តើធនាគារពិភពលោកចាត់ចំណាត់ថ្នាក់បែបណា សម្រាប់ប្រាក់ចំណូលសម្រាប់ប្រទេសអ្នកមាន និងអ្នកក្រ?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ធនាគារពិភពលោកប្រើប្រាស់ GNI ក្នុងមនុស្សម្នាក់ (មិនមែនGDP ក្នុងមនុស្សម្នាក់ទេ) ដើម្បីចាត់ថ្នាក់កម្រិតចំណូលរបស់ប្រទេសមួយ។

ប៉ុន្តែមនុស្សជាច្រើនលាយបញ្ចូលគ្នាទាំងពីរ ដូច្នេះយើងនឹងពន្យល់យ៉ាងច្បាស់ និងសាមញ្ញ។

ស្តង់ដាចំណាត់ថ្នាក់ចំណូលធនាគារពិភពលោក ឆ្នាំ២០២៤​-២០២៥។

១. ប្រទេសដែលមានចំណូលទាបឬប្រទេសមានការអភិវឌ្ឍតិចតួច

ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់នេះ ប្រជាជនម្នាក់មានប្រាក់ចំណូ​លចំនួន១,១៣៥ ដុល្លារ ឬតិចជាងនេះក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

២. ប្រទេសដែលមានចំណូលទាប-មធ្យម

សម្រាប់ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ ជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតទាបដូចជាកម្ពុជាបច្ចុប្បន្ន គឺមនុស្សម្នាក់មានប្រាក់ចំណូលចន្លោះពី១,១៣៦ ដុល្លារដល់៤,៤៦៥ ដុល្លារក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

៣. ប្រទេសដែលមានចំណូលខ្ពស់-មធ្យម

នេះជាប្រទេសដែលកម្ពុជាកំពុងឆ្ពោះទៅកាន់ឆ្នាំ២០៣០ ជាប្រទេ​សមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺប្រជាជនម្នាក់មានប្រាក់ចំណូលចន្លោះពី៤,៤៦៦ ដុល្លារ ទៅ១៣,៨៤៥ ដុល្លារក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

៤. ប្រទេសដែលមានចំណូលខ្ពស់

វាជាឋានៈប្រទេស នៃគោលដៅប្រកបដោយមហិច្ឆតារបាស់កម្ពុជា ដែលគ្រោងសម្រេចបាននៅឆ្នាំ២០៥០ ដោយមនុស្សម្នាក់នឹងមានចំណូលចន្លោះពី១៣,៨៤៦ ដុល្លារឬច្រើនជាងនេះក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណាកម្រិតទាំងនេះ តែងតែធ្វើបច្ចុប្បន្នភាពរៀងរាល់ខែកក្កដា នៃឆ្នាំនិមួយៗ។

ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ(GDP Per Capital)ក្នុងមនុស្សម្នាក់គឺស្រដៀងគ្នា ប៉ុន្តែមិនត្រូវបានប្រើប្រាស់ជាផ្លូវការសម្រាប់ការចាត់ថ្នាក់ចំណូលទេ៕

ដំណឹងក្ដៅ៖ យោធាថៃបានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនចំណុច

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

BREAKING: យោធាថៃ បានបើកការបាញ់ប្រហារមកលើកម្លាំងកម្ពុជាជាថ្មីទៀតនៅតំបន់អានសេះ ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។

ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ប្រភព៖ freshnews

ក្រសួងដែនដីកំពុងរៀបចំសាងសង់ពហុកីឡដ្ឋានមួយនៅក្រុងព្រះសីហនុ

“យើងត្រូវគិតឱ្យលើសពីការសាងសង់ត្រឹមតែស្អាត តែធ្វើយ៉ាងណាដើម្បីឱ្យកំពង់សោមរបស់យើងរស់រានមានជីវិតទៅតាមសក្តានុពល ដើម្បីធានាភាពរីកចម្រើនទៅមុខជាលំដាប់”

គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុនៅក្នុងតំបន់ក្បាលឆាយនេះនឹងក្លាយជាគោលដៅលំហែកីឡាសម្រាប់មហាជនគ្រប់ទិសទី និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកាន់ខេត្តព្រះសីហនុបានកាន់តែច្រើនឡើងថែមទៀត។

កិច្ចប្រជុំពិភាក្សារៀបចំគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ

៦ ធ្នូ ២០២៥

#ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ការរៀបចំក្រុង #នគរបនីយកម្ម #ដងហើមទីក្រុង #លហសាធារណៈ #លហបៃតង #របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ #ការនាំចេញនៅនឹងកន្លែង #សេដ្ឋកិច្ចមូលដ្ឋាន #លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ #សថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #សោភ័ណភាព #គណភាព #សវត្ថិភាព

#ករុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ #ករុមការងារគណបក្សប្រជាជនកម្ពុជា

រដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធីមួយដោយប្រសិទ្ឋនាម “ពិព័រណ៍ផលិតផលអង្គរ”

ដោយៈ ចំណាន

    សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោកលី សារី បានចូលរួមក្នុងកម្មវិធីពិព័រណ៍ផលិតផលអង្គរ ត្រូវបានបើកជាផ្លូវការ ដើម្បីបង្ហាញផលិតផលសំខាន់ៗក្នុងក្រុង-ស្រុក ទៅកាន់អ្នកប្រើប្រាស់។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកតាន់ យុវរដ្ឋ អគ្គរងនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជ ដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការដៃគូ រៀបចំពិព័រណ៍ផលិតផលអង្គរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីធ្លាសួន ច្បារមុខសណ្ឋាគារវិចតូរីយ៉ា ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណង ជួយជម្រុញសកម្មភាពពាណិជ្ជកម្ម ពិសេសផលិតផល និងកសិផលក្នុងខេត្ត ឲ្យកាន់តែមានភាពរស់រវើក សំដៅប្រែក្លាយផលិតផលនៅក្នុងស្រុក ឲ្យទទួលបាននូវការគាំទ្រ និងប្រើប្រាស់កាន់តែច្រើនឡើង ដោយមានការអញ្ជើញចូលរួម លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តនិងមន្រ្តីពាក់ព័ន្ឋ។

លោកតាន់ យុវរដ្ឋ បានលើកឡើងថា ការរៀបចំពិព័រណ៌នេះឡើង ក្នុងការជួយជម្រុញផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការផលិតនូវផលិតផលឲ្យកាន់តែមានគុណភាព និងមានលក្ខណៈសម្បូរបែប ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញ លើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍វិស័យឯកជន។

ជាមួយគ្នានេះ លោក លី សារី អភិបាលរងខេត្ត ក៏បានបង្ហាញថាបច្ចុប្បន្នខេត្តសៀមរាប មានសក្តានុពលសំខាន់ៗ ក្រៅពីទេសចរណ៍ គឺ មានវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់ៗដូចជា ផលិតផលកែច្នៃមានប្រហុក សាច់ក្រក នំ ព្រមទាំងការរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាដើម។

ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាបក៏មានដំណាំរួមផ្សំដូចជា បន្លែនិងផ្លែឈើ។ បច្ចុប្បន្ន ផលិតផលទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំ ដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ។ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។

លោកបន្តថា កត្តានេះ ដើម្បីជាគន្លឹះក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ផលិតផលក្នុងស្រុក ត្រូវខិតខំបង្កើតឲ្យបាននូវឧត្តមភាពប្រកួតប្រជែង គឺ គុណភាពល្អ បរិមាណផ្គត់ផ្គង់ទៀងទាត់ តំលៃសមរម្យ និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ តាមរយៈការបង្កើតម៉ាកសញ្ញាផលិតផល។

លោកអភិបាលរងខេត្ត បានជម្រុញដល់ផលិតករក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឲ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។

លោកអភិបាលរងខេត្តបានបន្តថា កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់បងប្អូនផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ដែលមិនអាចខ្វះបានទៀតនោះ គឺ ការចូលរួមគាំទ្រទិញ ផលិតកម្មខ្មែរពីប្រជាពលរដ្ឋយើង ដើម្បីជួយឲ្យផលិតករក្នុងស្រុក អាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្ម ផលិតផលរបស់ខ្លួនបាន។

តាមការបញ្ជាក់ របស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានលើកឡើងថា ការតាំងពិព័រណ៍នាពេលនេះ ដែលមានការចូលរួមពីវិស័យរដ្ឋ វិស័យឯកជន សមាគម អង្គការ អ្នកផលិត កសិករ និងសាលារៀន ដែលមានស្តង់សរុបទាំងអស់ចំនួន៨៥ មកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញជាដើម នឹងជួយបង្ហាញនិងលើកកំពស់ផលិតផលខ្មែរ ឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ ពិសេសចំពោះការផលិតនូវបន្លែសុវត្ថិភាព និង ការកែច្នៃកសិផលប្រកបដោយគុណភាពខ្ពស់៕

កំណើនមូលដ្ឋានអ្នកប្រើប្រាស់ និងការចាប់យកបច្ចេកវិទ្យា AI កំពុងជំរុញឱកាសវិនិយោគក្នុងតំបន់អាសុី

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីនឹងទាក់ទាញដើមទុនបន្ថែមទៀត ខណៈកំណើននៃមូលដ្ឋានអ្នកប្រើប្រាស់ក្នុងតំបន់ និងការចាប់យកបច្ចេកវិទ្យា AI ជំរុញឱកាសវិនិយោគ។

ក្រុមហ៊ុន Knight Frank បានអះអាងថា នៅក្នុងតំបន់អាសុី ប្រទេសជប៉ុន និងអូស្ត្រាលី ជាពិសេសទីក្រុងសំខាន់ៗដូចជាទីក្រុងស៊ីដនី និងទីក្រុង Brisbane ជាទីផ្សារសំខាន់ៗដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង។

លោក William Beardmore-Gray ដៃគូជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank បានលើកឡើងថា តំបន់អាស៊ីទទួលបានអត្ថប្រយោជន៍ពីគុណសម្បត្តិរយៈពេលវែង ដូចជា ភាពរឹងមាំនៃមូលដ្ឋានផលិតកម្ម។

លោកបានកត់សម្គាល់ថា តំបន់នេះកំពុងចាប់យកបច្ចេកវិទ្យាថ្មី និងបញ្ញាសិប្បនិម្មិត (AI) ហើយមូលដ្ឋានអ្នកប្រើប្រាស់របស់តំបន់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ លោកជឿជាក់ថា តំបន់អាស៊ីកំពុងក្លាយជាគោលដៅវិនិយោគដ៏ឆ្លាតវៃមួយសម្រាប់អ្នកវិនិយោគ។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ អចលនទ្រព្យ Knight Frank បានបង្ហាញថា ការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើង៥៧ភាគរយដល់កំណត់ត្រាថ្មីចំនួន៦៤ពាន់លានដុល្លារនៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។

ការវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបានទំហំទឹកប្រាក់លើសពី១៩៥ពាន់លានដុល្លារនៅឆ្នាំ២០២៥នេះ ដោយកើនឡើងចន្លោះពី១០%ទៅ១៥% ធៀបនឹងឆ្នាំ២០២៤៕ប្រភព: Nikkei Asia៕

ការសិក្សាថ្មី: អាផាតមុិននៅទីក្រុងបុមបៃរបស់ឥណ្ឌាមានតម្លៃស្មើនឹងអាផាតមុិននៅតំបន់មួយចំនួនក្នុងទីក្រុងញូវយ៉ក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា នាពេលបច្ចុប្បន្ន អាផាតមុិនលំដាប់ខ្ពស់នៅក្នុងទីក្រុងបុមបៃនៃប្រទេសឥណ្ឌាមានតម្លៃស្មើនឹងអាផាតមុិននៅតាមតំបន់មួយចំនួននៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក។

ការណ៍នេះសរបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សនៃទ្រព្យសម្បត្តិ និងតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់ឥណ្ឌា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Anarock Group និង​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ 360 One Wealth ។

របាយការណ៍​របស់​ក្រុមហ៊ុន​ទាំង២ខាងលើ បាន​ឱ្យ​ដឹង​ថា អាផាតមុិន​នៅ​តំបន់ Worli ​របស់​ទីក្រុង​បុមបៃ​មាន​តម្លៃ​១.១០៩ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ្វីត​ការ៉េ ដែល​ស្មើ​នឹង​តម្លៃ​អាផាតមុិន​នៅ​ក្នុងតំបន់ Lower Manhattan របស់​ទីក្រុង​ញូវយ៉ក។

ទិន្នន័យនេះជាសូចនាករបង្ហាញថា ប្រជាជនឥណ្ឌាកាន់តែច្រើនកំពុងបណ្តាក់ទុនវិនិយោគលើទីផ្សារក្នុងស្រុក និងជំរុញតម្លៃអចលនទ្រព្យនៅក្នុងតំបន់Worli ដែលគ្របដណ្តប់ចំណែកទីផ្សារអាផាតមុិនប្រណីតបំផុតរបស់ឥណ្ឌាចំនួន៤០ភាគរយ។ នេះបើយោងតាមលោក Anuj Puri ប្រធានក្រុមហ៊ុន Anarock។

របាយការណ៍​ដដែល​បាន​គូសបញ្ជាក់ថា តំបន់​នេះ​សម្រេចបាន​​កិច្ចព្រមព្រៀង​លំនៅឋាន​ជាង២០ ដែល​មាន​តម្លៃ​លើស​ពី១ពាន់​លាន​រូពី​ក្នុងមួយយូនីតក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។

បច្ចុប្បន្ន តំបន់ Worli ​​​ប្រមូលផ្តុំដោយ​លំនៅឋាន​លំដាប់​ខ្ពស់ និង​ហាង​លក់រាយ​ប្រមាណ៤ទៅ៥លាន​ហ្វីត​ការ៉េ​ដែល​កំពុង​ស្ថិតក្រោមការសាងសង់ ដោយ​គម្រោង​លំនៅឋាន​ទាំងនោះ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ មាន​តម្លៃ​យ៉ាង​ហោច​ណាស់១៩០ពាន់​លាន​រូពី៕ប្រភព: The Business Times៕

ធនាគារAIIBគាំទ្រដល់គំរោងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ភូមិភាគឦសាន

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យផ្ទាល់ សិក្សាជម្រើសខ្សែផ្លូវ ក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាននៃកម្ពុជា ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

ការចុះពិនិត្យនេះដឹកនាំដោយឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការចុះពិនិត្យនេះធ្វើឡើងនៅខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផងដែរ។

គោលបំណងនៃបេសកកម្មនេះ ត្រូវបានធ្វើឡើង ដើម្បីចុះពិនិត្យស្ថានភាពផ្ទាល់ជាក់ស្តែង ពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលពាក់ព័ន្ធ នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ប្រមូលនូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ អំពីទិន្នន័យផ្លូវ ការធ្វើចរាចរណ៍របស់បងប្អូនពលរដ្ឋក្នុងតំបន់ និងអ្នកឆ្លងកាត់ ការស្ទង់មតិ និងការពិភាក្សាពិគ្រោះយោបល់ វាយតម្លៃលើគម្រោង ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេសបានបញ្ចប់ការសិក្សាបឋម សម្រាប់ការតភ្ជាប់ខេត្តទាំង៤នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសជិតខាង៕

ក្រសួងស្ថាប័នចំនួន១១បង្ហាញសេវាកម្មរបស់ខ្លួននៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ក្នុងបុរីប៉េង ហួតបឹងស្នោ

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួង និងស្ថាប័នពាក់ព័ន្ឋសរុបចំនួន១១ បាននិងកំពុងផ្តល់សេវាកម្មសាធារណ ក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ដែលបាននិងកំពុងប្រារពធ្វើនៅបុរីប៉េង ហួតបឹងស្នោ។

ពន្លាសេវាសាធារណៈកម្ពុជា មានរៀបចំជាពន្លាទំហំជាង២០០ ម៉ែត្រការ៉េសម្រាប់ផ្តល់ជូនក្រសួង-ស្ថាប័ន ដែលផ្តល់សេវាធារណៈចាំបាច់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអនុញ្ញាតឱ្យសាធារណជនបានទទួលជ្រាប និងអាចអញ្ជើញមកទទួលសេវាសាធារណៈ របស់រាជរដ្ឋាភិបាលនៅនឹងកន្លែងពិព័រណ៍ រាប់គិតចាប់ពីសេវាចុះបញ្ជីពាណិជ្ជកម្ម រហូតដល់សេវាគាំទ្រការនាំចេញ។

សេវាសាធារណៈដែលបាន និងកំពុងដាក់បង្ហាញក្នុងពិព៌ណនេះរួ ម​មាន ១. ក្រសួងពាណិជ្ជកម្ម (ចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពាណិជ្ជនាម ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ Export Services Center, Halal, SETFO)។ ២. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ពន្ធដារ ប្រ័ន្ធបញ្ជរតែមួយជាតិ ASYCUDA, CamDX) ។ ៣.  ក្រសួងយុត្តិធម៌ (ប្រព័ន្ធស្នើសុំលិខិតថ្កោលទោស)។

៤. ក្រសួងសាធារណការ និងដឹកជញ្ជូន (ចុះបញ្ជីផ្លាកលេខ)។ ៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប្រព័ន្ធ TVET)។ ៦.  ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល, ចបផ, វិទ្យាស្ថានស្តង់ដា)។ ៧. ក្រសួងទេសចរណ៍ (ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន)។ ៨. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (SPS Certificate)។

៩. ធនាគារជាតិនៃកម្ពុជា (ប្រព័ន្ធបាគង) ១០. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រព័ន្ធស្វ័យប្រវត្តិកម្មវិនិយោគ)។ ១១. ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕

ប្រធានCVEAលើកឡើងពីមូលដ្ឋានដើម្បីជម្រុញទីផ្សារអចលនទ្រព្យ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ឧកញ៉ាសន សៀប បានបង្ហាញពីមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុប្បន្នទៅអនាគត។

លោកឧកញ៉ាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយថា មូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុ​ប្បន្ន និងទៅអនាគត គឺមានច្បាប់។

លោកបញ្ជាក់ថា “ច្បាប់សំខាន់ណាស់ក្នុងការជំរុញ និងការអភិវឌ្ឍ ការគោរពច្បាប់នេះ សំដៅលើមនុស្សគ្រប់គ្នា អ្នកវិនិយោគក្ដី ពលរដ្ឋក្ដី មន្រ្ដីក្ដីត្រូវចូលរួមទាំងអស់គ្នា”។

លោកបន្តថា ច្បាប់ក៏រួមចំណែកក្នុងការការពារ អ្នកចូលរួមអភិវឌ្ឍន៍ អ្នកវិនិយោគ អ្នករកស៊ី ព្រោះពួកគាត់ទាំងនេះ ជាមូលដ្ឋាននៃការរីកចម្រើន ពេលយើងការពារគាត់បាន នោះពួកគាត់នឹងខិតខំប្រឹងប្រែងអនុវត្តច្បាប់ បើមិនការពារទេនោះ នឹងបង្កើតឱ្យមានការមិនគោរពច្បាប់កាន់តែច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ឧកញ៉ាសន សៀប
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ឧកញ៉ាសន សៀប

ឧកញ៉ាសន សៀបបានបន្ដថា កត្តាសំខាន់មួយទៀតនោះ គឺសមត្ថភាព សមត្ថភាពនេះសំខាន់ណាស់ ប្រសិនបើអ្នកចង់ទាញអ្នកវិនិយោគពីក្រៅមកកម្ពុជា លុះត្រាតែអ្នកមានសមត្ថភាពខ្លាំងក្លា។ ក្នុងនោះជំនាញវិជ្ជាជីវៈពិតជាសំខាន់ ដែលមិនអាចខ្វះបាន ដូច្នេះចំណេះជំនាញត្រូវការអ្នកមានជំនាញមកធ្វើការ ក្នុងនោះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិងកំពុងប្រឹងប្រែង​បន្ថែម ក្នុងការពង្រឹងចំណេះជំនាញឲ្យបានប្រសើរជាងមុនផងដែរ។

លោកបានលើកទឹកចិត្តដល់អ្នករកស៊ី ក្នុងវិស័យអចលនវត្ថុទាំងអស់ រួមមាន អ្នកសាងសង់ ភ្នាក់ងារលក់អចលនទ្រព្យ អ្នកវាយតម្លៃអនចលវត្ថុ និងអ្នកអភិវឌ្ឍន៍ជាដើម ត្រូវតែពង្រឹងវិជ្ជាជីវៈ ​គោរពច្បាប់ ប្រកួតប្រជែងគ្នាដោយស្មោះត្រង់ និងតម្លាភាព ព្រមទាំងបង់ពន្ធឱ្យស្មើភាពគ្នា ​ នោះទើបអាចជួយវិស័យអចលនទ្រព្យបាន។

លោកបញ្ជាក់ថា “ការសម្រេចបែបនេះបាន បានលុះត្រាតែទាញអ្នករកស៊ីអចលនវត្ថុទាំងអស់ ដែលនៅក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ”៕

ទីក្រុងភ្នំពេញតាមបណ្ដោយផ្លូវព្រះមុនីវង្ស មើលពីលើអាកាស
ទីក្រុងភ្នំពេញតាមបណ្ដោយផ្លូវព្រះមុនីវង្ស មើលពីលើអាកាស