តើកំលាំងចលករអ្វីខ្លះកំពុងជម្រុញកំណើនសេដ្ឋកិច្ចអាមេរិក នៅឆ្នាំ២០២៥នេះ?

0

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ សេដ្ឋកិច្ចអាមេរិកត្រូវបានព្យាករណ៍ថា នឹងមានកំនើនក្នុងល្បឿនតិចតួចនៅឆ្នាំ២០២៥នេះ ដោយទុន្នន័យបានបង្ហាញថា សេដ្ឋកិច្ចប្រទេសនាំមុខគេនេះ មានអត្រាកំណើនប្រហែល 1.4% ទៅ 1.6% សម្រាប់ឆ្នាំ។

តើវិស័យកំណើនសំខាន់ៗ ដែលជំរុញការពង្រីកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំ2025 មានវិស័យអ្វីខ្លះ?

១ បច្ចេកវិទ្យា និងការវិនិយោគអាជីវកម្ម

ម្ចាស់អាជីវកម្មនានា កំពុងពន្លឿនការវិនិយោគលើផ្នែកទន់

ឧបករណ៍ដំណើរការព័ត៌មាន និងR&D ដែលរួមគ្នាគិតជាពាក់កណ្តាលនៃការចំណាយដើមទុនអាជីវកម្ម ហើយបានបន្តរីកចម្រើនលើសពីមុន ជំងឺរាតត្បាតកូវីដ១៩បានមកដល់។

នៅក្នុងឆមាសទី១ឆ្នាំនេះ ការវិនិយោគលើបរិក្ខារបានកើនឡើងសរុប10.3% ដែលត្រូវបានដឹកនាំដោយការកើនឡើង73% នៅក្នុងឧបករណ៍ដំណើរការព័ត៌មាន ដែលរួមចំណែកដល់ការប៉ាន់ស្មាន១ ភាគរយដល់កំណើនGDP។

  • AI cloud computing និង machine learning គឺជាកត្តាសំខាន់ដែលជំរុញផលិតភាព និងសមត្ថភាពរយៈពេលវែង។

ការថែទាំសុខភាព និងវិទ្យាសាស្ត្រជីវិត

  • ការងារថែទាំសុខភាព និងជំនួយសង្គម និងការចំណាយនៅតែមានទំហំធំ និងធន់ – ការថែទាំសុខភាពមានជិត18% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ2024 ជាមួយនឹងកំណើនបន្តរំពឹងទុកដោយសារនិន្នាការប្រជាសាស្រ្ត និងការទទួលយកបច្ចេកវិទ្យារីកចម្រើននៅក្នុងវិស័យនេះ។
  • ការវិនិយោគលើការច្នៃប្រឌិតផ្នែកថែទាំសុខភាព ការវិភាគព្យាករ​ណ៍ និងសុខភាពឌីជីថល កំពុងរួមចំណែកដល់ការបង្កើនការងារ និងផលិតភាព។

៣ សេវាកម្មអចលនទ្រព្យ និងលំនៅឋាន

វិស័យអចលនទ្រព្យ រួមទាំងសេវាកម្មលំនៅដ្ឋាន ដូចជា ការជួល ការវិនិយោគលើលំនៅឋាន និងសកម្មភាពឈ្មួញកណ្តាល មានចំនួន ~13.8% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ 2024 ហើយនៅតែជាអ្នករួមចំណែកយ៉ាងសំខាន់នៅឆ្នាំ២០២៥នេះ។

ទោះបីជាការសាងសង់លំនៅឋាន មានការយឺតយ៉ាវដោយសារការខ្ចីប្រាក់ខ្ពស់ក៏ដោយ សេវាកម្មលំនៅដ្ឋាន (ជាពិសេសការជួល) នៅតែបន្តគាំទ្រដល់សន្ទុះសេដ្ឋកិច្ចទាំងមូល។

ហិរញ្ញវត្ថុ និងធានារ៉ាប់រង

តំណាងឱ្យប្រហែល៧ទៅ៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឧស្សាហកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងគាំទ្រដល់អាជីវកម្ម និងសកម្ម​ភាពគ្រួសារកាន់តែទូលំទូលាយ ហើយការងារក្នុងសេវាកម្មបច្ចេក​ទេសវិជ្ជាជីវៈត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរយៈពេលមធ្យម។

សំណង់ និងឧស្សាហកម្ម

ស្របពេលដែលនៅតែតូចជាងដោយចំណែក (~4.5% នៃផលិត​ផលក្នុងស្រុកសរុប) ការសាងសង់-ជាពិសេសលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល-ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់កំណើនការងារ (~5% រហូតដល់ឆ្នាំ 2033) និងផ្តល់នូវការកើនឡើងកម្រិតមធ្យមនៅឆ្នាំ 2025៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២៦,៣១ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៦ភាគរយដល់៣៣២៨,៤២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម៣.៣២៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដានេះ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៨,៧២ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៨៩ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

ការសិក្សា! តើឧស្សាហកម្មអ្វីខ្លះដែលនឹងជួយឲ្យសេដ្ឋកិច្ចប្រទេសចិនវ៉ាសហរដ្ឋអាមេរិកនាពេលអនាគត?

0

ដោយៈ និស្ស័យ

    ប្រទេសចិនៈ ក្រុមអ្នកវិភាគ និងសេដ្ឋវិទូនានាបានលើកឡើងជារឿយៗថា ប្រទេសចិនមានចំណុចខ្លាំងមួយចំនួន ដែលអាចជួយឱ្យប្រទេសនេះ ក្លាយជាសេដ្ឋកិច្ចលំដាប់លេខមួយ របស់ពិភពលោកនាពេលអនាគត។

កំលាំងចលនា សូចនានេះគឺជាគន្លឹះសំខាន់ៗ ដែលយើងអាចសិក្សាស្វែងយល់ទាំងអស់គ្នា។

  1. ទីផ្សារក្នុងស្រុកធំនិងសក្តានុពល

ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នាពេលបច្ចុប្បន្ននេះ មានចំនួនប្រជាជនជាង14០០លាននាក់ ដែលផ្តល់ឱ្យប្រទេសចិននូវមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំ។

ការរីកលូតលាស់នៃជីវភាពរបស់ប្រជាជនថ្នាក់កណ្តាល ដែលធ្វើឲ្យកើនឡើងកម្រិតប្រាក់ចំណូលមានន័យថា ការប្រើប្រាស់កាន់តែច្រើន និងតម្រូវការសម្រាប់ទំនិញ សេវាកម្ម និងការច្នៃប្រឌិត។

  1. រោងចក្រផលិតថាមពល
  • រោងចក្រសកល៖ ប្រទេសចិនផលិតអ្វីៗគ្រប់យ៉ាង ចាប់ពីគ្រឿងអេឡិចត្រូនិច ដែក រហូតដល់សម្លៀកបំពាក់។
  • ការផលិតកម្រិតខ្ពស់៖ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកការផលិតបច្ចេកវិទ្យាខ្ពស់ មនុស្សយន្ត យានយន្តអគ្គិសនី (EVs) និងបច្ចេកវិទ្យាថាមពលបៃតង។
  1. ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ

មហាអំណាចមួយនេះ មានភស្តុភារលំដាប់ពិភពលោក ដោយមានផ្លូវរថភ្លើងល្បឿនលឿន កំពង់ផែ ផ្លូវហាយវេ និងទីក្រុងឆ្លាតវៃ គាំទ្រប្រសិទ្ធភាពសេដ្ឋកិច្ច។

ហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ 5G វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (ដូចជា Alibaba, JD) និងការគ្រប់គ្រងការទូទាត់តាមទូរស័ព្ទ (WeChat Pay, Alipay)។

  1. ការច្នៃប្រឌិតបច្ចេកវិទ្យា

ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាល ប្រទេសនេះបានវិនិយោគដ៏ធំនៅក្នុង AI, semiconductors, បច្ចេកវិទ្យាអវកាស ការគណនាកង់ទិច និងជីវបច្ចេកវិទ្យា។

  • អ្នកដឹកនាំបច្ចេកវិទ្យាសកល៖ ក្រុមហ៊ុន ដូចជា Huawei, BYD, Tencent, និង DJI បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅទូទាំងពិភពលោក។
  1. ឥទ្ធិពលសកលជាយុទ្ធសាស្ត្រ

ការដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)៖ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើឲ្យប្រទេសនេះពង្រីកឥទ្ធិពលពាណិជ្ជកម្ម និងនយោបាយនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប។

ប្រទេសនេះបានផ្តោតលើការវិនិយោគ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍៖ បង្កើតសម្ព័ន្ធភាពជាសាកលរយៈពេលវែង និងភាពជាដៃគូពាណិជ្ជកម្ម។

  1. ផែនការសេដ្ឋកិច្ចកណ្តាល

ជាមួយចក្ខុវិស័យរយៈពេលវែង៖ ផែនការប្រាំឆ្នាំ និងគោលនយោបាយដឹកនាំដោយរដ្ឋផ្តល់ទិសដៅ និងស្ថិរភាព របស់មេដឹកនាំ​ប្រទេសនេះ បាននិងកំពុងធ្វើឲ្យពិភពលោកបើកភ្នែកធំៗ។

ប្រទេសនេះក៏បាន អនុវត្តន៍គោលនយោបាយរហ័ស ដោយរដ្ឋាភិបាលចិនអាចផ្លាស់ទីបានយ៉ាងឆាប់រហ័ស ដើម្បីកែសម្រួលគោលនយោបាយសេដ្ឋកិច្ច។

  1. អំណាចហិរញ្ញវត្ថុ

មហាអំណាចទី១នៃពិភពលោកនេះ បានរក្សាទុនបម្រុង Forex ដ៏ធំ៖ ផ្តល់ឱ្យប្រទេសចិននូវស្ថិរភាព និងអំណាចនៅក្នុងពាណិជ្ជកម្មសកល។

លើសពីនេះ ការអភិវឌ្ឍន៍រូបិយប័ណ្ណឌីជីថល៖ ប្រទេសចិនគឺជាប្រទេសនាំមុខគេ ក្នុងការទទួលយករូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាល (CBDC) ។

  1. ការអប់រំ និងទេពកោសល្យ

ការអប់រំនៅប្រទេសចិន បានផ្តោតសំខាន់លើ STEM ដែលរួមមាននូវជំនាញវិស្វករ អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកបច្ចេកវិទ្យាយ៉ាងច្រើន។

ជាមួយគ្នានេះ មហាយក្សចិនក៏បាន និងកំពុងផ្តោតសំខាន់លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍៖ ប្រទេសចិនគឺជាអ្នកចំណាយកំពូលមួយនៅលើពិភពលោកលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ទំហំប្រជាជនរបស់ប្រទេសចិន សមត្ថភាពផលិត ការច្នៃប្រឌិតបច្ចេកវិទ្យា ការធ្វើផែនការរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រវិនិយោគសកល គឺជាម៉ាស៊ីនដ៏សំខាន់ ដែលអាចជំរុញឱ្យវាក្លាយជាសេដ្ឋកិច្ចលេខ1 នៅលើពិភពលោកនាពេលអនាគត៕

ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតក្នុងតម្លៃជាង៥០លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ  ជាដំណឹងរីករាយមួយ សម្រាប់អ្នករស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលបាននូវតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដែលនឹងផ្តល់ឱកាសការងារសរុបប្រមាណ៧.០០០កន្លែង។

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ (ISI SEZ) របស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីនហនុ បានស្នើឱ្យអង្គប្រជុំទាំងមូល បានការចាប់អារម្មណ៍ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការនានាដែលចាំបាច់ត្រូវដាក់ចេញ ដើម្បីកាត់បន្ថយផលវិបាកដែលជៀសមិនផុត។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំ​ណាងក្រសួង និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសISI នៅលើផ្ទៃដីសរុបប្រមាណ២០៦ហិកតា។ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ៥០.៥០០.០០០ដុល្លារអាមេរិក ដែលត្រូវបានរំពឹងថានឹងផ្តល់ឱកាសការងាររហូតដល់៧.០០០កន្លែងបន្ថែមទៀត៕

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលើកទឹកចិត្តឲ្យមានជំនួបរវាងវិនិយោគិន កម្ពុជា ចិនកាន់តែច្រើន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជាលោកជំទាវចម និម្មល បាន​លើកទឹកចិត្ត ឱ្យមាន​ពិធី​ជួប​​ជុំរវាង​វិនិយោគិន​កម្ពុជា -ចិនកាន់​តែ​ច្រើន និង​ទៀងទាត់បន្ថែម​ទៀត។

​​បំណងនេះធ្វើឡើង ដើម្បី​​បង្កើនឱកាសឱ្យ​មាន​ការ​ចាប់ដៃគូធុរកិច្ច និងទាក់​ទាញ​វិនិយោគិន​ចិន ​ឱ្យ​​​មកធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា កាន់តែច្រើនថែមទៀត ខណៈមាន​​កិច្ចព្រមព្រៀងអាជីវកម្ម​ចំនួន៩ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុន​ចិន។​

កម្ពុជា-ចិន​បាន​​ចុះ​កិច្ច​ព្រម​ព្រៀងអាជីវកម្ម​​ចំនួន៩​ក្នុង​​ “វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន” ដែល​រៀបចំ​ឡើង​នៅសណ្ឋាគារ​សុខាភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា។

វេទិកា​នេះ​មាន​ការ​ចូល​រួម​ពី​​លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Zheng Yuandong អគ្គលេខាធិការរង​នៃរដ្ឋាភិបាលប្រជាជន​នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកស្រី Zheng Ling អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រម​ទាំង​គណៈប្រតិភូរដ្ឋាភិបាល តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង​វិនិយោគិន-ធុរជនកម្ពុជានិងចិនជាច្រើនរូប។

កិច្ចព្រមព្រៀងអាជីវកម្ម​ចំនួន៩ ដែល​បាន​ចុះ​ហត្ថលេខា​រវាងក្រុមហ៊ុនកម្ពុជា និងចិន មាន​​ក្នុង​វិស័យសំខាន់ៗ​ ដូចជា ថាមពលថ្មី វិស័យកាត់ដេរ ការកែច្នៃ និងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក៏ដូចជាផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ។​

​លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចំពោះកិច្ច​ដើម្បីសិក្សា និងជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន របស់ក្រសួងពាណិជ្ជកម្ម និងក្រុមការងាររបស់តំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។

លោកស្រី​បាន​បន្ត​ថា វេទិកានេះ​ពិតជាមានសារៈសំខាន់ណាស់​ក្នុងការជំរុញពន្លឿន ការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅ​កម្ពុជា និងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខា ដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតី​ភាព​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា និង លោកស៊ី ជីនពីង ប្រធានា​ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

លោកស្រី​បាន​បន្ថែម​ថា ​តាម​រយៈ​វេទិកា​នេះ​ ក្រសួង​ពាណិជ្ជកម្ម​សូម​លើកទឹកចិត្ត ឱ្យក្រុមការងារចម្រុះសាងសង់សួន ឧស្សាហកម្មកម្ពុជា-ចិន ជួបប្រជុំពិភាក្សាឱ្យបានទៀងទាត់ និងញឹកញាប់ដោយកំណត់ផែនការសកម្មភាពឱ្យបានជាក់លាក់ ដើម្បីអាចសម្រេចបានតាមផែន​ការដែលបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាឱ្យបានជាប្រចាំ និងញឹកញាប់ទាំងនៅកម្ពុជានិងនៅចិន ដើម្បីបង្កើនឱកាសក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្ម ឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា។

កម្ពុជា​មាន​វិស័យមានសក្តានុពលជា​ច្រើន ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិន ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម សំដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកស្រីចម និម្មល បានថ្លែង​ថា “ខ្ញុំសូម​​លើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ​ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់​(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលទើបបញ្ច​ប់​ការចរចាដំឡើង​កម្រិត និងគ្រោងចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ និងជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន ដែលគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ គ្រោងនឹងជួបប្រជុំលើកទី២ នៅដើមខែកញ្ញា ឆ្នាំ២០២៥ នេះ”។

បច្ចុប្បន្ន​ចិន គឺ​ជា​អ្នក​វិនិយោគ​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ជាក់​ស្តែង​​ក្នុង​ឆ្នាំ​ ២០២៤ ក្រុម​ប្រឹក្សា​អភិវឌ្ឍនន៍​កម្ពុជា(CDC) បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន៤១៤គម្រោង កើន​ឡើង៥៤ភាគ​រយ​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន២៦៨គម្រោង។

សម្រាប់​​ទុន​វិនិយោគ គឺ​មាន​ទឹក​ប្រាក់​​សរុប៦,៩ ពាន់​លាន​ដុល្លារ កើន​ឡើង៤០​ភាគ​រយ ពី​ចំនួន៤,៩២ពាន់​លាន​ដុល្លារ។ ប្រភព​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន មានចំនួន​ច្រើន​ជាង​គេ គឺ​ប្រមាណ ៤៩,៨២ភាគរយ តាម​ពី​ក្រោយ​ដោយ​វិនិយោគិន​កម្ពុជា ៣៣,៨១​% ក្រៅ​ពី​នោះ​មាន​ដូច​ជា វៀតណាម, សិង្ហបុរី កោះCayman ម៉ាឡេស៊ី ជប៉ុននិង​អាមេរិក ជាដើម​។​

ចំណែកទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​(GDCE) បាន​ឱ្យដឹង​ថា កាលពី​ឆ្នាំ ​២០២៤ ការ​នាំ​ចេញ​-នាំចូល​ទំនិញ​របស់​កម្ពុជា​ ជា​មួយ​ប្រទេស​ដៃគូទាំង​អស់ មាន​ទឹក​ប្រាក់ ៥៤,៧៤ពាន់​លាន​ដុល្លារ កើន​ឡើង១៦,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ ដោយ​ក្នុង​នោះ​ទំនិញ​​កម្ពុជានាំ​ចេញ ​ទៅ​ក្រៅ​ប្រទេស​មាន​ទឹក​ប្រាក់២៦,២ពាន់​លាន​ដុល្លារ កើន​ឡើង១៥,៧ភាគរយ និង​ការ​នាំ​ចូល​មាន​ទឹក​ប្រាក់២៨,៥៤ពាន់​លាន​ដុល្លារ កើន​ឡើង១៨ភាគរយ។

ប្រទេសចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា ដោយ​មាន​ទឹក​ប្រាក់​សរុប១៥,១៩ ពាន់​លាន​ដុល្លារ កើន​ឡើង២៣,៨% ធៀប​ឆ្នាំ​២០២៣ ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅចិន១,៧៥ ពាន់​លាន​ដុល្លារ កើន១៨,៤% និង​ចិន​នាំចូល១៣,៤៤ ពាន់​លាន​ដុល្លារ កើនឡើង ២៤,៦%៕

កាសែតអន្តរជាតិធំៗលើពិភពលោកចាត់ទុកការព្រមានពន្ធរបស់លោក ត្រាំ ជាមធ្យោបាយដ៏មានឥទ្ធិពលដើម្បីសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននាំឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ក្រោយពីកិច្ចប្រជុំនៅប្រទេសម៉ាឡេសុី ដោយមានការចូលរួមជាសាក្សីពីតំណាងសហរដ្ឋអាមេរិក និងតំណាងមកពីប្រទេសចិន។

កាសែត Financial Times បានរាយការណ៍ថា បទឈប់បាញ់សម្រេចបានយ៉ាងឆាប់រហ័ស បន្ទាប់ពីលោក ត្រាំ ព្រមានថា ការចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងត្រូវបញ្ឈប់ ប្រសិនបើការប្រយុទ្ធនៅតែបន្ត។ ប្រទេសកម្ពុជា និងប្រទេសថៃបានប្រឈមមុខជាមួយអត្រាពន្ធគយចំនួន៣៦ភាគរយដូចគ្នា។

កាសែត The Guardian បានសង្កត់ធ្ងន់ថា ការផ្សារភ្ជាប់កិច្ចចរចាពាណិជ្ជកម្មរបស់លោក ត្រាំ ទៅនឹងដំណោះស្រាយជម្លោះមានប្រសិទ្ធភាព ខណៈប្រទេសម៉ាឡេស៊ី និងប្រទេសចិន ដែលគាំទ្រមធ្យោបាយការទូតក៏មិនអាចមានឥទ្ធិពលគ្រប់គ្រាន់ឡើយ។

កាសែត Reuters បានចុះផ្សាយថា ការអំពាវនាវរបស់លោក ត្រាំ បានជួយបង្កើតនូវដំណោះស្រាយការទូតមួយ ក្រោមការដឹកនាំដោយអាស៊ាន។ អានុភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជំរុញឱ្យមានការកាត់បន្ថយភាពតានតឹង។

កាសែត AP News បានចុះផ្សាយថា ថ្នាក់ដឹកនាំ​ថៃ និង​កម្ពុជា​បាន​ឈាន​ដល់​បទ​ឈប់​បាញ់​ភ្លាមៗ​ បន្ទាប់​ពី​មាន​ការ​ព្រមាន​ជា​សាធារណៈ​ពី​ឥស្សរជន​នយោបាយ​ដូច​ជា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Marco Rubio និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមានពីការឈប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រសិនបើការប្រយុទ្ធបន្តអូសបន្លាយ។

កាសែត Washington Post បានគូសបញ្ជាក់អំពីការអំពាវនាវរបស់លោក ត្រាំ ទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងការគំរាមក្នុងការផ្អាកកិច្ចពិភាក្សាពាណិជ្ជកម្ម ប្រសិនបើអរិភាពនៅតែបន្តកើតមាន។

ចំណែក កាសែត The Times of India បានលើកឡើងនូវវោហាសាស្ត្ររបស់លោក ត្រាំ ដែលបានរំលឹកពីការសម្រេចបានសន្តិភាពរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយបង្ហាញថា ការព្រមានផ្នែកពាណិជ្ជកម្មមានគំរូប្រវត្តិសាស្ត្រ និងជាឧបករណ៍ការទូត។

កាសែត The Business Times របស់ប្រទេសសិង្ហបុរី បានលើកឡើងថា “ប្រទេសថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ អាចនឹងទទួលរងនូវផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការយកពន្ធចំនួន៣៦ភាគរយ ខណៈក្រុមអ្នកវិភាគបានអះអាងថា ការគំរាមពន្ធជាមធ្យោបាយដ៏មានឥទ្ធិពលដើម្បីបញ្ឈប់អរិភាព”៕ប្រភព: ចម្រុះ៕

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ និងអរគុណកងទ័ពកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រៀង​បទឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគ ប្រកបដោយជោគជ័យ

0

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ថ្លែងនូវការវាយតម្លៃខ្ពស់ និងអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រៀងបទឈប់បាញ់និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគ ប្រកបដោយជោគជ័យ។

សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងដូច្នេះថា «ទោះមានការឈប់បាញ់ តែខ្ញុំមិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាកបានជាង២ម៉ោង និងបន្តការងារហូតពេលនេះ ដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ ឆ្លងចូលថ្ងៃ២៩ កក្កដា ២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ ឲ្យទទួលបានជោគជ័យ ដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ ជំនួសដោយសន្តិភាព។

ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រៀងនេះ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគ ប្រកបដោយជោគជ័យ។ សូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាព ទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក»៕

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនជួយជំរុញសក្តានុពលអចលនទ្រព្យក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (BRI) តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដូចជាផ្លូវដែក កំពង់ផែ និងផ្លូវល្បឿនលឿន – បានជួយបង្កើនតម្លៃអចលនទ្រព្យនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនក្នុងតំបន់អាសុី។

គម្រោង BRI សំខាន់ៗ ដូចជាផ្លូវដែកល្បឿនលឿនចិន-ឡាវ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។ ការណ៍នេះនាំឱ្យមានតម្រូវការអចលនទ្រព្យនៅតំបន់ក្បែរនោះ។

បណ្តាវិនិយោគិនចិនយល់ឃើញថា ទីផ្សារអចលនទ្រព្យនៅក្នុងបណ្តាប្រទេស ដែលចូលរួមក្នុងគំនិតផ្តួចផ្តើម BRI មានហានិភ័យទាប និងមានលក្ខណៈជាយុទ្ធសាស្ត្រ។ ប្រការនេះជំរុញឱ្យពួកគេបោះទុនវិនិយោគលើទីផ្សារអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅក្នុងប្រទេសនានា ដូចជាកម្ពុជា និងឡាវ។

ម្យ៉ាងទៀត ការសិក្សាស្រាវជ្រាវបានបង្ហាញថា បណ្តាប្រទេសសមាជិកអាស៊ានមានភាពទាក់ទាញរយៈពេលវែងចំពោះលំហូរចូលនៃមូលធនបរទេស (FDI) និងកំណើនតម្លៃលំនៅដ្ឋាន ដោយសារគុណភាពអភិបាលកិច្ច។

គំនិតផ្តួចផ្តើម BRI បានជំរុញឱ្យមានកិច្ចសន្យាវិនិយោគ ដែលមានទំហំទឹកប្រាក់សរុបចំនួន១២៤ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ។ ក្នុងនោះ ដើមទុនវិនិយោគចំនួន១១,៣ពាន់លានដុល្លារបានហូរចូលតំបន់អាស៊ាន តាមរយៈការសាងសង់
ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមកាសែត Financial Times៕ប្រភព: Reddit & Asia Real Estate Summit៕

ស្ពានខ្ពស់ជាងគេលើពិភពលោកគ្រោងដាក់ឱ្យដំណើរការនៅចុងខែកញ្ញា ឆ្នាំនេះ ដោយមានជណ្តើរយន្តសម្រាប់ដឹកអ្នកទស្សនា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Time Out បានរាយការណ៍ថា ស្ពាន Huajiang Grand Canyon ស្ថិតនៅក្នុងខេត្ត Guizhou របស់ប្រទេសចិន គ្រោងនឹងបើកដាក់ឱ្យដំណើរការនៅចុងខែកញ្ញា ឆ្នាំ២០២៥នេះ ដែលនឹងក្លាយជាស្ពានខ្ពស់ជាងគេបង្អស់នៅលើពិភពលោក។

ស្ពាននេះមានកំពស់៦២៥ម៉ែត្រពីលើជ្រលងទន្លេ Beipan។ ស្ពានយោងដោយខ្សែកាបនេះនឹងវ៉ាដាច់ស្ពាន Duge Bridge ដែលជាស្ពានខ្ពស់ជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន និងមានទីតាំងស្ថិតនៅក្នុងប្រទេសចិនដូចគ្នា។

ការដ្ឋានសាងសង់ស្ពាន Huajiang Grand Canyon នៅខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិន ជាការបង្ហាញនូវសមត្ថភាពវិស្វកម្មដ៏អស្ចារ្យ បន្ទាប់ពីក្រុមការងារវិស្វកម្មបានឆ្លងកាត់ឧបសគ្គនានា ដោយសារខេត្ត Guizhou ជាតំបន់ជ្រលងភ្នំ។

ស្ពាននេះមានប្រវែងសរុប២.៨៨០ម៉ែត្រ និងមានគម្លាតរវាងបង្គោលមេរបស់ស្ពានប្រវែង១.៤២០ម៉ែត្រ។ ស្ពាននេះត្រូវបានចំណាយពេលសាងសង់ចំនួនជាង៣ឆ្នាំ ដោយតភ្ជាប់រវាងតំបន់ Liuzhi និងតំបន់ Anlong។ ការធ្វើដំណើររវាងតំបន់ទាំង២ ត្រូវចំណាយពេលជិត២ម៉ោងដើម្បីឆ្លងកាត់ជ្រលងភ្នំនេះ។

ប៉ុន្តែ នៅពេលស្ពាន Huajiang Grand Canyon បើកដំណើរការនៅខែកញ្ញាខាងមុខ នោះពេលវេលានៃការធ្វើដំណើររវាងតំបន់ទាំង២ នឹងត្រូវបានកាត់បន្ថយមកនៅសល់ត្រឹមតែ២នាទីប៉ុណ្ណោះ។

អ្វីដែលកាន់តែពិសេសនោះ ជណ្ដើរយន្តកញ្ចក់មួយកំពុងត្រូវបានដំឡើងដើម្បីអាចនាំអ្នកទស្សនាឡើងទៅកាន់ទីតាំងឈរមើលទេសភាពពីលើស្ពាន ដែលនឹងមានបារ និងហាងកាហ្វេ។ ស្ពាន​នេះ​នឹងជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅក្នុងខេត្ត Guizhou មានភាពរីក​ចម្រើន​ ខណៈខេត្តនេះជាខេត្ត​ដាច់ស្រយាល និង​ជា​តំបន់ភ្នំ​នៅ​ភាគ​និរតី​នៃប្រទេស​ចិន៕ប្រភព: Time Out៕

ទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ាន បង្ហាញភាពធន់ ខណៈសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ានបានបង្ហាញស្ថានភាពខុសៗគ្នានៅក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥ ស្របពេលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម។

ក្នុងនោះ ទីផ្សារអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ានបានបង្ហាញភាពធន់។ ទីផ្សារការិយាល័យរបស់ទីក្រុងហ្សាការតាសម្រេចបានកំណើនយ៉ាងរឹងមាំ ស្របពេលមានភាពប្រសើរឡើងនូវមូលដ្ឋានគ្រឹះផ្នែកតម្រូវការ។

តម្រូវការលំនៅដ្ឋានសម្រាប់ប្រជាជនវណ្ណៈកណ្តាល(Middle Class) បានកើនឡើង ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី Prabowo Subianto គ្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យដើម្បីបំពេញតម្រូវការ។ ចំណែក រដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេសុី បានបង្ហាញពីសក្តានុពលនៃការវិនិយោគអចលនទ្រព្យនាពេលអនាគត។

ជាមួយគ្នានេះ ទីផ្សារការិយាល័យ និងអចលនទ្រព្យឧស្សាហកម្មនៅប្រទេសហ្វីលីពីនបានបង្ហាញភាពធន់ ដោយសារកំណើនតម្រូវការជួលពីបណ្តាក្រុមហ៊ុន Business Process Outsourcing (BPO) និងការផ្ទេរប្រាក់ពីបរទេស។ ទោះជាយ៉ាងណាក្តី ការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការនៅតែបន្តអូសបន្លាយ។

ចំណែក នៅប្រទេសម៉ាឡេសុី គេសង្កេតឃើញថា តម្រូវការលំនៅដ្ឋានតម្លៃមធ្យម(Mid-range) មានការកើនឡើង ស្របពេលមានការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសផ្លូវរថភ្លើង។ ទីផ្សារការិយាល័យ និងអចលនទ្រព្យឧស្សាហកម្មនៅម៉ាឡេសុីត្រូវបានជំរុញដោយតម្រូវការជួលរបស់បណ្តាក្រុមហ៊ុនបរទេស។

ចំពោះប្រទេសសិង្ហបុរី តម្លៃលំនៅដ្ឋានក្នុងប្រទេសនេះបន្តកើនឡើង។ ជាមួយគ្នានេះ ទីផ្សារការិយាល័យបានងាកទៅផ្តោតលើគុណភាព។ បណ្តាអ្នកវិនិយោគបានបង្ហាញចំណាប់អារម្មណ៍ចំពោះអចលនទ្រព្យផ្នែកភស្តុភារ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។

ទោះជាយ៉ាងណា ការដាក់ចេញវិធានការដំឡើងពន្ធប្រថាប់ត្រាដោយរដ្ឋាភិបាលសិង្ហបុរី ក្នុងគោលបំណងទប់ស្កាត់តម្លៃលំនៅដ្ឋានមិនឱ្យហក់ឡើងថ្លៃជ្រុល បានធ្វើឱ្យល្បឿននៃសន្ទុះថយចុះ៕ប្រភព: Knight Frank & Reddit៕