ដីឡូត៍លំហែរទំហំ១០គុណ៣០ម៉ែត្រមានរបងលក់ក្នុងតម្លៃត្រឹម៤៥០០ដុល្លារអាមេរិកប៉ុណ្ណោះ

ដោយៈ គង់ សូរិយា

កំពង់ឆ្នាំងៈ អ្នកអភិវឌ្ឈន៍ដីឡូត៍ភូមិចំការដូងរីសត បានផ្តល់នូវការលើកទឹកចិត្តពិសេសដល់អតិថិជន ដោយលក់ដីក្នុងតម្លៃពិសេសក្នុងតម្លៃត្រឹម៤៥០០ដុល្លារប៉ុណ្ណោះ ក្នុងមួយឡូត៍ដែលមានទំហំ១០ គុណនឹង៣០ម៉ែត្រាការ៉េ។

អគ្គនាយកក្រុមហ៊ុន Hin Rous Real Estate លោកហ៊ិន រស់ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ ទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី១១ មិនាថា ក្នុងគោលដៅ លើកទឹកចិត្តអតិថិជន ដើម្បីទទួលបានដីឡូត៍លំហែរ ក្រុមហ៊ុន បានសម្រេចចិត្តលក់ដីក្នុងតម្លៃពិសេស ដោយដីមានទំហំ១០គុណនឹង​៣០ម៉ែត្រ លក់ក្នុងតម្លៃ៤៥០០ដុល្លារប៉ុណ្ណោះ និងមានបន្ថែមរបងព័ទ្ឋជុំវិញយ៉ាងរ៉ឹងមាំផងដែរ។

លោកបន្តថា “ការលក់តម្លៃខាងលើនេះ ក្រុមហ៊ុនមិនទទួលបានផលចំណេញនោះទេ ប៉ុន្តែយើងចង់ឲ្យប្រជាពលរដ្ឋមានដីលំហែរកាយ និងមានអចលនទ្រព្យផ្ទាល់ខ្លួននៅជាយក្រុងភ្នំពេញ”។ លោកបន្តថា “ការមានដីឡូត៍លំហែរ មិនត្រឹមតែជាទ្រព្យសម្បត្តិមួយប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវ​កន្លែងកំសាន្តមួយនាចុងសប្តាហ៍ សំរាប់គ្រួសារនិមួយៗផងដែរ”។

លោកហ៊ិន រស់ បានបន្តថា ដីឡូត៍លំហែរនេះ មានទីតាំងស្ថិតនៅតំបន់មានមនុស្សរស់នៅច្រើន មានផ្លូវទំហំ១២ម៉ែត្រ និងមានធម្មជាតិព័ទ្ឋជុំវិញយ៉ាងខៀវស្រងាត់ ដែលផ្តល់ភាពមនោរម្យ និងផាសុខភាពដល់ម្ចាស់ឡូត៍លំហែរនិមួយៗ។

គម្រោងដីឡូត៍ ដែលលក់ប្រម៉ូសិនពិសសសនេះ ស្ថិតនៅលើ់ដីឡូត៍គម្រោងទី5 ជាប្រភេទដីឡូត៍យកស្តង់ដារភូមិចំការដូងរីសត កាត់ទំហំ10×30 ធ្វើរបងរឹងមាំជូនយ៉ាងស្អាត។

ប្រសិនជាអតិថិជនចាប់អារម្មណ៍ សូមទំនាក់ទំនងលេខទូរស័ព្ទ 077208888 / 015908888៕

រុស្ស៊ីធ្វើសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យមានមន្ទិលចំពោះជោគវាសនានៃ យន្តហោះជួលតម្លៃ១០ពាន់លានដុល្លារ

ដោយៈសុខុម

អន្តរជាតិ: ប្រទេសរុស្ស៊ី បានចេញផ្សាយសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនា ដែលនឹងអាចរារាំងដល់ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីនានា ពីប្រគល់យន្តហោះជួល ឱ្យទៅបណ្ដាក្រុមហ៊ុនលោកខាងលិចជាម្ចាស់ដើមវិញ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា យន្តជួលទាំងនេះ មានតម្លៃរហូតដល់ទៅជាង១០ពាន់លានដុល្លារ ហើយផ្អែកតាមសេចក្ដីព្រាងច្បាប់ថ្មីរបស់រុស្ស៊ីនេះ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅមានមន្ទិលចំពោះជោគវាសនារបស់យន្តហោះទាំងនោះ។

ទណ្ឌកម្មដែលត្រូវបានដាក់ដូចទឹកបាក់ទំនប់ បន្ទាប់ពីប្រទេសរុស្ស៊ី បញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន ទុកពេលឱ្យបណ្ដាក្រុមហ៊ុនជួលយន្តហោះត្រឹមថ្ងៃទី២៨ ខែមីនា ដើម្បីដោះស្រាយកិច្ចសន្យាជាមួ​យបណ្ដាក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ហើយប្រាកដណាស់ថា ឱកាសដែលក្រុមហ៊ុនជួលទាំងនោះ អាចយកយន្តហោះរបស់ខ្លួនត្រលប់មកវិញ គឺស្ដួចស្ដើងណាស់។

ក្រោមសំណើច្បាប់ដែលព្រាងច្បាប់ ដែលធ្វើឡើងដោយក្រសួងដឹកជញ្ជូននេះ បណ្ដាក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី នឹងត្រូវបង់ថ្លៃជួលយន្តហោះជារូបិយប័ណ្ណជាតិរ៉ូប៊ល (Rouble) ពេញមួយឆ្នាំ២០២២។

ប្រសិនបើក្រុមហ៊ុនជួលយន្តហោះបរទេសណា បញ្ចប់កិច្ចព្រមព្រៀងជួលក្នុងពេលនេះ គណៈកម្មការពិសេសរបស់រដ្ឋាភិបាលរុស្ស៊ី នឹងត្រូវសម្រេ​ចថា តើយន្តហោះណាដែលអាចប្រគល់ឱ្យវិញបាន ហើយយន្តហោះណាដែលត្រូវឃាត់ទុកនៅក្នុងប្រទេសរុស្ស៊ី៕ Reuters៕

Northern Area of Phnom Penh will be a commercial development area in the near future

by Sophary

Phnom Penh: The northern part of Phnom Penh has been developing rapidly in recent years which is mainly focuses on different affordable and medium as well as expensive housing projects.

Real estate experts predict that in the future this area will become a potential commercial area instead.

Ms. Ann Sothida, CEO of PropNex Cambodia Real Estate Company, said by telephone this morning that most of the areas along Win-Win Boulevard are currently being developed, with investors also developing affordable and medium-sized housing. In particular, high-cost housing is not much yet.

“The potential of the area along Win-Win Road or north of Phnom Penh, we see that there are some public and private buildings that can attract and transform this area into a commercial area in the next five years,” she said.

“It will also be an attractive commercial area in Phnom Penh, while the demand for land for use in the north has seen high growth in the last few years,” she added.

Mr. Po Eav Kong, CEO of Advance Realty, also said that the northern region, especially in Prek Pnov district, compared to Kandal district, the land growth rate is higher. This increase is due to the high demand for land for use, such as development to residential land, land for construction of buildings and so on.

He said that in the future, land in this area will be more valuable when developed into a commercial area, and investors will also receive additional benefits and profits from the development of the area.

The northern area and the area along the Win-Win Road have been developing steadily, with some government projects such as ministries, institutions and private projects also preparing to develop along this potential road.

Win-Win Boulevard is a main road connecting to ring roads 3, National Road 6, 5, 4, 3, 2 and National Road 1 and it is an important road to avoid congestion traffic in Phnom Penh as well.

សម្ដេចតេជោ នឹងអញ្ជើញសម្ពោធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប មុនចូលឆ្នាំខ្មែរខាងមុខ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីបានបញ្ចប់ជាស្ថាពរ នូវការសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបខេត្តសៀមរាប ផ្លូវនេះ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា២០២២ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេ តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកទៀ សីហា អភិបាលខេត្តសៀមរាបថ្លែងនៅក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាបមួយរូប កាលពីព្រឹកថ្ងៃទី១១ មីនា២០២២ឱ្យដឹងថា ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ ក៏ដោយក៏រដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកែលម្អ សោភណភាពក្រុងកាន់តែប្រសើរថែមតៀត ជាក់ស្ដែងគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ប្រព័ន្ធលូនិងភ្លើងបំភ្លឺផ្លូវ ក្នុងក្រុងសៀមរាបបានបញ្ចប់ការសាងសង់ទៅតាមផែនការគ្រោងទុក និងគ្រោងដាក់សម្ពោធនៅពេលខាងមុខ។

លោកបន្តថា “គម្រោងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ជាសមិទ្ធិផលមួយទៀតរបស់ខេត្ត ក៏ដូចជា រដ្ឋាភិបាលកម្ពុជាផងដែរ ហើយផ្លូវនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនានិងកម្សាន្តនៅក្នុងខេត្តសៀមរាប”។ លោកបន្តថា “វានឹងក្លាយភាពទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀត នៅក្នុងទឹកដីនៃខេត្តសៀមរាបជាពិសេសក្នុងក្រុងសៀមរាប”។

លោកកែវ សុធារ៉ា តំណាងក្រុមហ៊ុន KW Cambodia ប្រចាំខេត្តសៀមរាបបានថ្លែងថា គម្រោងផ្លូវនេះដែរ នឹងជួយឱ្យខេត្តសៀមរាបកាន់តែទទួលបានការវិនិយោគទៅលើសណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីបម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តនេះបន្ថែម។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍផ្លូវនេះ មានបែងចែកផ្លូវសម្រាប់ថ្មើជើង និងអ្នកជិះកង់ ដូច្នេះទេសចរ ដែលមកដល់ខេត្តសៀមរាបក្នុងឆ្នាំ ២០២២នេះ តទៅនឹងឃើញអ្វីដែលប្លែកៗច្រើន ពិសេសនៅក្រោយវិបត្តិកូវីដ១៩ សៀមរាបនឹងកាន់តែទាក់ទាញទេសចរនិងវិនិយោគិន ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន ក្នុងខេត្តសៀមរាប ក៏បានលើកយកពីសក្ដានុពលផ្លូវ៣៨ខ្សែ មកធ្វើជាយុទ្ធសាស្ត្រក្នុងការលក់និងផ្សព្វ​ផ្សា​យគម្រោងរបស់ខ្លួនផងដែរ ដូចជា គម្រោងដីឡូត៏គម្រោងអភិវឌ្ឍន៍លំនៅឋាន ផ្ទះលំហែកាយ និងរមណីយដ្ឋានជាដើម៕

តំបន់ប៉ែកខាងជើងភ្នំពេញនឹងក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងរយៈខ្លីខាងមុខ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញបាន និងកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយការអភិវឌ្ឍតំបន់នេះភាគច្រើន ផ្តោតលើលំនៅឋាន និងប្រភេទលំនៅឋានតម្លៃសមរម្យ និងតម្លៃមធ្យម ព្រមទាំងមានការអភិវឌ្ឍលើលំនៅឋានតម្លៃថ្លៃៗមួយចំនួនផងដែរ។

អ្នកជំនាញបានព្យាករណ៍ថា នៅថ្ងៃអនាគត អ្នកជំនាញអចលនទ្រព្យមើលឃើញថាតំបន់នេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏មានសក្ដានុពលជំនួសមកវិញ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មិនានេះថា បច្ចុប្បន្ននេះ តំបន់តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភាគច្រើនគេអភិវឌ្ឍន៍ជាលំនៅឋាន ហើយក្នុងនោះដែរ វិនិយោគិនក៏បានអភិវឌ្ឍន៍លំនៅឋាន ប្រភេទតម្លៃសមរម្យ និងមធ្យម ដោយឡែកលំនៅតម្លៃខ្ពស់មិនសូវមានច្រើនទេ តិចតួចនៅឡើយ ។

អ្នកស្រីបន្តថា “សក្ដានុពលតំបន់តាមបណ្ដោយផ្លូវឈ្នះ ឈ្នះឬប៉ែកខាងជើងភ្នំពេញយើងឃើញថា មានសំណង់រដ្ឋ និងឯកជនមួយចំនួន និង អាចទាក់ទាញ និងកែប្រែតំបន់នេះ ទៅជាតំបន់ពាណិជ្ជកម្មនៅរយៈពេលប្រមាណ៥ឆ្នាំខាងមុខទៀត”។អ្នកស្រីបន្ថែមថា “វានឹងក្លាយជាតំបន់ពាណិ​ជ្ជកម្មទាក់ទាញមួយនៅភ្នំពេញផងដែរ ស្របពេលតម្រូវការដីសម្រាប់ប្រើប្រាស់នៅតំបន់ប៉ែកខាងជើង ក៏ឃើញថាមានកំណើនខ្ពស់ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ”។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance Realtyក៏បានលើកឡើងផងដែរថា តំបន់ប៉ែកខាងជើង ជាពិសេសនៅខណ្ឌព្រែកព្នៅ បើធៀបនឹងខណ្ឌកណ្ដាលក្រុង អត្រាកំណើនដីធ្លីមានខ្ពស់ជាង។ ការឡើងខ្ពស់នេះ ពីព្រោះតែមានតម្រូវការច្រើន ទៅលើដីសម្រាប់ប្រើប្រាស់ ដូចជាការអភិវឌ្ឍទៅដីលំនៅឋាន ដីសម្រាប់សាងសង់អគារផ្សេងៗជាដើម។

លោកបន្តថា នៅពេលអនាគតដីធ្លីនៅតំបន់នេះ នឹងកាន់តែមានតម្លៃបន្ថែមទៀត នៅពេលមានការអភិវឌ្ឍ ទៅជាតំបន់ពាណិជ្ជកម្ម ហើយអ្នកវិនិយោគ ក៏នឹងទទួលបានអត្ថប្រយោជន៍ និងប្រាក់ចំណេញបន្ថែមពីការអភិវ ឌ្ឍនៅតំបន់នោះ។

តំបន់ប៉ែកខាងជើង និងតំបន់តាមបណ្ដោយផ្លូវឈ្នះឈ្នះ បាននិងកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងៗ ក្នុងនោះដែរគម្រោងរបស់រដ្ឋមួយចំនួនដូចជាក្រសួង ស្ថាប័ន និងគម្រោងឯកជនជាច្រើន ក៏បានត្រៀមខ្លួនក្នុងការអភិវឌ្ឍ នៅតាមបណ្ដោយផ្លូវសក្ដានុពលមួយនេះដែរ។

មហាវិថីឈ្នះ ឈ្នះ ជាផ្លូវសំខាន់មួយអាចតភ្ជាប់ ទៅផ្លូវក្រវ៉ាត់ក្រុង៣ និងអាចភ្ជាប់ទៅផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ លេខ៣ លេខ២និងផ្លូវជាតិលេខ១ និងជាផ្លូវដ៏សំខាន់ សម្រាប់បញ្ជៀសការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញផងដែរ៕

នាយករដ្ឋមន្រ្តីចិន: ប្រទេសចិនពិបាកនឹងសម្រេចគោលដៅកំណើន សេដ្ឋកិច្ច៥,៥ភាគរយនៅឆ្នាំនេះ

ដោយៈសុខុម

ប៉េកាំង: លោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃសុក្រ ទី១១ មីនា នេះបានលើកឡើងថា ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ច(GDP) ប្រមាណ៥,៥%ក្នុងឆ្នាំ២០២២ នេះពិតជាមិនងាយស្រួលឡើយ សម្រាប់សេដ្ឋកិច្ចយក្សដូចជាសេដ្ឋកិច្ចរបស់ប្រទេសចិន។

កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានបន្ទាបគោលដៅកំណើន GDP របស់ខ្លួនមកនៅត្រឹមប្រមាណ៥,៥%សម្រាប់ឆ្នាំនេះ នៅពេលឧបសគ្គនានារួមទាំងការងើបឡើងវិញ ដែលមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការដាំក្បាលចុះក្នុងវិស័យអចលនទ្រព្យដ៏ធំសម្បើមរបស់ខ្លួនផង បានជះផលប៉ះពាល់យ៉ាងខ្លាំងមកលើប្រទេសចិន។

លោកលី ខឹឈាង បានទទួលស្គាល់ថា ប្រទេសចិន កំពុងប្រឈមហានិភ័យ និងបញ្ហាប្រឈមនានា ដែលទាមទារឱ្យអាជ្ញាធរផ្ដល់ការគាំទ្រគោលនយោបាយទូលំទូលាយជាងមុន រួមមាន ទាំងការបញ្ចុះអត្រាពន្ធ និងថ្លៃសេវាសម្រាប់អាជីវកម្មនានាផងដែរ។

លោកគូសបញ្ជាក់ថា “គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច សម្រាប់ឆ្នាំនេះ នឹងត្រូវដាក់ចេញ ដែលមិនត្រឹមតែដោះស្រាយសម្ពាធរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងដើម្បីសម្រេចបាននូវនិរន្តរភាព នៃសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ”។លោកបន្ថែមថា “ប្រទេសចិន មានបញ្ហាជាច្រើននៅឡើយ ដែលត្រូវដោះស្រាយ ដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ គម្លាតប្រាក់ចំណូល និងបំណុលជាដើម ហើយបញ្ហាទាំងអស់នេះចាំបាច់ ត្រូវធ្វើការដោះស្រាយ ដោយភាពម៉ឺងម៉ាត់ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង រួមទាំងនៅឆ្នាំនេះផងដែរ”៕  Reuters៕

ក្រុមហ៊ុនអចលនទ្រព្យចិននាំយកថវិកាឧបត្ថម្ភដល់គម្រោងហេដ្ឋា រចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ

ដោយ: ម៉ាលីស

ព្រះសីហនុ: លោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Cambodia Group Co LTD បានចូលជួបសំដែងការគួរសម និងនាំយកថវិកា ដើម្បីឧបត្ថម្ភដល់ការចាក់អ៊ុតកៅស៊ូអេស៊ី បំពាក់បរិក្ខារផ្លូវថ្នល់ និងចាក់អ៊ុតបេតុងកៅស៊ូអេស៊ីបន្ស៊ីតួផ្លូវ ឱ្យបានរៀបស្មើ លើកំណាត់ផ្លូវលេខ៧០៥ (វិថីក្រុង) នៅក្រុងព្រះសីហនុ។

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកSteven Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក Prince Real Estate Cambodia Group Co LTD ចូលជួបសំដែងការគួរសម និងនាំយកថវិកាចំនួន៥៨,៦៥៥ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភដល់ការចាក់អ៊ុតកៅស៊ូអេស៊ី បំពាក់បរិក្ខារផ្លូវថ្នល់ និងចាក់អ៊ុតបេតុងកៅស៊ូអេស៊ីបន្ស៊ីតួផ្លូវឱ្យបានរៀបស្មើ លើកំណាត់ផ្លូវលេខ៧០៥ (វិថីក្រុង) ចាប់ពីចំណុចខាងមុខព្រះរាជដំ ណាក់ ដល់មុខភោជនីយដ្ឋានឆ្នេរថ្មី ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក Steven Wang បានមានប្រសាសន៍ថា ក្នុងនាមអ្នកវិនិយោគ គឺក្រុមហ៊ុន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍន៍។

ជាមួយគ្នានេះ លោក Steven Wang ក៏បានស្នើសុំ លោកអភិបាលខេត្តជួយគាំទ្រគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក នៅលើទឹកដី នៃខេត្តព្រះសីហនុ ជាពិសេសលើវិស័យអចលនទ្រព្យ។

លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក ដែលតែងតែចូលរួមការងារមនុស្សធម៌ ជាមួយរដ្ឋបាលខេត្ត ជាពិសេសក្រុមហ៊ុនបានមកបណ្តាក់ទុនវិនិយោគលើគម្រោងជាច្រើន នៅខេត្តព្រះសីហនុ និងសូមជូនពរឱ្យក្រុមហ៊ុនបន្តការអភិវឌ្ឍឱ្យទទួលបានជោគជ័យបន្តទៀត៕

តើសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននឹងបន្ថែមបន្ទុកដល់សេដ្ឋកិច្ចចលនទ្រព្យ កម្ពុជាដែរឬទេ?

ដោយៈសុផារី

ភ្នំពេញ: ស្របពេលដែលពិភពលោកបាន និងកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំនេះ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែនបានបន្ថែមបន្ទុកសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។

ប្រមុខថ្នាក់ដឹកនាំកម្ពុជា បានសម្តែងការព្រួយបារម្ភ នូវផលប៉ះពាល់ពីសង្គ្រាមនេះ ដែលបន្ថែមបន្ទុកដល់សេដ្ឋកិច្ច ដែលកំពុងតែចាប់ផ្តើមមានកំណើនរបស់កម្ពុជា។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ ក៏មើលឃើញពីផលប៉ះពាល់ដោយប្រយោលមកលើសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់កម្ពុជាផងដែរ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍នៅថ្ងៃទី១០ ខែមីនានេះថា ព្រឹត្តិការណ៍សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាកម្ពុជាផងដែរ។

លោកឧកញ៉ាបន្តថា “ការបិទខ្ទប់និងកំណើនតម្លៃថាមពល ដែលបណ្តាលមកពីសង្គ្រាមនេះ បានធ្វើឱ្យមានការកើនឡើងនៃអតិផរណា។ ប្រជាជន នឹងបង្វែរការចំណាយលើអ្វី ដែលចាំបាច់ជាមុនសិន ដោយសកម្មភាពការវិនិយោគ ការកំសាន្តនិងត្រូវបានពន្យារពេល”។លោកឧកញ៉ាថា “អតិផរណាឡើងភ្លាម ប្រជាជនគាត់គិតគូរជីវភាពប្រចាំថ្ងៃជាមិនសិន។ អ្វីដែលគាត់ចំណាយ គាត់នឹងផ្អាកការចំណាយ ចំណាយត្រូវ១០០នៅសល់តែ៣០ទៅ៤០ទេ”។

ចំំណែកលោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ទោះបីជាវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរឡើងវិញ ដោយសារស្ថានភាពល្អនៃការគ្រប់គ្រងកូវីដ១៩ក្តី តែបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យនៅកម្ពុជា ដោ​យផ្ទាល់និងដោយប្រយោល ដែលបណ្តាលឱ្យអ្នកវិនិយោគ នៅតែមានការព្រួយបារម្ភ។

លោកស្រីមានប្រសាសន៍ថា “ទោះបីជាអ្នកវិនិយោគមកពីប៉ែកអឺរ៉ុបមិនសូវជាមានច្រើនក្តី  វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា នៅតែរងផលប៉ះពាល់ មិនថាដោយផ្ទាល់ឬដោយប្រយោលទេ”។អ្នកស្រីបន្ថែមថា “ជាក់ស្តែង តម្លៃនៃវត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ សម្ភារៈផ្សេងៗ ទៀតនៅក្នុងវិស័យសំណង់ មានការកើនឡើងខ្ពស់ ដែលប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍ដោយត្រង់”។

លោកស្រីបន្តថា “ប្រសិនបើបណ្តាប្រទេសនៅតំបន់អឺរ៉ុប ទទួលរងនូវផលប៉ះពាល់ពីសង្គ្រាមនេះ នោះកម្ពុជានឹងទទួលរងផលប៉ះពាល់ផងដែរ”។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា វិបត្តិនេះបានធ្វើឲ្យការលក់លំនៅដ្ឋានតាមបុរីនានាធ្លាក់ចុះយ៉ាងខ្លាំង ដែលស្ថានភាពបែបនេះបានធ្វើ ឲ្យ​អ្នកវិនិយោគមួយចំនួនបានពន្យាគំរោងរបស់ពួកគេ ដោយសារស្ថានភាពនៃការលក់ទៅមុខគើម គើមដូចអណ្តើក។

អ្នកឧកញ៉ាបានបន្តថា “វិបត្តិជំងឺកូវីដ អូមីក្រុងក៏ជាផ្នែកមួយសំខាន់ ដែលធ្វើឲ្យការលក់បុរីនានាបានធ្លាក់ចុះផងដែរ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានសម្តែងនូវការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ដោយសារកើនឡើងនៃតម្លៃប្រេង នៅលើពិភពលោក ដែលរុញច្រាន ឱ្យមានការកើនឡើងអតិផរណា ដោយសារកម្ពុជាជាប្រទេសនាំចូលប្រេងទាំងស្រុង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនៃតម្លៃប្រេងនេះ បានបន្ថែមបន្ទុកសេដ្ឋកិច្ច ពីលើផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលអូសបន្លាយជាង២ឆ្នាំមកនេះ។

សម្តេចបន្តថា “សេដ្ឋកិច្ចរបស់កម្ពុជា រងផលប៉ះពាល់ពីកូវីដ១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែសង្គ្រាមរុស្ស៉ី -អ៊ុយក្រែន ហើយកំពុងតែពង្រីក ទៅជាសង្គ្រាមរុស្ស៉ីជាមួយអឺរ៉ុប”។សម្តេចបាន​​បន្តថា “យើងបានមើលឃើញផលប៉ះពាល់ ដល់ពិភពលោកនិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាចរុញអតិផរណា នៅតាមបណ្តាប្រទេសផ្សេងៗឱ្យកើនខ្ពស់ ដោយសារតម្លៃប្រេង”។

ប្រទេសកម្ពុជានិងម៉ាឡេស៊ីចាប់ផ្តើមបើកជើងហោះហើរផ្ទាល់ឡើងវិញចាប់ពីខែមេសាខាងមុខនេះ

ដោយៈ សុផារី

ម៉ាឡេស៊ី់ៈ រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ នឹងចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះតទៅ ដើម្បីស្តារនិងជម្រុញសេដ្ឋកិច្ចឡើងវិញ។

ជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ (ភ្នំពេញ-កូឡាឡាំពួរ) នឹងមានចំនួនពីរជើងជារៀងរាល់ថ្ងៃ ហើយអាចនឹងបន្ថែមទៅតាមតម្រូវការទីផ្សារជាក់ស្តែង។

តាមរយៈសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំក្រុងគូឡាឡាំពួរ នៅក្នុងសប្តាហ៍នេះបានឱ្យដឹងថា ការបើកដំណើរការជើងយន្តហោះអន្តរជាតិឡើងវិញនេះ ដោយពិចារណាផ្អែកលើវិទ្យាសាស្ត្រ និងភាពពិតជាក់ស្ដែងពាក់ព័ន្ធនឹង កូវីដ-១៩ ក៏ដូចជា ការបើកព្រំដែនឡើងវិញរបស់ប្រទេសដទៃទៀត និងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ជាពិសេសឧស្សា​ហកម្មទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩។

សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួន មិនតម្រូវឱ្យធ្វើចត្តាឡីស័ក តែត្រូវធ្វើRT-PCR test ២ថ្ងៃមុនធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី និងធ្វើRapid test(RTK) ពេលមកដល់ប្រទេសម៉ាឡេស៊ី។

សម្រាប់អ្នកដំណើរ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងចាក់មិនទាន់គ្រប់ចំនួន តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ និងធ្វើRT-PCR test ២ថ្ងៃមុនធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី និងធ្វើRapid test (RTK) ពេលមកដល់ប្រទេសម៉ាឡេស៊ី។

ប្រទេសម៉ាឡេស៊ីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួន​ ស្ទើរតែទាំងស្រុងសម្រាប់ភ្ញៀវទេសចរ ចាប់តាំងពីខែមីនាឆ្នាំ២០២០ នៅពេលដែលប្រទេសនេះបានរកឃើញការឆ្លងជំងឺកូវីដ១៩ដំបូងរបស់ខ្លួន៕

ច្រកទ្វារអន្តរជាតិស្ទឹងបត់គ្រោងបើកដំណើរបណ្ដោះអាសន្ន ទោះហេដ្ឋារចនាសម្ព័ន្ធមិនទាន់រួចរាល់ក្តី

ដោយៈសុផារី

បន្ទាយមានជ័យៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជួបពិភាក្សា ជាមួយអភិបាលខេត្តស្រះកែវ ប្រទេសថៃ លោកParinya Phothisat ដើម្បីជួបប្រជុំពិភាក្សាគ្នា ទៅលើការបើកដំណើរការជាបណ្ដោះ​អាសន្ន នូវច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ដើម្បីនាំទំនិញចេញចូល។

គម្រោងដំណើរការជាបណ្តោះអាសន្ន ច្រកព្រំដែននេះធ្វើឡើងស្របពេលគម្រោងសាងសង់ អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានត្រឹមជាង៣០ភាគរយប៉ុណ្ណោះ គិតត្រឹមដំណាច់ឆ្នាំ២០២១នេះ ដែលយឺតជាងផែនការកំណត់ បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ និងកត្តាអាកាសធាតុ។

លោកអ៊ុំ រាត្រី បានមានប្រសាសន៍នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរព័ត៌មានគ្នា ក្នុងគោលបំណងពិភាក្សា លើការបើកដំណើរការជាបណ្តោះអាសន្ន ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិយា​ល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ។

លោកបានបន្តថា “ទោះបីជាអគាររដ្ឋបាលកម្ពុជា សម្រេចបានត្រឹមតែ៤០ភាគរយ និងខាងថៃសម្រេចបាន៩០ភាគរយ ប៉ុន្តែកិច្ចប្រជុំពិភាក្សានេះ គឺពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សា ដើម្បីបើកដំណើរការជាបណ្តោះអាសន្ន សម្រាប់ដឹកទំនិញចេញចូល”។

យ៉ាងណាក្តី បើតាមការលើកឡើងរបស់លោកអ៊ុំ រាត្រី បានឱ្យដឹងថា ភាគីទាំងពីរ មិនទាន់មានការសម្រេចថា បើកឱ្យដំណើរការថ្ងៃណា ពេលណានោះទេ ដោយរងចាំគោលការណ៍រាជរដ្ឋាភិបាល នៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាល សម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយ៕