ក្រុមហ៊ុនTLL Real Estateពង្រីកសក្តានុពលលើតំបន់ផ្លូវជាតិលេខ៥១ជាមួយនឹងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស

ដោយៈសុផារី

ភ្នំពេញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រោងចក្រ សហគ្រាសបានជម្រុញកំណើនប្រជាជន និងតម្រូវការលំនៅឋាននៅតាមបណ្តោយផ្លូវជាតិលេខ៥១ កាន់តែខ្លាំង។ វឌ្ឍនភាពនេះជម្រុញឱ្យបុរីធំៗជាច្រើនបានបន្តពង្រីកការវិនិយោគបន្ថែមនៅក្នុងតំបន់នេះ។

ក្នុងចំណោមគំរោងជាច្រើន គម្រោងដីឡូតិ៍ និងផ្ទះល្វែង ទំហំ១៣០ហិចតារបស់ក្រុមហ៊ុន TLL REAL ESTATE CO.,LTD បាន និងកំពុងបន្តដំណើរការការសាងសង់គម្រោង និងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង។

default

លោក លឹម ហេង ប្រធានផ្នែកលក់នៃគម្រោងបុរី TLL បានមានប្រសាន៍តាមទូរស័ព្ទថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឱ្យដឹងថា សព្វថ្ងៃបុរី TLL ជាក្រុមហ៊ុនអភិវឌ្ឍន៍ចម្រុះ អាចបំពេញគ្រប់តម្រូវការរបស់អតិថិជន ក្នុងនោះមានលក់ជាប្រភេទលំនៅឋាន ដីឡូតិ៍ និងគម្រោងរោងចក្រផងដែរ។

ប្រធានផ្នែកលក់រូបនេះបានមានប្រសាសន៍ថា “ខណៈពេលដែលកូវីដ១៩នៅតែបន្តវាយលុកក្តី ប៉ុន្តែការលក់របស់បុរី នៅតែបន្តដំណើរការបន្តជារឿយៗ”។

លោកបាននិយាយថា បុរីTLL មានលក្ខណៈពិសេសធ្វើឱ្យគម្រោងទាក់ទាញ និងទទួលបានការគាំទ្រពីអតិថិជនជាច្រើន។ បុរីនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ១៣០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ នៅចន្លោះផ្សារថ្នល់ទទឹង និងផ្សារបាត់ដឹង ដែលជាតំបន់សក្តានុពលខ្ពស់ ជិតតំបន់សួនឧស្សាហកម្មកាណាយ៉ា សួនឧស្សាហកម្មឡេងណាវ៉ាត់ត្រា រោងចក្រ សហគ្រាស ផ្លូវល្បឿនលឿន គម្រោងបុរីធំៗ ជាច្រើន។

លោកលឹម ហេង បានអះអាងថា “ក្នុងគម្រោងTLL បងប្អូនមិនចាំបាច់ព្រួយបារម្ភពីបញ្ហាទឹក ភ្លើង ព្រោះមានប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធទឹករដ្ឋ ផ្លូវបេតុងធំទូលាយប្រវែង២០m ១២m និង១០m”។

សម្រាប់គម្រោងលំនៅឋានបុរីTLL ចែកចេញជា៣ប្រភេទ មានជាប្រភេទ Shop House Link House (E1) និង E0។ ដោយឡែក សម្រាប់ដីឡូតិ៍ មានទំហំចាប់ពី ៤,៥mx១៨m, ៥mx២០m ១០mx២០m។ ក្រៅពីនេះ ក៏មានតំបន់ដីដែលត្រូវបានបម្រុងទុកសម្រាប់ សាងសង់រោងចក្រ និងសហគ្រាស។ សព្វថ្ងៃនេះ កំពុងមានរោងចក្រស្រាប់ ដែលកំពុងដំណើរការ ដោយសារនិយោជិកខ្ទង់ពាន់នាក់ផងដែរ។

មិនត្រឹមតែមានតម្លៃសមរម្យជាងគម្រោងផ្សេងៗនោះទេ បុរីTLL បានផ្តល់ជូននូវការបង់ប្រាក់ងាយៗ សម្រាប់គ្រប់ប្រភេទលំនៅឋានទាំងបីប្រភេទ ដោយមានការផ្តល់ជូននូវការបង់រំលោះសុទ្ធ១០០% ព្រមទាំងថែមសំភារៈមួយឈុត រហូតដល់ទៅ១០មុខជាដើម។

លើសពីនេះសម្រាប់អ្នកទិញដីឡូតិ៍ ចំណាយត្រឹមតែ១០០ដុល្លារក្នុងមួយខែ រំលោះសុទ្ធ១០០ភាគរយ គ្មានការប្រាក់៥ឆ្នាំ អ្នកនឹងក្លាយជាម្ចាស់ដីនៅក្នុងតំបន់ដែលមានសក្តានុពល ដោយឥតការប្រាក់រយៈពេល៣ទៅ៥ឆ្នាំផងដែរ។

អតិថិជនអាច ទំនាក់ទំនងសាកសួរព័ត៌មានលម្អិត និងជ្រើសរើសទីតាំងល្អបានមុនគេ អាខខលតាមរយៈលេខទូរស័ព្ទ📲 Smart: 015 663 995/ 015 618 176 📲 Cellcard: 089 663 995/ 099 733 277📲 Metfone: 066 553 168៕

បុរីអង្គរលែនម៉ាក្សកំពុងសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន

ដោយៈគង់ សូរិយា

សៀមរាបៈ គំរោងបុរីអង្គរលែនម៉ាក្ស ដែលបច្ចុប្បន្នមានផ្ទៃដីស្ថិតនៅសភាពល្វឹងល្វើយនៅឡើយ កំពុងធ្វើការសហការជាមួយអ្នកវិនិយោគ ក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន។

លោកសាស្រ្តាចារ្យទួស សាភឿនសហភាគហ៊ុនិកបុរីអង្គរលែនម៉ាក្សបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីដើមសប្តាហ៍នេះថា រងចាំទទួលមិត្តភក្រ ជាសេដ្ឋីម្ចាស់គម្រោងសមុទ្រសិប្បន្និមិត្តដ៏ល្បី (Crystal Lagoon) មកពីម៉ាឡេស៉ី និងជួបប្អូនឧកញ៉ា ស្រី ចាន់ថន ពិភាក្សានៃការចូលរួមសហការវិនិយោគគម្រោងថ្មី បំរើអោយសេវាកម្មទេសចរណ៏ និងដើម្បីឲ្យគម្រោងបុរីអង្គរលែនម៉ាក្ស ក្លាយជាទីតាំង “គ្រាប់​ពេជ្រដែលបានកែច្នៃរួច”។

លោកបានសរសេរបន្តថា ខេត្តសៀមរាប បន្ទាប់ពីមានផ្លូវ៣៨ខ្សែថ្មីស្រឡាង មានព្រលានយន្ថហោះដល់ទៅពីរ មានមហាបឹងទន្លេសាប មានប្រាង្គប្រាសាទរាប់រយ និងគម្រោងវិនិយោគធំៗនៅបុរីអង្គរលែនម៉ាក្ស ដែលនិងបំរើអោយវិស័យទេសចរណ៏ និងធ្វើអោយខេត្តនេះក្លាយជាខេត្ត “គុជ តារារះនៅភូមិភាគឧត្តរ ដ៏ពិតប្រាកដ” ក្នុងរយះពេលដ៏ខ្លីខាងមុខ៕

ខេត្តបាត់ដំបងចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ឋក្នុងតំបន់អភិរ័ក្សបេតិកភ័ណ្ឌក្នុងទីក្រុង

ដោយៈគង់ សូរិយា

បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបានដឹកនាំកិច្ចប្រជុំពិភាក្សាលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង។

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មេសាកន្លងមកនេះបាន ពិភាក្សាលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើងក្នុងតំប​ន់​អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីម ន្ត្រីជំនាញតាមស្ថាប័នមន្ទីរនានាក្នុងខេត្ត រដ្ឋបាលក្រុងបាត់ដំបង និងមន្ត្រីសា​លា​ខេត្តបាត់ដំបង ។

លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្ដីជំនាញទាំងអស់ បង្កើតក្រុមការងារមួយ ដើម្បីធ្វើការសិក្សាអំពីការកាត់សំយ៉ាប ការរៀបចំប្លង់គំរូសំយ៉ាបថ្មី ដែលត្រូវសាងសង់ សិក្សាអំពីតម្លៃនៃការសាងសសង់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋរស់នៅ តំបន់ដែលរដ្ឋបាលខេត្ត ត្រូវបានកំណត់ឲ្យមានការរុះរើសំយ៉ាបផ្ទះ ដែលពីមុនមកមានការដាក់រៀបចំ សំយ៉ាបផ្ទះយ៉ាងគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យបាត់បង់សម្រស់នៃផ្ទះបុរាណ ដែលបន្សល់មកពីសម័យអាណានិគមបារាំង ធ្វើឲ្យបាត់បង់នូវគុណតម្លៃ នៃតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ធ្វើយ៉ាងឲ្យប្រជាពលរដ្ឋ មានការយល់ដឹងអំពីការកាត់សំយ៉ាបនេះ។

លោកសុខ លូ ក៏បានជំរុញណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធ បន្តសកម្មភាព ក្នុងការរៀបចំសណ្តាប់សាធារណៈ នៅក្នុងក្រុងបាត់ដំបង ពិសេសផ្លូវជុំវិញផ្សារនានា ក្រៅពីនោះ បញ្ហាបរិស្ថាន និងសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវធ្វើឱ្យបានលឿននិងអស់ទាន់ពេលវេលា ដោយធ្វើយ៉ាងណាកុំឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងសំរាមឲ្យសោះ អ្វីដែលសំខាន់ត្រូវរួមគ្នាគិត រួមគ្នាធ្វើទាំងអស់គ្នា ដើម្បីទីក្រុងបាត់ដំបងកាន់តែស្អាត មានសោភណ្ឌភាពស្រស់បំព្រងគ្រប់រដូវកាល។

លោកក៏បានស្នើដល់ក្រុមការងារ ធ្វើការសិក្សាអំពីលទ្ធភាពដែលអាចរៀបចំចំណតយានយន្ត កន្លែងថតរូបជាដើម នៅរង្វង់មូលលោកតាដំបងក្រញ៉ូង ដើម្បីអាចឲ្យភ្ញៀវទេសចរដែលអញ្ជើញមក ធ្វើការបន់ស្រន់នៅរូបសំណា​កលោកតាដំបងក្រញ៉ូង ងាយស្រួលក្នុងការចតយានជំនិះរបស់ខ្លួន និងមានទីកន្លែង ដែលអាចថតរូបបានយ៉ាងស្រស់ស្អាត ក្នុងន័យជំរុញសក្ដានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង និងជាពិសេសត្រូវពិនិត្យមើលការដាំដើមឈើនានានៅក្នុងក្រុងបន្ថែមទៀត ដើម្បីឲ្យក្រុងបាត់ដំបងមានសោភ័​ណ​ភាពបៃតងស្រស់ បង្កើនសម្រស់ក្រុងបាត់ដំបង ឲ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ៕

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាននៅថៃ ធ្លាក់ទំនុកចិត្តក្នុងត្រីមាសទី១ឆ្នាំនេះ ដោយសារការឡើងថ្លៃសម្ភារៈសំណង់

ដោយៈ សុខុម

បាងកក: ទំនុកចិត្តក្នុងចំណោមក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋាននានានៅក្រុងបាងកក ប្រទេសថៃ បានធ្លាក់ចុះក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះដោយសារពួកគេ ព្រួយបារម្ភអំពីការឡើងថ្លៃសម្ភារៈសំណង់ ដែលទទួលរងឥទ្ធិពលពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានថ្លែងថា សន្ទស្សន៍ទំនុកចិត្ត របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន លើស្ថានភាពបច្ចុប្បន្ន គឺស្ថិតក្នុងរង្វង់៤៧,១%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២នេះ បើធៀបនឹង៥២ភាគរយ ក្នុងត្រីមាសទី៤ចុងឆ្នាំ២០២១។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែមេសា។

លោកបានបន្ថែមទៀតថា “ទំនុកចិត្តរបស់ពួកគេ ទើបតែប្រសើរឡើងក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ប៉ុណ្ណោះ ដោយរើបឡើងពីមធ្យមភាគទាបជាង៥០% ដែលបានកើតមាន១០ត្រីមាសជាប់ៗគ្នា ចាប់ពីត្រីមាសទី២ ឆ្នាំ២០១៩ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២១។ សន្ទស្សន៍ទាបជាង៥០%មានន័យថា ពួកគេគ្មានទំនុកចិត្ត”។

លោកបានបន្តថា មូលហេតុចម្បង នៃការធ្លាក់ចុះទំនុកចិត្តនេះ ដោយ​សារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើតម្លៃប្រេងឥន្ធនៈ និងសម្ភារៈសំណង់ជាច្រើន ជាពិសេសដែកថែបដែលបានហក់ឡើងថ្លៃរហូតដល់ទៅ៣៥%។

បញ្ហាផ្សេងៗទៀត ដែលបានធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ព្រួយបារម្ភក្នុងត្រីមាសទី១ ដើមឆ្នាំនេះរួមមានកង្វះកម្មករ នៅក្នុងវិស័យសំណង់ អតិផរណាខ្ពស់ និងការកើនឡើងអត្រាការប្រាក់។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្ត សម្រាប់ការវិនិយោគលើការអភិវឌ្ឍ គឺមានកម្រិតទាបបំផុត ដោយធ្លាក់ចុះមកនៅត្រឹម៣ ២%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ បើធៀបនឹង៣៩,៦%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១៕ Bangkok Post៕

ដីឡូត៍លំហែរភូមិចំការដូងរីសតលក់ក្នុងតម្លៃ៤០០០ដុល្លារជាមួយទំហំដី១០គុណនឹង៣០និងធ្វើរបងជូន

ដោយៈគង់ ម៉ាលីនណា
កំពង់ឆ្នាំងៈ អគ្គនាយកក្រុមហ៊ុនហ៊ិន រស់ រៀលអេស្ទេត លោកហ៊ិន រស់
បានសម្តែងការអបអរសាទរ ដែលរដ្ឋបានចាក់ផ្លូវកៅស៊ូនៅជិតគំរោងរបស់លោក ដែលមានចម្ងាយត្រឹម៨០០ម៉ែត្រប៉ុណ្ណោះ។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមកាលពីល្ងាចថ្ងៃទី២០ មេសាកន្លងមកថា ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍សហគមន៍ និងសម្រួូលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបានចាក់កៅស៊ូនៅលើផ្លូវក្បែរទីតាំងគំរោងរបស់លោក ដែលបច្ចុប្បន្នដីឡូត៍លំហែររបស់លោកកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះលោកបានលក់ក្នុងតម្លៃសមរម្យសម្រាប់អតិថិជន។


លោកបន្តថា ក្នុងគោលដៅសម្រួលដល់ប្រជាពលរដ្ឋ មានដីសាងសង់ផ្ទះ ខ្ញុំបានជ្រើសរើសដីមួយកន្លែង ជាប់នឹងដីភូមិចំការដូងរីសត ដោយពុះក្នុងទំហំ១០គុណនឹង៣០ម៉ែត្រ និងមានសាងសង់របងជូន ហើយលក់ក្នុងតម្លៃតែ៤០០០ដុល្លារអាមេរិកប៉ុណ្ណោះ”។លោកបន្តថា “ខ្ញុំសម្រេចចិត្តកាត់10ហិតា សម្រាប់លក់ធូថ្លៃជូនបងប្អូនសង្ឃឹមថា បងប្អូនយល់ និងជួយគាំទ្រ។ ស៊ែរម្នាក់មួយៗខ្ញុំពិតជាអរគុណខ្លាំងណាស់”។

លោកហ៊ិន រស់បានបន្តឲ្យដឹងទៀតថា ដីភូមិចំការដូងរីសត ចាប់ផ្តើមកាត់លក់ហើយកាន់តែពិសេស បង់ដាច់ 10×30=4000$ និងបង់រំលោះសុទ្ធរយៈពេល2ឆ្នាំ មានតែ300$អាចក្លាយជាម្ចាស់ដីភ្លាមៗ និងថែមជូនធ្វើរបងយ៉ាងរឹងមាំជូន បង់ពន្ធប្រថាត្រាខេត្តជូន។មកមើលដីផ្ទះដូចក្នុងរូបហ្នឹងប្រកដជាស្រហើយ។
គំរោងនេះមាន ទីតាំងភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង។
ពិសេសគំរោងនេះមានចំងាយតែ៥០គីឡូម៉ែត្រ ពីភ្នំពេញតាមផ្លូវជាតិលេខ៥។

គំរោងនេះមានលក្ខណៈពិសេសជាច្រើនរួមមាន ទី១ ចុះពីផ្លូវជាតិលេខ៥នៅចំនុចគីឡូម៉ែត្រលេខ៤៩ តែ៥គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយផ្លូវធំទូលាយកំពុងចាក់កៅស៊ូ។ ទី២ -ស្ថិតនៅចំណុចប្រសព្វខេត្តទាំងបី ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ។ ទី៣ -ទីតាំងស្ថិតនៅជិតផ្ទះប្រជាពលរដ្ឋមានមនុស្សរស់នៅកោះករ ទី៤ -ចម្ងាយ២០គីឡូម៉ែត្រពីរមណីដ្ឋានភ្នំឧដុង្គ។

ទី៥ -ចម្ងាយ១៥គីឡូម៉ែត្រពីផ្សារឧដុង្គ/ ១០គីឡូម៉ែត្រពីផ្សារត្រាច/១០គីឡូម៉ែត្រពីផ្សារសាលាលេខ៥/១០គីឡូម៉ែត្រពីរមណីដ្ឋានប្រវត្តសាស្រ្តលង្វែក និងទី៦ -ទីតាំងសណ្ថានដីទួលមានជីជាតិល្អ ស័ក្តិសមសម្រាប់ដំណាំ និងផ្ទះលម្ហែ៕

អភិបាលខេត្តកំពង់ស្ពឺ៖ គំរោងសួនកំសាន្តលំដាប់អន្តរជាតិតម្លៃ ៥០០លានដុល្លារនៅតែដំណើរការ

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានថ្លែងថា សួនកំសាន្តលំដាប់អន្តរជាតិនៅខេត្តកំពង់ស្ពឺ ដែលវិនិយោគដោយក្រុមហ៊ុនជាច្រើន នៅតែបន្តដំណើរការ ដោយមិនមានការបោះបង់នោះទេ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលវិនិយោគគំរោងនេះ បានប្រមូលទិញដីបានអស់រួចរាល់ហើយ។ ការសាងសង់មជ្ឈមណ្ឌលសួនកម្សាន្តលំដាប់ពិភពលោក និងធំជាងគេនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃ៥០០លានដុល្លារ កំពុងធ្វើការលើនិតិវិធីច្្បាប់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកបន្តថា គម្រោងវិនិយោគនេះ នឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេសរួមមាន ចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។

គម្រោងវិនិយោគតំបន់ទេសចរណ៍ សួនទឹកដ៏ធំពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារជាដើម។

លោក វ៉ី សំណាង បានឲ្យដឹងទៀតថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន នឹងចំណាយទឹកប្រាក់ចំនួន២០០លានដុល្លារ ដើម្បីអភិ​វឌ្ឍ​ន៍នៅលើផ្ទៃដីទំហំជាង១០០ហិកតា។លោកបញ្ជាក់ថា បច្ចុប្បន្នគម្រោងនេះ នៅមិនទាន់អាចធ្វើបាននៅឡើយ ដោយសារបញ្ហាជំងឺកូវីដ១៩ និងបញ្ហានីតិវិធីខ្លះទៀត ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវមានគម្រោងវិនិយោគ ច្បាស់លាស់បន្ថែមទៀត ដើម្បីងាយស្រួលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលសិន។

លោកបន្តថា “គិតមកទល់ពេលនេះ គម្រោងវិនិយោគដ៏ធំនេះ យើងបានពិនិត្យ និងវាយតម្លៃបានពី៩០ទៅ ៩៥ភាគរយហើយ។ យើងនឹងពន្លឿនលើកិច្ចការនេះ ឲ្យរួចរាល់នៅក្នុងខែនេះ”។

លោកអភិបាលខេត្តកំពង់ស្ពឺ មានសុទិដ្ឋនិយមថា ខេត្តកំពង់ស្ពឺនាពេលអនាគត នឹងក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញទំាងទេសចរជាតិ និងអន្តរជាតិមកពីជុំវិញពភពលោក នៅពេលគម្រោងអភិវឌ្ឍន៍សួនកម្សាន្តដ៏ធំនេះលេចរូបរាងជាផ្លូវការ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបាន និងកំពុងជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។
បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាក់ទាញប្រវត្តសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និងកែច្នៃ ដូចជា វត្តវាំងចាស់ ឬទីក្រុងឧដុង្គ ឧទ្យានជាតិគិរីរម្យ វីគិរីរម្យផាញរីសត (A2ATown Cambodia) ទឹកធ្លាក់ចំបក់, ទឹកធ្លាក់៧ជាន់ ឬទឹកធ្លាក់ជ្រាវ តេទឹកពុះ និងអំពែភ្នំ ជាដើម៕

មន្រ្តីព្រឹទ្ធសភាសហរដ្ឋអាមេរិកសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ

ដោយៈគង់ សូរិយា

ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់នៃព្រឹទ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ មេសាកន្លងមក បានចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍៍ សេដ្ឋកិច្ច សង្គម នៅខេត្តព្រះសីហនុ ដែលជាខេត្តមានការរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គណៈប្រតិភូអាមេរិក បានដឹកនាំដោយ លោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយបានជួបពិភាក្សា​ការងារ និងសម្តែងការគួរសមជាមួយលោកគួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

លោក Paul Grove បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាត្តឱ្យលោក និងសហការីចូលជួបពិភាក្សា និងសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។ លោក Paul Grove បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែរ។

លោកបានរំលឹកថា កាលពីឆ្នាំ១៩៩៤ លោកបានមកកាន់ខេត្តព្រះសីហនុ ក៏ប៉ុន្តែការមកដល់នាពេលនេះ លោកមើលខេត្តព្រះសីហនុមិនចង់ស្គាល់ ព្រោះមានការអភិវឌ្ឍន៍រីកចម្រើន លឿនគួរឱ្យកត់សំគាល់ ដែលមានសណ្ឋាគារ និងអាគារខ្ពស់ វាបានផ្តល់នូវអត្ថប្រយោជន៍ នូវអាជីវកម្មរីកលូតលាស់កាន់តែច្រើន។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រ ខេត្តព្រះសីហនុ មានកោះ ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តមានក្រុងពីរ និងស្រុក៣ ស្មើនឹង២៩ឃុំ-សង្កាត់។

លោកបានរំលឹកថា ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សហរដ្ឋអាមេរិកបានជួយកសាងផ្លូវជាតិលេខ៤ តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ធ្វើឱ្យគេស្គាល់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ។ បច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រការសាងសង់ពង្រីកកំពង់ ផែក្រុងព្រះសីហនុ ពីមុនមានជំរៅទឹក៩,៥០ម៉ែត្រ។ រដ្ឋាភិបាលជប៉ុនជួយសាងសង់ជំហានទី១ មានជំរៅទឹក១៣ម៉ែត្រ និងបន្តសាងសង់ជំហានទី២ និងទី៣មានជំរៅទឹករហូត១៥ម៉ែត្រ អាចឱ្យនាវានៅលើពិភពលោក៩៧ភាគរយ ចូលចតធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះ៕

អន្តរក្រសួងគាំទ្រដល់ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់មកពីបណ្តាក្រសួងពាក់ព័ន្ឋបានគាំទ្រដល់ការបង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិ និងវប្បធ៌មប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ។

កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី២០ មេសាកន្លងមកនេះ ក្រោម​ការដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិភា​ក្សាស្តីពី ការសិក្សាកំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រៃវែង។ កិច្ចប្រជុំបានធ្វើឡើងនាទីស្តីការក្រសួងបរិស្ថាន។

ក្រុមមន្រ្តីអន្តរក្រសួងបានគាំទ្រចំពោះការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ដែលជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬនគរភ្នំ ដើមកំណើតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំបានឯកភាពជូនក្រុមការងារអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធចុះពិនិត្យ សិក្សាចុងក្រោយលើទីតាំងជាក់ស្ដែង និងកំណត់តំបន់គ្រប់គ្រង ព្រមទាំងដោះស្រាយផលប៉ះពាល់នានា មុននឹងក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល លើការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ៕

Plans for New York’s largest ‘all-electric’ skyscraper unveiled

USA: American banking giant JPMorgan Chase has unveiled plans for its new global headquarters: a 60-story skyscraper powered entirely by renewable energy.
Set to complete in 2025, the 1,388-foot-tall tower will become New York’s largest “all-electric” building, according to Foster + Partners, the architects behind the design.

A series of digital renderings, released last week, show the tower’s stepped form soaring over Midtown Manhattan. In a joint press release, JPMorgan Chase and Foster + Partners said the skyscraper will achieve “net zero operational emissions” — in part, by using power from a state hydroelectric plant.

Other energy-efficient design features include triple-glazed windows and systems for storing and reusing water that can reduce usage by 40%. The tower will also make use of “intelligent building technology” by employing sensors to monitor and reduce energy consumption.

Construction work has already commenced at the site, which was once home to the 708-foot Union Carbide Building. The architects say that 97% of the building materials from the tower’s predecessor will be “recycled, reused or upcycled.” The new design also promises more than double the amount of ground-level outdoor space at the address, complete with a public plaza and widened sidewalks.

Foster + Partners’ founder, the celebrated British architect Norman Foster, said in a statement that the tower was a “new landmark that responds to its historic location.”

“The unique design rises to the challenge of respecting the rhythm and distinctive streetscape of Park Avenue, while accommodating the vital transport infrastructure of the city below,” he is quoted as saying. “The result is an elegant solution where the architecture is the structure, and the structure is the architecture, embracing a new vision that will serve JPMorgan Chase now and well into the future.”

The unveiling comes just months after former New York Mayor Bill de Blasio passed a law restricting the use of fossil fuels in all new residential and commercial buildings from next year. The legislation requires that all new buildings in the city are constructed to be fully electric by 2027.

New York legislators are meanwhile considering new state-wide rules through the proposed All-Electric Buildings Act. The bill was introduced in 2021 by New York State senator Brian Kavanagh and assembly member Emily Gallagher, who say it will cut the state’s carbon emissions by millions of tons while ensuring low-income residents can access affordable power.

According to city officials, an estimated 70% of New York’s greenhouse emissions come from buildings.

Amid reports of an exodus from New York City during the pandemic, JPMorgan Chase also appears to be putting its weight behind in-person work: The new tower can house up to 14,000 employees across 2.5 million square feet of floor space — four times the capacity of the old Union Carbide Building.

Source: CNN

ក្រុងញូវយ៉កសាងសង់អគារឆ្លាតវៃធំនិងខ្ពស់បំផុតដែល”ប្រើថាមពលកកើតឡើងវិញសុទ្ធសាធ”

ដោយ៖ សុខុម

ញូវយ៉ក: ធនាគារខ្នាតយក្សរបស់អាមេរិក JPMorgan Chase បានបញ្ចេញប្លង់អគារការិយាល័យកណ្ដាលថ្មីដ៏អស្ចារ្យរបស់ខ្លួន នោះគឺអគារកប់ពពកឆ្លាតវៃកម្ពស់៦០ជាន់ដែលប្រើថាមពលកកើតឡើងវិញសុទ្ធសាធ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែមេសា។

ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners ដែលជាអ្នកពីក្រោយប្លង់ស្ថាបត្យកម្មនេះនិយាយថា អគារកប់ពពកខាងលើនេះមានកម្ពស់៤២៣ម៉ែត្រនេះ ហើយនៅពេលដំណើរការសាងសង់បញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥ តាមការគ្រោងទុក វានឹងក្លាយជាអគារ “ប្រើថាមពលកកើតឡើងវិញសុទ្ធសាធ” ធំបំផុត និងខ្ពស់បំផុតប្រចាំក្រុងញូវយ៉ក។

ធនាគារ JPMorgan Chase និងក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners បានចេញសេចក្ដីប្រកាសព័ត៌មានរួមថា អគារកប់ពពកដែលស្ថិតនៅក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក នេះនឹង “ដំណើរការដោយមិនបំភាយឧស្ម័នចូលទៅក្នុងបរិយាកាសទាំងស្រុង” ដោយមួយអន្លើតាមរយៈការប្រើប្រាស់ថាមពលពីរោងចក្រវារីអគ្គសនីរដ្ឋ។

លក្ខណៈពិសេសផ្សេងៗទៀតនៃការរចនាប្លង់ស្ថាបត្យកម្មដែលសន្សំសំចៃថាមពលនេះរួមមាន បង្អួចកញ្ចក់៣ស្រទាប់ និងប្រព័ន្ធសម្រាប់រក្សាទុក និងប្រើប្រាស់ទឹកឡើងវិញដែលអាចកាត់បន្ថយការប្រើប្រាស់បានដល់ទៅ៤០%ផងដែរ។ ទន្ទឹមនេះអគារនេះក៏នឹងប្រើ “បច្ចេកវិទ្យាអគារឆ្លាតវៃ” (Intelligent Building Technology) ផងដែរ ដោយប្រើប្រព័ន្ធស៊ិនស័រដើម្បីត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់ថាមពល។

ការងារសាងសង់អគារដែលមានផ្ទៃជាន់សរុប២៣២,២៥៧ម៉ែត្រការ៉េនេះបានចាប់ផ្តើមហើយ ហើយវាមានសមត្ថភាពផ្ទុកអ្នកធ្វើការបានរហូតដល់ទៅ១៤.០០០នាក់។ ទោះជាយ៉ាងណា គ្មានការបញ្ជាក់អំពីតម្លៃអគារនេះទេ។

ការបញ្ចេញប្លង់អគារដ៏អស្ចារ្យនេះធ្វើឡើងប៉ុន្មានខែក្រោយពីចៅហ្វាយក្រុងញូវយ៉ក លោក Bill de Blasio បានអនុម័តវិធានរឹតបន្តឹងការប្រើប្រាស់ឥន្ធនៈផូស៊ីលនៅក្នុងគ្រប់អគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មថ្មីៗទាំងអស់ចាប់ពីឆ្នាំក្រោយទៅ។

វិធាននេះតម្រូវការឱ្យអគារថ្មីៗទាំងអស់នៅក្នុងទីក្រុងញូវយ៉ក ត្រូវសាងសង់ឡើងដោយប្រើថាមពលកកើតឡើងវិញសុទ្ធសាធនៅត្រឹមឆ្នាំ២០២៧៕