ក្រសួងបរិស្ថានកំពុងគិតគូរផ្តោតលើវិញ្ញាបនបត្រអគារបៃតងនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន ដឹកនាំដោយលោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ បានដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងនៅកម្ពុជា។

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីសប្តាហ៍មុន មានការចូលរួមពីក្រុមការងារមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកជំនា​ញការអន្តរជាតិ និងតំណាងវិទ្យាស្ថានមេគង្គ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

លោកវ៉ាន់ មុនីនាថ បានលើកឡើងថា ទីក្រុងបានរួមចំណែកប្រមាណជាង៧០% ក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ សំណង់អគារនៅលើពិភពលោកបានប្រើប្រាស់ ថាមពលប្រមាណ៣៥% និងបានបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៣៨% ចំណែកកម្ពុជាក៍ទទួលរងនូវផលប៉ះពាល់ មកពីការរីកលូតលាស់យ៉ាងឆាប់រហ័ស នៃនគរូបនីយកម្ម ដែលបន្ថែមសម្ពាធបន្ថែមលើធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងរបស់កម្ពុជា ដូចនេះអគារបៃតងជាជម្រើស ដ៏មានប្រសិទ្ធភាព ក្នុងការជំរុញប្រសិទ្ធភាពធនធា​ននិងថាមពល ការសន្សំសំចៃទឹក ការកាត់បន្ថយសំណល់ លើកកម្ពស់គុណភាពបរិស្ថាន និងបំពេញតម្រូវការផ្នែកសេដ្ឋកិច្ច បរិស្ថាន សង្គមនិងវប្បធម៌។

កិច្ចប្រជុំ បានពិនិត្យ និងសម្រេចលទ្ធផលសំខាន់ៗ ដូចជាទី១). បានពិនិត្យវឌ្ឍនភាពរួម នៃការរៀបចំ “គោលការណ៍ណែនាំ និងវិញ្ញាបនប័ត្រកម្មសម្រាប់អគារបៃតងនៅកម្ពុជា (CamgCGB)” ទី២). បានពិនិត្យសេចក្តីព្រាងគោលការណ៍ណែនាំ និងវិញ្ញាបនប័ត្រកម្មសម្រាប់អគារបៃតង នៅកម្ពុជា ទី៣). បានពិនិត្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវ CamGCGB ទី៤). បានពិនិត្យសេចក្តីព្រាង ជម្រើសសម្រាប់សំណើរការរៀបចំ ស្ថាប័នសម្រាប់ CamGCGB។

ទី៥). បានពិនិត្យមេរៀនបណ្តុះបណ្តាល CamGCGB សម្រាប់អ្នកជំនាញ ស្ថាបត្យករ វិស្វករ និងសវនករអគារបៃតង និងសាធារណៈជន ទី៦). បានពិនិត្យលក្ខណៈវិនិច្ឆ័យនីមួយៗរបស់ CamGCGB និងជម្រើសក្នុងការរៀបចំស្ថាប័ន គ្រប់គ្រង និងដំណើរការគោលការណ៍ណែនាំ និងវិញ្ញបនបត្រអគារបៃតងនៅកម្ពុជា ទី៧). បានពិនិត្យទៅលើការរៀបចំមេរៀនសម្រាប់ការបណ្តុះបណ្តាលរបស់ CamGCGB និងទី៨). បន្តធ្វើការជ្រើសរើសអគារចំនួន២ ដើម្បីសាកល្បងប្រព័ន្ធ CamGCGB ដើម្បីកែតម្រូវប្រព័ន្ធ CamGCGB ឱ្យបានសមស្រប៕

ទីក្រុងចិនមួយត្រូវបានបិទខ្ទប់ ក្រោយផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ជាថ្មី

ដោយៈសុខុម

ប្រទេសចិនៈ ស្របពេលករណីឆ្លងវីរុសកូវីដ-១៩ កំពុងតែកើនឡើង ទីក្រុងមួយទៀតនៃប្រទេសចិន ត្រូវបានបិទខ្ទប់ បិទសាលារៀន និងផ្អាកសេវាដឹកជញ្ជូនសាធារណៈ ដើម្បីទប់កុំឱ្យរីករាលដាលកាន់តែខ្លាំង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣ មករា។

ទីភ្នាក់ងារព័ត៌មាន Anadolu Agency បានចុះផ្សាយដោយដកស្រង់ប្រភពកាសែតចិន Global Times ថា អាជ្ញាធរក្រុងយូចូវ (Yuzhou) នៃខេត្តហឺណាន (Henan) បានប្រកាសដាក់ចេញវិធានការថ្មីទាំងនេះ កាលពីយប់ថ្ងៃអាទិត្យ ថ្ងៃទី០២ មករា នៅពេល “រកឃើញការឆ្លង២ករណី”។

ការបិទខ្ទប់នេះធ្វើឡើង នៅពេលទីក្រុងស៊ីអាន (Xi’an) នៃខេត្តសានស៊ី (Shaanxi) ដែលជាចំណុចផ្ទុះចុងក្រោយ នូវការឆ្លងវីរុសកូវីដ-១៩ បានរាយការណ៍ករណីឆ្លងវីរុសនេះ តិចជាង១០០ករណី ក្រោយផ្ទុះជិតមួយសប្តាហ៍។
គណៈកម្មាធិការជាតិ សុខភាពសាធារណៈនៃប្រទេសចិន បាននិយា​យថា កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅមានករណីឆ្លងថ្មី ចំនួន១៦១ករណី ដោយក្នុងនោះករណីឆ្លង ក្នុងស្រុកមាន១០១ករណី និងករណីនាំចូលចំនួន៦០ករណី។

ករណីឆ្លងក្នុងស្រុកនៅក្រុងស៊ីអាន បានកើនឡើងយ៉ាងខ្លាំងដោយ​សារវីរុសបំប្លែងខ្លួនថ្មីឌែលតា (Delta) បន្ទាប់ពីក្រុងនេះរាយការណ៍ករណីដំបូងរបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ ចុងឆ្នាំ២០២១។ ជាមួយនឹងករណីឆ្លងថ្មីចំនួន៩២ករណី កាលពីថ្ងៃអាទិត្យ កន្លងទៅ តួលេខឆ្លងសរុបបានកើនឡើងដល់១.៦៦៦ករណីហើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua News ឱ្យដឹងថា ក្រុមគ្រូពេទ្យយ៉ាងតិច២៤ក្រុម ដែលមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាចំនួន១.៣៧០នាក់ ត្រូវបានដាក់ពង្រាយក្នុងទីក្រុងស៊ីអាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលករណីឆ្លងកើនឡើង។

អាជ្ញាធរមូលដ្ឋាន ក៏បានបង្កើតមន្ទីរពេទ្យចំនួន២ នៅខាងក្នុងតំបន់ធ្វើចត្តាឡីស័ក សម្រាប់ការព្យាបាលសង្គ្រោះបន្ទាន់ផងដែរ៕ The Edge Markets៕

សកម្មភាពទិញលំនៅឋានដើម្បីវិនិយោគបានថមថយក្នុងឆ្នាំមុន និងបន្តថមថយល្បឿន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២១នេះកន្លងទៅថ្មីៗនេះ បានធ្វើឱ្យវិស័យជាច្រើនបានរងផលប៉ះពាល់ ហើយរហូតដល់ចុងឆ្នាំ អ្វីៗក៏បានផ្លាស់ប្តូរជាវិជ្ជមានបន្តិច ក្រោយពេលរដ្ឋាភិបាល បានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ ។

សម្រាប់វិស័យអចលនទ្រព្យឃើញថា ក៏បានរងផលប៉ះពាល់មួយចំនួនផងដែរ ជាក់ស្ដែងការទិញលំនៅឋាន ដើម្បីវិនិយោគក្នុងឆ្នាំ២០២១កន្លងទៅនេះ ឃើញថាមានការថមថយគួរឱ្យកត់សម្គាល់។

លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យ ពិតជាមានផលប៉ះពាល់មួយចំនួនក្នុងបរិបទកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ហើយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ឃើញថាមានការថមថយខាងវិស័យលំនៅឋានដីធ្លី និងពាណិជ្ជកម្មពិតមែន តែសម្រាប់តម្លៃទីផ្សារមិនមានការថមថយខ្លាំងនោះទេ គឺថយតែសកម្មភាពនៃការទិញលក់ប៉ុណ្ណោះ ។

លោកបន្តថា “ទីផ្សារលំនៅឋាននិយាយដោយឡែកឃើញថា ការវិនិ​យោគទិញលំនៅដ្ឋាន ដើម្បីវិនិយោគមានការថមថយមួយកម្រិត ។ ទោះបី​ជា​មានសកម្មភាពនៃការទិញលំនៅដ្ឋាន ដើម្បីវិនិយោគនេះមានការថម​ថយតិចតួចក៏ពិតមែន ប៉ុន្តែសម្រាប់ដំណើរការសាងសង់ មិនមានការថម​ថយនោះទេ”។

លោកបន្តថា “សម្រាប់អតិថិជនដែលមានតម្រូវការទិញលំនៅឋានសម្រាប់ស្នាក់នៅ នៅតែមានកំណើនកើនឡើងដដែល តែការទិញដើម្បីទុកចំណេញបានថយចុះវិញ ដោយសារតែចរន្តនៃហិរញ្ញវត្ថុរបស់ពួកគាត់មានកម្រិត និងទុកសម្រាប់ដោះស្រាយបញ្ហាផ្គត់ផ្គង់ ជីវភាពគ្រួសា រក្នុងពេលមានវិបត្តិ នៃការរាតត្បាតជាពិសេស ក្នុងពេលបិទខ្ទប់តំបន់មួយចំនួន”។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិល ក៏បានមានប្រសាសន៍កន្លងទៅនេះថា សកម្មភាពនៃការអភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជា នៅក្នុងបរិបទកូវីដ១៩នេះ ឃើញថានៅតែមាន ខណៈតម្រូវការលំនៅឋានពីសំណាក់ប្រជាពលរដ្ឋ ដែលត្រូវការលំនៅឋានស្នាក់នៅក៏នៅតែមានដដែល ។

លោកឧកញ៉ាបន្តថា ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ន ត្រូវគិតគូរពីតម្រូវការទីផ្សារច្បាស់លាស់ជាមុនសិន ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បើចេះតែសង់ដោយមិនបានសិក្សាច្បាស់លាស់ នោះនៅពេលអនាគត បុរីមួយចំនួននឹងមានតែផ្ទះតែមិនមានមនុស្សរស់នៅ។ ដើម្បីឱ្យអតិថិជនទិញលំនៅឋានហើយចូលទៅស្នាក់នៅ អ្នកអភិវឌ្ឍន៍ត្រូវមើលទៅលើទីតាំងណា មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានប្រព័ន្ធទឹក ភ្លើង ផ្លូវ និងបង្កបរិយាកាសល្អសម្រាប់អ្នករស់នៅក្នុងបុរីនោះ។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា ទីផ្សារលំនៅដ្ឋាន ពិតជាបានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩កាលពីឆ្នាំមុន ហើយសកម្មភាពវិនិយោគបានថយចុះ ប៉ុន្តែបានកើនឡើងវិញកាលពីចុងឆ្នាំមុន ដោយសមាជិកសមាគមធំៗ បានចាប់ផ្តើមវិនិយោគគំរោងរបស់ពួកគេឡើងវិញ។

ទាក់ទងការទិញលំនៅដ្ឋាន ដើម្បីវិនិយោគអ្នកឧកញ៉ាលី ហួរបានយល់ស្រប ដោយលោកបានមានប្រសាសន៍ថា ការទិញលំនៅដ្ឋានដើម្បីវិនិយោគ អាចជាហានិភ័យ បើសិនជាលក់មិនចេញ ប៉ុន្តែបើសិនជាអ្នកទិញសំរាប់រស់នៅមិនមានបញ្ហានោះទេ ហេតុនេះសូមអ្នកវិនិយោគគិតឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញ ឬវិនិយោគលើផ្នែកអ្វីមួយ៕

កម្ពុជាបានជ្រើសរើសប្រធានបទ ”អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ជាមួយបញ្ហាប្រឈមចំនួន៤

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

ប្រធានបទដ៏៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងបឋកថារបស់លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីម្សិលម៉ិញនេះ។

លោកប្រាក់ សុខនបានថ្លែងថា មូលបទនេះ បង្ហាញពីការខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិ​កដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ “ទាំងអស់រួមគ្នា” ក្នុងការធ្វើសកម្ម​ភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកប​ដោយការស្ថាបនាបន្ថែមទៀត ដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។

លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ទន្ទឹមគ្នានឹងការធ្វើជាប្រធានអាស៊ាននេះ កម្ពុជាបានមើលឃើញពីចង្កោមចំនួន៤ នៃបញ្ហាប្រ​ឈ​ម រួមមាន ទី១ តម្រូវការចាំបាច់បន្ទាន់ ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័សពីផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ សម្ពាធដ៏ធ្ងន់ធ្ងរ ដែលកើតចេញពីការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយទី២ បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័ន របស់អាស៊ាន។ ទី៣ អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបានកំណត់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។

នៅក្នុងន័យនេះ អាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ ចំពោះសន្តិភាពពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ៕

អ្នកជំនាញៈតម្រូវការដីធ្លីនៅតំបន់ជាយរាជធានីនៅតែមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគក្នុងឆ្នាំ២០២២

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២២នេះ តម្រូវការដីធ្លីសម្រាប់វិនិយោគនៅតំបន់ជាយរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា នៅតែមានសក្ដានុពល និងទីផ្សារខ្ពស់សម្រាប់វិនិយោគិនក្នុងស្រុក ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍតំបន់ជុំវិញរាជធានី ដើម្បីទាក់ទាញការវិនិយោគឯកជនផងដែរ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៣ មករាកន្លង​មកថា ដីធ្លីនៅក្នុងព្រះរាជាណាចកក្រកម្ពុជាយើង ជាពិសេសនៅតាមបណ្ដាជាយរាជធានីភ្នំពេញ នៅតែបន្តមានសក្ដានុពលខ្ពស់ សម្រាប់ការវិនិយោគ ហើយអ្នកវិនិយោគភាគច្រើន គឺជាអ្នកវិនិយោគនៅក្នុងស្រុក ដោយសារតែ គោលនយោបាយរបស់រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្ដានុពលក្នុងការអភិវឌ្ឍនេះ។

លោកបន្តថា “តាមយន្តការនៃការរីកជារង្វង់មូល៣៦០ដឺក្រេ ដែលធ្វើឱ្យដីនៅជុំវិញរាជធានីភ្នំពេញ នៅតែបន្តកើនឡើងតម្លៃ”។ លោកបន្តថា “តាមយន្តការនៃការពង្រីកផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣ និងទី៤ គឺជាយន្តការក្នុងការអភិវឌ្ឍក្នុងពេលអនាគត ហើយជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ យើងមើលឃើញពីការអភិវឌ្ឍតំបន់ថ្មី កើតមានឡើងភាគច្រើន នៅក្នុងខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ហើយនិងបណ្ដាផ្នែកខ្លះនៃខេត្តកំពង់ចាមជាដើម ”។

លោកច្រឹក សុខនីម បានបន្តថា សម្រាប់ខេត្តកណ្ដាល និខេត្តកំពង់ស្ពឺលោកមើលឃើញថា ជាតំបន់ដែលនឹងមានការអភិវឌ្ឍ ទៅលើជាតំបន់លំនៅឋាន និងឧស្សាហកម្ម ដោយសារតែតំបន់ទាំងនេះ វាមានទីតាំងនៅជិតខេត្តព្រះសីហនុ ដែលជាតំបន់កំពង់ផែស្វយ័តទឹកជ្រៅ តែមួយរបស់ព្រះរាជណាចក្រកម្ពុជា និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ទំនិញទៅកាន់កំពង់ផែទឹកជ្រៅ ។

ជាមួយគ្នានេះ លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនឃីរៀលអ៊ីស្ទេត បានមានប្រសាសន៍ថា ការវិនិយោគដីធ្លីដែលអាចរកប្រាក់ចំណេញបាន គឺការវិនិយោគនៅតំបន់ជាយៗរាជធានី ហើយខេត្តកំពង់ស្ពឺ គឺជាតំបន់ ដែលមានសក្ដានុពលមួយក្នុងការវិនិយោគដីធ្លី ។

លោកបន្តថា “ការវិនិយោគដីធ្លីនៅតំបន់ជិតៗ ឬនៅកណ្ដាលរាជធានីភ្នំពេញ មានឱកាសចំណេញតិចតួច តែការវិនិយោគនៅតំបន់ជាយៗ ឬឆ្ងាយពីរាជធានី មានឱកាសក្នុងការចំណេញច្រើន និងប្រើរយៈពេលខ្លីប៉ុណ្ណោះ”៕

ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤ នឹងត្រូវបើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២២នេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗជាច្រើនទៀត នឹងត្រូវបើកសម្ភោធឲ្យដំណើរការនៅឆ្នាំ២០២២នេះ។

លោកបានបង្ហើបព៌តមាននេះ ក្នុងឱកាសចូលរួមពិធីបើកការដ្ឋាន​ស្ថាបនា និងកែលំអរផ្លូវជាតិលេខ៤៨ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីព្រឹកថ្ងៃទី៣ មករាកន្លងមកនេះ។

គំរោងហេដ្ឋារចនាសម្ព័ន្ឋ ដែលត្រូវបើកសម្ភោធនាពេលបន្តបន្ទាប់នោះរួមមាន ដូចជា ទី១ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ពោធផ្លូវជាតិលេខ៥ ពីកំណាត់ផ្លូវបាត់ដំបង-សេរីសោភ័ណ្ឌ រួមទាំងមានការសម្ពោធកំណាត់ផ្សេងៗទៀត។ គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ខេត្ត បន្ទាយមានជ័យ មានប្រវែងសរុប៨៤.៧៤គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣.០៤ លានដុល្លារអាមេរិក។

គម្រោងស្ថាបនាកំណាត់ផ្លូវនេះ ត្រូវបានបែងចែកជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១៖ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦.២៧ គីឡូម៉ែត្រ ហើយកញ្ចប់ទី២៖ សាងសង់ដោយ ក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង ៣៨.៤៧គីឡូម៉ែត្រ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨។

ទី២ នៅក្នុងឆ្នាំ២០២២នេះ នឹងមានការបើកសម្ពោធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀម​រាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុបជាង១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័​ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ បានបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ គម្រោងនេះបានសម្ពោធ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទី៣ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នឹងបើកសម្ពោធផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង ទី៤ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បើកសម្ពោធស្ពាន៧កន្លែង ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលមានស្ពាន៥ នៅផ្លូវជាតិលេខ៧៣ និងស្ពាន២ទៀត នៅផ្លូវជាតិលេខ១១ ផងដែរ៕

សិក្សាលើប្រភេទប័ណ្ណអចលនវត្ថុចំនួន៧ប្រភេទ និងនិតិវិធីពាក់ព័ន្ឋដើម្បីសុវត្ថិភាពលើការទិញលក់ដីធ្លី

ដោយៈជេស៊ីកា

ភ្នំពេញៈ មានការលើកឡើងជារឿយៗថា “ប្រយ័ត្នទិញដី មិនបានដូ តែបានរឿងដាក់ខ្លួន” នេះជាការដាស់តឿនមួយ ដែលអ្នកវិនិយោគដិធ្លីគួរសិក្សាស្វែងយល់។

លោកសៅ វ៉ា​រី ប្រធាន​នាយកដ្ឋាន​អភិរក្ស​សុរិយោដី ​នៃ​អគ្គនាយក ដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យឬ​ហៅថា (ប្លង់ដី) ត្រូវបាន​គេ​បែងចែក​ទៅតាម​ប្រភេទផ្សេងៗគ្នា ក្នុងនោះ​មានដូចជា ទី១ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ហៅថា ប័ណ្ណ​ស្លាបមាន់។

ទី២ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ទី៣ វិញ្ញាបនបត្រ​សម្គា​ល់​ម្ចាស់​អចលនវត្ថុ ទី៤ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ទទី៥ វិញ្ញាបនបត្រ ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​សមូហភាព ទី៦ វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច និងទី៧ វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​ជួល​អចិន្ត្រៃយ៍។

លោក​បាន​បន្តថា ដើម្បីឱ្យ​ការទិញ-លក់​មាន​ទំនុកចិត្ត​តាមផ្លូវ​ច្បាប់ ម្ចាស់​អចលនទ្រព្យ​ពាក់ព័ន្ធ ពិសេស​ម្ចាស់​ដីឯកជន ត្រូវ​ដឹង​ពី​ការផ្ទេរកម្មសិទ្ធិ​លើ​អចលនទ្រព្យ​ជា​ធរមាន។ បច្ចុប្បន្ន​ការចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ គឺ​ផ្អែកលើ​ប្រកាស​អន្តរក្រសួង​ពាក់ព័ន្ធ​ ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ2011 និង​ឆ្នាំ2013។

ដើម្បីឱ្យ​ការផ្ទេរសិទ្ធិ​មាន​សុពលភាព​រឹងមាំ គឺ​ត្រូវ​មានការ​ព្រមព្រៀងគ្នារ​វាង​ភាគី​លក់ និង​ទិញ​ជាមុន​ត្រូវមាន​សន្មិ​កម្ម​ទៅតាម​មរតកសាសន៍ ឬ​ទៅតាម​ផ្លូវច្បាប់ ឬ​អនុវត្ត​ទៅតាម​សេចក្តីសម្រេច​របស់​តុលាការ ឬ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ជាអាទិ៍។

ចំណែក​គោលការណ៍ និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ ចាំបាច់​ត្រូវមាន​ការចូលរួម​ដឹងឮ​ពី​រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ឬ​រដ្ឋបាល​សុរិយោដី​ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ទទួល​ពាក្យសុំ​ចុះបញ្ជី។ រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ដែល​អចលនវត្ថុ​តាំងនៅ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះបញ្ជី។

ជាមួយគ្នានេះ ​ពាក្យសុំ​ចុះបញ្ជី ត្រូវ​ធ្វើជា​លាយលក្ខណ៍អក្ស​រ ហើយ​ត្រូវ​ចុះបញ្ជី​ទៅតាម​ចំណុច​ដែល មាននៅ​ក្នុង​ពាក្យសុំ​របស់​អ្នកដាក់ពាក្យសុំ ឬ​លិខិត​ផ្ទុកផ្តាក់។ លោក​បញ្ជាក់​បន្ថែមថា ពាក្យសុំ​ចុះបញ្ជី​ត្រូវធ្វើឡើង​រួមគ្នា​ដោយ​បុគ្គល​មាន​សិទ្ធិ​ចុះបញ្ជី និង​បុគ្គល​មាន​កាតព្វកិច្ច​ចុះបញ្ជី។ ក្នុងករណី​ខ្លះទៀត​បុគ្គ​ល​ចុះបញ្ជី ​អាចដាក់​ពាក្យសុំ​តែម្នាក់ឯង​បាន ការផ្ទេរសិទ្ធិ​ដោយ​សារ​សន្តតិ​កម្ម (លើកលែងតែ​អច្ច័យទាន) ការផ្ទេរសិទ្ធិ​ដោយ​ការរួមបញ្ចូល​គ្នា​នៃ​នីតិបុគ្គល។

ការលុបចោល​ចុះបញ្ជី​ផល​ភោគ ​ដោយសារ​មរណភាព​រប​ស់​ផលុបភោគ​ភាគី សាលក្រម សាលដីកា ឬ​ដីកា​សម្រេច​ដែល​បាន​ចូល​ជា​ស្ថាពរ​ឬ​លិខិត​អនុវត្តន៍​ដោយ​ផ្អែកលើ​ការផ្សះផ្សា ឬ​ការទទួលស្គាល់​នូវ​ការទាមទារ​ដែល​លិខិត​អនុវត្ត​ទាំងនោះ ​បង្គាប់​ឱ្យមាន​នីតិវិធី​នៃ​ការចុះបញ្ជី។ ពាក្យសុំ​ចុះបញ្ជី ​អាចធ្វើ​ឡើង​ដោយ​អ្នកតំណាង​ក៏បាន និង​អាច​សុំ​កែតម្រូវ​បាន​ក្នុងករណី​បំពេញ​ពាក្យសុំ​មិនបាន​ត្រឹមត្រូវ​តាម​ការកំណត់។

ការចុះបញ្ជី​ដីធ្លី​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់ ​អាចជួយ​ឱ្យ​យើង​ទទួលបាន​គុណសម្បត្តិ ក្នុងនោះ ​រួមមាន មាន​សិទ្ធិ​ផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ លក្ខខណ្ឌ​នៃ​ការ​តតាំង​នៃ​ការផ្ទេរ ធ្វើ​បច្ចុប្បន្នភាពព័ត៌មាន​ដែល​បាន​ចុះបញ្ជី ជួយផ្តល់​ចំណូល​ថវិកាជាតិ ធានា​លើ​សិទ្ធិ​នៃ​កម្មសិទ្ធិ ឬ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​លើ​អចលនវត្ថុ មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការគ្រប់គ្រង​ដីធ្លី ពង្រឹង និង​ការ​គាំពារ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី។

ប្លង់រឹង គឺ​សំដៅលើ​ប័ណ្ណ ឬ​ប្លង់​ដែល​ចេញ​ដោយ​រដ្ឋបាល​ សុរិយោដី ប៉ុន្តែ​អ្នកខ្លះ​យល់ថា ប្លង់រឹង​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនវត្ថុ (ទោះជា​មិនទាន់បាន​ចុះបញ្ជី​សុរិយោដី/គ្មាន​ប័ណ្ណ)ដែល​បានបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ​ឃុំ-សង្កាត់ និង​ក្រុង-ស្រុក -ខណ្ឌ​ក៏ដោយ ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទេ។

ចំណែក​ប្លង់​ទន់​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់អចល​នទ្រព្យ​ដែល​បាន​ចុះបញ្ជី​ក្តី(មាន​ប័ណ្ណ) មិនទាន់​ចុះបញ្ជី​ក្តី(គ្មាន​ប័ណ្ណ) ត្រឹមត្រូវ​បង់ពន្ធ​ប្រថាប់ត្រា លើកលែងតែ​ការអនុគ្រោះ​ពន្ធ ឬ​ការលើកលែង​ពន្ធ​ដែលមាន​កំណត់​ជាក់លាក់​ជាគោលការណ៍។ នេះ​ជាការ​អនុវត្ត​ផ្អែកលើ​មូលដ្ឋាន​នៃ​ច្បាប់ស្តីពី ​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2013 និង​ដែល​បាន​កែប្រែ​ដោយ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ នៅក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់​គ្រង​ឆ្នាំ2017។

បច្ចុប្បន្ន ការធ្វើ​លិខិតផ្សេងៗ ដូចជា​លិខិត​លក់​ផ្តាច់ អំណោយ​ផ្តាច់ កិច្ចសន្យា​បញ្ចាំ ហ៊ី​ប៉ូ​តែ​ក កិច្ចសន្យាជួល​រយៈពេល​វែង កិច្ចសន្យា​បង្កើត​សេវ-ភាព តាម​ការព្រមព្រៀង​រប​ស់​គូភាគី ជា​សមត្ថកិច្ច​របស់​មេ​ឃុំ-ចៅសង្កាត់​នៃ​ទីតាំង​អចលនវត្ថុ​នោះ៕

Experts expect growth in two-segment of real estate in 2022

by: Sotheary

Phnom Penh: After the Royal Government of Cambodia reopened the country and allowed foreign tourists to enter country without quarantine, real estate investment and various sectors have recovered continuously. Among sub-sectors in real estate sector, experts see the industrial and commercial sectors are expected to grow strongly in 2022.

Sorn Sieb, CEO of Key Real Estate, said recently that in 2022, the real estate sector may not be as strong as it was before Covid-19, but parts of the sector will recovery higher than in many other sectors, such as industry and commerce, and demand for land in both sectors will be higher next year.

“For Cambodian real estate sector may recover as before the situation of Covid-19 during the middle of 2023, while in 2022, it may continue to face the problem of Covid-19 because a new type of radiant Omicron in the city is constantly being discovered,” he continued.

He said that after the reopening of the country, the industrial factories start to revive, the demand for office space has resumed, and in 2022, the demand for both sectors will continue to rise and can be the strongest among the sub-sectors of real estate.

Mr. Long Kimsour, CEO of Century 21 Advance Property, said that he believes there will be more demand for housing development in 2022, while 2021 which is the year Cambodia suffered the most due to Covid-19, housing development is still stable, especially developers who understand the market.

“In 2022, if house owners do not develop to meet the current market demand, they will continue to face the same problems, but if the house owners understand the market demand, they will still be able to sell even in this crisis,” he said. “We see that housing sector in Cambodia continue to develop and sell well, while houses that do not have standards, do not have a market knowledge, still face problems,” he said.

Cheng Kheng, CEO of CPL Real Estate, said in Covid-19 crisis or other crisis, he will not focus on the crisis, but he will continue to work with optimism, so at the end of the crisis we can at least be prepared to continue our investment process forward.

Businesses to enjoy tariff waivers as world’s largest trade deal RCEP enters into force

SINGAPORE: The Regional Comprehensive Economic Partnership (RCEP), the world’s largest free trade agreement involving 15 countries including Singapore, entered into force on Saturday (Jan 1).

The RCEP will “provide a boost to the trade and business ties between Singapore and the RCEP parties”, said Trade and Industry Minister Gan Kim Yong in a press release.

“We are heartened that many Singapore businesses indicated that they were keen to explore utilising the RCEP Agreement when it enters info force during outreach events,” he added.

From Saturday, businesses will be able to enjoy tariff elimination of about 92 per cent for goods traded amongst signatory parties for which the agreement has entered into force, the Ministry of Trade and Industry (MTI) said.

The agreement was signed in November 2020. Countries that have ratified the agreement so far include Singapore, Australia, Brunei, Cambodia, China, Japan, Laos, New Zealand, Thailand and Vietnam.

The agreement will enter into force for the other participating countries 60 days after they have deposited their instrument of ratification with the Depositary.

Businesses will also benefit from additional preferential market access for specific products including mineral fuels, plastics, other chemical products, miscellaneous food preparations and beverages in selected RCEP markets such as China and Japan, said MTI.

“With streamlined rules of origin and regional cumulation provisions, businesses will have greater flexibility to tap on these preferential market access benefits and be able to take advantage of regional supply chains.”

Businesses could also benefit from enhanced commitments above existing ASEAN Plus One free trade agreements in some sectors, it added. Investors may benefit from commitments to prohibit performance requirements and provisions that lock in future relaxation of measures as well.
“The RCEP Agreement is a modern, comprehensive, high-quality, and mutually beneficial economic partnership that builds on existing bilateral agreements that ASEAN has with its free trade partners,” MTI said.

It is the largest free trade deal to date, covering about 30 per cent of global gross domestic product and 30 per cent of the world’s population. The agreement comprises 20 chapters, including new areas such as intellectual property, competition policy and e-commerce.

“That the RCEP Agreement is entering into force about a year after it was signed, is testament to the region’s determination and commitment to deepening economic integration amidst difficult times,” said Mr Gan.

“We look forward to the swift ratification of the RCEP by all remaining parties so that the full potential of the agreement can be realised.”

Source: CNA

ក្រុមហ៊ុននានារបស់សិង្ហបុរីសាទរចំពោះការលើកលែងពន្ធ ក្រោយRCEPចូលជាធរមាន

ដោយ៖ សុខុម

ភ្នំពេញ: កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដ៏ធំបំផុតរបស់ពិភពលោក ក្រោមការចូលរួមពី១៥ប្រទេសរួមទាំងសិង្ហបុរីនិងកម្ពុជាផងនោះ បានចូលជាចូលជាធរមានហើយកាលពីថ្ងៃសៅរ៍ ទី០១ ខែមករា។

លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កិច្ចព្រមព្រៀង RCEP នឹងជួយ “ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសសិង្ហបុរី និងបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP”។

លោកបានបន្ថែមទៀតថា “យើងពិតជាមានក្ដីសោមនស្សរីករាយ ដែលក្រុមហ៊ុនសហគ្រាសជាច្រើនរបស់សិង្ហបុរី បង្ហាញចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីការប្រើប្រាស់កិច្ចព្រមព្រៀង RCEP នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមានអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយ”។

ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មបានលើកឡើងថា ចាប់ពីថ្ងៃសៅរ៍ ទី០១ ខែមករាតទៅ ក្រុមហ៊ុនសហគ្រាសនានានឹងអាចទទួលបានការលើកលែងពន្ធរហូតដល់ទៅប្រមាណ៩២% សម្រាប់ទំនិញដែលត្រូវបានជួញដូរក្នុងចំណោមបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយបណ្ដាប្រទេសដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះរហូតមកដល់ពេលនេះរួមមានទាំងប្រទេសសិង្ហបុរី អូស្ត្រាលី ព្រុយណេ ចិន ជប៉ុន ឡាវ នូវែលសេឡង់ ថៃ វៀតណាម និងកម្ពុជា ផងដែរ។

កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានសម្រាប់ប្រទេសដែលចូលរួមផ្សេងទៀត ក្នុងរយៈពេល៦០ថ្ងៃបន្ទាប់ពីប្រទេសទាំងនោះដាក់តម្កល់ឧបករណ៍នៃការផ្តល់សច្ចាប័នរបស់ខ្លួនជាមួយនឹងឯកសារជាភ័ស្តុតាង។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និយាយថា ក្រុមហ៊ុនសហគ្រាសនានាក៏នឹងទទួលបានអត្ថប្រយោជន៍ពីការចូលទៅកាន់ទីផ្សារអនុគ្រោះបន្ថែមសម្រាប់ផលិតផលជាក់លាក់មួយចំនួន រួមមានឥន្ធនៈរ៉ែ (ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ) ប្លាស្ទិក ផលិតផលគីមីផ្សេងៗទៀត ចំណីអាហារ & ភេសជ្ជៈផ្សេងៗនៅក្នុងទីផ្សារ RCEP ដូចជាប្រទេសចិន និងជប៉ុន ជាដើម។

ក្រសួងដដែលបានបន្ថែមទៀតថា ក្រុមហ៊ុនសហគ្រាសនានាក៏អាចទទួលបានអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តកាន់តែម៉ឺងម៉ាត់បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១ (ASEAN Plus One) ដែលមានស្រាប់នៅក្នុងវិស័យមួយចំនួនផងដែរ៕