ក្រុមហ៊ុនផលិតទឹកដោះគោជប៉ុនធំមួយនាំផលិតផលឈានជើងចូលទីផ្សារកម្ពុជា

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនMeijiរបស់ជប៉ុន ដែលជា​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ឈានមុខ​គេ​មួយ​ ​បាននិង​កំពុង​ពង្រីក​ការលក់​នៅ​កម្ពុជា ​ដើម្បី​ចាប់យក​កំណើន​តម្រូវការ​ម្សៅ​ទឹកដោះគោ ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។
ក្រុមហ៊ុន​ដាក់​ផែនការ​លក់​ឱ្យបាន១០​ពាន់​លាន​យ៉េន ឬ​ជាង៧៤​ លាន​ដុល្លារ​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០៣០​។

យោងតាម​ព័ត៌មាន​របស់ Nikkie Asia បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ក្រុមហ៊ុន Meiji បាន​ដឹកជញ្ជូន​ផលិតផល​ ដែល​បាន​វេច​ខ្ចប់​មាន​ប្រភព​ដើមពី​ជប៉ុនដោយ​ផ្ទាល់​ បាននាំមកកាន់​ប្រទេស​កម្ពុជា ​ក្នុង​ខែ​នេះ ដែល​បន្ថែម​ស្លាក​ជា​ភាសា​ខ្មែរ ព្រមទាំង​រួមបញ្ចូល​ព័ត៌មាន​សំខាន់ៗ​ដូចជា ការណែនាំ និង​កាលបរិច្ឆេទ​ផុតកំណត់​។

ផលិតផល​ផលិតឡើង​ សម្រាប់​កុមារ​រហូតដល់​អាយុ​៣ ឆ្នាំ​នឹងមាន​តម្លៃ​ចាប់ពី​២៥-២៨ ​ដុល្លារ ​សម្រាប់​ប្រអប់​ចំណុះ៨០០ក្រាម ​ដែលជា​តម្លៃ​ខ្ពស់​មួយ​សម្រាប់​កម្ពុជា​។

តំណាងក្រុមហ៊ុន​នេះ ​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើង​ថា​ ​ក្រុមហ៊ុន​កំពុង​ចាប់ផ្តើម ​ដំណើរការ​ហាង​លក់​ផលិតផល​ទារក​ ក្នុង​ទីក្រុង​ភ្នំពេញ​។ ក្រុមហ៊ុន Meiji នឹងត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន Nestle ក្រុមហ៊ុន Danone របស់​ប្រទេស​បារាំង និង​ក្រុមហ៊ុន Abbott Laboratories ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ដែល​ក្រុមហ៊ុន​ទាំងអស់​នេះ ​ផ្តល់​ជូន​នូវ​ផលិត​ផល​ប្រកួត​ប្រជែង ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងតម្លៃ​ដូចគ្នា​។ Asahi Group Holdings ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ឈានមុខ​គេ​របស់​ជប៉ុន ក៏បាន​បង្ហាញ​ម្សៅ​ទឹកដោះគោ​យីហោ​ទារក Wakodo នៅលើ​ទីផ្សារ​នេះ​ផងដែរ។

ផែនការ​ពង្រីក​របស់​ក្រុមហ៊ុន Meiji បាន​ធ្វើឡើង​បន្ទាប់ពី Nestle ក៏​គ្រោង​នឹង​វិនិយោគ ​ក្នុងប្រទេស​កម្ពុជា​នាពេល​ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​ផលិតផល​ទឹកដោះគោ​ក្នុងស្រុក​៕

កោះ៣០ត្រូវបានរៀបចំផែនការមេអភិវឌ្ឍន៍រយៈពេលមធ្យមសម្រាប់វិស័យទេសចរណ៍

ដោយៈគង់ ម៉ាលីនណា

ក្រចេះ អាជ្ញាធរបាននិងកំពុងរៀបចំ ផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ កោះសាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ ដើម្បីកែប្រែសហគមន៍នេះ ជាផលិតផលទេសចរណ៍ថ្មីមួយ។

ផែនការអភិវឌ្ឍន៍នេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសិក្ខាសាលា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ។

សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាទីកម្សាន្ដដ៏មនោរម្យ និងជាទីបណ្ដុំមរតកធម្មជាតិដ៏សម្បូរបែប មានចម្ងាយ៩៥គ.ម ពីរង្វង់មូលក្រុងក្រចេះ ដែលមានទីតាំងក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

សហគមន៍នេះ លាតសន្ធឹងតាមដងទន្លេមេគង្គ។ សហគមន៍នេះមានផលិតផលសក្ដានុពលធម្មជាតិទាក់ទាញទេសចរជាច្រើន ដូចជា កោះតូចធំ ឆ្នេរខ្សាច់សក្បុស ព្រៃឈើតូចធំ ទន្លេ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។

ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចជិះទូកមើលសត្វស្លាប និងទស្សនីយភាពក្នុងតំបន់ បោះតង់  លេងកីឡា នេសាទត្រី ដើរថ្មើរជើង មើលទេសភាពថ្ងៃលិច ពិសារអាហារ និងភេសជ្ជៈជុំគ្នា និងអង្គុយជជែកគ្នាជុំវិញភ្នក់ភ្លើងនាពេលរាត្រីដ៏សែនមនោរម្យផងដែរ៕

រដ្ឋាភិបាលថៃអនុម័តទុនវិនិយោគ៩,៦ពាន់លានដុល្លារសម្រាប់អភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចភាគខាងកើត

ដោយៈ សុខុម

បាងកក: ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា បានអនុម័តទុនវិនិយោគ៣៣៨ពាន់លានបាត (៩,៦៤ពាន់លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍ ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ខ្លួនក្នុងរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៣ទៅ។

មន្ត្រីរដ្ឋាភិបាលថៃ មួយរូបនិយាយថា គម្រោងវិនិយោគនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់ប្រទេស។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) នេះនឹងគ្របដណ្តប់លើគម្រោងរហូតដល់ទៅ៧៧ ដែលភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទឹកភ្លើង ហើយវានឹងជួយបង្កើតឱកាសការងារថ្មី ដល់ទៅប្រមាណ២០.០០០កន្លែង។

អ្នកនាំពាក្យដដែលបានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលនឹងវិនិយោគលើគម្រោងចំនួន៦១ ក្នុងទំហំទឹកប្រាក់១៧៨,៦ពាន់លានបាត (៥,០៩ពាន់លានដុល្លារ) ហើយសល់ប៉ុន្មានទុកវិនិយោគ លើគម្រោងនានាដែលជាការចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន។

ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬEEC ដែលគ្របដណ្ដប់ខេត្តចំនួន៣ នៅភាគខាងកើតទីក្រុងបាងកក គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជំរុញការវិនិយោគ ជាពិសេសការវិនិយោគ លើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់៕ Reuters៕

​អ្នកជំនាញលើកឡើងពីគុណប្រយោជន៍នៃការដាក់ចេញសន្ទស្សន៍អចលនទ្រព្យនៅកម្ពុជា

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រុម​អ្នកជំនាញ​បាន​និយាយថា សន្ទស្សន៍​តម្លៃ​លំនៅឋាន (Residential Property Price Index=RPPI) ​ដែល​ទើប​ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ដំណើរការ កាលពីពេលថ្មីៗនេះ ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ការ​កើន​តម្លៃ ​លំនៅឋាន​មាន​មួយកម្រិត ហើយក៏​អាចជួយ​ប្រជាជន​ឱ្យមាន​លទ្ធភាព​មាន​លំនៅឋាន​ផ្ទាល់ខ្លួន​ផងដែរ​។

ធនាគារជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​នៃ​ក្រសួង​ផែនការ ​កាលពី​ថ្ងៃទី ​៦ ខែមិថុនា បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​សន្ទស្សន៍​ថ្លៃ​លំនៅឋាន​ដែល​ជាការ​ចងក្រង​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ សម្រាប់​បម្រើ​ដល់​ការវិភាគ និង​វាយតម្លៃ​ដំណើរការ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​អចលនទ្រព្យ និង​សំណង់​ដែល​កំពុង​រីកចម្រើន ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោកស្រី Grace Rachny Fong អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia បាន​មានប្រសាសន៍ឲ្យដឹងថា សន្ទស្សន៍​ថ្លៃ​លំនៅឋាន គឺជា​បណ្តុំ​នៃ​របាយការណ៍​ព័ត៌មាន និង​ស្ថិតិ​ដែល​ត្រូវបាន​រៀបចំ​ឡើង ​ដោយ​រដ្ឋាភិបាល​ឈរលើ​មូលដ្ឋាន​ នៃ​ការប្រមូល​ទិន្នន័យ​ច្បាស់​លាស់ និង​មាន​ការវិភាគ​លក្ខណៈ​ជា​ផ្លូវការ ដើម្បី​ឱ្យ​អាច​ទទួល​យកបាន​​ពី​គ្រប់​មជ្ឈដ្ឋាន​។

លោកស្រី​បញ្ជាក់ថា​ “​សន្ទស្សន៍​ថ្លៃ​លំនៅដ្ឋាន ​នឹង​ផ្តល់នូវ​គុណប្រ​យោ​ជន៍​ដល់​កំណើន​ការបញ្ជាទិញ លក់ ព្រោះ​វា​អាច​ជួយ​ឱ្យ​អ្នកទិញ និង​អ្នកលក់​មាន​ភាពងាយស្រួល ​ក្នុង​ការពិចារណា​លើ​តម្លៃ ពិសេស​វា​ក៏​ជួយ​ឱ្យ​វិនិយោគិន​បរទេស​ ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​ មាន​ភាពងាយស្រួល​ក្នុង​ការស្វែងរក​ព័ត៌មាន​ពី​តម្លៃ​លំនៅឋាន និង​អចលនទ្រព្យ​ទៅតាម​តំបន់ ដែល​ពួកគេ​ចង់បាន”​។លោកស្រីបន្ថែមថា “នេះ​ជា​ការ​កសាង​ទំនុកចិត្ត​មួយផ្នែក​ សម្រាប់​វិនិយោគិន​បរទេស​ ដែលមាន​បំណង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​​។

ជាមួយគ្នានេះ អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia លោកស្រី អាន សុធីតា បាន​និយាយថា ជាទូទៅ​រាល់​ប្រតិបត្តិការ​ទិញ-​លក់ និង​ការកំណត់​តម្លៃ​លំនៅឋាន ឬ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​មិនមាន​ភាពច្បាស់លាស់ និង​ការកត់ត្រាជា​ផ្លូវការ​ឡើយ​។ ហេតុនេះ ការដាក់​ឱ្យ​ដំណើរការ​សន្ទស្សន៍​តម្លៃ​លំនៅឋាន​នេះ ​អាច​ចាត់ទុកជា​ការចាប់ផ្តើម​ដ៏ល្អ ដើម្បី​អាច​យក​ធ្វើជា​មូលដ្ឋាន​សម្រាប់​វាស់វែង ​ការឡើងចុះ​នៃ​តម្លៃ​លំនៅឋាន​ឱ្យមាន​ស្តង់ដា​ត្រឹមត្រូវ​។

លោកស្រី​បន្តថា “តាមរយៈ​សន្ទស្សន៍​តម្លៃ​លំនៅឋាន ដែល​ដាក់ឱ្យ​អនុវត្ត​នៅពេលនេះ វា​នឹង​ជួយ​ឱ្យ​អាជ្ញាធរ​អាចជួយ​អន្តរាគមន៍ ឬ​គ្រប់គ្រង​វិស័យ​អចលនទ្រព្យ​បាន​ល្អ​ជាង​មុន​ផងដែរ ព្រោះ​មិនមែន​ឱ្យតែ​តម្លៃ​លំនៅឋាន ឬ​អចលនទ្រព្យ​ឡើង​ល្អ​នោះទេ ដោយ​វា​អាច​នឹង​បណ្តាល​ឱ្យមាន​អតិផរណា​ ការធ្លាក់ចុះ​ការវិនិយោគ​ កំណើន​នៃ​ប្រជាជន​គ្មាន​លំនៅឋាន​ និង​ធ្ងន់ធ្ងរ​អាចធ្វើ​ឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​។

បន្ថែម​ពីលើ​នេះ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​បាន​មានប្រសាសន៍ឲ្យដឹងផងដែរថា សន្ទ ស្សន៍​ថ្លៃ​លំនៅឋាន​ នឹង​ក្លាយជា​ឧបករណ៍​ (Tool) ​មួយ​សម្រាប់​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ យក​ទៅ​ធ្វើឱ្យ​ការវាយតម្លៃ​លំនៅឋាន កាន់តែ​មាន​ភាព​សុក្រឹត ខណៈ​រដ្ឋាភិបាល ​ក៏​អាច​យក​វា​មក​ធ្វើជា​មូលដ្ឋាន ​ក្នុង​ការរៀបចំ​គោលនយោបាយ ឬ​ផែនការមេ ដើម្បី​គ្រប់គ្រង​វិស័យ​អចលនទ្រព្យ​។

លោកបន្តថា “​នៅពេល​មាន​ “​សន្ទស្សន៍​ថ្លៃ​លំនៅឋាន” វា​មិន​ត្រឹមតែ​បង្ក​ភាពងាយស្រួល​សម្រាប់​ប្រតិបត្តិការ​ទិញ -​លក់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​ទាក់ទាញ​វិនិយោគិន​ ក្រៅ​ស្រុក​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ តាមរយៈ​ការទទួល​បាន​ព័ត៌មាន​ដែលមាន​លក្ខណៈ​ផ្លូវការ”៕

តើស្ថាបត្យករខ្មែររូបណា ជាអ្នកសាងសង់សណ្ឋាគារកាបូឌីយ៉ាណា បូឌីញ ស និងសួនវិមានឯករាជ្យ?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាទទួលបានឯករាជ្យ ពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ ហើយជាពេលវេលាដែលប្រទេសនេះអាចកសាងអ្វីៗដោយខ្លួនឯង ។

ក្រោយសម័យអាណានិគមនិយមបារាំងហើយនោះ កម្ពុជាក៏មានធនធានមនុស្សខ្លាំងពូកែជាច្រើន សម្រាប់កសាងប្រទេស ហើយនៅថ្ងៃនេះ យើងនឹងលើកយកពីស្នាដៃបុរសម្នាក់ ដែលនៅពីក្រោយការកសាងរាជធានីភ្នំពេញ ក្នុងសម័យសង្គមរាស្ត្រនិយម។

លោកលូ បាហាប់ ជាស្ថាបត្យករមានស្នាដៃលេចធ្លោមួយរូប ក្នុងការកសាងអគារមួយចំនួននៅរាជធានីភ្នំពេញ ក្រោយពេលកម្ពុជាទទួលបានឯករាជ្យពេញលេញពីរបបអាណានិគមបារាំង ហើយលោកក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពក្នុងការកសាងរាជធានីភ្នំពេញ ចាប់ពីពេលនោះមក ។

ស្នាដៃដែលលោកលូ បានហាប់ចូលរួមកសាងរាជធានីភ្នំពេញ រួមមានព្រះរាជដំណាក់ លំនៅឋាន អគារស្នាក់នៅ សណ្ឋាគារលំដាប់អន្តរជាតិ សួនច្បារ សាលវប្បធម៌ និងស្នាដៃសំណង់ធំៗជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ លោកលូ បានហាប់ កំពុងរស់នៅក្នុងប្រទេសបារាំង ជាមួយនឹងភរិយារបស់លោកជនជាតិបារាំង។

ប្រវត្តិ
តាមប្រវត្តិ លោកលូ បានហាប់ កើតនៅក្នុងឆ្នាំ១៩៣១ នៅក្នុងខេត្តកំពង់ចាម ហើយនៅអាយុ១៤ឆ្នាំ លោកបានចាកចេញពីភូមិកំណើតមកបន្តការសិក្សានៅរាជធានីភ្នំពេញ ដោយស្នាក់នៅក្នុងវត្ត ដើម្បីបន្តការសិក្សា ។លោកបានហាប់ បានជួបប្រទះនឹងការលំបាកជាច្រើន ក្នុងការបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ ជាពិសេសថវិកា ដោយសារតែលោកបានឃ្លាតឆ្ងាយពីគ្រួសារ ។

នៅពេលមួយ លោកបានហាប់ បានជួបជាមួយនឹងលោកប៉ែន នុត ជាអ្នកនយោបាយមួយរូបនៅក្នុងសម័យនោះ ហើយក៏បានស្នើសុំលោកប៉ែន នុតដើម្បីរកការងារធ្វើ ហើយដោយសារតែឧបនិស្ស័យ លោកប៉ែន នុតក៏បានយកលោក បានហាប់ ទៅរស់នៅក្នុងគ្រួសាររបស់លោក ឱ្យបន្តការសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ។

ដំបូងឡើយ លោកបានហាប់ ចង់បន្តការសិក្សាជំនាញផ្នែកវិស្វកម្ម តែដោយមានការណែនាំពីលោកវណ្ណ ម៉ូលីវណ្ណ ដែលត្រូវជាបងជីដូនមួយរបស់លោកថា នៅកម្ពុជាមិនទាន់មានស្ថាបត្យករជំនាញនោះទេ ហើយវាជាឱកាសរបស់ពួកយើង ក្នុងការចាប់ជំនាញនេះមកអភិវឌ្ឍន៍កម្ពុជា ។

ក្រោយរៀនចប់ពីប្រទេសបារាំង លោកលូបានហាប់ បានត្រលប់មកកម្ពុជាវិញនៅក្នុងអំលុងឆ្នាំ១៩៦០ តាមព្រះរាជាតំរិះរបស់ព្រះបរមរតនកោដិហើយ ក៏បានចូលបម្រើការងារ នៅក្នុងនាយកដ្ឋានលំនៅឋាន និងផែនការរៀបចំក្រុងនៃសាលារាជធានីភ្នំពេញ និងទទួលបានការតែងតាំងពីអភិបាលក្រុងលោកទេព ផន ជាអ្នកអភិវឌ្ឍន៍ផែនការក្រុង ហើយក៏ចាប់ផ្ដើមការងាររចនាប្លង់នៅក្នុងរាជធានីភ្នំពេញ និងបានកែប្រែមុខមាត់រាជធា​នីភ្នំពេញ ឱ្យមានសម្រស់កាន់តែស្រស់ស្អាតរហូត ទួលបានឈ្មោះជាទីក្រុងគុជនៅអាស៊ី ។

ស្នាដៃដែលលោកបានហាប់ បានកសាងរួមមាន ព្រះរាជដំណាក់របស់សម្ដេចព្រះប្រមុខរដ្ឋនិងរបស់គ្រួសាររាជវង្ស លំនៅឋាន អគារសា​ធារណ សកលវិទ្យាល័យ រោងចក្រ សណ្ឋាការកាំបូឌីយ៉ា នាគនិងផ្កាឈូកបាញ់ទឹក និងសួនច្បារវិមានឯករាជ្យ ។

ក្រៅពីនេះ លោកបានរួមគ្នាជាមួយស្ថាបត្យករខ្មែរ និងបរទេសល្បីៗជាច្រើនទៀត ដូចជា លោកឈឹម ស៊ុនហ្វុង លើការសាងសង់មហោស្រពជាតិចេនឡា លោក វ្ល៉ាឌីមៀរ បូឌីនស្គីស្ថាបត្យករបារាំងជនជាតិដើមរុស្ស៊ី ក្នុងការសាងសង់អគារប៊ូលឌីងស ក្រោមការទទួលខុសត្រូវរបស់លោកវណ្ណម៉ូលីវណ្ណ ។

នៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមស្នាព្រហស្ថរបស់សម្ដេចព្រះនរោត្តមសីហនុ រាជធានីភ្នំពេញបានប្រែប្រួលមុខមាត់ខ្លាំង និងរីកចម្រើនចាប់ពីចុងទសវត្សរ៍៥០ ដល់ដើមទសវត្សរ៍៧០ ដោយមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ វិមាន អគារថ្មីៗជាច្រើនឥតគណនា៕

រកឃើញរូបរាងស្ថាបត្យកម្មសាលាអន្តរជាតកូរ៉េលើកដំបូងនៅទីក្រុងភ្នំពេញ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សាលាអន្តរជាតិកូរ៉េលើកដំបូង ដែលវិនិយោគដោយក្រុមហ៊ុន BOUYOUNG GROUP បាននិងកំពុងបង្ហាញប្លង់ស្ថាបត្យកម្ម ដ៏ឆើត ឆាយលើកដំបូងនៅរាជធានីភ្នំពេញ។

យោងតាមស្ថាបត្យករខ្មែរមួយរូប ដែលបាននិងកំពុងសហការកសាងសាលាអន្តរជាតិនេះឡើង បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា សាលាអន្តរជាតិកូរ៉េនេះ សាងសង់ឡើងមានរូបរាងជាទម្រង់អក្សរអ៊ុយ ដែលមានកំពស់៥ជាន់ និងផ្ទៃក្រឡាសរុបប្រមាណ២ម៉ឺនម៉ែត្រការ៉េ។

សាលាអន្តរជាតិនេះ នឹងបើកទទួលសិស្សចាប់ពីមតេយ្យ រហូតដល់ថ្នាក់ទី១២។

ស្ថាបត្យកររូបនោះបានឲ្យដឹងទៀតថា អាគារនេះគ្រោងចំណាយពេលសាងសង់រយៈពេល៦ខែប៉ុណ្ណោះ ជាល្បឿនមួយដ៏លឿន ស្ទើរមិនគួរឲ្យជឿ និងអាចចំណាយពេលសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់តាមផែនការ​របស់ខ្លួន។

BOUYOUNG GROUP ជាក្រុមហ៊ុនលំដាប់យក្សរបស់ប្រទេសកូរ៉េ ដែលបានចំណាយទុន៦០លានដុល្លារអាមេរិក សាងសង់អាគារខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលវប្បធ៌ម និងកីឡានៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ស្ថិតក្នុង​សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ៕

Russia exporting lighter and sweeter Urals oil as taps Asia demand -sources

Russia has been improving the quality of its flagship Urals crude oil export, making the heavily-discounted grade even more attractive to buyers in Asia who have been snapping it up, data obtained by two industry sources and seen by Reuters showed.

 

Russian oil exports have been strong despite Western sanctions as China and India ramped up purchases and U.S. officials have said Moscow was now earning more money than before the conflict in Ukraine because of higher oil and gas prices.

It has been changing the Urals blend to make the oil lighter and sweeter during the last three months despite a ban on imports of technology for the oil and gas industry from the West, the daily quality data viewed by Reuters on Monday showed.

 

Russian oil pipeline monopoly Transneft, which transports most of the crude via its system and is responsible for quality control, did not respond to a Reuters request for comment.

 

China and India have become major buyers of Russian oil in the last two months as Moscow seeks other markets for its cargoes as flows to the European Union have slowed ahead of a ban expected to take effect at the end of the year.

 

Two traders who spoke to Reuters on condition of anonymity because they are not allowed to speak to the press, cited lower domestic demand for low-sulphur oil as one of the reasons that has seen an improvement in the quality of export Urals.

 

Several plants in Russia’s south, which are usually large buyers of low-sulphur oil, have reduced operations in recent months because EU customers are no longer buying Russian oil products or due to logistical issues related to proximity to the Ukrainian border.

 

Urals oil loading from Primorsk port is sweeter with the sulphur content falling to 1.59% for cargoes loading in May-June on average, while in January the content from the cargoes was at %1.64 on average, according to the sources’ data. The crude was also slightly lighter with an average gravity of 30.1 degrees API in May from 29.8 degrees in January.

 

API gravity is a commonly used scale for measuring the density of crude oil. Higher numbers correspond to lighter crude.

 

Urals oil volumes loading from Ust-Luga and supplied to Europe via the Druzhba pipeline have also seen sulphur content slip to %1.66 on average in May-June from above %1.7 in January this year. Gravity rose slightly, from 30.3 degrees API to 30.6, according to the data.

 

Urals oil exported from Black Sea Novorossiisk was also sweeter in May-June compared to January, according to the data. Sulphur content in these barrels fell to 1.42% from 1.55% early in the year. The crude was also lighter: gravity rose to 30.65 degrees API in June from 29.5 in January.

 

Possible quality change also could come from curbs to oil production on certain fields, which provide lower quality crude, two other traders said.

 

“We saw a decline of output in Bashkortostan and Tatarstan regions that produce high-sulphur heavy oils in April-May, which could help the quality”, one of the traders said.

 

Russian oil output was down in April following sanctions on the country’s financial sector and a sharp fall in demand from European buyers, but has been recovering since May.

 

Source: Reuters (Reporting by Reuters; Editing by Emeiia Sithole-Matarise)

India will leap from $3 trillion to $30-trillion economy ‘very soon

India would soon become a $30-trillion economy from the current $3-trillion, the country’s Commerce and Industry Minister Piyush Goyal has said.

 

The Indian government has been “aggressively addressing all the structural issues including tariff barriers, issues in taxation and global competitiveness”, he said, while inaugurating a textile fair in Coimbatore, in the southern state of Tamil Nadu, on June 25.

 

Goyal said India was working actively with different countries to finalise free-trade agreements, which will give zero-duty access for the Indian textile sector in the world market, our New Delhi correspondent reports.

 

Goyal advised all stakeholders in the value chain to strive hard, stand united and thereby become the largest manufacturing country in the world.

 

He said that from farm to fabric, fabric to finished products, finished products to fashion products and then finally to foreign products, India has a major share in the entire value chain.

 

The commerce minister said India has already finalised two FTAs with Australia and the UAE and was negotiating with the UK, Canada and EU. These FTAs will benefit textile business hubs like Coimbatore and Tirupur in Tamil Nadu, he added.

 

He said the Indian government is promoting both cotton and man-made textile sector so that it gets a larger share of the world market, thereby increasing job opportunities as well as investment.

 

“In all sectors, we want to become a global industry. We want to capture the world market,” Goyal said.

 

Source: The Nations Thailand

ផ្លូវល្បឿនលឿនវ៉ាងវៀងនៅឡាវបើកដំណើរការដោយកំណត់យកជាប្រាក់ដុល្លារ

ដោយ៖ លាងហួរ

ប្រទេសឡាវ៖ ខណៈពេលដែលអត្រាថ្លៃសេវា ដែលមានចែងក្នុងកិច្ចព្រមព្រៀងសម្បទាន នៅតែមិនផ្លាស់ប្តូរប្រតិបត្តិការ ឥឡូវនេះកំពុងរងផលប៉ះពាល់ ដោយការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃរូបិយប័ណ្ណក្នុងស្រុក។

នេះបើយោងតាមក្រុមហ៊ុន Laos-China Joint Expressway Development Co., Ltd បានបង្ហោះនៅក្នុងសេចក្តីប្រកាសនៅលើទំព័រ Facebook របស់ខ្លួន កាលពីពេលថ្មីៗនេះ។

ដើម្បីធានាបាននូវដំណើរការធម្មតានៃផ្លូវល្បឿនលឿននេះ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១ខែកក្កដា ថ្លៃផ្លូវល្បឿនលឿននឹងត្រូវបានគណនា ដោយអនុលោមតាមអត្រាប្តូរប្រាក់ រវាងប្រាក់ដុល្លារអាមេរិក (USD) និងប្រាក់គីបឡាវ (LAK) ដូចដែលបានប្រកាស ដោយធនាគារនៃសាធារណរដ្ឋប្រជាមានិតឡាវ។

ការដំឡើងថ្លៃចុងក្រោយបំផុតត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំមុន ដោយតម្លៃផ្លូវល្បឿនលឿនត្រូវបានគិតប្រាក់៦៧០LAK(០,០៤៥ដុល្លារ)ក្នុងមួយគីឡូម៉ែត្រ។

ក្រោមអត្រាថ្មី ការធ្វើដំណើរលើផ្លូវល្បឿនលឿន វ៉ាងវៀង នឹងត្រូវគិតប្រាក់ប្រមាណ០.០៦ដុល្លារអាមេរិកក្នុងមួយគីឡូម៉ែត្រ។

ប្រតិបត្តិករផ្លូវគិតលេខនិយាយថា ការប្រែប្រួលនៃការគណនាអត្រាប្រាក់ឈ្នួលនេះ ត្រូវបានរាយការណ៍ទៅក្រសួងផែនការ និងវិនិយោគ៕

ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមផាកពិន័យអាជីវកម្មអនឡាញដែលមិនបានចុះបញ្ជីនៅដើមខែក្រោយ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមផាកពិន័យ ចំពោះអ្នករកស៊ីធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ។

សេវាចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីអនឡាញ នៅក្រសួងពាណិជ្ជកម្ម មានតម្លៃសេវាសាធារណៈត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាបសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៧ ខែមិថុនាថា ចំពោះអាជីវកម្មអនឡាញ ដែលមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្ដន្ទាទោស ដូចមានចែងក្នុងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា “បើសិនជាដល់ការកំណត់ហើយ នៅតែបន្ដមិនមកធ្វើអាជ្ញាបណ្ណពាណិជ្ជកម្ម វាអាចធ្វើឲ្យយើងធ្លាក់ទៅក្នុងការផាកពិន័យ របស់ក្រសួងពាណិជ្ជកម្ម ទៅតាមច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ”។

លោកបានអះអាងថា ក្រសួងពាណិជ្ជកម្ម មានកិច្ចសហការយ៉ាងជិតស្និទ្ធិ ជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាក្រសួងពាក់ព័ន្ធសម្រាប់កិច្ចការ ក្នុងការពិនិត្យឃ្លាំមើលសកម្មភាពនៃការលក់ ឬក៏ប្រើប្រាស់បណ្ដាញអនឡាញ ដើម្បីធ្វើអាជីវកម្ម។

បើតាមអ្នកនាំពាក្យខាងលើ មកដល់ពេលនេះ ក្រសួងទទួលបានការស្នើសុំជាង៣០០ពាក្យស្នើសុំ និងបានធ្វើការចុះបញ្ជីបានមួយចំនួន ទាំងការចុះបញ្ជី និងផ្ដល់អាជ្ញាបណ្ណ ក៏ប៉ុន្ដែនៅសល់ពាក្យ ស្នើសុំមួយចំនួនទៀត ដែលបានដាក់ស្នើសុំ មិនទាន់បានឆ្លើយតបទៅវិញ ដោយសារមានការខ្វះខាតឯកសារមួយចំនួន ដើម្បីណែនាំឲ្យមានការបំពេញបន្ថែម។

ប្រភេទអាជីវកម្ម តាមអនឡាញចំនួន៦ ត្រូវលើកលែង ដោយមិនចាំបាច់ទៅចុះបញ្ជីនោះទេ ដែលសកម្មភាពទាំងនោះរួមមាន៖

ទី១៖ បើអ្នកគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដែលមិនបង្កើតជាសំណើ នៃកិច្ចសន្យាមានន័យថា អ្នកគ្រាន់តែធ្វើការផ្សព្វផ្សាយ ដូចជាអ្នកមានទំនិញកសិផលល្អ ប៉ុន្ដែអ្នកអត់បានប្រកាស អំពីតម្លៃរបស់កសិផលរបស់អ្នក គឺដោយមិនបង្កើតសំណើជាកិច្ចសន្យា ដូច្នេះត្រូវបានលើកលែង ព្រោះអ្នកមិនបានផ្ដល់សេវាពាណិជ្ជកម្មទិញ-លក់ទេ (ប៉ុន្តែត្រូវឲ្យច្បាស់ថា អ្នកមិនផ្ដល់សេវាទិញ-លក់)។

ទី២៖ ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់របស់អ្នក មានន័យថា មានការជជែកជាមួយអ្នកបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជីដែរ។

ទី៣៖ ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ) គឺមិនចាំបាច់ចុះបញ្ជី ដោយត្រូវបានលើកលែងផងដែរ ប៉ុន្តែក៏ត្រូវសិក្សាឲ្យច្បាប់ថា តើអ្នករកស៊ីស្ថិតនៅក្រោមកម្រិតផលរបប ជាអ្នកជាប់ពន្ធតូចដែរ ឬទេ?

ទី៤៖ ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណគ្រួសារតាមរដូវកាល។ ឧទាហរណ៍ដូចជាអ្នកចំការខ្លះ គាត់ផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយគាត់ដាក់ថា រដូវស្វាយដល់ហើយ ឬទុរេនដល់ហើយ ប៉ុន្ដែគាត់មិនបានដាក់លក់ជាប់ជាប្រចាំនោះទេ គឺគ្រាន់តែមានកសិផល ទៅតាមរដូវដាំណាំរបស់គាត់ប៉ុណ្ណោះ ដូច្នេះគឺមិនចាំបាច់ត្រូវសុំលិខិតអនុញ្ញាតនោះទេ ព្រោះសេវាដែលផ្ដល់ឲ្យមានរយៈកាលកំណត់ ជាក់លាក់ ទោះបីជាវាបង្កើតសំណើនៃកិច្ចសន្យាក៏ពិតមែន ប៉ុន្តែវាមិនប្រព្រឹត្តិទៅជាប់ជាប្រចាំ មិនដូចជាអាជីវកម្ម ឬការផ្ដល់សេវាពាណិជ្ជកម្ម ដែលមានលក្ខណៈអចិន្រ្តៃយ៍ទេ។

ទី៥៖ ការលក់ទំនិញជាស្នាដៃសិល្បៈ ឧទាហរណ៍ដូចជាអ្នកគូរគំនូរ ហើយពួកគាត់បានយកគំនូរទៅដាក់តាំងបង្ហាញនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថាខ្លួនបានគូរ ឬមួយវិញទៀតជាអ្នកឆ្លាក់ ក៏មិនតម្រូវឲ្យពួកគាត់មកសុំលិខិតអនុញ្ញាតដែល ព្រោះវាជាស្នាដៃសុទ្ធសាតរបស់ខ្លួន។

ទី៦៖ ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា។-ល-។ ក៏ក្រសួងមិនតម្រូវចុះបញ្ជីដែរ។

លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ចំពោះបុគ្គល ឬបងប្អូនធុរជន ដែលមិនច្បាស់ពីការចុះបញ្ជីនេះ អាចទៅធ្វើការសាកសួរ នៅក្រសួងពាណិជ្ជកម្ម ព្រោះក្រសួងមិនមែនទទួលចុះបញ្ជីទាំងអស់នោះទេ គឺក្រសួងនឹងផ្ដល់ព័ត៌មានពន្យល់ដល់បងប្អូនធុរជនដើម្បីដឹងថា ខ្លួនត្រូវជាប់កាតព្វកិច្ចចុះបញ្ជី ឬជាប់កាតព្វកិច្ច ត្រូវចុះបញ្ជី ឬស្ថិតនៅក្រោមការលើកលែង៕