បុរី GB Residence មានចំណុចពិសេសអ្វីខ្លះដែលអ្នកវិនិយោគគួរដឹង?

ដោយៈគង់់ សូរិយា

កណ្តាលៈ បុរី GB Residence ដែលកំពុងដំណើរការសាងសង់ និងលក់ជូននូវលំនៅដ្ឋានប្រណីត ជាច្រើនជម្រើសសម្រាប់ការរស់នៅ និងការវិនិយោគល្អបំផុតសម្រាប់អតិថិជន។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីផ្សារទំនើប AEON Mall៣ ជាគម្រោងមានគុណភាព ដោយមានការសិក្សាយ៉ាងច្បាស់លាស់ ដោយមានការសាងសងតាមស្តង់ដា បច្ចេកទេសសំណង់ ប្រើប្រាស់សម្ភារៈមានគុណភាពល្អ និងធានាប្រើបានរយះពេលយូរ និងផ្តល់នូវគេហដ្ឋានរចនាពោពេញដោយគុណភាព ប្រណិតភាព និងស៊ីវិល័យ។

អ្វីជាចំណុចពិសេសរបស់គម្រោងនេះររួមមាន ទី១ មានទីតាំងអាចប្រកបអាជីវកម្មបាននាពេលអនាគតខាងមុខ ទី២ បុរីនេះត្រូវបានឌីសាញដោយស្ថាបត្យករជំនាញលំដាប់ពិភពលោក ដែលធ្លាប់ឈ្នះពានរង្វាន់ពីទីក្រុងដូបៃ ទី៣ ជាគំរោងដែលគិតពីផាសុខភាពដល់អ្នករស់់នៅ ដោយមាន​ការសាងសង់សួនច្បារនៅចំកណ្តាលគម្រោង ដែលផ្តល់ឲ្យអ្នករស់នៅអាចប្រកដអាជីវកម្ម ហាត់ប្រាណ និងសំរាកលំហែរបាន។

អ្វីកាន់តែពិសេស ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទឹក ភ្លើង និងរុក្ខជាតិដើមឈើបៃតងខាងមុខផ្ទះ តាមបណ្តោយផ្លូវបុរី យ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។ ប្រព័ន្ធរំដោះទឹក ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធ្វើអោយចរន្តទឹកហូរបានលឿនមិនរាំងស្ទះ។

ទន្ទឹមនឹងនេះ បុរីក៏យកចិត្តទុកដាក់លើគ្រប់ចំណុច នៃការសាងសង់ ចាប់ពីផ្នែកមូល​ដ្ធានគ្រឿងបង្គំ នៃសំណង់រហូតដល់ការងារដេកគ័រ បំពាក់គ្រឿងទាន់សម័យ និងសន្សំ​សំចៃភ្លើនិងគុណភាព ក៏ដូចជាសោភ័ណភាពដ៏ស្រស់ស្អាត នៃគម្រោងទាំងមូលដែរ​។

អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវ បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា លោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណិតភាព និងភាពស៊ីវិល័យ ដោយសារមើលឃើញសក្តានុពល និងភាពរីកចំរើនដ៏ឆាប់រហ័សនៅជុំវិញតំបន់នេះ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយមិនឆ្ងាយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកប​ដោ​យផាសុកភាព”។

ទំនាក់ទំនងលេខទូរសព្ទ៖ 077/070/066 363 005 សម្រាប់ការសាកសួរព័ត៌មានបន្ថែម និងការណាត់ជួប។
ទីតាំង: ស្ថិតនៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ មានចម្ងាយត្រឹមតែ២.៤គមប៉ុណ្ណោះពីរង្វង់មូលកួរស្រូវ ។https://maps.app.goo.gl/wBoNnmoPBP1GDb4r9

ដំណឹងល្អៈផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានសិក្សាបញ្ចប់ហើយ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន China Railway បានសិក្សាបញ្ចប់គំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតរួចហើយ ដោយគ្រោងចំណាយទឹកប្រាក់ប្រមា​ណ២០០០លានដុល្លារអាមេរិក។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន China Railway បានមានប្រសាសន៍ក្នុងជំនួបពិសេសមួយកាលពីសប្តាហ៍មុនថា ការសិក្សាពីផ្លួវនេះ បានបញ្ចប់តាមផែនការរួចហើយ ដោយបច្ចុប្បន្នគំរោងនេះ ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលចិន ដើម្បីពិនិត្យវាយតម្លៃ និងប្រើប្រាស់ថវិកាបែបណា ដើម្បីសាងសង់ផ្លូវនេះ។

លោកបន្តថា “ផ្លូវនេះមានប្រវែងជាង១០០គីឡូម៉ែត្រ ជាផ្លូវថ្មីភាគច្រើ​ន ព្រោះគំរោងនេះជាផ្លូវល្បឿនលឿន មិនត្រូវធ្វើពាក់ព័ន្ឋជាមួយផ្លូវចាស់ច្រើននោះទេ”។

បើតាមលទ្ឋផលនៃការសិក្សានេះ បានបង្ហាញថា ទំហំនៃការចំណាយលើការសាងសសង់ផ្លូវនេះរបស់ក្រុមហ៊ុនចិន គឺតិចជាងជិតពាក់កណ្តាលពីអ្វីដែលអ្នកជំនាញ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន បានសិក្សាកន្លងមក ដែលបានរកឃើញទំហំចំណាយ លើការសាងសង់ផ្លូវនេះចំណាយប្រាក់អស់ប្រមាណ៣៨០០លានដុល្លារ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសឲ្យដឹង កាលពីចុងឆ្នាំមុនផងដែរថា គំរោងសិក្សាសា​ងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបញ្ចប់នាចុងឆ្នាំ២០២១កន្លងមកនេះ ហើយក្រសួងនឹងសិក្សាបន្ថែម ដើម្បីដឹងថា តើការសាងសង់ផ្លូវនេះមានផលចំណេញផ្នែកសេដ្ឋកិច្ចបែបណា និងត្រូវស្វែងរកប្រភពថវិកាពីណា ដើម្បីវិនិយោគលើគំរោងនេះ៕

តើប្រទេសទាំង៥ណាខ្លះដែលបាញ់កាំជ្រួចអបអរឆ្នាំថ្មី២០២២បានស្អាតជាងគេក្នុងលោក?

ដោយៈសុខុម

អន្តរជាតិៈ ទោះបីជាវិបត្តិកូវីដ-១៩ នៅតែបន្តគំរាមកំហែងដល់ពិភពលោក ជាពិសេសការផ្ទុះឡើងនូវវីរុសបំប្លែងខ្លួនថ្មី “អូមីក្រុង” ដែលធ្វើឱ្យប្រទេសនានាភ័យខ្លាច និងបង្កើនវិធានការរឹតបន្តឹង ការជួបជុំជាថ្មីម្ដងទៀតយ៉ាងណាក្ដី ក៏ពិភពលោកនៅតែឆ្លៀតរៀបចំពិធី Countdown ដើម្បីអបអរការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០២២ យ៉ាងគគ្រឹកគគ្រេង។

ដើម្បីញ៉ាំងពិធី Countdown ឬការរាប់ថយក្រោយនូវ១នាទីចុងក្រោយគម្រប់ម៉ោង១២:០០យប់ ជាការសម្គាល់ការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឱ្យកាន់តែរំភើបសប្បាយរីករាយ និងជាការបួងសួងឱ្យឆ្នាំថ្មីនាំមកនូវសេចក្ដីសុខ សមិទ្ធផលថ្មី ជោគជ័យថ្មី អ្វីៗល្អប្រសើរឡើង អ្នករៀបចំកម្មវិធីបានចំណាយប្រាក់យ៉ាងច្រើន រៀបចំការបាញ់កាំជ្រួចប្លែកៗ យ៉ាងស្រស់ស្អាត។

តើប្រទេសណាខ្លះ ដែលជាប់ក្នុងចំណោមកំពូលប្រទេសទាំង៥ ដែលបាញ់កាំជ្រួចបានស្អាតជាងគេក្នុងលោក? តោះ មកដឹងទាំងអស់គ្នា។

យោងតាមសារព័ត៌មាន newsnationnow.com ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១ មករា ឱ្យដឹងថា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ១ ដោយមានមនុស្សចូលរួមអបអរ យ៉ាងច្រើនកុះករនៅទីលាន Times Square។

ទន្ទឹមនេះ ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ២ ក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាប់ចំណាត់ថ្នាក់លេខ៣ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាប់ចំណាត់ថ្នាក់លេខ៤ ហើយទីក្រុងប៉ារីស ប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខ៥៕

 

សម្តេចតេជោអញ្ជើញបើកការដ្ឋានសាងសង់និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នៅថ្ងៃនេះ

ដោយៈ សុធារី

ព្រះសីហនុៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងមានប្រវែង១៤៨គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាសរុប ប្រមាណ ៦៥,១៤លានដុល្លារអាមេរិក។

គំរោងនេះស្ថិតក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយ ផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិលរហូតដល់ក្រុងខេមរ ភូមិន្ទខេត្តកោះកុង។

គម្រោងនេះ រួមមាន ផ្លូវ២គន្លងមានប្រវែង១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រនិងផ្លូវ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រទទឹងចាប់ពី១៨,៥ម៉ែត្រដល់២១,៥ម៉ែត្រ។ ផ្លូវនេះមានចំណុចប្រសព្វចំនួន៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួល រួមមាន ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែក ចូលទៅព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន KCI & KECC Joint Venture។

ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់ រួចម្តងមកហើយកាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០០៨។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់(DBST) មាន២គន្លងប្រវែងសរុប១៥០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនថៃ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ ក្នុងនោះរាជរដ្ឋាភិបាលថៃក៏បានផ្តល់ ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។

កន្លងមកផ្លូវនេះ ត្រូវបានសាងសង់ជាប្រភេទផ្លូវកៅស៊ូ ពីរស្រទាប់ (DBST) នេះ មានអាយុកាលជាមធ្យមពី៥ឆ្នាំទៅ៨ឆ្នាំ ប្រសិនបើមានការថែរទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ហើយការសម្រេចសាងសង់ផ្លូវជាតិនេះ ជា២គន្លងនៅក្នុងអំឡុងពេលនោះ គឺផ្អែកលើចំនួនចរាចរណ៍ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទនិងអ្នកដំណើរឆ្លងកាត់ដែលមានចំនួនតិចនៅឡើយ គឺសរុបប្រមាណត្រឹមតែជាង ៥០០គ្រឿង/ថ្ងៃ ប៉ុណ្ណោះរួមមាន យានយន្តប្រមាណជាង៣០០គ្រឿងនិងទោចក្រយានយន្តប្រមាណជាង ២០០គ្រឿង៕

រដ្ឋាភិបាលថៃ បង្កើតក្រុមការងារពិសេសដើម្បីសម្របសម្រួលគម្រោងផ្លូវដែកភ្ជាប់ជាមួយប្រទេសឡាវ

ដោយៈសុខុម

បាងកក: រដ្ឋាភិបាលថៃ បានបង្កើតក្រុមការងារមួយស្នើឡើងដោយក្រសួងដឹកជញ្ជូន ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរ ជាមួយអាជ្ញាធរដឹកជញ្ជូនក្នុងប្រទេសឡាវ លើផែនការស្ថាបនាផ្លូវដែក ដែលតភ្ជាប់ប្រទេសជិតខាងទាំងពីរ។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ គឺជាផ្នែកមួយនៃគម្រោង ផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ដែលតភ្ជាប់ប្រព័ន្ធផ្លូវដែករបស់ប្រទេសថៃ ជាមួយផ្លូវដែកឡាវ-ចិន ដែលតភ្ជាប់ទីក្រុងគុនមីង (Kunming) ក្នុងខេត្តយូណាន (Yunnan) ប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

នៅប្រទេសថៃ គម្រោងនេះចែកចេញជា៣ ដំណាក់កាលគឺ៖ កំណាត់ផ្លូវដែកបាងកក-នគររាជសីមា (Bangkok-Nakhon Ratchasima) ប្រវែង២៥៣គីឡូម៉ែត្រ។ កំណាត់ផ្លូវដែកនគររាជសីម៉ា-ណងខៃ (Nakhon Ratchasima-Nong Khai) ប្រវែង៣៥៦គីឡូម៉ែត្រ និងកំណាត់ផ្លូវដែកណងខៃ-វៀងចន្ទន៍ (Nong Khai-Vientiane) ប្រវែងគីឡូម៉ែត្រ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ កាលពីថ្ងៃអង្គារ ទី២៨ ធ្នូ លោក Saksayam Chidchob រដ្ឋមន្ត្រីដឹកជញ្ជូន បានស្នើឱ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា តែងតាំងឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul ជាប្រធានក្រុមការងារខាងលើនេះ ដើម្បីទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម កសិកម្ម និងសហករណ៍ ក្រសួងឧស្សាហកម្ម ក្រសួងហិរញ្ញវត្ថុ និងក្រសួងដឹកជញ្ជូនរបស់ឡាវ។

ក្រុមការងារនេះ នឹងផ្តល់ការរួមបញ្ចូលទិន្នន័យស្តីពី លទ្ធកម្ម និងការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីដាក់បញ្ចូលក្នុងផែនការ សម្រាប់ផ្លូវដែកនេះដែលតភ្ជាប់ប្រទេសថៃ និងប្រទេសឡាវ។

កិច្ចប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះថៃ-ចិន ទទួលបន្ទុកកិច្ចសហប្រតិបត្តិការផ្លូវដែកក្នុងឆ្នាំ២០១៩ បានព្រមព្រៀងលើការសាងសង់ស្ពានថ្មីមួយសម្រាប់គម្រោងនេះ ចម្ងាយប្រមាណ៣០ម៉ែត្រ ពីស្ពានមិត្តភាពថៃ-ឡាវ។

ប្រទេសថៃ ប្រទេសឡាវ និងប្រទេសចិន ក៏បានចុះអនុស្សរណៈយោគយល់គ្នា (MoU) មួយស្តីពីកិច្ចសហប្រតិបត្តិការផ្លូវដែកផងដែរ។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុនផ្លូវដែកគ្រប់គ្រងដោយរដ្ឋ State Railway of Thailand បានព្រមព្រៀងចុះកិច្ចសន្យាមួយជាមួយក្រុមហ៊ុនចិន China Railway Design Corp និងក្រុមហ៊ុនចិន China Railway International Corp៕ Bangkok Post៕

វៀតណាមនិងចិនស្វែងរកដំណោះស្រាយចំពោះការកកស្ទះទំនិញនៅច្រកព្រំដែន

ដោយៈ ស្រីលិះ

ហាណូយៈ ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Wu Jianghao ដើម្បីពិភាក្សាអំពីវិធានការពន្លឿនចរាចរទំនិញ តាមច្រកព្រំដែនរវាងប្រទេសទាំងពីរ។

ការចរចានេះ បានធ្វើឡើងចំពេលការកកស្ទះទំនិញ កាន់តែអាក្រក់ឡើង នៅច្រកព្រំដែនគោកវៀតណាម-ចិន ដោយភាគីទាំងពីរបានឯកភាពថា បញ្ហានេះកំពុងបង្កការខាតបង់យ៉ាងធំធេងដល់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ និងប៉ះពាល់ដល់ភាពជាដៃគូពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់។

ពួកគេបានចែករំលែកការលំបាក ក្នុងការអនុវត្តវិធានការបង្ការ និងគ្រប់​គ្រងជំងឺកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច- ពាណិជ្ជកម្មក្នុងពេលតែមួយ។

មន្ត្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការស្តារពាណិជ្ជកម្មតាមព្រំដែន ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃមូលដ្ឋានវៀតណាម និងចិន ស្ថិរភាពផលិតកម្ម និងសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងធានាផលប្រយោ​ជន៍ស្របច្បាប់របស់ធុរកិច្ច និងប្រជាជននៃភាគីទាំងពីរ។

វៀតណាម និងចិនបានឯកភាពរក្សាទំនាក់ទំនងជិតស្និទ្ធ និងជំរុញយ៉ាងសកម្ម នូវគ្រប់វិស័យនិងមូលដ្ឋាននៃភាគីទាំងពីរ ស្វែងរកដំណោះស្រាយ ចំពោះការកកស្ទះទំនិញ នាពេលបច្ចុប្បន្ននៅច្រកទ្វារព្រំដែន ខណៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតនៅតាមច្រកទ្វារព្រំដែន៕

តើផ្នែកណាមួយនៃអចលនទ្រព្យនឹងមានកំណើនខ្ពស់ជាងគេនៅឆ្នាំ២០២២?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២២ នឹងចូលមកដល់នៅប៉ុន្មាន នៅម៉ោងខាងមុខនេះ ស្របពេលកម្ពុជាបានធូរស្រាល និងឈានដល់ការបើកប្រទេសឡើងវិញវិស័យនានា ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏បានចាប់ផ្ដើមមានសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មឡើងវិញជាបន្តបន្ទាប់។

សម្រាប់វិស័យអចលនទ្រព្យក៏ដូចគ្នា ឃើញថាបន្ទាប់ពីមានការបើកទូលាយ នូវការហូរចូលអ្នកដំណើរបរទេស ចូលមកដោយមិនធ្វើចត្តាឡីស័ក វិស័យនេះ ក៏ចាប់ផ្ដើមកម្រើកឡើងវិញដែរ ។ តើផ្នែកណាមួយនេះវិស័យនេះ នឹងមានសន្ទុះងើបឡើងវិញនៅឆ្នាំ២០២២ខាងមុខនេះ?។

លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេត បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៣០ ធធ្នូថា យើងបែងចែកអចលនទ្រព្យជា៤ក្រុមធំៗ មានលំនៅឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ។ បន្ទាប់ពី រដ្ឋាភិបាលបើកប្រទេសឡើងវិញ យើងឃើញថាសកម្មភាព នៃការជួលការិយាល័យកើនឡើង សកម្មភាពនៃការរកស៊ីលក់ដូរនៅតាមផ្សារទំនើបនានា ក៏បាននិងកំពុងកើនឡើង សណ្ឋាគារក៏បានកើនឡើងវិញ ។

លោកបន្តថា “បច្ចុប្បន្ននេះ ខ្ញុំមើលឃើញថាផ្នែកចំនួន២ ដែលកំពុងមានដំណើរល្អប្រសើរ ក្នុងចំណោមផ្នែកជាច្រើនទៀត នៃវិស័យអចលនទ្រព្យរួមមាន ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅឆ្នាំក្រោយផ្នែកទាំងពីរនេះ នឹងនៅតែមានភាពល្អប្រសើរឡើងបន្តទៀត ក្នុងពេលផ្នែកផ្សេងទៀតអាចនឹងបន្តរងផលប៉ះពាល់”។ លោកបន្តថា “យើងបានមើលឃើញថា ការរកស៊ីលក់ដូររបស់អាជីវករ ពាណិជ្ជករ និងដំណើរការនៃការផលិតនូវទំនិញនៅតាមរោងចក្រនានាក៏បានបើកឡើងវិញដែរ”។

លោកបន្ថែមថា ថ្មីៗនេះយើងក៏បានមើលឃើញថា មានរោងចក្រថ្មីៗជាច្រើន គ្រោងនឹងបើកដំណើរការនៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលមានការទាក់ទាញ លើការវិនិយោគរោងចក្រច្រើន ដែ​លធ្វើឱ្យតម្រូវការនៃការទិញលក់ដីធ្លី សម្រាប់បង្កើតរោងចក្រកាន់តែច្រើន។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានមើលឃើញថា ការអភិវឌ្ឍផ្នែកលំនៅដ្ឋាន នៅតែមានតម្រូវការដដែល បើសិនជាម្ចាស់អភិវឌ្ឍន៍លំនៅឋាននោះចេះរៀបចំ និងរកទីផ្សារត្រឹមត្រូវ។

លោកឧកញ៉ាបន្តថា “បុរីខ្លះមិនមានអតិថិជន ចូលទៅរស់នៅ​​​មកពីកង្វះខាត​ ឬសិក្សាទៅលើទីផ្សារអតិថិជន ឱ្យបានច្បាស់និងចេះតែសង់ៗ និងលក់ ដោយមិនគិតពីការរស់នៅរបស់ប្រជាពលរដ្ឋ”។លោកបន្តថា “បុរីខ្លះទៀត គេបានយកចិត្តទុកដាក់លើបញ្ហា របស់អតិថិជនទើបធ្វើឱ្យអ្នកអភិវឌ្ឍន៍នៅតែទទួលបានអតិថិជនជាហូរហែ”៕

Construction to Resume on Latsavong Plaza Project, Tallest Building in Vientiane

Construction of Latsavong Plaza, the tallest building in Vientiane, is to resume after the project was stalled for five years.

According to Director-General of the Department of Economy, Ministry of National Defence, Colonel Siphonexay Khamthongveun, the Latsavong Plaza project is a joint venture deal between the Ministry of National Defence and Chongqing Fund Real Estate Co. Ltd, under an agreement signed in 2013.

The project was to construct the tallest building in Laos, valued at over USD 99 million, including retail shops, a shopping mall, a hotel, and apartments and commercial space for lease.

In 2016, after construction had begun, the contractor ran into financial difficulty and was unable to continue work on the building.

Construction of Latsavong Plaza, the tallest building in Vientiane, is to resume after the project was stalled for five years.

According to Director-General of the Department of Economy, Ministry of National Defence, Colonel Siphonexay Khamthongveun, the Latsavong Plaza project is a joint venture deal between the Ministry of National Defence and Chongqing Fund Real Estate Co. Ltd, under an agreement signed in 2013.

The project was to construct the tallest building in Laos, valued at over USD 99 million, including retail shops, a shopping mall, a hotel, and apartments and commercial space for lease.

In 2016, after construction had begun, the contractor ran into financial difficulty and was unable to continue work on the building.

Source: Laotian Times

រដ្ឋាភិបាលថៃគ្រោងបោះផ្សាយលក់មូលបត្របំណុលទំហំ៩០០លានដុល្លារដើម្បីស្តារសេដ្ឋកិច្ច

ដោយៈ សុធារី

ប្រទេសថៃៈ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) របស់ប្រទេសថៃ គ្រោងលក់មូលបត្របំណុលថ្មីនៅខែក្រោយ ដែលមានតម្លៃប្រហែលចំនួន៩០០លានដុល្លារ ដើម្បីប្រមូលមូលនិធិសម្រាប់គោលនយោបាយរដ្ឋាភិបាល។

ការបោះមូលបត្របំណុលនេះ ធ្វើឡើងដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដែលបង្កឡើង ដោយជំងឺកូវីដ១៩។ នេះបើយោងតាមចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៣០ ខែធ្នូនេះ។

លោកស្រី Patricia Mongkhonvanit អគ្គនាយិកាការិយាល័យ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ បានមានប្រសាសន៍ថា ការលក់មូលបត្របំណុលនេះ នឹងគាំទ្រដល់គម្រោងនានា រួមមាន ការទិញវ៉ាក់សាំងកូវីដ១៩ និងការផ្តល់សំណងដល់បុគ្គលិក កម្មករ ដែលចុះឈ្មោះក្នុងប្រព័ន្ធសន្តិសុខសង្គម។

លោកស្រី Patricia បានថ្លែងថា មូលបត្របំណុល ដែលមានសុពលភាព៣ឆ្នាំ ចាប់ផ្តើមលក់ពីថ្ងៃទី១៧ ដល់ទី៣១ ខែមករា ឆ្នាំ២០២២ តាមរយៈធនាគារបាងកក ធនាគារក្រុងថៃ ធនាគារកសិករ និងធនាគារស្យាមពាណិជ្ជ។ មូលបត្របំណុលទាំងនេះ ក៏អាចរកទិញបានផងដែរ តាមរយៈសេវាធនាគារតាមអ៊ីនធឺណិត របស់ធនាគារទាំងនេះ។ អត្រាការប្រាក់ជាមធ្យម ដែលត្រូវបានធានាសម្រាប់មូលបត្របំណុល ទាំងនេះមាន១,៩ភាគរយក្នុងមួយឆ្នាំ។

លោកស្រីបានបន្តថា ផលចំណេញពីមូលបត្របំណុលនេះ នៅឆ្នាំទី១ ទី២ និងទី៣ មាន១,៦ភាគរយ ១,៨ភាគរយ និង ២,៣ភាគរយរៀងគ្នា។ ការលក់មូលបត្របំណុលនេះ នឹងត្រូវធ្វើឡើងជាបីដំណាក់កាល គឺនៅថ្ងៃទី១៧ដល់១៨ ខែមករា នៅថ្ងៃទី១៩ដល់២៣ខែមករា និងនៅថ្ងៃទី២៤ដល់៣១ខែមករា។

លោក Patricia ថ្លែងទៀតថា នៅពីរដំណាក់កាលដំបូង មូលបត្របំណុល នឹងត្រូវលក់ទៅឱ្យវិនិយោគិនជាបុគ្គល ដែលជាពលរដ្ឋថៃ ឬអ្នករស់នៅក្នុងប្រទេសថៃ ដែលមានតម្លៃរហូតដល់៥លានដុល្លារ ក្នុងវិនិយោគិនម្នាក់ ខណៈដែលនៅក្នុងដំណាក់កាលចុងក្រោយ ចំនួនមូលបត្របំណុល ដែលត្រូវលក់ ទៅឱ្យអ្នកទិញម្នាក់នឹងមិនមានកម្រិតឡើយ។

វិនិយោគិនម្នាក់ៗ អាចទិញមូលបត្របំណុលទាំងនេះ នៅក្នុងបីដំណា​ក់កាលនេះ ខណៈដែលចំនួនមូលបត្របំណុល ដែលពួកគេទិញនៅក្នុងដំណាក់កាលនីមួយៗ នឹងមិនត្រូវបានរាប់បញ្ចូលគ្នាឡើយ៕

Hong Kong sets minimum home size to counter trend for ‘nano flats’

HONG KONG: Hong Kong’s government said on Thursday (Dec 30) that it will set a minimum size requirement of 26 sq m – equivalent to two parking spaces – for each home to be built on land from upcoming sales.

The measure is also expected to cover the land sales throughout the financial year that begins in April, as Hong Kong seeks to counter a trend for “nano flats” in one of the world’s most expensive property markets.

“This is in response to citizens’ demands to live in a bigger space,” Secretary for Development Michael Wong said on Thursday.
Wong said that the new requirement will be enforced for a government land sale in the New Territories in the first quarter of 2022, as well as at another site to be sold by railway operator MTR Corporation.

Homes of less than 26 sq m accounted for about 13 per cent of the total private home supply in the last five years, he said.
Making housing more affordable has been a priority for all of Hong Kong’s leaders since the former British colony returned to Chinese rule in 1997, although the prospect of owning a home is a distant dream for many.

Authorities in Hong Kong and Beijing have long blamed unaffordable housing in the territory for deep-rooted resentment that they say helped to fuel anti-government protests in 2019.

Chinese officials have also raised concerns about the cramped conditions of some living spaces, particularly the sub-divided flats and “cage homes” – wire-mesh hutches stacked on top of each other.
Hong Kong private home prices in November retreated for a second successive month from an all-time high, official data showed on Wednesday, but realtors expect the property market to gain as much as 10 per cent in 2022.

Source: Reuters