សញ្ញាវិជ្ជមានៈរាជរដ្ឋាភិបាលអនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥

ដោយគង់ សូរិយា

មណ្ឌលគិរីៈ រាជរដ្ឋាភិបាលបានអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេ

អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ហើយ​កាលពី​ថ្ងៃទី១២ សីហាកន្លងមកនេះ។

តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនកា​រមេដ៏មានសារៈសំខាន់នេះ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះ ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក និងលោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំការងារនេះជាប្រចាំ និងម៉ត់ចត់ និងបានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗជាច្រើន។

ផែនការមេនេះ បានចាប់ផ្តើមដំណើរការរៀបចំនៅអំលុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។

ផែនការមេនេះក៏ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម និងជាប្រចាំពីសំណាក់អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប និងខេត្តមណ្ឌលគិរី តាមរយៈលិខិតលេខ ០១ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដែលមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន៕

 

ក្រុមហ៊ុនGCC បានប្រកាសអំពីការបើកសម្ពោធសួនពាណិជ្ជកម្មដ៏ធំមួយនៅតំបន់ ផ្លូវជាតិលេខ៦អា

ដោយៈមុនី

ភ្នំពេញៈ ដើម្បីបន្ថែមនូវភាពរំភើប និងសប្បាយរីករាយនៅក្នុងឱកាស ព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេមលើកទី32 សួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងដ៏មានប្រជាប្រិ​យភាព នៅក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនឹងអញ្ជើញមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងថ្ងៃនេះផងដែរ GCC បានធ្វើការបើកសម្ពោធនូវសួនពាណិជ្ជកម្មណាឌី ដែលជាទីតាំងពាណិជ្ជកម្មក្នុងបុរី ណាឌី។សួនពាណិជ្ជកម្មណាឌី ពោរពេញដោយម្លប់នាពេលថ្ងៃ ដោយសារតែហ៊ុមព័ទ្ធទៅដោយសួនពណ៌បៃតង សម្រាប់ឲ្យអ្នកមក ទស្សនាអាចដើរកម្សាន្ត ទទួលទានអាហារ ឬទិញវត្ថុអនុស្សាវរីយ៌យកទៅគេហដ្ឋានវិញ។

ក្នុងការបើកសម្ពោធនៅការិយាល័យលក់បុរី​ ណាឌី អ្នកនាងហែម ស៊ីម៉ា ដែលជានាយកផ្នែកលក់ បានបង្ហាញអំពីម៉ាកយីហោ អន្តរជាតិ ភោជនីយដ្ឋាន ហាងទំនិញដែល ជាអ្នកធានាជួលទីតាំងនៅក្នុងសួនពាណិជ្ជកម្មណាឌីផងដែរ។

អ្នកនាងបានមានប្រសាសន៍ថា “ចំនួនប្រជាជន និងអ្នកមកកម្សាន្តនៅទីនេះប្រហែ​ល8km ជុំវិញនឹងកើនដល់ជាង44 ម៉ឺននាក់ នៅក្នុងឆ្នាំ 2023។ ដើម្បីឲ្យសួនពាណិជ្ជកម្មណាឌី កាន់តែមានភាពរស់រវើក យើងបានបន្ថែមជូននូវសេវាកម្មឡានក្រុង ដែលរត់រវាង ពហុកីឡដ្ឋានមរតកតេជោ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្កាដិនស៊ីធី វិមានឈ្នះឈ្នះ និង សួនពាណិជ្ជកម្មណាឌីសម្រាប់អ្នកមកកម្សាន្ត”។

ជាមួយនឹងបរិមាណអ្នកត្រៀមជួល អ្នករស់នៅ និងអ្នកដើរកម្សាន្តជាច្រើននៅជុំវិញទីនោះ យើងអាចប៉ាន់ស្មានថា សេវាកម្មឡានក្រុងរបស់យើង ត្រៀមបម្រើភ្ញៀវមិនក្រោម 1ម៉ឺននាក់ទេក្នុងមួយថ្ងៃ។ ហេតុដូច្នេះ សួនពាណិជ្ជកម្មណាឌីនឹងជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវករ និងអ្នកវិនិយោគដែលកំពុងតែស្វែងរកទីតាំងវិនិយោគ ឬពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីតាំងដ៏មមាញឹកនេះ  មុនពេលការមកដល់នៃកីឡាអាស៊ីអាគ្នេយ៌លើកទី32។ អត្ថប្រយោជន៍ទេសចរណ៍ ដែលមិនអាចមើលរំលងបាន តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមមានរយៈពេលខ្លី ប៉ុន្តែរក្សាបាននូវលទ្ធផលជាវិជ្ជមានរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា និងខណ្ឌជ្រោយចង្វារផ្ទាល់”។

អ្នកនាងបានបន្តថា ស្ថិតិដែលបានបញ្ជាក់ថា “ទីក្រុងដែលរៀបចំកីឡាស៊ីហ្គេមនឹងត្រូវបានស្គាល់ជាអន្តរជាតិ ព្រមទាំងរីកចម្រើនរហូតក្លាយជាទីក្រុង ដែលអាចរក្សាសេដ្ឋកិច្ចដោយខ្លួនឯង និងក្លាយជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញផងដែរ”។

អ្នកនាងហែម ស៊ីម៉ាបានបន្តថា សន្ទុះនៃទេសចរណ៍នឹងនៅតែបន្តទៅកាន់ពហុកីឡដ្ឋានមរតកតេជោ ដែលត្រៀមរៀបចំនូវព្រឹត្តិការណ៍កីឡា និងកម្មវិធីផ្សេងទៀតបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់។ សួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងពាណិជ្ជកម្មដ៏មានសក្ដានុពល នៅក្នុងខណ្ឌជ្រោយចង្វារ ក៏ដូចជា បម្រើការដល់វិស័យទេសចរ​ណ៍ជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាពេលអនាគតផងដែរ។ សួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងដ៏ប្រណីតមួយ សម្រាប់ទទួលនូវអ្នកទស្សនា ជាមួយនឹងបរិក្ខាររស់នៅ និងបទពិសោធន៍លំដាប់ថ្នាក់អន្តរជាតិនៅមុន និងបន្ទាប់ពីកម្មវិធីស៊ីហ្គេម”។
គ្រោងនឹងដំណើរការព្រមជាមួយ នឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដំណាក់កាលទី1 នៃគម្រោងបុរីណាឌី រួមទាំងសួនពាណិជ្ជកម្មណាឌី បានដំណើរការសាងសង់ជាបណ្ដើរៗហើយ និងមិនធ្វើឲ្យមានការយឺតយ៉ាវ ឬផលរំខានណាមួយបង្កដោយជម្ងឺឆ្លងនោះទេ។ សួនពាណិជ្ជកម្មណាឌី នឹងគ្រប់គ្រងដោយ អ្នកជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើអចលនទ្រព្យពាណិជ្ជកម្ម ដែលនឹងបង្កើននូវ គុណតម្លៃរបស់ទីនេះ ឲ្យកាន់តែមានភាពប្រសើរឡើង។ សួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងសម្រាប់វិនិយោគ ដែលល្អដាច់គេបំផុតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាមួយនឹងការព្យាករណ៍តួរលេខរបាយប្រជាជន និងចំនួនអ្នកមកទស្សនាដ៏ច្រើនលើសលប់។

អ្នកនាងហែម ស៊ីម៉ាក៏បានចែករំលែកអំពីការផ្ដល់ជូននូវចំណូលជួលត្រឡប់ 6% ប្រចាំឆ្នាំ រយៈពេលពីរឆ្នាំដល់ម្ចាសហាង របស់សួនពាណិជ្ជកម្មណាឌីព្រមជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 8% សម្រាប់អតិថិជន ដែលបានទិញ នៅក្នុងខែសីហាឆ្នាំ 2021។

សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC បានផ្ដោតសំខាន់លើវិស័យសំខាន់ៗដោយការបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា GC City, GC Empire, GCC Realty, GC Land, GC Trust, GC Fund, GC Design, GC Media, GC Super, HK Restaurant, Luk Hot Pot, ជាដើម។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ

លេខទំនាក់ទំនង: +855 96 820 6822

Email: [email protected]

លោកង៉ែត ឧត្តមមុន្នី ប្រធានត្រួតពិនិត្យទីផ្សារ

លេខទំនាក់ទំនង: 089 648 770/ 098 831 868

Email: [email protected]៕

លោកឧកញ៉ាកាង សុធីៈដីធ្លីនៅតំបន់មួយចំនួននៃកម្ពុជាកើនឡើងចន្លោះពី៣០ ទៅ៤០ភាគរយក្នុងមួយឆ្នាំ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ជាអ្នកជំនាញផ្នែកទិញលក់ និងវិនិយោគលើដីធ្លី លោកឧកញ៉ាកាង សុធីបានមានប្រសាសន៍ថា ដីធ្លីនៅតំបន់មួយចំនួនក្នុងព្រះរាជាណាចចក្រកម្ពុជា មានតម្លៃកើនឡើងខ្ពស់រហូតដល់៣០ទៅ៤០ភាគរយក្នុងមួយឆ្នាំ។

អគ្គនាយកក្រុមហ៊ុនCentury21 Land Stationរូបនេះបានមានប្រសាសន៍ក្នុងវេទិកាពិភាក្សាពីវិស័យអចលនទ្រព្យ កាលពីថ្ងៃម្សិលម៉ិញនេះថា លោកជឿថាដីធ្លីនៅតំបន់ខ្លះក្នុងមួយឆ្នាំអាចនឹងឡើង៣០ ទៅ៤០ភាគរយ ហើយ១០ឆ្នាំក្រោយនឹងដល់៤០០ភាគរយ ដូច្នេះអ្នកទិញដីនៅតំបន់នោះពេលនេះ តម្លៃ២០ដុល្លារក្នុងមួយម៉ែត្រការេ វាអាចឡើងដល់១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេល១០ឆ្នាំខាងមុខ។

តើដីធ្លីនៅតំបន់ណាខ្លះ នៃតំបន់ជាយរាជធានីភ្នំពេញ ដែលគួរតែវិនិយោគ លោកឧកញ៉ាកាង សុធីបានចង្អុលបង្ហាញថា ស្រុកពញ្ញាឮ មានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេ ដីក៏មានរាងខ្ពស់ច្រើន ដែលមានន័យថាដីអត់លិចទឹក ដូច្នេះគេអាចទិញដីនោះ សម្រាប់សាងសង់ជាលំនៅឋានបានភ្លាម ហើយស្រុកនេះដែរ ក៏មានមនុស្សរស់នៅច្រើនផងដែរ ។ លោកបន្តថា ចំណែកស្រុកកណ្ដាលស្ទឹងវិញ ជាស្រុកមួយមានការអភិវឌ្ឍលឿន ដោយសារមានគម្រោងព្រលានយន្តហោះនៅខាងហ្នឹង ដូច្នេះបើមានអ្នកមានធនធានច្រើន និងចង់អភិវឌ្ឍន៍យូរនឹងទទួលបានប្រាក់ចំណេញខ្ពស់ ។

លោកឧកញ៉ាកាង សុធីបានបន្ថែមថា ចំណែកស្រុកមួយទៀតដែលជាប់នឹងរាជធានីភ្នំពេញដែរនោះ គឺស្រុកមុខកំពូល ដែលជាស្រុកជិតរាជធានីភ្នំពេញជាងគេ ហើយមានគម្រោងអភិវឌ្ឍន៍ដ៏ល្អ គឺគម្រោងពហុកីឡាដ្ឋានមរតកសម្តេចតេជោ និងមានផ្លូវជាតិលេខ៦រត់កាត់ ដែលជាធ្វើឱ្យតំបន់នៃស្រុកមុខកំពូលកាន់ តែមានសក្ដានុពលក្នុងការទាក់ទាញអ្នកអភិវឌ្ឍន៍ ។

លោកបន្តថា “បើចង់វិនិយោគរយៈពេលខ្លី គឺទិញដីនៅស្រុកមុខកំពូលនឹងទទួលបានឱកាសចំណេញបានលឿន”។

លោកបន្តថា បើចង់វិនិយោគដីធ្លីឱ្យទទួលបានឱកាសចំណេញច្រើន គួរងាកទៅរកតំបន់ជាយៗក្រុង ពីព្រោះតំបន់ទាំងនោះ តម្លៃដីនៅមានកម្រិតទាបនៅឡើយ តែបើយើងក្រលេកមកមើលតម្លៃដី នៅកណ្ដាលក្រុ ងឬនៅជិតក្រុងវិញ វាបានឡើងដល់កម្រិតមួយខ្ពស់ទៅហើយ។ ដូច្នេះឱកាសនោះការឡើងថ្លៃទៀត វាស្ទើរតែមិនមានឬមានតិចតួចប៉ុណ្ណោះ។

យោងតាមផែនការគោលបស់រាជរដ្ឋាភិបាល គ្រោងនឹងពង្រីករាជធានីភ្នំពេញឱ្យកើនឡើងក្នុងកាំរង្វង់រហូតដល់១០០គីឡូម៉ែត្រ ដូច្នេះហើយមានតែវិធីកាត់យកដីនៅតាមបណ្ដាខេត្តដែលជាប់នឹងរាជធានីភ្នំពេញ ក្នុងនោះស្រុកទាំងបីរួមមានស្រុកមុខកំពូល កណ្ដាលស្ទឹង និងស្រុកពញ្ញាឮ គឺជាស្រុកដែលជាប់នឹងរាជធានីភ្នំពេញផងដែរ៕

លោកស្រីGrace Rachny ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ណាស់ សម្រាប់វិស័យអចលនទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែសម្រួលដល់ចរាចរណ៍ និងលើកសោភ័ណ្ឌភាពទីក្រុងឬតំបន់ណាមួយនោះទេ តែវាក៏បានជួយជំរុញដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យផងដែរ ហើយវិនិយោគិនបរទេស ដែលចូលមកដល់កម្ពុជា តែងតែសម្លឹងមើលពីហេដ្ឋារចនាសម្ព័ន្ធនេះ មុនពួកគេមុនពេលសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ។

លោកស្រីGrace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍កាលពីថ្ងៃម្សិលម៉ិញនេះថា ហេដ្ឋារចនាសម្ព័ន្ធ គឺពិតជាមានសារសំខាន់មែនទែននៅក្នុងវិស័យអចលនទ្រព្យ ដូច្នេះរាជរដ្ឋាភិបាល លោកបានខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេស ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដូចជា ស្ពានអាកាស ផ្លូវក្រោមដី និងផ្លូវខ្វាត់ខ្វែងទៀត រួមជាមួយភ្លើងបំភ្លឺផ្លូវសួនច្បារនៅតាមទ្រូងផ្លូវនិងសងខានផ្លូវជាដើម ។

លោកស្រីបន្តថា “ផ្លូវសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ ក៏ជាទំនុកចិត្តដល់វិនិយោគិនបរទេស ចូលមកបណ្ដាក់វិនិយោគផងដែរ ក្នុងនោះផ្លូវនរោត្តមក៏តែងតែមានថ្នាក់ដឹកនាំក្រៅប្រទេសជាច្រើន ត្រូវធ្វើដំណើរឆ្លងកាត់ពេលពួកគាត់មកប្រជុំ ឬបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា”។លោកស្រីបន្តថា “ក្រៅពីផ្លូវសហព័ន្ធរុស្ស៊ី ក៏ជាផ្លូវប្រតិភូថ្នាក់ដឹកនាំក្រៅប្រទេសត្រូវធ្វើដំណើរឆ្លងកាត់ដែរ ពេលចុះចតនៅព្រលានយន្តហោះហើយត្រូវធ្វើដំណើរទៅកាន់កន្លែងស្នាក់ឬកន្លែងប្រជុំ”។

លោកស្រីGrace Rachnyបានបន្ថែមថា ក្រៅពីផ្លូវ ក៏នៅមានភ្លើង និងប្រព័ន្ធអ៊ីនធើណេតក៏ជាកត្តាសំខាន់ ក្នុងការទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ ។នៅពេលវិនិយោគិនចង់សាងសង់អគារខ្ពស់ៗ គឹត្រូវសិក្សាសិនថាមានភ្លើងគ្រប់គ្រាន់ឬនៅសម្រាប់ដំណើរការសាងសង់អគារ និងសម្រាប់បំពេញនូវតម្រូវការអគារនៅពេលសាងសង់រួចហយ ហើយប្រព័ន្ធទូរគមនាគមន៍ ក៏ជាការទាក់ទាញដល់វិនិយោគិនផងដែរ ។

លោកស្រីបន្តថា “អ្នកវិនិយោគិនមុននឹងចូលមកបណ្ដាក់ទុន គេសួរនិងមើលទៅលើចំណុចទាំងនេះ ហើយរដ្ឋាភិបាលក៏បានគិតគូរនិងអភិវឌ្ឍន៍ត្រង់ចំណុចនេះ បានល្អផងដែរ ដែលធ្វើឱ្យកម្ពុជាយើងទទួលបានវិនិយោគបរទេស ជាបន្តបន្ទាប់បណ្ដាក់ទុនក្នុងវិស័យអចលនទ្រព្យ”៕

សំណង់មន្ទីរពេទ្យកាល់ម៉ែតដ៏ស្កឹមស្កៃតម្លៃ៤០លានដុល្លារនឹងបញ្ចប់ការ សាងសង់នៅឆ្នាំ២០២២ខាងមុខ

ដោយៈសុជាតា

ភ្នំពេញៈ អាគារសាងសង់មន្ទីរពេទ្យកាល់ម៉ែតដ៏ស្កឹមស្កៃ ដែលចំណាយទុនប្រមា​ណ៩០លានដុល្លារអាមេរិក  និងមានកម្ពស់១២ជាន់ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២២ខាងមុខនេះ។

សំណង់អាគារមន្ទីរពេទ្យថ្នាក់ជាតិធំជាងគេនៅកម្ពុជានេះ  ដែលជាសំណង់លំដាប់់ខ្ពស់នៅរាជធានីភ្នំពេញ មានកម្ពស់១២ជាន់  រហូតមកដល់ពេលនេះសម្រេចបានជាង៦០ភាគរយហើយគ្រោងបញ្ចប់នៅអំឡុងខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ។

លោក គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១២ សីហាកន្លងមកថា បច្ចុប្បន្នក្រុមហ៊ុន​សាងសង់កំពុងមមា​ញឹក ក្នុងការបញ្ចប់ការងារ ដែលនៅសេសសល់ដូចជាក្រាលឥដ្ឋការ៉ូ រៀបចំជញ្ជាំង បន្ទប់ទឹក និងបំពាក់សម្ភារបរិក្ខាទំនើបៗ”។

អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានប្រារព្វពិធីបញ្ចុះបឋមសីលា និងបើកការដ្ឋានសាងសង់កាលពីទី៥ ខែមីនា ឆ្នាំ២០១៨ នឹងធ្វើទំនើបកម្មមន្ទីរពេទ្យនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ។

អគារនេះមានផ្ទៃក្រឡាសរុបជាង៤២.០០០ម៉ែត្រការ៉េ មានកំពស់១២ជាន់ អាចផ្ទុកបានរហូតដល់ទៅ៣២៨គ្រែ។ អគារទំនើប នេះបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបជាដើម៕

ដំណឹងល្អៈគម្រោងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេចបាន៧៥ ភាគរយហើយ

ដោយ សុជាតា

ភ្នំពេញៈ ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សម្រេចបាន៧៥ភាគរយហើយ ខណៈដែរផ្លូវក្រោមដីក្នុងការដ្ឋាននេះ៣ខែ្ស បានដាក់អោយដំណើរការបណ្តោះអាសន្ន ដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ខ្សែទីមួយនៃស្ពាននេះ គឺផ្លូវដែលដាក់អោយដំណើរការសម្រាប់ចរាចរណ៍ គឺពីផ្លូវជាតិលេខ៤មកផ្លូវសហព័ន្ធរុស្សី ដើម្បីបើកអោយមានលំហូរចរាចរណ៍ ដើម្បីដំណើរសម្រួលការកកស្ទះ។

ចំណែកខ្សែទីពីរ គឺការភ្ជាប់ចរាចរឯកទិសពីផ្លូវជាតិ៤ ឆ្ពោះទៅមហាវិថីចោមចៅប្រវែង៤៥៨ ម៉ែត្រ ទទឹង៨.៥ម៉ែត្រ និងខ្សែទីបី គឺផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ ។

គម្រោងតម្លៃ ២២ លានដុល្លារនេះ បានកំពុងសាងសង់អោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)ដែលបានបើកការដ្ឋានតាំងពីខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងគ្រោងបញ្ចប់រួចរាល់ក្នុងឆ្នាំ ២០២១នេះ។

គិតមកដល់បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន៥រួចមកហើយដែលកំពុងដាក់អោយប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ  ស្ពានអាកាស៧ មករា ស្ពានអាកាស៥មករា និងស្ពានអាកាសផ្សារដីហ៊ុយ៕

ពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានទំហំទឹកប្រាក់២៥ពាន់ដុល្លារដុល្លារក្នុងរយៈពេលជាង៦ឆ្នាំចុងក្រោយ

ដោយៈ ប៊ី

ភ្នំពេញៈ រយៈពេល៦ឆ្នាំ ៧ខែ គិតចាប់ពី២០១៥ រហូតពេលបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិកសម្រេចបានទំហំទឹកប្រាក់២៥,០២៧លានដុល្លារ (ជាង២៥ពាន់លានដុល្លារ) ដោយការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់៖

ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៣៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូល មកកម្ពុជាវិញ មានតែ២២៨លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ហាក់ថមថយបន្តិច មានទឹកប្រាក់២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិក នៅតែបន្តកើនឡើង ដោយនាំចេញបាន២,១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៧៣លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ១៩៦លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៤,៧១៣លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៤,៤០២លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង៣១១លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៥,៥០៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៥,២៥៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង២៥០លានដុល្លារប៉ុណ្ណោះ

ជាមួយគ្នានេះដែរ រយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានជាង៤,០៧៧លានដុល្លារ កើនឡើង៣៧.៨៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន២,៩៥៧លានដុល្លារ។ នេះបើយោងតាមទិន្ន័យ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ទិន្ន័យរបស់ក្រសួង ដែលចេញផ្សាយកាលពីថ្មីៗនេះ បានបញ្ជាក់ទៀតថា រយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ ទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង៣,៨៦៧លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២០៩លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

$5,000 only! You will be become owner of a luxury brand new fully-furnished house with 100% completed construction in the heart of Phnom Penh city! Discount 20% Free full furniture + I-Phone12 For 5 units promotion only

The complete unblocking of Phnom Penh does not mean that the epidemic is well controlled.

Many communities and apartments found infected persons in the 220 cases,

Constantly forced to isolate and block.

We will introduce you to a safe residential apartment with zero infection and zero quarantine

 #1

Guarantee that the 220 case incident has not occurred so far

No Infected cases or contacts of infected cases

Have not been forced to quarantine

Since the outbreak of the 220 cases, many apartments have been forcibly blocked by the government for 14 days (some apartments have even exceeded 14 days) due to the presence of infected persons or people who have been in contact with them. This has had a great impact on general residents. We recommend an apartment with high epidemic prevention safety where no confirmed patient or contact has been found after investigation 220 cases.

The sky tree for safe residence, strengthens epidemic prevention and control during the COVID-19 period, and disinfects the public area of ​​the building 2 hours a day to ensure the health and safety of residents and employees, and it is our responsibility to make you feel at ease!

Low condition threshold and high investment return housing purchase discount!!!

#2

Sky Tree Brand New Luxury and fully furnished House

Buy Now Earn Now, free full set home appliance!!!

Interest-free installment for the current already built house!!! Are you still renting a house???

#3

The community is well equipped,

There is a swimming pool gymnasium with good security and property management

The building covers AEON supermarkets, pharmacies, ATMs, professional coaches, gyms, sunshine sports, outdoor yoga, dance classrooms, Chinese Kungfu, and parent-child outdoor classes. Within 50 meters, there are Amazon Cafe, traditional markets, laundry shop, tailor shops, mobile phone shops, flower shops, TOUS Les JOURS cake shops, LUCKY supermarkets, PPCC Eden Garden, TK hairdressing and nail shop, various restaurants and Samai square.

Good property and security management are the primary conditions for ensuring safe living, whether it is epidemic prevention safety or the safety of the living environment. It is more convenient to live in an apartment with good property management.

#4

The surrounding living facilities are complete and the transportation is convenient

There are supermarkets, shopping centers, etc. to ensure the convenience of daily life


 It is only a 5-minute drive from the financial and embassy area, a 6-minute drive from the Prime Minister’s Office and City Hall, an 8-minute drive from Central Station, and a 20-minute drive from Phnom Penh International Airport. Including the Royal Palace, Silver Pagoda, Mekong River, Pub Street, National Museum, Central Market and Independence Monument.

VIP Contact number: 081 901 688/099220213

Project Address: St.105, Sangkat Toul Sangke, Khan Rusey Keo, Phnom Penh, Cambodia

https://goo.gl/maps/ok9GThuUKAQu14C29

តើអ្នកធ្លាប់ដឹងពីតួនាទីឡេវអាវទី២របស់អ្នកដែរឬទេ? ខណៈមនុស្សភាគច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ តើអ្នកធ្លាប់សង្កេតឃើញដែរទេថា ហេតុអ្វីបានជាមានឡេវពីរគ្រាប់នៅត្រង់ដៃអាវសឺមីរបស់មនុស្សប្រុស? ជាការពិត វាមានមុខងារនិងហេតុផលអាថ៌កំបាំង ដែលបុរសភាគច្រើនមិនសូវដឹង និងមិនចាប់អារម្មណ៍ពីសារប្រយោជន៍របស់វា។

តាមពិតឡេវទី២ នៅត្រង់ដៃអាវបុរសមានមុខងារជាច្រើនដូចជា ជួយឱ្យមានរបៀ​បរៀបរយនៅពេលបុរសពាក់អាវធំ។ ជាទូទៅ នៅពេលចូលរួមកម្មវិធីផ្លូវការ ឬកិច្ចប្រជុំលក្ខណៈអន្តរជាតិ បុរសតែងតែប្រើប្រាស់អាវធំ ដើម្បីបង្ហាញភាពវិជ្ជាជីវៈ និងបង្កើនទំនុកចិត្ត។ ដូច្នេះប្រសិនជាអ្នកប្រើប្រាស់មុខងារឡេវនៅត្រង់ដៃអាវនេះ នោះនៅពេលបុរសគ្រងអាវធំពីលើ ផ្នែកដៃនឹងគ្មានភាពរញ៉េរញ៉ៃ មិនសុះផផុល គឺរឹបល្អ និងមានសណ្តាប់ធ្នាប់។

លើសពីនេះ ឡេវអាចនេះក៏ជួយសម្រួល ទៅដល់ទំហំដៃរបស់អ្នកពាក់ផងដែរ។ ថ្វីត្បិតតែទំហំអាវត្រូវខ្លួនពិតមែន ប៉ុន្តែទំហំដៃអាចនឹងមានភាពធូរឬរលុង អាស្រ័យទៅតាមមនុស្សនិមួយៗ។ ការផលិតឡេវអាវទី២នេះ អនុញ្ញាតឱ្យអ្នកពាក់អាចរឹតបន្តឹង ឬបន្ធូរបន្ថយ ទៅតាមស្ថានភាព ឬចំណង់ចំណូលចិត្ត។

អត្ថប្រយោជន៍មួយទៀត គឺវាជួយបង្កើនភាពហ្មត់ចត់នៃរូបសម្បត្តិខាងក្រៅរបស់បុរសថា “ជាមនុស្សដែលចេះរៀបចំខ្លួន និងមានរបៀបរៀបរយ ព្រោះ នៅពេលដែលពាក់គ្រឿងលម្អខ្លួន ដូចជា នាឡិកា វាមិនជួយឱ្យទើសឬរអិលធ្លាក់ចុះនៅពេលអ្នកលើកដៃ ឬធ្វើសកម្មភាពផ្សេង៕

ទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបត្រូវប៉ាន់ដោយសារពលរដ្ឋហុងកុង សម្រុកភៀសខ្លួនពីការបាតុកម្ម

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុនច្បាប់មួយដែលមានមូលដ្ឋាននៅក្រុងហុងកុង និយាយថា ពល​រដ្ឋហុងកុង ដែលភៀសខ្លួនទៅក្រៅប្រទេស បានទិញអចលនទ្រព្យដែលគិតជាតម្លៃសរុបយ៉ាងតិច១០០លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៩ ជាឆ្នាំដែលផ្ទុះចលាចលសង្គមមិនធ្លាប់មាន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី១១ សីហា។

ក្រុមហ៊ុនច្បាប់ Harvey Law Group (HLG) បានរកឃើញថា គោលដៅភៀសខ្លួនដ៏ពេញនិយមសម្រាប់ពលរដ្ឋហុងកុង មានដូចជា សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា។ ពលរដ្ឋហុងកុង បានសម្រុកស្វែងរកទិញលំនៅដ្ឋាននៅក្រៅប្រទេស ដើម្បីទទួលបានសញ្ជាតិតាមរយៈការវិនិយោគ ហើយនិន្នាការនេះបានកើនឡើង៤ដងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

លោក Jean-Francois Harvey ដែលជានាយកគ្រប់គ្រងទូទាំងពិភពលោក និងជាស្ថាបនិកនៃក្រុមហ៊ុនច្បាប់ខាងលើនេះបានថ្លែងថា “ពីអតិថិជនរបស់យើងទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០១៩ ពួកគេបានទិញអចលនទ្រព្យប្រមាណ១ពាន់លានដុល្លារអាមេរិក ក្រោមកម្មវិធីផ្ដល់សិទ្ធិជ្រកកោន ឬផ្ដល់សញ្ជាតិតាមរយៈការវិនិយោគ ហើយហុងកុង មានចំណែកប្រហែល១០%នៃចំនួននោះ”។

ចាប់តាំងពីឆ្នាំ១៩៩២ ក្រុមហ៊ុនHLG ដែលមានការិយាល័យចំនួន១៨នៅទូទាំងពិភពលោក បានបម្រើសេវាជូនអតិថិជន និងគ្រួសារប្រមាណ១២.០០០នាក់/គ្រួសារដែលបានទិញអចលនទ្រព្យ តាមរយៈកម្មវិធីផ្ដល់សិទ្ធិជ្រកកោន ឬផ្ដល់សញ្ជាតិ។

លោកបានលើកឡើងទៀតថា “តម្រូវការនេះនៅតែបន្តកើតមាន ដែលនៅមុនឆ្នាំ១៩៩៧ យើងទទួលបានអតិថិជនជាពលរដ្ឋហុងកុងក្នុងចំនួនតិចតួច ប៉ុន្តែនៅឆ្នាំ២០១៩ យើងទទួលបានច្រើនគួរឱ្យភ្ញាក់ផ្អើល គឺកើនឡើងដល់ទៅ៤ដងឯណោះ”។

រាល់ពេលដែលទីក្រុងនេះ ប្រឈមមុខនឹងវិបត្តិនយោបាយ ចំនួនពលរដ្ឋហុងកុង ដែលសាកសួរព័ត៌មាន ទិញអចលនទ្រព្យនៅក្រៅប្រទេស តែងតែមានការកើនឡើងគួរ ឱ្យកត់សម្គាល់។

ចំនួនពលរដ្ឋហុងកុង ដែលស្វែងរកលិខិតឆ្លងដែនទី២ ឬសិទ្ធិជ្រកកោននៅក្រៅប្រទេសក៏មានការកើនឡើងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

តាមពិតទៅ លិខិតឆ្លងដែនហុងកុង គឺមានតម្លៃណាស់ ដោយអ្នកកាន់លិខិត​ឆ្លងដែននេះ អាចធ្វើដំណើរចេញចូលប្រទេសនានា ជុំវិញពិភពលោកដោយសេរី។ ទោះជាយ៉ាងណា ជម្រើសលិខិតឆ្លងទី២ កាន់តែពេញនិយមខ្លាំងឡើងៗ សម្រាប់ពលរដ្ឋហុងកុង បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិ ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាការរំលោភលើសិទ្ធិស្វ័យភាពរបស់ហុងកុង និងសទ្ធិសេរីភាពពេញលេញដែលពលរដ្ឋហុងកុង ធ្លាប់តែទទួលបានក្រោមសន្ធិសញ្ញាចិន-អង់គ្លេស។ ហុងកុង កាលពីមុន ធ្លាប់ស្ថិតក្រោមនឹមអាណានិយមរបស់អង់គ្លេស។

កម្មវិធីផ្ដល់សិទ្ធិជ្រកកោន និងកម្មវិធីផ្ដល់សញ្ជាតិ តាមរយៈការវិនិយោគនៅក្រៅប្រទេស ក៏បានធ្វើឱ្យទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋាន នៃប្រទេសជាគោលដៅទទួលបានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ព្រោះការទិញអចលនទ្រព្យ ជាវិធីតែមួយគត់ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសមួយ។

ពលរដ្ឋហុងកុង ប្រមាណ៥០.០០០នាក់ បានជ្រើសរើសចាកចេញពីទីក្រុងហុងកុងជាអចិន្ត្រៃនៅក្នុងឆ្នាំ២០២០។ នេះបើយោងតាមក្រុមហ៊ុនមានមូលដ្ឋាន នៅប្រទេសអង់គ្លេស ឈ្មោះ Astons ដែលជួយអតិថិជនទិញអចលនទ្រព្យ និងទទួលបានសិទ្ធិជ្រកកោន និងសញ្ជាតិតាមរយៈការវិនិយោគ៕