ចំណេះដឹង! តើ​រដ្ឋាភិបាល​គ្រប់គ្រង​ទំនិញ​ដែល​បាន​លើកលែង​ពន្ធ និង​អាករ​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ ទំនិញ​នាំចូល​ដោយ​លើកលែង​ពន្ធ និង​អាករ​នាំចូល​ក្រោម​បញ្ញត្តិ​នៃ​វាក្យខណ្ឌ “ក” កថាខណ្ឌ​ទី១ មាត្រា២៦នៃ​ច្បាប់​ស្តីពី​គយ សម្រាប់​បេសកកម្ម​ការទូត ឬ បេសកកម្ម​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ និង​ភ្នាក់ងារ សហប្រតិបត្តិការ​បច្ចេក​ទេស​របស់​រដ្ឋាភិបាល​ផ្សេងទៀត ដើម្បី​ប្រើប្រាស់​ក្នុងការ​ណី​យ​កិច្ច នៃ​មុខងារ​ជា​ផ្លូវការ​របស់ខ្លួន និង​បុគ្គលិក​របស់​អង្គការ​ទាំងនេះ ត្រូវ​នាំចេញ​ទៅវិញ​បន្ទាប់ពី​បញ្ចប់​បេសកម្ម​របស់ខ្លួន។

ទំនិញ​ទាំងនេះ ព្រមទាំង​ទំនិញ​ផ្សេងទៀត​ក្រោម​បញ្ញត្តិ​កថាខណ្ឌ​ទី១ មាត្រា ២៦ នៃ​ច្បាប់​ស្តីពី​គយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លក់ ផ្ទេរ បង្វែរ​ទៅប្រើ​ប្រាស់​អ្វី​ផ្សេង​ពី​គ​ម្យ​ដ្ឋា​ន​ដែល​បាន​អនុគ្រោះ ឬ​បោះបង់ចោល ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​គយ​ឡើយ ។

អង្គការ ឬ​បុគ្គល​នានា​ដែលមាន​បំណង​លក់ ផ្ទេរ បង្វែរ​ទៅប្រើ​ប្រាស់​អ្វី​ផ្សេង​ពី​គ​ម្យ​ដ្ឋា​ន​ដែល​បាន​អនុគ្រោះ ឬ​បោះបង់ចោល​ទំនិញ ដែល​បាន​នាំចូល​ដោយ​លើកលែង ឬ លើកលែង​ជា​ភាគ​នូវ​ពន្ធ និង​អាករ នាំចូល​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន ពី​រដ្ឋបាល​គយ​ស្របតាម​នីតិវិធី​ដូចខាងក្រោម ៖

  • ត្រូវដាក់​ពាក្យស្នើសុំ​ការអនុញ្ញាត​មក​រដ្ឋបាល​គយ ដោយ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ពី​របៀប​នៃ​ការប្តូរ​គ​ម្យ​ដ្ឋា​ន ឬ​ការប្តូរ​កម្មសិទ្ធិ​លើ​ទំនិញ​នេះ។ ច្បាប់​ចម្លង​នៃ​ពាក្យស្នើសុំ​នេះ​ត្រូវ​ផ្ញើជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឬ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​ទំនិញ​ដែល​នាំចូល​ក្រោម​បញ្ញត្តិ កថាខណ្ឌ​ទី ១ ប្រការ ១ នៃ​ប្រកា​សលេខ ១០៥ សហវ.ប្រក ចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការគ្រប់គ្រង​ទំនិញ​ដែល​ត្រូវបាន​លើកលែង​ពន្ធ និង​អាករ។
  • ពាក្យស្នើសុំ​ត្រូវ​អមដោយ​បញ្ជី​ទំនិញ និង​ឯកសារ​នាំចូល ព្រមទាំង​ឯកសារ​ផ្សេងទៀត​ប្រសិនបើ​មាន។ ទំនិញ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​លក់ ផ្ទេរ ឬ​បង្វែរ មុនពេល​ទទួលបាន​កា​រ​អនុញ្ញាត​ពី​រដ្ឋបាល​គយ​ឡើយ។
  • កម្មសិទ្ធិករ​ថ្មី​ត្រូវ​ទទួលខុសត្រូវ​លើ​ការបង់ពន្ធ និង​អាករ​ជូន​រដ្ឋបាល​គយ​តាម​នីតិវិធី​គយ​ជា​ធរមាន។ ទំនិញ​មិនត្រូវ​បានប្រគល់​ជូ​នក​ម្ម​សិទ្ធិករ​ថ្មី ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​គយ និង​មុនពេល​បង់ពន្ធ និង​អាករ​ដែល​ជាប់ ឬ​ទទួលបាន​ការលើក​លែង​ពន្ធ​ជាថ្មី​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច។
  • រដ្ឋបាល​គយ​ត្រូវ​គិតគូរ​ពី​ល័ក្ខខ័ណ្ឌ​ជាក់​សែ្ត​ង និង​សភា​ពនៃ​ទំនិញ​ទាំងនោះ​នាពេល​ប្រគល់​ទទួល និង​អាច​កែសម្រួល​តម្លៃ​គិត​ពន្ធគយ​តាម​នេះ។

ទំនិញ​ដែលមាន​ប្រភព​ក្នុង​ដែន​គយ ឬ ដែល​បាន​នាំចូល​ដោយ​បង់ពន្ធ​និង​អាករ​រួច ឬ ដែល​នាំចូល​ត្រឡប់មកវិញ​ពី​បរទេស​ដោយ​ពុំមាន​បន្ថែម​តម្លៃ ត្រូវបាន​អនុញ្ញាត​ឲ្យ​លក់ ផ្ទេរ បង្វែរ​ទៅប្រើ​ប្រាស់ ឬ បោះបង់ចោល​ដោយ​ពុំ​ចាំបាច់​មាន ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​គយ​ឡើយ។

អង្គការ​ឬ បុគ្គល​នានា ដែលមាន​បំណង​បោះបង់ចោល​ទំនិញ ដែល​បាន​នាំចូល​ដោយ​លើកលែង​ពន្ធ និង​អាករ​នាំចូល ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​គយ។ ការស្នើសុំ​ត្រូវ​អមដោយ​បញ្ជី​ទំនិញ និង​ឯកសារ​នាំចូល​ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត។ ការបោះបង់ចោល​ទំនិញ​អាចធ្វើ​ឡើង​តែ​ក្រោយ ពេល​មានការ​អនុញ្ញាត​ពី​រដ្ឋបាល​គយ។ រដ្ឋបាល​គយ​អាច​ឃ្លាំមើល​ការបោះបង់ចោល ឬ ការបំផ្លាញ​ទំនិញ​ទាំងនេះ៕

កម្ពុជាបន្តអនុវត្តផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងកំណត់កិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន និងបន្តអនុវត្តនូវផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផ្តោតសំខាន់ទៅកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល រួមជាមួយនឹងការអភិវឌ្ឍផ្នែកធនធានមនុស្ស។

គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានចូលរួមសន្និសិទស្តីពីការតភ្ជាប់អាស៊ានលើកទី១១ តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងការពង្រឹងសាមគ្គីភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស សំដៅការតភ្ជាប់កម្ពុជា-អាស៊ានឆ្នាំ២០២៥។

លោក ឡេង ធនយុទ្ធា បានឱ្យដឹងថា សន្និសីទនេះបានផ្តោតជាសំខាន់លើមធ្យោបាយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ានឱ្យកាន់តែមាននិរន្តរភាព ការអនុម័តលើការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីឆ្លើយតបទៅនឹងមេរោគ Covid-19 និងមធ្យោបាយដែលធ្វើឱ្យអ្នកជំនាន់ក្រោយរបស់អាស៊ានអាចត្រៀមខ្លួនបានល្អក្នុងការឆ្លើយតបទៅនឹងវិបត្តិនានាតាមរយៈការវិនិយោគលើធនធានមនុស្ស។

សន្និសីទស្ដីពីការតភ្ជាប់អាស៊ាននេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលចាប់ផ្ដើមតាំងពី ឆ្នាំ២០១០ ដោយសារបញ្ហាមេរោគកូវីដ-១៩ សន្និសីទលើកទី១១នេះត្រូវធ្វើឡើងតាមរយៈវីដេអូពីចម្ងាយ ដើម្បីបន្តវេទិការបស់ខ្លួនសម្រាប់ភាគីពាក់ព័ន្ធដើម្បីអនុវត្តផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ និង កំណត់វិស័យសហប្រតិបត្តិការដែលមានសក្ដានុពលរបស់ខ្លួនសំដៅឱ្យការអនុវត្តផែនការមេតភ្ជាប់ អាស៊ានឆ្នាំ២០២៥កាន់តែប្រសើរឡើង។

អង្គសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១ នេះ មានលោក Tran Duc Binh ជាប្រធានគណៈកម្មាធិការសម្របសម្រួលការភ្ជាប់អាស៊ាន (Chair of the ASEAN Connectivity Coordinating Committee) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃប្រទេសដែលជាសមាជិកអាស៊ានទាំងអស់៕

បុរី KC ផ្គត់ផ្គង់លំនៅដ្ឋានអាជីវកម្មបែបទាន់សម័យថ្មី តម្លៃសមរម្យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងចំណោមគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនដែលកំពុងសម្រុកសាងសង់នៅក្នុងតំបន់ព្រែកព្នៅនៅពេលបច្ចុប្បន្ននេះ បុរី KC បានក្លាយទៅជាគម្រោងដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អតិថិជន ដែលក្រៅពីមានតម្លៃសមរម្យ ថែមទាំងផ្តល់នូវលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួលទៀតផង។

សម្រាប់តែតំបន់ព្រែកព្នៅដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ បច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតូចធំមិនក្រោម២០ទីតាំងនោះដែលកំពុងដំណើរការសាងសង់ដើម្បីបំពេញតម្រូវការទីផ្សាររបស់ខ្លួន និងបានជួយកែប្រែតំបន់ជាយក្រុងមួយនេះក្លាយទៅជាបណ្តុំលំនៅដ្ឋានបែបទាន់សម័យស្របពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដូចជាផ្លូវថ្នល់បានបញ្ចប់ការអភិវឌ្ឍន៍ជាច្រើន។

តាមការឱ្យដឹងពីបុគ្គលិកផ្នែកលក់គម្រោងបុរី KC ដែលកំពុងពន្លឿនការសាងសង់ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើន កញ្ញា ឡេង ម៉ាឡា បានបញ្ជាក់ថា ខណ្ឌព្រែកព្នៅពេលនេះ បានក្លាយទៅជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យមិនចាញ់តំបន់ភាគខាងលិចរាជធានីភ្នំពេញនោះឡើយ។

កញ្ញាបានបញ្ជាក់ថា “តាមខ្ញុំដឹង ពេលនេះមានគម្រោងតូចធំដែលសាងសង់លំនៅដ្ឋានមិនតិចជាង២០គម្រោងនោះទេ ហើយតម្លៃក៏មានភាពខុសគ្នាផងដែរ អាស្រ័យទៅតាមទីតាំង និងម៉ូដផ្ទះនៅក្នុងគម្រោង”។ កញ្ញាបន្តថា “យ៉ាងយូរ ត្រឹម១ឆ្នាំ ឬ២ឆ្នាំទៀត តំបន់ព្រែកព្នៅអាចនឹងក្លាយទៅជាក្រុងថ្មីមួយទៀតចំណុះឱ្យរាជធានីភ្នំពេញ ដោយសារតែកំណើនប្រជាជនមករស់នៅកាន់តែច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនានាដូចជាអគារពាណិជ្ជកម្ម ផ្លូវថ្នល់សំខាន់ៗមានច្រើនខ្សែ ងាយស្រួលក្នុងក្នុងធ្វើដំណើរចេញចូលក្រុង និងចេញទៅតាមបណ្តាខេត្តផ្សេងៗ”។

លំនៅដ្ឋានក្នុងបុរី KC បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ខ្លួន ដែលក្រៅពីមានតម្លៃសមរម្យ ថែមទាំងផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ជាពិសេសអតិថិជនបង់ប្រាក់លើកដំបូងត្រឹមតែ ១០០០ដុល្លារ នឹងក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរីស្របច្បាប់។

បុរីខេ ស៊ី អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕

វត្តមានSH ខុនដូដ៏ទំនើបកំពុងបង្កើនប្រជាប្រិយភាពនិងទាក់ទាញខ្លាំង នៅក្នុងតំបន់ជ្រោយចង្វារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើន គម្រោងខុនដូតម្លៃសមរម្យជាងគេនៅតំបន់ជ្រោយចង្វារ SH Condo កំពស់ ២៨ជាន់ បាននិងកំពុងស្វាគមន៍អតិថិជន ដែលប្រាថ្នាចង់បានជីវិត និងការរស់នៅប្រកបដោយភាពកក់ក្ដៅ ទំនើប ទាន់សម័យ ជាមួយការលក់ក្នុងតម្លៃសមរម្យ និងមានលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួលបំផុត។

ជាមួយនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃតំបន់ជ្រោយចង្វារ ដែលប្រែក្លាយពីតំបន់ក្រៅក្រុង មកជាក្រុងរណបដ៏ទាក់ទាញ អគារលំនៅដ្ឋានសហកម្មសិទ្ធិដ៏ទំនើប និងប្រណីតភាពនៃគម្រោងខុនដូ SH ជ្រោយចង្វារ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនដែលប្រាថ្នាការរស់នៅបែបស៊ីវិល័យ ខណៈដែលការសាងសង់គម្រោងទាំងស្រុង នឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។

គម្រោងដែលកំពុងឈានទៅរកការបញ្ចប់ការសាងសង់ ក្នុងពេលដ៏ខ្លីខាងមុខនេះ និងកំពុងបើកទា្វរ រង់ចាំទទួលស្វាគមន៍អតិថិជនមួយនេះ មានទីតាំងស្ថិតនៅលើផ្លូវម៉ាស៊ី​នទឹក ក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយនឹងតម្លៃទាក់ទាញបំផុត អ្នកវិនិយោគខុនដូនេះបាន និងផ្តល់ឱកាសពិសេស លោកអ្នកកក់តែ៥០០ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃកាន់តែពិសេស បូករួមទាំង ការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើន រួមមានដូចជា  ទូរទឹកកក ទូរទស្សន៍ (Smart TV ) ទូរចង្ក្រានលើក្រោម ម៉ាស៊ីនទឹកក្តៅ (Water Heater 32L) និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងបន្ទប់ទឹកដ៏ទាន់សម័យចំនួនមួយឈុតថែមទៀតផង។

សម្រាប់ការសាកសួរព័ត៌មានបន្ថែមពីគម្រោងSH Condo  លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ 089 787 721 ។ Smart 010  725 168 (គីមឈាង) 096 505 6666 ។ 017  725  168  ចិន្តា។ 077  725  168  ម៉ារីណែត៕

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុអាចស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេស ៧០ភាគរយ

ដោយវុត្ថា

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុអះអាងថា កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ក្រោមកិច្ចសហប្រតិបត្តិការសាងសាង់ជាមួយប្រទេសជប៉ុន (JICA) អាចស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេស ៧០ភាគរយ ខណៈបច្ចុប្បន្ននេះ កំពុងសាងសង់ដំណាក់កាលទី១ និងទី២ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងជំនួបពិភាក្សាការងារជាមួយ គណៈកម្មការទី៣ថ្ងៃទី៣១នៃព្រឹទ្ធសភា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថ្លែងថាកម្ពុជា កំពុងដំណើការកសាងកំពង់ផែដំណាក់កាលទី១ និងទី២ ចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ មានជម្រៅទឹក១៣ ម៉ែត្រ។ ការជម្រុញរបស់រាជ រដ្ឋាភិបាលកម្ពុជា កសាងកំពង់ផែជំហានទី៣ និងទី៤បន្តទៀត ២០២៦ ដល់២០២៨ មានលទ្ធភាពឲ្យនាវាជម្រៅទឹក ១៥ម៉ែត្រចូលចតបាន ធ្វើឲ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ។

លោកបន្តថា ក្រៅពីនេះ ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំងពង្រីកផ្លូវហោះហើរ ហើយនៅឆ្នាំ២០២១ និង២០២២ អាចឲ្យយន្តហោះដែលមានកៅអី ៣ជួរ ចុះចតបាន និងមានផ្លូវរត់រហូតដល់ ៣,២០០ម៉ែត្រ ។

លោក គួច ចំរើនបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដាក់ចេញនូវគោលនយោបាយ២ ទី១ “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ដោយប្រគល់ភារកិច្ចជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអ្នកដឹកនាំកសាងផ្លូវ៣៤ខ្សែ មានប្រវែង ៨២,៥៧៤ម៉ែត្រ និងស្ពានថ្មីចំនួន៥ រង្វង់មូល០៣ ក្នុងក្រុងព្រះសីហនុ កំពុងកសាងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធលូ និងរៀបចំខឿន ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការដាំដើមឈើ ភ្លើងបំភ្លឺផ្លូវ ដាក់កាំម៉ារ៉ាសុវត្ថិភាព អ៊ុតបេទីម និងគំនូសចរាចរណ៍ ។

លោកបន្ថែមថា បច្ចុប្បន្នខេត្តកំពុងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ សម្រេចបាន ២០ភាគរយ និងជម្រុញឲ្យហើយនៅចុងឆ្នាំ២០២០ខាងមុខដើម្បីកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ ។ ទន្ទឹមនោះផងដែរ គណៈកម្មការឆ្នេររៀបចំសាងសង់បង្គន់អនាម័យនៅតាមតំបន់ឆ្នេរចំនួន ១៥ ទៅ ១៦កន្លែង មានឆ្នេរប្រវែង ១៥គីឡូម៉ែត្រ ចាប់ពីឆ្នេរជ័យជំនះរហូតដល់ឆ្នេរជំទាវម៉ៅ ដើម្បីបំរើឲ្យភ្ញៀវទេសចរ ។

ទី២ សម្តេចតេជោ បានបញ្ចេញកញ្ចប់ថវិការសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លា ប្រគល់ជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តគម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ សម្រេចបានប្រមាណ១០ភាគរយ និងការស្តារអូរប្រឡាយធម្មជាតិមានប្រវែងសរុប១១.០៨៧ម៉ែត្រសម្រេចបានជាង៧០ភាគរយ។

តាមគោលនយោបាយ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ផ្អែកលើសក្តានុពលធម្មជាតិ ខេត្តមានឆ្នេរសរស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរ ផ្តើមចេញពីសក្តានុពលខេត្តមានផ្លូវជាតិលេខ៤ តភ្ជាប់ទៅរាជធានីភ្នំពេញ ទទួលបានប្រជាប្រិយជាបន្ត បន្ទាប់ ជំរុញដំណើរការកសាងនិងអភិវឌ្ឍសង្គមជាតិ ៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន មិនទាន់ចូលជាធរមាន ដោយត្រូវឆ្លងកាត់លើដំណើរការនីតិវិធីជាច្រើនទៀត

ដោយវុត្ថា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនមិនទាន់ចូលជាធរមាននៅឡើយទេ បើទោះបីភាគីទាំងពីរបានប្រកាសបញ្ចប់ជាផ្លូវការយ៉ាងណាក្តី ខណៈការចុះហត្ថលេខាជាផ្លូវការរវាងភាគីទាំងពីរមិនទាន់បានកំណត់ពេលវេលាជាក់លាក់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានទទួលការណែនាំ និង ភារកិច្ចក្នុងការចចារជាមួយភាគីចិនបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជាផ្លូវវការកាលពីកន្លងមកនេះ និងត្រៀមសម្រាប់តែចុះហត្ថលេខាដ៏ខ្លីនៅពេលខាងមុខ។

លោកបន្តថា “តែសម្រាប់ការរៀបចំគណៈប្រតិភូជាន់ខ្ពស់ដែលមានសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ មិនមែនភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មនោះទេ “។ លោកបញ្ជាក់ថា “ភារកិច្ចនេះ អាចជាខុទ្ធការល័យរបស់សម្តេច ឬ ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ ខណៈក្រសួងពាណិជ្ជកម្ម កំពុងតែត្រៀមខ្លួនដែរក្នុងការចូលរួម”។

លោកបន្ថែមថា “សម្រាប់ក្រសួងពាណិជ្ជកម្មកំពុងតែត្រៀមខ្លួន និងឯកសារផ្សេងៗ រងចាំ គណៈប្រតិភូកម្ពុជាទៅចុះហត្ថលេខាជាមួយភាគីចិនតែប៉ុណ្ណោះ ហើយអ្វីដែលប្រកាសកាលពីកន្លងមកនេះ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិននេះ មិនទាន់ចូលជាធរមាននៅឡើយទេ ដោយរងចាំងនិតិវិធី និងការឯកភាពពីរដ្ឋសភា ព្រឹត្តិសភា និង ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ ទើបកិច្ចព្រមព្រៀងនេះ ចូលជាធរមាន”។

បើតាមអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា តាមផែនការរបស់រដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ តែយ៉ាងណា អាស្រ័យលើការរៀបចំនិតិវិធី និងការអនុម័តពីរដ្ឋសភា និងព្រឹទ្ធិសភា និងចុះព្រះហត្ថលេខាពីព្រះពីមហាក្សត្រ។

លោកបន្ថែមថា “ប្រទេសនីមួយៗ ធ្វើទៅតាមនិតិវិធីផ្ទៃក្នុងតាមរយៈការបញ្ជូនទៅរដ្ឋសភា ព្រឹទ្ធសភាជាដើម ដែលជាហេតុអាចនឹងប្រើប្រាស់ពេលវេលាយូជាងនេះ បន្ថែមពីនេះ ក៏អាចថាបាន តែ តាមផែនការរបស់យើងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ”។

លោកពន្យល់ថា កិច្ចព្រមព្រៀងនីមួយៗ មាននិតិវិធីតាមប្រភេទរបស់វា សម្រាប់កិច្ចព្រមព្រៀងតូចតាច គ្រាន់តែចុះហត្ថលេខារួចហើយ វានឹងចូលជាធរមានភ្លាមៗ តែសម្រាប់កិច្ចព្រមព្រៀងធំៗបែបនេះ (កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន) នឹងត្រូវឆ្លងកាត់រដ្ឋសភា និងព្រឹទ្ធសភា ទើបអាចចូលជាធរមាន និងផ្លូវការ ៕

ជើងហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងគុនមីងចាប់ផ្តើមដំណើរពីថ្ងៃទី២ ខែកញ្ញាខាងមុខនេះ

ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ JC បានបញ្ជាក់កាលពីចុងសប្តាហ៍មុនថា ខ្លួននឹងបន្ថែមផ្លូវថ្មីទៅកាន់ប្រទេសចិនដីគោក ដើម្បីភ្ជាប់ទីក្រុងភ្នំពេញជាមួយទីក្រុងគុនមីង (Kunming) ក្នុងខេត្តយូណាន (Yunnan) ប្រទេសចិន។ នេះបើយោងតាមការទំព័រទេសចរណ៍ TTRWeekly ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។

ក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ថា មានតែការហោះហើរប្រចាំសប្តាហ៍តែមួយប៉ុណ្ណោះរៀងរាល់ថ្ងៃពុធចាប់ពីថ្ងៃទី ២ ខែកញ្ញា និងប្រើប្រាស់យន្តហោះ Airbus A320 ។
យោងតាមក្រុមហ៊ុន Airlineroute ដែលគ្រប់គ្រងតារាងជើងហោះ ការធ្វើដំណើរនេះនឹងចាកចេញពីភ្នំពេញ ១២៖១០ និងទៅដល់គុនមីងនៅឆ្នាំ ១៥៖៤០។ ការហោះហើរត្រឡប់មកវិញនឹងចាកចេញពីគុនមីងនៅ ១៨៖០៥ ហើយមកដល់ភ្នំពេញនៅម៉ផង ១៩៖៥០។

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ JC (Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ហើយបន្ទាប់ពីការពន្យារពេលជាច្រើនបានចាប់ផ្តើមប្រតិបត្តិការនៅខែមីនាឆ្នាំ ២០១៧ ជាមួយនឹងជើងហោះហើរពីទីក្រុងទៅសៀមរាប និងព្រះសីហនុ។

ក្រុមហ៊ុនអាកាសចរណ៍នេះគ្រប់គ្រងដោយក្រុមហ៊ុន Jingcheng Group ដែលមានមូលដ្ឋាននៅខេត្តយូណានដជាក្រុមហ៊ុន ខណៈក្រុមហ៊ុនអាកាសចរណ៍ JC អន្តរជាតិបានវិនិយោគចំនួន ៥០ លានដុល្លារអាមេរិក។

បណ្តាញជើងហោះហើររបស់ បានរួមបញ្ចូលការហោះហើរទៅកាន់បាងក កគូឡាឡាំពួ ហុងកុង ម៉ាកាវ កាវសៀង និងតៃប៉ិនៅតៃវ៉ាន់ ហើយឥឡូវនេះសឹង្ហបុរី។ រាល់ជើងហោះហើរអន្តរជាតិទាំងអស់ត្រូវបានបញ្ឈប់នៅពាក់កណ្តាលខែមីនា ដោយសារការរីករាលដាលនៃជំងឺរីកCOVID-19។ ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាឥឡូវនេះគ្រោងនឹងចាប់ផ្តើមសេវាកម្មឡើងវិញនៅអាស៊ីអាគ្នេយ៍ និងទៅកាន់ប្រទេសចិនផងដែរ ដើម្បីជំរុញការធ្វើដំណើរអាជីវកម្មសំខាន់ៗ៕

រដ្ឋបាលរាជធានីភ្នំពេញរំលឹកជាថ្មីពីក្ដីបារម្ភសុវត្ថិភាពអគារទ្រុឌទ្រោមនៅទល់មុខមជ្ឈមណ្ឌលពាណិជ្ជកម្ម BS

ដោយៈ រ៉ាណេត

ភ្នំពេញៈរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការផ្សព្វផ្សាយសាជាថ្មីដោយបង្ហាញពីក្ដីព្រួយបារម្ភទៅសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសំណង់អគារចាស់ទ្រុឌទ្រោមនិងមានអាយុកាលប្រមាណ៧០ឆ្នាំនោះត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយស្តីពី ស្ថានភាពអគារចាស់ទ្រុឌទ្រោមទល់មុខអតីតអាគារពាណិជ្ជកម្ម BS ( អគារអង្គរមានជ័យ) ស្ថិតនៅកាច់ជ្រុងមហាវិថីព្រមុនីវង្ស និងមហាវិថីកម្ពុជាក្រោម បានធ្វើការក្រើនរំលឹកពីការបង្កើនក្ដីប្រុងប្រយ័ត្ន ទាក់ទងនឹងសុវត្ថិភាពដែលអាចបង្កឡើងដោយការបាក់ស្រុតនៃសំណង់អគារចាស់ទាំងនេះ។

សំណង់អគារចាស់ដែលបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០នេះរាប់ទាំងអគារចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិ១សង្កាត់មនោរម្យខណ្ឌ៧មករារាជធានីភ្នំពេញដែលធ្លាប់ទទួលបានសេចក្ដីជូនដំណឹងពីសំណាក់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រួចមកហើយនោះមានចំនួនសរុបរហូតដល់ប្រមាណ២៤៤ទីតាំង។

អភិបាលខរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀសវាង មានហានិភ័យអ្វីកើតឡើង។

ការណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះសំណង់ ដែលមានអាយុកាលចាស់ទ្រុឌទ្រោមនេះ លោកថ្លែងថា កុំបន្ទោសអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ចំពោះពួកគាត់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថាការរស់នៅក្នុងអគារចាស់ៗទាំងនេះមានហានិភ័យខ្ពស់ណាស់

អ្នកនាំពាក្យៈទំហំនៃការនាចេញ-នាំចូលរបស់កម្ពុជានៅតែមានសញ្ញាវិជ្ជមាន

ដោយវុត្ថា

ភ្នំពេញៈទំហំពាណិជ្ជកម្មនៃការនាំចេញ និងនាំចូលរបស់កម្ពុជារហូតមកដល់ពេលនេះ នៅតែដំណើរការ និងមានភាពវិជ្ជមាន បើទោះបីកម្ពុជា ប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចសកល និងមានរោងចក្រសហគ្រាសមួយចំនួន បានប្រកាសពីការព្យួការ និងបិទទ្វាយ៉ាងណាក្តី។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃបានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា តាមតួរលេខនៃការនាំចូល-នាំចូលរបស់កម្ពុជា ដែលបានផ្សព្វផ្សាយកន្លងមកថ្មីៗនេះ គឺមិនមានអ្វីទទួលរងផលប៉ះពាល់ និងជាឧបសគ្គនោះទេ បើទោះប្រឈមទៅនឹងជំងឺ Covid-19។

លោកបន្តថា “ចាប់តាំងពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ  ទំ ហំ ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជាទទួលបាន១៦,៥ ពាន់លានដុល្លារអាមេរិក  ខណៈក្នុងរយៈពេល ខែកក្កដាខែសីហានេះ មានចំនួន១៦,៨ ពាន់លានដុល្លារអាមេរិក”។

លោកបន្ថែមថា ដោយឡែក នៅក្នុងឆ្នាំ២០១៩ ពីខែមករា ដល់ខែ មិថុនា ឆ្នាំ ២០២០ ការនាំចេញរបស់កម្ពុជាមានចំនួន៦៦៩០ លានដុល្លារអាមេរិក ខណៈរយៈពេលដូចគ្នានៃឆ្នាំ ២០២០នេះ មានចំនួន៧៧១៧ លានដុល្លារអាមេរិក ពោលគឺកើនឡើជាង ១០០០លានដុល្លារអាមេរិក។

លោកបញ្ជាក់ទៀតថា “បើទោះបីកម្ពុជាបានប្រកាសថា មានរោងចក្រមួយចំនួន បានប្រកាសពីការព្យួរការងារ និងបិទទ្វារដែលបង្កឡើង និងងផលប៉ះពាល់ពីជំងឺ Covid-19ក៏ដោយ ក៏ការនាំចេញនូវផលិតផលផ្សេងទៀតរបស់កម្ពុជា នៅតែមានសញ្ញាវិជ្ជមាន និងកំណើន”៕

ការអភិវឌ្ឍខុនដូនៅតែបន្តបាញ់ឆ្ពោះទៅភាគខាងជើងនៃរាជធានីភ្នំពេញ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខុសប្លែកកាលពីប៉ុន្មានឆ្នាំមុន ដែលនៅពេលនិយាយពីវិស័យខុនដូ គេតែងនឹកឃើញដល់តំបន់កណ្តាលក្រុង ដូចជាខណ្ឌបឹងកេងកង ខណ្ឌដូនពេញ និងខណ្ឌ៧មករា ជាដើម ប៉ុន្តែពេលនេះទីផ្សារខុនដូបានប្ដូរទិសដៅ បាញ់ឆ្ពោះទៅកាន់តំបន់ភាគខាងជើងក្រុងវិញម្ដង ជាក់ស្ដែងដូចជាខណ្ឌសែនសុខ ដែលកំពុងមានសកម្មភាពច្រើនគម្រោង។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានមានប្រសាសន៍ប្រា​ប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះទីផ្សារខុនដូដែលមានតម្លៃមធ្យម បានចាប់ផ្តើមមានតម្រូវការជាបណ្តើរៗ ហើយក្នុងនោះអតិថិជនដែលជាជនជាតិខ្មែរក៏មានច្រើនដែរ។

លោកបញ្ជាក់ថា “ការជំរុញឱ្យមានកំណើននៃតម្រូវការទីផ្សារខុនដូ គឺបណ្តាលមកពីកត្តារួមផ្សំជាច្រើន រួមមានដូចជាការយល់ដឹងពីភាពល្អប្រសើរ នៃការរស់នៅបែបទំនើប កត្តាកំណើនប្រជាសាស្ត្រនៅក្នុងរាជធានីភ្នំពេញ ជាពិសេសកត្តានៃការកកស្ទះចរាចរណ៍ ហើយក្រៅពីនេះ ក៏មានការចូលរួមចំណែកពីការជួញដូ អចលនទ្រព្យដើម្បីចំណេញផងដែរ”។

ដោយឡែកពាក់ព័ន្ធទៅនឹងទំនោរនៃការវិនិយោគ និងអភិវឌ្ឍន៍សំណង់ខុនដូនៅក្នុងខណ្ឌសែនសុខនាពេលបច្ចុប្បន្ន ត្រូវបានលើកបញ្ជាក់ប្រាប់ថា តម្លៃដីនៅកណ្តាលក្រុងបានឡើងខ្ពស់ដល់កម្រិត ដូច្នេះអ្នកអភិវឌ្ឍន៍តែងសិក្សាទៅលើទីតាំង ដែលមានតម្រូវជាក់ស្ដែង ជាពិសេសកត្តាតម្លៃដី ដែលអាចអនុគ្រោះដល់ការវិនិយោគរបស់ពួកគេ។

លោកបានបញ្ជាក់ថា តម្លៃដីនៅកណ្តាលក្រុងបានឡើងខ្ពស់ រហូតនៅតំបន់ខ្លះ ៨០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះមិនអនុគ្រោះដល់ការវិនិយោគ និងអភិវឌ្ឍន៍ប្រភេទខុនដូតម្លៃមធ្យមនោះទេ។ ផ្ទុយទៅវិញ តម្លៃដីដែលអាចផ្តល់ឱកាសចំណេញក្នុងការវិនិយោគខុនដូប្រភេទនេះ គឺស្ថិតក្នុងតម្លៃជាង១០០០-១៥០០ដុល្លារក្នុងម៉ែត្រការ៉េ។ លោកបន្តថា បច្ចុប្បន្ននៅខណ្ឌសែនសុខ បានក្លាយជាតំបន់គោលដៅក្នុងការវិនិយោគ និងអភិវឌ្ឍន៍សំណង់ខុនដូ ខណៈដែលតំបន់សែនសុខនេះ បានឆ្លងផុតពីគម្រោងវិនិយោគលើលំនៅដ្ឋានកម្រិតមធ្យមទៅហើយ។

ចំណែកលោក ខន គង្គា អគ្គនាយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodiaបានទទួលស្គាល់ពីភាពរីកចម្រើន នៃទីផ្សារខុនដូនៅក្នុងខណ្ឌសែនសុខ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។

លោកបានមានប្រសាសន៍ថា “សម្រាប់ទីផ្សារខុនដូ នៅមួយរយៈចុងក្រោយនេះ គឺមានសកម្មភាពឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទខុនដូតម្លៃមធ្យម ដែលមានតម្លៃចាប់ពី ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម គឺមានតម្រូវការខ្ពស់”។លោកបន្តថា “អ្នកទិញខុនដូប្រភេទនេះមាន២ ទី១ អ្នកដែលបម្រើការងារ និងមានមុខជំនួញនៅក្នុងក្រុង ដែលមានតម្រូវការជាក់ស្ដែងសម្រាប់រស់នៅ ហើយទី២ គឺអ្នកជំនួញអចលនទ្រព្យ ទិញទុកវិនិយោគបន្តយកចំណេញ ដែលអតិថិជនទាំង២ប្រភេទនេះ ភាគច្រើនជាអ្នកក្នុងស្រុក”។

លោកខន គង្គា បានបង្ហាញពីភាពជឿជាក់ថា តម្រូវការទីផ្សារខុនដូកម្រិតមធ្យម នឹងនៅតែបន្តមាន ជាពិសេសតម្រូវការជាក់ស្ដែង ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាចំណែកមួយយ៉ាងសំខាន់នៅក្នុងវិស័យមួយនេះ៕