Siem Reap-Battambang Road location is revealed

By: Jessica

Battambang: The location connecting main national road from Siem Reap to Battambang province has gradually revealed specific information.

Mr. In Dara, President of KW Battambang, said by telephone on the afternoon of January 4 that the national road connecting the above base has been revealed by specific officials. This road will be dragged out of Siem Reap crosses the Tonle Sap River and leads to Battambang City, located in Otaki area, connecting to Ring Road 2 in Thmor Kol District, Battambang Province.

“Due to the clear development plans of the government and the private sectors, the real estate market in Battambang is increasing, especially the flow of land sales,” he said. “Obviously, the price of land in Ring Road 2 area is between $25 and $150 per square meter, depending on the location and actual size of the land,” he said.

Mr. In Dara said some big projects such as the project of Neak Ouknha Leng Navatra has already started to build houses, while the second project is gradually filling the land and most of buyers are Battambang residents, which covers 50% and another 50% are from Pursat, Banteay Meanchey, Poipet and Phnom Penh.

Oknha Phou Puy, President of Battambang Provincial Chamber of Commerce, also said the location of the road base claimed by the officials is in Otaki area in Thmor Kol district, Battambang province, where the road from Siem Reap connects to Battambang province.

“With the economic growth and the increase in the living standards of people, Battambang province has made great progress in the real estate sector, especially affordable houses and leisure houses,” he said.

ការអភិវឌ្ឍតំបន់លំហែកាយឃើញនឹងមានកំណើនខ្ពស់នៅឆ្នាំនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍដី និងផ្ទះលំហែរ នៅក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា កាន់តែមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ ការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ ក៏ត្រូវបានមើលឃើញថា មានសកម្មភាពកាន់តែច្រើនផងដែរ ដែលធ្វើឱ្យតម្រូវការដីសម្រាប់អភិវឌ្ឍន៍ក៏កាន់តែច្រើន។

ជាការកត់សម្គាល់អ្នកអភិវឌ្ឍន៍ដីឡូត៏ និងផ្ទះលំហែកាយខ្នាតតូចធំបាននិងកំពុងសម្រុកអភិវឌ្ឍន៍ ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសពីការបើកប្រទេស និងបើកសកម្មភាពសេដ្ឋកិច្ច កាន់តែទូលាយឡើងវិញ ក្នុងនោះខេត្ត ដែលមានសក្ដានុពលខ្ពស់លើវិស័យនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ និងមានការរៀបចំដីសម្រាប់អភិវឌ្ឍន៍កាន់តែច្រើន។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានមើលឃើញថា ក្នុងបរិបទកូវីដ១៩គឺជាបទពិសោធន៍មួយ សម្រាប់អ្នកមានលុយ ហើយចូលចិត្តដើរលេង តែពួកគាត់មិនអាចដើរលេងបាន ដោយសារតែវិធានការរឹតបន្តឹងចេញចូលក្រៅប្រទេស ដូច្នេះអ្នកមានលុយក៏បានបង្វែរ ទៅរកការធ្វើដំណើរកម្សាន្តក្នុងប្រទេសវិញ ធ្វើឱ្យតម្រូវការនៃការអភិវឌ្ឍលំនៅឋានលំហែកាយ នៅកម្ពុជាជាពិសេសនៅខេត្ត ដែលមានសក្ដានុពលទេសចរណ៍ មានតម្រូវការខ្ពស់ជាងមុន។

លោក ប៊ូ សេងហួ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យCentury 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការអភិវឌ្ឍទៅលើតំបន់លំហែរកាយនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានមើលឃើញថា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ និងមានគម្រោងអភិវឌ្ឍន៍ដីលំហែកាន់តែច្រើន ដោយពួកគេបានយកដីចំការពុះជាឡូត៏ ដែលមានទំហំធំៗហើយលក់ជូនអតិថិជន ដើម្បីអភិវឌ្ឍន៍ជាផ្ទះលំហែកាយ និងដាំដំណាំជុំវិញផ្ទះជាដើម ។

លោកបន្តថា “ទីតាំងដែលមើលឃើញថា ទទួលបានការអភិវឌ្ឍជាតំបន់លំហែគេមើលឃើញថា  ងាកទៅតំបន់ភ្នំ ដូចជា នៅជិតតំបន់ពេជ្រនិល តំបន់គីរីរម្យ ជាពិសេសនៅតំបន់ដែលនៅជិតកន្លែងកម្សាន្តច្រើន”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា ជាច្រើនក៏បានឱ្យដឹងថា ការអភិវឌ្ឍតំបន់លំហែរ នៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានការពេញនិយមខ្លាំង នៅពេលដែលកំណើនប្រាក់ចំណូលរបស់ពលរដ្ឋ ក្នុងប្រទេសកម្ពុជាកាន់តែកើនឡើង ហើយមានផ្ទះផ្ទាល់ខ្លួនមួយជាអចិន្ត្រៃយ៍។ ពលរដ្ឋកម្ពុជាកាន់តែច្រើននឹងស្វែងរកផ្ទះទី២ ដើម្បីសម្រាកកម្សាន្តនៅក្នុងពេលសម្រាកពីការងារឬនៅថ្ងៃចុងសប្ដាហ៍។

គំរោងដីឡូត៍ និងផ្ទះលំហែរកាយបែបរមណីយដ្ឋាន បាននិងកំពុងរីកចម្រើនខ្លាំង ខេត្តកំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុងជាដើម។

ជាក់ស្តែងគំរោងគំរោងGreen Zone Residence ស្ថិតនៅក្បែរតំបន់ផ្លូវជាតិលេខ៥១ កំពុងទទួលបានការចាប់អារម្មណ៍ជាមួយម៉ូតផ្ទះ និងហេដ្ឋារចនាសម្ព័ន្ឋដែលបានរៀបចំមានដូចជាសួនច្បារ សួនកំសាន្ត  ដើមឈើ ដែលធ្វើឲ្យអ្នករស់នៅ ផ្សារភ្ជាប់ជាមួយនឹងបរិស្ថានបៃតង និងខ្យល់អាកាសបរិសុទ្ឋ៕

តម្លៃប្រេងលើទីផ្សារអន្តរជាតិបន្តហក់ឡើងថ្លៃលើស៩០ដុល្លារអាមេរិក ក្នុង១បារ៉ែលនៅថ្ងៃសុក្រនេះ

ដោយៈសុខុម

សឹង្ហបុរី: ប្រេងបានបន្តហក់ឡើងថ្លៃ លើស៩០ដុល្លារអាមេរិក នៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ ដោយសារការព្រួយបារម្ភ រយៈពេលវែងអំពីការផ្គត់ផ្គង់ និងស្របពេលអាកាសធាតុត្រជាក់ខ្លាំង កំពុងវាយប្រហារទូទាំងសហរដ្ឋអាមេរិក ដែលគំរាមកំហែងបន្ថែមទៀត ដល់ការផ្គត់ផ្គង់ប្រេងដ៏ផុយស្រួយ។

ប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានហក់ឡើងថ្លៃ១៦សេន ឬ ស្មើនឹង០,២ ដល់៩១,២៧ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានហក់ឡើងថ្លៃ១,១៦ដុល្លារអាមេរិក ក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បត្តិ៍ ទី៣ កុម្ភៈ។

ប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃ២៨សេន ឬ ស្មើនឹង០,៣%ដល់៩០,៥៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។

ប្រេងនៅលើទីផ្សារអង់គ្លេស និងលើទីផ្សារសហរដ្ឋអាមេរិក បានបន្តហក់ឡើងថ្លៃ៧សប្ដាហ៍ជាប់ៗគ្នា។

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុនអាមេរិក OANDA បានលើកឡើងថា “ប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃលើស៩០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បន្ទាប់ពីអាកាសធាតុដ៏សែនត្រជាក់នៅតំបន់ Arctic បានធ្វើដំណើរទៅដល់រដ្ឋតិចសាស និងបានធ្វើឱ្យផលិតកម្មប្រេងមួយចំនួននៅ Permian Basin ត្រូវអាក់ខាន”។

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅអឺរ៉ុបខាងកើត និងតំបន់មជ្ឈិមបូព៌ា ក៏ជាកត្តាជំរុញឱ្យប្រេងហក់ឡើងថ្លៃខ្លាំងដែរ ដោយប្រេងនៅលើទីផ្សារអង់គ្លេស បានហក់ឡើងថ្លៃរហូតដល់១៧% និងនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃរហូតដល់២០% គិតរហូតមកទល់នឹងពេលនេះ៕ The Egde Markets៕

ដំណឹងល្អៈផ្លូវតភ្ជាប់ពីក្រុងសៀមរាប តភ្ជាប់មកកាន់ក្រុងបាត់ដំបងបង្ហាញទីតាំងហើយ

ដោយៈជេស៊ីកា

បាត់ដំបងៈ ផ្លូវជាតិដ៏សំខាន់ ដែលតភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបង និងភ្ជាប់ទីតាំងនៅតំបន់ណា បានបង្ហាញព៌តមានជាក់លាក់់បណ្តើរៗហើយ។

លោកអ៉ិន ដារ៉ាប្រធានក្រុមហ៊ុនKW Battambangបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៤ មករានេះថា ខ្សែផ្លូវជាតិតភ្ជាប់ពីមមូលដ្ឋានខាងលើនេះ ត្រូវបានបង្ហើបឲ្យដឹងពីមន្រ្តីជាក់លាក់ហើយ ដោយផ្លូវនេះនឹងអូសចេញពីក្រុងសៀមរាប ឆ្លងកាត់ទន្លេសាប និងឆ្ពោះមកក្រុងបាត់ដំបង ដោយស្ថិតនៅតំបន់អូរតាគី ដែលភ្ជាប់គ្នាជាមួយផ្លូវក្រវ៉ាត់ក្រុងទី២ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកបន្តថា “”ដោយសារផែនការអភិវឌ្ឍន៍ច្បាស់លាស់ របស់រដ្ឋាភិបាល និងវិស័យឯកជនបាននិងកំពុងធ្វើឲ្យ ទីផ្សារអចលនទ្រព្យក្រុងបាត់ដំបងកើនឡើង ពិសេសចរន្តទិញលក់ដីធ្លីបានកើនឡើង”។ លោកបន្តថា “ជាក់ស្តែងតម្លៃដីនៅតំបន់ក្រវ៉ាត់ក្រុងទី២ មានតម្លៃចន្លោះពី២៥ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំាំងនិងទំហំដីជាក់ស្តែង”។

លោកអ៉ិន ដារ៉ាបានបន្តថា គំរោងធំៗមួយចំនួនដូចជាគំរោងរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាទីមួយបានចាប់ផ្តើមសាងសង់ផ្ទះរួចហើយ ខណៈគំរោងទី២កំពុងចាក់បំពេញដីបណ្តើរៗ ហើយអ្នកទិញលំនៅដ្ឋានភាគច្រើនជាអ្នកក្រុងបាត់ដំបង ដែលគ្របដណ្តប់៥០ភាគរយ និង៥០ភាគរយទៀតជាប្រជាពលរដ្ឋមកពីខេត្តពោធិសាត់ បន្ទាយមានជ័យ ក្រុងប៉ោយប៉ែតនិង​រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកឧកញ៉ាភួ ពុយប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីតាំងផ្លូវដែលលោកទទួលបានពីក្រុមមន្រ្តីគឺស្ថិតនៅតំបន់អូរតាគី ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង គឺជាចំណុចដែលផ្លូវពីក្រុងសៀមរាប ត្រូវតភ្ជាប់មកកាន់ខេត្តបាត់ដំបង។

លោកបន្តថា “ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំនើនជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យខេត្តបាត់ដំបង មានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសផ្ទះតម្លៃសមរម្យ និងប្រភេទផ្ទះលំហែរ៕

ភាគហ៊ុនFacebook ធ្លាក់ថ្លៃជាង២៣០ពាន់លានដុល្លារបំបែកកំណត់ត្រាការធ្លាក់ចុះតម្លៃដ៏ធំបំផុត

ដោយៈ សុផារី

អាមេរិកៈ តម្លៃភាគហ៊ុនក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានធ្លាក់ចុះជាង២៣៧ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍នេះ ដែលជាការធ្លាក់ចុះដ៏ធំបំផុត ក្នុងរយៈពេលមួយថ្ងៃនៅក្នុងប្រវត្តិសាស្រ្តនៃទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក។

ការធ្លាក់ចុះរបស់ក្រុមហ៊ុន Meta ព្រោះប្រាក់ចំណូលដែលតិចជាងការរំពឹងទុក បានកើនឡើងដល់កំពូលកំណត់ត្រា វ៉ាដាច់ក្រុមហ៊ុន Apple ដែលតម្លៃទីផ្សារភាគហ៊ុន ធ្លាប់បានធ្លាក់ចុះដល់១៨២ពាន់លានដុល្លារ ក្នុងខែកញ្ញា ឆ្នាំ២០២០កន្លងមក។

ការធ្លាក់ចុះនេះ កើតឡើងនៅពេលដែលក្រុមហ៊ុន កំពុងដឹកនាំអាជីវកម្មបច្ចុប្បន្នរបស់ខ្លួន មាន Facebook Instagram និង WhatsApp ឆ្ពោះទៅរកបច្ចេកវិទ្យាពិភពនិម្មិតថ្មីmetaverse។

លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃពុធថា Meta មានខាតបង់ ទឹកប្រាក់សុទ្ធចំនួន១០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលបណ្តាលមកពីការវិនិយោគរបស់ Meta លើ metaverse។

កន្លងមកទីផ្សារភាគហ៊ុនរបស់ Facebook ធ្លាប់ធ្លាក់ចុះខ្ពស់បំផុតចំនួន១១៩ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ដែលបណ្តាលមកពី Facebook បានព្យាករណ៍ប្រាក់ចំណូលទាប ជាងការប៉ាន់ស្មានរបស់អ្នកវិភាគ៕

គេហទំព័រPropertyarea និងCambodiafinancial timesនឹងចាប់ផ្តើមផ្សាយបន្តផ្ទាល់ព៌តមាននៅថ្ងៃទី៧ កុម្ភៈខាងមុខនេះ

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ដោយទទួលបានការគាំទ្រពីមិត្តអ្នកអានជាតិ និងអន្តរជាតិ Facebook Page នៃគេហទំព័រProperty Area Asia, Cambodia Financial Times​នឹងរៀបចំកម្មវិធីLiveបន្តផ្ទាល់ នូវព៌តមានពិសេសពេលល្ងាច ដោយចាប់ផ្តើមពីម៉ោង៧,២០នាទីយប់ ចាប់ពីថ្ងៃទី៧ កុម្ភៈខាងមុខនេះ ។

កម្មវវិធីផ្សាយបន្តផ្ទាល់ពិសេសនេះ នឹងឈរនៅលើមាតិកាសំខាន់ៗរួមមានអចលនទ្រព្យ សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ និងព៌តមានអន្តរជាតិដោយឈរលើវេទិកាដែលមានឈ្មោះ “Property &Financial Today”។

សហស្ថាបនិកនិងជាអគ្គនាយក នៃគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើននៃបច្ចេកវិទ្យា និងនិន្នាការនិយមការស្តាប់ព៌តមានច្រើនជាងការអាន នៅលើគេហទំព័រនិងFacebook Page បានសម្រេចឲ្យយើងពង្រីកមូលដ្ឋាន នៃការចែកចាយព៌តមានរបស់យើងឲ្យបានទូលំទូលាយដល់មិត្តអ្នកអាន និងអ្នកស្តាប់ ដើម្បីទទួលបានចំណេះដឹង ក៏ដូចជា ប្រើ់ប្រាស់សំរាប់ជាមូលដ្ឋានសម្រេចចិត្តរបស់ខ្លួន។

លោកបន្តថា “នៅពេលយើងឈរនៅមួយកន្លែង មានន័យថាយើងកំពុងដើរថយក្រោយ ហេតុនេះទន្ទឹមនឹងការគាំទ្រ ពីមិត្តអ្នកអាចរយៈពេលជិត៤ឆ្នាំមកនេះ យើងចាំបាច់បង្កើតផលិតផលព៌តមានថ្មីៗ ដើម្បីពង្រីកចំណេះដឹង ក៏ដូចជា រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផន្តល់ព៌តមានល្អៗដល់សាធារណៈជន និងវិនិយោគិនជាតិ អន្តរជាតិ”។

លោកយិន លាងគង់បានបន្តថា ស្របពេលការប្រកួតប្រជែងលើវិស័យសារគមនាគមមន៍៍កើនឡើង ការឈរលើមូលដ្ឋានវិជ្ជាជីវៈ ក្រមសីលធ៌ម ដោយផ្តល់ព៌តមានពិត លឿន រហ័ស អាចទុកចិត្តបាន គឺជាអ្វីដែលយើង   ផ្តោតជាចម្បង ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយ គឺប្រែក្លាយគេហទំព័រទាំាំងពីរនេះជាវេទិកាសម្រាប់ជាតិ។

លោកបន្តថា “គុណតម្លៃស្នូលរបស់យើង ដែលបានដំណើរការរយៈពេល៤ឆ្នាំកន្លងមក គឺយើងផ្តល់ព៌តមានលឿន រហ័ស អាចទុកចិត្តបាន ពិសេសយើងក្រសោបយកបាន នូវព៌តមានកម្រិតជាតិ អន្តរជាតិធំៗ ទាំងគំរោងអភិវឌ្ឍន៍របស់វិស័យឯកជន និងគំរោងអភិវឌ្ឍន៍ធំៗរបស់រាជរដ្ឋាភិបាល”។ លោកបន្តថា “យើងនឹងបន្តពង្រឹង និងបន្តដើរតួនាទីសំខាន់បន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិដើម្បីអាចយកព៌តមានរបស់យើងជាគោល សម្រាប់វិភាគ និងពិចារណា”។

លោកបានបន្តថ្លែងអំណរគុណដល់ដៃគូសហការ ក្រុមហ៊ុនជាតិ អន្តរជាតិ ដែលគាំទ្រដល់ការផ្សព្វផ្សាយ របស់គេហទំព័ររបស់យើងទាំងផ្នែក    ព៌តមាន ទាំងវីដេអូ និងកិច្ចសម្ភាសន៍ និងសូមថ្លែងអំណរគុណដល់ធនាគារហត្ថា ដែលជាធនាគារឈានមុខគេ ក្នុងចំណោមធនាគារឈានមុខធំៗនៅកម្ពុជា ដែលបានសហការគាំទ្រកម្មវិធីនេះ។

កម្មវិធីនេះនឹងមានការផ្សាយ នៅលើបណ្តាញទំនាក់ទំនងសង្គមមួយចំនួនទៀតផងដែរ ដូចជា Youtube និងTelegram ផងដែរ៕

កម្ពុជាប្តេជ្ញាចិត្តកំណត់ឱ្យមានការប្រើប្រាស់រថយន្ត EVs ក្នុងអត្រា៤០ភាគរយ និងម៉ូតូ EVs ក្នុងអត្រា៣០ភាគរយ ត្រឹមឆ្នាំ២០៥០

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជាបេជ្ញាចិត្តក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០%។

នេះបើតាមការគូសបញ្ជាក់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួនប្រាំរួមមាន ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី អំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជាកំពុងរិះរកវិធី និងរបៀបរបបបំពេញការងារទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្ត អគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

បច្ចុប្បន្ន មានគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំងដោយសហការជាមួយវិនិយោគិនដែលមានសក្កានុពល។

បើតាមលោក ស៊ុន ចាន់ថុល ក្រសួងកំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda NHAM24 និង E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនីជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន៕

ទីផ្សារខុនដូតម្លៃមធ្យមនឹងងើបឡើងក្នុងឆ្នាំនេះ ស្របពេលតម្រូវការក្នុងស្រុកកើនឡើង

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា ទីផ្សារខុនដូនឹងមានការងើបឡើងវិញនៅឆ្នាំនេះ ដោយសារនិន្នាការពីការបញ្ជាទិញ របស់ប្រជាពលរដ្ឋក្នុងស្រុក។

អគ្គនាយកក្រុមហ៊ុនCentury21 Advanveលោកឡុង គឹមសួគ៌បានមានប្រសាសន៍៍ឲ្យដឹង តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី៤ មករានេះថា តម្រូវការខុនដូបាន និងកំពុងងើបឡើងក្នុងទីផ្សារ ស្របពេលចំនួនខុនដូបញ្ចប់ និងដាក់ចូលទីផ្សារបានកើនឡើងច្រើនផងដែរ។

លោកបន្តថា “ខុនដូមានតម្លៃចន្លោះពី៦ទៅ៧ម៉ឺន ជាផលិតផ​លមានការពេញនិយម និងទិញច្រើនពីសំណាក់ពលរដ្ឋក្នុងស្រុក ស្របពេលទីផ្សារជនបរទេស មិនទាន់ងើបឡើងខ្លាំងនៅឡើយទេ”។

លោកឡុង គឹមសួគ៌បានបន្តថា ជាមួយគ្នានេះ ទីផ្សារជួលមិនទាន់ងើបឡើងច្រើននៅឡើយផងដែរ ផ្ទះជួលតម្រូវការនៅមានកម្រិតផងដែរដោយសារក្រុមហ៊ុន ចាប់ផ្តើមអាជីវកម្មថ្មីមិនទាន់មានច្រើន ហើយក្រុមហ៊ុនអន្តរជាតិចូលមកនៅមានកម្រិត ប៉ុន្តែយើងរំពឹងចាប់ពីខែមេសាខាងមុខ ទីផ្សារនឹងងើបឡើងវិញច្រើន។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសារកម្រិតតម្រូវការខុនដូពីជនបរទេស នៅមានកម្រិត ព្រោះពួកគាត់មិនទាន់ចូលមកម្ពុជា បានធ្វើឲ្យអ្នកវិនិយោគខ្មែរ និងជនបរទេសងាកមក ចាប់យកចំណែកទីផ្សារក្នុងស្រុក ជាមួ​យនឹងខុនដូ ដែលមានតម្លៃចន្លោះពី១២០០ ទៅ១៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “យ៉ាងណាយើងមានសុទិដ្ឋិនិយម លើទៅផ្សារនេះ ដោ​យតម្រូវការនឹងងើបឡើងវិញ ស្របពេលជនបរទេស នឹងចូលមកកម្ពុជាបណ្តើរៗ ហើយតម្រូវការក្នុងស្រុកនឹងកើនឡើង”។លោកបន្តថា “ជាមួយនឹងកំនើនតម្រូវការនេះ ការអភិវឌ្ឈនិងតម្លៃខុនដូ នឹងងើបឡើងព្រមគ្នាផងដែរនាឆ្នាំនេះ”៕

Hongkongers snap up property in Taiwan as self-ruled island becomes a popular relocation option

The growing number of Hongkongers moving to Taiwan is likely to boost housing demand in the self-ruled island in the coming years, according to an analyst.

Hong Kong residents accounted for at least a third of homes bought by foreigners in 2019 and 2020, according to the latest available data.

Official data showed that 27,844 Hongkongers were approved by Taipei to gain residency from 2019 to 2021, more than double the 12,220 in the immediately preceding three years from 2016 to 2018. Those who were permitted permanent residency has also risen since 2016.

“Hong Kong residents have always considered Taiwan a popular place to relocate to because of geographical proximity and cultural similarity,” said Sing Tien Foo, professor and director of Institute of Real Estate and Urban Studies at the National University of Singapore. “Hong Kong residents may still find housing prices in Taiwan, especially in second-tier and southern Taiwanese cities, within their affordable range compared to the housing market in Hong Kong.”

Hongkongers have historically been among the largest buyers of offshore property. However, since 2019, when anti-government protests broke out in the city, the number of residents acquiring homes in countries such as Portugal and the United Kingdom has surged. Investment in real estate is one way Hongkongers can gain permanent residency in another country, providing them an option should they decide to relocate.

In the UK, for example, following the fast track residency scheme for those who hold a British National (Overseas) passport, as many as 322,400 Hongkongers were likely to buy homes there until 2025, according to British government estimates.

Just like the UK, Taiwan is perceived to be friendly and sympathetic to Hongkongers who are looking to leave Hong Kong following Beijing’s imposition of a sweeping national security law in 2020.

“[According to] government statistics, we are seeing a significant increase in Hongkongers moving to Taiwan especially in the past three years,” said Andrew Liu, managing director of Colliers Taiwan.

Source: South China Morning Post

Marina Bay Sands expansion to be completed in 2026; S$1.35b hotel renovation in progress

SINGAPORE: The US$3.3 billion expansion of Marina Bay Sands will be completed in 2026, one year after an original 2025 deadline, according to parent company Las Vegas Sands.

A US$1 billion (S$1.35 billion) renovation of Marina Bay Sands’ hotel properties was also announced by Las Vegas Sands CEO and chairman Rob Goldstein at an earnings call last Thursday (Jan 27).

Las Vegas Sands president and COO Patrick Dumont said the company had decided to reinvest in the hotel while it was experiencing “downtime” to enhance the quality of its suites and amenities.

“This will address some of the goals that have been laid out by the Singapore Tourism Board and the Government there, as well as help us address and grow our business in high value tourism,” he said.

When asked about potential disruption during the COVID-19 pandemic, which has delayed construction projects, Mr Goldstein said the renovation was “moving at a really good pace”.

Mr Dumont added that the renovation works were likely to take two years due to the supply of labour and materials.
Mr Goldstein said the company’s confidence in long-term opportunities in Singapore remains “deep”, citing demand for the vaccinated travel lanes (VTL) as a positive indication of recovery.

“It’s a real predictor of what’s going to happen when (Singapore) opens back up. Hopefully, we see it in the first half of the year,” he said.

“It’s a shame. I think we had a real, a positive momentum going that got crushed by the Omicron concerns.”
VTL quotas have been halved since Jan 21, after new ticket sales were frozen from Dec 23 to Jan 20 over fears about the fast-spreading Omicron variant.
With important source markets for tourists opening up, Mr Goldstein added there was hope for a “big bounce” in Singapore.
Earnings of the casino and resort developer, which also owns properties in Macao and Las Vegas, continued to be affected by group size and travel restrictions during the pandemic in the fourth quarter of 2021.

Marina Bay Sands reported an earnings before interest, tax, depreciation and amortisation (EBITDA) gain of US$177 million in the last quarter, a 22.9 per cent increase from 2020.

Net revenue was US$368 million for the quarter, up 6.7 per cent from the preceding year.

For the full year in 2021, Marina Bay Sands reported US$1.37 billion in net revenue, up from US$1.26 billion the year before.
The expansion of Singapore’s two integrated resorts – Marina Bay Sands and Resorts World Sentosa – was announced in 2019. Worth a combined S$9 billion, it is almost two-thirds their initial S$15 billion investment in 2006.
The US$3.3. billion expansions of Marina Bay Sands will feature a performance arena, a fourth tower featuring about 1,000 hotel rooms, a sky roof with a swimming pool and a restaurant. There will also be new ballrooms, exhibition halls and luxury retailers.

Resorts World Sentosa will develop two new attractions at Universal Studios Singapore, named Minion Park and Super Nintendo World, as well as an expanded aquarium, a new waterfront lifestyle complex and two new hotels.

Source: CNA