនេះ ក៏ព្រោះអ្នកវិនិយោគទាំងនោះសម្លឹងមើលឃើញថា ទីផ្សារកម្ពុជាជាទីផ្សារ ដែលផ្តល់នូវផលចំណេញត្រលប់ទៅវិញច្រើន បើប្រៀបធៀបនឹងប្រទេសផ្សេងៗ។

លោកស្រី Catherine Chan ស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោងខុនដូ Urban Village បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញថា ប្រទេសកម្ពុជាជាប្រទេស ដែលផ្តល់ផលចំណេញត្រលប់ ពីការវិនិយោគលើអចលនទ្រព្យលំដាប់ទី១ នៅក្នុងបណ្តាប្រទេសនៃទ្វីបអាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅក្នុងពិភពលោក។

លោកស្រីបានមានប្រសាសន៍ថា “អចលនទ្រព្យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៤ នៅលើពិភពលោក សម្រាប់ការទទួលបានផលចំណេញខ្ពស់ ត្រឡប់មកវិញពីការវិនិយោគ” ។ អ្នកស្រីបន្តថា “ផលចំណេញពីការជួលជាប់អត្រាពី៦ ទី៨ភាគរយក្នុងមួយឆ្នាំ ហើយមានកំណើនប្រចាំឆ្នាំប្រមាណ១៤ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ Huran HNWI ២០១៨”។

ក្នុងនាមជាអ្នកវិនិយោគបរទេសមួយរូប លោកស្រីលើកឡើងពីមូលហេតុចម្បង ដែលលោកស្រីសម្រេចចិត្តជ្រើសរើសភាគខាងត្បូង នៃក្រុងភ្នំពេញ ជាទីតាំងវិនិយោគមួយដោយបញ្ជាក់ថា “ដើម្បីទទួលបានផលចំណេញត្រឡប់មកវិញច្រើន ទីតាំងវិនិយោគ គឺជាចំណុចសំខាន់ នៃការជ្រើសរើសការអភិវឌ្ឍន៍។

អ្នកស្រីបន្តថា “មូលហេតុដែលខ្ញុំសម្រេចចិត្តអភិវឌ្ឍ នៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដោយសារមានគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់រដ្ឋាភិបាល និងឯកជន ដូចជា អាកាសយានដ្ឋានអន្តរជាតិថ្មី និងផ្សារទំនើប Aeon ៣ ដ៏ធំបំផុតក្នុងប្រទេស”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បើនិយាយពីផលចំណេញពីការវិនិយោគ ឬReturn on investment នៅក្នុងទីផ្សារ អចលនទ្រព្យ គេផ្តោតលើផលចំណេញ ពីការឡើងថ្លៃអចលនទ្រព្យ និងផល​ចំណេញពីការជួល ដូចជាការវិនិយោគផ្ទះជួល ឬធ្វើឃ្លាំងជួលជាដើម។

អ្នកស្រីបន្តថា “ប្រទេសកម្ពុជា នៅតែមានភាពទាក់ទាញការវិនិយោគ ដោយសារផលចំណេញពីការវិនិយោគប្រចាំឆ្នាំ នៅតែមានកម្រិតខ្ពស់ធៀបជាមួយបណ្តាប្រទេសដទៃក្នុងតំបន់នេះ”៕

លោកបណ្ឌិតហ៊ុន ម៉ាណែតត្រូវបានមហាអង្គសន្និបាតបោះឆ្នោតជ្រើសរើសជាប្រធានកិត្តយសស ស យ ក

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំ​ងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​ ដែលបានបោះឆ្នោតជ្រើ​សតាំងលោក ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា “សូមអរគុណដល់អង្គមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ​បានបោះឆ្នោតជ្រើសតាំងឯកឧត្តម​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា”។

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ ។

មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕

 

Vietnam’s VinFast ships first electric vehicles to US customers

Vietnam : Vietnam’s electric vehicle maker VinFast said on Friday it had shipped its first batch of 999 cars to the United States, capping a five-year bid to develop an auto production hub in the Southeast Asian country for markets in North America and Europe.

 

The first cars are expected to be handed over to customers by the end of December, the company said.

 

VinFast Chief Executive Le Thi Thu Thuy said some of the VF 8 electric SUVs being shipped on Friday would be sent to U.S. car subscription service Autonomy but the majority would go to retail buyers who have ordered the car.

 

Thuy said VinFast expected to be able to ship a second batch of cars to the United States, its first export market, around January.

 

VinFast is in the process of building an electric vehicle plant in North Carolina that is awaiting final regulatory approval from local officials.

 

Thuy said the company expected to start production at the North Carolina factory from July 2024 and that electric vehicles built there would qualify for incentives under the terms of the Inflation Reduction Act signed by U.S. President Joe Biden.

 

The Inflation Reduction Act, as currently written, requires automakers to have 50 per cent of critical minerals used in EV batteries come from North America or U.S. allies by 2024, rising to 80 per cent by the end of 2026.

 

Major automakers have said those targets are unrealistic and it was not immediately clear how VinFast would meet the sourcing requirements.

 

“The IRA came as a surprise to all of us but it doesn’t really impact our strategy in the U.S.,” Thuy told Reuters. “As soon as we start manufacturing cars in the U.S., our customers will be eligible (for) the tax incentive.”

VinFast said last week that Autonomy had ordered 2,500 electric vehicles, its largest corporate order to date. VinFast has said it has almost 65,000 orders globally in total and expects to sell 750,000 EVs annually by 2026.

 

The North Carolina factory project is running months behind schedule, based on the company’s initial targets, and the first shipment of EVs built by VinFast was short of the initial goal to deliver as many as 5,000 cars built at its factory in Haiphong by December.

 

VinFast officials said the number 999 for the vehicles shipped in the first batch had been chosen because it is considered a lucky number in Vietnam.

 

“There is no luckier number than 999,” Thuy said. The Panamanian-chartered transport ship used to send the first shipment of VinFast EVs had the capacity to carry up to 2,000 vehicles, officials said.

 

Shares in VinFast’s listed parent company, Vingroup, which also has property and resort development businesses, were up 5.41 per cent on Friday morning.

 

Source: Reuters

តើរាជដំណាក់នៃព្រះចៅស៊ូតង់ព្រុយណេប្រណីតអស្ចារ្យនិងចំណាយប្រាក់សន្ធឹកសន្ធាប់ប៉ុនណាក្នុងការសាងសង់?

សុខុម

ព្រុយណេ: ព្រះចៅស៊ូតង់ Hassanal Bolkiah ដែលជាព្រះមហាក្សត្រ និងជានាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ មានព្រះកិត្តិស័ព្ទល្បីរន្ទឺពាសពេញពិភពលោក ហើយមនុស្សមិនតិចលាននាក់ឡើយដែលកោតស្ញប់ស្ញែញយ៉ាងខ្លាំងចំពោះទ្រង់ ដែលមានវាសនាខ្ពស់រស់សោយសុខលើគំនរមាសពេជ្រដ៏មហាសាលក្នុងព្រះរាជដំណាក់ដ៏ស្កឹមស្កៃ និងប្រណីតអស្ចារ្យ។

ទោះជាយ៉ាងណា មានមនុស្សច្រើនណាស់ដែលមិនបានដឹងលម្អិតអំពីព្រះរាជដំណាក់ដ៏ធំស្កឹមស្កៃ និងប្រណីតអស្ចារ្យរបស់ទ្រង់ដែលស្ថិតនៅមាត់ច្រាំងទន្លេ Brunei River ក្នុងប្រទេសព្រុយណេ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ព្រះរាជដំណាក់ Istana Nurul Iman Palace នៃព្រះចៅស៊ូតង់ព្រុយណេ Hassanal Bolkiah មានផ្ទៃក្រឡាសរុបរហូតដល់ទៅ២០០.០០០ម៉ែត្រការ៉េ និងជាប់ឈ្មោះក្នុងកំណត់ត្រាហ្គីពិភពលោក Guinness Book of World Records ជាព្រះរាជដំណាក់ដែលធំស្កឹមស្កៃបំផុតក្នុពិភពលោក។

យោងតាមគេហទំព័រ Wikipedia បង្ហាញថា ព្រះរាជដំណាក់នេះគឺជាកន្លែងគង់ប្រថាប់ផ្លូវការរបស់ព្រះចៅស៊ូតង់ និងជាវិមានរដ្ឋាភិបាលផងដែរ។

ព្រះរាជដំណាក់នេះត្រូវបានរចនាប្លង់ដោយលោកស្រី Khuan Chew ដែលជាស្ថាបត្យករដ៏ល្បីល្បាញមានដើមកំណើនចិន មកពីក្រុមហ៊ុនស្ថាបត្យកម្ម Design Principal of KCA International មាននូលដ្ឋាននៅទីក្រុងឡុងឌ៍ ប្រទេសអង់គ្លេស ដែលបានបន្យល់ស្នាដៃជាច្រើនរួមទាំងអគារសណ្ឋាគាររាងទូកក្ដោងលំដាប់ផ្កាយ៧ Burj Al Arab នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ផងដែរ។

ក្រុមហ៊ុនសាងសង់មួយនៅអង់គ្លេស មានឈ្មោះថា Ayala Abbott and Butters ជាអ្នកទទួលសាងសង់ព្រះរាជដំណាក់នេះ ហើយការសាងសង់បានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ១៩៨៤ ជាមួយនឹងថ្លៃចំណាយសរុបរហូតដល់ទៅប្រមាណ១,៤ពាន់លានដុល្លារអាមេរិក កាលពីសម័យនោះ។

ព្រះរាជដំណាក់ដែលមានការតុបតែង ឬ ដេគ័រយ៉ាងប្រណីតល្អឯកនេះមានបន្ទប់រហូតដល់ទៅ១.៧៨៨បន្ទប់ រួមទាំងបន្ទប់ទឹកចំនួន២៥៧បន្ទប់ សាលជប់លៀងដ៏ធំមួយដែលអាចទទួលភ្ញៀវដល់ទៅ៥.០០០នាក់ និងព្រះវិហារអ៊ីស្លាម មួយដែលអាចទទួលបរិស័ទបាន១.៥០០នាក់ផងដែរ។

លើសពីនេះ ព្រះរាជដំណាក់នេះក៏មានហ្គារ៉ាសរថយន្តយ៉ាងធំសម្បើមផងដែរ ពីព្រោះទ្រង់មានរថយន្តប្រណីតៗផ្ទាល់ព្រះកាយរបស់ព្រះអង្គដូចជារថយន្ត Rolls-Royce រថយន្ត Ferrari ចំនួន៤៥០គ្រឿង និងរថយន្ត Bentley ចំនួន៣៨០គ្រឿង ពោលគឺសរុបជិត៨០០គ្រឿង ជាមួយនឹងទ្រព្យសម្បត្តិរហូតដល់ទៅ២៨ពាន់លានដុល្លារអាមេរិក៕