សហរដ្ឋអាមេរិកបន្តពង្រីកការដាក់សម្ពាធលើប្រទេសរុស្ស៊ីដោយសារមហិច្ឆតា

ដោយៈឧត្តម

មូស្គូ: សហរដ្ឋអាមេរិកបាន និងកំពុងដុតកំដៅប្រទេសរុស្ស៊ីសាជាថ្មី ទាក់ទងនឹងគំរោងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់រុស្ស៊ី ជាអ្វីដែលសហរដ្ឋអាមេរិកទំនងជាមិនសប្បា​យចិត្តលើការវិនិយោគដ៏៏ធំរបស់រុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលក្រុងមូស្គូ បានប្ដេជ្ញាចាត់វិធានការសងសឹកវិញ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីផ្ទួនៗមកលើនាវារុស្ស៊ី មួយគ្រឿង និងក្រុមហ៊ុន២ទៀតដែលចូលរួមពាក់ព័ន្ធក្នុងគម្រោងបំពង់បង្ហូរឧស្ម័នខ្នាតយក្ស Nord Stream 2។

យោងតាមការចុំផ្សាយរបស់ទីភ្នាក់ងាព័ត៌មាន Reuters ឱ្យដឹងថា គម្រោងយក្សរបស់រុស្ស៊ី ដែលមានទំហំទឹកប្រាក់វិនិយោគ រហូតដល់១១ពាន់លានដុល្លារអាមេរិកខាងលើនេះ ជាចំណុចក្ដៅដែលបង្កឱ្យមានភាពតានតឹងជាថ្មី រវាងរដ្ឋាភិបាលកក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្រោះសហរដ្ឋអាមេរិក មិនចង់ឱ្យរុស្ស៊ី មានសេដ្ឋកិច្ចកាន់តែរឹងមាំ។

គម្រោងយក្សនេះ មានទំហំធំជាងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream ដែលមានស្រាប់កាត់សមុទ្រ Baltic Sea ទៅទៀត ហើយវានឹងផ្ដល់លទ្ធភាពឱ្យរុស្ស៊ី វាងប្រទេសអ៊ុយក្រែន ពេលបំពង់បង្ហូរឧស្ម័ននេះតភ្ជាប់ទៅដល់តំបន់អឺរ៉ុប។

កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើនាវាមួយគ្រឿង។ ម្ចាស់នាវានោះ និងក្រុមហ៊ុនសាងសង់មួយទៀត ប៉ុន្តែក្រុមអ្នកប្រឆាំងគម្រោងនេះលើកឡើងថា វិធានការទាំងនេះមិនទាន់គ្រប់គ្រាន់ ដែលអាចបញ្ឈប់គម្រោងយក្សខាងលើបានឡើយ។

នៅក្នុងថ្ងៃដដែល សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ក៏បានដាក់ទណ្ឌកម្មលើមនុស្សប៉ុន្មាននាក់ ដែលខ្លួននិយាយថា ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ដែលជាអ្នកទទួលខុសត្រូវ ចំពោះការបំពុលសម្លាប់លោក Alexei Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំង (រុស្ស៊ី) កាលពីឆ្នាំមុនផងដែរ។

ជាការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មីនេះ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា “យើងចាត់ទុកទង្វើបង្ករឿង ពីសំណាក់រដ្ឋការលោក ចូ បៃឌិន ថាខ្វះឆន្ទៈនយោបាយ និងជាការគ្មានឆន្ទៈ ក្នុងការកសាងទំនាក់ទំនងអាមេរិក-រុស្ស៊ី ដោយឈរលើមូលដ្ឋានភាពជាដៃគូ”៕

សក្តានុពលធនធានធម្មជាតិ វាលវែងទាក់ទាញទេសចរណ៍ លែងក្លាយជាវាលវែងដាច់អាល័យទៀតហើយ

ដោយៈសការី

ភ្នំពេញៈ ផ្លូវជាតិលេខ៥៥ បានក្លាយជាទីចាប់អារម្មណ៍ជាងគេ វាត្រូវបានសាងសង់ប្រប និងពត់ពេនតាមជ្រលងភ្នំ និងមានរាងរៅដូចពល់ “វារ” គមនាគមន៍ដ៏សំខាន់នេះ ប្រៀបដូចជាអន្តសញ្ញាណទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់។

តំបន់នេះ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរ​ណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែន ជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។

ប្រសិនបើភ្ញៀវទេសចរណ៍ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។ ជម្រើសទី១ ប្រសិនបើយើងធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសច​រណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើយើងធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ នោះគេនឹងបាន ប្រទះនឹងរមណីយភាពជាច្រើនសម្បូរបែប។

ចេញពីរង្វង់មូលប្រមោយប្រមាណ៣០គីឡូម៉ែត្ររួចមក ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំ រាងដូចអន្ទង់អាំង “ផ្លូវបុប្ផាលាក់ខ្លួន” ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ប្រសិនបើគេមើលពីផ្នែកលើ។ ដោយសារតែត្រូវឆ្លងកាត់តំបន់ភ្នំ១៥០០ ទើបក្រុមវិស្វកម្មខិតខំស្ថាបនាផ្លូវបត់បែនឡើង ដើម្បីទម្លុះឱ្យដល់ឃុំថ្មដា ដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។

នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។

បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋាន ទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតនឹងមាត់ផ្លូវធ្វើដំណើរ មិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។

ចេញពីទឹកធ្លាក់ថ្មដាតូច ភ្ញៀវទេសចរនឹងបានទៅដល់ស្ទឹងមេទឹក ដែលជាទីគយ​គន់ទេសភាពមួយបែបផ្សេងទៀត នៅតាមមាត់ស្ទឹង និងក្បែរៗតំបន់នេះ គឺមានរមណីយដ្ឋានទេសចរណ៍ ពិសេសៗជាច្រើនទៀត ក្នុងនោះមានដូចជា ផារ៉ាដាយរីស៊ត, តំបន់អភិវឌ្ឍន៍ ឡុង វឌ្ឍនា ប្រាក់ សុជាតា អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក តំបន់អភិវឌ្ឍន៍ អឹមឌីអេស…ដែលមានកន្លែងសម្រាកបោះតង់ មានទឹកអូរហូររ៉ឹមៗ មានសេវាកម្មម្ហូបអាហារ និងទីទស្សនាទេសភាពជាច្រើនទៀត ពោលគឺ ៣៦០ដឺក្រេតែម្ដង។

ការជិះកាណូត ឬទូកទស្សនាកម្សាន្តនៅតាមដងស្ទឹងមេទឹក ក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ ពីព្រោះសម្រស់ធនធានធម្មជាតិ នៅអមសងខាងស្ទឹង សុទ្ធតែអាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ដល់មិត្តអ្នកទេសចរគ្រប់ៗគ្នា។

ចេញពីតំបន់ស្ទឹងមេទឹកនេះហើយ ភ្ញៀវទេសចរយើងប្រាកដជាឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរ ក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណីជាប់មាត់សមុត្រ និងមានរបស់របរមួយចំនួនទៀត។

ការបើកឱ្យចូលទៅទស្សនានៅខេត្តត្រាតនេះ គឺមានការបើកជាចន្លោះថ្ងៃ មានន័យថា បើកមួយថ្ងៃ ខានមួយថ្ងៃ តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ទាំងភាគីកម្ពុជា និងភាគីថៃ បានផ្អាកការចេញចូលសម្រាប់ភ្ញៀវទេសចរណ៍មួយរយះសិន។

មួយវិញទៀត ការមកទស្សនាតំបន់ទេសចរណ៍ នៅក្នុងស្រុកវាលវែងនេះ ភ្ញៀវទេសចរ ក៏អាចទិញម្ហូប ជាគ្រឿងសមុទ្រយកមកទទួលទានបាន ឬអាចកម្មង់ទិញយកទៅធ្វើម្ហូបទទួលទាន នៅគេហដ្ឋានវិញក៏បាន។

អាកាសធាតុនៅក្នុងតំបន់នេះ គឺមានសភាពត្រជាក់ស្រួល នៅពេលសម្រាកនាពេលយប់ ញាំងឱ្យការទស្សនា និងសម្រាកលម្ហែនៅតាមតំបន់ទេសចរណ៍ នៃស្រុកវាលវែង កាន់តែទទួលបាននូវភាពមនោរម្យគួរជាទីសុខដុម។ នេះមិនទាន់និយាយអំពីតំបន់ទេសចរណ៍ផ្សេងៗទៀត ដែលកំពុងត្រៀមចាំស្វាគមន៍ភ្ញៀវទេសចរនោះនៅឡើយ។ នៅតាមផ្លូវដំណើរ ជីវភាពប្រជាជនមានការរស់នៅសម្បូរសប្បាយ ខណៈការរស់នៅរបស់ពួកគាត់ គឺផ្សារភ្ជាប់ជាមួយធម្មជាតិ ដើមឈើ ចម្ការដំណាំ នៅក្បែរៗនឹងផ្ទះរបស់ប្រជាជន៕ប្រភពFreshnews៕

ដំណឹងល្អៈរដ្ឋាភិបាលនឹងលើកកំពស់គុណភាពផ្កូវជាតិសំខាន់ៗចំនួន៣ខ្សែនាពេលខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញុំៈ រដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ គ្រោងបើកការដ្ឋាន លើកគុណភាពផ្លូវជាតិសំខាន់ៗ៣ខ្សែ ពីផ្លូវដែលក្រាលកៅស៊ូស្រទា​ប់ស្តើង (DBST​) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្លូវជាតិសំខាន់ៗទាំង៣ខ្សែនោះ រួមមាន ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ដោយមកទល់បច្ចុប្បន្នផ្លូវទាំងនេះ ក្រសួងបានចុះកិច្ចសន្យាសាងសង់រួចហើយ រង់ចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបាន​បង្ហើបព៌តមាននេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីសប្តាហ៍មុន
សម្រាប់ផ្លូវជាតិលេខ៤១ ជាផ្លូវតភ្ជាប់ផ្លូវជាតិលេខ៣ ទៅនឹងផ្លូវជាតិលេខ៤។ ចំណែ​ក ផ្លូវជាតិលេខ៣១ គឺតភ្ជាប់ផ្លូវជាតិលេខ៣ ទៅស្រុកកំពង់ត្រាច ខណៈផ្លូវជាតិលេខ៣៣ គឺតភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច។

គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង៣ខ្សែនេះ ស្ថិតក្នុងគម្រោងអាទិភាព នៃការសាងសង់ ក្រោមឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) របស់ប្រទេសចិន៕

អគ្គនាយកក្រុមហ៊ុនទឹកដោះគោម្សៅ Balactan ធ្វើរឿងសំខាន់១ដើម្បីជួយកុមារតូចៗឱ្យមានសុខភាពល្អនិងឆ្លាតវៃ

ដោយៈសហការី

ភ្នំពេញៈ មាននិស្ស័យស្រលាញ់កុមារ និងចង់ឃើញពួកគេមានភាពឆ្លាតវៃ អគ្គនាយកក្រុមហ៊ុន MTSL Investment Co., Ltd ជាក្រុមហ៊ុនដែលនាំចូលនូវប្រភេទទឹកដោះគោម្សៅម៉ាកសញ្ញារបស់អឺរ៉ុប បាឡាក់តាន់ ព្រីមៀមហ្គោល កំពុងជួយសម្រេចបំណងរបស់មាតាបិតា អាណាព្យាបាល ដើម្បីឲ្យបុត្រធីតារបស់ពួកគាត់មានសុខភាពល្អ និងបញ្ញាឆ្លាតវៃ។

Balactan Premier Gold ត្រូវបានសហគមន៍អឺរ៉ុបផ្តល់វិញ្ញាបនបត្រ ជាអាហារូបត្ថម្ភកម្រិតលេខ១ ជំនួយដល់ការលូតលាស់របស់ក្មេងតូចៗ កាន់តែប្រសើរទាំងសុខភាព និងប្រាជ្ញាស្មារតី។ ដើម្បីជួយឱ្យកុមារតូចៗកម្ពុជា កាន់តែមានសុខភាពល្អ​ និងមានភាពឆ្លាតវៃ ដោយហេតុថា អនាគតពួកគេនឹងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិនោះ ក្រុមហ៊ុនទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល បានធ្វើការផ្លាស់ប្តូររូបរាងថ្មី និងបន្ថែមរូបមន្តថ្មីឱ្យកាន់តែល្អប្រសើរជាងមុនមួយកម្រិតទៀត។

លោកថេង ស្រេង និងលោកជំទាវអគ្គនាយិកា ថេង សុខលី ដែលជាថ្នាក់ដឹកនាំ ក្រុមហ៊ុន MTSL Investment Co., Ltd ដោយបាននាំយកផលិត​ផលនេះមកកម្ពុជាបាន​មានប្រសាសន៍ថា ប្រទេសយើងត្រូវការធនធានមនុស្សពូកែៗ ដើម្បីទៅអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត ទើបក្រុមហ៊ុនសម្រេចចិត្តបន្ថែមរូបមន្តថ្មី ជាពិសេសនោះនៅតែរក្សាគោលជំហប្រើប្រាស់វត្ថុធាតុដើម នៅក្នុងទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល ដែលជួយឱ្យកុមារកម្ពុជា នូវការអភិវឌ្ឍខួរក្បាល ការលូតកម្ពស់កាន់តែប្រសើរ និងសុខភាពល្អយូរអង្វែង។

អ្វីដែលរឹតតែពិសេសនោះ សូម្បីតែកុមារដែលមានជំងឺអង់ហ្ស៊ីម ក៏អាចធ្វើការបំបៅទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល បានផងដែរ ព្រោះវាគ្មានជាតិសណ្តែក និងប្រេងសណ្តែកនោះទេ។ គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ទឹកដោះគោម្សៅ បាឡាក់តាន់  ព្រីមៀមហ្គោល បានធ្វើការចែកចាយយ៉ាងទូលំទូលាយ និងស្ថិតនៅជិតដៃមាតាបិតាគ្រប់រូបខ្លាំងបំផុត ពោលគឺមានលក់នៅបណ្តាលហាង ទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសទទួលការគាំទ្រយ៉ាងខ្លាំង​ ពីមាតាបិតាជាច្រើន។

ជាមួយគ្នានេះ លោក ប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែក លក់ និងទីផ្សារ របស់ក្រុមហ៊ុន MTSL Investment Co., Ltd នៅកម្ពុជា ក៏ធ្លាប់បានចែករំលែកមូលហេតុ ដែលធ្វើទីផ្សារទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល ត្រូវបានគេទទួលស្គាល់លឿនរហូតល្បីនៅកម្ពុជាស្ទើរ២៥រាជធានី ខេត្ត គឺដោយសារតែកត្តាធំៗចំនួន៣ រួមមាន៖ គុណសម្បត្តិពិសេសៗរបស់ផលិតផល, ក្រុមហ៊ុនមានប្រព័ន្ធគ្រប់គ្រង ល្អ និងចុងក្រោយគឺក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ចំពោះដៃគូសហការ។​

ម្យ៉ាងវិញទៀត លោកអ្នកអាចទៅកាន់ទីតាំងក្រុមហ៊ុនផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៤២​​B ផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧​/០៧៨/០៦៨ ៩២៥ ៧៧៧ Facebook Page: Balactan Cambodia និង Telegram Channel: Balactan Cambodia៕

ម៉ាឡេស៊ីគ្រោងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិថ្មីមួយនៅត្រីមាសទី៤ឆ្នាំនេះ

ដោយៈសុខុម

គូឡាឡាំពួ: ថ្វីបើកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩យ៉ាងណាក្ដី ក៏គេសង្កេតឃើញថា វិស័យអចលនទ្រព្យទូទាំងពិភពលោក ជាពិសេសថ្នាក់តំបន់ ស្ថិតក្នុងចំណោមវិស័យ ដែលធន់ទ្រាំបំផុត។

តួយ៉ាងក្រុមហ៊ុន CPI Land Sdn Bhd គ្រោងបើកដំណើរការសាងសង់គម្រោងអគារខ្ពស់ Tuan 2egacy នៅ Jalan Kuching ក្នុងទីក្រុងគូឡាឡាំពួ នៅត្រីមាសទី៤ ចុងឆ្នាំ២០២១ នេះ។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី២០ សីហា ឱ្យដឹងថា ជាមួយទំហំវិនិយោគសរុប៧០លានដុល្លារអាមេរិក គម្រោងអាផាតម៉ិនកម្ពស់៤១ជាន់នេះ នឹងត្រូវសាងសង់លើផ្ទៃដី១២.១៤០ម៉ែត្រការ៉េ ហើយនឹងមានយូនីតសរុបចំនួន៥៩៦យូនីត។

លោក Chung Shan Tat នាយកក្រុមហ៊ុន CPI Land បានលើកឡើងថា គម្រោង Tuan 2egacy ខាងលើនេះត្រូវបានដាក់ឈ្មោះ តាមគម្រោងដ៏ជោគជ័យ Tuan Residency របស់ក្រុមហ៊ុននេះ ដែលបានបើកដំណើរការនៅខែមករា ឆ្នាំ២០១៨។

ដោយមានទីតាំងស្ថិតនៅ Jalan Kuchingដែរ គម្រោង Tuan Residency បានលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលត្រឹមតែ១០ខែ ក្រោយដំណើរការសាងសង់ចាប់ផ្ដើម។ គម្រោងនេះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ហើយប្រគល់ជូនអតិថិជនជាអ្នកទិញនៅត្រីមាសទី៤ ចុងឆ្នាំ២០២០ ពោលគឺលឿនជាងកាលកំណត់ ដល់ទៅ៤ខែ ទោះបីជាប្រឈមវិធានការរឹតបន្តឹងកូវីដ-១៩ ដែលដាក់ចេញដោយរដ្ឋាភិបាលក៏ដោយ។

ដោយមានផ្ទៃចាប់ពី៨០ម៉ែត្រការ៉េ ដល់១១០ម៉ែត្រការ៉េ យូនីតនីមួយៗលក់ក្នុងតម្លៃចាប់ពី១០៤.០០០ដុល្លារអាមេរិកឡើងទៅ ហើយការសាងសង់គ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥។

លោក Chung Shan Tat គូសបញ្ជាក់ថា ទីតាំងគម្រោងអភិវឌ្ឍន៍នេះ មានអំណោ យផលល្អណាស់ ទាំងសម្រាប់ការរស់នៅ និងការវិនិយោគទុកជួលឬលក់បន្ត ព្រោះស្ថិតនៅក្នុងតំបន់ប្រជុំជនអ៊ូអរ ដែលសម្បូរទៅដោយការិយាល័យ និងហាងជាច្រើន។

លោកបានលើកឡើងទៀតថា ទីផ្សារគោលដៅនៃគម្រោងថ្មី Tuan 2egacy របស់លោកគឺគូស្វាមីភរិយាវ័យក្មេង ក៏ដូចជា អ្នកដែលចង់បានកន្លែងរស់នៅកាន់តែប្រសើរ និងងាយស្រួលជាងមុន៕

ផ្លូវជាតិលេខ៥៣ កំពុងស្ងប់ស្ងាត់ប្រៀបដូចជាបុប្ផាកំពុងលាក់ខ្លូន

ដោយ គង់ សូរិយា

ដោយៈ វាលស្រែខៀវស្រងាត់​ ចោលម្លប់ដោយដើមឆ្នោតពេញពាស អមសងខាងផ្លូវ ដែលពេលខ្លះហ្វូងគោទាំងហ្វូងៗ បានរំខានដល់ការធ្វើដំណើររបស់យើងក្តី ប៉ុន្តែយើងមិនបង្អាក់ដំណើរនោះទេ។

ងាកមើលខាងឆ្វេងដៃ ជួរភ្នំខៀវស្រងាត់ ដែលបានរេរាំជាមួយហ្វូងពពក និងអ័ព្ទស្រាលៗចាំងជាមួយពន្លឺថ្ងៃ ទិដ្ឋភាពទាំងនេះតែងតែប្រែប្រួលតាមជំនោរខ្យល់ និងលក្ខខ័ណ្ឌអាកាសធាតុ។

ទឹកដីស្រុងថ្ពង ស្រុកទឹកផុស ហាក់បីដូចជា “បុប្ឆាកំពុងលាល់ខ្លួន ពីភ្នែកអ្នកវិនិយោគអចលនទ្រព្យ ដែលអ្នកវិនិយោគភាគច្រើន កំពុងសម្លឹងរកតំបន់ឆ្នេរ ហើយភ្លេចតំបន់នេះ ដែលមានទាំងទឹកជ្រោះ មានទាំងព្រៃភ្នំ មានទាំងផ្កាព្រលឹត និងរំចង់រីកកណ្តាលបឹងតូចៗ អមសងខាងផ្លូវជាតិលេខ៥៣។

អ្នកស្វែងរកឱកាសវិនិយោគអចលនទ្រព្យម្នាក់ គ្រាន់តែប្រាប់ថាឈ្មោះ មករាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២២ សីហាកន្លងមកថា អ្វីៗរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ ព្រោះមូលដ្ឋានស្រុកថ្ពង និងស្រុកទឹកផុសមានអ្វីៗជាច្រើន ដែលលោកចាប់អារម្មណ៍ និងអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់តំបន់នេះ។

លោកបន្តថា “ជើងភ្នំខៀវស្រងាត់ ទឹកជ្រោះសក្បុសកំពុងអន្ទងចិត្តខ្ញុំ ហើយខ្ញុំគិតថានាពេលអនាគ តំបន់នេះនឹងកាន់តែមានការរីកចម្រើនលឿន ជាមួយនឹងគំរោងវិនិយោគអចលនទ្រព្យជាច្រើន”។ លោកបន្តថា “ខ្ញុំគិតថា បើមកបោះតង់កណ្តាលព្រៃរបោះ គេងស្តាប់សត្វយំ និងអើតមើលជើងភ្នំរពើតរពើងពីចម្ងាយ វានឹងធ្វើឲ្យខ្ញុំ និងអ្នកមកកាន់ទីនេះអាចសំរាកលំហែរចុងសប្តាហ៍បាន”។

ទោះជាយ៉ាងណា លោកបង្ហើបថា មិនទាន់រកដីបានធំនៅឡើយទេ ខណៈតម្លៃដីធ្លីនៅតំបន់នេះបានកើនឡើងបណ្តើរៗហើយ ដែលកាលពី៥ទៅ ១០ឆ្នាំមុន ដីមួយហិកតា មានតម្លៃ៥០០ទៅ១០០០ដុល្លារ បច្ចុប្បន្នដីជាប់ផ្លូវបានកើនតម្លៃ ដល់ ១០,០០០ ទៅ ១៥,០០០ដុល្លាររួចទៅហើយ ក្នុងមួយហិកតា។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ដែលមានចុះសិក្សាស្វែងយល់ពីសក្តានុពលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យ ខេត្តកំពង់ឆ្នាំងមិនទាន់ងើបឡើងច្រើននៅឡើយទេ ដោយសារ​ខេត្តនេះ ជាខេត្តដែលគេធ្វើដំណើរឆ្លងកាត់ពីមុនមក ប៉ុន្តែនាពេលអនាគត ខេត្តនេះនឹងទាក់ទាញការវិនិយោគច្រើន ដោយសារទី១ មានហេដ្ឋារចនាសម្ព័ន្ឋឆ្លងកាត់ច្រើនទាំងផ្លូវទឹក ផ្លួវគោក ផ្លួវរថភ្លើង និងអាចមានការតភ្ជាប់ផ្លូវអាកាសនាពេលអនាគត។

លោកបន្តថា “ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនបានសិក្សារួចហើយថា ខេត្តកំពង់ឆ្នាំងស័ក្តិសមជា Hub សំរាប់ផ្ទុកទំនិញ លំដាប់អន្តរជាតិមួយនាពេលអនាគត ដោយសារភាពអំណោយផលលក្ខខ័ណ្ឌភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ឋសមស្រប”។

លោកយិន លាងគង់បានបន្តថា បើមើលពីភូមិសាស្រ្ត សណ្ឋានដី និងភាពអំណោ​យផលនៃធនធានធម្មជាតិ ស្រុកទឹកផុសនឹងអាចទាក់ទាញ ការវិនិយោគលំនៅដ្ឋានលំ​ហែ​រកាយ ក៏ដូចជា ដីឡូត៍សំរាប់លំហែរកាយនាពេលអនាគត ពិសេសនៅពេលផ្លូវជាតិលេខ៥សាងសង់បញ្ចប់នាពេលខាងមុខ៕

ការសាងសង់ស្ពានទន្លេមេគង្គតភ្ជាប់ក្រុងក្រចេះទៅកាន់កំពង់ធំគ្រោងនឹងចាប់ផ្តើមចុងឆ្នាំនេះ

ដោយៈតាររះ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹងថា គំរោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ក្បែរទីរួមខេត្តក្រចេះ ទៅកាន់ស្រុកព្រែកប្រសព្វក្នុងខេត្តដដែលនេះ នឹងអាចចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ។

ស្ពានជាជំនួយហិរញ្ញប្បទានរបស់ប្រទេសចិននេះ មានប្រវែងជាង១៧០០ម៉ែត្រ ដែលវានឹងតភ្ជាប់ជាមួយខ្សែផ្លូមួយទៀត ឆ្ពោះទៅកាន់តំបន់ប្រជុំជនកំពង់ថ្ម ខេត្តកំពង់ធំ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រសួងបានបញ្ចប់ការចរចា ជាមួយក្រុមហ៊ុនម៉ៅការរួចហើយ សម្រាប់គម្រោងសាងសង់ស្ពានស្ពានក្រចេះ-កំពង់ធំ ខណៈការសាងសង់គ្រោងនឹងចាប់នៅចុងឆ្នាំនេះ។

លោកបន្តថា “ស្ពានមិត្តភាពកម្ពុជា ចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យរួចរាល់ហើយដែរ”។

យោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១ ៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី២ ទៅ៣ឆ្នាំ ក្នុងការសាងសង់៕

ការសិក្សាថ្មីៈ វ៉ាក់សាំង Sinipharm មិនបង្កហានិភ័យដល់ជំងឺស្ទះសសៃឈាមខួរក្បាលឡើយ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការសិក្សាថ្មីបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm មិនបង្កហានិភ័យ នៃជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាម ចំពោះអ្នកចាក់ឡើយ។

ការសិក្សាដែលត្រូវបានបោះពុម្ភផ្សាយចេញពីទស្សនាវដ្ដី Science Bulletin, ក្រុមហ៊ុន CNBG បាននិយាយថា មិនមានករណីជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ ក្នុងអំឡុងពេលតាមដានក្រោយចាក់វ៉ាក់សាំង Sinopharm រយៈពេល៨សប្តាហ៍ ។

ការសិក្សានេះត្រូវបានធ្វើឡើង ទៅលើបុគ្គលិកថែទាំសុខភាពចំនួន៤០៦នាក់ដែលបានទទួលការចាក់វ៉ាក់សាំងចំនួន២ដូស ក្នុងចន្លោះរយៈពេល២១ថ្ងៃ នៅក្នុងមន្ទីរពេទ្យ Shanghai Ruijin ។ ពួកគេត្រូវបានជ្រើសរើសពីថ្ងៃទី១៤ ខែមករាដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ដោយមានរយៈពេលតាមដានយ៉ាងតិច៨សប្តាហ៍ ។

ទន្ទឹមនោះ ទិន្នន័យចុងក្រោយបង្អស់ ពីប្រទេសអាហ្សង់ទីនបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពការពារការស្លាប់ពីជំងឺកូវីដ១៩ ចំនួន៨៤ភាគរយក្នុងចំណោ​មមនុស្សដែលមានអាយុ៦០ឆ្នាំឡើងទៅ ។

ក្រុមហ៊ុន CNBG បាននិយាយថា ចំណែកការដូសដំបូង អាចផ្តល់នូវប្រសិទ្ធភាពការពារការស្លាប់ ដល់ទៅ ៦១.៦ភាគរយ សម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។

វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសចិន និងតំបន់ចំនួន ៩៨ ហើយត្រូវបានទទួលស្គាល់ ដោយអង្គការអន្តរជាតិរួមទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕

លោក លី សុខឆាយ តំណាងមហាសេដ្ឋីទីក្រុងប៉េកាំង ជំនួបពិភាក្សា និងចរចាជាមួយមហាសេដ្ឋីទី១ស្រុកខ្មែរ

ដោយ រតនា

ភ្នំពេញ៖ យោងតាមការអង្កេត និងតាមដានតាមបណ្តាញសង្គម ឃើញថា លោក លី សុខឆាយ និងសមាជិកក្រុមហ៊ុនរបស់ខ្លួនពិតជាមមាញឹកយ៉ាងខ្លាំជាមួយគម្រោងធំនៅកម្ពុជា ខណ:ពេលមបុស្សជាច្រើនកំពុងជួបបញ្ហាយ៉ាងខ្លាំងពីកូវីត! ថ្មីៗនេះ Property Asia ទើបទទួលបានព័ត៌មានវិសេសវិសាលមួយពីបុគ្គលិករបស់ក្រុមហ៊ុន LSCG ថា ក្រុមហ៊ុនរបស់ខ្លួនបាននឹងកំពុងពិភាក្សា និងចរចាជាមួយមហាសេដ្ឋីស្រុកខ្មែរ សម្រាប់ការរួមអភិវឌ្ឍន៍លើគម្រោងធំនៅកម្ពុជា។

Property Asia ក៏បានទាក់ទងទៅផ្ទាល់លោក លី សុខឆាយ អគ្គនាយក្រុមហ៊ុន LSCG ចំថ្ងៃបុណ្យ លោកបានជម្រាបថា ពិតមែន លោក លី សុខឆាយផ្ទាល់តំណាំងក្រុមហ៊ុនធំនៅប៉េកាំង ឬ មហាសេដ្ឋីប៉េកាំងសម្រាប់ជំនួបចរចារជាមួយមហាសេដ្ឋីទី១ស្រុកខ្មែរលើម្រោងធំៗមួយចំនួន ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍រួមគ្នា ក៏ដូចជាចូលរួមស្ថា និងលើកស្ទួយសេដ្ឋកិច្ចជាតិក្នុងស្ថានភាពដ៏លំបាននេះ។

លោកបន្តថា ជំនួបនេះ បានធ្វើឡើងលើកទី១ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី ១៥ ខែកក្ដដា ឆ្នាំ២០២១ យ៉ាងណាមិញ ក្រុមហ៊ុន LSCG និង ថ្នាក់ដឹកនាំ Canadia Group ក៏ដូចជា OCIC បាននឹងកំពុងពិភាក្សា និងធ្វើការជាមួយគ្នាយ៉ាងស្រស្រាក់ស្រស្រាំ ពិនិត្យលើ Master នៃគម្រោងយក្សនីមួយៗ ពីព្រោះកិច្ចពិភាក្សារួមមានគម្រោងដូចជា គម្រោងព្រលានយន្តហោះថ្មី ការស្ដាបឹង៥០០ និងការអភិវឌ្ឍន៍ទីក្រុងកោះនរា និងកោះពេជ្រ! លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានដេញថ្លៃឈ្នះ ក្នុងការផ្គត់ផ្គង់ និងគ្រឿងចក្រជាច្រើនសម្រាប់សម្រាប់គម្រងព្រលានយន្តហោះថ្មី និងបច្ចុប្បន្នជាក្រុមហ៊ុនទី១ ក្នុងការស្ដាបឹង ៥០០ ដែលរាជរដ្ឋាភិបាលប្រគល់ជូនអ្នកឧកញ៉ា ពុង ឃាវសែ៕

KB Bankទិញភាគហ៊ុន៣០ភាគរយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយនៅកម្ពុជាក្នុងតម្លៃ៣២២លានដុល្លារអាមេរិក

ដោយៈ សុជាតា

ភ្នំពេញៈ ក្រុមហ៊ុនហិរញ្ញវត្ថុ KB ដែលបានចុះបញ្ជីនៅទីផ្សារភាគហ៊ុនកូរ៉េខាងត្បូងបានទិញភាគហ៊ុន ដែលនៅសល់ក្នុងតម្លៃ៣២២លានដុល្លារពីស្ថាប័ន មីក្រូហិរញ្ញវត្ថុប្រាសាក់នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលក្រុមហ៊ុននេះ បានទិញភាគហ៊ុនប្រមាណ៧០ភាគរយក្នុងតម្លៃ៦០៣ លានដុល្លាពីអ្នកខ្ចី LOLC កាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ដែលបានដាក់នៅគណៈកម្មការមូលបត្រសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុនហិរញ្ញវត្ថុKB បានកាន់កាប់២៩៩ហ៊ុន តំណាងអោយ ៩៩.៩៩ភាគរយ នៃចំនួនភាគហ៊ុនសរុបរបស់ស្ថាប័នប្រាសាក់។

តាមរបាយការណ៍ហិរញ្ញវត្ថុ នៅឆមាសទីមួយឆ្នាំ២០២១ ធនាគារ KBបានទទួលផលចំណេញកើនឡើង ៤៤.៦ ភាគរយ ជាមួយប្រាកចំណេញកើនឡើងរហូតដល់ ២ ពាន់ ១រយលានដុល្លារ ដោយសារតែក្រុមហ៊ុនទទួលបានកំណើនស្នូល គាំទ្រដោយការរួមបញ្ចូលគ្នា និងទទួលបានសិទ្ធិកាន់កាប់។

ភាគហ៊ុនក្រុមហ៊ុនហិរញ្ញវត្ថុ KB បានជួយដូរបានកើនឡើងរហូតដល់ ជិត២០ភាគរយរហូតដល់៥៨,000វ៉ុន។

ចំនែកឯស្ថាប័នហិរញ្ញវត្ថុប្រាសាក់ បានកើនឡើងប្រាក់ចំណេញជាង៦៨លានដុល្លារ នៅឆមាសទីមួយឆ្នាំ២០២១ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មូលហេតុសំខាន់ នៃកើនឡើងប្រាក់ចំណេញកើនឡើង ដោយសារតែប្រាក់ចំណូលពីអត្រាការប្រាក់ និងកម្លៃជើងសារ ព្រមទាំងប្រាកកម្ចីផងដែរ៕