លោកCooler Tanចែករំលែកបទពិសោធដើម្បីក្លាយជាវិនិយោគិនដីឡូតិ៍លំហែជោគជ័យ

ដោយ: ម៉ាលីស

ភ្នំពេញ: ដីឡូត៏ និងផ្ទះលំហែកាយគឺជាផ្នែកមួយ នៃវិស័យអចលនទ្រព្យកម្ពុជា និងមានការវិនិយោគជាបន្តបន្ទាប់ ពីវិនិយោគិនក្នុងនិងក្រៅប្រទេស។

ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍ខ្លះ ក៏ទទួលជោគជ័យ ឯខ្លះទៀតក៏មិនទទួលបានជោគជ័យ។ ដូច្នេះតើហតុអ្វីវិនិយោគិន ត្រូវវិនិយោគលើដីឡូត៏លំហែនិងផ្ទះលំហែនៅក្នុងប្រទេសកម្ពុជា ហើយតើគាត់ត្រូវត្រៀមលក្ខណៈសម្បត្តិយ៉ាងណាដើម្បីទទួលបានជោគជ័យ?។

លោកCooler Tan ម្ចាស់គម្រោងវិនិយោគលើដីឡូត៏លំហែកាយបូកគោលែន នៅក្នុងខេត្តកំពតបានមាន  ប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេ​សជាមួយ សារពត៍មាន គេហទំព័រ Property Area Asia អោយដឹងថា ដំបូងលោក គឺជាអ្នកវិនិយោគលើវិស័យផ្សេងទេ ប៉ុន្តែដោយសំលឹងមើលឃើញថាវិស័យអចលនទ្រព្យ កំពុងតែមានការពេញនិយមនិងមានតម្រូវការខ្ពស់ ហើយវិស័យនេះផងដែរ ក៏បានចូលរួមចំណែកយ៉ាងធំ ក្នុងសេដ្ឋកិច្ចជាតិ លោកក៏បានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យនិងបានជ្រើសរើស យកការអភិវឌ្ឍលើដីឡូត៏លំហែកាយ នៅក្នុងខេត្តកំពតដែលជាខេត្តមានសក្តានុពលទេសចរ និងសកថិតកៀកនឹងក្រុងផងនោះ។

លោកក៏បានចែករំលែកនូវគន្លឹះមួយចំនួន សំរាប់អ្នកដែលចង់ធ្វើវិនិយោគដីឡូត៏លំហែថា “យើងត្រូវមានទុនគ្រប់គ្រាន់ ដោយមួយចំណែកត្រូវរកទិញដីឱ្យបានសិន ពេលដែលទិញបានហើយ គឺត្រូវការទុនមួយចំណែកទៀតសម្រាប់ទុកអភិវឌ្ឍន៍ និងត្រូវមានទុនមួយកញ្ចប់ទៀត សម្រាប់ទុកទិញដីអភិវឌ្ឍន៍គម្រោងបន្តបន្ទាប់”។ លោកបន្តថា “ទោះបីជាយើងមានទុនទាំងអស់នេះហើយ ក៏មិនប្រាកដថាអាចទទួលបានជោគជ័យនោះទេ ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាអ្នកមានធនធាន និងមានដីច្រើនណាស់ ដោយអ្នកខ្លះ មិនធ្វើខាងផ្នែកលំហែនេះ ទេហើយអ្នកខ្លះទៀតធ្វើដែរតែក៏មិនទទួលបានជោគជ័យ អ្វីដែលសំខាន់គឺផ្នត់គំនិត ពោលគឺត្រូវមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍ”។

លោកក៏បានជំរាបអោយដឹងពីផែនការ និងយុទ្ធសាស្រ្ត សម្រាប់គម្រោងបូកគោលែន របស់លោកដែលទទួលបានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជាដូចនេះថា ដោយសារ ការចេះសិក្សាស្វែងយល់ពីតម្រូវការទីផ្សាររបស់អតិថិជន ដែលធ្វើយ៉ាងណាឱ្យអតិថិជន ស្រលាញ់ពេញចិត្តនូវគម្រោងនីមួយៗ ដូចជា ការគូសប្លង់ រចនាគម្រោង និងទាក់ទាញអតិថិជនជាដើម ដូចនេះទើបមានការជោគជ័យ និងកោតសរសលរពីសំនាកអតិថិជនដូចសព្វថ្ងៃ។

រួមផ្សំនឹងការបង្កើតទីផ្សារបានល្អ ជាពិសេសនោះគឺ រកអ្នកដែលមានចំណេះដឹងផ្នែកទីផ្សារ ក្នងការលក់គម្រោងផងដែរ។ ម្យ៉ាងទៀត អ្នកអភិវឌ្ឍន៍គម្រោងលំហែបូកគោលែន មិនត្រឹមតែគូសប្លង់ រចនាគម្រោងបានស្អាត និងរកទីផ្សារបានល្អនោះទេ  តែអភិវឌ្ឍន៍គម្រោងនោះ ឱ្យបានស្អាតជាងគេ ទាក់ទាញជាងគេ ។

លោកCooler Tanបានបញ្ជាក់ថា គម្រោងដែលជោគជ័យ មិនមែនជាគម្រោង ដែលលក់ឱ្យអតិថិជនដាច់អស់លឿន ហើយគ្រប់គ្រាន់តែម្យ៉ាងទេ តែធ្វើយ៉ាងណាទាក់ទាញឱ្យអតិថិជនមកអភិវឌ្ឍន៍ មកសង់ផ្ទះ និងមករស់នៅ ។ លោកថា យើងមានផែនការអភិវឌ្ឍឱ្យស្អាត ល្អទាក់ទាញ និងធ្វើឱ្យលឿន ដើម្បិឱ្យអតិថិជនដែលចង់សង់ផ្ទះ នៅក្នុងគម្រោងដែលបានទិញអាចសង់បានភ្លាមៗលឿនរហ័ស។ គម្រោងខ្លះអភិវឌ្ឍន៍ពីរបីឆ្នាំហើយ តែពេលអតិថិជន ចង់មកអភិវឌ្ឍន៍ក៏មិនអាចធ្វើទៅបាន ខ្វះប្រព័ន្ធទឹក ភ្លើង ផ្លូវជាដើម តែសម្រាប់គម្រោងរបស់យើង អតិថិជនទិញហើយ មិនឱ្យរង់ចាំយូរនោះទេ។

មួយវិញទៀតទាក់ទិននឹង នឹងការប្រកួតប្រជែងនៃវិស័យដីឡូតិ៍លំហែសព្វថ្ងៃ លោកCooler Tan ក៏បានបញ្ជាក់ថា លោកមើលឃើញ មិនទាន់មានការប្រកួតប្រជែងគ្នាខ្លាំងនោះទេ បើធៀបជាមួយនឹងការអភិវឌ្ឍលំនៅឋាន។

ប៉ុន្តែលោកជឿថា ចាប់ពីឆ្នាំ២០២៣ឡើងទៅ ទីផ្សារដីឡូត៏លំហែនឹងកាន់តែមានការប្រកួតប្រជែងគ្នាខ្លាំងឡើង។ អ្វីដែលអ្នកទិញដីឡូត៏ត្រូវប្រយ័​ត្ន និងពិចារណា មុននឹងទិញដីឡូត៏លំហែគឺត្រូវមើលថា តើគម្រោងនោះធ្វើពិតប្រាកដឬអត់ គម្រោងអភិវឌ្ឍន៍ពិតដែរទេ? បើសិនជាត្រឹមទិញហើយទុកចោល ឬត្រូវប្រើពេលវេលាបួនដប់ឆ្នាំក្រោយ ទើបអាចមកចូលនៅបាន វាអត់ន័យនោះទេ៕

អ្នកជំនាញរំពឹងថា ផ្នែកចំនួនពីរនៃអចលនទ្រព្យនឹងមានកំណើនខ្ពស់ក្នុងឆ្នាំ២០២២

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ និងបើកឱ្យមានអ្នកដំណើរបរទេសចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័ក  ក៏បានឃើញថាសកម្មភាព នៃការវិនិយោគអចលនទ្រព្យនិងវិស័យនានាងើបឡើងវិញជាបន្តបន្ទាប់ ក្នុងនោះដែរចំណោមអនុវិស័យជាច្រើន ក្នុងវិស័យអចលនទ្រព្យ អ្នកជំនាញមើលឃើញថាវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មរំពឹងនឹងកើនឡើងខ្ពស់នៅឆ្នាំ២០២២។

លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេត បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនទ្រព្យ ប្រហែលជាមិនអាចងើបឡើងខ្ពស់ដូចមុនស្ថា​ន​ភាពកូវីដ១៩មកដល់ទេ ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះ នឹងងើបឡើងវិញ ហើ​យខ្ពស់ជាងគេ ក្នុងចំណោមផ្នែកជាច្រើនទៀត ដូចជាវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ហើយតម្រូវការដីធ្លីសម្រាប់បម្រើ ក្នុងវិស័យទាំងពីរនេះ នឹងមានតម្រូវការខ្ពស់នៅឆ្នាំក្រោយនេះ ។

លោកបន្តថា “សម្រាប់វិស័យអចលនទ្រព្យកម្ពុជាទាំងមូល អាចនឹងងើបឡើងវិញ ដូចមុននឹងស្ថានភាពកូវីដ១៩ នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២៣ ខណៈ២០២២នេះ វាអាចនឹងនៅបន្តប្រឈមនឹងបញ្ហាកូវីដ១៩ ពីព្រោះដូចបានឃើញ វត្តមានមេរោគកូវីដ១៩បម្លែងថ្មី ប្រភេទអូមីក្រុងរកឃើញជាបន្តបន្ទាប់”។

លោកបន្តថា បន្ទាប់ពីបានបើកប្រទេសឡើងវិញ ឃើញថារោងចក្រឧស្សាហកម្ម ចាប់ផ្ដើមកម្រើកឡើងវិញ តម្រូវការការិយាល័យជួលក៏ចាប់ផ្ដើមមានឡើងវិញ ហើយនៅឆ្នាំ២០២២នេះ តម្រូវការផ្នែកទាំងពីរនេះនឹងនៅតែបន្តងើប និងអាចងើបឡើងខ្លាំងជាងគេ ក្នុងចំណោមអនុវិស័យនៃអចលនទ្រព្យ ។

ជាមួយគ្នានេះ លោកឡុង គឹមសួគ៌អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Advance Property បានមានប្រសាសន៍ថា ការអភិវឌ្ឍលំនៅឋានជាបុរីសម្រាប់ឆ្នាំ ២០២២ខាងមុខនេះ លោកជឿថានឹងមានតម្រូវការបន្ថែមទៀត ខណៈ២០២១ជាឆ្នាំដែលកម្ពុជារងគ្រោះ ធ្ងន់ធ្ងរដោយ​សារតែកូវីដ១៩ ប៉ុន្តែការអភិវឌ្ឍលំនៅឋាននៅតាមបុរី នៅតែមានដដែល ជាពិសេសម្ចាស់អភិវឌ្ឍន៍ដែលយល់ច្បាស់ពីទីផ្សារ ។

លោកបន្តថា “ឆ្នាំ២០២២ខាងមុខនេះ បើសិនជាម្ចាស់បុរី មិនអភិវឌ្ឍទៅរកតម្រូវការទីផ្សារបច្ចុប្បន្ន នៅតែបន្តប្រឈមនឹងបញ្ហាដដែល តែបើសិនជាម្ចាស់បុរី ណាស្វែងយល់ពីតម្រូវការទីផ្សារ នឹងនៅតែអាចលក់ចេញ បានដដែលទោះក្នុងវិបត្តិកូវីដ១៩”។លោកថា “យើងឃើញថានៅក្នុងវិបត្តិកូវីដ១៩ បុរីលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តអភិវឌ្ឍន៍ និងលក់បានជាហូរហែ ចំណែកបុរីដែលមិនមានស្ដង់ដារ មិនមានការសិក្សាពីទីផ្សារនៅតែជួបបញ្ហា”។

លោកចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភិអិល បានមានប្រសាសន៍ថា  ក្នុងវិបត្តិកូវីដ១៩ឬវិបត្តិផ្សេងៗ សម្រាប់រូបលោកមិនផ្ដោតលើវិបត្តិទេ តែលោកនឹងបន្តការងារ ដោយសុទិដ្ឋិនិយមដដែល ដូច្នេះនៅពេលចប់វិបត្តិ យ៉ាងហោចណាស់ ក៏យើងអាចត្រៀមខ្លួនសម្រាប់បន្តដំណើរការវិនិយោគរបស់យើងទៅមុខគេដែរ៕

សម្តេចតេជោ៖ ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ មិនចាញ់ខេត្តព្រះសីហនុឡើយ

ដោយ៖ សុផារី

កោះកុង៖ ផ្លូវជាតិលេខ៤៨ ជារបៀងមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្នកំពុងក្លាយជាប៉ូលទេសចរណ៍ដ៏សំខាន់ផងនោះ ហើយនៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។

នេះបើតាមការលើកឡើងរបស់ម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចលើកឡើងថា “វាជារបៀងមាត់សមុទ្រដែលបម្រើឱ្យមិនត្រឹមតែទំនាក់ទំនងផ្ទៃក្នុងរបស់កម្ពុជាទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងថៃ កម្ពុជានិងវៀតណាម ដែលឆ្លងកាត់រវាងមាត់សមុទ្រនេះ។ ប្រសិនបើវៀតណាមចង់យកទំនេញទៅប្រទេសថៃឆ្លងកាត់តាមផ្លូវនេះ ក៏រហ័ស។ ថៃចង់យកទំនិញទៅវៀតណាម ក៏អាចឆ្លងកាត់តាមផ្លូវនេះ”។

សម្តេចបន្តថា “ទន្ទឹមនឹងរបៀងមាត់សមុទ្រនេះក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ និងតំបន់ប៉ូលសេដ្ឋកិច្ចនៅទិសនារតី ដែលមុននេះមានក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ។ តែឥឡូវនេះ គ្របដណ្តប់ខេត្តទិញនារតីរបស់យើង មានខេត្ត ព្រះសីហនុ ខេត្តកោះកុង ខេត្ត កែប និងខេត្តកំពត ជាមួយនឹងប៉ូលសេដ្ឋកិច្ចដ៏រីកចម្រើននិងមានសក្តានុពលខ្ពស់នៅពេលខាងមុខផងដែរ”។

ក្រៅពីនេះ ផ្លូវជាតិលេខ៤៨ ក៏បានតភ្ជាប់យ៉ាងសំខាន់ជាមួយខេត្តបាត់ដំបង ពោធិ៍សាត់ ទៅខាងប៉ៃលិន បន្ទាយមានជ័យ តាមរយៈផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់ដែរនោះ ដែលនេះជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់តាមរាជធានីភ្នំពេញទៀតឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា កុំសង្ឃឹមដល់ការរីកចម្រើន បើគ្មានការតភ្ជាប់ផ្ទៃក្នុង និងប្រទេសជិតខាង តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានទេនោះ៕

សម្តេចតេជោព្រមានដកអភិបាលខេត្តដែលជំពាក់លុយក្រុមហ៊ុន លី ឈួង ក្នុងការសាងសង់គម្រោងដោយមិនមានការដេញថ្លៃ

ដោយ៖ សុធារី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយ ក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ហើយសម្តេចក៏បានបញ្ជាឱ្យអភិបាលរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ បញ្ឈប់គម្រោងបែបនេះជាបន្ទាន់។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចបានថ្លែងថា “ខ្ញុំសូមផ្តាំនិងដាក់បទបញ្ជាដាច់ណាត់ គម្រោងទាំងឡាយណាដែលមិនទាន់អនុវត្ត គឺដកចេញភ្លាម លុបកុងត្រាហ្នឹងចោលភ្លាម ព្រោះកុងត្រាហ្នឹងគ្មានអ្នកណាទទួលស្គាល់។ បើសិនជាខ្ញុំរកឃើញ នឹងមានរឿង”។ ចំពោះគម្រោងដែលបានអនុវត្តរួចហើយ សូមទូរទាត់រយៈពេល២០ ឆ្នាំ ហើយយកលុយរដ្ឋបាលខេត្តហ្នឹងទូរទាត់ទៅ។ រដ្ឋាភិបាលមិនចេញឱ្យមួយសេនទេ ព្រោះធ្វើអ្វីមិនឱ្យរដ្ឋាភិបាលដឹង ចឹងវាក្លាយជាបន្ទុកបំណុល”។

សម្តេចបន្តថា “បើខេត្តណាដែលមាន ហើយចុះហត្ថលេខាដោយអភិបាលខេត្ត ឱ្យអតីតអភិបាលខេត្តមកទូរទាត់ទៅ។ បើបណ្តោយរឿងនេះ មិនទប់ស្កាត់អភិបាលខេត្ត ឬស្ថាប័ន សូមផ្តាំរឿងនេះវាទៅជាជំងឺមហារីក។ ខាងក្រោមជំពាក់លុយគេ តម្រូវឱ្យខាងលើអ្នកចេញលុយ។ អ្នកឯងឃុបឃិតគ្នា អត់ដាក់ដេញថ្លៃផង។ នេះជាអំពើពុករលួយ ដែលខ្ញុំនិយាយដោយត្រង់ បើមិនសម្អាតអាហ្នឹង គឺមិនបាន។ ចឹងផ្តាំទៅ គ្រប់អភិបាលខេត្ត រាជធានីទាំងអស់ អត់ឱ្យធ្វើបែបហ្នឹងទៀតទេ។ រាល់ការធ្វើណាក៏ដោយ ត្រូវមានការយល់ព្រម បើត្រូវចំណាយថវិកា”។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្តាំទៅក្រុមហ៊ុន លី ឈួង ដូច្នេះថា “ខ្ញុំផ្តាំទៅក្រុមហ៊ុន លី ឈួង ឲ្យបញ្ឈប់ជាបន្ទាន់ បើមិនអ៊ីចឹង ខ្ញុំនឹងដាក់ក្រុមហ៊ុន លី ឈួង ទៅក្នុងបញ្ជីខ្មៅ។ ខ្ញុំដឹងថា ក្រុមហ៊ុនអ្នកឯងធ្វើល្អហើយ ដូចជា វិមានសន្តិភាព វិមានរដ្ឋសភា ធ្វើកន្លែងនេះ កន្លែងនោះ ក៏ប៉ុន្តែអ្នកឯងមិនអាចធ្វើរបៀបនេះតទៅទៀតទេ ហើយផ្តាំទៅក្រុមហ៊ុនទាំងអស់ កុំយកតម្រាប់តាមក្រុមហ៊ុន លី ឈួង”។

ក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ គឺជាក្រុមហ៊ុនសាងសង់អគារ និងផ្លូវថ្នល់ ជាច្រើនឆ្នាំមកហើយ។ បើតាមសម្តេចតេជោ ក្រុមហ៊ុននេះ បានសាងសង់វិមានសន្តិភាព វិមានរដ្ឋសភាជាតិ និងអគារសំណង់ធំៗជាច្រើនទៀត នៅកម្ពុជា៕

ឯកអគ្គរដ្ឋទូតកូរ៉េៈស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងសាងសង់ជាស្ពានយោងដោយខ្សែកាបបានដាក់ជូនរដ្ឋាភិបាលកម្ពុជាសម្រេចហើយ

ដោយៈ សុធារី

ភ្នំពេញៈ លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា ស្ពានមិត្តភាពកម្ពុជា កូរ៉េត្រូវបានក្រុមហ៊ុនកូរ៉េមួយសិក្សានិងបានដាក់ជូនរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយស្ពានរួចហើយ។

លោកផាក ហ៊ឹងឃ្យុងបានមានប្រសាសន៍ក្នុងពិធីចូលរួមសម្ភោធបើក​ការដ្ឋាន និងកែលំអរផ្លូវជាតិលេខ៤៨នាព្រឹកថ្ងៃទី៣ មករានេះថា កូរ៉េខាងត្បូងបានសម្រេច សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេ​ញទៅកាន់តំបន់អរិយក្សត្រ ដោយរបាយការណ៍នៃការសិក្សា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជារួចហើយ។

ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជា នឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។

លោកបន្តថា “ប្រជាជនកូរ៉េជាច្រើន មានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា”។លោកបន្តទៀតថា “ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយ សម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ ក្នុងរាជធានីភ្នំពេញផងដែរ”។

លោកផាក ហ៊ឹងឃ្យុងបានបន្តថា ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួច​រាល់ជាក់ជាពុំខាន”។

លោកបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លា​យទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ។

ជុំវិញការប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ៕

China’s foreign debt edged up to US$2.7 Trillion at end-September

(Jan 2): China added US$16.7 billion in foreign debt in the third quarter of 2021 due in part to increased purchases of onshore yuan-denominated bonds by foreign investors.

About 47% of China’s outstanding debt of US$2.7 trillion at the end of September was medium- to long-term obligations, up three percentage points from the end of June, Wang Chunying, deputy director and spokesman of the State Administration of Foreign Exchange, said in a statement released on Friday.

Offshore investors’ increased holdings of onshore bonds reflected China’s achievement in opening up its financial markets and their confidence in the country’s economic outlook, Wang was quoted as saying.

The authority would continue to closely monitor the scale and structure of China’s foreign debt and guard against risks from cross-border capital flows, Wang said, citing challenges from the global pandemic and expected monetary tapering by some developed economies.

Source: The Edge Markets

ផ្លូវជាតិលេខ១០ពីសំឡូត ដល់កោះកុងសម្រេចបានជិត៥៥ភាគរយហើយ

ដោយៈ សុធារី

កោះកុងៈ គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រតភ្ជាប់ពីសំឡូតខេត្តបាត់ដំបង -ឆ្លងកាត់វាលវែង-អូរសោម ខេត្តពោធិសាត់ មុនឆ្ពោះទៅកាន់ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារជារួមបាន៥៤,៨៩%ហើយ បើគិតត្រឹមចុងឆ្នាំ២០២១នេះ។

នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដែលលោកអគ្គនាយករង ស្រេង ស្រស់ តំណាងអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្ត គម្រោង(PIU) និងលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ កាលពីចុងសប្តាហ៍កន្លងមក។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង២ ៩២៤,៤៦ម៉ែត្រដែលក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕

កម្ពុជាកំពុងរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ស្របពេលក្រុមហ៊ុនអន្តរជាតិជាច្រើននឹងបង្ហាញវត្តមាននៅកម្ពុជា

ដោយៈគង់ សិរីជេស៊ីកា

ព្រះសីហនុៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារដែលនៅសេសសល់ និងពិនិត្យទីតាំងជាក់ស្តែង សម្រាប់រៀបចំវេទិកាទេសចរ​ណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណៈសម្រា ប់ទទូលប្រតិភូអន្តរជាតិ ថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់។

កិច្ចប្រជុំនិងពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការរៀបចំវេទិកាទេសចរ​ណ៍អាស៊ាននេះ ធ្វើឡើងនាថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា ទេសចរណ៍អាស៊ានលើកទី៤០ ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អង្គប្រជុំបានបញ្ជាក់ថា ការងារត្រៀមរៀបចំ ATF 2022 នេះសម្រេចបានប្រមាណ៩០%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេស​ចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗ ស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេលនេះ មានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំ មានចំនួន១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers​)សរុបចំនួន១៨៧ស្តង់ អ្នកទិញ(Buyers) ចំនួន១០៧ក្រុមហ៊ុន មកពី៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន៧ក្រុមហ៊ុន។

លោកថោង ខុនបានបន្តថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជន ដែលទទួលបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួម លើសពីការរំពឹងទុកក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបន្តមាននៅឡើយ លោកថោង ខុន បានណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញ ពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៃខេត្តព្រះសីហនុ ដើម្បីធានាឲ្យបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានា នៃព្រឹត្តការណ៍អន្តរជាតិនេះប្រកប​ដោយសុវត្ថិភាពស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល និងនីតិវិធីស្តង់ដាតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ។

ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើ នៃការចងចាំការចូលចតនៃនាវាទេសចរណ៍ MS Westerdam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers’ Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំ បង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូល ក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងយកឱកាសនេះប្រកាសបើកទេសច​រណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញ ចេញពីប្រទេសកម្ពុជាតែម្ដង៕

គម្រោងដីឡូត៍លំហែរកាយប្រណីត និងមានទីតាំងកៀកនឹងរាជធានីភ្នំពេញចាប់ផ្តើមបើកលក់គំរោងថ្មីហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ បន្ទាប់ពីទទួលបានជោគជ័យ លើការលក់គំរោងរបស់ខ្លួនជាបន្តបន្ទាប់ ពេលនេះអ្នកវិនិយោគដីឡូត៍លំហែរកាយ ដំបូងគេនៅតាមប ណ្តោ​យផ្លូវជាតិលេខ៥ បានប្រកាសលក់គំរោងថ្មីរបស់ខ្លូនហើយ។

ជាមួយនឹងទីតាំងមានភាពអំណោយផល ស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គំរោងថ្មីភូមិចំការដូងរីសតបានចេញលក់គំរោងរបស់ខ្លូនជាថ្មី ជាមួយទំហំដីឡូត៍ទំហំ 20×30=15000$ ទីតាំងទី២ ទំហំ10×30=8000$ប៉ុណ្ណោះ។

 

លោកហ៊ិន រស់អ្នកវិនិយោគគំរោងភូមិចំការដូងរីសត បានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា ជាមួយនឹងផែនការ និងការផ្តល់ឲ្យអ្នកវិនិយោគទទួលបានផលចំណេញ និងអាចសាងសង់ផ្ទះលំហែរបានស្អាត និងមានផាសុខភាពសម្រាប់ លំហែរកាយចុងសប្តាហ៍និងមកសំរាកលេងកំសាន្តជាប្រចាំ យើងបាននិងកំពុងផ្តល់ជូនក្នុងគំរោងលើលក្ខខ័ណ្ឌពិសេសៗចំនួន១១ ចំណុចរួមមាន ទី ១-ថែមជូនការធ្វើរបងរៀបឥតចាក់សរសរឹងមាំ និងដាក់ខ្លោងទ្វា ទី២-ថែមជូនការរៀបចំប្រព័ន្ធភ្លើងតាមផ្លូវនីមួយៗ ទី៣-ថែមជូនកញ្ចុះអង្គុយលេងកំសាន្តមួយ ទី៤-មានផ្លូវភ្លោះ១២ម៉ែត្រមានដាំដើមឈើរៀបខឿនផ្លូវមានសួនលម្អ។

ទី៥ ៥-ថែមជូនការដាក់បំពាក់ភ្លើងសូឡាតាមផ្លូវភ្លោះនីមួយៗ។ ទី៦-កាត់ប្លង់ផ្ទេរកម្មសិទ្ធិ ដល់សាលាស្រុកស្របច្បាប់បង់ពន្ធប្រថាប់ត្រា ត្រឹមត្រូវ។ ទី៧-ថែមជូនដូងតឿក្រអូបចំនួន៣០ដើម និងថែទាំអោយពីឆ្នាំអត់គិតថ្លៃ​។

ទី៨-ថែមជូនការរៀបចំប្រព័ន្ធទុយោ ទឹកថែរទាំដាំណាំរយៈពេលពីឆ្នាំ ទី៩-ថែមជូនការដាក់ខ្លោងទ្វាតាមផ្លូវភ្លោះនីមួយៗ ទី១០-មានកន្លែងលម្ហែកំសាន្ត និងអាហារដ្ឋានសម្រាប់កុម៉្មង់ម្ហូបអាហារញាំ និងទី១១-ទីតាំងដីនេះជាទីតាំងគម្រោងរបស់ ភូមិចំការដូងរីសត ដែលកំពុងដំណើរការស្រាប់ និងមានមនុស្សមកលេងកំសាន្តរាល់ថ្ងៃ។

លោកហ៊ិន រស់បានបន្តឲ្យដឹងទៀតថា អ្វីកាន់តែពិសេសគំរោងនេះគឺចុះពីផ្លូវជាតិលេខ៥ នៅចំនុចគីឡូម៉ែត្រលេខ៤៩ តែ៥គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយផ្លូវធំទូលាយគម្រោងចាក់កៅស៊ូឆាប់ៗនេះ។ ស្ថិតនៅចំណុចប្រសព្វខេត្តទាំងបី ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ។

លោកបន្តថា ទីតាំងស្ថិតនៅជិតផ្ទះប្រជាពលរដ្ឋ មានមនុស្សរស់នៅកុះករ។ -ចម្ងាយ២០គីឡូម៉ែត្រ ពីរមណីដ្ឋានភ្នំឧដុង្គ និងចម្ងាយ១៥គីឡូម៉ែត្រពីផ្សារឧដុង្គ។ ១០គីឡូម៉ែត្រពីផ្សារត្រាច/១០គីឡូម៉ែត្រ ពីផ្សារសាលាលេខ៥/១០គីឡូម៉ែត្រ ពីរមណីដ្ឋានប្រវត្តសាស្រ្តលង្វែក។ លោកបន្តទៀតថា អ្វីកាន់តែពិសេស គឺទីតាំងសណ្ថានដីទួលមានជីជាតិល្អ ស័ក្តិសមសម្រាប់ដំណាំ និងផ្ទះលម្ហែ។

👉ទីតាំងស្ថិតនៅ ភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ (ខេត្តកំពង់ឆ្នាំង)។ ☎️077208888/015908888 017484822/​077320335៕

មហាយក្សចិន ជំពាក់បំណុលបរទេសច្រើនរហូតដល់២,៧ទ្រីលានដុល្លារ

ដោយៈសុខុម

ប៉េកាំង: ប្រទេសចិន គឺជាមហាយក្សសេដ្ឋកិច្ចទី២ របស់ពិភពលោក និងជាគូប្រជែងធំដ៏ខ្លាំងក្លា បំផុតរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងស ង្គ្រាមប្រជែ​ងយកឥទ្ធិពលក្នុងពិភពលោក មហាយក្សចិន បានផ្ដល់ជំនួយដល់ប្រទេសជាច្រើន ទាំងជំនួយមានសំណង និងជំនួយឥតសំណង។

ដូចនេះ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ពេលលេចឮថា មហាយក្សចិន ជំពាក់បំណុលបរទេសច្រើនរហូតដល់ ទៅរាប់ទ្រីលានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២ មករា ឱ្យដឹងថា ប្រទេសចិន បានជំពាក់បំណុលបរទេសបន្ថែមរហូតដល់១៦,៧ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ហើយមួយអន្លើនៃការកើនឡើងបំណុលនេះ ដោយសារកំណើននៃការទិញសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលក្នុងស្រុកពីសំណាក់បណ្ដាវិនិយោគិនបរទេស។

ប្រមាណ៤៧%នៃបំណុល មិនទាន់សងចំនួន២,៧ទ្រីលានដុល្លាររបស់ប្រទេសចិន គិតត្រឹមដំណាច់ខែកញ្ញា គឺជាបំណុលរយៈពេលមធ្យមដល់រយៈពេលវែង ដោយកើនឡើង៣%បើធៀបនឹងដំណាច់ខែមិថុនា។ នេះបើយោងតាមលោកស្រី Wang Chunying ដែលជានាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរូបិយប័ណ្ណបរទេសចិន (SAFE) បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៣១ ធ្នូ។

ទោះជាយ៉ាងណា លោកស្រី Wang Chunying បានគូសបញ្ជាក់ថា កំណើននៃការកាន់កាប់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលក្នុងស្រុកដោយវិនិយោ​គិនបរទេស បានឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់ប្រទេសចិន នៅក្នុងការបើកចំហរទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន និងទំនុកចិត្តរបស់វិនិយោគិន ចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន។

លោកស្រីបានបន្ថែមទៀតថា អាជ្ញាធរចិននឹងបន្តតាមដានដោយយ​កចិត្តទុកដាក់នូវទំហំ និងរចនាសម្ព័ន្ធនៃបំណុលបរទេស របស់ប្រទេសចិន ហើយនឹងការពារទប់ទល់ហានិភ័យនានា ដែលកើតចេញពីរំហូរមូលធនឆ្លងព្រំដែន៕ The Edge Markets៕