នាយករដ្ឋមន្រ្តីម៉ាឡេស៊ីមកទស្សនកិច្ចនៅកម្ពុជា និងព៌តមានសំខាន់ៗពីទំនាក់ទំនងកម្ពុជា ម៉ាឡេស៊ីដែលអ្នកគួរដឹង

ដោយៈគង់ សូរិយា

ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃនេះ នឹងអញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងជួបពិភាក្សាការងារ។

ពិធីទទួលស្វាគមន៍ និងពិភាក្សាការងារនេះ នឹងធ្វើឡើងនីវិមានសន្តិភាព។ បន្ទាប់ពីជំនួបពិភាក្សា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមានធ្វើសន្និសីទព័ត៌មានរួមគ្នាផងដែរ។

កិច្ចពិភាក្សាផ្តោតលើបញ្ហាជាច្រើន
យោងតាមក្រសួងការបរទេសកម្ពុជាបានអះអាងថា ជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងលោកដាតុ ស្រ៊ី អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិ និងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

លោក ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីន យ៉ាកុប ធ្លាប់បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រួចម្តងផងដែរ។

លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង នៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។

ដំណើរតាមផ្លួវកាទូត
យោងតាមក្រសួងការបរទេស បានអះអាងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ហើយលោកក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធ​សភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ទស្សនកិច្ចចំខួបលើទី៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ក្រសួងការបរទេស បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញ ទៅមកនៃប្រទេសទាំងពីរ។

ប្រវត្តិនៃទំនាក់ទំនងកាទូត
កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ ប្រទេសទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាជាបន្តបន្ទាប់។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទស្សនកិច្ចនៅម៉ាឡេស៊ីចំនួន៣ដងនៅអំឡុងឆ្នាំ២០១៥ និង២០១៦។ ដោយឡែកភាគីម៉ាឡេស៊ីវិញ មានមេដឹកនាំជាន់ខ្ពស់ជាច្រើនរូបបានមកទស្សនកិច្ចនៅកម្ពុជាផងដែរ មានដូចជា៖បណ្ឌិត តាន់ ស្រ៊ី កូ ស៊ុ គូន សមាជិកព្រឹទ្ធសភា, ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកបណ្ឌិត មហាធៀរ មហាម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០១៩។

ទំហំទុនវិនិយោគ និងពាណិជ្ជកម្ម
សម្រាប់ទំហំវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី មានទំហំធំគួរឱ្យកត់សម្គាល់ផងដែរ។
របាយការណ៍បង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២១ សម្រេចបានជាង៥០០លានដុល្លារអាមេរិក។ ក្នុងនោះទំនិញសំខាន់ៗ ដែលកម្ពុជានាំចូលពីប្រទេសម៉ាឡេស៊ី មានដូចជា ប្រេងឥន្ធនៈ បំពង់ទីប និងទុយោជ័រ ដុំហ្រ្វាំង និងដុំស្ពឺកង់ ក្រណាត់ត្បាញ ភេសជ្ជៈ និងអាហារកែច្នៃពីម្សៅ។

ដោយឡែកទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅម៉ាឡេស៊ីវិញ រួមមាន៖ សម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ូទ័រអគ្គិសនី អង្ករ គ្រាប់ និងសាច់ត្នោត។ ប្រទេសម៉ាឡេស៊ី តែងតែឈរលំដាប់ទី១ ក្នុងចំណោមសមាជិកអាស៊ាន ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ។ ក្នុងនោះរយៈពេល១១ខែឆ្នាំ២០២១ ម៉ាឡេស៊ី នាំអង្ករពីកម្ពុជាជាង ៤ម៉ឺនតោន។

សម្រាប់កាវិនិយោគវិញ គិតត្រឹមឆ្នាំ២០២១ ក្រុមហ៊ុនម៉ាឡេស៊ីចំនួន១៣៤ បានចុះបញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមហ៊ុនធំៗរបស់ម៉ាឡេស៊ី ដែលបានមកវិនិយោគនៅកម្ពុជារួមមាន ក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូណាហ្កា ក្រុមហ៊ុនថាមពល Leader Energy ក្រុមហ៊ុនវិស្វកម្ម Muhibbha, ក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata និង ធនាគារ Maybank និង Campubank។

ប្រទេសម៉ាឡេស៊ី ក៏ជាប្រទេស ដែលមានប្រជាពលរដ្ឋខ្មែរជាច្រើន បានទៅបំពេញការងារផងដែរ។
របាយការណ៍ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរ កំពុងរស់នៅម៉ាឡេស៊ី ទាំងស្របច្បាប់ និងខុសច្បាប់មានចន្លោះពី៣ ទៅ៥ម៉ឺននាក់។

ដោយឡែកចាប់ពីឆ្នាំ១៩៩៨ ដល់ឆមាសទី១ ឆ្នាំ២០២១ ពលករ-ពលការិនីខ្មែរ ដែលបានចេញទៅធ្វើការនៅម៉ាឡេស៊ី មានចំនួន៤៦.៧១៥នាក់ ស្រី៤០.១៥២នាក់។

កម្ពុជា និងម៉ាឡេស៊ី ក៏មានកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យជាច្រើនផ្សេងទៀត ដូចជាវិស័យសន្តិសុខ និងការពារជាតិ វិស័យអប់រំ វប្បធម៌ និងសុខាភិបាលជាដើម៕

ដំណឹងល្អៈ ថ្នាំចាក់ប្រភេទថ្មីព្យាបាលជំងឺកូវីដនឹងមកដល់កម្ពុជានាថ្ងៃទី២៥ ឬ២៧ខាងមុខនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៥ ឬថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ថ្នាំប្រភេទចាក់ថ្មីសម្រាប់ព្យាបាលជំងឺកូវីដ១៩ នឹងមកដល់កម្ពុជាតាមការបញ្ជាទិញ។

សម្តេចតេជោ ហ៊ុន សែនបានលើកឡើងបែបនេះ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិប​តីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ថវិការទិញថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់យកចាក់ជូនប្រជាពលរដ្ឋ គឺមិនអាចពន្យាបាននោះទេ ដូច្នេះត្រូវតែមាននៅក្នុងឃ្លាំងយុទ្ធសាស្ត្រជានិច្ច ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ខណៈនៅថ្ងៃទី២៣ ខែកុម្ភៈនេះជាថ្ងៃបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារមានអាយុ៣ឆ្នាំ”។

សម្តេចតេជោបានបន្តថា ដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ជាសកលនេះ មិនទាន់បញ្ជាក់ថា ថ្ងៃណាទើបបញ្ឈប់ចាក់វ៉ាក់សាំងនោះទេ។ ដូច្នេះ រាជរដ្ឋាភិបាលត្រូវតែមានថវិកាគ្រប់គ្រាន់ សម្រាប់ទិញវ៉ាក់សាំង ជាពិសេសរដ្ឋាភិបាលភិបាល មិនអាចទៅខ្ចី ឬទិញបណ្តាក់ពីគេបានទេ គឺប្រើប្រាស់ថវិកាសុទ្ធទាំងអស់តែម្តង។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ថវិកាសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលត្រូវចំណាយក្នុង១ខែ ជិត៤០លានដុល្លារ គឺត្រូវតែបន្តចិញ្ចឹមបន្តទៀត ខណៈការចំណាយលើការព្យាបាលអ្នកជំងឺ នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័ក គឺត្រូវតែទទួលខុសឱ្យបានត្រឹមត្រូវ ព្រមទាំងមានថ្នាំសម្រាប់ព្យាបាលផងដែរ៕

រដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនដើម្បីកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ដោយ៖គង់ សូរិយា

     ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈ​ការ និងដឹកជញ្ជូនបានថ្លែងថា កម្ពុជាបានក្លាយជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងស្ថិតនៅលើគន្លងឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងកិច្ចប្រជុំខួបលើកទី៧៥ តាមវីដេអូ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤ នៃគណៈកម្មាធិការដឹកជញ្ជូន(ITC​)របស់គណៈកម្មការសេដ្ឋកិច្ច សហប្រជាជាតិសម្រាប់អឺរ៉ុប(ECE)។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ក្នុងអត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យម៧,៧% រវាងឆ្នាំ១៩៩៨ និង២០១៩ ប៉ុន្តែត្រូវបានធ្លាក់ចុះមកនៅត្រឹម៣,១% ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ-១៩  ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានា ដូចជា សេវាកម្ម សំណង់ អចលនទ្រព្យ និងទេសចរណ៍ជាដើម។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខា​ន់នៃការ តភ្ជាប់ការដឹកជញ្ជូន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ផ្តល់ឱកាសសម្រាប់ការងារ ការបើកទីផ្សារ ការផ្គត់ផ្គង់ ធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាន់តែស៊ីជម្រៅនៅជុំវិញពិភពលោក។

ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងការតភ្ជាប់ការដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រីបាន បញ្ជាក់ថា កម្ពុជាបាននិងកំពុងវិនិយោគយ៉ាងច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន៖ ផ្លូវជាតិនិងផ្លូវខេត្តមានប្រវែងសរុប១៨,១២៥ គីឡូម៉ែត្រ ក្នុងនោះ៩៨៩៦គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ(AC) និងផ្លូវបេតុង ឬស្មើនឹង៥៤,៦០ % នៃប្រវែងសរុប ស្ពានធំៗចំនួន២០ត្រូវ បានសាងសង់ អាកាសយានដ្ឋានចំនួន៣ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដាអន្តរជាតិ និងព្រលានយន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។

បន្ថែមពីលើនេះ ផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុកំពុងត្រូវបានសាងសង់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅទីក្រុងហូជីមិញក៏ត្រូវបានសិក្សាផងដែរ។ តាមរយៈកញ្ចប់ថវិកាជាតិ គម្រោងផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានពង្រីក និងជួសជុលស្តារឡើងវិញ និងផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាបលើទឹកដី នៃប្រាង្គប្រាសាទអង្គរវត្ត កំពុងត្រូវបានពង្រីក និងធ្វើឱ្យប្រសើរឡើង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ ត្រឡប់មកវិញផងដែរ។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានសារសំខាន់ មិនត្រឹមតែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារសំខាន់ក្នុងការជួយ ជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីផ្គត់ផ្គង់និងចែកចាយ ទំនិញឱ្យកាន់តែប្រសើ​រ និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ចូលរួម ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានការរីកចម្រើន”៕

Singtel to redevelop Comcentre headquarters for more than S$2 billion

 

SINGAPORE: Singtel has announced plans to redevelop its Comcentre headquarters at an estimated cost of more than S$2 billion, the telco announced on Wednesday (Feb 23).

The building on Exeter Road near Somerset MRT station has been in operation since 1979.

“Envisioned as a smart building of the future incorporating the latest sustainable designs and digital technologies, the next generation office development will house Singtel’s modern new headquarters besides offering progressive and optimised hybrid workplaces to other tenants,” the company said in a press release.

Singtel added that the cost of the development, including land costs, is estimated to be in excess of S$2 billion.

Two developers have been shortlisted in the first phase of the tender based on the quality of their design concept, asset valuation and track record. The tender process will close in March and Singtel said it expects to make the final appointment by May.

As part of its capital recycling strategy, Singtel will divest Comcentre to a joint venture company formed with the appointed developer and hold a majority stake in this joint venture.

“We’re truly excited to be working with the authorities to rejuvenate the Orchard Road precinct to prepare for the post-pandemic world and reinvigorate our future workplaces,” said Singtel CEO Yuen Kuan Moon.

As the anchor tenant of the new development, Singtel will occupy around 30 per cent of the space. The remaining space will be leased out to tenants looking for modern offices in the heart of Orchard Road.

“Maximising the unique development potential of Comcentre will significantly enhance its value in a vicinity where Grade A office developments are in short supply,” said Mr Yuen.
The new Comcentre, which is set to be completed by 2028, is expected to have a total gross floor area of over 110,000 sq m comprising Grade A office buildings, a retail component and Singtel’s existing Orchard Exchange, which houses critical telecom infrastructure.

“It is planned to be well integrated with the surrounding neighbourhood and will cater for a future underground connection to Somerset MRT,” said the telco.

“Singtel has also obtained in-principle approval from the Singapore Land Authority to extend the lease on all the lots that make up Comcentre to 2089.”

Singtel will relocate from Comcentre in 2024 in preparation for the redevelopment and employees will shift to temporary spaces at other Singtel premises.

Source: CNA

ក្រុមហ៊ុនSingtel គ្រោងបោះទុនជាង២ពាន់លានដុល្លារអភិវឌ្ឍន៍ការិយា​ល័យកណ្ដាលរបស់ខ្លួននៅអគារComcentre

ដោយៈសុខុម

សឹង្ហបុរី: ក្រុមហ៊ុនទូរគមនាគមន៍សិង្ហបុរី Singtel នៅថ្ងៃពុធ ទី២៣ កុម្ភៈ នេះបានប្រកាសផែនការបោះទុនវិនិយោគ រហូតដល់ទៅជាង២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍការិយាល័យកណ្ដាលរបស់ខ្លួន នៅអគារកប់ពពក Comcentre ឡើងវិញ។

អគារ៣២ជាន់ ដែលមានកម្ពស់១៤០ម៉ែត្រ ស្ថិតនៅតាមបណ្ដោយផ្លូវ Exeter Road ក្បែរស្ថានីយរថភ្លើងក្រោមដី Somerset MRT នេះត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ។

ក្រុមហ៊ុនSingtel បានបញ្ជាក់ថា ការចំណាយលើការអភិវឌ្ឍការិ​យាល័យកណ្ដាលរបស់ខ្លួនឡើងវិញនេះ ត្រូវបានប៉ាន់ប្រមាណថាការចំណាយលើស២ពាន់លានដុល្លារ។

ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន២ ត្រូវបានជ្រើសរើសឱ្យជាប់ ក្នុងបញ្ជីសម្រាំង (Shortlist) រួចហើយនៅក្នុងការដេញថ្លៃដំណាក់កាលដំបូង។ ដំណើរការនៃការដេញថ្លៃនេះ នឹងបិទបញ្ចប់នៅខែមីនា ហើយក្រុមហ៊ុនSingtel និយា​យថា ខ្លួនរំពឹងថា ការជ្រើសរើសក្រុមហ៊ុនអភិវឌ្ឍន៍នៅវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅខែឧសភា។

ក្នុងនាមជាអ្នកជួលដ៏ធំ នៃគម្រោងអភិវឌ្ឍន៍ថ្មីនេះ ក្រុមហ៊ុន Singtel នឹងកាន់កាប់ប្រមាណ៣០% នៃផ្ទះលំហរបស់អគារទាំងមូល ហើយសល់ប៉ុន្មានជួលឱ្យទៅក្រុមហ៊ុនផ្សេងៗទៀត។

យោងតាមការរំពឹងទុក អគារ Comcentre ថ្មីនេះដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ នឹងមានផ្ទៃសរុបជាង១១០.០០០ម៉ែ​ត្រ​ការ៉េ ដែលរួមមានអគារការិយាល័យកម្រិតA ហាងលក់រាយ និងក្រុមហ៊ុន Singtel ផងដែរ៕ CNA៕

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

ដោយ៖ សូរិយា

សៀមរាប៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕

សម្តេចបញ្ជាទៅគ្រប់ថ្នាក់ដឹកនាំគ្រប់ក្រសួង និងស្ថាប័ន សន្សំសំចៃដើម្បីត្រៀមថវិកាប្រយុទ្ធប្រឆាំងកូវីដ១៩

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចបានបញ្ជាទៅគ្រប់ថ្នាក់ដឹកនាំគ្រប់ក្រសួង និងស្ថាប័ន ត្រូវចេះគិតគួរក្នុងការចំណាយនាសម័យកាលកូវីដ-១៩ ដូច្នេះចំណាយណាមិនចាំបាច់ កុំចំណាយ។ គម្រោងមិនចាំបាច់ទាំងឡាយរបស់រដ្ឋ ដែលមិនទាន់ចាប់ផ្តើមសាងសង់ ត្រូវពន្យាពេលសិន ដោយរង់ចាំឆ្លងផុតដំណាក់កាលកូវីដ១៩សិន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈនេះថា បច្ចុប្បន្នរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជិត ៤០លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ងាយរងគ្រោះក្នុងវិបត្តិកូវីដ១៩នេះ។

កាលពីមុន កម្ពុជារកចំណូលបាន ហើយអាចសន្សំសំចៃ ជាហេតុធ្វើឱ្យកម្ពុជាអាចមានប្រាក់សន្សំខ្លះៗបាន ដើម្បីត្រៀមបម្រុងទុកនៅពេលមានការចាំបាច់ ឧទាហរណ៍ដូចជា ក្នុងវិបត្តិជំងឺកូវីដ១៩ជាដើម តែនៅពេលនេះ ចាប់តាំងពីកូវីដ១៩ វាយប្រហារ ការចំណាយកាន់តែកើនឡើងនិងមិនគ្រប់គ្រាន់ទេ ដូច្នេះសម្តេចសូមស្នើនិងដាក់បទបញ្ជាទៅកាន់ស្ថាប័ននិងអជ្ញាធរជាតិ ទាំងថ្នាក់លើនិងថ្នាក់ក្រោម សូមធ្វើការសន្សំសំចៃតាមតែអាចធ្វើបាន។

សម្តេចថ្លែងថា “ចាប់តាំងពីកូវីដ១៩ វាយប្រហារមក យើងរកប្រាក់ចំណាយមិនគ្រប់គ្រាន់ទេ ទោះបីក្នុងមួយខែយើងរកបានលើស៤០០លានក៏ដោយ តែការចំណាយមិនគ្រប់គ្រាន់ទេ។ […] ចឹងខ្ញុំសូមចេញបទបញ្ជាថា បើទោះបីថាមានគម្រោងរួចហើយ តែបើពន្យាបាន ពន្យាសិនទៅ ចាំកូវីដថយក្រោយសិនទៅ។ បើមិនអញ្ចឹងទេ គិតតែពីចាយ មិនមើលពីប្រភពចំណូលដែលបានថយ”។

សម្តេចថ្លែងបន្តថា “លុយត្រូវទិញវ៉ាក់សាំងមកចាក់ឱ្យប្រជាជន នេះពន្យាក៏មិនបានទេ ត្រូវតែមានចាក់ឱ្យប្រជាជន។ […] ការចំណាយលើការព្យាបាលអ្នកជំងឺតាមមណ្ឌលត្រូវតែមានឱ្យបានត្រឹមត្រូវ”។

សម្តេចតេជោបានដាក់បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យលើការស្នើសុំធ្វើគម្រោងនានា ដែលមិនចាំបាច់ ត្រូវផ្អាកសិន ដើម្បីកាត់បន្ថយការចំណាយ៕

ស្ថាប័នវាយតម្លៃសំណង់ពិភពលោក៖ វិស័យសំណង់នៅកម្ពុជាមានភាពល្អប្រសើរ ក្នុងឆ្នាំ២០២២នេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ស្ថាប័នវាយតម្លៃសំណង់ពិភពលោកតាមរយៈ GlobalData’s Construction Project Momentum Index បានវាយតម្លៃ វិស័យសំណង់នៅកម្ពុជា ថាមានភាពល្អប្រសើរ ដោយបានទទួលពិន្ទុ ០,៨២ នៅក្នុងខែមករា ឆ្នាំ២០២២នេះ។

បើយោងតាមរបាយការណ៍ GlobalData’s Construction Project Momentum Index ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបានឱ្យដឹងថា ទោះរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ក្តី វិស័យសំណង់នៅកម្ពុជា ត្រូវបានមើលឃើញថាមានបញ្ហាតិចតួចបំផុត។ សម្រាប់ពិន្ទុសន្ទស្សន៍នៃវិស័យសំណង់របស់កម្ពុជាមានការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដោយនៅក្នុងខែមករា ឆ្នាំ២០២២នេះ បានទទួលពិន្ទុ ០,៨២ កើនឡើងពី ០,៤៧ នៅក្នុងខែធ្នូ ឆ្នាំ២០២១។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា វិស័យសំណង់នៅអាស៊ីអាគ្នេយ៍មានស្ថានភាពយ៉ាប់យឺនជាងនៅក្នុងតំបន់ផ្សេងទៀតក្នុងពិភពលោក។ យ៉ាងណាក្តី ស្ថានភាពកំពុងប្រសើរឡើងបណ្តើរៗហើយ ដោយក្នុងខែមករា ឆ្នាំ២០២២នេះ អាស៊ីអាគ្នេយ៍បានទទួលពិន្ទុសរុប ០,៥ នៅក្នុងសន្ទស្សន៍សន្ទុះនៃគម្រោងសាងសង់។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលមានបញ្ហាប៉ះពាល់ខ្លាំងបំផុតនោះគឺប្រទេសវៀតណាម ខណៈពិន្ទុសន្ទស្សន៍នៃវិស័យសំណង់ក្នុងខែមករា ឆ្នាំ២០២២នេះ ទទួលបានត្រឹមតែ ០,១៨ តែប៉ុណ្ណោះ។

ចំណែកសន្ទស្សន៍នៃវិស័យសំណង់របស់ប្រទេសមហាអំណាចធំៗ ដូចជា ប្រទេសចិន ទទួលបានពិន្ទុ ០,៩៩ ដែលត្រូវបានវាយតម្លៃខ្ពស់ថា មានស្ថានភាពល្អប្រសើរជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក និងបន្តស្ថិតក្នុងស្ថានភាពល្អជាបន្តបន្ទាប់ ដោយភាពល្អប្រសើរនេះជម្រុញដោយសារវិស័យថាមពលនិងបរិក្ខារប្រើប្រាស់៕

Long Thanh International Airport

 

Vietnam’s National Assembly’s Economic Committee approved the construction of the Long Thanh International Airport (LTIA) in October 2014. The new airport is proposed to be built in Long Thanh, Dong Nai Province, located in Southern Vietnam, approximately 45km north-east of Ho Chi Minh City.

The airport will be built on 5,000ha of land and will be designed to have an annual capacity of more than 100 million passengers. It will be capable of handling large and modern aircraft such as A380 and five million tonnes of cargo a year. The construction is scheduled to start in 2017 and is expected to be fully completed by 2035.

Approximately 10,000 people from the six communes of Long Thanh province will be displaced for the construction.

The proposed airport has the potential to become a major transport hub and an important entry point to Indochina region in south-east Asia and surrounding ASEAN countries. It is being promoted as ‘Vietnam’s Global Gateway City’ by the Vietnamese Government.

Long Thanh International Airport importance and financing
The Economic Committee proposed the new airport at Dong Nai to ease the pressure on the Tan Son Nhat International Airport located in Ho Chi Minh City.

The new airport is expected to serve 90% of international and 20% of domestic flights of Vietnam, reducing overburden on the Tan Son Nhat International Airport.

“The proposed airport has the potential to become a major transport hub and an important entry point to Indochina region in south-east Asia and surrounding ASEAN countries.”
The total investment on the new airport is estimated to be $18.7bn. The project will be developed in three phases. The first phase will cost the government approximately $7.8bn, whereas the second and third phases are estimated to cost $3.8bn and $7bn respectively.

The Airports Corporation of Vietnam (ACV) will invest $235.34m on the project. The government will borrow $2.25bn of official development assistance (ODA) loans for the first phase. Government funding and ODA loans will be used to build the airport infrastructure, while private funding will be used to build the passenger terminal.

Construction
The master plan for new airport was prepared by ADPi on behalf of JAC (Japan Airports Consultants). ADPi is also responsible for architectural concepts for the four main buildings of the first phase, consisting of the passenger terminal building, air traffic control tower, aircraft rescue and firefighting station, and the airport authority offices.

The Vietnamese Prime Minister approved for project in June 2011. Construction works under the Phase I will be completed over two phases, Phase 1A and Phase 1B. Phase 1A will see the construction of the main terminal and one runway by 2023, allowing the airport to initially serve 17 million passengers a year.

Phase 1B will see the completion of two wings of the main terminal and the second runway by 2025. Additional infrastructural facilities to be built in this phase include taxiways, parking area, operation management area, air traffic management area, auxiliary area, a passenger terminal with a capacity of 25 million passengers a year and a cargo terminal with an annual capacity of 1.2 million tonnes a year.

The number of runways will increase to three in the second phase, which will be completed by 2030. The airport’s capacity will also be doubled to 50 million passengers and 1.5 million tonnes of cargo a year.

In the third phase, the passenger capacity will reach 100 million a year with four terminals functioning by 2035.

Additional facilities
The government has also planned for the construction and upgradation of road and rail routes to connect the new terminals for convenient travel. The roads connecting Ho Chi Minh City to Long Thanh and Vung Tau to Bien Hoa will be completed by 2020.
The express train route connecting Nha Trang and Ho Chi Minh City is expected to be completed by 2030.

Source: Airport Technology

អាកាសយានដ្ឋាន Long Thành តម្លៃជាង១៦ពាន់លានដុល្លារ បញ្ចប់ការសាងសង់ដំណាក់កាលទី១មុនផែនការកំណត់

ដោយ៖ សុខុម

ហាណូយ: លោក Lại Xuân Thanh ប្រធានក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម (Airports Corporation of Việt Nam) ហៅកាត់ ACV បានប្រាប់កាសែត Giao thông ថា ដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh តម្លៃ១៦,៣ពាន់លានដុល្លារអាមេរិក ពេលនេះត្រូវបានរំពឹងថានឹងបញ្ចប់មុនផែនការកំណត់៣ខែ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃពុធ ទី២៣ កុម្ភៈ នេះឱ្យដឹងថា ការបញ្ចប់មុនផែនការនេះ ដោយសារនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính បានចាត់វិធានការពន្លឿនគម្រោងអាកាសយានដ្ឋាននៅខេត្ត Đồng Nai ភាគខាងត្បូងនេះក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីតាំងគម្រោងកាលពីសប្តាហ៍មុន។

ក្រុមហ៊ុនសាជីវកម្ម ACV គឺជាអ្នកវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិមួយនេះដែលមានសារៈសំខាន់ខ្លាំងមិនត្រឹមតែសម្រាប់វិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៃអាកាសយានដ្ឋាននេះត្រូវបានរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ចំណែកឯការសាងសង់ស្ថានីយចំណត (Terminal) នៃអាកាសយានដ្ឋាននេះនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។

បន្ទាប់ពីអ្វីៗត្រូវបានតភ្ជាប់សព្វគ្រប់ គឺដល់ពេលដែលត្រូវដាក់ឱ្យដំណើរការសាកល្បង។ ហើយកិច្ចការតភ្ជាប់នេះអាចនឹងប្រើពេលចន្លោះពី៣ខែដល់៦ខែ។

ដូចនេះ ដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋាននេះនឹងត្រូវបញ្ចប់ស្របនឹងខួបអនុស្សាវរីយ៍លើកទី៨០ នៃទិវាបុណ្យជាតិនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ដែលលឿនជាងការគ្រោងទុក៣ខែ៕