ទីផ្សារអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសកូរ៉េខាងត្បូងរំពឹងថា នឹងស្ទុះងើបឡើងវិញនៅក្នុងឆមាសទី២នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគលើទីផ្សារអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញ ស្របពេលដែលបណ្តាអ្នកវិនិយោគបរទេសកំពុងហូរចូលមកក្នុងទីផ្សារ។នេះបើយោងតាមការចុះផ្សាយដោយកាសែត Korea Times។

បណ្តាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មសកលសំខាន់ៗ ដូចជា ក្រុមហ៊ុនអាល្លឺម៉ង់ DWS ក្រុមហ៊ុន Blackstone និងក្រុមហ៊ុន KKR របស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងឈានទៅសម្រេចបានកិច្ចព្រមព្រៀងទិញអចលនទ្រព្យឧស្សាហកម្មនៅត្រីមាសទី៣ ឆ្នាំនេះ។

លោកស្រី Min Su-hee អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL) បានអះអាងថា “កត្តាខាងលើជំរុញឱ្យយើងមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងស្ទុះងើបឡើងវិញក្នុងឆមាសទី២ ឆ្នាំ២០២៥”។

កាលពីថ្ងៃទី២៨ ខែកក្កដា ក្រុមហ៊ុន Blackstone បានប្រកាសទិញមជ្ឈមណ្ឌលដឹកជញ្ជូនទំនើបលំដាប់ A ចំនួន២ ដែលមានផ្ទៃក្រឡាសរុបចំនួន១២០.០០០ម៉ែត្រការ៉េ នៅទីក្រុង Gimpo និងទីក្រុង Namyangju ក្នុងខេត្ត Gyeonggi ជាប់រដ្ឋធានីសេអ៊ូល។

លោក Chris Kim ប្រធានក្រុមហ៊ុនអចលនទ្រព្យ Blackstone Korea បានអះអាងថា ទីផ្សារអចលនទ្រព្យផ្នែកភស្តុភារជាជម្រើសនៃការវិនិយោគប្រកបដោយភាពជឿជាក់ ខណៈយើងផ្តោតការវិនិយោគនៅប្រទេសកូរ៉េខាងត្បូង ជាពិសេសនៅតំបន់ជាប់ទីក្រុងសេអ៊ូល៕ប្រភព: Korea Times៕

សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមព្រំដែនកម្ពុជា-ថៃ ផ្ទេរពីប្រើប្រាស់អាវុធ មកប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែក បើមិនទប់ស្កាត់វានឹងបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ !

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសារសំខាន់មួយដោយលើកឡើងថា បច្ចុប្បន្នសង្គ្រាមព្រំដែនរវាងកម្ពុជា-ថៃ ផ្ទេរពីការប្រើប្រើប្រាស់អាវុធគ្រប់ប្រភេទ មកប្រើប្រាស់ជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែក ដូច្នេះបើមិនទប់ស្កាត់វានឹងបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ !

តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។

រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។
វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។
សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។

In truth, I did not wish to speak about this issue. However, remaining silent may lead the Thai leadership to remain unaware, and the international community to misunderstand the situation. The Cambodia–Thailand border conflict has shifted from a war using weapons to one involving slingshots loaded with ball bearings and metal pellets.

At first glance, this may seem like a trivial or even humorous matter. But upon deeper examination, it is a serious issue.

If we do not intervene, it will escalate from slingshots to the use of all kinds of weapons, ultimately destroying the ceasefire agreement painstakingly reached by the Cambodian and Thai leaderships, with active mediation by the Prime Minister of Malaysia and participation from China and the United States.

As for Cambodia, if such actions are taking place, I urge the Royal Government to issue immediate orders to military forces to halt their use.

I also hope the Thai leadership will issue similar orders to their military to cease the use of weapons, as reflected in the attached images.

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹកជាង ២៣៨៤គ្រួសារ នៅខេត្តកំពង់ធំ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជាអញ្ជើញ​ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនដែលជាជនភៀសសឹក មកពីបណ្ដា​ខេត្ដចំនួន ៦ សរុប ២ ៣៨៤ គ្រួសារ ដែលបានមកស្នាក់នៅបណ្ដោះអាសន្ន នៅខេត្ដកំពង់ធំ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះបានប្រព្រឹត្ដទៅនៅពហុកីឡដ្ឋានខេត្ដកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ៕

សេដ្ឋវិទូបង្ហាញបញ្ហាប្រឈមសំខាន់ៗចំនួន២ ដែលនាំឱ្យទីផ្សារលំនៅដ្ឋានអាមេរិកធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យលំនៅដ្ឋាននឹងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆមាសទី២ ឆ្នាំនេះ។នេះបើយោងតាមធនាគារវិនិយោគខ្នាតយក្សអាមេរិក Goldman Sachs ។

លោក Jan Hatzius ប្រធានសេដ្ឋវិទូរបស់ធនាគារ Goldman Sach បានព្យាករណ៍ថា ការវិនិយោគផ្នែកលំនៅដ្ឋាននៅសហរដ្ឋអាមេរិកនឹងធ្លាក់ចុះ៨ភាគរយ នៅក្នុងឆមាសទី២ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក​បាន​មានប្រសាសន៍ឱ្យដឹងបន្ត​ថា​ កង្វះ​លទ្ធភាព​ទិញផ្ទះ និង​វិធានការបណ្តេញជនអន្តោប្រវេសន៍​របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជា​មូលហេតុ​សំខាន់​ ដែលនាំឱ្យ​ទីផ្សារ​លំនៅដ្ឋានធ្លាក់ចុះ។

សេដ្ឋវិទូរូបនេះបានបញ្ជាក់ថា “ការថយចុះនៃការ​វិនិយោគ​លើទីផ្សារលំនៅដ្ឋាន​​នឹង​បន្តជះផលប៉ះពាល់លើ​សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ការសាងសង់អាផាតមុិននឹងនៅតែមានកម្រិតទាបរហូតដល់ខែធ្នូ ឆ្នាំ២០២៥”។

លោកបាន​លើក​ឡើង​ពី​បញ្ហា​សំខាន់​ៗចំនួន២ ក្នុងទីផ្សារ​លំនៅដ្ឋានអាមេរិក។ បញ្ហាទីមួយ៖ ការបណ្តេញជនអន្តោប្រវេសន៍ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចធ្វើឱ្យចំនួនគ្រួសារថ្មីនៅសហរដ្ឋអាមេរិកដាំក្បាលចុះ។

បញ្ហាទី២៖ កង្វះលទ្ធភាពទិញផ្ទះនៅតែបង្កជាបញ្ហាប្រឈម ដោយសារអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)នៅតែមានកម្រិតខ្ពស់ក្នុងរង្វង់ចន្លោះពី៤,២៥ភាគរយទៅ៤,៥ភាគរយ។ការណ៍នេះធ្វើឱ្យអត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់ជិត៧ភាគរយ៕ប្រភព: CNBC៕

ក្រុមហ៊ុនខ្នាតយក្ស Adidas គ្រោងជួលអគារការិយាល័យមួយផ្តាច់មុខនៅតំបន់ពាណិជ្ជកម្មរបស់ទីក្រុងសៀងហៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតសម្ភារៈកីឡាខ្នាតយក្ស Adidas បានប្រកាសឱ្យដឹងថា ខ្លួននឹងផ្លាស់ប្តូរទីតាំងការិយាល័យទៅកាន់គម្រោងអគារ Westbund Central ស្ថិតនៅតំបន់ពាណិជ្ជកម្មថ្មី“West Bund”ក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន។

គម្រោងខាងលើមានទំហំផ្ទៃក្រឡាសរុបចំនួន១៨,៣លានម៉ែត្រការ៉េ ដោយរួមមានទាំងការិយាល័យ និងអាផាតមុិនសម្រាប់ជួល។ គម្រោង Westbund Central មានទីតាំងស្ថិតនៅតាមបណ្តោយវិថី Xuhai Waterfront នៅទីក្រុងសៀងហៃ ដែលជាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Hongkong Land។

ក្រុមហ៊ុន Adidas គ្រោងជួលផ្តាច់មុខនូវអគារការិយាល័យកំពស់១៨ជាន់ក្នុងគម្រោង Westbund Central ។ កិច្ចសន្យាជួលអគារនេះនឹងត្រូវបានចុះហត្ថលេខាក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខណៈអត្រាគ្របដណ្តប់ការប្រើប្រាស់(Occupancy) នឹងសម្រេចបាន១០០ភាគរយនៅត្រីមាសទី៤ ឆ្នាំ២០២៦។

ការប្រកាសជួលអគារការិយាល័យ “Westbund Central” ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងជួលការិយាល័យកម្រិត A ដ៏ធំបំផុត ដែលសម្រេចបាននៅទីក្រុងសៀងហៃរាប់ចាប់តាំងពីឆ្នាំ២០២៣។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Edgeprop។

លោក Stuart Grant អ្នកគ្រប់គ្រងជាន់ខ្ពស់នៃគម្រោងអគារ Westbund Central បានកត់សម្គាល់ថា ទំហំការិយាល័យចំនួន៨៥០.៣៥៦ហ្វីតការ៉េនៅគម្រោង Westbund Central ត្រូវបានគេជួលក្នុងរយៈពេល១២ខែចុងក្រោយនេះ៕ប្រភព: Edgeprop៕

តើតម្លៃជួល និងលក់អាផាតមុិននៅទីក្រុងធំៗក្នុងតំបន់អាសុីមានតម្លៃដូចម្តេចក្នុងមួយយូនីត?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Global Property Guide បានវាយតម្លៃ និងប្រមូលចងក្រងបញ្ជីតម្លៃជួល និងលក់អាផាតមុិនជាមធ្យមនៅតាមបណ្តាទីក្រុងធំៗនៅតំបន់អាសុី។ ខាងក្រោមនេះជារបាយការណ៍បច្ចុប្បន្នភាពគិតត្រឹមខែសីហា ឆ្នាំ២០២៥៖

ទី១: ទីក្រុងបុមបៃ(Mumbai)

ការជួលអាផាតមុិនដែលមានបន្ទប់គេងទោល នៅទីក្រុងបុមបៃនៃប្រទេសឥណ្ឌាមានតម្លៃជាមធ្យមចំនួន៣៨៧ដុល្លារក្នុងមួយខែ ខណៈអាផាតមុិន ដែលមានបន្ទប់គេងទោល សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន១២២.០០០ដុល្លារក្នុងមួយយូនីត។

ទី២: ទីក្រុងតូក្យូ

ការជួលអាផាតមុិនដែលមានបន្ទប់គេងទោល នៅទីក្រុងតូក្យូនៃប្រទេសជប៉ុនមានតម្លៃជាមធ្យមចំនួន៧០០ដុល្លារក្នុងមួយខែ ខណៈអាផាតមុិន ដែលមានបន្ទប់គេងទោលសម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន២៧៩.០០០ដុល្លារក្នុងមួយយូនីត។

ទី៣: ទីក្រុងតៃបុិ

ការជួលអាផាតមុិនដែលមានបន្ទប់ទោល នៅទីក្រុងតៃបុិនៃកោះតៃវ៉ាន់មានតម្លៃជាមធ្យមចំនួន៩៧៣ដុល្លារក្នុងមួយខែខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន៦៤១.០០០ដុល្លារក្នុងមួយយូនីត។

ទី៤: ទីក្រុងហុងកុង

ការជួលអាផាតមុិនដែលមានបន្ទប់គេងទោល នៅទីក្រុងហុងកុងនៃប្រទេសចិនមានតម្លៃជាមធ្យមចំនួន២.៤២១ដុល្លារក្នុងមួយខែ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យម​ចំនួន៩៦៨.២០០ដុល្លារក្នុងមួយយូនីត៕ប្រភព: Global Property Guide៕

ដំណឹងល្អ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក។

អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះបញ្ជាក់ថា សម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូល មកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។

អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា ១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។

ចំពោះនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ខណៈមានការបង្ហើបបេក្ខជនប្រធានធនាគារកណ្តាលអាមេរិកថ្មី

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈកាសែត Bloomberg បានរាយការណ៍ថា អភិបាលធនាគារកណ្តាលអាមេរិក (Fed) លោក Christopher Waller ជាបេក្ខជន ដែលអាចមកជំនួសតំណែងជាប្រធានធនាគារ Fed របស់លោក Jerome Powell ដែលនឹងត្រូវអាណត្តិនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៩ភាគរយដល់៣.៣៨៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,១៧ភាគរយដល់៣៤៩៤,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,១២ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៤០ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

គម្រោះកោះសិប្បនិម្មិត”Long Island” របស់សិង្ហបុរីអាចបង្កើតទៅជាតំបន់លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរីបានព្យាករណ៍ថា កម្រិតទឹកសមុទ្រនឹងកើនឡើង១,១៥ម៉ែត្រនៅចុងសតវត្សនេះ។ ដោយសារខ្យល់ជំនោរ និងព្យុះបក់បោកខ្លាំង កម្រិតទឹកសមុទ្រអាចកើនឡើងដល់កំពស់៥ម៉ែត្រ ដែលអាចជន់លិចផ្ទៃដីគោកប្រហែល៣០ភាគរយ នៃប្រទេសសិង្ហបុរី។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ សិង្ហបុរីមានគោលបំណងបង្កើតកោះសិប្បនិម្មិត ក្រោមគម្រោង”Long Island” ដែលមានចម្ងាយជិត១៣គីឡូម៉ែត្រ ដើម្បីដើរតួនាទីជាជញ្ជាំងសមុទ្រ និងការពារតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍ចម្ងាយជិត៥០គីឡូម៉ែត្ររបស់ប្រទេសនេះ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ ប្រទេសសិង្ហបុរីកំពុងសិក្សាបច្ចេកទេសវិស្វកម្ម និងបរិស្ថាន ដែលជាដំណាក់កាលដំបូងឆ្ពោះទៅរកការសម្រេចបាននូវគម្រោង”Long Island” ។ ការងារទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹងសម្រេចបានវឌ្ឍនភាពទៅមុខ​ក្នុង​រយៈ​ពេល​ប្រហែល​៥ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២៤។

កាលពីដំណាច់ឆ្នាំ២០២៤ ការពិគ្រោះយោបល់ជាសាធារណៈ និងការផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធត្រូវបានអនុវត្តន៍ ដោយមានចំនួនអ្នកចូលរួមប្រមាណ៣.០០០នាក់ និងចំនួនអ្នកផ្ញើមតិកែលម្អតាមអនឡាញជាង៦០០នាក់។

ក្រុមមន្ត្រីសិង្ហបុរីបានលើកឡើងថា គម្រោងនេះត្រូវបានចាត់ទុកជាជញ្ជាំងទប់ទឹកសមុទ្រ។ ប៉ុន្តែ យើងក៏មានគោលបំណងបង្កើតឧទ្យានជាប់មាត់សមុទ្រថ្មីមួយ ដែលមានចម្ងាយជាង១៩គីឡូម៉ែត្រ រួមទាំងតំបន់លំនៅដ្ឋាន ការកំសាន្ត និងតំបន់ពាណិជ្ជកម្មផងដែរ។

លោក Lee Sze Teck អ្នកប្រឹក្សាយោបល់នៅក្រុមហ៊ុនអចលនទ្រព្យ Huttons Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបញ្ជាក់ប្រាប់កាសែត CNN តាមរយៈសារអុីមែលថា គម្រោង Long Island មានសក្តានុពលក្នុងការប្រែក្លាយទៅតំបន់លំនៅដ្ឋាន ដែលមានផ្ទះចន្លោះពី៣០.០០០យូនីតទៅ៦០.០០០យូនីត៕ប្រភព: CNN៕

តើតម្លៃខុនដូ និងផ្ទះវីឡានៅទីក្រុងភ្នំពេញ និងទីក្រុងជាប់មាត់សមុទ្រមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ការវិនិយោគ​ផ្ទាល់ពីបរទសបរទេស​(FDI) បានបន្ត​ហូរ​ចូល​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ជា​ពិសេស​ពី​ប្រទេស​ចិន និង​បណ្តាប្រទេស​សមាជិកអាស៊ាន ដែល​ការណ៍នេះជំរុញ​ឱ្យ​មាន​តម្រូវ​ការ​លំនៅដ្ឋាន ជាពិសេសខុនដូ។

គិតត្រឹមឆមាសទី១ នៅរាជធានីភ្នំពេញ ខុនដូប្រណីតមានតម្លៃជាមធ្យមចំនួន២.៧១៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូកម្រិតមធ្យម (mid-range) មានតម្លៃប្រមាណ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ ផ្ទះលក្ខណៈបុរីក្នុង​រាជធានី​ភ្នំពេញមាន​តម្លៃ​ប្រហែល២.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុងភ្នំពេញមានទំហំទឹកប្រាក់ចំនួន១១៤.១៦៤ដុល្លារក្នុងមួយយូនីតគិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ដែលការណ៍នេះធ្វើឱ្យលំនៅដ្ឋាននៅទីក្រុងភ្នំពេញនៅតែមានតម្លៃសមរម្យបើធៀបនឹងបណ្តាទីក្រុងធំៗផ្សេងទៀតក្នុងតំបន់អាស៊ាន។

អាផាតមុិននៅទីតាំងកណ្តាលរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់់ប្រទេសកម្ពុជាមានតម្លៃចាប់ពី១.៥០០ដុល្លារ ទៅ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើតំបន់ និងគុណភាពអគារ។

លំនៅដ្ឋាននៅតំបន់ឆ្នេរ ដូចជាខេត្តកែប និងខេត្តកំពតមានតម្លៃជាមធ្យមចាប់ពី១.២០០ដុល្លារទៅ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លំនៅដ្ឋាននៅក្រុងព្រះសីហនុក្នុងខេត្តព្រះសីហនុ នៅជិតកាស៊ីណូ និងទីតាំងក្បែរមាត់សមុទ្រ មានតម្លៃចាប់ពី១.៨០០ដុល្លារទៅ២.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ផ្ទះវីឡានៅក្បែរឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ត្រូវបានគេព្យាករណ៍ថា នឹងហក់ឡើងថ្លៃចន្លោះពី៧ភាគរយទៅ១០ភាគរយជារៀងរាល់ឆ្នាំ។ ផ្ទះវីឡា​ប្រណីត​នៅ​តំបន់​មាត់​សមុទ្រ​ត្រូវបានដាក់លក់​ក្នុង​តម្លៃចន្លោះពី៥០០.០០០ដុល្លារទៅ៨០០.០០០ដុល្លារក្នុងមួយយូនីត៕ប្រភព: Bamboo Routes៕