រដ្ឋាភិបាលគ្រោងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបសំរាប់រយៈពេលវែង

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ ដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

គំរោងនេះគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ពិធីនេះ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធី ដោយធ្វើការ Host ផ្ទាល់ពីសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបផ្ទាល់តែម្ដង។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានរាជ រដ្ឋាភិបាលកម្ពុជា អនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ដើម្បីជាសក្ខីភាពនៃការប្រកាស ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀ​មរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ៕

រដ្ឋាភិបាលរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់នៅខេត្តកែបនិងព្រះវិហារ

ដោយៈ សុផារី

ភ្នំពេញៈ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី នៅខេត្តកែប និងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមខេត្តដែលមានតម្រូវការចាំបាច់។

យោងតាមរបាយការណ៍នៃការអនុវត្តការងារ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ យានយន្តត្រួតពិនិត្យសរុបចំនួន ១ ៨៣០,៦៣១គ្រឿង ក្នុងនោះយានយន្តលើសទម្ងន់ កម្រិតកំណត់ចំនួន៥៧៨,១០៣ គ្រឿង ស្មើនឹង៣១.៥៨% ដែលក្នុងនោះយានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៥៧៥ ៨៥៦គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ ដែលបានពិន័យមានចំនួន២ ២៤៧គ្រឿង ដែលរួមទាំងយានយន្តដែលឃាត់ទុកចំនួន ២២៩គ្រឿង។

ថ្មីៗនេះ ដោយយោងតាមអនុសាសន៍ ណែនាំរបស់សម្តេច ហ៊ុន សែន យានយន្តចំនួន២២៩គ្រឿង ដែលបានពិន័យនិងឃាត់ទុក ទទួលបានអនុគ្រោះពីសម្តេចតេជោ និងបានប្រគល់ជូនម្ចាស់យានយន្តវិញ។

ក្នុងទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការ នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់-ថ្ម និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពី ផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។

ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ៕

មន្ទីរទេសចរខេត្តស្ទឹងត្រែង រៀបចំសារៈមន្ទីរសំរាប់តម្កល់ទុកឆ្អឹងផ្សោតបន្ទាប់ ពីសត្វកម្រនេះជិតផុតពូជ

ដោយៈកុសមា

ស្ទឹងត្រែងៈ សត្វផ្សោតដែលរស់នៅរមណីយដ្ឋានទេសចរ ព្រះរំកិលខេត្តស្ទឹងត្រែង ស្លាប់ជាបន្តបន្ទាប់ ដែលនៅសល់ផ្សោតតែមួយក្បាលប៉ុណ្ណោះ ដូចនេះទើបមន្ទីទេសច​រណ៍ខេត្ត ក៏បានរៀបចំអោយមានសារៈមន្ទីរ សំរាប់តម្កល់ទុកឆ្អឹងផ្សោត ដើម្បីបង្វែរទិសអោយភ្ញៀវទេសចរ ទស្សនាសំណាកឆ្អឹងផ្សោតជំនួសវិញ។

យោងតាមគេហទំព័រមានរបស់មន្ទីរព៌តមានទេសចរណ៍ខេត្តស្ទឹងត្រែង ដែលមាន​លោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា “បើយើងមិនថែរក្សា និងអភិរក្សសំណាកឆ្អឹងសត្វ ផ្សោតនេះទេ រមណីយដ្ធានទេសចរណ៍មួយនេះ នឹងឈានទៅបាត់បង់ទៅថ្ងៃអនាគត”។

លោកបន្តថា ថវិកាក្នុងការអភិរក្សគឺបានទទួលពីមន្ទីរទេសចរ និងបានពីអង្គការជាដៃគូរ និងសប្បុរសជននានា បានរៀបចំជាបណ្ណាល័យមួយដើម្បី ទុកដាក់ឆ្អឹងសត្វផ្សោតនេះឲ្យឋិតឋេរគង់វង្សក្នុងការបំរើជីវភាព ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ​។

ជាមួយគ្នានេះ លោកផយ វណ្ណា សមាជិកសហគមន៍រមណីយដ្ឋាន សត្វផ្សោតព្រះរំកិល បានគាំទ្របានគំនិតផ្ដួចផ្ដើមនេះ ហើយលោកនឹងប្រឹងប្រែងអនុវត្តតាមការណែនាំ និងអំពាវនាវរកអ្នក បរិច្ចាគថវិកាបន្ថែម សម្រាប់យកមកទិញសម្ភារៈ ដូចជា កញ្ចប់សំរាប់ឆ្អឹងផ្សោតជាដើម។

លោក បន្ថែមថា “នេះជាសមិទ្ធផលថ្មី ផ្ដល់ផលប្រយោជន៍រួមទាំងអស់គ្នា នៅពេលយើងរក្សាបាននូវសំណាកឆ្អឹងសត្វផ្សោត វាជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរ  ឱ្យមកលេងកម្សាន្ត នៅតំបន់នេះបាន ក្នុងពេលដែលសត្វផ្សោតក្នុងទឹក ត្រូវស្លាប់បាត់បង់អស់”។

ចំណែកលោក កញ្ញា ថងបាង អាជីវករ លក់ចំណីអាហារនៅតំបន់រមណីយដ្ឋាន បានឱ្យដឹងថា កាលពីដើមឆ្នាំ២០២១ សត្វផ្សោតធំៗបានស្លាប់ចំនួនពីរក្បាល បច្ចុប្បន្ននៅតែមួយក្បាលប៉ុណ្ណោះ។

ការរៀបចំឲ្យមានបណ្ណាល័យអភិរក្សឆ្អឹងសាកសពនេះ ជាចំណុចមួយថែរក្សា នៅតំបន់អេកូទេសចរណ៍ សត្វផ្សោតព្រះអង្គអោយមាននិរន្តភាព ដើម្បីបម្រើវិស័យទេ​សចរណ៍ ក្នុងឃុំព្រះរំកិលនេះកុំឲ្យបាត់បង់ តំបន់អេកូទេសចរណ៍ មួយនេះបានកើនឡើងជាង ២០ឆ្នាំមកហើយក្រោមការឧបត្ថម្ភរបស់ អង្គការម្លប់បៃតង និងអង្គការស៊ីប៉ា និងអាជ្ញាធរមូលដ្ឋាន ដែលបានផ្ដួចផ្ដើមឡើងក្រោមការជួយគាំទ្រ ពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង៕

អាជ្ញាធរទេសចរណ៍ថៃគ្រោងបង្កើតក្រុមហ៊ុន digital ឯកជនមួយគាំទ្រដល់ការ ផ្លាស់ប្តូរប្រពន្ធ័ធីជីថលក្នុងប្រទេស

ដោយៈកុសុមា

ប្រទេសថៃៈ អាជ្ញាធរទេសចរណ៍ថៃ(TAT) គ្រោងបង្កើតក្រុមហ៊ុន digital ឯកជនមួយ ដើម្បីគាំទ្រដល់ការផ្លាស់ប្ដូរ ប្រពន្ធ័ឌីជីថលរបស់ប្រទេស ក្នុងរយៈពេល 6ខែខាងមុខនេះ។

បេសកកម្មសំខាន់ សំរាប់ក្រុមហ៊ុននេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធឌីជីថលសម្រាប់វិស័យទេសចរ បង្កើតទិន្នន័យធំមួយសំរាប់ឧ្សាហកម្ម និង បើកអោយដំនើរការ និមិត្តសញ្ញាឧបករណ៍ប្រើប្រាស់ ក្រោមTAT coin or non-fugible tokens (NFTs) ដែលមិនអាចប្រើប្រាស់ក្នុងការដួញដូរបាន។

ដោយមានគោលដៅ ក្នុងការបង្កើតអោយបាននូវទឹកប្រាក់ 2.4 ទ្រីលានបាត ពី អ្នកធ្វើដំនើរដែលចំនាយខ្ពស់ ក្នុងឆ្នាំ2023។ អភិបាលរបស់ TAT លោក Yuthasak Supasorn បាននិយាយអោយដឹងថា អាជ្ញាធរត្រូវបានកំនត់ ចំនែកត្រឹម40% ប៉ុណ្ណោះ ដូចនេះវាមិនអាចរាប់បញ្ចូលជា សហគ្រាសរបស់រដ្ឋបានឡើយ។ ទន្ទឹមនេះ ចំនែក 40% ផ្សេងទៀត របស់ម្ចាស់កម្មសិទ្ធ ត្រូវកាន់កាប់ដោយដៃគូយុទ្ធសាស្ត្រ ក្នុងវិស័យឌីជីថលហើយ 20% ទៀត ត្រូវចែករំលែក ដោយសមាគមទេសចរណ៍សំខាន់ៗ។

ដោយមានងារជាក្រុមហ៊ុនឯកជន អភិបាលរបស់TAT បាននិយាយផងដែរថា  ក្រុមហ៊ុអាចជួល អ្នកជំនាញការ ដោយផ្តល់ប្រាក់ខែខ្ពស់និង ការលើកទឹកចិត្ត ដែលជាសារប្រយោជន៍សំរាប់វិស័យទេសចរឌីជីថល។

យោងតាមលោក Yurhisak រហូតមកដល់ពេលនេះ ក្រុមហ៊ុនទ្រព្យសម្បត្តិឌីជីថល ដែលមានដូចជា BitKub និង Zipmex បានបង្ហាញចំនាប់អារម្មណ៍ ក្នុងការបន្តាក់ទុន ក្នុងគំរោងមួយនេះ។ លោកបាននិយាយថា គំរូរបស់ក្រុមហ៊ុនមួយនេះ មានរចនាសម្ពន្ធ័ ប្រហាក់ប្រហែលគ្នា ទៅនឹង ក្រុមហ៊ុន Thailand Longstay ដែលផ្តល់ឯកសិទ្ធដល់ភ្ញៀវដែលស្នាក់នៅយូរ។

Source: NNT-National New Bureau of Thailand៕

តើវិបត្តិក្រុមហ៊ុនចិន Evergrande នឹងជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ចិនដែលកំពុងវិនិយោគគម្រោងធំៗឬទេ?

ដោយៈសុខុម

ភ្នំពេញ: ដោយសារតែមានក្រុមហ៊ុនអភិវឌ្ឍន៍ចិនជាច្រើន កំពុងវិនិយោគគម្រោងធំៗនៅកម្ពុជា ទើបនាំឱ្យមានការចោទជាសំណួរថា តើវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ចិន Evergrande ដែលបានបង្កចលាចលពេញវិស័យអចលនទ្រព្យក្នុងប្រទេសចិន និងធ្វើឱ្យទីផ្សារពិភពលោករងការរង្គោះរង្គើនោះ នឹងជះផលប៉ះពាល់ដល់កម្ពុជា ដែរឬយ៉ាងណា?។

ជាក់ស្ដែងគម្រោងខ្នាតយក្ស Phnom Penh Habour Bay របស់ក្រុមហ៊ុនចិន Yuetai Group Co Ltd ដែលគ្របដណ្ដប់លើផ្ទៃដីសរុប៩ហិកតា ស្ថិតនៅតាមបណ្ដោយមាត់ទន្លេសាប ក្នុងរាជធានីភ្នំពេញ កំពុងបន្តដំណើរការសាងសង់ធម្មតា គ្រាន់តែមានសន្ទុះយឺតជាងការរំពឹងទុក។

ការសាងសង់ផ្នែកដែលមានតម្លៃធូរថ្លៃ រួមមានខុនដូ និងShophouse នៃគម្រោងខ្នាតយក្សមួយនេះ បានឈានដល់ដំណាក់កាលទី២ និងដំណាក់កាលទី៤ ហើយដើម្បីបំពេញឱ្យបំពេញទាន់តាមតម្រូវការរបស់អ្នកទិញ។

ទោះជាយ៉ាងណា ផ្នែកមានតម្លៃថ្លៃនៃគម្រោង ដែលមានទំហំទុនវិនិយោគសរុប៨០០លានដុល្លារ នេះដែលយើងមើលមិនឃើញ គឺការចាប់ផ្ដើមដំណើរការសាងសង់អគារការិយាល័យភ្លោះ ផ្សារទំនើប មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ ប្លុកខុនដូខ្ពស់ៗ និងសណ្ឋាគារ White Swan Hotel លំដាប់ផ្កាយ៥។

សម្រាប់ពេលនេះ ក្រុមហ៊ុន Yuetai Group Co Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅក្រុងសៀងហៃ ប្រទេសចិន Guangzhou Yuetai Group Co Ltd  កំពុងតែសម្រុកសាងសង់ផ្នែក ដែលមានតម្លៃធូរថ្លៃនៃគម្រោង ពោលគឺខុនដូដែលមានតម្លៃចន្លោះពី៤.០០០ដុល្លារ ដល់១០០.០០០ដុល្លារ ក្នុងមួយយូនីត និងផ្ទះអាជីវកម្មដែលមានតម្លៃចន្លោះពី២០០.០០០ដុល្លារ ដល់៤០០.០០០ដុល្លារ ក្នុងមួយជុង។

តំណាងភ្នាក់ងារលក់ប្រចាំក្រុមហ៊ុន Yuetai Group Co Ltd ឈ្មោះ លីម សេង បាននិយាយថា “សម្រាប់គម្រោងផ្ទះអាជីវកម្ម និងខុនដូ យើងលក់បានប្រមាណ៧០% ហើយ ហើយអតិថិជនភាគច្រើនគឺជាជនជាតិខ្មែរ”។

ទោះជាយ៉ាងណា បុរសជាតំណាងភ្នាក់ងារលក់រូបនេះបានបដិសេធភ្លាមៗថា គាត់មិនដឹងឡើយជុំវិញការចាប់ផ្ដើម ដំណើរការសាងសង់ផ្នែកផ្សេងៗទៀតនៃគម្រោងនេះ។ លេចធ្លាយព័ត៌មានថា ម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Yuetai Group Co Ltd បានដាក់ពាក្យសុំប្រកាសក្ស័យធន ហើយពេលសាកសួរទាក់ទិនរឿងនេះ បុរសខាងលើនេះក៏មិនបានឆ្លើយនោះដែរ។

ផ្អែកតាមរបាយការណ៍ផ្សារភាគហ៊ុន ក្រុងសៀងហៃបានបង្ហាញថា ក្រុមហ៊ុន Guangzhou Yuetai Group Co Ltd មានបញ្ហាហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការជួបបញ្ហាហិរញ្ញវត្ថុ មិនមែនកើតមានតែចំពោះក្រុមហ៊ុន Guangzhou Yuetai Group Co Ltd នោះទេ ពោលគឺមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ជាច្រើនទៀតនៅក្នុងប្រទេសចិន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រោយផ្ទុះវិបត្តិក្រុមហ៊ុន Evergrande ដែលជំពាក់បំណុលគរដូចភ្នំ ដែលមានទំហំរហូតដល់ទៅ៣០៥ពាន់លានដុល្លារ ខណៈរដ្ឋាភិបាលចិន ដាក់ចេញវិធានការរឹតបន្តឹង លើការផ្ដល់កម្ចីដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍។

អ្នកជំនាញបានលើកឡើងថា ប្រសិនបើបុត្រសម្ព័ន្ធនៅកម្ពុជា នៃក្រុមហ៊ុនអភិវឌ្ឍន៍ចិន ទាំងនោះពឹងផ្អែកលើស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសចិន សម្រាប់ហិរញ្ញប្បទានសម្រា​ប់ជំរុញគម្រោងរបស់ខ្លួន នោះនឹងមានបញ្ហាហើយ។

អ្នកជំនាញបានគូសបញ្ជាក់ថា កង្វះហិរញ្ញប្បទានអាចនឹងធ្វើការការបញ្ចប់គម្រោងត្រូវពន្យារពេល អ្នកផ្គត់ផ្គង់មិនទទួលបានការទូទាត់ទាន់ពេលវេលា ហើយខកខានក្នុងការបង់ការប្រាក់លើបំណុល៕

រដ្ឋាភិបាលប្រមូលចំណូលពន្ធបានជិត៤ពាន់លានដុល្លារអាមេរិកក្នុងដំណាច់ ត្រីមាសទី៣

         ដោយៈលក្ខិណា

ភ្នំពេញៈ បើទោះបីជាកម្ពុជាប្រឈមនឹងបញ្ហា ដោយសារតែជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែទទួលបានចំណូលពីពន្ធដារ និងពន្ធគយប្រមាណជាង៣៨០០លានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជានៅតែមានលទ្ធភាព ក្នុងការគ្រប់គ្រងចំណូលចំណាយរបស់ខ្លួនដោយប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករនៅថ្ងៃទី១៥តុលា២០២១នេះឱ្យដឹងថា រយៈពេល៩ខែដើមឆ្នាំ២០២១នេះ អគ្គនាយកគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ បានប្រមាណជិត១៧០០លានដុល្លារអាមេរិក ក្នុងនោះចំណូលបានមកពីការនាំចូលយានយន្ត មាន៤១,៩ភាគរយនៃចំណូលសរុប ទំនិញចម្រុះមានអត្រាប្រមាណ២៨,៣ផាគរយនៃចំណូលសរុប ផលិតផលតេលសិលាមាន២៣,៥ភាគរយ និងសម្ភារៈសំណង់ និងកម្រៃផ្សេងៗមាន៦,៣ភាគរយនៃចំណូលសរុប។

ក្រលេកទៅមើលអគ្គនាយកដ្ឋានពន្ធដារឯណោះវិញ ក្នុងរយៈពេល៩ខែនេះដែរ ក៏រកចំណូលបានជាង២១០០លានដុល្លារអាមេរិកផងដែរ ដោយសម្រេច៩៤,១២ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈបេលដូចគ្នាក្នុងឆ្នាំ២០២០ឃើញថាថយចុះប្រមាណ៦,០៥ភាគរយ ។

តាមរយៈចំណូលនេះដែរ នឹងធ្វើឱ្យកម្ពុជានៅតែអាចគ្រប់គ្រងការចំណាយដ៏ច្រើនរបស់ខ្លួននៅក្នុងវិបត្តិកូវីដ១៩ ដែលត្រូវបង្កើនការចំណាយច្រើន ជាងឆ្នាំ២០២០កន្លងមក ជាពិសេសការចំណាយទៅលើការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងការជួយសង្គ្រោះប្រជាពលរដ្ឋ ដើម្បីកុំឱ្យធ្លាក់ទៅរកភាពក្រីក្រ ដោយសារតែវិបត្តិកូវីដ១៩តាមរយៈការដាក់ចេញ នូវវិធានការជំនួយសង្គ្រោះបន្ទាន់ ។

ក្រៅពីចំណូលទាំងនេះ កម្ពុជាក៏មានចំណូលពីប្រភពផ្សេងទៀត ដើម្បីទប់ទល់នឹងការចំណាយ ហើយទោះបីជាជាមានការចំណាយខ្ពស់បែបនេះ ក្ដីក៏កម្ពុជានៅតែមានកញ្ចប់ថវិកា សម្រាប់អភិវឌ្ឍន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់ទៅតាមផែនការរបស់ខ្លួនដដែល ជាក់ស្ដែងនៅក្នុងវិបត្តិនេះដែរ កម្ពុជានៅតែបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងសម្រួលដល់ការធ្វើដំណើររបស់ទេសចរក៏ដូចជាវិនិយោគិនជាដើម៕

Railway links China and Laos, carving out new international route

With the last steel beam laid, a railway stretching over 1,000 kilometers from southwest China’s Kunming, capital of Yunnan Province, to Vientiane of Laos, was completed on Tuesday.

The track construction of the China-Laos railway was completed in Mengla County of the Xishuangbanna Dai Autonomous Prefecture, which is near a land port on the China-Laos border.

The direct transport route, where a cross-border railway service is due to be inaugurated in December, is expected to slash the travel time between the two cities to less than a day, according to China State Railway Group Co., Ltd.

This year marks the 60th anniversary of diplomatic ties between China and Laos. The China-Laos Railway is a docking project between the China-proposed Belt and Road Initiative and the strategy of Laos to convert itself from a landlocked country to a land-linked hub.

Source: Xinhua News Agency

ចិននិងឡាវបានបញ្ចប់ការសាងសង់ផ្លូវដែកអន្តរជាតិថ្មី ប្រវែងជាង ១.០០០ គីឡូម៉ែត្រ

ដោយ៖ សុធារី

ចិន: ផ្លូវដែកដែលលាតសន្ធឹងប្រវែងជាង ១.០០០ គីឡូម៉ែត្រពីទីក្រុងគុនមីងភាគនិរតីប្រទេសចិននៃខេត្តយូណានឆ្ពោះទៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ។

ការស្ថាបនាផ្លូវដែកចិន-ឡាវ ត្រូវបានបញ្ចប់នៅស្រុកម៉េងឡា (Mengla) នៃតំបន់ស្វយ័ Xishuangbanna Dai ដែលនៅជិតកំពង់ផែដីគោកមួយនៅព្រំដែនចិន-ឡាវ។

សេវាកម្មផ្លូវដែកឆ្លងកាត់ព្រំដែន គ្រោងនឹងបើកសម្ពោធនៅខែធ្នូ ឆ្នាំ២០២១ នេះ ។ គេរំពឹងថាផ្លូវដឹកជញ្ជូនដោយផ្ទាល់នេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកនៅតិចជាងមួយថ្ងៃ។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co. , Ltd.។

ឆ្នាំ២០២១នេះ គឺជាខួបលើកទី ៦០ នៃចំណងការទូតរវាងចិននិងឡាវ។ ផ្លូវដែកចិន-ឡាវគឺជាគម្រោងតភ្ជាប់ រវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) ដែលស្នើឡើងដោយប្រទេសចិននិងយុទ្ធសាស្ត្ររបស់ឡាវ ក្នុងការប្រែក្លាយខ្លួនពីប្រទេសព្រំដែនគោក ទៅជាមជ្ឈមណ្ឌលតភ្ជាប់ដីគោក។

Source: Xinhua News Agency

China to send another 3 astronauts to its space station on Saturday

By Cao Qingqing, Gao Yun, Gong Zhe

Three Chinese astronauts, or taikonauts, Zhai Zhigang, Wang Yaping and Ye Guangfu will head to the core module of China’s space station at 12:23 a.m. Beijing Time on October 16 (4:23 p.m. GMT on October 15), China Manned Space Agency (CMSA) announced on Thursday during a press briefing.

The mission, called Shenzhou-13, is the second of the four manned missions for the construction of China’s space station, Tiangong.

The trio will stay in space for six months, the longest ever in-orbit duration for taikonauts.

The launch will be carried out with a Long March-2F carrier rocket from the Jiuquan Satellite Launch Center in northwest China. All facilities at the launch site are in good condition, said Lin Xiqiang, deputy director of the CMSA.

After entering orbit, the spaceship will conduct a fast automated rendezvous and docking with the in-orbit space station core module Tianhe.

The taikonauts will live and work in the core module according to the same timetable as on Earth, said Lin.

After six months, they will return to the Dongfeng landing site in north China’s Inner Mongolia Autonomous Region taking the return capsule.

After entering orbit, the spaceship will conduct a fast automated rendezvous and docking with the in-orbit space station core module Tianhe.
The taikonauts will live and work in the core module according to the same timetable as on Earth, said Lin.
After six months, they will return to the Dongfeng landing site in north China’s Inner Mongolia Autonomous Region taking the return capsule.
Zhai Zhigang

Born in October 1966, Zhai is the first Chinese to conduct a spacewalk, making China the third country in the world to master the technology for extravehicular activities.

As the most experienced crew member of Shenzhou-13, he will be the commander of the mission.

Zhai was admitted to the first batch of taikonauts in 1998. He was among the final groups to train for the Shenzhou-5 and Shenzhou-6 flights, but finally flew aboard the Shenzhou-7 spacecraft.

During the Shenzhou-7 mission in September 2008, Zhai served as the commander of the spacecraft. He performed a landmark 20-minute spacewalk with the help of Liu Boming, who later became one of the Shenzhou-12 crew.

Wang Yaping

Born in 1980, Wang is China’s first millennial taikonaut and the second female taikonaut who has been to space.

She will become the country’s first female taikonaut to work in China’s space station, and also the first female taikonaut to conduct extravehicular activities, according to the CMSA.

In May 2010, Wang was selected to be a member of the second batch of taikonauts.

In June 2013, Wang and two other crewmates, Nie Haisheng and Zhang Xiaoguang, were sent to space aboard Shenzhou-10. She gave a lecture about space during the mission through live broadcast, a first for China, reaching and inspiring millions of school children across China.

Ye Guangfu

Ye, also born in 1980, was selected into the second batch of taikonauts in 2010 and qualified for manned space flight in 2014. This will be his maiden flight in space.

He was once an air force pilot with 1,100 hours of jet fighter flight time. He took the European Space Agency’s underground astronaut training course, dubbed CAVES, in June 2016.

Ye speaks fluent English and is regarded as one of the key taikonauts to host foreign counterparts when China’s space station becomes fully operational.

What is China doing with the Shenzhou-13 mission?

The major tasks of the mission include:

1. Test of key technologies used to assemble the new space station, like robotic arm-assisted cabin redocking and manually controlled telerobotics;

2. Two to three spacewalks to install a robotic arm adaptor and suspension system used for future space station assembling works;

3. Further verification of life support technologies that can safeguard taikonauts’ health, life and work for six months;

4. Scientific experiments and demonstrations in areas such as space medicine and microgravity;

5. Comprehensive performance and compatibility assessment of all systems.

China’s space station will be completed by end of 2022

China has planned a total of 11 missions to complete the construction of its space station over 2021 and 2022, namely three launches of space station modules, four cargo vessel flights, and four manned missions.

The Shenzhou-13 is the fifth mission this year, following the launch of the Tianhe core module in April, Tianzhou-2 cargo craft in May, Shenzhou-12 crewed spaceship in June and Tianzhou-3 cargo ship in September.

The Tianzhou-3 cargo ship delivered supplies for the Shenzhou-13 mission, including one extravehicular spacesuit for backup, supplies for extravehicular activities, space station platform materials, payloads and propellants.
The Tianhe core module, Tianzhou-2 and Tianzhou-3 cargo spacecraft have formed a complex operating in orbit. The three Shenzhou-12 taikonauts spent three months in space and returned to Earth in September.

After the completion of the Shenzhou 13 manned mission in April 2022 and a comprehensive evaluation of the entire system of the project, China will carry out the remaining six missions to complete a fully-operational space station by the end of next year.

Source: CGTN

ចិននឹងបញ្ជូនអវកាសយានិក ៣ នាក់ទៀតទៅកាន់ស្ថានីយអវកាសរបស់ខ្លួននៅថ្ងៃសៅរ៍នេះ

ដោយ៖ សុផារី

ចិន៖ អវកាសយានិកជនជាតិចិនបីនាក់ នឹងធ្វើដំណើរទៅកាន់ម៉ូឌុលស្នូលនៃស្ថានីយ៍អវកាសចិននៅវេលាម៉ោង ១២:២៣ នាទីព្រឹក ម៉ោងនៅប៉េកាំង នៅថ្ងៃទី ១៦ ខែតុលា នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសចិន (CMSA) នៅថ្ងៃព្រហស្បតិ៍នេះក្នុងសន្និសីទសារព័ត៌មានមួយ។

អវកាសយានិកជនជាតិចិនបីនាក់នោះមានឈ្មោះ Zhai Zhigang, Wang Yaping and Ye Guangfu ដែលជាអ្នកជំនាញក្នុងវិស័យអវកាសចិនជាយួរឆ្នាំ។

បេសកកម្មនេះមានឈ្មោះថា Shenzhou-១៣ ដែលជាបេសកកម្មទី ២ ក្នុងចំណោមបេសកកម្មដែលមានមនុស្សបួននាក់ សម្រាប់ការសាងសង់ស្ថានីយ៍អវកាសចិនធានកុង។

អវកាសយានិកទាំងបីនឹងស្ថិតនៅក្នុងលំហរយៈពេល ៦ ខែដែលជារយៈពេលវែងបំផុតដែលមិនធ្លាប់មាននៅក្នុងគន្លងតារាវិថីសម្រាប់អវកាសយានិកចិន។

លោក Lin Xiqiang អនុប្រធានទីភ្នាក់ងារអវកាសចិន បាននិយាយថា “គ្រឿងបរិក្ខារទាំងអស់នៅកន្លែងបាញ់បង្ហោះស្ថិតនៅក្នុងស្ថានភាពល្អ។ ការបាញ់បង្ហោះនេះនឹងត្រូវធ្វើឡើងជាមួយរ៉ុកកែតផ្ទុក Long March-2F ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន។”

លោក Lin Xiqiang បានបន្តថា អវកាសយានិកចិននឹងរស់នៅនិងធ្វើការនៅក្នុងម៉ូឌុលស្នូលដូចគ្នានឹងកាលវិភាគដូចនៅលើផែនដីដែរ។ បន្ទាប់ពីប្រាំមួយខែពួកគេនឹងត្រលប់ទៅកន្លែងចុះចត Dong Feng នៅតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន។

ប្រទេសចិនបានរៀបចំផែនការបេសកកម្មចំនួន ១១ ដើម្បីបញ្ចប់ការសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួននៅឆ្នាំ ២០២១ និង ២០២២ មានដូចជា ការបាញ់បង្ហោះម៉ូឌុលស្ថានីយ៍អវកាសចំនួន ៣ ជើងហោះហើរនាវាដឹកទំនិញ ៤ គ្រឿងនិងបេសកកម្មមនុស្ស ៤ នាក់៕