នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្ដេជ្ញាស្តារវិស័យទេសចរណ៍ឡើង​វិញ​ និងកាត់​ បន្ថយ​ថ្លៃ​ថាមពល​

ដោយ: លាងហួរ

តូក្យូ: នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ក្នុងសុន្ទរកថាគោលនយោបាយ ដែលបង្ហាញពីការចាប់ផ្តើម នៃសម័យប្រជុំសភាវិសា មញ្ញបានប្តេជ្ញាថា នឹងចាប់ផ្តើមឧស្សាហកម្មទេសចរណ៍ឡើងវិញ ដោយកំណត់គោលដៅបង្កើនការចំណាយរបស់ភ្ញៀវទេសចរ។

លោកKishida បាននិយាយថា គោលដៅថ្មីបានកំណត់ការចំណាយសរុបរបស់ភ្ញៀវបរទេស ដល់ជាង៥ពាន់ពាន់លានយ៉េន (ប្រហែល៣៥ពាន់លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំដោយរដ្ឋាភិបាល ទាញយកអត្ថប្រយោ ជន៍ពីការធ្លាក់ថ្លៃភ្លាមៗ របស់ប្រាក់យ៉េនរបស់ជប៉ុន ដែលបង្កើនកម្លាំងទិញរបស់ភ្ញៀវបរទេស។

លោក Kishida បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកថា យើងនឹងបង្កើនអត្ថប្រយោជន៍ជាអតិបរមា នៃប្រាក់យ៉េនទន់ខ្សោយ ដើម្បីស្តារសេដ្ឋកិច្ចជប៉ុនឡើងវិញ។

ខណៈពេលដែលប្រាក់យ៉េនចុះខ្សោយ ជំរុញឱ្យតម្លៃនាំចូលមានអតិផរណា ដោយប្រទេសនេះ ពឹងផ្អែកលើការនាំចូល៩០ភាគរយ នៃតម្រូវការថាមពលរបស់ខ្លួន។

រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងថ្លៃថាមពលសម្រាប់ប្រទេសជប៉ុន ដែលក្រីក្រដោយធនធានដោយចាត់វិធានការ ដែលមិនធ្លាប់មានពីមុនមក ដើម្បីកាត់បន្ថយបន្ទុកលើ​គ្រួសារ និង​ក្រុមហ៊ុន៕

តើរុស្ស៊ី នឹងឈានទៅដល់ការប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរ ដែរទេនៅដំណាក់កាលចុងក្រោយ?

ដោយៈ សុខុម

ក្រុងឡុងដ៍ៈ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការវាយប្រហារណាមួយទៅលើរុស្ស៊ី នឹងឈានទៅដល់ការឆ្លើយតបដោយសព្វាវុធនុយក្លេអ៊ែរ។

តើលោក ពូទីន នឹងប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរដែរឬទេ តើលោកនឹងបញ្ជាឱ្យប្រើប្រាស់អាវុធ មហាប្រល័យបែបនេះប៉ុន្មានគ្រាប់ ហើយតើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តយោធាណាតូ (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងឆ្លើយតបក្នុងរូបភាពបែបណា?

តើលោក ពូទីន នឹងប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរដែរទេ?

ភាគច្រើនអាស្រ័យថាតើលោក ពូទីន យល់ឃើញបែបណា ចំពោះការគំរាមកំហែងទៅលើប្រទេសរុស្ស៊ី និងការកាន់អំណាចរបស់គាត់។

លោក ពូទីន ចាត់ទុកសង្រ្គាមនៅអ៊ុយក្រែនថា ជាការប្រយុទ្ធគ្នារួចទៅហើយរវាងប្រទេសរុស្ស៊ី និងលោកខាងលិច ដែលលោកអះអាងថា លោកខាងលិច មានបំណងចង់បំផ្លាញប្រទេសរុស្ស៊ី និងដណ្តើមគ្រប់គ្រងធនធានធម្មជាតិដ៏ច្រើនសម្បើមរបស់ខ្លួន។

លោក ពូទីន បានព្រមានលោកខាងលិចថា លោកមិនមែននិយាយកម្លា ឬនិយាយបំភ័យនោះទេ នៅពេលលោកនិយាយថា លោកត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរ ដើម្បីការពារប្រទេសរុស្ស៊ី។

អ្នកវិភាគខ្លះលើកឡើងថា លោក ពូទីន កំពុងនិយាយកម្លា ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកថា លោក ពូទីន និយាយមែនទែន។

ដោយអះអាងថា ១៨% នៃផ្ទៃដីប្រទេសអ៊ុយក្រែនថា ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសរុស្ស៊ី ឱកាសគំរាមកំហែងប្រើសព្វាវុធនុយក្លេអ៊ែរ កើនឡើង ព្រោះលោក ពូទីន អាចនឹងធ្វើការវាយប្រហារណាមួយ ទៅលើទឹកដីទាំងនេះ ដើម្បីការពាររុស្ស៊ីខ្លួនឯង។

គោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី អនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរ បន្ទាប់ពីមានការឈ្លានពាន​ ទៅលើសហព័ន្ធរុស្ស៊ី និងនៅពេលរដ្ឋត្រូវបានគំរាមកំហែង។ ជនជាតិរុស្ស៊ីយ៉ាងច្រើន រស់នៅក្នុងទឹកដីអ៊ុយក្រែន ដែលលោក ពូទីន បានប្រកាសថាជាជនជាតិរុស្ស៊ី ។

លោក Yuri Fyodorov អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុង Prague និយាយថា “ពេលនេះគាត់ (ពូទីន) កំពុងនិយាយកម្លា។ ប៉ុន្តែតើនឹងមានអ្វីកើតឡើង ក្នុងពេលមួយសប្តាហ៍ ឬមួយខែរាប់ចាប់ពីពេលនេះ គឺពិបាកនិយាយណាស់ ជាពិសេសនៅពេលគាត់យល់ថារុស្ស៊ី ចាញ់សង្រ្គាម”។

នៅពេលសួរថា តើលោកពូទីន នឹងអាចឈានទៅដល់ការវាយប្រហារដោយសព្វាវុធនុយក្លេអ៊ែរដែរឬយ៉ាងណា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA លោក William Burns បានប្រាប់សារព័ត៌មាន CBS ថា “យើងត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះការគំរាមកំហែងរបស់គាត់ (ពូទីន) ព្រោះអ្វីៗគឺមានហានិភ័យ”។

ទោះជាយ៉ាងណា លោក William Burns លើកឡើងថា ការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក មិនមាន “ភ័ស្តុតាងជាក់ស្តែង” បង្ហាញថា លោក ពូទីន កំពុងឆ្ពោះទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងពេលឆាប់ៗនេះឡើយ៕ Reuters៕

អ្នកជំនាញលើកឡើងពីទីតាំងសក្តានុពល និងកម្រិតផលចំណេញវិនិយោគអចលនទ្រព្យចំនួន៣ប្រភេទ

ដោយៈ សុផារី

ភ្នំពេញៈ ការវិនិយោគនៅក្នុងតំបន់សក្តានុពលផ្សេងគ្នា ក៏នឹងផ្តល់មកវិញនូវផលចំណេញ ក្នុងកម្រិតផ្សេងគ្នាផងដែរ។ អ្នកជំនាញនៃទីផ្សារអចលនទ្រព្យបានលើកឡើងពី ប្រភេទនៃការវិនិយោគចំនួនបីប្រភេទខុសគ្នា នៅលើទីតាំងខុសៗគ្នា ដែលផ្តល់នូវផលចំណេញ និងប្រឈមនឹងកម្រិតហានិភ័យក្នុងកម្រិតខុសៗគ្នា។

លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា សម្រាប់ការវិនិយោគ ត្រូវបានបែងចែកចេញជា៣ប្រភេទ រួមមាន ការវិនិយោគ ដែលមានហានិភ័យទាប មានហានិភ័យមធ្យម និងមានហានិភ័យខ្ពស់។ ប្រភេទការវិនិយោគនីមួយៗ ត្រូវបានផ្តោតនៅក្នុងទីតាំង និងអាចផ្តល់នូវផលចំណេញត្រលប់មកវិញខុសៗគ្នា។

បើយោងតាមលោកសន សៀប ប្រភេទនៃការវិនិយោគទី១ ដែលមានហានិភ័យទាប ជាប្រភេទនៃការវិនិយោគ នៅក្នុងតំបន់ដែលត្រូវបានអភិវឌ្ឍន៍រួចរាល់ហើយ រួមមាន ការវិនិយោគខុនដូ ដីធ្លី លំនៅឋាន នៅក្នុងរាជធានីនៅភ្នំពេញ ជាដើម។ តាមការប៉ានស្មាន ជាមធ្យម អត្រាផលចំណេញពីការវិនិយោគ (Return On Investment ) ក្នុងប្រភេទទី១នេះ មានចន្លោះពី៥ទៅ១០ភាគរយ។

ការវិនិយោគប្រភេទនេះ ស័ក្តិសមសម្រាប់អតិថិជន ឬវិនិយោគិនទាំងឡាយណា ដែលមិនចូលចិត្តការប្រថុយប្រថាន។

ប្រភេទនៃការវិនិយោគទី២ ដែលមានហានិភ័យមធ្យម ស័ក្តិសមសម្រាប់ក្រុមអ្នកវិនិយោគ ដែលមានហានិភ័យមធ្យម មានទីតាំងនៅក្នុងតំបន់ ដែលកំពុងតែអភិវឌ្ឍន៍ ដូចជា ផ្លូវក្រវាត់ក្រុងទី៣ និងទី៤ តំបន់ជាយរាជធានីភ្នំពេញមួយចំនួន។ ជាទូទៅ ការវិនិយោគប្រភេទនេះអាចផ្តល់ផលចំណេញពីការវិនិយោគ (RO I) ចន្លោះពី១៥ទៅ៣០ភាគរយ។

ចំណែក ប្រភេទនៃការវិនិយោគទី៣ ដែលមានហានិភ័យខ្ពស់ គួរជ្រើសរើសវិនិយោគ នៅក្នុងតំបន់អភិវឌ្ឍន៍នាពេលអនាគត ហើយអាចផ្តល់ផលចំណេញពីការវិនិយោគ ចន្លោះពី៣០ ទៅ៥០ភាគរយ។

ជាមួយគ្នានេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានចែករំលែកបទពិសោធន៍ថា ប្រសិនបើចង់ទិញដីធ្លី ទទួលបានផលចំណេញខ្ពស់ អ្នកវិនិយោគត្រូវសម្លឹងមើលលើប្រភេទដី និងពិចា​រណា លើរយៈពេលនៃការវិនិយោគរបស់ខ្លួន ថាចង់វិនិយោគរយៈពេលខ្លី មធ្យម ឬវែង។

អ្នកជំនាញជើងចាស់រូបនេះ បានផ្តល់យោបល់ថា សម្រាប់វិនិយោគរយៈពេលខ្លី ដែលអាចទទួលផលចំណេញ ក្នុងរយៈពេល១ទៅ២ឆ្នាំ គួរទិញដីនៅក្នុងតំបន់កណ្តាលក្រុង ឬជាយក្រុងមួយចំនួន។ សម្រាប់វិនិយោគរយៈពេលមធ្យម ដែលអាចទទួលផលចំណេញ ក្នុងរយៈពេល៣ទៅ៥ឆ្នាំ គួរទិញដីនៅក្នុងតំបន់ទាំងឡាយណា ក្នុងរយៈចម្ងាយ៣០គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងចរន្តសេដ្ឋកិច្ចខ្លាំង៕

ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត នឹងបើកលក់គម្រោងថ្មីមួយទៀត នៅលើមហាវិថី ឈ្នះឈ្នះ

(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការបើកលក់គម្រោងទី១ ដឹ អាណាចក្រ ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត គ្រោងនឹងប្រកាសជាផ្លូវការក្នុងការបើកលក់មុនសម្ពោធគម្រោងថ្មីស្រឡាងមួយទៀត នាពេលឆាប់ៗនេះ ឈ្មោះថា ដឹ វីនវីន (The WINWIN ) ដែលជាគម្រោងអភិវឌ្ឍដីវីឡា និងផ្ទះអាជីវកម្ម មានទំហំសរុប ៦៨ ហិកតា ស្ថិតនៅ មហាវិថី ឈ្នះឈ្នះ ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទល់មុខផ្លូវហាណូយ ធ្វើដំណើរត្រឹមតែ ១០នាទី ពីផ្សារទំនើប Aeon 2 និងផ្សារ Makro ។

គម្រោង ដឹ វីនវីន ជាគម្រោងអភិវឌ្ឍដីសម្រាប់សាងសង់វីឡា មាន៖ ដីវីឡាឃីង ទំហំ 30m x 30m ដីវីឡាឃ្វីន ទំហំ 20m x 30m ដីវីឡាព្រីន ទំហំ 10m x 27m ជាដីពេញខ្នាតស្អាតល្អ សាកសមសម្រាប់ការសាងសង់ម៉ូតផ្ទះវីឡាប្រណិតៗ ។ និង ប្រភេទផ្ទះ អាជីវកម្ម ម៉ូតបែបក្លាសិកកម្ពស់ ៣ជាន់ ទំហំ 4.2m x 16m សល់ដីខាងមុខ 7m សាងសង់ជាប់នឹងផ្លូវរដ្ឋ៣០ម និង ផ្សារដើមគរថ្មី ដែលស័ក្តិសមក្នុងការប្រកបអាជីវកម្ម។

លើសពីនេះទៅទៀត គម្រោង ដឹ វីនវីន ក៏នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធរួម មានដូចជា ផ្លូវរុក្ខវិថីធំទូលាយ ផ្សារទំនើប The WINWIN ក្លឹបហាត់ប្រាណ កន្លែងកម្សាន្ត ភោជនីយដ្ឋាន ហាងលក់សម្ភារៈដ៏សម្បូរបែប រំលេចជាមួយម៉ូតផ្ទះដ៏ស្កឹមស្កៃ ដែលនឹងក្លាយជាសហគមន៍រស់នៅមួយដែលសុខដុម ផាសុកភាព សុវត្ថិភាព និងស៊ីវិល័យ។

ជាការអបអរការបើកលក់មុនសម្ពោធនៅថ្ងៃទី៨​ ខែតុលានេះ ក្រុមហ៊ុននឹងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ ១៨% ជាមួយជម្រើសបង់ប្រាក់ងាយស្រួល រំលស់១០០%ឥតការប្រាក់រយៈពេលវែង ។ គួរបញ្ជាក់ផងដែរថា គម្រោងនឹងចេញប័ណ្ណបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ ដែលកាន់តែធ្វើឲ្យអតិថិជនទិញដោយមានជំនឿទុកចិត្តផងដែរ។

គម្រោងល្អ អភិវឌ្ឍនៅទីតាំងល្អដោយអ្នកអភិវឌ្ឍមានជំនាញខ្ពស់និងជំនឿទុកចិត្ត ស្ថិតនៅតំបន់ដែលមានសន្ទុះអភិវឌ្ឍខ្លាំងក្លា

និងជាតំបន់ពាណិជ្ជកម្មចម្រុះ គម្រោង ដឹ វីនវីន នឹងប្រែក្លាយជាសហគមន៍មួយដ៏រីកចម្រើន។

សូមរួសរាន់ឡើង ចំនួនប្រូម៉ូសិនមានកំណត់ សាកសួរព័តមានឥឡូវនេះ ដើម្បីទទួលបានឳកាសចំណេញមហាសាល។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់លេខ ០៩៨/០៨៥ ៣៣៩ ៣៣៩ ឬផេកផ្លូវការរបស់គម្រោង The WINWIN by Hanuman Estate ឥឡូវនេះ។

ដឹ វីនវីន ឧត្តមភាពនៃជ័យជម្នះ

 

ក្រសួងសាធារណការកំពុងឈានទៅបញ្ចប់ការរៀបចំផែនទីបណ្ដាញ ផ្លូវថ្នល់ក្នុងប្រទេស

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបណ្ដាញ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងរៀបចំចេញជាផែនទីបណ្ដាញផ្លូវឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើពង្រាងចុងក្រោយផែនទីបណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធា​នក្រុមការងាររៀបចំផែនទី បណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០ បានគូសបញ្ជាក់ពី ការរីកចម្រើនឥតឈប់ឈរ នៃបណ្ដាញផ្លូវថ្នល់របស់កម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ដែលចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនទី បណ្ដាញផ្លូវថ្នល់ឱ្យបានត្រឹមត្រូវជារៀងរាល់៥ឆ្នាំម្ដង ក្នុងទិសដៅលើកកម្ពស់ទិន្នន័យផ្លូវថ្នល់ឱ្យកាន់តែមានភាពសុក្រឹត្យភាព ងាយស្រួលក្នុងការគ្រប់គ្រង ជួសជុល និងថែទាំប្រកបដោយប្រសិទ្ធភាព។

អង្គប្រជុំបានពិភាក្សា អំពីការប្រើប្រាស់ទិន្នន័យផ្លូវថ្នល់ ដែលអនុវត្តតាមអនុក្រឹត្យឆ្នាំ២០១៦ស្ដីពីបែបបទ និងនីតិវិធីនៃការដាក់ឈ្មោះផ្លូវ ឬលេខផ្លូវ និងការកែប្រែឈ្មោះផ្លូវ ឈរលើមូលដ្ឋានចាស់ឆ្នាំ១៩៦៩ ដោយ ផ្លូវវាងថ្មីតាមទីប្រជុំជន រាជធានី-ខេត្ត ត្រូវកំណត់លេខថ្មីតាមវិធីសាស្ត្រនៃការដាក់លេខផ្លូវ និងការចុះស្រង់ ទិន្នន័យរបស់ក្រសួងស្ថាប័នពាក់ព័ន្ធលើបណ្ដាញផ្លូវខេត្ត ដែលមិនមានភាពច្បាស់លាស់ ក្នុងដែនសមត្ថកិច្ច និងផ្ទៀងផ្ទាត់គ្រប់ខ្សែផ្លូវ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីដាក់បញ្ចូលជាទិន្នន័យតាមលទ្ធភាព។

លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិក សមាជិកាក្រុមការងាររៀបចំផែនទី បណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០ទាំងអស់ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារនេះបានល្អប្រសើរ៕

 

ការចាកចេញរបស់ជនបរទេសជាលើកទី២ ចាប់ផ្ដើមជះផលប៉ះពាល់ដល់អាជីវកម្មក្រុងព្រះសីហនុ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រោយពេលរដ្ឋាភិបាលកម្ពុជា ប្រកាសបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេសឃើញថា បណ្ដាជនជាតិបរទេសដែលសំងំ នៅតាមអគារនានា ឬក្រុមលេងល្បែងជាពិសេសនៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្ដើមចាកចេញពីកម្ពុជាជាបន្តបន្ទាប់ ដែលការចាកចេញនេះ ចាប់ផ្ដើមជះផលអវិជ្ជមានដល់អាជីវកម្ម ដែលធ្លាប់ទទួលបានចំណូលពីក្រុមនេះ ។

លោកតាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៤ តុលាថា ជាការពិតណាស់ នៅពេលរដ្ឋាភិបាល ប្រកាសបង្ក្រាបល្បែងស៊ីសងទូទាំងក៏ឃើញថាជនបរទេស នៅក្នុងខេត្តព្រះសីហនុបានចាកចេញពិតមែន ហើយការចាកចេញរបស់ជនបរទេសពីកម្ពុជា ជាពិសេសពីខេត្តព្រះសីហនុនេះដែរ ពិតជាបានបង្កផលប៉ះពាល់ ដល់ក្រុមអាជីវកម្មដែលធ្លាប់អាស្រ័យផល ពីក្រុមជនបរទេសទាំងនោះដែរ ។

លោកបន្តថា “យ៉ាងណាក្ដីផលប៉ះពាល់នេះ វានឹងមិនអូសបន្លាយយូរនោះទេ ហើយការចាកចេញរបស់ក្រុមជនបរទេសនេះ ភាគច្រើនគឺជាជនបរទេសដែលខុសច្បាប់”។ លោកបន្តថា “ដូច្នេះនៅពេលក្រុមនេះ ចាកចេញ នឹងមានក្រុមជនបរទេសស្របច្បាប់ និងពីប្រទេសផ្សេងៗទៀតចូលមកជំនួស ដែលនឹងធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តមួយនេះ មានដំណើរការល្អហើយនឹងមានស្ថេរភាពយូរអង្វែងនិងល្អប្រសើរ”។

លោកតាំង សុចិត្រគ្រឹះស្នាបានបន្តថា យើងមានផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុដែលទើបនឹងដំណើរការសាកល្បង។ ដូច្នេះហើយ ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរមកពីបរទេស នឹងមកលេងខេត្តព្រះសីហនុ កាន់តែច្រើនក្នុងពេលខាងឆាប់ៗនេះ ជាក់ស្ដែងក្នុងសប្ដាហ៍កន្លងទៅឃើញថា ក្នុងខេត្តព្រះសីហនុទទួលបាន កំណើនភ្ញៀវទេសចរមកលេងច្រើនជាងពេលមុនេះ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនCBRE Cambodia ក៏បានលើកឡើងថា វាជាការពិតណាស់ការចាកចេញរបស់ជនជាតិវៀតណាម និងចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លាមៗនឹងធ្វើឱ្យប៉ះពាល់ ដល់ប្រាក់ចំណូលពលរដ្ឋធ្លាប់អាស្រ័យផល ដូចជាក្រុមអ្នកដឹកជញ្ជូន សេវាកម្មកម្សាន្តនៅក្នុងខេត្តនេះ និងម្ចាស់អគារដែលជួលឱ្យជនបរទេសទាំងនោះស្នាក់នោះជាដើម ។

អ្នកនាងបន្តថា “តែផលប៉ះពាល់នេះ វានឹងមិនអូសបន្លាយយូរនោះទេ នៅពេលឆាប់ៗវានឹងមានជនបរទេស ដែលជាវិនិយោគិននិងទេសចរ ដូច្នេះ ផលប្រយោជន៍ នឹងហុចមកដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះឡើងវិញ។

កាលពីអំឡុងឆ្នាំ២០១៩ ក្រោយរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាន ក៏ធ្វើឱ្យជនបរទេស ជាពិសេសចិនចាកចេញពីកម្ពុជាច្រើនដែរ ហើយក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ក្នុងក្រុងសំខាន់ៗចំនួនបីរួមមានក្រុងប៉ោយប៉ែត ក្រុងបាវិត និងក្រុងព្រះសីហនុ ដោយគម្រោងមួយចំនួនបានគាំង និងធ្វើឱ្យការទិញលក់អចលនទ្រព្យ ត្រូវបន្ថយសកម្មភាពមួយកម្រិតផងដែរ៕

“ឋានសួគ៌លំហែរ” គំរោងដែលស្ថិតនៅតំបន់ប្រជុំដោយរមណីយដ្ឋានធម្មជាតិបង់ប្រាក់ត្រឹមតែ៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាទីតាំងមួយសម្រាប់សាងសង់ផ្ទះលំហែរ អាចគយគន់ទេសភាពជួរភ្នំ និងថ្ងៃរះពេលព្រឹកព្រលឹម ជាមួយខ្យល់អាកាសបរិសុទ្ឋ បាននិងកំពុងផ្តល់ឲ្យអ្នកចង់បានផ្ទះលំហែរ ទទួលបាននូវលទ្ឋភាពបង់ប្រាក់យ៉ាងងាយស្រួល។

គំរោងដែលស្ថិតនៅក្បែររមណីយដ្ឋានត្រីមាស កំពូលពេជ្រ អន្លង់ភ្ញៀវជាដើម បាននិងកំពុងទាក់ទាញ ការចាប់អារម្មណ៍ពីសាធារណៈជន ដោយពួកគាត់អាចបង់ប្រាក់ជាមួយលក្ខខ័ណ្ឌងាយៗ ពិសេសគំរោងនេះបានផ្តល់នូវជម្រើសជាច្រើនដូចជា  អតិថិជនបង់ត្រឹមតែ$50ក្នុង១ខែតែប៉ុណ្ណោះ

និងបង់ផ្តាច់ បញ្ចុះតម្លៃរហូតដល់50ភាគរយ ពិសេសបង់រលស់គ្មានការប្រាក់ 0% រយៈពេល3ឆ្នំា។

លើសពីនេះ អតិថិជន នឹងទទួលបានប្លង់រឹងបំបែកក្បាលដីស្របច្បាប់100% អ្វីកាន់តែពិសេសគឺអតិថិជន អាចជ្រើសរើសយកទំហំដី5×20, 7×20,10×25តាមចំណង់ចំណូលចិត្ត និងលទ្ឋភាពរបស់ពួកគេផងដែរ។

ប្រព័ន្ធលូ ទឹក ភ្លើងរដ្ឋរួចជាស្រេច មានធ្វើសួនរង្វង់មូល សួនស្រះទឹក នឹងមានដាំដើមលឿងរាជ ជិត1000ដើមក្នុងគម្រោងនេះ ពិសេសអ្នកទិញដីក្នុងគំរោងនេះ នឹងទទួលបានផលចំណេញ និងសុវត្ថិភាព១០០ភាគរយ ដោយសារអ្នកអភិវឌ្ឍន៍បានរៀបចំក្លោងទ្វារ និងមានសន្តិសុខ២៤ម៉ោង។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ការវិនិយោគដីលំហែរប្រកបដោយស្តង់ដា ជាជម្រើសមួយ ដែលប្រជាពលរដ្ឋចង់បាន ព្រោះពីមុនប្រជាពលរដ្ឋខ្មែរ គិតពីការហូបចុក ប៉ុន្តែបច្ចុប្បន្នពួកគាត់មានជីវភាពធូរធារហើយ ក៏ត្រូវការកន្លែងសំរាកលំហែរក្រោយពីបញ្ចប់ពីការងារ។

លោកបន្តថា “គំរោងរបស់យើងកន្លងមក ផ្តោតលើអ្នកមានជីវភាពមធ្យមឡើងលើ ប៉ុន្តែគំរោងដីឋានសួគ៌លំហែរ “ក៏ផ្តល់ជូនអ្នកមានលទ្ឋភាពតិចតួចទទួលបានដីលំហែរដដូចគេឯងផងដែរ”។ លោកបន្តថា “យើងផ្តល់នូវជម្រើស និងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ជាមួយនឹងការបង់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។

លោកCooler Tanបានបន្តថា ហេដ្ឋារចនាសម្ព័ន្ឋ ទេសភាព និងការរៀបចំកន្លែងកំសាន្ត និងធ្វើយ៉ាងណាឲ្យគំរោងមានភាពទាក់ទាញ និងសមស្របសម្រាប់ការលំហែរកាយពិតប្រាកដ ទើបក្រុមហ៊ុនបានចំណាយប្រាក់​យ៉ាងច្រើនលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ស្រះទឹក ដាំដើមផ្កាដ៏ស្រស់ស្អាត ដើម្បីឲ្យសាធារណៈជនអាចចូលលំហែរកំសាន្តផង និងអ្នកទិញដីក្នុងគំរោងយើងអាចទទួលបានដីលំហែរ សម្រាប់សាងសង់ផ្ទះលំហែរតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ផងដែរ៕

US$17m development project approved Koh Tbal in Kep province

The Council for the Development of Cambodia (CDC) has given the permit to TRY PHEAP KOH TUNSAY RESORTS CO., LTD ​ to build in US$17-million development project on Koh Tbal in Kep province.

The project will create 105 jobs; however, CDC did not specify the detail of the project, saying it is a tourism-related project.

Koh Tbal is located close to Kep, about a kilometer and a half South-East of the renowned Koh Tonsay (Rabbit Island). This island is a thousand meters long and 600 meters wide.

Koh Tonsay is also being developed by Try Pheap Group under a capital of US$130 million. The project is mixed-use development covering an area of ​​140 hectares, while construction has begun in 2021.

 

ក្រុមហ៊ុនទ្រី ភាពនឹងបោះទុន១៧លានដុល្លារអភិវឌ្ឍន៍កោះថ្មីមួយ ទៀតនៅខេត្តកែប

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនទ្រី ភាពគ្រុបគ្រោងបោះទុនវិនិយោគ១៧លានដុល្លារ នៅលើកោញត្បាល់ ក្នុងខេត្តកែប។

នេះបើយោងតាមការបញ្ចេញព៌តមានពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានអនុម័តឱ្យក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” បោះទុន១៧ លានដុល្លារ បង្កើតគម្រោងអភិវឌ្ឍធំមួយ លើកោះត្បាល់ ក្នុងក្រុងកែប។

គម្រោងនេះ នឹងអាចបង្កើតការងារបានចំនួន១០៥កន្លែង ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍជាអ្វីខ្លះនោះទេ។

កោះត្បាល់ ស្ថិតនៅចង្ងាយជាងមួយគីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះទន្សាយ ហើយមានប្រវែងមួយពាន់ម៉ែត្រ និងទទឹង៦០០ម៉ែត្រ។

ក្រុមហ៊ុនទ្រី ភាពគ្រុបក៏បាននិងកំពុងរៀបចំ អភិវឌ្ឍន៍កោះទន្សាយ ក្រោមទុនវិនិយោគប្រមាណ១៣០លានដុល្លារផងដែរ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍កន្លងមកថា កោះត្បាល់ជាកោះមួយស្អាត និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីក្រុងកែប។ កោះនេះមានទំហំផ្ទៃដីប្រមាណ១០ហិកតា ជាកោះតូចមួយក្នុងចំណោមកោះចំនួន១២ ដែលស្ថិតនៅក្រោមដែន​រដ្ឋបាលខេត្តកែប៕

លោកឧកញ៉ាលឹម ហេងៈមិត្តភាពដែកថែបកម្ពុជា ចិន បានធ្វើឲ្យអ្នកធុរកិច្ចចិនត្រលប់មកកម្ពុជាបណ្តើរៗហើយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា តាមរយៈទំនាក់ទំនងដ៏ល្អ រវាងប្រមុខរដ្ឋាភិបាលទាំងពីរ និងមិត្តភាពជាដែកថែបកម្ពុជា ចិនបានធ្វើឲ្យអ្នកធុរកិច្ចចិនត្រលប់​មកកម្ពុជាបណ្តើរៗហើយ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី៤ តុលានេះថា ភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា ចិន បាននិងកំពុងជម្រុញឲ្យអ្នកវិនិយោគចិនមកកម្ពុជាឡើងវិញបណ្តើរៗ ហើយយើងសង្ឃឹមថា រដ្ឋាភិបាលចិននឹងបន្ឋូរបនថយការធ្វើចត្តាឡីស័ក្ត និងលក្ខខ័ណ្ឌមួយចំនួនទៀត។

លោកបន្តថា “យើងកំពុងស្វាគមន៍ អ្នកវិនិយោគមកពីប្រទេសទាំងអសស់ទាំងអាមេរិក អឺរ៉ុប ជប៉ុន ដោយយើងមិនរំពឹងតែចិនតែមួយនោះទេ”។លោកបន្តថា “យើងមានច្រើនច្រក ដើម្បីជម្រុញសន្ទុះសេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនមួយកម្រិតទៀត”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់យើងបាន និងកំពុងមានភាពល្អប្រសើរនៅឆ្នាំនេះ បើទោះជាវិស័យ អចលនទ្រព្យស្ថិតក្នុងសភាពទ្រឹងបន្តិចក្តី។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាប្រៀបដូចជា​បន្ទាយដែលអាចរកផលចំណេញបានច្រើន ហេតុនេះអ្នកវិនិយោគចិនកាន់តែច្រើននឹងមកកាន់កម្ពុជាឡើងវិញ។

លោកបន្តថា “ចិនបានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្រុងព្រះសីហនុ ដែលមានភាពលេចធ្លោសព្វថ្ងៃនេះ បើសិនជាគ្មានចិន អ្នកវិនិយោគក្នុងស្រុកត្រូវចំណាយពេល១០ ទៅ២០ឆ្នាំអាចមិន  ធ្វើបានផង”៕