China’s property investment rises 6.0per cent y/y in Jan-Nov

Reporting by Liangping Gao and Ryan Woo

BEIJING : China’s property investment rose 6.0per cent in January-November year-on-year, slowing from the 7.2per cent growth seen in the first 10 months of the year, official data showed on Wednesday.

Property sales by floor area increased 4.8per cent during January-November from the same period a year earlier, compared with a 7.3per cent gain in the first 10 months, the National Bureau of Statistics (NBS) said in a statement.

New construction starts measured by floor area fell 9.1per cent during January-November from a year earlier, compared with a decline of 7.7per cent in the first 10 months of the year.

Funds raised by China’s property developers grew 7.2per cent year-on-year in the January-November period after increasing 8.8per cent in the first 10 months of the year.

Source: Reuters

លោកយិន លាងគង់ ផ្ញើសារលិខិតគោរពជូនពរសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱ​កាស​ចម្រើន​ជន្មា​យុ​គម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ

លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយក ថ្នាក់ដឹកនាំ និងក្រុមការងារនៃគេហទំព័រ Propertyarea.asia សូមគោរពអនុញ្ញាតផ្ញើសារលិខិតគោរពជូនពរ ព្រមទាំងសូមសម្ដែងនូវអំណរសាទរឥតឧបមា ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធា​នកាកបាទក្រហមកម្ពុជា គម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ។

នាឱកាសដ៏ប្រពៃវិសេសថ្លៃថ្លា ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមការអនុញ្ញាតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្នាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរក ជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

 

ទំហំទុនវិនិយោគអចលនទ្រព្យនៅប្រទេសចិនសម្រេច បានកំណើន៦ភាគរយក្នុងឆ្នាំ២០២១

ដោយ៖ សុខុម

ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធ ទី១៥ ធ្នូ នេះថា ទំហំទុនវិនិយោគលើអចលនទ្រព្យរបស់ប្រទេសចិន ទទួលបានកំណើន៦,០%ក្នុងឆ្នាំ២០២១ គិតពីខែមករាដល់ខែវិច្ឆិកា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា តួលេខកំណើន៦,០%នេះគឺធ្លាក់ចុះបន្តិច បើធៀបនឹងកំណើន៧,២% ដែលទទួលបានក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំដដែល។

ការិយាល័យជាតិស្ថិតិ (NBS) នៃមហាយក្សចិន បានចេញសេចក្តីថ្លែងការណ៍ថា ការលក់អចលនទ្រព្យគិតជាផ្ទៃខាងក្នុងអគារ (Floor Area) ក្នុងប្រទេសនេះទទួលបានកំណើន៤,៨%អំឡុងរយៈពេលខែមករា ដល់ខែវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងបើធៀបនឹងកំណើន៧,៣%ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ។

ទោះជាយ៉ាងណា ការសាងសង់ថ្មីៗដែលគិតជាផ្ទៃខាងក្នុងអគារ (Floor Area) បានធ្លាក់ចុះ៩,១% អំឡុងរយៈពេលពីខែមករា ដល់ខែវិច្ឆិកា ធៀបនឹងឆ្នាំ២០២០ និងបើធៀបនឹងការធ្លាក់ចុះ៧,៧% ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ។

ហិរញ្ញប្បទានដែលកៀរគរប្រមូលដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន ទទួលបានកំណើន៧,២% ក្នុងរយៈពេលគិតពីខែមករា ដល់ខែវិច្ឆិកា បន្ទាប់ពីទទួលបានកំណើន៨,៨%ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ៕

កម្ពុជាដល់ដំណាក់កាលអភិវឌ្ឍន៍ទីក្រុងបៃតងហើយ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃការអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតដែលមានសក្ដានុពល បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែ ភាគច្រើននៃការអភិវឌ្ឍអគារទាំងនោះមិនទាន់គិតគូរដល់ការផលប៉ះពាល់នៃបរិស្ថាននៅឡើយ។ ស្ថាបត្យករជំនាញមួយរូបរបស់កម្ពុជាបាននិយាយថាកម្ពុជាដល់ដំណាក់មួយដែលត្រូវគិតគូពីការអភិវឌ្ឍទីក្រុងបៃតងហើយ។

លោក ជា ប៊ុនសៀង ស្ថាបត្យករជំនាញមួយរូបរបស់កម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ការរីកចម្រើននៃប្រទេសកម្ពុជាកំពុងតែធ្វើដំណើរទៅលឿន ហើយការគិតគូរដល់ការអភិវឌ្ឍទីក្រុងបៃតងនៅក្នុងប្រទេសកម្ពុជា វាមិនមែនជារឿងថ្មីទេ។ វាគួរតែគិតគូរមកជាយូរហើយ ពីព្រោះ បច្ចុប្បន្ននេះកម្ពុជាមានសំណង់ច្រើនណាស់ បើសិនជាវារីកកាន់តែច្រើនវានឹងពិបាកក្នុងការដកដង្ហើម ឬអាចបង្កជាខ្យល់ពុលជាដើម ដូច្នេះវាដល់ដំណាក់កាលដែលកម្ពុជាត្រូវគិតគូរពីការអភិវឌ្ឍទីក្រុងបៃតងនេះហើយ។

លោកបន្តថា ប្រទេសគេរីកចម្រើនគេធូរធាគេបានគិតពីបញ្ហានេះយូរហើយ និងយកបញ្ហានជាបញ្ហាចំបង។ ដោយឡែកសម្រាប់កម្ពុជា លោកគិតថា វាដល់ដំណាក់មួយដែលត្រូវចាប់ផ្ដើគិតដូចគ្នា អញ្ចឹងដំណោះស្រាយចរាចរណ៍នៅទីតាំងសាធារណៈត្រូវគិតគូឡើងវិញ និងត្រូវមានការចូលរួមពី វិស័យឯកជន ពីអ្នកអភិវឌ្ឍន៍គម្រោងនីមួយៗ ហើយមកដល់ពេលនេះ ក៏មានគម្រោងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាមួយចំនួនចាប់ផ្ដើមធ្វើបណ្ដើរៗហើយដែរ។

លោកបន្ថែមថា ការធ្វើនវានុវត្តន៍ក្នុងវិស័យស្ថាបត្យកម្មនៅកម្ពុជាក៏ត្រូវមានការចូលរួមសំខាន់ពីស្ថាបត្យករអាជីព និងត្រូវយកទស្សនទានមួយ គឺរត់តាមគេឱ្យទាន់និងមើលឱ្យឆ្ងាយជាងគេ ពីព្រោះស្ថាបត្យករជាមនុស្សដែលប្រើទស្សនៈទានជាគោល មិនមែនជាអ្នកគ្រាន់តែគូរលើក្រដាសប៉ុណ្ណោះនោះទេគឺមើលនូវអ្វីដែលកើតឡើងនៅពេលអនាគតមុនគេ ហើយនឹងត្រូវឈរលើទីតាំងនោះមុនគេ ដោយគិតថាបន្តិចនឹងដល់ហើយ ។

លោកថា “ស្ថាបត្យករដែលខ្លាំងគឺជាស្ថាបត្យករដែលគិតគូរពីផលប៉ះពាល់ដល់ធនធានធម្មជាតិ បរិស្ថាន និងធ្វើឱ្យមនុស្សជាតិរស់នៅស្រួលជាមួយនឹងធម្មជាតិ។”
លោកបន្ថែមទៀតថា ក្រៅពីស្ថាបត្យករ អ្នកចូលរួមសំខាន់មួយទៀតគឺអ្នកទទួលផល គឺជាអ្នកដែលចង់បានស្ថាបត្យកម្មដែលល្អ ទី៣ អាជ្ញាធរក៏ដូចជារដ្ឋាភិបាលក៏ត្រូវមានក្រឹតក្រមស្ថាបត្យកម្ម និងត្រូវកំណត់ទីតាំងដែលត្រូវសាងសង់និងការអភិវឌ្ឍ ដូចជាការតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន និងបែកចែកទៅតាមកម្រិតជីវភាពនៃការរស់នៅផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ធ្នូ២០២១នេះ ក៏បានបញ្ជាក់ពីកំណើននៃសំណង់អគារខ្ពស់នៅក្នុងប្រទេសក្នុងរយៈពេលឆ្នាំចុងក្រោយនេះដែរ ដោយកាលពីមុនរាជធានីភ្នំពេញ មានអគារខ្ពស់តែប៉ុន្មានអគារប៉ុណ្ណោះ តែមកដល់ពេលនេះអគារខ្ពស់ជាច្រើនកំពុងរីកដុះដាលជាបន្តបន្ទាបហើយនឹងបន្តរីកលូតលាស់ជាបន្តបន្ទាប់ទៀត៕

សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស យាងប្រោសព្រំព្រះបដិមាឧមា-មហេសូរ

ដោយ៖ សូរិយា

ព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងប្រោសព្រំព្រះបដិមាឧមា-មហេសូរ នៅរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេ ចបានប្រោសព្រំ សុំពរជ័យ សិរីសួស្តី និងសេចក្តីសុខជូនដល់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សម្រាប់ឆ្នាំថ្មី២០២២ខាងមុខនេះ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ដើម្បីកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

ព្រះបដិមាឧមា- មហេសូរ នៅរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអភិសេកកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១កន្លងមក។ រូបបដិមាព្រះឧមា-មហេសូរ ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥ម៉ែត្រ សរុបពីដីដល់កំពូលនៃរូបបដិមាព្រះឧមា-មហេសូរ មានកម្ពស់ ១៥.១៥ម៉ែត្រ។ ជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត សុខដុមនីយកម្មក្នុងគ្រួសារ និងសង្គមជាតិ ៕

មន្ត្រីអះអាងថាកម្ពុជាបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីថ្មីតាមដងទន្លេមេគង្គ

ដោយ៖ សុធារី

ភ្នំពេញ៖ កម្ពុជាបានសម្រេចបញ្ឈប់ការកសាងរោងចក្រអគ្គិសនីដុតធ្យូងថ្មថ្មី និងបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីថ្មីតាមដងទន្លេមេគង្គទៀតហើយ ដើម្បីចូលរួមចំណែកដល់ការដោះស្រាយការប្រែប្រួលអាកាសធាតុ។ នេះបើតាមការអះអាងរបស់លោក ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា។

ការបញ្ជាក់ពីជំហររបស់កម្ពុជានេះ ធ្វើឡើងក្នុងឱកាសលោកចូលរួមកិច្ចប្រជុំស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងក្របខ័ណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋធានីសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៥ ខែធ្នូនេះ។

លោកបានបន្តថា កម្ពុជាបានចូលរួមចំណែកដល់ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈបានបង្កើនថវិកាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុបីដងច្រើនជាងមុន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលបច្ចុប្បន្នស្មើនឹង២ភាគរយ នៃផលិតផលសរុបក្នុងស្រុក ហៅកាត់ ផ.ស.ស និងបានដាក់ដំណើរការការប្រើប្រាស់ថាមពលដោយពន្លឺព្រះអាទិត្យទំហំជាង៤០០មេហ្កាវ៉ាត់ ដែលស្មើនឹង១៥ភាគរយ នៃថាមពលសរុប។

លោកបញ្ជាក់ថា ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រមាណ៤២ភាគរយ ដូចដែលបានកំណត់នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់កម្ពុជាដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួអាកាសធាតុ។ លើសពីនេះ “យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន” ក៏កំពុងត្រូវបានកសាងឡើង ដើម្បីលើកកម្ពស់សកម្មភាពដែលអាចសម្រេចបានកាបូនទាប ធន់នឹងអាកាសធាតុ និងកំណើនប្រកបដោយបរិយាប័ន្ន។

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈ ទី១. បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង៤០០មេហ្កាវ៉ាត់ ដែលតំណាងឱ្យ១៥ភាគរយ នៃប្រភពថាមពលរបស់ប្រទេសកម្ពុជា ទី២. មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី ទី៣. មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ និងទី៤. កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០៕

Cambodia’s Economy To Grow Around 3 Percent This Year

by: Sotheary

Phnom Penh: Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, said optimistically that the national economic growth this year would be around 3 percent.

At the inauguration ceremony of Hyatt Regency Phnom Penh Hotel here this morning, Samdech Techo Hun Sen said the national income before the COVID-19 outbreak is about US$700 million per month, but the figure dropped to some US$400 million during the pandemic. However, after the resumption of social and economic activities, the state’s income seems to be on positive trend.

“I think our economic growth will be around 2.9 percent, 3 percent or more than 3 percent, I could say around 3 percent,” he said.

“In the state budget law, this year’s economic growth has been forecasted at 2.4 percent, but with the positive trend at the end of 2021, our economic growth would be around 3 percent,“ he underlined.

Samdech stated that this increase is due to the increase in domestic demand, resulting in an increase in imports, the customs revenue has increased.

Regarding the impact of Covid 19, Samdech said that the real impact is on tourism, while industry and agriculture are not affected. Currently, the factories are working hard all night to meet the demand for orders on time.

Samdech Techo Hun Sen encouraged all citizens and the private sector to work with the government to enhance our national economy, as tax and customs income started growing.

សម្តេចតេជោៈសណ្ឋាគារ HYATT REGENCY PHNOM PENHគឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ “HYATT REGENCY PHNOM PENH” គឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត បើទោះបីជាវាជាកម្មសិទ្ធិរបស់វិស័យឯកជនក៏ដោយក្តី។

សម្តេចបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ  “HYATT REGENCY PHNOM PENH” ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញរបស់ក្រុមហ៊ុនជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលសម្តេចថាជាសមិទ្ធផលសង្គមជាតិនោះ ក៏ដោយសារវិស័យឯកជនមួយនេះ បានចូលរួមជាច្រើនជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់ការងារធ្វើដល់ប្រជាជន និងការចូលរួមផ្នែកពន្ធដារជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យឯកជន ក៏ជាការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ ដែលវិស័យឯក​ជនត្រូវបានចាត់ទុកថា ជារថភ្លើងនៃកំណើនសេដ្ឋកិច្ច ប្រទេសជាតិផងដែរ៕

ក្រុងព្រះសីហនុនឹងមានកំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិថ្មីមួយ

ដោយ: ម៉ាលីស

ព្រះសីហនុ: លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសី​ហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការចុះពិនិត្យទីតាំងស្នើសុំ សាងសង់កំពង់ផែទូកអេកូទេសច​រណ៍ធម្មជាតិកាលពីថ្ងៃទី១៤ ធ្នូកន្លងមកនេះ ផ្នែកពាក់ព័ន្ឋបានបញ្ជាក់ថា ទីតាំងកំពង់ផែនេះ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដោយបានកាត់ចំណីព្រែកប្រវែង៣០ម៉ែត្ររួចហើយ។ ចំណែកឯម្ចាស់សំណើបានអះអាងថា នឹងចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងការការពារ និងអភិរក្សតំបន់ព្រៃលិចទឹក នៅតាមព្រែកកំពង់ស្មាច់នេះផងដែរ ដើម្បីប្រ​យោជន៍ដល់វិស័យទេសចរណ៍ សម្រាប់អ្នកស្រុកព្រៃនប់។

បច្ចុប្បន្នទីតាំងនេះ មានព្រៃលិចទឹកជាច្រើនប្រភេទ មានព្រៃកោងកាងចម្រុះ ដូចជា កោងកាង ក្បាញ បើស ឈើជ័រ ។ល។ ស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២ ។

លោកគួច ចំរើន បានគាំទ្រគម្រោងសាងសង់កំពង់ផែទូកអេកូទេស​ចរណ៍ធម្មជាតិ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ព្រោះកំពង់ផែនេះ អាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន បម្រើឱ្យវិស័យទេសចរណ៍ ជាពិសេ​សប្រជានេសាទ ក្នុងសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិព្រៃលិចទឹក នៅក្នុងតំបន់​នេះឱ្យនៅគង់វង្ស។

ការបង្កើតកំពង់ផែទេសចរណ៍នេះ មានផលប្រយោជន៍ជាច្រើនចំពោះសេដ្ឋកិច្ច ក៏ដូចជាប្រជានេសាទក្នុងសហគមន៍មូលដ្ឋាន ពួកគាត់អាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗមកលក់ជូនភ្ញៀវទេសចរ ។ ម្យ៉ាងទៀតបងប្អូន ប្រជានេសាទក្នុងសហគមន៍ ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរទៅទស្សនកិច្ចតំបន់ព្រៃលិចទឹក នៅតាមដងព្រែកបានផងដែរ។

លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ ដល់លោកឧកញ៉ាជាម្ចាស់សំណើ ត្រូវធ្វើការសិក្សាពីបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន នៃគម្រោងសាងសង់ផែទូកទេសចរណ៍នេះ ដោយធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិ ឱ្យនៅកម្រិតទាបបំផុត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងក្រុមការងារជំនាញ ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធានធម្មជាតិដ៏សម្បូរបែប និងសម្រ​ស់ទាក់ទាញភ្ញៀវទេសចរ នៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ ដែលជាតំនប់អូកូទេសចរណ៍ធម្មជាតិ សម្រាប់សហគមន៍ និងប្រជាពលរដ្ឋស្រុកព្រៃនប់ អាចបង្កើតមុខរបរជាច្រើនបន្ថែមទៀត ពីវិស័យទេសចរណ៍គ្មានផ្សែងនេះផងដែរ ។

ផ្អែកតាមរបាយការណ៍របស់ក្រុមការងារជំនាញបានឱ្យដឹងថា ការសា​ងសង់ផែទូកទេសចរណ៍ ជាលក្ខណៈផែទូកតូចៗ ពុំបង្កឱ្យស្ទះដល់រំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ។ ដោយឡែកតំបន់នេះ រឹតតែធ្វើឱ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកលេងកម្សាន្តនៅតំបន់នេះ កាន់តែច្រើននាពេលខាងមុខ៕

សម្តេចតេជោៈពីមុនកម្ពុជាមានអាគារខ្ពស់បំផុតត្រឹមតែ៧ជាន់បច្ចុប្បន្នខុសគ្នាដាច់ស្រឡះ

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន  សែន បានសម្តែងការភ្ញាក់ផ្អើលទៅនិងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេច ដោយសម្តេចបានលើកឡើងថា ចាប់ផ្តើមពីទីក្រុងខ្មោច ដែលយើងសឹងមិនជឿថា យើងមានទីក្រុងគុជមួយដែលមានអាគារខ្ពស់ៗ បើប្រៀបធៀបទៅនិងការចាប់ផ្តើមពីឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញបានរីកចម្រើនសម្បើម។

សម្តេចបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធដំណើរការសណ្ឋាគារលំដាប់អន្តរជាតិ នៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី១៥ ធ្នូនេះថា ពីអតីតកាល អាគារដែលខ្ពស់ជាងគេរបស់យើង មានកម្ពស់ត្រឹមតែ៧ជាន់ប៉ុណ្ណោះ និងមានតែមួយអាគារទៅទៀត ប៉ុន្តែឥឡូវនេះយើងមានច្រើន នេះបង្ហាញពីការរីកលូតលាស់របស់កម្ពុជា។

សម្តេចបានបន្តថា “តើអ្វីជាកម្លាំងជម្រុញ ដែលនាំទៅដល់ភាពទាក់ទាញនូវការអនុគ្រោះ សម្រាប់ការវិនិយោគបែបនេះ? និងការរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះកត្តាសន្តិភាពរកបានដោយការលំបាក និងមិនត្រូវបានមើលរំលង ហើយក៏មិនត្រូវបានប្រគល់ ឬផ្តល់អោយនរណា បំផ្លិចបំផ្លាញនោះទេ ទោះបីអ្នកណានិយាយអ្វីក៏និយាយទោចុះ”។ សម្តេចបានបន្តថា “មិត្តភក្តិបរទេសនៅទីនេះ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនិងមិនខ្លាចការនិយាយខុសនៅចំពោះមុខបរទេស បើគ្មានសន្តិភាពទេ សូមកុំសង្ឃឹមថា នឹងអាចអភិវឌ្ឍន៍បាន ប្រទេសរបស់ខ្ញុំគឺជាបទពិសោធន៍គ្រប់គ្រាន់ទៅហើយ អំពីការបាត់បង់សន្តិភាព”។សម្តេចបន្ថែមថា “សមិទ្ធិផលដែលដូនតាយើង បានបន្សល់ទុកអោយយើង  ជាពិសេសសមិទ្ធិផលព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលព្រះអង្គបានខិតខំកសាង រាប់ទាំងសមិទ្ធិផល ដែលបារាំងបានកសាងក៏ត្រូវបានបំផ្លិចបំផ្លាញ ទីក្រុងភ្នំពេញ ក៏ដូចទីក្រុងទាំងមូល គ្មានមនុស្សរស់នៅ គឺស្មើនិងសូន្យ”។

សម្តេចតេជោបន្តថា “អ្នកខ្លះពេលខ្ញុំនិយាយពិសន្តិភាព ដោយមិនបាននិយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពួកគេគិតតែពិនិយាយតិះតៀនខ្ញុំថា ខ្ញុំមិនអោយតម្លៃលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែអ្វិដែលខ្ញុំចង់និយាយ ខ្ញុំផ្តល់សារៈសំខាន់ធំធេង ទៅលើសិទ្ធិរស់រានមានជីវិត បើអ្នកឯងងប់ទៅហើយ អ្នកឯងមកសរសេរកាសែតធ្វើ”៕