ក្រសួងពាណិជ្ជកម្មសម្រេចផាកពិន័យនិងបញ្ឈប់អាជីវកម្មតាមប្រព័ន្ឋអេឡិកត្រូនិកដែលមិនសុំច្បាប់អនុញ្ញាត្តិ

ដោយៈ តាររះ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានធ្វើសេចក្តី ជូនដំណឹងដល់ម្ចាស់អាជីវកម្ម តាមប្រព័ន្ឋអេឡិកត្រូនិក ត្រូវមកសុំច្បាប់ ខណៈក្រសួងបានដាក់ឱសានវាទកំណត់ផាកពិន័យ ឬបញ្ឈប់អាជីវកម្ម ចាប់់ពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២២ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងលេខ ១១៤៣ ចុះថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២១​ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាច្រើនលើករួចមកហើយ ប៉ុន្តែរហូតដល់ពេលនេះក្រសួងពាណិជ្ជកម្មសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាន និងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួនធំ ពុំទាន់បានមកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។

ជាថ្មីម្តងទៀត ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិ​បត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មេត្តារួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច-ត្រូនិកឱ្យបានមុន ថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២១​ ជាកំណត់។

សេចក្តីជូនដំណឹងដដែលបានបន្តថា ចាប់ពីថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម​ ឬប្រឈមនឹងវិធានការនានា ដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន៕

គម្រោងអភិវឌ្ឍធំៗរបស់រដ្ឋនិងឯកជនជំរុញសក្ដានុពលវិនិយោគនិងតម្លៃដីក្នុងខេត្តកណ្ដាលស្ទុះឡើងមួយកម្រិតទៀត

ដោយ៖ សុជាតា

ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថាគម្រោងអភិវឌ្ឍន៍មួយចំនួនរបស់រដ្ឋនិងឯកជនបានបង្វែទិសដៅទៅកាន់ទឹកដីនៃខេត្តកណ្ដាលខេត្ត ហើយបានជំរុញឱ្យសក្ដានុពលវិនិយោគនិងតម្លៃដីមានហាងឆេងមួយកម្រិតទៀត ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអចលនវត្ថុកម្ពុជាជាច្រើន ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីមបានឱ្យដឹងថា ភូមិសាស្រ្តដែលមានការរីកចម្រើនខ្លាំងនៅក្នុងខេត្តកណ្តាលមានច្រើន ដូចជា ស្រុកពញាឮ នៅទិសខាងកើត ខាងជើង និងខាងលិចក្រុង ដែលវិសាលភាពត្រូវបានលាតសន្ធឹងរហូតដល់តំបន់ភ្នំរាប ភ្នំបាសិទ្ឋ តំបន់ផ្លូវ ៥១ តំបន់ផ្លូវ៤៤ ។

ដោយឡែកចំពោះតំបន់ ដែលស្ថិតទិសខាងត្បូងរាជធានីភ្នំពេញ ក៏មានសក្ដានុពលខ្លាំងផងដែរ ជាពិសេសតំបន់នៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលលាតសន្ធឹងរហូតដល់ស្រុកស្អាង និងទើបតែកាត់ចូលចំណុះក្រុងតាខ្មៅចំនួន៤សង្កាត់ ដែលកំពុងតែមានគម្រោងអភិវឌ្ឍជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានតែម្ដង។

លោកបន្តថា ខេត្តកណ្តាល មានអំណោយផលជាច្រើនដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជា មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុងទី៣ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណីត និងលំនៅដ្ឋានតម្លៃមធ្យមជាដើម។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មីមួយទៀត ដែលមានវិសាលភាពលើផ្ទៃដី ២៤០០ ហិចតា ដែលធ្វើអោយខេត្តនេះ មានសក្ដានុពលកាន់ខ្លាំងជាងមុនទ្វេរដង និងជំរុញឱ្យតម្លៃដីនៅក្នុងខេត្តមួយនេះឡើងកាន់ខ្ពស់ ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានប្រាប់ property area asia នៅថ្ងៃទី ១៥ ខែកញ៉ា ថាតម្លៃដីធ្លីនៅខេត្តកណ្តាលបានប្រែប្រួល៣៦០ ដឺក្រេ ដោយសារតែគម្រោងធំៗរបស់រដ្ឋាភិបាល និង វិស័យឯកជន។ តម្លៃដីធ្លីបានប្រែប្រួលពី ២០រហូតដល់ ១០០ដងក៏មានដែរ អាស្រ័យទៅលើទីតាំង និង តំបន់ដែលមានសក្តានុពល។ ជាក់ស្តែង កាលពីមុនតម្លៃដីធ្លីនៅតាមមាត់បឹង មានត្រឹមតែ ១ ដុល្លារក្នុងមួយម៉ែត្រការ៉េ បានកើនឡើង ១០០ ដុល្លារក្នុងមួយម៉ែត្រក៏មាន ដោយសារតែគម្រោងអភិវឌ្ឍទីក្រុងព្រលានយន្តហោះថ្មីនេះ។

លោកបន្ថែមទៀតថា ទោះបីជាវិបត្តិកូវីត ១៩ ក៏ដោយ ប៉ុន្តែខេត្តកណ្តាលនៅតែស្រូបទាញអ្នកវិនិយោគធំៗ ដែលធ្វើអោយតម្លៃដីនៅតែបន្តកើនឡើង ។ ក្រៅពីគម្រោងអភិវឌ្ឍលំនៅដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋរចនសម្ពន្ធ ខេត្តកណ្តាលបានស្រូបទាញរោងចក្រផលិតស្រាបៀរដ៏ធំមួយ បន្ថែមទៀត កាលពីពេលថ្មីៗ ៕

គម្រោងអភិវឌ្ឍធំៗរបស់រដ្ឋនិងឯកជនជំរុញសក្ដានុពលវិនិយោគនិងតម្លៃដីក្នុងខេត្តកណ្ដាលស្ទុះឡើងមួយកម្រិតទៀត

ដោយ៖ សុជាតា

ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថាគម្រោងអភិវឌ្ឍន៍មួយចំនួនរបស់រដ្ឋនិងឯកជនបានបង្វែទិសដៅទៅកាន់ទឹកដីនៃខេត្តកណ្ដាលខេត្ត ហើយបានជំរុញឱ្យសក្ដានុពលវិនិយោគ និងតម្លៃដីមានហាងឆេងមួយកម្រិតទៀត ។

នេះបើតាមការលើកឡើងរបស់អ្នកជំនាញអចលនវត្ថុកម្ពុជាជាច្រើន ។  ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីមបានឱ្យដឹងថា ភូមិសាស្រ្តដែលមានការរីកចម្រើនខ្លាំងនៅក្នុងខេត្តកណ្តាលមានច្រើន ដូចជា ស្រុកពញាឮ នៅទិសខាងកើត ខាងជើង និងខាងលិចក្រុង ដែលវិសាលភាពត្រូវបានលាតសន្ធឹងរហូតដល់តំបន់ភ្នំរាប ភ្នំបាសិទ្ឋ តំបន់ផ្លូវ ៥១ តំបន់ផ្លូវ៤៤ ។

ដោយឡែកចំពោះតំបន់ ដែលស្ថិតទិសខាងត្បូងរាជធានីភ្នំពេញ ក៏មានសក្ដានុពលខ្លាំងផងដែរ ជាពិសេសតំបន់នៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលលាតសន្ធឹងរហូតដល់ស្រុកស្អាង និងទើបតែកាត់ចូលចំណុះក្រុងតាខ្មៅចំនួន៤សង្កាត់ ដែលកំពុងតែមានគម្រោងអភិវឌ្ឍជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានតែម្ដង។

លោកបន្តថា ខេត្តកណ្តាល មានអំណោយផលជាច្រើនដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជា មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុងទី៣ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណីត និងលំនៅដ្ឋានតម្លៃមធ្យមជាដើម។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មីមួយទៀត ដែលមានវិសាលភាពលើផ្ទៃដី ២៤០០ ហិចតា ដែលធ្វើអោយខេត្តនេះ មានសក្ដានុពលកាន់ខ្លាំងជាងមុនទ្វេរដង និងជំរុញឱ្យតម្លៃដីនៅក្នុងខេត្តមួយនេះឡើងកាន់ខ្ពស់ ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានប្រាប់ property area asia នៅថ្ងៃទី ១៥ ខែកញ៉ា ថាតម្លៃដីធ្លីនៅខេត្តកណ្តាលបានប្រែប្រួល៣៦០ ដឺក្រេ ដោយសារតែគម្រោងធំៗរបស់រដ្ឋាភិបាល និង វិស័យឯកជន។ តម្លៃដីធ្លីបានប្រែប្រួលពី ២០រហូតដល់ ១០០ដងក៏មានដែរ អាស្រ័យទៅលើទីតាំង និង តំបន់ដែលមានសក្តានុពល។

ជាក់ស្តែង កាលពីមុនតម្លៃដីធ្លីនៅតាមមាត់បឹង មានត្រឹមតែ ១ ដុល្លារក្នុងមួយម៉ែត្រការ៉េ បានកើនឡើង ១០០ ដុល្លារក្នុងមួយម៉ែត្រក៏មាន ដោយសារតែគម្រោងអភិវឌ្ឍទីក្រុងព្រលានយន្តហោះថ្មីនេះ។ លោកបន្ថែមទៀតថា ទោះបីជាវិបត្តិកូវីត ១៩ ក៏ដោយ ប៉ុន្តែខេត្តកណ្តាលនៅតែស្រូបទាញអ្នកវិនិយោគធំៗ ដែលធ្វើអោយតម្លៃដីនៅតែបន្តកើនឡើង ។

ក្រៅពីគម្រោងអភិវឌ្ឍលំនៅដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋរចនសម្ពន្ធ ខេត្តកណ្តាលបានស្រូបទាញរោងចក្រផលិតស្រាបៀរដ៏ធំមួយ បន្ថែមទៀត កាលពីពេលថ្មីៗ ៕

តើកត្តាអ្វីខ្លះកំពុងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យនៅក្នុងវិបត្តិកូវីដ១៩?

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្ថានភាពកូវីដ១៩បានធ្វើឱ្យវិស័យជាច្រើន បានរងផលប៉ះពាល់ ហើយវិស័យខ្លះ អាចទប់ទល់បានខ្លះទៀត ក៏ពិបាកក្នុងទប់ទល់ដែលជំរុញឱ្យអាជីវកម្មមួយចំនួនត្រូវបិទទ្វារ ក្នុងនោះដែរវិស័យអចលនទ្រព្យ ក៏ជាវិស័យមួយដែលរងផលប៉ះពាល់ ពីវិបត្តិកូវីដ១៩នេះដែរ។

អ្នកជំនាញខាងអចលនទ្រព្យ និងហិរញ្ញវត្ថុបានមើលឃើញកត្តា៤ ដែលកំពុងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យនៅក្នុងវិបត្តិកូវីដ១៩នេះ។

លោកង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាល F.I Vision Capital Plc បានឱ្យដឹងថា មានកត្តា៤ដែលធ្វើឱ្យជះឥទ្ធិពល ដល់វិស័យអចលនទ្រព្យកម្ពុជា ក្នុងវិស័យកូវីដ១៩នេះ មានដូចជា

ទី១គឺកត្តាសេដ្ឋកិច្ច

កាលពីមុនកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា កំពុងឡើងថ្លៃរហូតដល់៧ភាគ រយក្នុងមួយឆ្នាំ ដែលធ្វើឱ្យល្បឿននៃកំណើនសេដ្ឋកិច្ច បានរុញច្រើនវិស័យអចលនទ្រព្យ កាន់តែខ្លាំង និងធ្វើឱ្យមានការទិញលក់អចលនទ្រព្យ ពីសំណាក់ប្រជាពលរដ្ឋក៏កាន់តែខ្លាំងដែរ ជាពិសេសទៅលើលំនៅឋានតែម្ដង ។ នៅពេលមានតម្រូវការខ្ពស់បែបនេះ ធ្វើឱ្យអ្នកអភិវឌ្ឍន៍ក៏បានសម្រុកអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការដូចគ្នាដែរ ។

ទី២ ពាក់ព័ន្ធនឹងស្ថានភាពធនាគារ

អត្រាការប្រាក់របស់ធនាគារផ្ដល់កម្ចីដល់អចលនទ្រព្យ ។ នៅពេលអត្រាការប្រាក់របស់ធនាគារថយចុះ វានឹងរក្សាបាននូវតម្លៃនៃអចលនទ្រព្យនោះ ឬអាចនឹងឡើងជាមុនទៅទៀត។ មួយវិញទៀត នៅពេលធនាគារដាក់កំហិត ទៅលើកម្ចីនៃវិស័យអចលនទ្រព្យឬមិនបន្តផ្ដល់កម្ចីដល់វិស័យនេះ វានឹងធ្វើឱ្យវិស័យអចលនទ្រព្យជាប់គាំងតែម្ដង។ ប៉ុន្តែបើក្រលេកមកកម្ពុជាវិញ ទោះបីជាមានបញ្ហាយ៉ាងនេះក្ដី ក៏ធនាគារនៅតែបន្តផ្ដល់កម្ចីដល់វិស័យនេះ ទើបធ្វើឱ្យអចលនទ្រព្យមិនសូវជារងផលប៉ះពាល់ធ្ងន់ធ្ងរ។

ទី៣ កត្តាប្រជាសាស្ត្រ

កត្តានេះក៏សំខាន់ផងដែរ សម្រាប់វិស័យអចលនទ្រព្យ ដោយគេសម្លឹងទៅលើប្រទេសនោះ មានប្រជាជនវ័យក្មេងប៉ុន្មាន មានកម្រិតចំណូលប៉ុន្មាន មានលទ្ធភាពប៉ុន្មាន មានតម្រូវការលំនៅឋានដែរទេ ។ មកមើលប្រទេសកម្ពុជាយើងវិញ ការរស់នៅបែបស៊ីវិល័យរបស់ប្រជាជនវ័យក្មេង ក៏កាន់តែមានទំនោរកើនឡើង ធ្វើឱ្យតម្រូវការនូវអចលនទ្រព្យដូចជាផ្ទះខុនដូក៏កើនឡើង។

ទី៤ គោលនយោបាយរបស់រដ្ឋាភិបាល

កត្តានេះ គឺមានពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យជាសំខាន់ ជាឧទាហរណ៍ នៅឆ្នាំក្រោយនេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តន៍នូវពន្ធ លើចំណេញមូលធនហើយពន្ធនេះបានពន្យារពេលជាច្រើនលើកមកហើយ ។

លោកង៉ែត ជូបានឱ្យដឹងថា បើសិនជាពន្ធនេះចាប់ផ្ដើមនៅឆ្នាំក្រោយ ក៏វាមិនទាន់ជាល្អប៉ុន្មានដែរពីព្រោះកូវីដ១៩ នៅតែបន្តអូសបន្លាយ និងបន្តជះផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ។

លោកបន្តថា “ខ្ញុំគិតថាពន្ធនេះ នឹងត្រូវពន្យារពេលទៅមុខ ឬយ៉ាងណា អាស្រ័យទៅលើគោលនយោបាយ របស់រដ្ឋាភិបាលហើយបើសិនជាពន្ធនោះ ចាប់ផ្ដើមវាជាបន្ទុកមួយទៅដល់អ្នកប្រើប្រាស់ចុងក្រោយ ពីព្រោះអ្នកលក់នឹងត្រូវដំឡើងតម្លៃបន្ថែម ដើម្បីបានចំណេញ”៕

ក្រសួងទេសចរណ៍អញ្ជើញក្រុមហ៊ុនឯកជនដេញថ្លៃអភិវឌ្ឍន៍រមណីយដ្ឋាន ទេ ទឹកពុះ ក្នុងស្រុកឱរ៉ាល់

        ដោយៈតារារះ

        ភ្នំពេញៈ ក្រសួងទេសចរណ៍ បានអញ្ជើញក្រុមហ៊ុនឯកជន ចូលរួមក្នុងសកម្មភាពដេញថ្លៃ ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានទេ ទឹកពុះ ស្ថិតក្នុងឃុំចំនួនពីរ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមព៌តមានដែលបានបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងទេសចរណ៍នារសៀលថ្ងៃទី១៥ កញ្ញានេះបានឲ្យដឹងថា ក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ដែលទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្រសួងទេសចរណ៍ សូមអញ្ជើញក្រុមហ៊ុនសេវាប្រឹក្សាយោបល់ ផ្តល់សេវាកម្មក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ទេសចរណ៍ សម្រាប់រមណីយដ្ឋានទេទឹកពុះ ទំនប់ស្ទឹងតាសាល និងអន្លង់ភេតាពយ។

ការអភិវឌ្ឍន៍រមណីយដ្ឋាននេះ ដោយផ្តោតលើទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក ក្នុងការធានាឲ្យបាននូវនិរន្តភាព នៃការអភិវឌ្ឍតាមសហគមន៍មូលដ្ឋាន ការគ្រប់គ្រងវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយ និងសមាហរណកម្មជាមួយផែនការអភិវឌ្ឍន៍នានា ចូលរួមរៀបចំដាក់សំណើដេញថ្លៃលើសកម្មភាព “រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ នៅក  ម្រិ​តមូលដ្ឋាន សម្រាប់តំបន់រមណីយដ្ឋានទេទឹកពុះ ទំនប់ស្ទឹងតាសាល និងអន្លង់ភេតាពយ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ”៕

ក្រុមហ៊ុនអាមេរិកដ៏ល្បីល្បាញ Andersen Globalបានឈានជើងចូលទីផ្សារកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Andersen Global បានឈានជើងចូលទីផ្សារជាច្រើននៅអាស៊ី រួមមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និងវៀតណាម តាមរយៈកិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារ VDB Loi Limited។ នេះបើយោងតាមសារព័ត៌មាន Business Wire ចុះផ្សាយកាលពីថ្ងៃទី១៤ កញ្ញា។

ដោយមានក្រុមហ៊ុនជាដៃគូសហការចំនួន១០ និងអ្នកជំនាញជាង២០០នាក់ ក្រុមហ៊ុន VDB Loi Limited ផ្ដល់សេវាក្នុងវិស័យជាច្រើន រួមមាន ក្រុមហ៊ុនសាជីវកម្ម ហិរញ្ញវត្ថុ វិវាទ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ទូរគមនាគមន៍ ការវិនិយោគបរទេស និងពន្ធដារ។

ក្រុមហ៊ុនដែលផ្តល់សេវាកម្មជាកញ្ចប់ ដែលបង្កើតឡើងរួមគ្នាក្នុងឆ្នាំ២០១២ ដោយលោក Edwin Vanderbruggen និងលោក Jean Loi នេះមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិជាច្រើន រួមមាន ស្ថាប័ន Chambers and Partners ស្ថាប័ន The Legal 500 និងស្ថាប័ន IFLR 1000 ហើយបានឈ្នះពានរង្វាន់ ជាក្រុមហ៊ុនច្បាប់ឆ្នើមប្រចាំឆ្នាំ២០២០ Tax Firm of the Year in 2020 ពីស្ថាប័ន International Tax Review (ITR)។

លោក Jean Loi មានប្រសាសន៍ថា “យើងខិតខំធ្វើយ៉ាងណាឱ្យក្លាយជាអង្គភាពស្តង់ដារមួយ នៅក្នុងតំបន់ដែលកំណត់ស្តង់ដារគុណភាព ក្នុងឧស្សាហកម្មនានា។ ការសហការជាមួយ Andersen Global ផ្ដល់លទ្ធភាពឱ្យយើង អាចធ្វើការជាមួយក្រុមអ្នកជំនាញផ្នែកច្បាប់ និងពន្ធដារមកពីជុំវិញពិភពលោក និងពង្រីកសមត្ថភាពរបស់យើង ដើម្បីបម្រើអតិថិជនយ៉ាងរលូន នៅពេលពួកគេពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក”។

ជាមួយគ្នានេះ លោក Mark Vorsatz ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Andersen Global បានបន្ថែមថា “តាមរយៈការធ្វើការជាមួយគ្នាលើកមុនៗ យើងបានឃើញការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន VDB Loi Limited ដើម្បផ្ដល់សេវាកម្មល្អដាច់គេ។ ក្រុមហ៊ុននេះបានបង្កើត Platform ដែលមានភាពប្រកួតប្រជែងមួយ នៅក្នុងទីផ្សាររបស់ខ្លួន ដែលផ្តល់ឱកាសឱ្យយើងទទួលបានកំណើនបន្ថែមទៀត ខណៈយើងមានបំណងឈរជើងឱ្យរឹងមាំនៅក្នុងតំពន់”។

Andersen Global គឺជាសមាគមអន្តរជាតិ នៃក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារដែលប្រមូលផ្ដុំ ទៅដោយក្រុមអ្នកជំនាញខាងច្បាប់ និងពន្ធដារមកពីជុំវិញពិភពលោក។ បង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Andersen Tax LLC ក្នុងឆ្នាំ២០១៣ Andersen Global ពេលនេះមានអ្នកជំនាញជាង៨.០០០នាក់ មកពីជុំវិញពិភពលោក និងមានវត្តមាន២៩៨ទីតាំង តាមរយៈក្រុមហ៊ុនជាសមាជិក និងក្រុមហ៊ុនសហការរបស់ខ្លួន៕

ក្រុមហ៊ុនកូរ៉េLG និង Hyundai ចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយ EV តម្លៃរាប់ពាន់លានដុល្លារនៅឥណ្ឌូនេស៊ីហើយ

ដោយៈសុខុម

ហ្សាការតា: ក្រុមហ៊ុនកូរ៉េខាងត្បូង LG Energy Solution និង Hyundai Motor Group បានចាប់ផ្ដើមដំណើរការសាងសង់ រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) តម្លៃ១,១ពាន់លានដុល្លារអាមេរិក នៅប្រទេសឥណ្ឌូនេស៊ី ហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៥ កញ្ញា នេះ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធ នេះថា រោងចក្រនេះ ជារោងចក្រផលិតអាគុយរថយន្តអគ្គិសនី ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ហើយវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការប្រើប្រាស់ធនធានរ៉ែនីកែល (Nickel) របស់ខ្លួនដើម្បីអភិវឌ្ឍឧស្សាហកម្មរ៉ែ។

លោក ចូកូ វីដូដូ បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រនេះថា “ឥណ្ឌូនេស៊ី មានរ៉ែនីកែល (Nickel) បម្រុងច្រើនបំផុតក្នុងពិភពលោក ហើយជាមួយនឹងសក្តានុពលនេះ ខ្ញុំជឿជាក់ថា ក្នុងរយៈពេលពី៣ទៅ៤ឆ្នាំខាងមុខ ឥណ្ឌូនេស៊ី នឹងក្លាយជាអ្នកផលិតដ៏ធំនូវផលិតផល ដែលផ្អែកលើរ៉ែនីកែលដូចជាអាគុយជាដើម ប្រ​សិនបើមានការគ្រប់គ្រងបានល្អ”។

យោងតាមរដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia ឱ្យដឹងថា រោងចក្រផលិតអាគុយនៅខេត្តជ្វាខាងលិច (West Java) នេះគឺជាផ្នែកមួយនៃផែនការវិនិយោគ ក្នុងទំហំទឹកប្រាក់៩,៨ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុន LG Energy Solution។

លោក Jong-hyun Kim អគ្គនាយកក្រុមហ៊ុន LG Energy Solution ដែលជាបុត្រសម្ព័ន្ធកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន LG Chem Ltd បានលើកឡើងថា អាគុយនឹងត្រូវផលិតដោយប្រើបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន ហើយអាគុយទាំងនោះនឹងត្រូវដំឡើងក្នុងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia Motors Corp។

ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution បានចេញសេចក្តីថ្លែងការណ៍រួមថា ការសាងសង់រោងចក្រនេះ នឹងបញ្ចប់ជាស្ថាពរនៅឆមាសទី១ ដើមឆ្នាំ២០២៣ ហើយបានបញ្ជាក់ថា ការផលិតអាគុយទ្រង់ទ្រាយធំ នឹងចាប់ផ្ដើមនៅឆមាសទី១ ដើមឆ្នាំ២០២៤។

នៅពេលដំណើរការពេញលេញ តាមការរំពឹងទុករោងចក្រនេះ នឹងផលិតអាគុយបានកម្លាំង១០ជីហ្គាវ៉ាត់ម៉ោង (GWh) ដែលគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់រថយន្តអគ្គិសនីបានជាង១៥០.០០០គ្រឿង។

សេចក្តីថ្លែងការណ៍រួមដដែលបានបញ្ជាក់ថា រោងចក្រនេះនឹងត្រៀមខ្លួនបង្កើនសមត្ថភាពផលិតអាគុយ ឱ្យបានកម្លាំង៣០ជីហ្គាវ៉ាត់ម៉ោង (GWh) ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការនាពេលអនាគត។

ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution រំពឹងថានឹងអភិវឌ្ឍឧស្សាហកម្មផលិតអាគុយ នៅប្រទេសឥណ្ឌូនេស៊ី ឱ្យកាន់តែរីកចម្រើន ព្រមទាំងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី និងស្ថានីយសាកថាមពលអាគុយផងដែរ៕  Reuters៕

ខេត្តពោធិ៍សាត់នឹងទាក់ទាញការវិនិយោគឧស្សាហកម្មបន្ថែមទៀតនៅពេលឆាប់ៗនេះ

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខេត្តពោធិ៍សាត់នឹងក្លាយជាខេត្តទាក់ទាញ ដ៏មានសក្ដានុពលមួយសម្រាប់វិស័យឧស្សាហកម្ម និងអចលនទ្រព្យ បន្ទាប់ពីខេត្តនេះ ទទួលបានគម្រោងវិនិយោគធំមួយកាលពីពេលថ្មីៗនេះ គឺគម្រោងរោងចក្រដំឡើងរថយន្តហ្វត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីពេលថ្មីនេះបានឲ្យដឹងថា រោងចក្រដំឡើងរថយន្តហ្វត នឹងលេចរូបរាងនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នៅពេលឆាប់ៗនេះ ជាមួយនឹងទុនវិនិយោគប្រមាណជាង២០លានដុល្លារ ។ វានឹងផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋជាច្រើនផងដែរ ទាក់ទាញការវិនិយោគពីក្រុមហ៊ុននិងគម្រោងផ្សេងៗជាច្រើនទៀត។

លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា រោងចក្រផ្គុំនិងដំឡើងរថយន្តហ្វនៅកម្ពុជា ត្រូវសាងសង់លើផ្ទៃដីជាង៤ហិចតា ក្នុងស្រុកក្រគរ ចំងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ។ គម្រោងនេះ នឹងលើកមុខមាត់ខេត្តពោធិ៍សាត់បន្ថែមទៀត តាមរយៈការទាក់ទាញឱ្យការវិនិយោគបន្ថែម នៅក្នុងតំបន់ឧស្សាហកម្ម ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏បានសម្លឹងមើលពីសក្ដានុពលនិងឱកាស ចំពោះការវិនិយោគនៅក្នុងខេត្តមួយនេះផងដែរ ដោយសារតែរដ្ឋាភិបាលបានសាងសង់ផ្លូវតភ្ជាប់ទៅកាន់ខេត្តផ្សេងៗ កាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ទេសចរ និងវិនិយោគិន ។ផ្លូវសំខាន់ៗ ដែលត្រូវបានមើលឃើញថាជំរុញសក្ដានុពលវិនិយោគខេត្តពោធិ៍សាត់ រួមមាន ផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ដូចជាផែនការបើកច្រកព្រំដែនកម្ពុជាថៃផងដែរ។

យោងតាមក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Zillion Holding បានឱ្យដឹងផងដែរថា តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវលេខ១០ ហាក់មានកំណើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈផ្លូវមួយនេះតភ្ជាប់ខេត្តសំខាន់ៗចំនួន៣ រួមមានខេត្តបាត់ដំបង ពោធិ៍​សាត់ និងទៅកោះកុង ដែលវាបានក្លាយជាផ្លូវ ដែលមានចរាចរណ៍មមាញឹក ដឹកជញ្ជូនទំនិញឆ្លងកាត់កម្ពុជាថៃ និងសម្រាប់ទេសចរធ្វើដំណើរឆ្លងកាត់ផងដែរ។

លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបុរីភួ ពុយដែលបានវិនិយោគលើផ្ទៃដីជាច្រើនហិកតានៅសង្កាត់លលក “ស” ក្រុងពោធិសាត់បានមានប្រសាសន៍ថា ខេត្តពោធិសាត់មានសក្តានុពលខ្ពស់ ព្រោះប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះមានជីវភាពល្អប្រសើរ ហើយពីបណ្តាស្រុកមួយ ទៅមួយជីវភាពរបស់ប្រជាពលរដ្ឋមានប្រហាក់ប្រហែលគ្នា។

លោកបន្តថា “ខេត្តនេះនឹងមានភាពរីកចម្រើនបន្ថែមទៀត នាពេលអនាគត ដោយសា​រគោលនយោបាយរដ្ឋាភិបាល អាជ្ញាធរខេត្តបាននិងកំពុងធ្វើឲ្យខេត្តនេះ ទាក់ទាញគម្រោងវិនិយោគជាបន្តបន្ទាប់”៕

Balactan ផលិតផលទឹកដោះគោបានបន្ថែមសារធាតុDHAជួយដល់ខួរក្បាលរបស់ ទារក កុមារឲ្យលូតលាស់ល្អ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោ Balactan បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើ​រ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានការលូតលាស់បានល្អ​ប្រសើរ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នផលិតផលម្សៅទឹកដោះគោ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុDHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផលរបស់យើង”។

ផលិតផលទឹកដោះគោ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង  សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវបានសម្រេចជ្រើសរើសផលិតផលម្សៅទឹកដោះគោ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះមុនសម្រេចចិត្តជ្រើសរើសផលិតផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់លោកអ្នក សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើសBalactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

អគ្គនាយកដ្ឋានពន្ឋដាប្រកាសពីការរឹតបន្តឹងលើការយកពន្ឋអចលនទ្រព្យ និងដីធ្លី មិនប្រើប្រាស់

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ អគ្គនាយកដា្ឋនពន្ធដារ ដែលជាសេនាធិការរបស់រដ្ឋាភិបាលធ្វើការលើការប្រមូលចំណូលពន្ឋបានប្រកាសថា នឹងបន្តពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានតឹងរឹងជាងមុន ពិសេសលើការងារប្រមូលពន្ធតាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីប្រមូលឱ្យគ្រប់ផែនការសម្រាប់ឆ្នាំ២០២១នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា លទ្ធផលប្រមូលពន្ធសរុបជារួម ក្នុងរយៈពេល៨ខែ ដំបូង នៃឆ្នាំ២០២១ សម្រេចបានជាង១,៩០០លានដុល្លារ ឬស្មើនឹង៨៥,១២ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបង្កភាពងាយដល់សាធារណៈជនទាំងអស់ ការប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ គឺអាចធ្វើបានតាមរយៈកម្មវិធីទូរស័ព្ទដៃ ដោយគ្រាន់តែស្កេនលើ QR Code តែប៉ុណ្ណោះ៕