មន្រ្តីជាន់ខ្ពស់បង្ហើបពីវិធីសាស្រ្តបើកបរមួយចំនួននៅលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបង្ហើបឲ្យដឹងពីវិធីសាស្រ្តមួយចំនួន ដែលអ្នកបើកបរត្រូវដឹង នៅពេលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

លោកវ៉ាស៊ីម សូរិយាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងនារសៀលថ្ងៃទី៣ ឧសភាកន្លងមកថា ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ប្រសិនជាអ្នកបើកបរមិនចេះប្រើប្រាស់ផ្លូវ អាចប្រឈមមុខនឹងគ្រោះថ្នាក់ ដែលការពិតការប្រើប្រាស់ឬបើកបរលើផ្លូវនេះ បើសិនជាអ្នកវ៉ាឆ្វេងរួច ប៉ុន្តែល្បឿនរបស់ខ្លួននៅមានកម្រិត ត្រូវងាកមកខាងស្តាំដៃ ដើម្បីរក្សាសុវត្ថិភាព ព្រោះផ្លូវនេះអ្នកបើកបរ ត្រូវបើកក្នុងល្បឿនលឿន។

លោកបន្តថា “អ្នកដំណើរមិនអាចជិះបញ្រ្ជាសផ្លូវនោះទេ ព្រោះផ្លូវនេះ ត្រូវមានការគ្រប់គ្រងច្បាស់លាស់ ដោយក្រុមហ៊ុន China Road and Bridge ហេតុនេះ អ្នកបំពានទិសចរាចរណ៍(បើកបញ្រ្ចាស)នោះទេ ទោះបីជាត្រូវគេបុកក៏ដោយ ក៏ត្រូវតែរ៉ាប់រងសំណងឲ្យគេផងដែរ”។

លោកបន្តថា “ទំហំផ្លូវនេះមិនធំទេ គឺមានទំហំ២៤ម៉ែត្រទទឹង ដែលមានសួនកណ្តាល គឺម្ខាងៗទំហំ១២ម៉ែត្រ និងមាន២គន្លងរថយន្ត ដូចគ្នានឹងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦អាសព្វថ្ងៃនេះ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា តាមផែនការផ្លូវនេះ នឹងបើកដំណើរការសាកល្បងនៅខែកក្កដាខាងមុខនេះ ព្រោះបច្ចុប្បន្នការសាងសង់បានបញ្ចប់ហើយ នៅសល់តែការដាក់ស្លាកសញ្ញា និងសាងសង់របងមិនឲ្យមានសត្វពាហនៈ ឬមនុស្សឆ្លងកាត់ឡើយ។

បើយោងតាមផេកផ្លួវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបា​នឲ្យដឹងថា អ្នកបើកបរលើផ្លូវនេះមិនអាចបើកត្រលប់ក្រោយ មិនអាចឈប់នៅកន្លែងដែលគ្មានការអនុញ្ញាត្ត​ និងមិនអនុញ្ញាត្តឲ្យម៉ូតូ រម៉កបើកបរលើផ្លូវនេះបានឡើយ៕

Inside the space hotel scheduled to open in 2025

CNN — Waking up in a chic hotel room with a view of the solar system could be the future of travel, at least if space company Orbital Assembly has anything to say about it.

The US-based company has revealed new information and concepts for its space hotel idea, designs for which have been orbiting since 2019.
Originally premiered by Californian company the Gateway Foundation — and then called the Von Braun Station — this futuristic concept consists of several modules connected by elevator shafts that make up a rotating wheel orbiting the Earth.

The project is now being overseen by Orbital Assembly Corporation, a space construction company that cut links with Gateway.

Orbital Assembly is now aiming to launch not one but two space stations with tourist accommodation: Voyager Station, the renamed original design, is now scheduled to accommodate 400 people and to open in 2027, while new concept Pioneer Station, housing 28 people, could be operational in just three years.
The goal, says Orbital Assembly, is to run a space “business park” home to offices as well as tourists.

Space tourism seems closer than ever before — over the past year, billionaire Virgin founder Richard Branson blasted into suborbital space with his company Virgin Galactic, while Star Trek actor William Shatner became the oldest person in space thanks to a jaunt with Blue Origin.
But there’s still a pretty unbelievable price point attached to any space trip, which makes it hard for many of us to actually envisage spending our annual leave out of this world.

Tim Alatorre, Orbital Assembly’s chief operating officer, thinks this barrier will lift as space tourism takes off.
“The goal has always been to make it possible for large amounts of people to live, work and thrive in space,” Alatorre told CNN Travel in a new interview.

Alatorre says the appeal of new concept Pioneer Station is that its smaller scale makes it achievable sooner.
“It’s going to get us the opportunity to have people start to experience space on a larger scale, faster,” he said.

Office spaces and research facilities will also be up for rent on both Pioneer Station and Voyager Station.
This, said Alatorre, is a “win-win” for Orbital Assembly, as a lot of its near-term goals are funding-dependent.
Orbital Assembly envisages both stations resembling a rotating wheel orbiting the earth.

In a 2019 interview with CNN Travel, Alatorre explained the physics of Voyager Station as working like a spinning bucket of water.
“The station rotates, pushing the contents of the station out to the perimeter of the station, much in the way that you can spin a bucket of water — the water pushes out into the bucket and stays in place,” he said.

Near the center of the station there would be no artificial gravity, but as you move down the outside of the station, the feeling of gravity increases.
The physics haven’t changed, said Alatorre more recently. But, he explained, as Pioneer Station will be smaller, its gravity level would be different. There will still be what he calls the “comforts” of artificial gravity, like showers, the ability to eat and drink sitting down — but the spaces with less gravity will allow for even more fun, space quirks.

Source: CNN

ហេតុអ្វីបានជាសន្ទុះអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តរតនគិរីហាក់មាន ភាពយឺតយ៉ាវ?

ដោយៈ សុផារី

រតនគិរីៈ ក្រោយរដ្ឋាភិបាលប្រកាសបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជានៅភូមិភាគឦសាន ដែលផ្តោតសំខាន់លើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ ខេត្តរតនគិរី ស្ថិតនៅប៉ូលទី៤ក្នុងចំណោមខេត្តដទៃទៀត។

ជាខេត្តសក្តានុពលកសិឧស្សហកម្ម និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម ខេត្តមួយនេះបាន និងកំពុងប្រែខ្លួនជាគោលដៅទាក់ទាញមួយសម្រាប់គម្រោងវិនិយោគនានា ប៉ុន្តែយ៉ាងណាក្តី សន្ទុះនៃការអភិវឌ្ឍអចលនទ្រព្យត្រូវបានមើលឃើញថា នៅមានសកម្មភាពយឹតយ៉ាវនៅឡើយ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​ន​វត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី០២ ខែឧសភានេះថា អចលនទ្រព្យនៅក្នុងភូមិភាគឦសាន នៅមិនទាន់ខ្លាំងពេកនោះទេ។ ភាគច្រើន ទើបតែចាប់ផ្តើមធ្វើការអភិវឌ្ឍ និងរីកចម្រើនបណ្តើរៗ តាមរយៈគម្រោងអភិវឌ្ឍន៍ទេសចរណ៍ បែបធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យមានការសាងសង់ជាអូតែល ម៉ូតែល និងផ្នែកខ្លះជារីសត ជាដើម។

លោកបញ្ជាក់ថា “ខេត្តរតនគិរី ជាច្រកព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលមានការដោះដូរទំនិញ និងធ្វើពាណិជ្ជកម្មច្រើន ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យនៅមានកម្រិតនៅឡើយ”។

បញ្ជាក់ពីមូលហេតុ ដែលអចលនទ្រព្យខេត្តមួយនេះ នៅមានកម្រិត លោកថា ដោយសារ កត្តាទី១ ខេត្តនេះមានទីតាំងនៅឆ្ងាយ ការរៀបចំលើហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ការរុញច្រានគោលនយោបាយអភិវឌ្ឍន៍ពីរាជធានី ទៅកាន់ខេត្តមួយនេះ នៅមានកម្រិតតិចតួចនៅឡើយ។ ទី២ ទោះបីជាមួយរយៈចុងក្រោយនេះ មានការអភិវឌ្ឍច្រើនក្តី តែភាគច្រើនជាអ្នកនៅក្នុងស្រុក មិនសូវមានជនជាតិបរទេសជួយឱ្យខ្លាំងក្លានោះទេ។

ជាមួយគ្នានេះ លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា បើនិយាយពីអចលនទ្រព្យ នៅក្នុងខេត្តរតនគិរី ភាគច្រើនរីកចម្រើនច្រើនខាងផ្ទះល្វែង ដោយប្រជាជនដែលបានចំណូលពីការធ្វើចម្ការកសិឧស្សាហកម្ម យកចំណូលទាំងនោះមកទិញដី ទិញផ្ទះនៅក្នុងក្រុង សម្រាប់កូនចៅជំនាន់ក្រោយ និងខ្លះទៀតទិញសម្រាប់ជួល។

លោកមានប្រសាសន៍ថា “អតិថិជនភាគច្រើនជាអ្នកនៅក្នុងតំបន់ មិនសូវមានអ្នកនៅក្នុងខេត្តផ្សេងទេ។ អតិថិជនខ្លះទៀតជាអ្នកធ្វើការនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលផ្លាស់ទីមកពីចម្ងាយ ហើយមានតម្រូវការជួលផ្ទះស្នាក់នៅ។ នៅពេលអ្នកអភិវឌ្ឍន៍ធ្វើគម្រោងផ្ទះល្វែង ឬដីឡូត៍ មានអ្នកទិញច្រើន”។

លោកបន្តថា “ខេត្តរតនគិរីជាខេត្តកសិឧស្សាហកម្ម មានន័យថា ខេត្តនេះសម្បូរចម្ការធំៗច្រើន ដែលខុសពីមណ្ឌលគិរី។ ខេត្តមណ្ឌលគិរីនិងរតនគិរី ប្រៀបធៀបបាននឹងកាលពី១០ ឬ១៥ឆ្នាំមុន”។

ប្រៀបធៀបរវាងខេត្តរតនគិរី និងមណ្ឌលគិរី លោកបាននិយាយថា “តាមពិតទៅ មណ្ឌលគិរីទើបតែផ្ទុះ ដីនៅទំនេរច្រើន ដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងអាកាសធាតុអំណោយផលល្អ ប៉ុន្តែចំពោះរតនគិរីវិញ មិនសូវជាមានដីទំនេរបែបនេះច្រើននោះទេ ព្រោះភាគច្រើនជាដីចម្ការដាំដំណាំ ឬជាដីរបស់ក្រុមហ៊ុន ឬចម្ការរបស់អ្នករស់នៅក្នុងតំបន់នេះ ដូចជា ចម្ការកៅស៊ូ ម្រេច ស្វាយចន្ទីជាដើម”។

លោក ឆែម វិទូ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Li Hong Group ដែលមានទីតាំងនៅក្នុងខេត្តរតនគិរីបានមានប្រសា​សន៍នៅក្នុងថ្ងៃទី៣ ខែឧសភានេះថា ក្រុមហ៊ុនរបស់លោកធ្វើអាជីវកម្មលើដីឡូតិ៍ និងផ្ទះល្វែង នៅក្នុងក្រុងបានលុងនៃខេត្តរតនគិរី ដោយផ្តោតលើអតិថិជន ដែលធ្វើចំណាកស្រុកមកធ្វើការ ឬធ្វើអាជីវកម្ម ពីបណ្តាខេត្តផ្សេងទៀត។

លោកវិទូលើកឡើងថា “ខេត្តរតនគិរី មានសក្តានុពលខ្លាំងភាគច្រើនទៅលើវិស័យកសិកម្មច្រើនជាង ហើយប្រជាជននៅក្នុងមូលដ្ឋាន ជាកសិករ និងអ្នកចំណូលស្រុកមួយចំនួនតូច”។ លោកបន្តថា “ចំណែកតម្លៃដីធ្លីនៅក្នុងក្រុង នៅមានតម្លៃសមរម្យនៅឡើយ ត្រឹមតែ៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងអាចឡើងដល់១០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ”។

តាមរយៈការដាក់ចេញផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥ លោកមានសុទិដ្ឋិនិយមថា នឹងផ្តល់ជាផលប្រយោជន៍ ដល់ការអភិវឌ្ឍនៅក្នុងខេត្តរតនគិរីផងដែរ។ ក្រោយពីមានការប្រកាសពីផែនការមេនេះ មានក្រុមអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកមួយចំនួនបានចូលមកសិក្សា លើការអភិវឌ្ឍអចលនទ្រព្យ តែលោកមិនដឹងពីព័ត៌មានលម្អិត នៃគម្រោងទាំងនោះនៅឡើយទេ។ ក្នុងនោះមានគម្រោងធំមួយត្រូវបានគេប្រកាស ដែលមានឈ្មោះ “គ្រូខ្ញុំ” ដែលជាគម្រោងធំបំផុតនៅក្នុងក្រុងបានលុង នឹងត្រូវបានចាប់ផ្តើមនៅក្នុងពេលឆាប់ៗ។

លោកវិទូបានសម្តែងសុទិដ្ឋិនិយមថា ប្រសិនបើគម្រោងធំមួយនេះកើតមានឡើងពិតមែន បូកផ្សំនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល និងការបើកព្រំដែនថ្មីមួយទៀតរវាងកម្ពុជា និងប្រទេសវៀតណាម នោះក្នុងរយៈពេល៥ទៅ១០ឆ្នាំទៀត វិស័យអចនទ្រព្យនៃខេត្តរតនគិរីនឹងមានការរីកចម្រើន ក្នុងកម្រិតមួយល្អប្រសើរជាងបច្ចុប្បន្ននេះ។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿនកាលពីពេលថ្មីៗនេះ បានសន្យានឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងបានលុង ដូចជាគំនូសផ្លូវ ប្រព័ន្ធអំពូលភ្លើងឱ្យភ្លឺ ដាក់បង់សម្រាប់អង្គុយលេងងាយស្រួល ដល់ប្រជាពលរដ្ឋធ្វើដំណើរ និងគយគន់មើលទេសភាព ក្នុងក្រុងបានលុងពេលរាត្រី ដែលបង្កឱ្យមានភាពទាក់ទាញស័ក្តិសម ជាខេត្តសម្បូរដោយសម្រស់ធម្មជាតិ នាភូមិភាគឦសានប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត៕

ទិវាសេរិភាពសារព៌តមានលោកៈហ៊ុន ម៉ាណែតប្រាប់អ្នកសារព៌តមានឲ្យមានក្រមសីលធ៌មវិជ្ជាជីវៈ

ដោយៈ វិវឌ្ឈន៍

        ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវបំពេញការងារក្នុងសិរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។

លោកបណ្ឌិតបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៃការប្រារព្ធពិធីអបអរសាទរ ទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា

ក្នុងពិធីដ៏មានសារៈសំខាន់ និងមានការផ្សាយជាសាធារណៈផងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចពីសារៈសំខាន់ នៃប្រព័ន្ធផ្សព្វ​ផ្សាយក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ ក៏ដូចជាផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា “អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ជាកញ្ចក់ឆ្លុះបញ្ចាំង និងបង្ហាញការពិតលើព្រឹត្តិការណ៍ ដែលបានកើតឡើងក្នុងសង្គម”។

ដោយពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ត្រូវបានប្រារព្ធឡើងក្រោមមូលបទ “ព័ត៌មានក្រោមសម្ពាធឌីជីថល លោកបណ្ឌិតហ៊ុន ម៉ាណែតក៏បានលើកឡើងដែរថា ទោះបីប្រព័ន្ធបច្ចេកវិទ្យាវិវឌ្ឍន៍ បែបណាក៏ដោយ ប៉ុន្តែវាគ្រាន់តែជាការអភិវឌ្ឍ នៃមធ្យោបាយផ្តល់ព័ត៌មានប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រព័ន្ធផ្សាយ នៅតែអាចឈរជើងរឹងមាំបាននោះ គឺការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាមូលដ្ឋានដើមរបស់អ្នកព័ត៌មាន ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយ បន្តទទួលបានការជឿទុកចិត្តពីសាធារណជន និងអាចឈរជើងរឹងមាំ៕

 

សណ្ឋាគារក្នុងលំហអវកាសលើកដំបូងនឹងស្វាគមន៍ភ្ញៀវទេសចរទៅលេងអវកាសនៅឆ្នាំ២០២៥

ដោយៈសុខុម

អន្តរជាតិ: សាកស្រមៃទៅមើលថាវាអស្ចារ្យប៉ុណ្ណា បើយើងមានឱកាសបានដេកនៅសណ្ឋាគារក្នុងលំហអវកាស ហើយពេលភ្ញាក់ឡើងឃើញប្រព័​ន្ធព្រះអាទិត្យដ៏ល្ហល្ហេវរកទីបំផុតគ្មាន។ តើអ្នកត្រៀមខ្លួនហើយឬនៅ? សម្រា​ប់ដំណើរកម្សាន្តបះសក់ទៅកាន់អវកាស?។

ក្រុមហ៊ុនអភិវឌ្ឍន៍យានអវកាសOrbital Assembly ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានទម្លាយព័ត៌មាន និងConcept ថ្មីសម្រាប់ការឌីហ្សាញសណ្ឋាគារ អវកាសរបស់ខ្លួនគួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី០២ ខែឧសភា។

Concept ខន់សិបឌីហ្សាញ នៃសណ្ឋាគារថ្ងៃអនាគតនេះ មានសណ្ឋានស្រដៀងទោងកន្ត្រកវិល ដោយមានបន្ទប់គេងជាច្រើន ដែលភ្ជាប់គ្នាដោយជណ្ដើរយន្ត ហើយវាធ្វើដំណើរវិលជុំតាមគន្លងរបស់ភពផែនដី។

ក្រុមហ៊ុន Orbital Assembly ពេលនេះមានគម្រោងបាញ់បង្ហោះស្ថានីយអវកាសដល់ទៅ២ឯណោះ នោះគឺយានសណ្ឋា គារ Voyager Station ដែលសមត្ថភាពអាចផ្ទុកមនុស្សបាន៤០០នាក់ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៧ ខណៈខន់សិបថ្មីសម្រាប់យាន Pioneer Station ដែលមានសមត្ថភាពផ្ទុកមនុស្សបាន២៨នាក់ អាចនឹងដំណើរការក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ។

ក្រុមហ៊ុននិយាយថា គោលដៅនេះ គឺដើម្បីឈានទៅដល់ការដំណើរការ “សួនឧស្សាហកម្ម” អវកាសសម្រាប់ផ្ទុកការិយាល័យ ព្រមទាំងភ្ញៀវទេសចរផងដែរ។

ទេចរណ៍ទៅកាន់ទីអវកាស កាន់តែខិតជិតក្លាយជាការពិត ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រោយកំពូលមហាសេដ្ឋីអង់គ្លេស Richard Branson ដែលជាស្ថាបនិកក្រុមហ៊ុន  Virgin Group បានធ្វើដំណើរទៅកាន់អវកាស ជាមួយក្រុមហ៊ុនរបស់លោកឈ្មោះ Virgin Galactic ខណៈតារាសម្ដែង William Shatner ក្នុងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្ររឿង Star Trek បានក្លាយជាមនុស្សចំណាស់បំផុត ដែលបានធ្វើដំណើរទៅកាន់អវកាសជាមួយក្រុមហ៊ុន Blue Origin។

ប៉ុន្តែដោយសារថ្លៃសំបុត្រ សម្រាប់ដំណើរកម្សាន្តទៅកាន់អវកាសថ្លៃកប់ពពកស្ទើរមិនគួរឱ្យជឿ គឺទាល់តែលំដាប់មហាសេដ្ឋី ទើបមានវាសនាបានទៅលេង។

ទោះជាយ៉ាងណា លោក Tim Alatorre ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Orbital Assembly បានលើកឡើងថា លោកយល់ថា រឿងសំបុត្រដំណើរកម្សាន្តថ្លៃ នឹងលែងជាឧសបគ្គទៀតហើយ នៅពេលទេសចរណ៍អវកាសដំណើរការបានស្រួលបួល៕ CNN៕

កំពង់ផែទឹកជ្រៅក្នុងខេត្តកំពតតម្លៃជាង១០០០លានដុល្លារនឹងចាប់ផ្តើម សាងសង់នៅថ្ងៃទី៥ឧសភា

ដោយៈ គង់ សូរិយា

កំពតៈ កំពង់ផែពហុបំណងដែល មានការវិនិយោគ១៥០០លាន

ដុល្លារពីវិស័យឯកជន  នឹងចាប់ផ្តើមសាងសង់នៅខេត្តកំពត ក្នុងសប្តាហ៍ នេះដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភាររបស់កម្ពុជា ។

លោកគង់ វិមាន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងសាធា​រណការ និងដឹកជញ្ជូន បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣ ឧសភានេះថា  កំពង់ផែខេត្ត កំពតនឹងចាប់ផ្តើម បើកករដ្ឋានសាងសង់កំពង់ផែខ្នាតធំអន្តរជាតិក្រោមអធិបតីភាពលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។កំពង់ផែ ពហុបំណងនេះ នឹងត្រូវសាងសង់លើ ផ្ទៃដី៦០០ហិកតា ដោយក្រុមហ៊ុន   Kam p o t   Logistics   and   Port   Company   Limited  ។

លោកបានឱ្យដឹងទៀតថា គម្រោងនេះមានតម្លៃ១៥០០លានដុល្លារ  មាន៣ដំណាក់កាល ដែលដំណាក់កាលទី១ នឹងប្រើប្រាស់ថវិកា២០០លានដុល្លារ។ ទីតាំងកំពង់ផែនេះ មានអំណោយផលល្អ សក្តានុពលខ្ពស់ ជាតំបន់ទឹកជ្រៅ ដែលមានជម្រៅរហូតដល់១៥ម៉ែត្រ ដែលផ្តល់អំណោយផលល្អសម្រាប់ការដឹកជញ្ជូនធំលំដាប់អន្តរជាតិ និងអាចតភ្ជាប់តាមផ្លូវទឹក ផ្លូវគោក ផ្លូវដែក មកកាន់រាជធានីភ្នំពេញនិងបណ្តាខេត្តតាមរយៈ។

លោកបានបន្ថែមថា គម្រោងនេះ នឹងរួមបញ្ចូលទីលានកុងតឺនឺ សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារ មជ្ឈមណ្ឌលប្រេងឥន្ធនៈ រោងចក្រ និងមានចំណតនាវា ព្រមទាំងអាចឱ្យនាវា១០ម៉ឺនតោនចូលចតបាន៕

Balantan Premium Goldផលិតផលទឹកដោះគោម្សៅដែលមានសារធាតុអាហារបំប៉នខ្ពស់

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ផលិតផលទឹកដោះគោម្សៅ Balactan Premium Gold បាននិងកំពុង ពង្រីកទីផ្សារ និងកំពុងទទួលបានប្រជាប្រិយភាពនៅកម្ពុជា ដែលមាតា បិតាគ្រប់រូបគួរសិក្សា និងជ្រើសរើសដើម្បីបុត្រធីតារបស់លោក អ្នក។

លោកស្រីថេង សុខលី អគ្គនាយិការងក្រុមហ៊ុន MTSL Co, Ltd ដែលបាននាំចូលផលិតផលទឹកដោះគោ Balactan បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រផលិតទឹកដោះគោម្សៅនេះ បានផលិតឡើងដោយសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។

ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។ ទី២  Balactan លេខ2  ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់២៤ខែ និងទី៣ Balactan លេខ៣ ​ សំរាប់កុមារចាប់ពី ២៤ខែ ឡើងទៅ។

លោកស្រីបន្តថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះ ការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាព​ស្មារតីរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំសម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនចាទីស្រលាញ់របស់ពពួកគេ”។ លោកស្រីបន្តថា “ខ្ញុំក៏បានប្រើប្រា​ស់ផលិតផល Balactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ”។

លោកស្រីថេង សុខលីបានបន្តថា ផលិតផលដែលផលិតនៅក្នុងសហគមន៍៍អឺរ៉ុប តែងតែផលិតឡើងប្រកប ដោយស្តង់ដាអនាម័យខ្ពស់បំផុត និងតែងតែគិតគូសុខភាពទារក ​និងកុមារជាចម្បង ទើបការសម្រេចចិត្តយកផលិតផលនេះនាំចូលមក ដើម្បីសេចក្តីស្រ​លាញ់ ក៏ដូចជាផ្តល់ឲ្យកុមារដែលជាទំពាំងស្នងឬស្សីរបស់ជាតិយើង មានប្រាជ្ញាស្មារតីវាងវៃ និងសុខភាពល្អបរិបូរណ៍។

ក្រុមហ៊ុន MTSL Co, Ltd មាន អសយដ្ឋានស្ថិតនៅផ្ទះលេខ៤២B ផ្លូវ01 ឧកញ៉ាម៉ុងរិទ្ធី សង្កាត់ប៉ាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ អ្នកស្រីឡេង ម៉ាលីនជាម្តាយមួយរូប ដែលបានបំបៅដោះកូនដោយទឹកដោះគោម្សៅ បានសម្រេចប្តូរផលិតផលរបស់ខ្លួន មកប្រើប្រាស់ផលិតផល Balactan Premium Gold បានមានប្រសាសន៍ថា អ្នកស្រីបានជ្រើសរើសផលិតផលទឹកដោះគោ មកពីអាមេរិក និងម្សៅទឹកដោះពពែ ដើម្បីបំប៉នកូនរបស់អ្នកស្រី ដោយសារកូនអ្នកស្រី មានទម្ងន់ស្រាលជាងវ័យ ប៉ុន្តែផលិតផលទាំងនោះមិនអាចជួយកូនអ្នកស្រីបានទេ។

អ្នកស្រីបន្តថា “ទីបំផុតខ្ញុំសម្រេចចិត្តប្តូរមកប្រើ Balactan ដែលមានសារធាតុបំប៉នខ្ពស់ ដែលអាហារបំប៉នជំនួយរាងកាយ និងខួរក្បា​ល ខ្ញុំអាចមើលឃើញលើកំប៉ុងផលិតផលនេះផ្ទាល់ភ្នែក”។អ្នកស្រីបន្តថា “ខ្ញុំប្រើផលិតផលកន្លងមកមួយកំប៉ុង មានតម្លៃជិត៤០ដុល្លារអាមេរិក ប៉ុន្តែបើមើលកំប៉ុងវិញ គឺមិនមានបង្ហាញសាធាតុចិញ្ចឹម និងបំប៉នរាងកាយច្រើនដូចផលិតផល Balactan ឡើយ”។

អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ពិសេសអ្នកម្តាយគ្រប់រូបដែលចង់បានបុត្រធីតាមានសុខភាពល្អ គួរឲ្យស្រលាញ់ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 924 777, 078 925 777៕

អគារសាលសន្និបាតនិងសាលប្រារព្ធពិធីមង្គលការPH Grand Hallដ៏ស្កឹមស្កៃលំដាប់ផ្កាយ៥បានប្រកាសបើកដំណើរការ

default

ដោយៈ សហការី

        ភ្នំពេញៈ ក្រុមហ៊ុនប៉េង ហួត គ្រុប បានរៀបចំពិធីក្រុងពាលី ដើម្បីសម្ពោធអគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការPH Grand Hallដែលនឹងបើកដំណើរការចាប់ពីខែឧសភា ឆ្នាំ២០២២​ តទៅនេះ។

ជាមួយគ្នានោះដែរ ដើម្បីអរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សមាជិកមហាគ្រួសារ  ប៉េង ហួត គ្រុប ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាមួយនឹងឆន្ទៈដ៏មោះមុត ដើម្បីសម្រេចរាល់គ្រប់កិច្ចការជាមួយគ្នានាពេលកន្លងមក ក្រុមហ៊ុនប៉េង ហួតគ្រុប ក៏បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដែលជារាត្រីដ៏អស្ចារ្យនៃការជួបជុំមហាគ្រួសារ ប៉េង  ហួត គ្រុប។ ​

 

ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ដ៏លំបាកក៏ពិតមែន គេសង្កេតឃើញថា ក្រុមហ៊ុនប៉េង ហួត គ្រុប នៅតែបន្តការខិតខំបង្កើតគម្រោងថ្មីៗ ជាក់ស្តែងដូចជាគម្រោង “ហ្រ្គេនស្ដាផ្លាទីនីម អេកូ ខូលិកសិន” ដែលជាគម្រោងពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អជាងគេ និងសួនបៃតងចម្រុះពណ៌។ល។

ក្រៅពីលំនៅឋានទំនើប ប្រណីតហើយនោះ  ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគ ទៅលើគម្រោងអាជីវកម្មផ្សេងៗទៀត ដែលមានផ្សារទំនើបល្អប្លែក សួនកម្សាន្ត យូរ៉ូផាក (PH Euro Park) សាលសន្និបាត និងប្រារព្ធពិធីមង្គលការ  ភីអេច ហ្រ្គេនហល ខណៈពេលដែលក្រុមហ៊ុន ទើបតែនឹងប្ររព្ធពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលនឹងបើកដំណើរការចាប់ពី ខែឧសភា ឆ្នាំ២០២២​ តទៅនេះផងដែរ ។ ​

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល រួមជាមួយកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនេះ លោកឧកញ៉ាថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា “អស់រយៈពេលជាង ២ឆ្នាំ មកនេះដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនប៉េង ហួត គ្រុបនៅតែបន្តឈរជើង​យ៉ាងរឹងមាំ ទាំងនៅក្នុងទីផ្សារអចលនទ្រព្យក្នុងតំបន់ និងក្រៅតំបន់ ខណៈពេលដែលក្រុមហ៊ុនមួយចំនួន បានផ្អាកដំណើរការ និងកាត់បន្ថយចំនួនបុគ្គលិក។

ប៉ុន្តែក្រុមហ៊ុន ប៉េង ហួត គ្រុប វិញមិនបានកាត់បន្ថយបុគ្គលិកនោះទេ ដោយក្រុមហ៊ុន នៅតែបន្តការខិតខំបង្កើតគម្រោងថ្មីៗ ជាក់ស្តែងដូចជាគម្រោង “ហ្រ្គេនស្ដាផ្លាទីនីម អេកូ ខូលិកសិន” ដែលជាគម្រោងពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អជាងគេ ដូចជា “ផ្លូវជិះកង់ ផ្លូវរត់ប្រណាំងស្ដង់ដាអន្តរជាតិ សួនសាធារណៈក្នុងគម្រោងដែលធំជាងគេ និងក្លឹបហាត់ប្រាណលំដាប់ផ្កាយប្រាំ ។ល។” ក្រៅពីលំនៅឋានទំនើបប្រណិតហើយនោះ  ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគទៅលើគម្រោងអាជីវកម្មផ្សេងៗទៀត ដែលមានផ្សារទំនើបល្អប្លែក សួនកម្សាន្ត យូរ៉ូផាក សាលសន្និបាត និងប្រារព្ធពិធីមង្គលការ  ភីអេច ហ្រ្គេនហល ខណៈពេលដែលក្រុមហ៊ុន បានរៀបចំកម្មវិធីជប់លៀងជូនបុគ្គលិក នៅក្នុងសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហលនេះ ដែលជាកម្មវិធីដំបូង ហើយក៏អាចចាត់ទុកថាជាការសម្ពោធអគារ មុននឹងបើកទទួលរៀបចំកម្មវិធីជាសាធារណៈផងដែរ។

លោកឧកញ៉ា ក៏បានសំដែងនូវអំណរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សមាជិកមហាគ្រួសារ  ប៉េង ហួត គ្រុប ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាមួយនឹងឆន្ទៈដ៏មោះមុត ដើម្បីសម្រេចរាល់គ្រប់កិច្ចការជាមួយគ្នានាពេលកន្លងមក ។

អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលជាអគារដ៏ប្រណីតលំដាប់ផ្កាយប្រាំ ដំបូងបង្អស់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានទទួលពានរង្វាន់ ពីទីក្រុងឡុងដ៍ និងមានវិសាលភាពទទួលស្វាគមន៍ភ្ញៀវរាប់ពាន់នាក់ សម្រាប់ការរៀបចំកម្មវិធីសន្និសីទ កម្មវិធីតាំងពិព័រណ៍ កិច្ចប្រជុំតូចធំ កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំផ្សេងៗ​។

អគារសាលសន្និបាតនេះ គឺមានការរចនាម៉ូដតាមបែបអឺរ៉ុបទំនើប ខាងក្រៅរំលេច ដោយការប្រើបច្ចេកវិទ្យាភ្លើងពណ៌យ៉ាងវិសេស រីឯផ្នែកខាងក្នុងវិញបំពាក់ ទៅដោយបរិក្ខាដែលមានម៉ូឌែលចុងក្រោយគេ ទាំងអំពូលភ្លើង ទាំងព្រំ រួមជាមួយអេក្រង់យក្ស LED ចំនួន៥ ផងដែរ ។​

អគារសាលសន្និបាតលំដាប់ផ្កាយប្រាំនេះ គឺមានកម្ពស់ដល់៥ជាន់ ដោយក្នុងនោះរួមានជណ្តើរយន្ត ចំណតក្រោមដី២ជាន់ ខណៈជាន់ទី១ មាន២ហល សម្រាប់រៀបចំកម្មវិធី និងជាន់ទី២ មានបន្ទប់សម្រាប់កិច្ចប្រជុំចំនួន៦ ។ ក្រៅពីនេះក៏រួមមានចំណតរថយន្តសរុបដល់ទៅ១,៧០០ចំណត ព្រមទាំងចំណតម៉ូតូ អាចដាក់បានរហូតដល់ជាង១,២០០ចំណត ខណៈដែលចំណត ឧទ្ធម្ភាគចក្រ (Helicopter) មានរហូតដល់ទៅ​ចំនួន ៤ ធំៗ ៕

 

 

 

 

តើវិស័យអចលនទ្រព្យនៅតែបន្តហុចឱកាសដល់អ្នកវិនិយោគ រកប្រាក់ចំណេញបានច្រើនដដែល?

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យកកម្ពុជា នៅតែបន្តផ្ដល់ឱកាសដល់អ្នកវិនិយោគ ក្នុងការរកប្រាក់ចំណេញបន្ថែមទៀត បើទោះបីជាបច្ចុប្បន្ននេះ វិស័យនេះ មានការរកចម្រើននិងមានការអភិវឌ្ឍខ្លាំង ក៏ដូចជាមានអ្នកវិនិយោគច្រើនក្ដី។

លោកឈុន សម្ផស្ស នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Premium Realty បានឱ្យដឹងនាព្រឹកថ្ងៃទី៣ ឧសភានេះថា វិស័យអចលនទ្រព្យកម្ពុជា ឃើញថាបានរីកចម្រើនជាបន្តបន្ទាប់តាំងក្នុងរយៈពេ៤០ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះអាចវិស័យអចលនទ្រព្យ ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រមួយ ពីព្រោះយើងមិនធ្លាប់មានអគារខ្ពស់ សំណង់រីកដុះដាលបែបនេះឡើយ ។

លោកបន្តថា “នៅពេលអនាគត វិស័យនេះនឹងកាន់តែមានសន្ទុះ និងផ្ដល់ជាឱកាសដល់វិនិយោគិន ក្នុងការបណ្ដាក់ទុនវិនិយោគស្វែងរកប្រាក់ចំណេញ”។ លោកបន្តថា “បច្ចុប្បន្ននេះ កម្ពុជាមានឱកាសច្រើនក្នុងការផ្ដល់ជូនអ្នកវិនិយោគដោយសព្វថ្ងៃនេះ យើងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើន ហើយរដ្ឋាភិបាលក៏បានកំណត់ប៉ូលសេដ្ឋកិច្ច សំខាន់ៗចំនួន៤សម្រាប់វិនិយោគិនក្នុងការជ្រើសរើស រួមមានខេត្តព្រះសីហនុ សៀមរាប ភ្នំពេញ និងខេត្តមណ្ឌលគីរ ”។

លោកបន្តទៀតថា ប៉ូលទាំង៤នេះ នឹងធ្វើឱ្យមានការទាក់ទាញដល់វិនិយោគិន ខណៈរដ្ឋាភិបាល ក៏បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តប៉ូលសំខាន់ៗដូចជាព្រះសីហនុ សៀមរាប និងតភ្ជាប់ពីប៉ូលមួយទៅប៉ូលមួយទៀត ដើម្បីសម្រួលដល់ការតភ្ជាប់ការវិនិយោគរវាងប៉ូលនីមួយៗ។

លោកបន្ថែមថា រយៈពេលជាង៤០ឆ្នាំមកហើយ លោកមិនធ្លាប់ដែលបានឃើញការអភិវឌ្ឍវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានសភាពបែបនេះឡើយ ហើយលោកជឿជាក់យ៉ាងមុតមាំថា វិស័យនេះនឹងកាន់តែរីកចម្រើនបន្ថែមទៀត ស្របពេលគម្រោរបស់រដ្ឋាភិបាលជាច្រើនទៀតក៏បាន និងកំពុងរៀបចំអភិវឌ្ឍន៍ជាបណ្ដើរៗផងដែរ ដូច្នេះនៅពេលគម្រោងទាំងនោះដំណើរការ នឹងកាន់តែបង្ហាញសក្ដានុពលកាន់តែខ្លាំងបន្ថែមទៀត។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជា នឹងមានសន្ទុះឡើងវិញនៅពេលខាងមុខ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយ​សារតែកូវីដ១៩ ហើយនៅពាក់កណ្ដាលឆ្នាំឬចុងឆ្នាំ ២០២២នេះ សន្ទុះវិនិយោគពីបរទេសនឹងអាចងើបឡើងវិញ ។

យ៉ាងណាក្ដី ក្នុងស្ថានភាពមិនទាន់ច្បាស់លាស់បែបនេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាមួយចំនួន បានជំរុញឱ្យវិនិយោគិនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវសិក្សាទីផ្សារឱ្យបានច្បាស់លាស់ មុននឹងបណ្ដាក់ទុនវិនិយោគ៕

អាមេរិកគ្រោងចំណាយជាង៣ពាន់លានដុល្លារផលិតអាគុយរថយន្ត អគ្គិសនីដើម្បីប្រជែងចិន

ដោយៈសុខុម

វ៉ាស៊ីនតោន: ក្រុមមន្ត្រីអាមេរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២ ខែឧសភាថា រដ្ឋការប្រធានាធិបតី ចូ បៃឌិន នឹងចំណាយជាង៣ពាន់លានដុល្លារ ដែលបានពីកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធលើការផលិតអាគុយរថយន្តអគ្គិសនី (EV)។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី៣ ខែឧសភានេះថា ថវិកាដែលត្រូវចាត់ចែងប្រើប្រាស់ ដោយក្រសួងថាម​ពលនេះ នឹងបានពីកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធចំនួន១ទ្រីលានដុល្លារ ដែលលោក ចូ បៃឌិន បានចុះហត្ថលេខាកាលពីឆ្នាំមុន។

លោក ចូ បៃឌិន ចង់ឱ្យពាក់កណ្តាលនៃចំនួនរថយន្ត ដែលលក់ក្នុងទឹកដីសហរដ្ឋអាមេរិក គឺជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ជាគោលដៅមួយដែលលោកសង្ឃឹមថា នឹងជំរុញការងារផលិតកម្ម នៅតាមបណ្ដារដ្ឋសំខាន់ៗ ដែលជាមូលដ្ឋានប្រកួតប្រជែងការបោះឆ្នោតដ៏ស្វិតស្វាញ យកឈ្នះការប្រកួតប្រជែងរបស់ប្រទេសចិន នៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកាត់បន្ថយការបំភាយកាបូន ដែលកំពុងធ្វើ  ឱ្យអាកាសធាតុប្រែប្រួល។

រដ្ឋការលោក ចូ បៃឌិន ក៏កំពុងប្រើប្រាស់វិធានការនេះ ដើម្បីធានាបាននូវភាពឯករាជម្ចាស់ការផ្នែកថាមពល និងកាត់បន្ថយសម្ពាធអតិផរណារយៈពេលវែងកាន់តែធ្ងន់ធ្ងរឡើង ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី ចូលឈ្លា​នពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះ។

លោក Mitch Landrieu មន្ត្រីសម្របសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅសេតវិមាន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ខណៈយើងកំពុងប្រឈមបញ្ហា លោក ពូទីន (ប្រធានាធិបតីរុស្ស៊ី) ដំឡើងថ្លៃប្រេង និងឧស្ម័ន វាពិតជាសំខាន់ណាស់ ដែលយើងត្រូវដឹងថា រថយន្តអគ្គិសនីចំណាយតិចជាង ក្នុងរយៈពេលវែងសម្រាប់គ្រួសារពលរដ្ឋអាមេរិក”៕ Reuters៕