តើ​ការចាប់​ដៃគូ​ជិតស្និទ​ជាមួយ​ចិន​ជា​ជម្រើស​ល្អ​សម្រាប់​អាស៊ីអាគ្នេយ៍​ឬ​យ៉ាងណា?

ដោយ ហ្សូ​លី

ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច តំបន់​អាស៊ីអាគ្នេយ៍ (AEM) តាម​ប្រព័ន្ធ​អន​ឡាញ​នៅពេលថ្មីៗនេះ ប្រទេស​ជា​សមាជិក​បានលើកឡើង​ជម្រើស២ថា​ង​តើ​អាស៊ាន​គួរ​រើស​សម្ព័ន្ធភាព​ជិតស្និទ​ជាមួយ​ចិន ដែលជា​មធ្យោបាយ​ល្អ​បំផុត ក្នុង​ការដើរ​លើផ្លូវ​ត្រួសត្រាយ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​រាតត្បាត ឬក៏​សហការ​ជាមួយ​អាមេរិក​ប្រឆាំង​ចិន ដែល​មិន​ទទួលបាន​អ្វី ប៉ុន្តែ​មាន​កង្វល់? ។

ជាក់ស្តែង ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​រវាង​ហ្វីលីពីន និង​ចិន បាន​បោសសម្អាត​នូវ​អំពើ​ល្អ​របស់​ចិន និង​ប្រែក្លាយ​ចិន​ទៅជា​ដៃគូ​ប្រកួតប្រជែង ដ៏​មាន​ឥទ្ធិពល​ជាមួយ​អាមេរិក។ ហេតុការណ៍​នេះ បានដាក់​សម្ពាធ​ដល់​បណ្តារ​ប្រទេស​ជា​សមាជិក​អាស៊ាន ពិបាក​នៅក្នុង​សម្រេចចិត្ត​រើស​ភាគី​ណាមួយ។

ចិន​មាន​សារៈសំខាន់ សម្រាប់​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អាស៊ាន​មួយចំនួន ប៉ុន្តែ​សម្ពាធ​អាមេរិក បាន​ទប់ស្កាត់​ពួកគេ​ចងសម្ព័ន្ធ​ភាពជា​មួយ​ទីក្រុង​ប៉េកាំង។

ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ចិន និង​សហគមន៍​អាស៊ាន រីក​ស្គុះស្គាយ​យ៉ាង​ឆាប់រហ័ស ដែល​ទំហំ​ទុនវិនិយោគ​បាន​កើន​ពី៤៣ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០០២ ហើយ​បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន-ចិន ទំហំ​ពាណិជ្ជកម្ម​ចិន និង​អាស៊ាន បាន​ហក់​ឡើងដល់ ៦៤៤ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩ ។

លើសពីនេះ​តំបន់​អាស៊ីអាគ្នេយ៍ និង​ចិន​ប្រែក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២០នេះ។

ការស្តារ​សេដ្ឋកិច្ច​ពី​មេរោគ​រាតត្បាត​ដ៏​ឆាប់​របស់​ចិន ជាមួយ​កំណើនសេដ្ឋកិច្ច៣.២ភាគរយ​នៅក្នុង​ត្រីមាស​ទី២នេះ បាន​ពង្រឹង​ជំហរ​កិច្ចសហប្រតិបត្តិការ​រ​បស់​អាស៊ាន។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​ស្ថាប័ន​ដទៃទៀត​ព្យាករណ៍​ថា ចិន​នឹង​ក្លាយទៅជា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក ជាមួយ​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​នៅ​ឆ្នាំ២០២០នេះ។ ផ្គួប​ផ្សំ​បន្ថែម​នូវ​ភាព​សុទិដ្ឋិនិយម ក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក្រោម​តំបន់​ពាណិជ្ជកម្ម​សេរី និង​ការប្រយុទ្ធប្រឆាំង​ការពារ​ជំងឺ​Covid-19 ដែល​ចេញ​ដោយ​អាស៊ាន​និង​ចិន។

ទស្សនៈ​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម​សម្រាប់​អាស៊ាន គឺជា​ការសន្យា​ដ៏​ប្រសើរ​ជាមួយ​កម្មវិធី​ស្តារ​សេដ្ឋកិច្ច និង​គម្រោង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន។ ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​ការទិញ​ដ៏​ស​ន្ធឺ​ក​សន្ធាប់ ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ធានាបាន​នូវ​ការវិនិយោគ​របស់​ជន​ជាតិចិន និង​ការ​នាំចូល​ទំនិញ​ពី​អាស៊ាន​អំឡុង​ក្រោយពេល​វិបត្តិ​មេរោគ​រាតត្បាត។

សេដ្ឋកិច្ច​រវាង​ភាគី​ទាំងពីរ គឺជា​ការបំពេញបន្ថែម​ដ៏​ស៊ីជម្រៅ ក្នុងការ​នាំចេញ​របស់​អាស៊ាន ដែល​ភាគច្រើន​ជា​ទំនិញ​ទូទៅ និង​អាហារ​សម្រាប់​ការផ្គត់ផ្គង់​នាំចេញ​ទៅ​ចិន។ លើសពីនេះ ខណៈពេលដែល​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន​កំពុង​ប្រឈម​និង​ព្យុះ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ការសហការ​ជាមួយ​ចិន អាចជួយ​ដល់​សមាគម​អាស៊ាន​ជៀស​ឆ្ងាយ​ពី​ការធ្លាក់ចុះ និង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច។

រីឯ​ការ​ទប់ទល់​ជាមួយ​មេរោគ​វិញទៀត​សោត ដៃគូ​ដែល​ល្អ​សាក​សម​បំផុត​គឺ​ចិន ដែលជា​ប្រទេស​មាន​យុទ្ធសាស្ត្រ​ទប់​ស្ក​តា់​ល្អ និង​មានបទពិសោធន៍​បញ្ចៀស​មេរោគ​ឆ្លង​យ៉ាង​មាន​ប្រសិទ្ធភាព៕

កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​អន្តរជាតិធំៗចំនួន២ នៅក្នុង​ឆ្នាំ២០២៣

ដោយ វុត្ថា

ភ្នំពេញៈ បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ តាមរយៈ​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា នឹង​ដាក់ឱ្យ​ដំណើរការ​នូវ ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិធំៗចំនួន២  ខណៈ​បច្ចុប្បន្ននេះ កំពុង​មមាញឹក​សាងសង់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក។

រដ្ឋលេខាធិការដ្ឋាន​អ​កាស​ចរណ៍​ស៊ីវិល បានបង្ហាញ​របាយការណ៍​កាលពី​កន្លងមកនេះ​ឱ្យដឹងថា ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ចំនួន​ពីរ​នឹងដាក់​ដំណើរការ ទី១ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង​ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ និង​ទី២ គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី (AIAI) ដែលមាន​ទីតាំង​ស្ថិត​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​ព្រលាន​ទាំងពីរ​នេះ បាន​ចំណាយ​ទុន​សាង់សង់​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក។

រដ្ឋលេខាធិការដ្ឋាន​អ​កាស​ចរណ៍​ស៊ីវិល​បាន​ចុះហត្ថលេខា លើ​ផែនការមេ​ចុងក្រោយ នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ទាំងពីរ​នេះ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២៣ ខាងមុខនេះ ដែល​អាចមាន​លទ្ធភាព​ឱ្យ​យន្តហោះ​ធុនធំៗ អាច​ចុះចត និង​ទទួល​អ្នកដំណើរ​ឆ្លងកាត់​រាប់លាន​នាក់​ក្នុងមួយឆ្នាំៗ ។

បើតាម​រដ្ឋលេខាធិការ​រដ្ឋា​ន​អ​កាស​ចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹងថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅក្នុង​ខេត្តកណ្តាល ត្រូវបាន​ស្ថាបនា​លើដី​ទំហំ​ប្រមាណ២ ៦០០ហិកតា មាន​បណ្តោយ​ប្រមាណ៦គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ៤គីឡូម៉ែត្រ ។

ការ​ដំណើការ នៃ​ការសាងសង់​ព្រលាន​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ថា អាច​នឹង​រួចរាល់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។ សមត្ថភាព​អាកាសយានដ្ឋាន​បន្ទាប់ពី​សាងសង់​រួច ឆ្នាំ២០២៣ ទទួល​អ្នកដំណើរ ១៣លាន​នាក់ ឆ្នាំ២០៣០អាច​ទទួល​អ្នកដំណើរ៣០លាន​នាក់ និង​ឆ្នាំ២០៥០អាច​ទទួល​អ្នកដំណើរ​បាន៥០លាន​នាក់។

ព្រលានយន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ១៥០០លាន​ដុល្លារ ដែលជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រលានយន្តហោះ​ធំ ដែល​អាច​នឹង​ស្រូបយក និង​ទទួលបាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន។  ក្រុមហ៊ុន​វិនិយោគ​មាន​ម​ហិ​ច្ឆិ​តា អភិវឌ្ឍន៍​ជា​ព្រលាន​យន្ត ហោះ​ថ្មី​នេះ​ឲ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី។

ដោយឡែក បច្ចុប្បន្ននេះ​សម្រាប់​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី (AIAI) បាន​នឹង​កំពុងដំណើរការ​សាងសង់ ដោយបាន​ចាប់តាំងពី​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ២០២០ មក និង​គ្រោង​បញ្ចប់​ការសាងសង់​ឱ្យ​រួចរាល់ ជា​ស្ថាពរ​នៅ​ថ្ងៃទី១៤ ខែ​មិនា ឆ្នាំ២០២៣ ដោយ​ប្រើ​ពេលវេលា​ទាំងអស់​រយៈពេល៣៦ខែ។

ចំពោះ​ដំណើរការ​សាងសង់ ក្រុមហ៊ុន​បាន​សហការ​យ៉ាង​ជិត​ស្និ​ទ្ឋ ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ដោយ​ផ្តោត​សំខាន់​ទៅនឹង​ការបំពាក់​ឧបករណ៍​បច្ចេកទេស និង​រចនាបទ​អាកាសយានដ្ឋាន។

ក្រៅពី​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិធំៗ ទាំងពីរ​នេះ និង​ព្រលានយន្តហោះ​ដែលមាន​ស្រាប់ កម្ពុជា​ក៏​នឹងមាន​គម្រោង​សាងសង់ ព្រលានយន្តហោះផ្សេងៗទៀត​នៅតាម​ខេត្ត​គោលដៅ​ជាច្រើន​ផ្សេងទៀត ដូចជា​ខេត្តមណ្ឌលគិរី បាត់ដំបង និង​កោះកុង​ជាដើម៕

ចំណេះដឹង! តើ​ការវិនិយោគ​មាន​សារៈសំខាន់​យ៉ាងណាខ្លះ?

ដោយ វុត្ថា

ភ្នំពេញៈ ការវិនិយោគទុន​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិ​វ​ឌ្ឈ​សេដ្ឋកិច្ចជាតិ​នៃ​ប្រទេសមួយ ដែល​កំពុង​មានការ​អភិ​វ​ឌ្ឈ​ន៍ ក៏ដូចជា​ប្រទេស​អភិ​វ​ឌ្ឈ​ន៍​ដែរ។

ក្នុង​វិស័យ​ឯកជន ត្រូវបាន​ចាត់ទុក​លើ​ការវិនិយោគ​យ៉ាងសំខាន់ ជាមួយ​វិស័យ​សាធារណៈ ក្នុងការ​អភិ​វ​ឌ្ឈ​ន៍​លើ​គ្រប់​វិស័យ ក្នុង​គោលបំណង​លើកស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ ឲ្យ​បាន​រីកចំរើន​ជា​បន្តបន្ទាប់។

ម្យ៉ាងវិញទៀត​សារៈសំខាន់​នេះ​បាន​ជួយ ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប និង​ជួយ​លើក​ត​ម្កើ​ន​ជីវភាព​ពលរដ្ឋ​ក្រីក្រ ដើម្បី​ឲ្យ​មាន​ជីវភាព​ថ្កុំ​ថ្កើ​ន ដូច​អ​រ្យ​ប្រទេស​ក្នុង​ពិភពលោក នាពេល​បច្ចុប្បន្ន ដូចជា​ប្រទេស​សឹង្ហ​បូរី ជាដើម។

វិនិយោគ ជា​ប្រតិបត្តិការ​ប្រើប្រាស់​នូវ​ឧបករណ៍​គតិយុត្ត ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុងសង្គម​ដំណើរការ​បានល្អ។ វា​អាចជា​ការន​ង្កើ​ត​ឡើង តាមរយៈ​ប្រើប្រាស់​ទុន ឬ​ហ៊ុន​ដែលជា​ដើមទុន សម្រាប់​បង្កើត​គ្រោង​សេដ្ឋកិច្ច ដែល​បានផ្តល់​ឲ្យ​អ្នកវិនិយោគទុន បាន​ទួល​នូវ​ផលចំណេញ ក្នុង​គម្រោង​របស់​អ្នកវិនិយោគ​ទាំងនោះ៕

ក្រុមហ៊ុនPointerបើកសម្ពោធការិយាល័យប្រឹក្សាអចលនទ្រព្យ ជាមួយនឹងតាំងបង្ហាញគម្រោងជាច្រើន និងការបញ្ចុះតម្លៃពិសេសរហូតដល់៥ម៉ឺនដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Pointerនឹងបើកសម្ពោធការិយាល័យប្រឹក្សាអចលនទ្រព្យនៅថ្ងៃទី 5-6 កញ្ញា 2020 ដែលមានឈ្មោះថា Property Consulting Center ស្ថិតនៅក្នុងផ្សារទំនើបThe Point Community Mall ទល់មុខស្ថានទូតចិន។ ក្នុងថ្ងៃបើកសម្ពោធនេះ ក្រុមហ៊ុនPointerនឹងបើកបង្ហាញពីសេវាកម្មដែលមាន រួមទាំងមានការតាំងបង្ហាញគម្រោងដែលល្អៗស្ថិតក្នុងទីតាំងមានសក្កានុពលរហូតទៅដល់ 11 គម្រោង។

លោកងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនPointer បានលើកឡើងថាចក្ខុវិស័យរបស់ Pointer គឺជួយអតិថិជនរបស់យើងធ្វើការសម្រេចចិត្តបានល្អបំផុតក្នុងការទិញលក់ផ្ទះដោយផ្តល់នូវព័ត៌មានគ្រប់គ្រាន់និងត្រឹមត្រូវ។រាល់ការប្រឹក្សាដល់អតិថិជន ពួកយើងតែងតែផ្ដោតលើភាពជោគជ័យរបស់អតិថិជនជាធំដោយពួកយើងមិនគិតតែពីការលក់តែមួយមុខនោះទេ។ភាពជោគជ័យក្នុងវិស័យអចលនទ្រព្យរបស់អតិថិជន គឺជាភាពជោគជ័យរបស់ក្រុមហ៊ុន។ ហេតុដូចនេះ ពួកយើងបាននិងកំពុងព្យាយាមផ្ដល់សេវាប្រឹក្សាមួយដ៏ច្បាស់លាស់ ក៏ដូចជានាំយកគម្រោងអចលនទ្រព្យល្អៗមកជូនអតិថិជនយើងផងដែរ។មកដល់ពេលនេះ ពួកយើងមានការិយាល័យចំនួន២កន្លែង និងការិយាល័យលក់តាមគម្រោងផ្សេងៗជាច្រើន។ហើយឥលូវនេះយើងនឹងធ្វើការសម្ពោធទីតាំងថ្មីមួយទៀត ដែលនេះជាមជ្ឈមណ្ឌលប្រឹក្សាអចលនទ្រព្យដែលយើងសង្ឃឹមថានឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនមួយកំរិតទៀត។​”


លោកក៏បានបន្តទៀតថាយើងជ្រើសយកទីតាំងស្ថិតនៅក្នុងផ្សារផ្ទាល់ អតិថិជនដែលមានបំណងចង់បានផ្ទះ ឬស្វែងយល់ពីឱកាសវិនិយោគខុនដូនិងលំនៅដ្ឋានក្នុងបុរីនានា អាចមកប្រឹក្សាជាមួយក្រុមការងាររបស់យើងអំពីគម្រោងល្អៗជាច្រើន ដែលបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចន្ទអាទិត្យ ចាប់ពីម៉ោង9ព្រឹកដល់ម៉ោង7ល្ងាច

ឆ្លៀតក្នុងកម្មវិធីនេះបើកសម្ពោធការិយាល័យលក់នេះ ក្រុមហ៊ុនPointer បានចូលរួមជាមួយដៃគូរសហការ ផ្តល់ជូននូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មានពីមុនមករហូតដល់៥ម៉ឺនដុល្លារ ជាមួយនិងកញ្ចប់គ្រឿងសង្ហារឹម ថែមទាំងមានកាដូជាច្រើនទៀតក្នុងថ្ងៃកម្មវិធីផ្ទាល់។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង៖  010 887 336 | 011 887 226

https://www.facebook.com/pointerkh/

World Bank ប្រាប់យុទ្ធសាស្រ្តចំនួន ៥ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍

ដោយ ហ្សូលី

ភ្នំពេញ៖ ធនាគារពិភពលោក World Bank បានបង្ហាញយុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ ដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើពិពិធកម្មទេសចរណ៍អំឡុង Covid-19 ក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅកម្ពុជា។

ធនាគារពិភពលោកយល់ឃើញថា ជំងឺCovid-19 បានបណ្តាលឱ្យប្រជាជនកម្ពុជាមួយចំនួនបាត់បង់ការងារ ដូច្នេះការលើកកម្ពស់វិស័យអេកូទេសចរណ៍នៅកម្ពុជាពិតជាសំខាន់ដែលអាចត្រួសត្រាយសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមជនបទ។

យុទ្ធសាស្រ្តចំនួន ៥ ដែលធនាគារពិភពលោក World Bank បានណែនាំកម្ពុជា ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជាលើការអនុវត្តយុទ្ធសាស្រ្តទាំងនេះ តាមរយៈគម្រោងទេសចរណ៍ដែលមានសុពលភាពនៅកម្ពុជា មានដូចជា៖
១.កាត់បន្ថយផលប៉ះពាល់និងការជះឥទ្ធិពលដែលបណ្តាលមកពីវិបត្តិជំងឺរាតត្បាតមកលើវិស័យឧស្សាហកម្មអេកូទេសចរណ៍
២.ពង្រឹងក្របខណ្ឌច្បាប់សម្រាប់វិស័យមួយនេះ
៣.ពង្រឹងស្ថាប័នសំខាន់និងភាពជាដៃគូក្នុងការអភិវឌ្ឍអេកូទេសចរណ៍
៤.រឹតបន្តឹងផែនការសម្រាប់ទិសដៅទេសចរណ៍ ពិនិត្យការគ្រប់គ្រង និងបង្កើនទីផ្សារ
៥.ផ្តល់លទ្ធភាពគាំទ្រដល់វិស័យឯកជនក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា

ឧស្សហកម្មទេសចរណ៍កម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រមាណ ២១ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (របាយការណ៍ឆ្នាំ ២០១៩) ដែលវិស័យនេះបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ រីឯអេកូទេសចរណ៍គឺជាផ្នែកមួយបង្ហាញពីសញ្ញារីកចម្រើនខ្លាំងមិនចាញ់ឧស្សាហកម្មទេសចរណ៍ដទៃទៀតឡើយ។

ធនាគារពិភពលោកយល់ឃើញថា ការធ្លាក់ចុះនៃភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរចិន និងភាពទាក់ទាញរបស់តំបន់ឆ្នេរសមុទ្រកម្ពុជានាំឱ្យភ្ញៀវទេសចរសម្រុកមកទីនេះវិញ។ ម្យ៉ាង ការប្រកួតប្រជែងគោលដៅទេសចរណ៍ជាមួយប្រទេសជិតខាង ដែលបណ្តាលឱ្យភ្ញៀវទេសចរមួយចំនួនបង្វែរទិសដៅទៅកាន់ប្រទេសទាំងនោះ ជំនួសកម្ពុជា៕ World Bank

ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន បង្កើនផលិតកម្មទ្វេដងនៅកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការក្រៅប្រទេស

ដោយ៖ ប៊ី
ភ្នំពេញ៖ ទោះបីមានវិបត្តិ COVID-19 ក៏ដោយ ក៏ក្រុមហ៊ុន Sumi (Cambodia) Wiring Systems បានបង្កើនការផលិតរបស់ខ្លួនទ្វេដងពីដើមឆ្នាំនេះដើម្បីឆ្លើយតបនឹងការបញ្ជាទិញដែលកំពុងកើនឡើង។ នេះបើយោតាមការលើកឡើងរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) នៅពីដើមខែកញ្ញានេះ។

ក្រុមហ៊ុន Sumi Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sumitomo Wiring Systems, Ltd ជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកសម្រាប់ជាគ្រឿងផ្គុំរថយន្តឈានមុខមួយ របស់ជប៉ុន។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ ក្រុមហ៊ុននេះបានផលិតឧបករណ៍អេឡិចត្រូនិកទៅកាន់ទីផ្សារប្រទេសជប៉ុន។ បច្ចុប្បន្ននេះមានបុគ្គលិក និងប្រតិបត្តិករចំនួន ៣៨០០ នាក់កើនឡើង ៣ ដង បើប្រៀបធៀបទៅនឹងរយៈពេលពីរឆ្នាំមុន។

ក្រុមហ៊ុននេះបានខិតខំបង្កើនផលិតកម្មយ៉ាងខ្លាំងចាប់តាំងពីក្រុមហ៊ុនបានប្រតិបត្តិការលើរោងចក្រផលិតកម្មទី ២ ដែលមានផ្ទៃក្រឡាទំហំ ១៧ ០០០ ម៉ែត្រការ៉េតាំងពីចុងឆ្នាំ ២០១៩ មកក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណៈដែលរោងចក្រទី ១ ដែលបានចាប់ផ្តើមផលិតកម្មនៅក្នុងឆ្នាំ ២០១២ ដោយមានទំហំផ្ទៃក្រឡា ១៥ ៥០០ ម៉ែត្រការ៉េ។

ការពង្រីករបស់ក្រុមហ៊ុន Sumi Cambodia បង្ហាញអោយឃើញថា ប្រជាជនកម្ពុជាមានសមត្ថភាពក្នុងការផលិតផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជាគ្រឿងផ្គុំដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗ ដូចជាតូយ៉ូតាជាដើម។

ទោះបីជាមានវិបត្តិកូវីដ១៩ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានបុគ្គលិកនិងកម្មករ ២២.០០០ នាក់កំពុងធ្វើការសព្វថ្ងៃនេះ កើនឡើង ១.០០០ នាក់ បើប្រៀបធៀបនឹងខែមករាឆ្នាំនេះ។ តម្លៃនាំចេញកើនឡើង ៣៥% បើប្រៀបធៀបនឹងខែមករាឆ្នាំនេះ។ តួលេខទាំងនេះបង្ហាញថា “យើងកំពុងងើបចេញពីវិបត្តិ”៕

រដ្ឋបាលរាជធានីភ្នំពេញ និងពលរដ្ឋកំពុងពិនិត្យលទ្ធភាពរកដំណោះស្រាយរួមចំពោះអគារចាស់ទ្រុឌទ្រោមនៅទល់មុខអគារពាណិជ្ជកម្ម BS

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋបាននឹងកំពុងពិនិត្យលទ្ធភាពរកដំណោះស្រាយរួមគ្នាមួយចំពោះអគារអង្គរជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស (BS) ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំមកហើយនោះ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលរស់នៅលើអគារអង្គរជ័យដែលមានសភាពទ្រុឌទ្រោមនេះ គំពុងគិតគូររកដំណោះស្រាយសមស្របក្នុងការផ្លាស់ប្តូរទីតាំងរស់នៅ។

លោកបន្តថា ក្រៅពីការបារម្ភចំពោះការរស់នៅលើអគារនេះ តើប្រជាពលរដ្ឋចង់ផ្លាស់ប្តូរទៅរស់នៅក្នុងទីកន្លែងណាបណ្តោះអាសន្នឬ យ៉ាងមិច ។ ដូច្នេះ ពលរដ្ឋដែលរស់នៅក្នុងអគារនេះ ត្រូវតែពិគ្រោះគ្នាឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានគិតគូជាមួយពួកគាត់ផងដែរ។

លោកបន្តថា “អគារនេះ ដល់កម្រិតដែលមិនអាចរស់នៅបានតទៅទៀតទេ បើរស់នៅ អាចនឹងមានឧបទ្ទវហេតុណាមួយកើតឡើង ។ យើងចូលរួមគិតជាមួយគ្នាក្នុងការជ្រើសរើស និងស្វែងរកដំណោះស្រាយរួមគ្នាមួយឱ្យបានត្រឹមត្រូវ មុននឹងឈានដល់ការសម្រេច ដែលរហូតមកដល់ពេលនេះ មិនទាន់លទ្ធផលអ្វីនោះទេ”។

លោក ឃុំ រស្មី តំណាងប្រជាពលរដ្ឋលើអគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម BS បានឱ្យដឹងដែរថា ប្រជាពលរដ្ឋដែលរស់នៅលើអគារនេះ មានបំណងក្នុងការផ្លាស់ប្តូរទីលំនៅចេញពីអគារដែលមានសភាពទ្រុឌទ្រោមនេះ តែ ត្រូវមានដំណោះស្រាយសមស្របពីអាជ្ញាធរក្រុង។

លោកបន្តថា “ដំណោះស្រាយសមស្របនេះ សំដៅដល់លទ្ធភាពដែលទិញលំនៅឋានផ្សេងហើយអាចរស់នៅបាន ព្រោះការរស់នៅទីនេះមានការលំបាកចំពោះបរិស្ថាន និងព្រួយបារម្ភពីការទ្រុឌទ្រោមអគារ ដែលអាចនឹងអាចគ្រោះថា្នក់ណាមួយកើតឡើង”។

លោកបន្តថា “ពលរដ្ឋរស់នៅលើអគារនេះ យូតណាស់មកហើយ ចាប់តាំងពីឆ្នាំ ៨០ ចេញពីអាពត ហើយបឹងពឹងតែពួកខ្ញុំរកដំណោះស្រាយ គឺមិនចេញនោះទេ គឺទាល់តែ អាជ្ញាធរចូលរួមទើបដោះស្រាយបាន” ។ លោកបន្តថា “បើអាជ្ញាធរដោះស្រាយដូចពលរដ្ឋដែលរស់នៅក្នុងអគារបូឌីញ ពួកខ្ញុំក៏ឯកភាពដែរ អាស្រ័យលើការចចារ និងឯកភាពគ្នា”។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះ ប្រមាណជាង ១០០នាក់កាលពីកន្លងមកនេះ បានឱ្យដឹងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយថាហេតុ។

លោកបន្តថា “ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបរដ្ឋបារាជធានីភ្នំពេញ អញ្ជើញប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះ មកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ”។

លោកបន្តថា “ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្រប រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀត គឺដើម្បីរក្សាការពារនូវអាយុជីវិត ដោយប្រជាពលរដ្ឋមិនអាចរស់អគារនេះបានទៀតទេ”។

សំណង់អគារចាស់ៗ និងទ្រុឌទ្រោម ដែលសាងសង់តាំងពីអំឡុងឆ្នាំ១៩៥០ នៅក្នុងរាជធានីភ្នំពេញមានរហូតដល់ប្រមាណ២៤៤ទីតាំង ដែលកំពុងគំរាមកំហែងពីសុវត្ថិភាពរបស់អ្នករស់នៅ ខណៈដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្លាប់បានចេញសេចក្ដីជូនដំណឹងផងដែរ៕

ក្រុមហ៊ុនជប៉ុន១៦០ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍នៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនរបស់ប្រទេសជប៉ុនចំនួន១៦០បាន និងកំពុងចាប់អារម្មណ៍លើសក្តានុពលវិនិយោគ លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគន៍នៅកម្ពុជា ខណៈបច្ចុប្បន្ននេះ វិស័យនេះបាននឹងកំពុងមានការរីកចំរើនខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក Masahiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន(JTRO) មានមានប្រសាសន៍ក្នុងពិធីបើកនៅក្នុងសិក្ខាសាលា តាមប្រព័ន្ធអនឡាញស្តីពីការវិវត្តន៍នៃប្រព័ន្ធឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០កន្លងមកបានឲ្យដឹងថា ក្រុមហ៊ុន ជប៉ុនមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា  ដើម្បីបង្កើនទំនាក់ទំនងនិងវិនិយោគលើវិស័យនេះ។

លោកបន្តថា ថ្ងៃនេះសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបញ្ជ្រាបព័ត៌មានអំពីវិស័យសក្កដានុពល និងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នេះដល់ធុរជនជប៉ុន

លោកបន្តថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការវិវត្ត នៃប្រព័ន្ធឌីជីថលរបស់ទីផ្សារកម្ពុជា ដល់ក្រុមហ៊ុនជប៉ុន និងដើម្បីផ្តល់ឱកាសសម្រាប់បង្កើត ទំនាក់ទំនងធុរកិច្ចរវាងធុរជនកម្ពុជាជប៉ុនពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។

លោកបន្ថែមថា កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានសក្កដានុពលទីផ្សារខ្ពស់ ចំណែកប្រព័ន្ធច្បាប់កម្ពុជាវិញមានភាពបើកចំហ និងអំណោយផល បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង។ លោកបន្តថា លើសពីនេះកម្ពុជា មានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃច្រើនដែលតភ្ជាប់ប្រព័ន្ធអ៊ីនធើណិត ហើយនិយោជិតភាគច្រើន អាចធ្វើការទូទាត់ដោយខ្លួនឯងតាមប្រព័ន្ធឌីជីថល

សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានឯកភាពថា នឹងបន្តសហការគ្នា ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗនាពេលខាងមុខ ដើម្បីផ្ដល់ព័ត៌មាន និងផលប្រយោជន៍ដល់ធុរជនទាំងសងខាង ខណៈធុរជនជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ លើការអភិវឌ្ឍកម្មវិធីSoftware កសិឧស្សាកម្ម ចំណីអាហារ និងវិស័យមួយចំនួនទៀត ហើយបានស្នើសុំព័ត៌មានលម្អិត អំពីអ្នកប្រើប្រាស់អ៊ិនធើណិត និងនិន្នាការអ្នកប្រើប្រាស់អ៊ិនធើណិត៕

លោកស៊ុន ចាន់ថុលៈលើកឡើ់ងពីគម្រោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតដែលនឹងស្ថាបនានាពេលខាងមុខ

ដោយវុត្ថា

ភ្នំពេញៈ​ ទោះបីមានមេរោគកូវីដ-១៩ ក្រសួងក៏ដូចជារាជរដ្ឋាភិបាល នៅតែបន្តការកសាង និងអភិវឌ្ឍន៍របស់ខ្លួនហើយដៃគូអភិវឌ្ឍន៍នៅតែ បន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលលើគម្រោងពង្រឹង ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសនាំយកសម្ភារបរិក្ខារ និងថវិកាចែកជូនកងទ័ពការពារព្រំដែនគោកលេខ៤០៣ (អន្លង់វែង) និង៤០២(អូរស្មាច់) ឈរជើងបំពេញភារកិច្ចជួរមុខតាមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ នារដូវបុណ្យភ្ជុំបិណ្ឌ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន នៅថ្ងៃទី ២កញ្ញានេះបានឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម ការស្ដារផ្លូវដែកទាំងពីរខ្សែ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយប្រទេសថៃ ទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវរថភ្លើង ឆ្លងកាត់ព្រំដែន ការពង្រីកកំពង់ផែកុងតឺន័រក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរ ការរៀបចំផែនការមេភស្ដុភារកម្ម ផែនការមេគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀតនៅតែប្រព្រឹត្តិទៅតាមធម្មតា។

លោក ទេសរដ្ឋមន្ត្រីបន្តថា គម្រោងធំៗមួយចំនួនបានសិក្សារួច និងគម្រោងមួយចំនួនទៀតត្រូវបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខណ្ឌដូចជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កិច្ចសហការជាមួយភាគីវៀតណាម លើការសិក្សាលទ្ធភាពសាងសង់ផ្លូវដែកពីភ្នំពេញ-ហូជីមិញ។ កិច្ចសហការ ជាមួយក្រុមហ៊ុនឯកជនសិក្សាលទ្ធភាពសាងសង់ផ្លូវដែកទំនើបម៉ូណូរ៉េល ផ្លូវដែកក្រោមដីក្នុងទីក្រុងភ្នំពេញ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត។

លោកបន្ថែមថា ក្រសួងបានដាក់ឱ្យដំណើរការប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការ មណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុង ការបង្កើតទីតាំងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តឱ្យបានច្រើនកន្លែង រថយន្តឆៀកចល័ត ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕

អាមេរិក កំពុងសិក្សាពីលទ្ធភាព និងសក្ដានុពលសេដ្ឋកិច្ចទូទាំងខេត្តកំពង់ស្ពឺ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិចប្រចាំកម្ពុជា បានចុះសិក្សា និងស្វែងយល់ពីលទ្ធភាពនៃសក្ដានុពលសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រ និងជំរុញបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈការនាំចេញផលិតផលឧស្សាហកម្មចេញពីខេត្តកំពង់ស្ពឺទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្ថែមទៀត។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះថា កាលពីថ្ងៃម្សិលមិញនេះ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ប៉ាទ្រីក មើហ្វី (W.Patrick Murphy) បានចុះសិក្សា និងពីភាក្សាការងារក្នុងគោលបំណងស្វែងយល់ពីលទ្ធភាព សក្ដានុពលសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ស្ពឺ ដើម្បីជួយជំរុញ និងពង្រីកការគាំទ្រលើផលិតផលនានាចេញពីខេត្តកំពង់ស្ពឺ តាមរយៈការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

លោកអភិបាលខេត្តបានបញ្ជាក់ថា “បន្ទាប់ពីបានស្វែងយល់ពីស្ថានភាពដ៏ល្អប្រសើរនៃសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺរួចរាល់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានសិក្សាបន្ថែមពីលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក ជាមួយនឹងការកោតសរសើរពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្ដានុពលសំខាន់ៗផ្សេងៗទៀតនៅទូទាំងខេត្ត”។

បច្ចុប្បន្ននេះ ក្នុងចំណោមរោងចក្រទាំងអស់ដែលកំពងដំណើរការនៅក្នុងទឹកដីខេត្តកំពង់ស្ពឺប្រមាណជិត២០០ទីតាំង បានគោរព និងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ ហើយពេលនេះមានរោងចក្រចំនួន៤៣ បានផលិតសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក។

ក្នុងឱកាសនោះផងដែរ លោក ប៉ាទ្រីក មើហ្វី (W.Patrick Murphy) បានថ្លែងនូវការអគុណចំពោះ អភិបាលខេត្ត និងមន្ត្រីរដ្ឋបាលខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូរបស់លោក ព្រមទាំងបានផ្ដល់ជូននូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងខេត្តកំពង់ស្ពឺ ហើយលោកពិតជារីករាយជាមួយការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ជាពិសេសរោងចក្រជាច្រើនបានផ្ដល់ការងារដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់៕