កញ្ចប់ថវិកាសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនាឆ្នាំ២០២២ត្រូវបានពិភាក្សា ខណៈផ្លូវមួយចំនួនស្ថិតក្នុងផែនការអាទិភាព

ដោយៈ សិរី ជេស៊ីកា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានពិភាក្សារួមគ្នា លើផែនការកញ្ចប់ថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ឋនៅឆ្នាំ២០២២ខាងមុខនេះ។

 

កិច្ចប្រជុំនេះដឹកនាំ ដោយរដ្ឋលេខាធិការលោកសួង ហេង ដឹកនាំក្រុមការងារបច្ចេ​កទេសក្រសួងជួបពិភាក្សាការងារ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើការត្រៀមកញ្ចប់ថវិកាសម្រាប់គម្រោងផែនកា រសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស លោកអគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។

បើតាមលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២២នេះ ក្រសួងបានដាក់ចេញគំរោងអាទិភាពលើការស្ថាបនា និងកែលំះរផ្លូវជាតិសំខាន់ៗមួយចំនូនរួមមាន ការពង្រីកផ្លូវជាតិលេខ៦ ពីស្គន់ទៅក្រុងកំពង់ចាម ពីពីរគន្លងទៅ៤គន្លង ដោយមានសួនច្បារនៅចំកណ្តាល គំរោងកែលំអរ និងពង្រីកផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ជាដើម។

ជាមួយគ្នានេះ ក្រសួងគ្រោងនឹងចាប់ផ្តើមស្ថាបនា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ដើម្បីតភ្ជាប់ជាមួយផ្លូវជាតិ ដែលតភ្ជាប់ទៅកាន់ខេត្តកំពង់ធំផងដែរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាទទួលបានជំនួយជាស្ពានពីមិត្តចិនចំនួន៧ហើយ និងកំពុងស្នើសុំហិរញ្ញប្បទានសម្រាប់ស្ពានទី៨ ដែលនឹងសាងសង់នាពេលខាងមុខ៕

ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សរបស់ចិន Evergrande បានចុះកិច្ចព្រមព្រៀងរកដំណោះស្រាយជាមួយអ្នកកាន់កាប់សញ្ញាបណ្ណក្នុងស្រុក

ដោយៈសុជាតា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សរបស់ប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃពុធលើកិច្ចព្រមពៀង ជាមួយនឹងអ្នកកាន់សញ្ញាបណ្ណក្នុងស្រុក ដែលអនុញ្ញាតអោយសាជីវកម្មនេះ ជៀងផុតទៅលើភាពក្ស័យធន ចំពោះការចំណាយទៅលើអត្រាការប្រាក់។

អ្នកជំនាញខាងទីផ្សារហិរញ្ញវត្ថុ បានសំដែងការព្រួយបារម្ភ ចំពោះលទ្ធភាពនៃការដួលរំលំនៃក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំនេះ។

នៅក្នុងសេចក្តីថែ្លងការណ៍ផ្ញើរ ទៅកាន់ទីផ្សារភាគហ៊ុនទីក្រុងស៊ីនជិន ក្រុមហ៊ុន Evergrands បានបង្ហាញនូវផែនការចរចា ក្នុងការចំណាយទៅលើអត្រាការប្រាក់នៅដល់ការិយបរិច្ឆេទ២០២៥ ដែលភ្នាក់ងារព័ត៌មានBloomberg  បានគណនាមានតម្លៃប្រមា​ណជិត៣៦លានដុល្លារ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនអចលនទ្រព្យនេះបាននិយាយថា អ្នកវិនិយោ​គអាចទិញ និងកាន់កាប់សញ្ញាបណ្ណនៅមុនឆ្នាំ ខែកញ្ញា ឆ្នាំ ២០២១ ដែលអត្រាការប្រាក់ត្រូវបានចំណាយនៅពេលនេះ។

អ្នកវិភាគយល់ឃើញថា “ការចំណាយនឹងជូយសំរាលទីផ្សារ ដែលពុះកញ្ជ្រោលនៅរយៈពេលខ្លីនេះ”។

លោក Gary Gugan អគ្គនាយកប្រតិបត្តិនៃការិយាល័យ global CIO បានលើកឡើងថា សម្រាប់ជំនឿទុកចិត្តចំពោះផលចំណេញ យើងត្រូវការទីផ្សារដែលមានផែនការកែសំរួលរចនាសម្ព័ន្ធ ទូលំទួលាយសម្រាប់ក្រុមហ៊ុន Evergrande ។

វិបត្តិក្រុមហ៊ុន Evergarnde  ធ្វើអោយមានតវ៉ាដ៏កម្រ នៅខាងក្រៅការិយាល័យក្រុមហ៊ុននៅក្នុងប្រទេសចិន ដោយអ្នកវិនិយោគ និងការផ្គត់ផ្គង់មានតំរូវការសាច់ប្រាក់ ដោយអ្នកតវ៉ាបាននិយាយថា ក្រុមហ៊ុនជំពាក់លុយប្រមាណ១លានដុល្លារ សម្រាប់មនុ​  ស្សម្នាក់ ។

សំពាធដ៏ធំធេង

អ្នកអភិវឌ្ឍអអចលនទ្រព្យដ៏ធំមួយ នៅក្នុងប្រទេសចិន បានផ្តល់ការងារ២សែននាក់ និងមានវត្តមាននៅបណ្តាទីក្រុង២៨០ ហើយបានផ្តល់ការងារដោយប្រយោលប្រមាណ៣,៨លាននាក់។

ប៉ុន្តែក្រុមហ៊ុននេះ ត្រូវប្រឈមមុខនឹងសំពាធដ៏ធំធេង ដើម្បីដោះបំណុលច្រើនជាង ៣០០ពាន់លានដុល្លារ ដែលបានព្រមានពីលទ្ធភាពក្ស័យធន។

លោក Xu  Jiayin ស្ថាបនិកក្រុមហ៊ុនបានប្រាប់បុគ្គលិកថា ក្រុមហ៊ុនមានជំនឿទុកចិត្ត នឹងដោះស្រាយចេញផុតពីភាពខ្មៅងងឹងនៅពេលឆាប់ៗខាងមុខ។

ក្រុមហ៊ុនបានជួលអ្នកជំនាញ រួមទាំងសេវាហិរញ្ញវត្ថុ Houliha lokey ដែលបានផ្តល់សេវាកម្ម លើការរៀបចំរចនាសម្ពន្ធឡើងវិញ ចំពោះក្រុមហ៊ុនប្រឈមវិបត្តិក្ស័យធនដូចជា Lehman Brothers  ជាដើម។

លោក Abdul  abiad  អគ្គនាយកផ្នែកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៅធនាគារអភិវឌ្ឍអាស៊ី បានប្រាប់អ្នកយកព័តមានថា យើងត្រូវមានប្រុងប្រយ័ត្នចំពោះបញ្ហានេះ ពីព្រោះថា វិស័យអចលនទ្រព្យ គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចប្រទេសចិន ពីព្រោះថា វិស័យគេហដ្ឋាន ជាផ្នែកមួយនៃការបង្កើតទ្រព្យសម្បត្តិមេគ្រួសារ ហើយប្រសិនបើវិស័យអចលនទ្រព្យមានបញ្ហាហើយ វាមានផលប៉ះពាល់ដល់កិច្ចប្រឹងប្រែង សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសចិន។

នៅក្នុងរបាយការណ៍ដដែលនេះ បានរាយការណ៍ថា ភ្នាក់ងារអត្រាឥណទាន S& P មានជំនឿងទុកចិត្តថា អជ្ញាធរនៅទីក្រុងប៉េកាំងនឹងអន្តរាគមន៍ ប្រសិនបើមានការកើតឡើងវិបត្តិក្នុងទ្រង់ទ្រាយធំ៕

ខណ្ឌ 7មករា នៅតែមានតម្លៃដីថ្លៃលំដាប់លេខពីរបន្ទាប់ពីខណ្ឌដូនពេញ

ដោយៈសុជាតា

ភ្នំពេញៈ ខណ្ឌ៧មករា ដែលត្រូវបានអ្នកជំនាញអចលនទ្រព្យវាយតម្លៃថា តម្លៃដីថ្លៃជាងគេបំផុតក្នុងទីក្រុងភ្នំពេញ ដោយសារខណ្ឌនេះ មានទីតាំងពាណិជ្ជកម្មច្រើនជាងគេ នឹងបានប្រមូលផ្តុំដោយអាគារខ្ពស់ជាច្រើន នៅរយៈពេល៣ឆ្នាំចុងក្រោយនេះ។

ខណ្ឌនេះត្រូវបានបែងចែកទៅជា៨សង្កាត់ និង៣៣ភូមិ និងមានផ្ទៃក្រឡាសរុប ២.២២ គីឡូម៉ែត្រការ៉េ។

លោក ឌីត ចាន់ណា អគ្គនាយកក្រុមហ៊ុន lucky Real estate បានប្រាប់Property Area  asia នៅថ្ងៃទី២២ ខែកញ្ញ៉ា ឆ្នាំ ២០២១ បានបញ្ជាក់អោយដឹងថា តម្លៃដីធ្លីនៅតំបន់ ៧ មករា គឺមានតម្លៃខ្ពស់ដោយប្រហាក់ប្រហែល ខណ្ឌចំការមន ប៉ុន្តែទាបជាងខណ្ឌដូនពេញ។  តំបន់នេះបានប្រមូលផ្តុំអោយអាគារពាណិជ្ជកម្ម ប្រភេទខុនដូ និងអាគារ Skyline មួយចំនួនទៀត ដែលតម្លៃដីអតិបរមាចន្លោះពី៦០០០ដុល្លារ ទៅ៧០០០ដុល្លារមួយម៉ែត្រការ៉េ សំរាប់តំបន់ពាណិជ្ជកម្ម និងតំបន់ខ្លះៗទៀត គឺមានចន្លោះពី៥០០០ដុល្លារទៅ ៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េផងដែរ។

ចំពោះតម្លៃខុនដូរ វិញគឺចន្លោះពី១៥ម៉ឺនដុល្លារ ទៅ២០ម៉ឺនដុល្លារក្នុងមួយឯកតាផងដែរ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Key Real Estate បង្ហាញថា បន្ទាប់ពីខណ្ឌដូនពេញ គឺខណ្ឌ7មករា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀត ដែលមានដីថ្លៃបំផុតទី2នៅរាជធានីភ្នំពេញ ដោយដីសំរាប់លំសង់នៅដ្ឋាន ក្នុងតំបន់នេះត្រូវបានលក់ក្នុងតម្លៃ3,300 ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពេលដែលដីពាណិជ្ជកម្មមានតំលៃ 5,400ដុល្លារក្នុងម៉ែត្រការ៉េ។

លោកសន សៀប ស្ថានិកនិងជានាយកក្រុមហ៊ុន Key Real Estate បានឱ្យដឹងថា ដីដែលថ្លៃជាងគេ មានដូចជាសង្កាត់អូរឫស្សី 1, សង្កាត់អូរឬស្សី2 អូឬស្សី3 និង អូឬស្សី4 ដែលមានដីពាណិជ្ជកម្មថ្លៃបំផុត 6,000 ដុល្លារក្នុង 1ម៉ែត្រការ៉េ ហើយសង្កាត់បឹងព្រលិតដីថ្លៃបំផុតថ្លៃ 4,000 ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Key Real Estate បង្ហាញថា បន្ទាប់ពីខណ្ឌដូនពេញ គឺខណ្ឌ7មករា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀត ដែលមានដីថ្លៃបំផុតទី2នៅរាជធានីភ្នំពេញ ដោយដីសំរាប់លំសង់នៅដ្ឋាន ក្នុងតំបន់នេះត្រូវបានលក់ក្នុងតម្លៃ3,300 ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពេលដែលដីពាណិជ្ជកម្មមានតំលៃ 5,400ដុល្លារក្នុងម៉ែត្រការ៉េ៕

កោះតៃវ៉ាន់ទទួលបានកំណើនបញ្ជាទិញ១៨ខែជាប់ៗគ្នាជាមួយកំនើន សេដ្ឋកិច្ចល្អប្រសើរ

ដោយៈសុខុម

តៃប៉ិ:  កោះតៃវ៉ាន់ទទួលបានកំណើនបញ្ជាទិញ ក្នុងរយៈពេល១៨ខែជាប់ៗគ្នាកាលពីខែសីហា កន្លងទៅដោយសារការកើនឡើង តម្រូវការផលិតផលបច្ចេកវិទ្យាអំឡុងពេលកូវីដ-១៩ និងរដូវកាលទិញអីវ៉ាន់មុនដាច់ឆ្នាំ។ នេះបើយោងតាមការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញនៅថ្ងៃពុធ ទី២២ កញ្ញា នេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAឱ្យដឹងថា អ្នកជំនាញសេដ្ឋកិច្ចចំនួន១៨នាក់ ដែលបានឆ្លើយនៅក្នុងការស្ទង់មតិនេះ បានបង្ហាញសុទិដ្ឋិនិយម និងរំពឹងថា កោះតៃវ៉ាន់ នឹងទទួលបានកំណើនបញ្ជាទិញ២០,៧% បើធៀបនឹងឆ្នាំ២០២០។

ចំនួនបញ្ជាទិញដែលកោះតៃវ៉ាន់ ទទួលបានគឺឈានមុខគេ សម្រាប់ការនាំចេញប្រ​ចាំតំបន់អាស៊ី ហើយនាំមុខការនាំចេញជាក់ស្ដែង២ទៅ៣ខែ។ ការបញ្ជាទិញដែលកោះតៃវ៉ាន់ ទទួលបាន ជាពិសេសផលិតផលបច្ចេកវិទ្យា បានកើនឡើង២១,៤%កាលពីខែកក្កដា រហូតដល់៥៥,៣ពាន់លានដុល្លារ។

ក្រុមហ៊ុនសហគ្រាសផលិតនានារបស់តៃវ៉ាន់ធំជាច្រើន ដូចជា ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company, Limited (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកជាដើម គឺជាផ្នែកដ៏សំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក សម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស រួមទាំងក្រុមហ៊ុនអាមេរិក Apple Inc ផងដែរ។

ទិន្នន័យសម្រាប់ខែសីហា នឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា នេះ៕  Reuters។

សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ ទទួលបានកំណើន២,៩៨%ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ដែលធ្វើឱ្យកោះតៃវ៉ាន់ ក្លាយជាសេដ្ឋកិច្ចតែមួយគត់នៅអាស៊ី ដែលទទួលបានកំណើនសេដ្ឋកិច្ចល្អជាងគេ ហើយវ៉ាឈ្នះប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំមកនេះ ខណៈចិន ទទួលបានកំណើនសេដ្ឋកិច្ចត្រឹមតែ២,៣%។

តាមការព្យាករថា សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ នឹងទទួលបានកំណើន៥,៨៨%នៅក្នុងឆ្នាំ២០២១ នេះ៕

ខណ្ឌចំការមននៅតែជាទីតាំងអាទិភាពសម្រាប់សាងសង់ខុនដូរក្នុងក្រុងភ្នំពេញ

        ដោយៈសហសេវិក

ភ្នំពេញៈ ខណ្ឌចំការមន ដែលមានទីតាំង ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ មានផ្ទៃដី៦.៩គីឡូម៉ែត្រការ៉េ មានប្រជាជនជាង៧ម៉ឺននាក់ ឬ១៥.០០០ គ្រួសារ។

ខណ្ឌនេះត្រូវបានបែងចែកជា១២សង្កាត់ ប៉ុន្តែនៅខែមករា ឆ្នាំ២០១៩ សង្កាត់ចំនួន៧ នៅក្នុងខណ្ឌនេះត្រូវផ្ទេរទៅឱ្យខណ្ឌថ្មីមួយទៀត ដែលមានឈ្មោះថាខណ្ឌបឹងកេងកង

ខណ្ឌចំការមនត្រូវបានគេចាត់ទុកថា ជាកន្លែងមានសុវត្ថិភាពបំផុត និងពេញនិយមជាងគេ ក្នុងការរស់នៅស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ដែលមានការផ្គត់ផ្គង់ខុនដូយ៉ាងច្រើន​។ គិតត្រឹមឆមាសទី២ឆ្នាំ២០២០ ចំការមនផ្គត់ផ្គង់ខុនដូច្រើនជាងគេចំនួន៣២ភាគរយ នៃចំនួនខុនដូរសរុបក្នុងក្រុងភ្នំពេញ តាមពីក្រោយដោយខណ្ឌសែនសុខ១៣ភាគរយ និងខណ្ឌ៧មករា១១ភាគរយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី២ឆ្នាំ២០២០ របស់ក្រុមហ៊ុន Knight Frank។

របាយការណ៍ដដែលបានបង្ហាញថា នៅឆមាសទី២ឆ្នាំ២០២០ ការផ្គត់ផ្គង់ខុនដូសរុបនៅទីក្រុងភ្នំពេញ មានចំនួនជាង២៤.០០០យូនីត នៅក្នុង៨៣គម្រោង។ ក្នុងរយៈពេលបីឆ្នាំទៀតខាងមុខKnight Frank បានព្យាករណ៍ថា ចំនួនខុនដូនឹងមានការកើនឡើង៥៣.០០០យូនីត ដែលនាំឱ្យមានការផ្គត់ផ្គង់សរុបកើនដល់៧៧.០០០យូនីតនៅឆ្នាំ២០២៣។

នៅក្នុងការផ្គត់ផ្គង់នាពេលអនាគត ទាំងគម្រោងដែលគ្រោងនឹងបើកដំណើរការ និងកំពុងដំណើរការ ខណ្ឌចំការមនត្រូវបានព្យាករណ៍ថា នឹងមានចំណែកទីផ្សារធំបំផុតចំនួន២០%នៅឆ្នាំ២០២៣ បន្ទាប់មកគឺខណ្ឌសែនសុខ១៨% និងខណ្ឌជ្រោយចង្វារ១៤% ។

ក្រៅពីខុនដូ ខណ្ឌចំការមនមានសណ្ឋាគារ ហាងលក់រាយ ភោជនីយដ្ឋាន ហាងកាហ្វេ បារ និងផ្សារជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅទីនោះ ជាពិសេសជនបរទេស។ ផ្សារទំនើបអ៊ីអនម៉ល ណាហ្គាវើលផ្សារទួលទំពូង (ផ្សាររុស្ស៊ី) និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង គឺជាកន្លែងពេញនិយមជាងគេនៅក្នុងខណ្ឌនេះ។

បច្ចុប្បន្ននេះ តម្លៃដីជាមធ្យមនៅចំការមនត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់លំនៅដ្ឋាន និង៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ពាណិជ្ជកម្ម។ ដោយសារតម្លៃដីធ្លីខ្ពស់នៅខណ្ឌចំការមន អ្នកអភិវឌ្ឍមួយចំនួន បានផ្លាស់ប្តូរគម្រោងខុនដូទៅជាយក្រុងវិញ ដូចជាខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារជាដើម ដែលមានតម្លៃដីធូរថ្លៃជាង។ ទោះជាយ៉ាងនេះក្តី ចំការមននៅតែជាទីតាំងដែលអ្នកអភិវឌ្ឍន៍ចង់បានបំផុត។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយ លោក ប៊ុន សុភ័ក្រ អភិបាលរងខណ្ឌចំការមនបានមានប្រសាសន៍ថា ការវិនិយោគភាគច្រើន នៅក្នុងតំបន់នេះបានមកពីប្រទេសចិន និងកូរ៉េ ហើយពួកគេចាប់អារម្មណ៍ជាពិសេស ក្នុងការវិនិយោគលើគម្រោងលំនៅដ្ឋាន។ ដោយសារតែការវិនិយោគពីបរទេស តម្លៃដីធ្លីនៅក្នុងតំបន់នេះបានរក្សាតម្លៃខ្ពស់ប្រហែល៤.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

លោកបានបន្ថែមថា៖ “ខ្ញុំគិតថាជាការល្អ ដែលមានអ្នកវិនិយោគច្រើននៅក្នុងខណ្ឌចំការមន ព្រោះវាអាចធ្វើឱ្យមនុស្សមួយចំនួន ដែលរស់នៅតំបន់នេះមានឱកាសលក់អច​លនទ្រព្យរបស់ពួកគេក្នុងតម្លៃខ្ពស់ និងអាចសល់ប្រាក់ដើម្បីបន្តអាជីវកម្មនៅកន្លែងផ្សេងទៀតបាន”។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងតាមរយៈ៖ +855 967876902 (Telegram)/ +855 66886633។ប្រភព៖​ Harbor Property

ផ្សារទំនើបតម្លៃ៣០០លានដុល្លារអាមេរិកនឹងលេចរូបរាងឡើងនៅតំបន់ ប៉ែកខាងលិចរាជធានីភ្នំពេញ

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ រហូតមកដល់ពេលនេះ មិនទាន់មានផ្សារទំនើបធំណាមួយ លេចចេញជារូបរាងនៅឡើយទេ ប៉ុន្តែនៅពេលឆាប់ៗនេះ ផ្សារទំនើបធំមួយតម្លៃ៣០០លានដុល្លារអាមេរិក នឹងលេចចេញជារូបនៅពេលឆាប់ៗខាងមុខនេះ ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល។

ផ្សារទំនើបដែលវិនិយោគ៣០០លានដុល្លារអាមេរិកនេះ ក្រោមការវិនិយោគរបស់វិនិយោគិនជនជាតិចិន និងជាផ្សារទំនើប ដែលមានលក់ទំនិញនាំចូលពីប្រទេសក្រៅជាច្រើនមុខ ហើយក៏ជាផ្សារមួយដែលនឹងទាក់ទាញ នូវការវិនិយោគតំបន់ប៉ែកខាងលិចរាជធានីភ្នំពែញកាន់តែខ្លាំងឡើង ។

លោកហ៊្វូជៀន អគ្គនាយកផ្សារទំនើប Samanea ដែលជាផ្សារតម្លៃ៣០០លានដុល្លារនេះបានឱ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាជាប្រទេសនៅកណ្ដាលតំបន់អាស៊ាន ហើយកម្ពុជា ជាប្រទេសមានទីផ្សារបើកចំហរ និងមានគោលនយោបាយវិនិយោគទាក់ទាញ សម្រាប់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុនវិនិយោគ ។ ម្យ៉ាងទៀត តម្លៃពលកម្មនៅក្នុងប្រទេសកម្ពុជាក៏នៅមានកម្រិត ជាមួយនឹងការអនុគ្រោះ របស់រាជរដ្ឋាភិបាលសម្រា​ប់វិនិយោគិនផងដែរ ។

លោកបន្តថា “បច្ចុប្បន្ននេះផ្សារទំនើបSamamea មានវត្តមាននៅលើប្រទេសចំនួ​ន៨រួមទាំងកម្ពុជា។ ដោយឡែកសម្រាប់ផ្សារទំនើបSamanea នៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំនុចគីឡូម៉ែត្រលេខ២៣ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល មានផ្ទៃដី៥០ម៉ឺនម៉ែត្រការ៉េ ដែលអាចផ្គត់ផ្គង់ទំនិញជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា”។

លោកច្រឹកសុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា តំបន់ប៉ែកខាងលិចជាតំបន់មួយ ដែលមានការទាក់ទាញលើការវិនិយោគសម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ ហើយតំបន់នេះក៏មិនទាន់មានផ្សារទំនើបធំៗនៅឡើយ ខណៈកំណើនប្រជាពលរដ្ឋនៅតំបន់នេះកាន់តែច្រើន ។

ជាការកត់សម្គាល់គេឃើញថាតំបន់ប៉ែកខាងលិច នៅក្នុងខណ្ឌកំបូលមានការអភិវឌ្ឍទៅលើបុរីលំនៅឋានជាច្រើន និងមានមនុស្សរស់នៅកាន់តែច្រើន ប៉ុន្តែតំបន់នេះមិនមានផ្សារទំនើបស្ដង់ដារនៅឡើយ ហើយប្រជាពលរដ្ឋដែលត្រូវការទិញទំនិញនៅក្នុងផ្សារទំនើប ក៏ត្រូវធ្វើដំណើរមកកាន់កណ្ដាលក្រុង ខណៈចរាចរណ៍ក៏មានភាពមមាញឹក ។

ការវិនិយោគលើផ្សារទំនើប នៅតំបន់ប៉ែកខាងលិចគេជឿថា នឹងទទួលបានការគាំទ្រទាំងពលរដ្ឋក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តជិតៗដូចជាខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺជាដើម៕

ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាកម្ពុជានឹងសម្រេចបាន៥,៥ភាគរយ នៅក្នុងឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានព្យាករណ៍សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ដោយទម្លាក់កំនើនមកនៅត្រឹម១,៩ភាគរយនៅឆ្នាំ២០២១នេះ ដោយសារការអូសបន្លា​យនៃជំងឺ រាតត្បាតកូវីដ១៩ ប៉ុន្តែការងើបឡើងវិញនៅកម្រិត៥,៥ភាគរយ ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ២០២២។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មីមួយរបស់ធនាគារនេះ។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា “ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរបានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងតម្រូវការក្នុងស្រុក។ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្មក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និង ស្បែកជើង កាលពីដើមឆ្នាំនេះ។

លោកស្រីបន្តថា “ដោយផ្អែកលើចំណុចនេះ យើងព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងមានត្រឹម១,៩% នៅឆ្នាំ ២០២១ ទាបជាងការព្យាករណ៍កាលពីមុនរបស់យើងដែលរំពឹងសម្រេចបានកំនើន៤,០% របស់យើងកាលពីខែមេសា”។

យោងតាម ការធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ ២០២១ វិស័យកសិកម្ម ត្រូវបានរំពឹងថានឹងកើនឡើង១,៥%។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេ​ស បានរំខានដល់សង្វាក់ផ្គត់ផ្គង់វិស័យ កសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិត។ ការនាំចេញក្នុងវិស័យកសិកម្ម បានកើនឡើង៣០,៣% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងកំណើនដ៏រឹងមាំនៃការនាំចេញកសិផលក្រៅពីអង្ករ។

តម្រូវការក្នុងស្រុកសម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងសេវាកម្មបម្រើផ្ទាល់ផ្សេងៗទៀត ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការបិទខ្ទប់នានា។ ការរឹតបន្តឹង លើការធ្វើដំណើរអន្តរជាតិនៅតែមាន ហើយការមកដល់នៃភ្ញៀវអន្តរជាតិបានធ្លាក់ចុះ ៩១,៣% ក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យសេវាកម្មត្រូវបាន ព្យាករថានឹងធ្លាក់ចុះ  ០,៦% នៅឆ្នាំ ២០២១ ។

ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង (GTF)  ក្នុងឆមាសទីមួយឆ្នាំ ២០២១ មានកម្រិតទាបជាងពេលមុនមានជំងឺរាតត្បាត ទោះបីវាមានកម្រិតខ្ពស់ជាងឆ្នាំ ២០២០ ក៏ដោយ។ ផលិតកម្ម ផ្សេង ទៀត បានបន្តលូតលាស់ ហើយ សកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញ ជាមួយ នឹងការនាំចូល សម្ភារៈសំណង់កើនឡើង ២៣,៥% ក្នុងឆមាសទីមួយនៃឆ្នាំ២០២១ ធៀបនឹងអំឡុងពេល ដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យឧស្សាហកម្ម ត្រូវបានព្យាករនៅកម្រិត ៥,៣% ក្នុងឆ្នាំ ២០២១ ដោយអាស្រ័យ នឹងលទ្ធភាព ក្នុងការបង្កើនការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង និង ការបន្តនៃភាព រឹងមាំក្នុងវិស័យកម្មន្តសាលផ្សេងទៀត។

រាជរដ្ឋាភិបាលបានចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត ទៅលើសេដ្ឋកិច្ច និងសង្គម។ វិធានការទាំងនោះរួមមានការផ្តល់វ៉ាក់សាំង និងការព្យាបា​លជំងឺកូវីដ១៩ដោយឥតគិតថ្លៃ ការជួយឧបត្តម្ភជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ ការជំរុញសេដ្ឋកិច្ច និង កម្មវិធីរៀបចំកម្ចីឡើងវិញ (loan restructuring)។

លោកស្រី Durrani-Jamal បានមានប្រសាសន៍បន្ថែមថា“ដើម្បីលើកកម្ពស់ជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារ សង្គមរបស់ខ្លួន និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ។ កំណែទម្រង់បន្តក៏ចាំបាច់ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ការធ្វើកំណែ ទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ” ៕

ក្រសួងសេដ្ឋកិច្ចដាក់ដំណើរគម្រោងធានាឥណទានក្នុងទឹកប្រាក់៥០លានដុល្លារសម្រាប់សហហិរញ្ញប្បទានជំហានទី២

        ដោយៈតារា

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសដាក់ដំណើរការ “គម្រោងធានាឥណទានសម្រាប់ សហហិរញ្ញប្បទាន៥០លានដុល្លារ” ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs) ដោយសាជីវកម្មធានាឥណទានកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសា​ជីវកម្មធានាឥណទានកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២២ គម្រោងធានាឥណទានសម្រា​ប់សហហិរញ្ញប្បទាន (CFGS) ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន ដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

គម្រោង ធានាឥណទានសម្រាប់សហហិរញ្ញប្បទាន របស់សាជីវកម្មធានាឥណទានកម្ពុជា និងគម្រោង គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

ខណៈដែលគម្រោង គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី២  មានគោលបំណងកាត់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ សាជីវកម្មធានាឥណទានកម្ពុជា គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី។

គម្រោងនេះ នឹងជួយឱ្យមានការបញ្ចេញ ឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះ នឹងត្រូវបានចែករំលែកដោយ សាជីវកម្មធានាឥណទានកម្ពុជារហូតដល់៨០%។ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្ប​ទាន គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ សាជីវកម្មធានាឥណទានកម្ពុជា ។

សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ២០២១ ក្នុងគោលបំណងគាំទ្រ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានលើកម្ចីចំនួន៨៥កម្ចី ដែលមានទំហំប្រមាណ១២លានដុល្លារ ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម ។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ សាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា “ការដាក់ឱ្យដំណើរការនូវគម្រោង គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន របស់សាជីវកម្មធានាឥណទានកម្ពុជា គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យជាមួយ PFIs”។ លោកបន្តថា “គម្រោងទាំងពីរនេះ នឹងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង២យ៉ាង ក្នុងការទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺ ការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺ កង្វះទ្រព្យបញ្ចាំ”៕

លោកឧកញ៉ាលឹម ហេងៈការដាក់របាំងភូត្តគាមអនាម័យលើមុខទំនិញកម្ពុជា ជាមេរៀនដ៏ល្អសម្រាប់អ្នកផលិតនៅកម្ពុជា

ដោយៈ សិរី ជេស៊ីកា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការដាក់របាំងភួតត្តគាមអនាម័យលើផលិតផល ដែលផលិតនៅកម្ពុជា វាជាមេរៀនដ៏ល្អសម្រាប់អ្នកផលិតនៅកម្ពុជា ដើម្បីធ្វើការផលិតទំនិញស្តង់ដាដែលអាចនាំចេញបាន។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមនាព្រលប់ថ្ងៃទី២១កញ្ញានេះថា ពាក់ព័ន្ឋនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលនឹងចុះហត្ថលេខានៅខែតុលាខាងមុខ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងមហាមិត្តចិន ដែលរដ្ឋសភាបានអនុម័តកាលពីពេលថ្មីៗនេះ ជារឿងល្អបំផុត ដែលកម្ពុជាអាចត្រៀមខ្លួន ដើម្បីពង្រីកការនាំចេញរបស់ខ្លួន។

លោកបន្តថា “បើគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសនានា យើងមិនបានត្រៀមខ្លួននោះទេ។ ហេតុនេះបើយើងបានត្រៀមខ្លួន យើងនឹងអាចរកដៃគូសហការ ព្រោះកម្ពុជាខ្វះទាំងធនធានថវិកា ធនធានមនុស្ស និងបច្ចេកទេស”។ លោកបន្តថា “បញ្ហាភូត្តគាម អនាម័យខ្ញុំគិតថា វាមិនមែនជាបញ្ហាប្រឈមទេ តែវាជាមេរៀនដ៏ល្អ និងជាការទទួលយកដ៏ល្អ ដើម្បីឲ្យមុខទំនិញកម្ពុជា អាចងើបមុខកាន់តែច្រើននៅលើទីផ្សារអន្តរជាតិកាន់តែច្រើននាពេលអនាគត។

លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ថា បើសិនជាយើងមិនអាចធ្វើឲ្យបានល្អនូវភូត្តគាមអនាម័យ និងគុណភាព ដើម្បីនាំចេញបានទៅកាន់ប្រទេសចិន កូរ៉េ និងប្រទេសផ្សេងៗនោះ ទំនិញកម្ពុជានឹងបាត់មុខលើទីផ្សារអន្តរជាតិ។ ដូច្នេះការរឹតបន្តឹងនេះជាមេរៀនដ៏ល្អមួយ ដែលបង្រៀនដល់អ្នកផលិតនៅស្រុកខ្មែរ ក៏ដូចជាការនាំចេញរបស់ខ្មែរ នឹងធានាបាននូវគុណភាព អនាម័យ និងភូត្តគាមអនាម័យ ហើយនៅពេលយើងធ្វើបានបែបនេះ មិនត្រឹមតែយើងអាចនាំចេញទៅកាន់ប្រទេសចិន កួរ៉េប៉ុណ្ណោះទេ តែយើងអាចនាំចេញទៅកាន់បណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក។

លោកបន្តថា “បើយើងធ្វើភូត្តគាមអនាម័យបានល្អ មុខទំនិញកម្ពុជានឹងងើបមុខលើឆាកអន្តរជាតិ និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ការធ្វើបាននូវភូត្តគាមអនាម័យ ជារឿងល្អ ដែលយើងគួរតែសប្បាយចិត្ត ដែលយើងអាចផលិតទំនិញបាន ដោយគោរពបានតាមស្តង់ដាភូត្តគាមអនាម័យ ដែលមានស្តង់ដាត្រឹមត្រូវ វាក៏ជួយដល់ទីផ្សារក្នុងស្រុកយើងផងដែរ ដែលកូនចៅរបស់យើង អាចទទួលបានទំនិញមានអនាម័យល្អ ហើយនៅពេលកម្ពុជាមានទំនិញគ្រប់ស្តង់ដានាំចេញ យើងក៏អាចមានស្តង់ដាក្នុងស្រុក ដែលធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយ បាននូវការចំណាយលើការព្យាបាលជំងឺ ដែលបណ្តាលមកពីការបរិភោគអាហារដែលគ្មានអនាម័យ។

បញ្ហាភូត្តគាមអនាម័យ បាននិងកំពុងក្លាយជារបាំងដ៏ធំមួយ លើមុខទំនិញកម្ពុជា ក្នុងការនាំចេញ ទៅកាន់បណ្តាប្រទេសជាដៃគូ ពិសេសប្រទេសដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ កម្ពុជាមិនអាចនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិន ដោយសារបញ្ហាភូត្តគាមអនាម័យ ខណៈផល្លានុ​ផលកម្ពុជាបាននាំចេញរួចហើយដូចជា ស្វាយ ចេកអំបូងលឿងជាដើម ត្រូវបាននាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីអ្នកផលិតបានសម្រិតសម្រាំង និងគោរពបានតាមស្តង់ដាភូត្តគាមអនាម័យ៕

អ្នកវិយោគនៅតែអាចរកចំណូលខ្ពស់ពីវិស័យអចលនទ្រព្យនៅកម្ពុជានាពេលអនាគត

ដោយៈសុជាតា

ភ្នំពេញៈ ប្រទេសកម្ពុជាស្ថិតក្នុងចំណោម បណ្តាប្រទេសអាស៊ានមួយ ដែលវិនិយោគិនអាចរកផលចំណេញច្រើន និងប្រាក់ចំណូលបានខ្ពស់ ពីការវិនិយោគលើវិស័យអចលនទ្រព្យ។

យោងតាមអ្នកជំនាញអចលនវត្ថុកម្ពុជាបានបញ្ជាក់ថា ក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា ជាតំបន់មួយ ដែលរកនូវប្រាក់ចំណូលខ្ពស់ ពីការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះតម្លៃអចលនទ្រព្យ នៅកម្ពុជាមានតម្លៃទាបនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង។ វិស័យអចលនទ្រព្យនៅកម្ពុជាគឺជាវិស័យមួយ ដែលមានសារៈសំខាន់មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ហើយអ្នកវិនិយោគិនជាច្រើន ទាំងក្នុងស្រុក និងក្រៅប្រទេសបាននិងកំពុងវិនិយោគលើវិស័យមួយនេះ។

បន្ថែមពីនោះទៀត អ្នកវិនិយោគិនពីក្រៅប្រទេស មើលឃើញអំពីគោលនយោ​បា​យរបស់កម្ពុជា មានភាពរឹងមាំ និងគាំទ្រលើវិស័យអចលនទ្រព្យ តាមរយៈប្រព័ន្ធធនាគារ សុវត្ថិភាព និងសុខសន្ដិភាពជាដើម ។

បើតាមការពន្យល់ពីសំណាក់អ្នកជំនាញអចលទ្រព្យ អ្នកវិនិយោគទាំងក្នុងស្រុក និង បរទេសបានឲ្យដឹងថា អ្នកវិនិយោគជាច្រើន អាចរំពឹងទុកលើផលចំណេញខ្ពស់ខាងផ្នែកដីធ្លី ក្រោយវិបត្តិកូវីដ១៩ ដោយតម្លៃដីធ្លីនឹងមានការកើនឡើងផងដែរ ជាពិសេសគម្រោង ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ អាគារពាណិជ្ជកម្ម ផ្សារទំនើប កាស៊ីណូជាដើម ដែលអ្នកវិនិយោគចិន នឹងមកដល់ទីផ្សារកម្ពុជាកាន់តែច្រើន។

ជាងនេះទៀត វិនិយោគលើការជួលអចលនទ្រព្យ ជាមធ្យោបាយមួយដែលម្ចាស់ផ្ទះរកលុយបាន គឹការប្រមូលថ្លៃជួលផ្ទះ។

អ្នកស្រីអាន សុធីតាអ្នកវិភាគអចលនទ្រព្យឯករាជ្យ បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជា អ្នកវិនិយោគទទួលបានផលចំណេញចន្លោះពី៥ទៅ៧ភាគរយប្រចាំឆ្នាំ ធៀបនឹងប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម ផលចំណេញរបស់ពួកគេមានចន្លោះពី៤ទៅ៥ភាគរយប៉ុណ្ណោះ។

អ្នកស្រីបន្តថា “ហេតុផលដែលកម្ពុជា ទទួលផលចំណេញពីការវិនិយោគខ្ពស់ ដោ​យសារកម្ពុជាជាទីផ្សារថ្មី ដែលមានភាពលូតលាស់លឿន ការសម្រេចបានកំនើនសេដ្ឋកិច្ចខ្ពស់ កំនើនប្រជាជនវ័យក្មេង និងកត្តាសុខសន្តិភាព និងស្ថេរភាពសង្គមរយៈពេលវែង”៕