ដំណឹងល្អ ប្រទេសកូរ៉េនឹងភ្ជាប់ជើងហោះហើរផ្ទាល់មកកាន់ខេត្តសៀមរាបនាពេលឆាប់ៗនេះ

ដោយ៖ សុផារី

សៀមរាប៖ ប្រទេសកម្ពុជា និងកូរ៉េ គ្រោងភ្ជាប់ដំណើរការការហោះហើរផ្ទាល់ពីប្រទេសកូរ៉េ មកកាន់ខេត្តសៀមរាប នៅក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យមានកំណើនភ្ញៀវទេសចរ និងជំរុញវិស័យទេសចរណ៍ខេត្តមួយនេះមានភាពប្រសើរឡើងវិញ ព្រមទាំងជម្រុញកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

នេះបើយោងតាមការបញ្ជាក់របស់លោក Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាពេលបញ្ចប់អាណត្តិ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២២នេះ។

លោក Park Sungjin បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់នៅក្នុងបរិបទកូវីដ-១៩ ខេត្តសៀមរាប មានកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប។

លោកលើកឡើងថា ក្រុងសៀមរាបជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយ ដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផង។

លោកក៏បានឱ្យដឹងផងដែរថា ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាបនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើឱ្យកំណើនភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប និងមានភាពប្រសើរឡើងវិញ ហើយលោកក៏និងជម្រុញដល់កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

យោងតាមលោក លោក Park Sungjin នាពេលបច្ចុប្បន្ន ប្រជាជនកូរ៉េប្រមាណ២.០០០នាក់កំពុងរស់នៅប្រកបមុខរបរការងារអាជីកម្មនៅខេត្តសៀមរាប ហើយបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដោយមិនបានប្រកាន់ពូជសាសន៍ពណ៌សម្បុលដោយឥតគិតថ្លៃគ្រប់ៗគ្នា។

លោក ទៀ សីហា បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ ចំពោះកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត ក្រុងសម្ព័នមេត្រីជាមួយខេត្តសៀមរាប ដែលបានអសកម្មកន្លងមកដោយបញ្ហាជំងឺកូបីដ-១៩ធ្វើឱ្យមានការអាក់ខានក៏ពិតមែន តែកិច្ចសហប្រតិបត្តិការទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពនឹងទៅមុខជានិច្ច។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជម្រុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជានៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាប នឹងធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩៕

Factbox: Economic sanctions China has imposed on Taiwan over Pelosi visit

BEIJING, Aug 3 (Reuters) – China on Wednesday suspended exports of natural sand to Taiwan and halted imports of fruit and fish products from the self-governed island as U.S. House of Representatives Speaker Nancy Pelosi visited Taiwan in a trip condemned by Beijing. read more

In a warning salvo ahead of Pelosi’s visit, Chinese customs had suspended imports from 35 Taiwanese exporters of biscuits and pastries since Monday.

 

In January-June, China’s imports from Taiwan reached $122.5 billion, up 7.3% from a year earlier, Chinese customs data showed. Top imported goods included integrated circuits and electronic components.

NATURAL SAND

China’s commerce ministry said exports of natural sand – widely used for construction and in concrete – to Taiwan were suspended from Wednesday.

Such a move was based on laws and regulations, the ministry said, without elaborating.

In March 2007, China halted exports of natural sand to Taiwan due to environmental concerns. The ban lasted for a year. According to Chinese official data, more than 90% of Taiwan’s natural sand imports came from China in 2007.

FRUIT AND FISH

China also halted imports of citrus fruit, chilled white striped hairtail and frozen horse mackerel from Taiwan from Wednesday, a suspension which it said was due to pesticide residue found on citrus fruit, while traces of the novel coronavirus were detected on the packaging of some frozen fish products in June.

China’s top food and agricultural imports from Taiwan include seafood, coffee, dairy products, beverages and vinegar.

In January-June, China’s biggest agricultural and food import items from Taiwan were fish and other aquatic invertebrates, reaching 399 million yuan ($59 million).

Earlier this year, China suspended imports of grouper fish from Taiwan, saying it had detected banned chemicals.

Last year, Beijing also suspended pineapple, sugar apple and wax apple imports from the island, citing pest concerns. read more

TWO FOUNDATIONS

China also vowed to take “disciplinary actions” against two Taiwan foundations which it claimed had aggressively engaged in pro-independence separatist activities.

The two foundations – Taiwan Foundation for Democracy and Taiwan Foreign Ministry’s International Cooperation and Development Fund – will be banned from cooperating with any organisations, companies and individuals in the mainland, China’s state news agency Xinhua on Wednesday cited Ma Xiaoguang, spokesman of China’s Taiwan Affairs Office, as saying.

China will punish any mainland organisations, companies and individuals that provide financial support to or serve the two foundations, Xinhua reported, adding other measures will be adopted if necessary.

In addition, any deal or cooperation between four specific Taiwanese firms and mainland companies are not allowed due to their donations to the two foundations.

Executives at the four Taiwanese companies – solar producer Speedtech Energy Co., Hyweb Technology Co., medical equipment producer Skyla, and cold chain vehicle fleet management company SkyEyes – will be prohibited from entering mainland China.

តើការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កម្ពុជានឹងទទួលបានផលចំណេញដូចម្តេច?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងប្រទេសជាដៃគូ ពិសេសនៅខែវិច្ឆិកាខាងមុខ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ដែលរំពឹងថានឹងមានមេដឹកនាំមហាអំណាចធំៗ ជាច្រើននឹងចូលរួម។

ក្នុងសប្ដាហ៍នេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូ អាស៊ានក៏បានចាប់ផ្ដើមធ្វើឡើងនៅរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ រំពឹងថានឹងនាំវិនិយោគិនពីបណ្ដាប្រទេសអាស៊ាន និងវិនិយោគិនមកពីប្រទេសផ្សេងទៀត ជាដៃគូរបស់អាស៊ាន ។

អ្នកស្រីអាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន នឹងនាំការវិនិយោគថ្មីៗ ពីបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូចូលមកកម្ពុជាបន្ថែមទៀត ជាក់ស្ដែងកាលពីជាង១០ឆ្នាំមុន វិនិយោគិនបរទេសមួយចំនួនមិនទាន់ស្គាល់កម្ពុជាច្បាស់នៅឡើយ ប៉ុន្តែក្រោយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់កាលពីឆ្នាំ២០១២កន្លងទៅ ឃើញថាវិនិយោគិនបរទេស ជាច្រើនចាប់ផ្ដើមស្គាល់កម្ពុជាកាន់តែច្រើន ហើយនៅអំឡុងឆ្នាំ២០១៤ ក៏មានវិនិយោគិនបរទេសកាន់តែច្រើន ចូលមករកការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រីបន្តថា “ឆ្នាំ២០២២នេះ ក៏អាចនឹងដូចឆ្នាំ២០១២កន្លងទៅដែរ វិនិយោគិនបរទេស នឹងកាន់តែស្គាល់ពីកម្ពុជា តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត”។អ្នកស្រីបន្តថា  “ដូច្នេះកម្ពុជានឹងកាន់តែល្បីនៅលើឆាកអន្តរជាតិ កម្ពុជាមានអ្វីដែលវិនិយោគិនកាន់តែពេញចិត្ត និងចង់ចូលមកវិនិយោគ ដូចជាច្បាប់គតិយុត្តិមួយចំនួន ច្បាប់វិនិយោគថ្មី ដែលទើបដាក់ដំណើរការ និងសក្ដានុពលជាច្រើន រួមទាំងតម្លៃដីធ្លី នៅមានកម្រិតទាបជាងបណ្ដាប្រទេសផ្សេ ងៗក្នុងអាស៊ាន ដែលធ្វើឱ្យវិនិយោគិនកាន់តែជាប់ចិត្ត”។

អ្នកស្រីបន្ថែមទៀតថា ក្រោយកិច្ចប្រជុំនេះ សន្ទុះនៃការវិនិយោគមកពីប្រទេសនឹងកាន់តែមានកំណើនឡើងបន្ថែមទៀត ហើយអ្វីដែលវិនិយោគិនក្នុងស្រុកត្រូវត្រៀមខ្លួននោះ គឺឯកសារនិងច្បាប់នានាឱ្យរួចរាល់ ដើម្បីត្រៀមចាំពួកគេ ពីព្រោះ ក្នុងតំបន់អាស៊ាននេះ កម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ជាងគេមួយក្នុងតំបន់នេះ ។

ឆ្នាំ២០២៣ខាងមុខ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយព្រឹត្តិការណ៍នេះដែរ នឹងនាំមកនូវជនបរទេស ទេសចរ កីឡាករ ពីប្រទេសនានាចូលមកប្រកួត មកទស្សនា និងសិក្សាពីសក្ដានុពលនៃការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ ។

បន្ថែមពីលើនេះអ្នកស្រីGrace Rachny Fong អគ្គនាយិកានៃក្រុមហ៊ុន Century 21 Cambodia ក៏បានលើកឡើងផងដែរថា ក្រោយព្រឹត្តិការណ៍នេះ កម្ពុជានឹងទទួលបានវិនិយោគិនបរទេសបន្ថែមទៀត ជាពិសេសនៅតំបន់ ដែលមានការប្រកួតកីឡាស៊ីហ្គេមនេះ ពីព្រោះថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយនាំមកនូវជនបរទេសជាច្រើនប្រទេស ចូលមកកាន់ប្រទេសកម្ពុជាឡើងវិញ។

អគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលតែងតែសិក្សាពីដំណើរវិវត្តន៍នៃនយោបាយ និងសេដ្ឋកិច្ចបានមានប្រសាសន៍ឲ្យដឹងកាលពីរាត្រីថ្ងៃទី២ សីហាថា ដំណើរទស្សនកិច្ច និងការអញ្ជើញមកចុលរួមកិច្ចប្រជុំ កំពូលរដ្ឋមន្រ្តីការបរទេសអាស៊ាន និងមហាអំណាចធំៗបែបនេះ គឺជាពេលវេលាដ៏កម្រ ដែលវាផ្តល់ផលចំណេញជាច្រើនដល់កម្ពុជា។

ផលចំណេញទាំងនោះ រួមមាន ទី១ ផែនទីកម្ពុជាត្រូវបានរំលេចឡើងម្តងទៀត និងកាន់តែច្បាស់ទៅកាន់ពិភពលោក ទី២ កិច្ចប្រជុំនេះនឹងធ្វើឲ្យកម្ពុជាចំណេញលើការផ្សព្វផ្សាយ ពីមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ និងទាក់ទាញទេសចរណ៍នានា ទី៣ វាផ្តល់ផលចំណេញផ្នែកនយោបាយ និងកាទូត ដោយកិច្ចប្រជុំនេះបានបង្ហាញពីកិត្តិនាមកម្ពុជា ក្នុងនាមជាប្រទេស​មានសេដ្ឋកិច្ចលូតលាស់លឿន និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថេរភាព​នយោបាយរយៈពេលវែងរបស់កម្ពុជា និងទី៤ ការរៀបចំកិច្ចប្រជុំនេះ ក៏ធ្វើ

ឲ្យកម្ពុជាអាចបង្ហាញសាច់ដុំ និងឋានៈរបស់ខ្លួនស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសមហាអំណាចធំៗលើពិភពលោកផងដែរ៕

 

រដ្ឋាភិបាលវៀតណាមគ្រោងសាងសង់ផ្ទះ១លានខ្នងសម្រាប់កម្មករ និងពលរដ្ឋក្រីក្រ

ដោយៈ សុខុម

ហាណូយ: រដ្ឋមន្ត្រីក្រសួងសំណង់ នៃប្រទេសវៀតណាម លោក Nguyen Thanh Nghi កាលពីថ្ងៃច័ន្ទបានស្នើសុំឱ្យរដ្ឋ ជួយសាងសង់ផ្ទះចំនួន១លានខ្នងសម្រាប់កម្មករ និងពលរដ្ឋដែលមានប្រាក់ចំណូលទាបនៅឆ្នាំ២០៣០។

ក្នុងសន្និសីទស្តីពីផ្ទះសង្គមកិច្ច លោក Nguyen Thanh Nghi បានស្នើឱ្យក្រសួងសំណង់ រៀបចំផែនការសាងសង់ផ្ទះសង្គមកិច្ច សម្រាប់កម្មករ និងពលរដ្ឋក្រីក្រ ដើម្បីដាក់ជូនឱ្យរដ្ឋាភិបាលអនុម័ត។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីរូបនេះបានស្នើឱ្យបណ្ដាខេត្ត និងក្រុងផ្តល់ទិន្នន័យពាក់ព័ន្ធក្នុងខែនេះ ដើម្បីបន្តអនុវត្តផែនការនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកលើកឡើងថា ច្បាប់មួយចំនួនចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីដាក់បញ្ចូលគោលនយោបាយជាក់លាក់ បន្ថែមទៀតលើដីសម្រាប់ផ្ទះសង្គ​ម​កិច្ច បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ យន្តការគាំទ្រនានារបស់រដ្ឋាភិបាល និងផ្សេងៗទៀត។

លោកធ្វើការកត់សម្គាល់ថា បណ្ដាប្រទេសផ្សេងទៀត ដូចជា កូរ៉េខាងត្បូង ចិន និងសិង្ហបុរី បានជួយគាំទ្រដល់ការសាងសង់លំនៅដ្ឋាន សម្រាប់ជួលតាមរយៈវិធីសាស្ត្រខុសៗគ្នាជាច្រើន។

លោកលើកឡើងទៀតថា នៅប្រទេសវៀតណាម ការសាងសង់ផ្ទះសង្គមកិច្ច បានប្រឈមនឹងឧបសគ្គ ទាក់ទិនលក្ខខណ្ឌនៃការវិនិយោគ និងនីតិវិធីលក់។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានថ្លែងថា ប្រទេសភាគច្រើនមានផ្ទះសង្គមកិច្ច ដូចជាសម្រាប់ជួលជាដើម។

លោកគូសបញ្ជាក់ថា “កម្មករគ្មានលទ្ធភាពទិញផ្ទះទេ បើពួកគេទើបតែចាប់ផ្ដើមមានការងារធ្វើ។ នោះហើយជាមូលហេតុ ដែលរដ្ឋផ្ដល់ជម្រើសដូចជាជួល និងទិញបង់រំលស់ជាដើម”៕ VN Express៕

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក វ៉ាង យី

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅព្រឹកមិញនេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំងផងដែរ។

លោក វ៉ាង យី បានអញ្ជើញមកដល់កម្ពុជា នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ លោកគឺជារដ្ឋមន្ត្រីការបរទេសមួយរូប ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសដទៃទៀត ដែលមកកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕

ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ធ្វើឱ្យតៃវ៉ាន់ខាតបង់ធ្ងន់ធ្ងរ បន្ទាប់ពីចិនចាប់ផ្ដើមដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ដោយៈ សុខុម

អន្តរជាតិ: មហាយក្សចិន នៅថ្ងៃពុធ ទី៣ ខែសីហា នេះបានផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ និងបញ្ឈប់ការនាំចូលបន្លែផ្លែឈើ និងផលិតផលត្រីពីកោះនេះ ក្រោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចនៅកោះនេះដែលក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង។

ជាការព្រមាន នៅមុនការចេញដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi គយចិន បានផ្អាកការនាំចូលពីក្រុមហ៊ុនតៃវ៉ាន់ ចំនួន៣៥ ដែលជាក្រុមហ៊ុននាំចេញនាំចេញនំប៊ីស្គីត (Biscuit) និងនំប៉ាស្ទ្រី (Pastry) ចាប់តាំងពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

ទិន្នន័យគយចិន បានបង្ហាញថា ក្នុងខែមករា ដល់មិថុនា ការនាំចូលរបស់ប្រទេសចិន ពីកោះតៃវ៉ាន់ បានឈានដល់១២២,៥ពាន់លានដុល្លារ ដោយកើនឡើង៧,៣%ធៀបនឹងឆ្នាំមុន។ ទំនិញនាំចូលកំពូលៗរួមមានបន្ទះឈីប និងគ្រឿងបង្គុំសៀគ្វីអគ្គិសនី។

*ខ្សាច់ធម្មជាតិ

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសថា ការនាំចេញខ្សាច់ធម្មជាតិ ដែលប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការសាងសង់ និងនៅក្នុងបេតុងទៅកាន់កោះតៃវ៉ាន់ ត្រូវបានផ្អាកចាប់ពីថ្ងៃពុធ នេះតទៅ។

កាលពីខែមីនា ឆ្នាំ២០០៧ ប្រទេសចិន បានបញ្ឈប់ការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ ដោយសារតែការព្រួយបារម្ភអំពីបរិស្ថាន ដោយបម្រាមនេះមានរយៈពេល១ឆ្នាំ។ យោងតាមទិន្នន័យផ្លូវការរបស់ចិន បង្ហាញថា ជាង៩០%នៃការនាំចូលខ្សាច់ធម្មជាតិរបស់តៃវ៉ាន់ បានមកពីប្រទេសចិន ក្នុងឆ្នាំ២០០៧។

*បន្លែផ្លែឈើ និងត្រី

ទន្ទឹមនេះប្រទេសចិន ក៏បានផ្អាកការនាំចូលបន្លែផ្លែឈើ និងជលផលពីកោះតៃវ៉ាន់ ចាប់ពីថ្ងៃពុធ នេះតទៅដូចគ្នា។

ចំណីអាហារ និងផលិតផលកសិកម្មកំពូលៗ ដែលមហាយក្សចិន នាំចូលពីកោះតៃវ៉ាន់ រួមមានគ្រឿងសមុទ្រ កាហ្វេ ផលិតផលទឹកដោះគោ ភេសជ្ជៈ និងទឹកខ្មេះ៕ Reuters៕

តើផ្នែកអ្វីខ្លះនៃវិស័យអចលនទ្រព្យនៅតែបន្តមានភាពរ៉ឹងមាំសម្រាប់ទីផ្សារសម្រាប់រយៈពេលវែង

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យនៅតែបន្តរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩ បញ្ហាបិទលំហូរមូលធនចេញពីប្រទេសចិន និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យទីផ្សារនេះបន្តដើរយឺតៗនៅឡើយ។

អ្នកជំនាញក្នុងវិស័យនេះ បានមើលឃើញទិដ្ឋភាពនៃផ្នែកមួយចំនួននៅតែបន្តដំណើរការ និងគោរពបានស្តង់ដាសំណង់ និងនិយាមអន្តរជាតិ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ាឃាង ពុទ្ឋីបានមានប្រសាសន៍ឲន្យដឹង តាមបណ្តាញតេឡេក្រាមនៅរសៀលថ្ងៃទី៣ សីហានេះថា ផ្នែកជាច្រើននៃវិស័យអចលនទ្រព្យ​នៅតែរងផលប៉ះពាល់ ប៉ុន្តែទីផ្សារលំនៅដ្ឋានតម្លៃមធ្យម សម្រាប់ប្រជាជន​នៅតែមានភាពរ៉ឹងមាំសម្រាប់រយៈពេលវែង ពិសេសលំនៅដ្ឋានដែលមានតម្លៃចាប់ពី៥០,០០០ ទៅ១០០,០០០ដុល្លារអាមេរិក។

លោកបន្តថា “ផ្នែកដែលរងផលប៉ះពាល់ គឺទីផ្សារខុនដូដោយ​សារអត្រាជួលធ្លាក់ចុះ ព្រោះជនបរទេសមិនចូលមកកម្ពុជាច្រើន ដោយសា​រវិបត្តិកូវីដ១៩”។ លោកបន្តថា “ទីផ្សារជួលខុនដូបានធ្លាក់ចុះ ដោយពីមុនខុនដូមានតម្លៃ១០ម៉ឺន អាចជួលបាន១០០០ដុល្លារក្នុងមួយខែ ប៉ុន្តែបច្ចុ​ប្បន្នការជួលបានតម្លៃប្រមាណ៥០០ដុល្លារប៉ុណ្ណោះ និងកំពុងខ្វះអ្នកជួល”។

ទោះជាយ៉ាងណាលោកមានសុទិដ្ឋិនិយមថា ទីផ្សារខុនដូនឹងមានភាព​ល្អប្រសើរឡើងវិញ នៅពេលសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរ និងវិនិយោគិនអន្តរជាតិចូលមក។

ទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយគុណភាព និងទំនួលខុសត្រួវសង្គមវិញ លោកឧកញ៉ាឃាង ពុទ្ឋីបានឲ្យដឹងថា និន្នាការនៃការអភិវឌ្ឍន៍ដែលធ្វើឡើងតាមស្តង់ដា​ និងគោរពគោលការណ៍បរិស្ថាន និងជាការអភិវឌ្ឈន៍ដោយចីរភាពទៅថ្ងៃអនាគត លោកគិតថា ប្រទេសណាដូចប្រទេសណា​ដែរ ព្រោះបច្ចុប្បន្ននេះគុណភាពលំនៅដ្ឋាន ខុនដូ អាគារការិយាល័យ គឺទាមទារឲ្យមានស្តង់ដាខ្ពស់ហើយ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ។

លោកបន្តថា “បើអភិវឌ្ឍន៍បុរី មិនមានសួនច្បារ មិនមានការដាំដើមឈើ មិនមានការឌីសាញ និងប្លង់ស្ថាបត្យកម្មស្អាតទេ គាត់មិនអាចទទួល​បានជោគជ័យក្នុងទីផ្សារទេ”។ លោកបន្តថា “ប្រជាជនយើងមានចំណេះដឹងកាន់តែខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យចំណូលកាន់តែខ្ពស់ គាត់ទាមទារការរស់នៅកាន់តែខ្ពស់ ដូច្នេះអ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវគិតទាំងពីផាសុខភាពទាំងប្លង់ស្ថាបត្យកម្ម ខ្យល់ ពន្លឺ និងសួនសាធារណៈឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានជោគជ័យ”៕

ប្រជាជនរដ្ឋអាមេរិកកំពុងជាប់ផុងក្នុងបំណុលខណៈបំណុល លើស១៦ទ្រីលានដុល្លារ

ដោយៈ សុខុម

ញូវយ៉ក: ពេលនេះ សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកកំពុងតែមានវិបត្តិជាប់ផុង ក្នុងបំណុលដែលពិបាកនឹងរើខ្លួនរួច ខណៈបំណុលគ្រួសារពលរដ្ឋក្នុងប្រទេសនេះ បានកើនលើស១៦ទ្រីលានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី០២ ខែសីហា។

យោងតាមរបាយការណ៍របស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) បានបង្ហាញក្នុងថ្ងៃដដែលថា បំណុលគ្រួសារពលរដ្ឋក្នុងប្រទេសនេះបានកើនឡើងខ្ពស់ មិនធ្លាប់មានរហូតដល់១៦,១៥ទ្រីលានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២២។

នោះគឺដោយសារតែកំណើន២០៧ពាន់លានដុល្លារ នៅក្នុងសមតុល្យឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) រួមជាមួយនឹងការកើនឡើងនូវបំណុលប័ណ្ណឥណទាន និងឥណទានរថយន្ត (កម្ចីទិញរថយន្ត) ក្នុងគ្រាដែលពលរដ្ឋអាមេរិក បង្កើនការខ្ចីបុលដើម្បីទប់នឹងអតិផរណាដែលហក់ឡើង។

របាយការណ៍ដដែលបង្ហាញថា បំណុលកម្ចីទិញផ្ទះ បានកើនឡើងដល់១១,៣៩ទ្រីលានដុល្លារ គិតត្រឹមដំណាច់ខែមិថុនា ហើយភាគច្រើននៃការកើនឡើងនេះ បណ្ដាលមកពីការកើនឡើងកាន់តែខ្ពស់នូវចំនួនកម្ចី។

ធនាគារកណ្តាលអាមេរិក បានចាប់ផ្តើមដំឡើងអត្រាការប្រាក់កាលពីខែមីនា ដើម្បីទប់សេដ្ឋកិច្ចដែលបានដាំក្បាលចុះ ដោយសារវិធានការបិទខ្ទប់ និងវិធានការការពារផ្សេងៗទៀត។

ចាប់តាំងពីពេលនោះមក អតិផរណាដែលហក់ឡើងខ្ពស់ មិនធ្លាប់មានក្នុងពេល៤ទសវត្សរ៍មកនេះ បានបង្ខំឱ្យក្រុមអ្នកបង្កើតគោលនយោបា​យដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្ដាលអាមេរិក ចំនួន២២៥ពិន្ទុ។ បច្ចុប្បន្នអត្រាការប្រាក់នេះ គឺស្ថិតក្នុងគោលដៅដំឡើងឱ្យដល់ចន្លោះ២,២៥%ទៅ២,៥០%។

យោងតាមការព្យាករ អត្រាការប្រាក់នឹងត្រូវដំឡើងបន្ថែមទៀត នៅឆ្នាំនេះ ខណៈធនាគារកណ្ដាលអាមេរិក ព្យាយាមទប់អតិផរណាដែលកំពុងធ្វើឱ្យពលរដ្ឋអាមេរិក ទូទៅជួបការលំបាកខ្លាំង។

ធនាគារកណ្តាលអាមេរិក បានបញ្ជាក់ថា សមតុល្យបំណុលគ្រួសារសរុបរបស់សហរដ្ឋអាមេរិក នៅពេលនេះមានចំនួនខ្ពស់ជាង២ទ្រីលានដុល្លារ បើធៀបនឹងត្រីមាសទី៤ ចុងឆ្នាំ២០១៩៕ Reuters៕

តម្លៃដីធ្លីតាមខេត្តរក្សាលំនឹងទោះបីជាបច្ចុប្បន្ននេះខ្សត់អ្នកទិញក៏ដោយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពទិញលក់ដីធ្លីនៅតាមបណ្ដាខេត្តនានា រួមទាំងនៅភ្នំពេញ ហាក់មិនទាន់មានកំណើនខ្ពស់នៅឡើយទេ បើទិះបីជាចូលមកដល់ពាក់កណ្ដាលឆ្នាំ២០២២នេះទៅហើយ។

ប៉ុន្តែបើនិយាយពីតម្លៃដីធ្លីវិញ ទោះបីជាមិនសូវមានការទិញលក់ក្ដីក៏តម្លៃដីមិនមានការធ្លាក់ចុះនោះដែរគឺនៅរក្សាលំនឹងថេរ ។

លោកកែវ សារ៉េន ប្រធានក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបងបានលើកឡើងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ សីហានេះបានឲ្យដឹងថា តម្លៃដីធ្លីនៅក្នុងខេត្តដំបង មិនមានការឡើងឬចុះថ្លៃទេក្នុង     រយៈពេលជាងកន្លះឆ្នាំមកនេះ ហើយក៏មិនសូវមានវិនិយោគិន ពីខាងក្រៅមករកទិញដីច្រើនដូចមុនដែរ។

លោកបន្តថា “អ្នកទិញដីធ្លីនៅក្នុងខេត្តបាត់ដំបងភាគច្រើន គឺអ្នកនៅក្នុងខេត្តផ្ទាល់ ដោយមិនសូវមានអ្នកមកពីខាងក្រៅ មករកទិញនោះទេ ដូច្នេះហើយទើបអ្នកលក់ដីនៅបាត់ដំបង មានចំនួនច្រើនជាងអ្នករកទិញដី”។ លោកបន្តថា “ទោះជាយ៉ាងណាក្ដី ទោះបីជាមានអ្នកលក់ច្រើនជាងអ្នកទិញក៏ពិតក៏មិនធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ មានថមថយតម្លៃឬធ្លាក់ចុះនោះដែរ”។

លោកបន្ថែមថា ក្នុងពេលដែលពលរដ្ឋប្រកាសលក់ដី ច្រើនបែបនេះ អ្នកមានលុយអាចប្រមូលទិញដីនៅតំបន់ ដែលមានសក្ដានុពល និងទីតាំងល្អៗសម្រាប់លក់វិញនៅពេលខាងមុខ ឬទុកអភិវឌ្ឍន៍ដោយខ្លួនឯង ដូចជាសម្រាប់ធ្វើជាចំការដំណាំ ឬអភិវឌ្ឍន៍ជាផ្ទះល្វែងសម្រាប់ដី នៅទីរួមខេត្តផ្ទាល់ ។

ក្រលេកទៅមើលដីនៅតំបន់ផ្សេៗទៀត ដូចជា កំពង់ស្ពឺជាដើមក៏ឃើញថាមានអ្នកលក់ដីច្រើនដែរ ហើយតម្លៃវិញនៅតែរក្សាលំនឹងខ្ពស់ដដែល ។

លោកបូ សេងហួរ ភ្នាក់ងារនិងអ្នកវាយតម្លៃដីធ្លីមួយរូបប្រចាំខេត្តនេះបានឱ្យដឹងថា ដីខ្លះកាលពីឆ្នាំមុនតម្លៃត្រឹម១៥ដុល្លារក្នុងមួយការ៉េទេ តែឆ្នាំនេះវិញគាត់ឡើងដល់២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ទោះបីជាមិនសូវមានអ្នកស្វែងរកទិញក្ដី ។

លោកបន្តថា “តំបន់ខ្លះនៅក្នុងខេត្តនេះ គឺត្រូវកំណត់សម្រាប់ជាតំបនឧស្សាហកម្ម ហើយដីក៏បានត្រៀមរួចហើយសម្រាប់អភិវឌ្ឍន៍ ដូច្នេះហើយវានឹងមិនឡើងបន្តទៀតទេ”។ លោកបន្ថែមថា “តែយ៉ាងណាលោករំពឹងថានៅពេលខាងមុខ តម្លៃដីធ្លីមិនថានៅ ក្នុងខេត្តកំពង់ស្ពឺឬបណ្ដាខេត្តផ្សេងនឹងមានកំណើនឡើងបន្ថែមទៀត ទៅតាមស្ថានភាពសេដ្ឋកិច្ចនិងទីផ្សារនៃដីធ្លីក្នុងប្រទេសកម្ពុជាយើង”។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការវិនិយោគដីធ្លីនៅកម្ពុជា មិនសូវមានផលចំណេញច្រើនដូចមុនឡើយ ដោយលោកលើកហេតុផលថា ពីមុនបើមានអ្នកទិញដី១០០នាក់នៅក្នុងទីផ្សារ បច្ចុប្បន្នចំនួនអ្នកទិញបានថយចុះ ស្របពេលអ្នកវិនិយោគរកផលចំណេញពីដីធ្លី បានកើនឡើងខ្ពស់៕

អាមេរិកព្យាយាមរំងាប់កំហឹងចិនជុំវិញដំណើរទស្សនកិច្ចដែលត្រូវបានចាត់ទុកថារំលោភបំពានអធិបតេយ្យភាពចិន

ដោយ៖ សហការី

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់នៅពេលនេះបានធ្វើឱ្យ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនចេញថ្លែងសារ ដោយហៅករណីនេះថាជា “ការរំលោភបំពានអធិបតេយ្យភាពចិន” ខណៈរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន រំពឹងថាអាចនឹងគ្រប់គ្រង ឬបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបាន។

ចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ជាទង្វើបង្កហេតុ ហើយបានប្រកាសធ្វើសមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហានេះ។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ថ្លែងសារអំពីករណីដែលអាមេរិក រំលោភបំពានអធិបតេយ្យភាព របស់ប្រទេសចិន ថា “លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់របស់ចិនយ៉ាងគឃ្លើន ដោយមិនអើពើនឹងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន”។

លោក Wang Yi បានហៅដំណើរមកដល់នេះថាជា ទង្វើដែលបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះគោលការណ៍ចិនតែមួយ បំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពចិន ដែលជាការបង្កហេតុនយោបាយទាំងចំហ ហើយបានញ៉ាំងឱ្យប្រជាជនចិន ខឹងសម្បាយ៉ាងខ្លាំង និងធ្វើឱ្យសហគមន៍អន្តរជាតិប្រឆាំងជាទូទៅ។

លោកបានសង្កត់ធ្ងន់ថា “អាមេរិកកុំស្រមើស្រមៃថា ចង់រារាំងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនឱ្យសោះ។ តៃវ៉ាន់ជាចំណែកមួយរបស់ចិន ការសម្រេចការបង្រួបបង្រួមជាតិទាំងស្រុង ជាភាពចាំបាច់នៃប្រវត្តិសាស្រ្ត។ បញ្ហាតៃវ៉ាន់កើតឡើងដោយសារ ភាពទន់ខ្សោយនៃប្រទេសកាលនោះ តែវាមុខជានឹងត្រូវបានដោះស្រាយទន្ទឹមគ្នា នឹងការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញជាក់ជាមិនខាន”។

លោកបន្តទៀតថា “អាមេរិកកុំស្រមើស្រមៃពីការបំផ្លាញ ការស្តារនិងអភិវឌ្ឍរបស់ប្រទេសចិនឱ្យសោះ។ អាមេរិកកុំស្រមើស្រមៃពីការលេងល្បែង ប្រកួតប្រជែងភូមិសាស្ត្រឱ្យសោះ។ អាមេរិកកុំស្រមើស្រមៃពីការប្រែសទៅជាខ្មៅឱ្យសោះ។ អាមេរិកអះអាងថាភាគីចិនបាននិងកំពុង ធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ប៉ុន្តែការពិតគឺភាគីអាមេរិកជាអ្នកបង្កហេតុ មុនគេលើបញ្ហាតៃវ៉ាន់។ ភាគីអាមេរិកនៅបានអះអាងទៀតថា ប្រទេសចិនស្វែងរកការបង្រួបបង្រួមជាតិ ជាការគំរាមកំហែងចំពោះតៃវ៉ាន់ ក៏ប៉ុន្តែបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ”។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន រំពឹងថាអាចនឹងគ្រប់គ្រង ឬបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ដែលដុតបញ្ឆេះ ឡើងដោយដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ដើម្បីកុំឱ្យផ្ទុះជាជម្លោះ ឬវិបត្តិណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហានេះ។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក ចន ឃឺប៊ី បានហៅដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់នេះថា “មិនបានបំពានអធិបតេយ្យរបស់ចិនទេ” ហើយ “មិនមែនជាការផ្លាស់ប្ដូរគោលនយោបាយចិនតែមួយ” របស់សហរដ្ឋអាមេរិកនោះដែរ។

លោកលើកឡើងថា “អ្វីដែលយើងមិនចង់ឃើញ នោះគឺការផ្ទុះជម្លោះ ឬវិបត្តិ ណាមួយ ហើយវាក៏គ្មានហេតុផលណាមួយត្រូវបង្កជម្លោះនោះដែរ”៕