អភិបាលខេត្តកណ្តាល លើកទឹកចិត្តវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្ររបស់ខ្លួន

ដោយវុត្ថា

ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្តាល បានលើកបានលើកទឹកចិត្តអោយវិនិយោគិននានា មកបោះទុនរកស៊ី ក្នុងភូមិសាស្ត្រខេត្តកណ្តាល អោយកាន់តែច្រើនន ពីព្រោះខេត្តកណ្តាល នាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានសក្តានុពលលើវិស័យសេដ្ឋកិច្ច និងដឹកជញ្ជូន។

លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល នៅក្នុងជំនួពិភាក្សា ការងារ ជាមួយ លោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមណីយដ្ឋានភូមិផ្កាត្រកួន និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ វិនិយោគវិសយ័ទេសចរណ៍របស់ខ្លូនដែលបោះទីតាំង ក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

លោកគង់ សោភ័ណ្ឌ ឱ្យដឹងថា ខេត្តកណ្ដាលគឺ មានសក្កានពលធនធានធម្មជាតិជាច្រើន ដែលបំរើឱ្យ វិសយ័កសិកម្ម វិសយ័ទេសចរណ៍ និងរមណីយដ្ឋាន វប្បធម៏ប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះហើយដែលធ្វើឲ្យអ្នកវិនិយោគទុនទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី។

លោកបន្តថា រដ្ឋបាលខេត្តសូមស្វាគមន៍រាល់គម្រោងវិនិយោគទាំងអស់ដែលចូលបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តទាំងមូល និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគ លើវិស័យទេសចរណ៍ រមណីយដ្ឋានធម្មជាតិបែប គឺមិនគ្រាន់តែបានបង្កើតបានការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវការទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកលំហែកំសាន្ត ជាច្រើនទៀតផង។

យោងតាមរបាយារណ៍បង្ហាញថា ខេត្តកណ្តាលគឺជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច ដោយក្នុងនោះ សម្រាប់ទិន្នផលសរុបរបស់ខេត្តនាឆ្នាំ២០១៨ មានប្រមាណ ៩.៤៩៤.៧៩៥ លានរៀល (ប្រាំបួនពាន់បួនរយកៅសិបបួនប៊ីលាន ប្រាំពីររយកៅសិបប្រាំលានរៀល) គិតជាដុល្លារប្រហែល ២ ៣៤៤ លានដុល្លារ(ពីរពាន់បីរយសែសិបបួនលាន)។

ខេត្តកណ្តាលមានភូមិសាស្ត្រល្អ គឺហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង៤៧០ ក្នុងនោះ មានរោងចក្រកាត់ដេសំលៀកបំពាក់ និងដេរស្បែកជើងចំនួន១៨៣រោងចក្រ មានកម្មករជាង១៦ម៉ឺននាក់ រកចំនូលបាន៣៧លាន$ក្នុងខែៗ ហើយជារៀងរាល់ឆ្នាំ ខេត្តកណ្តាលសល់ស្បៀងគិតជាអង្កជាង៥ម៉ឺនតោនសម្រាប់ការនាំចេញ។

តាមការចុះផ្សាយរបស់គេហទំព័រ ខេត្តកណ្តាលបង្ហាញថា សក្ដានុពលរបស់ខេត្តកណ្ដាល មានដូចជា វិស័យ កសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ជា វិស័យ គោលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តកណ្ដាល គឺខេត្តមានផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា ដូចជាផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និងលេខ៥១ ។

ជាពិសេសខេត្តកណ្ដាលឆាប់ៗខាងមុខនេះ នឹងមានព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែង ដែលបានចំណាយទឹកប្រាក់វិនិយោគប្រមាណ១៥០០លានដុល្លារ ដោយសាងសង់លើទំហំផ្ទៃដីជាង២៦០០ហិកតា។ ខេត្តកណ្ដាលជាខេត្តមួយ ដែលមានកក្កានុពលល្អ សម្រាប់ក្រុមហ៊ុន នានា ចូលមកវិនិយោគនាថ្ងៃខាងមុខ៕

វិភាគ៖ ហេតុអ្វីសហរដ្ឋអាមេរិកចង់បានកម្មវិធី TikTok របស់ចិន?

ដោយ៖ ប៊ី
ភ្នំពេញ៖ ការប្រយុទ្ធប្រឆាំងនឹងកម្មវិធីទូរស័ព្ទដៃចិន TikTok របស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងក្លាយជាជំពូកមួយដែលគួរឱ្យចង់ដឹងបំផុតនៅក្នុងសង្គ្រាមត្រជាក់របស់អាមេរិកជាមួយចិន។ កាលពីដើមសប្តាហ៍នេះលោក Trump បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលបានផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមចិនដ៏ធំមួយនេះរហូតដល់ពាក់កណ្តាលខែកញ្ញា ដើម្បីស្វែងរកអ្នកទិញជនជាតិអាមេរិកម្នាក់ ឬត្រូវបានហាមឃាត់នៅក្នុងប្រទេសអាមេរិក។ លោកក៏បានចេញបទបញ្ជាស្រដៀងគ្នាសម្រាប់ កម្មវិធីសេវាកម្មផ្ញើសារចិន WeChat ផងដែរ។

 

សាច់រឿងនេះមានការពាក់ព័ន្ធជាច្រើនជាមួយគ្នា។ ក្រុមហ៊ុន Microsoft ត្រៀមចំណាយប្រហែល ៥០ ពាន់ដលានដុល្លារ សម្រាប់កម្មវិធីមួយនេះ ដែលត្រូវបានប្រើដើម្បីមើលវីដេអូខ្លីៗ កំប្លែង ដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ផ្សេងទៀត។ បច្ចុប្បន្ន កម្មវិធីនេះមានអ្នកប្រើប្រាស់អាមេរិក ១០០ លាននាក់ និងអ្នកវិភាគជឿជាក់ថា វាអាចរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះឆាប់ៗនេះវានឹងមានតម្លៃ ២០០ ពាន់លានដុល្លារ។ រដ្ឋបាល Trump ចង់ហាមឃាត់កម្មវិធីនេះ ព្រោះវាជឿជាក់ថា ម្ចាស់ជនជាតិចិនរបស់កម្មវិធីអាចនឹងសហការជាមួយរដ្ឋាភិបាលចិន ដែលអាចប្រើវេទិកានេះសម្រាប់ចារកម្ម ឬផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគំរាមកំហែងដល់សន្តិសុខជាតិ។ ប្រសិនបើក្រុមហ៊ុន Microsoft និង TikTok មិនអាចបើកចរចាទិញលក់នេះបានទេនៅពាក់កណ្តាលខែកញ្ញា ប៉ុន្តែ Trump ចង់ឱ្យមានការទិញលក់កម្មវិធីនេះក្នុងពេលឆាប់ៗ។

វាជាការបត់បែនដែលមិនអាចប្រកែកបាននៅក្នុងចន្លោះការទូតរយៈពេលបួនឆ្នាំរបស់រដ្ឋបាល Trump ជាមួយទីក្រុងប៉េកាំង ហើយលោក Trump បានដាក់សម្ពាធដល់ប្រទេសដទៃទៀតក្នុងការរាប់អានជាមួយប្រទេសចិន។
ទោះយ៉ាងណា ក្រុមអ្នករិះគន់បារម្ភថា ការប៉ុនប៉ងចុងក្រោយរបស់លោក Trump ក្នុងការបង្កជម្លោះជាមួយប្រទេសចិន អាចបង្កើតនូវគំរូគ្រោះថ្នាក់ និងប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យក្នុងរបៀប ដែលរដ្ឋាភិបាលព្យាយាមគ្រប់គ្រងការប្រើប្រាស់ Internet របស់ពលរដ្ឋ ដែលនឹងត្រូវបានអបអរសាទរដោយមេដឹកនាំនៃប្រទេស ដែលប្រជាធិបតេយ្យកំពុងដើរថយក្រោយ។

លោក Nanjala Nyabola អ្នកនិពន្ធ និងជាអ្នកវិភាគនយោបាយជំនាញខាងនយោបាយក្នុងយុគសម័យឌីជីថល បាននិយាយថា “ការរឹតត្បិត Internet និងការជ្រៀតជ្រែក ប្រជាជនក្នុងការរិះគន់រដ្ឋាភិបាល ធ្លាប់កើតឡើងក្នុងប្រទេសជាច្រើននៅលើពិភពលោកទេ។ វាបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា អ៊ីរ៉ង់ និងនៅតំបន់ផ្សេងៗគ្នានៃទ្វីបអាហ្វ្រិក។ អ្វី ដែលប្រជាជនកំពុងតស៊ូដើម្បីការពិត កំពុងកើតឡើងនៅសហរដ្ឋអាមេរិក។ នៅពេលប្រទេសមួយ ដូចជាសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើឱ្យគំនិតលទ្ធិប្រជាធិបតេយ្យបាត់បង់ វានឹងបើកទ្វារឱ្យប្រទេសដទៃទៀតធ្វើដូចគ្នា”។

នេះមើលទៅដូចជាការវិភាគលទ្ធិប្រជាធិតេត្យយ៉ាងខ្លាំដំបូង ដែលបានផ្តល់ឱ្យការប្រៀបធៀបនៅក្នុងប្រទេសអ៊ីរ៉ង់ និងអាហ្រ្វិកដែលជាកន្លែងដែលមនុស្សត្រូវបានចាប់ខ្លួនពីបទបង្ហាញការប្រឆាំងតាម Internet។ អ្វី ដែលលោកTrump កំពុងនិយាយគឺការដកវេទិកាជាក់លាក់ចេញពី Internet របស់អាមេរិក។វាជាការពិតដែលថា រឿងនេះកំពុងកើតឡើងនៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលវិធានការណ៍របស់លោក Trump កំពុងធ្វើឱ្យមនុស្សលើពិភពចាប់អារម្មណ៍។ លោក Nic Cheeseman សាស្រ្តាចារ្យខាងលទ្ធិប្រជាធិបតេយ្យនៅសាកលវិទ្យាល័យ Birmingham បានមានប្រសាសន៍ថា “រាល់ពេលដែលមេដឹកនាំលោកខាងលិចកាត់បន្ថយការបញ្ចេញមតិដោយសេរី និងភាពគ្មានហេតុផលកើតឡើង បុព្វហេតុនៃសេរីភាពស៊ីវិលត្រូវបានបំផ្លាញ។ វាធ្វើឱ្យមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលដែលកំពុងស្វែងរកការរឹតត្បិតលើបណ្តាញសង្គមនៅក្នុងប្រទេសអ៊ីរ៉ង់ ទួរគី និងតង់ហ្សានី ដើម្បីបិទសំលេងរិះគន់។

ថាតើលោក Trump មានហេតុផលល្អ ឬអត់ ខណ៖ Cheeseman វិភាគថា TikTok បើកចំហដើម្បីជជែកវែកញែក។ TikTok ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនចិនមួយ ដែលមានឈ្មោះថា ByteDance។ TikTok មិនដំណើរការនៅក្នុងប្រទេសចិនទេ ហើយក្នុងករណីអាមេរិក TikTok នៅតែអះអាងថា ទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេនៅខាងក្នុងសហរដ្ឋអាមេរិក។
លោក Nyabola ជឿជាក់ថា បញ្ហាលើកម្មវិធី TikTok និងផលវិបាកនេះ វាអាចមានចំពោះលទ្ធិប្រជាធិបតេយ្យអាមេរិក ក្នុងបរិបទនៃការកាន់តំណែងរបស់លោក Trump បួនឆ្នាំ។ “ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ Trump អ្វីដែលធ្លាប់ត្រូវបានហាមឃាត់បានក្លាយជារឿងធម្មតា។ វាបានជ្រៀតជ្រែកជាមួយស្ថាប័ន ដូចជាការិយាល័យអគ្គរដ្ឋអាជ្ញាទាក់ទងនឹងការស៊ើបអង្កេតលើប្រធានាធិបតី។ តើអ្វីដែលមើលទៅប្រទេសដែលចង់បំបិទមាត់អ្នករិះគន់ ដើម្បីបិទការរិះគន់រដ្ឋាភិបាល៕

រដ្ឋសភា និងក្រសួងទេសទេសចរណ៍ពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាចំពោះវិស័យទេសចរណ៍ក្នុងបរិបទវិបត្តិសេដ្ឋកិច្ចសកល

ដោយវុត្ថា

ភ្នំពេញ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងក្រសួងទេសចរណ៍ បានចាប់ផ្តើមពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាចំពោះវិស័យទេសចរណ៍ក្នុងវិបត្តិជំងឺ Covid-19 ខណៈដែលវិស័យទ្រទ្រងសេដ្ឋកិច្ចជាតិមួយនេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

កិច្ចពិភាក្សារួមគ្នា ស្តីពីវិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០នេះ។

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពការវិវត្តថ្មីៗ និងឥតឈប់ឈរនៃការរីករាលដាលជំងឺកូវីដ១៩ ដែលបាន និងកំពុងបន្តជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ មិនថាការប្រឈមលើវិស័យទាំងមូល និងការលំបាកនានារបស់ប្រតិបត្តិករក្នុងឧស្សាហកម្មនេះ ។

គណៈកម្មការទី៧ ក្នុងនាមជាសេនាធិការជូនរដ្ឋសភា ដែលទទួលបន្ទុកលើវិស័យទេសចរណ៍ផ្ទាល់ មានការយកចិត្តទុកដាក់ តាមដាន ពិនិត្យលើសកម្មភាពនានាដែលក្រសួងទេសចរណ៍បាន និងកំពុងអនុវត្ត ហើយឈានដល់ការជួបប្រជុំរវាងគណៈកម្មការទី៧ និងក្រសួងទេសចរណ៍ នាព្រឹកថ្ងៃនេះ ដើម្បីពិនិត្យ ពិភាក្សារួមគ្នាអំពីវិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ច និងរោគរាតត្បាតទូទាំងសកលលោកដោយសារមកពីជំងឺកូវីដ-១៩ បានបង្កការគំរាមកំហែងយ៉ាងខ្លាំងមកលើការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ នៃប្រវត្តិសាស្ត្ររបស់ខ្លួន។

វិស័យបីដែលរងការប៉ះទង្គិចខ្លាំងជាងគេ គឺគឺវិស័យទេសចរណ៍ ឧស្សាហកម្មផលិតសម្រាប់នាំចេញ និងវិស័យសំណង់ មានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃចំនួន ៣៩,៤ភាគរយ នៃការងារសរុប នៅក្នុងឆ្នាំ២០១៩។

ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចរបស់កម្ពុជាទំនងជានឹងថមថយកំណើនខ្លាំងមែនទែនដែលមិនធ្លាប់មានតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយខ្លាំងធ្លាក់រហូតដល់កម្រិតរវាង -១ភាគរយ ក្នុងសេណារីយោគោល និង -២,៩ ភាគរយ ក្នុងសេណារីយោដែលទាបបំផុត។

ភាពក្រីក្រអាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលប្រឡូកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ការទិញលក់ដុំនិងរាយ, វិស័យកាត់ដេរ, ផ្នែកសំណង់, ពាណិជ្ជកម្ម, ឬ ក្នុងឧស្សាហកម្មផលិត ក្នុងករណីបើពួកគាត់បាត់បង់ចំណូលអស់ ៥០ភាគរយ ក្នុងរយៈពេលប្រាំមួយខែជាប់គ្នា៕

Balactan បានក្លាយជា​ផលិតផល​ឈានមុខ​គេ​លើ​ការផ្គត់ផ្គង់​ទឹកដោះគោ​ម្សៅគ្មាន​ជាតិ​សណ្ដែក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ម្សៅ​ទឹកដោះគោ បា​ឡាក់​តាន់ នូ​ទ្រី​សិន ដែល​ផលិត​ដោយ​សាជីវកម្ម​ផ្នែក​ចំនីអាហារ​របស់​ប្រទេស​អេ​ស្ប៉ា​ញ ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​ចង្វាក់​ផលិតកម្ម និង​ការអភិវឌ្ឍន៍​ស្រាវជ្រាវ​លើ​គ្រប់​ផលិតផល​របស់ខ្លួន រហូត​ក្លាយជា​ម៉ាក​សញ្ញា​ឈានមុខ ឈរ​នៅ​លំដាប់​លេខ១ នៅ​ទ្វីបអឺរ៉ុប ជាពិសេស​ការផ្គត់ផ្គង់​ប្រភេទ​ទឹកដោះគោ​ម្សៅ​សំរាប់​ទារក​ដែល​គ្មាន​ជាតិ​សណ្តែក។

ទឹកដោះគោ​ម្សៅ បា​ឡាក់​តាន់ ព្រី​មៀម​ហ្គោល (Balactan Premium Gold) គឺជា​ទឹកដោះគោ​ម្សៅ ដែលមាន​រូបមន្ត​ឈានមុខ​គេ ដោយ​រួមបញ្ចូល​នៅ ជីវជាតិ​ចិញ្ចឹម ដែល​បំពេញ​នូវ តំរូវការ​នៃ​ការលូតលាស់ ទៅតាម​វ័យនីមួយៗរបស់​កុមារ។

អគ្គនាយិកា​ក្រុមហ៊ុន MYSL C, Ltd លោកស្រី​ថេ​ង សុខលី បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ថា ចំណុចខ្លាំង​របស់​ទឹកដោះគោ​ម្សៅ បា​ឡាក់​តាន់ ព្រី​មៀម​ហ្គោល គឺមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ឈរ​នៅ​លំដាប់​កំពូល​នៅក្នុង​ទ្វីបអឺរ៉ុប ដោយបាន​ទទួលស្គាល់​ពី​ស្ថាប័ន និង​អង្គការ​សុខភាព​ជាច្រើន រហូត​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព និង​គុណសម្បត្តិ នៃ​ផលិតផល​រហូតដល់​ចំនួន៧ផ្សេងគ្នា​រួមមាន​ដូចជា

វិញ្ញាបនបត្រ​បញ្ជាក់​ពី ផលិតផល១ ក្នុងចំណោម​ផលិតផល១០៥១ លើ​ពិភពលោក ដែល​រាប់បញ្ចូល​ជា ផលិតផល សរីរាង្គ​ក្នុង​សហគមន៍​អឺរ៉ុប (BE-BIO-01)។វិញ្ញាបនបត្រ​ទទួលស្គាល់​ពី កំរិត​អនុវត្ត​ល្អ​បំផុត​តាម​ស្តង់ដារ សុវត្ថិភាព​ចំនីអាហារ​ពិភពលោក។

វិញ្ញាបនបត្រ​ស្តង់ដារ សុវត្ថិភាព​ចំនីអាហារ ពិភពលោក ដែល​ទទួលស្គាល់​លើ​សាវ​នក​ម្ម សុវត្ថិភាព​ចំនីអាហារ​ដែល​ផ្តោត លើ​គុណភាព នៃ​ចង្វាក់​ផលិតកម្ម និង ផលិតផល។

វិញ្ញាបនបត្រ​បញ្ជាក់​ពី​កំរិត​និង​គុណភាព វត្ថុ​ធា​ត​ដើម ក្នុង​កំរិត AA*។ វិញ្ញាបនបត្រ​បញ្ជាក់​ពី​សុវត្ថិភាព​ចំនីអាហារ ដោយ​យោងទៅលើ​ការវិភាគ និង​គ្រប់​គ្រង់​ពី​ជីវសាស្ត្រ ជាតិគីមី ផលប៉ះពាល់​ពី​វត្ថុធាតុដើម ចង្វាក់​ផលិតកម្ម ការចែក​ចាយ និង ផលិតផល​សំរេច។

វិញ្ញាបនបត្រ​បញ្ជាក់​ពី​ទទួលស្គាល់ គុណភាព​នៃ​ប្រពន្ធ​គ្រប់​គ្រង់។ វិញ្ញាបនបត្រ​បញ្ញា​ក់​ពី​ការទទួលស្គាល់​ពី​ការ​គ្រប់​គ្រង់ ផលប៉ះពាល់​លើ​បរិស្ថាន ក្នុងអំឡុងពេលភ្លាមៗ ឬ​នាពេល​អនាគត (រាប់បញ្ចូល​តាំងពី​ប្រតិបត្តិ​ការផលិត រហូតដល់​ផលិតផល​សំរេច)។

លោកស្រី​ថេ​ង សុខលី​បាន​បញ្ជាក់ថា “អ្វីដែល​ពិសេស និង​កាន់តែ​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព ខួរក្បាល ប្រាជ្ញារ​ស្មារតី និង​រាងកាយ គឺ​វត្ថុធាតុដើម​ចាំបាច់​ដែល​បាន​ចំរាញ់​ចេញពី​ប្រភេទ​បន្លែ ផ្លែឈើ​សរីរាង្គ​មិនមាន​សារធាតុ​អវិជ្ជមាន ដល់​គុណភាព និង​បរិស្ថាន” ។

មាន​សារធាតុ Prebiotic ជំនួយ​ដល់​ការលូតលាស់​បាក់តេរី​ល្អ ក្នុង​ពោះវៀន ដែល​ជួយ​អោយ​ការ​ស្រូបយក​សារធាតុចិញ្ចឹម​បានល្អ និង​ងាយ​បន្ទោ​របង់ រួម​ជាមួយនឹង​សារធាតុ Nucleotides ជំនួយ​ដល់​ការបង្កើត​នៅ​កោសិការ​សរីរាង្គ (ឌី​អេ​ន​អេ និង អរ​អេ​ន​អេ)។ នៅក្នុង​វត្ថុធាតុដើម​មិនមាន​សារជាតិ​ប្រេងដូង (Palm Oil Free) ជួយ​អោយ​កុមារ​ស្រូបយក ឌី​អេ​ច​អេ និង​កាល់ស្យូម​បាន​កាន់តែ​ប្រសើរ កាត់បន្ថយ​អត្រា​ជំងឺ​ពុក​ឆ្អឹង​នា​ថ្ងៃ​អនាគត និង​ជួយ​អោយ​ស្រួល​បន្ទោ​របង់ មាន​ជាតិ Taurine ជួយ​ទ្រទ្រង់​ដល់​ការលូតលាស់ ខួរក្បាល ភ្នែក និង​បេះដូង។

មាន DHA ជួយ​ដល់​ការលូតលាស់​ខួរក្បាល​និង​ប្រាជ្ញា​ស្មារតី ហើយ​ថែមទាំង​មាន Calcium ជំនួយ​ដល់​ការ​លូត​កម្ពស់​យ៉ាង​ល្អប្រសើរ៕

អាគារ​ការិយាល័យ​ថ្មី​ចំនួន៦ បាន​ឈានចូល​ទីផ្សារ​ជួល​នៅ​កម្ពុជា ខណៈ​តម្លៃជួល​បាន​ធ្លាក់ចុះ

ដោយ៖ ប៊ី

ភ្នំពេញៈ អាគារ​ការិយាល័យធំៗចំនួន៦ ត្រូវបាន​សាងសង់​បញ្ចប់​ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២០ បើទោះបី​អាត្រា​ជួល​ការិយាល័យ​ធ្លាក់ចុះ៤,៥ ភាគរយ នៅ​ត្រីមាស​ទី២ ឆ្នាំ២០២០ ដែល​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគារ​ការិយាល័យ​ជួល នៅ​បន្ត​កើនឡើង​រហូតដល់​ជិត៦០,០០០ម៉ែត្រការ៉េ​រហូតដល់​ចុងឆ្នាំ​នេះ។

យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា គម្រោង​ការិយាល័យ​ជួលថ្មីៗចំនួន៥ រួមមាន​គម្រោង​ការិយាល័យ Grade B មាន១គម្រោង និង​គម្រោង Grade C មាន​ចំនួន៤ គម្រោង ត្រូវបាន​បញ្ជ​ប់​នៅក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២០នេះ ខណៈ​គម្រោងកា​រិ​យោ​ជួល​សហកម្ម​សិទ្ធ១ បានបញ្ចប់​នៅ​ត្រីមាស​ទី២នេះ។

តម្លៃ​ជួល​ការិយាល័យ Grade B នៅ​តំបន់​ពាណិជ្ជកម្ម ធ្លាក់ចុះ៣,១ភាគរយ ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស​ទី១ ខណៈ​តម្លៃ​ជួល​ការិយាល័យ Grade B នៅក្រៅ​តំបន់​ពាណិជ្ជកម្ម​ធ្លាក់ចុះ២,៩ភាគរយ។

ផ្ទុយទៅវិញ តម្លៃ​ជួល​ការិយាល័យ Grade C នៅ​តំបន់​ពាណិជ្ជកម្ម មាន​កើនឡើង ៨.០ភាគរយ នៅក្នុង​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស​ទី១ ហើយ​តម្លៃ​ជួល​ការិយាល័យ Grade C នៅក្រៅ​តំបន់​ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ។

របាយការណ៍​បានឱ្យដឹងថា អ្នក​ជួល​ដែលមាន​ស្រាប់ នៅតែមាន​បំណង​បន្ត​ការជួល​របស់​ពួកគេ ហើយ​រំពឹងថា​ការផ្គត់ផ្គង់​ការិយាល័យ​ជួល​ថ្មី ដែលមាន​ទំហំ ៥៩,០០០ ម៉ែត្រការ៉េ​នឹង​ចូលមកក្នុង​ទីផ្សារ​នៅ​ចុងឆ្នាំ២០២០នេះ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បាន​ប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ដោយសារតែ​វិបត្តិ​នៃ​ជំងឺឆ្លង ចាប់តាំងពី​ពាក់កណ្តាល​ត្រីមាស​ទី១ ឆ្នាំ២០២០ ទីផ្សារ​នៃ​ការជួល​អាគារ​ការិយាល័យ​ត្រូវបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។

លោកស្រី​បន្តថា “ទីផ្សារ​នៃ​ការជួយ​អាគារ​ការិយាល័យ នៅក្នុង​ត្រីមាស​ទី១ឆ្នាំនេះ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ប៉ុន្តែ​នៅត្រឹម​ដើម​ត្រីមាស​ទី២ ហាក់​មាន​ភាព​ងើប​ឡើងវិញ​បន្តិច ដោយសារតែ​ការគ្រប់គ្រង​នៃ​ការ​រាលដាល នៃ​ជំងឺឆ្លង​របស់​រដ្ឋាភិបាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​ម្ចាស់​អាគារ​មួយចំនួន បាន​ប្រើ​យុទ្ធសាស្ត្រ​បញ្ចុះតម្លៃ ដើម្បី​ជួយ​សម្រាល​ដល់​អតិថិជន​ចាស់ និង​ឈោង​ចាប់យក​អតិថិជន​ថ្មី” ។

លោកស្រី​អាន សុធី​តា​បាន​បន្តទៀតថា បច្ចុប្បន្ននេះ តាម​ការមើល​ពី​ភាពជាក់ស្ដែង ទីផ្សារ​ជួល​អាគារ​ការិយាល័យ ហាក់​មាន​ភាពល្អប្រសើរ​ជាង​ពេលមុន​បន្តិច ហើយក៏​ល្អ​ជាង​ទីផ្សារ​ជួល ទីតាំង​លក់រាយ​នៅតាម​បណ្តា​ផ្សារ​នើ​ប​ផងដែរ ដែល​គេ​រំពឹងថា នឹង​កាន់​តែមាន​ស្ថាន​ភាពល្អ​ជាង​នេះ​នៅ​ត្រីមាស​បន្ទាប់ ជាពិសេស​នៅ​ដើមឆ្នាំ​ក្រោយ ខណៈដែល​ការ​ភាពភ័យខ្លាច នៃ​ការឆ្លង​ជំងឺ​ត្រូវបាន​កាត់បន្ថយ ហើយ​ការគ្រប់គ្រង​ស្ថាន​ការ​របស់​រដ្ឋាភិបាល​កាន់តែ​ទទួលបាន​លទ្ធផល​វិជ្ជមាន” ៕

វិស័យ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​សែន​សុខ​នៅតែមាន​តម្រូវការ​ខ្ពស់់

ដោយ វុត្ថា

ភ្នំពេញៈ  វិស័យ​អចលនទ្រព្យ​ន វិស័យ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​នៅក្នុង​ខណ្ឌ​សែន​សុខ និង​នៅតាម​បណ្តា​ទីកន្លែងផ្សេងៗទៀត​របស់​ទីក្រុង​ភ្នំពេញ នៅតែមាន​សក្តានុពល​ខ្ពស់ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កំណើន​វិស័យ​អចលនទ្រព្យ​នៅតែមាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្គត់ផ្គង់​សម្រាប់​កំណើន​នូវ​ប្រជាពលរដ្ឋ​ន​ខ្មែរ និង​បណ្តាជន​ជាតិ​បរទេស។

លោក​បន្ថែមទៀតថា ដោយឡែក​មនុស្ស​ជាច្រើន នៅតែ​មិនអាច​មើលរំលង​បាន​នោះ​គឺ​តំបន​ខាងជើង ឈាង​ខាងលិច​របស់​រាជធានី​ភ្នំពេញ​ជាពិសេស ម្តុំ​ខណ្ឌ​សែន​សុខ បាន​នឹង​កំពុងធ្វើការ​អភិវឌ្ឍន៍​លំនៅឋាន និង​អគារខ្ពស់ៗជាច្រើន។

លោក​បញ្ជាក់ថា “ការណ៍​នេះ​បានធ្វើឱ្យ​តម្លៃ និង​កំណើនសេដ្ឋកិច្ច ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ទីក្រុង​ភ្នំពេញ ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង និង​បាន​នឹង​កំពុង​រីកលូតលាស់​តាមរយៈ​ការអភិវឌ្ឍន៍​គម្រោងធំៗដូចជា គម្រោង​ផ្សារ​ទំនើប​អេ​អន គម្រោង​អភិវឌ្ឍន៍​ជីបម៉ុង គម្រោង​វិមាន​ភ្នំពេញ គម្រោង​អង្គរ​ភ្នំពេញ និង​គម្រោងផ្សេងៗទៀត​ជាច្រើន” ។

លោក​បញ្ជាប់​បន្ថែម​ទៀ​ថា កំណើន​ទាំងអស់នេះ បាននិងកំពុង​រុញច្រាន​ដល់​ការ​ផ្គត់​ផ្គត់​លំនៅឋាន នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​កំណើន​នេះ​នៅតែ​បន្ត​រីកចំរើន​បន្ថែមទៀត និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បំរើ​ដល់​ការផ្គត់ផ្គង់ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុ​ធីតា​ឱ្យដឹង​ដែរ​ថា តំបន់​សែន​សុខ បាននិងកំពុង​អភិវឌ្ឍន៍​យ៉ាងខ្លាំង លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ពី​សំណាក់​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដែល​ក្នុងនោះ​វិស័យ​អចលនទ្រព្យ និង​សំណង់​បានបង្ហាញ​ពី​ភាពលេច​ធ្លោ​ជាងគេ​ផងដែរ។

លោកស្រី​បាន​បញ្ជាក់ថា “ខណ្ឌ​សែន​សុខ បានក្លាយ​ទៅជា​តំបន់​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់ ក្នុង​វិស័យ​សំណង់​លំនៅដ្ឋាន​កម្រិត​មធ្យម និង​កំពុង​ឈានទៅរក​កម្រិត​ខ្ពស់​ជាបណ្ដើរៗ ហើយ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​ជាស្រេច ក្នុង​ទទួលយក​វត្តមាន​ថ្មី​នៃ​វិស័យ​ខុន​ដូ ដែល​កំពុងមាន​តម្រូវការ​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ” ។

ខណ្ឌ​សែន​សុខ គឺជា​តំបន់​ដែលមាន​សក្ដា​នុព​ខ្ពស់ សម្រាប់​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម ជាក់ស្ដែង​បច្ចុប្បន្ន​ក្រៅពី​ជា​តំបន់ ដែល​ប្រមូលផ្តុំ​ទៅ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ក៏មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗ ដូចជា​ផ្សារ​ទំនើប AEON2 ផ្សារ Makro ផ្សារ Global House ផ្សារ​ទំនើប​ជីបម៉ុង មណ្ឌល​វិមាន​សែន​សុខ រួមជាមួយ​នឹង​អាគារ​ពាណិជ្ជកម្ម​អន្តរជាតិ​មួយចំនួនទៀត ដែល​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ នៅក្នុង​តំបន់​នេះ កាន់​តែមាន​សក្តានុពល​ខ្ពស់៕

ការសាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​តំបន់​រង្វង់​មូល​ចោមចៅ​សម្រេចបាន​ជាង ៤៤ភាគរយ​ហើយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គិត​ត្រឹម​ដើម​សប្ដាហ៍​នេះ គម្រោង​ស្ថាបនា​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ត្រង់​រង្វង់​មូល​ចោមចៅ សម្រេចបាន​លទ្ធផល​ជាង៤៤ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​ទាំងស្រុង​នៅត្រឹម​ចុងឆ្នាំ២០២១ ខាងមុខនេះ។

តាម​ការ​ឱ្យដឹងពី​សំណាក់​មន្ត្រី​ជំនាញ បច្ចេក​ប្រចាំការ​នៅ​ការដ្ឋាន​សាងសង់​បានបញ្ជាក់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ​ថា សំណង់​ផ្លូវថ្នល់​នៅ​ចំណុច​បំបែក​ចោមចៅ​ផ្នែក​ផ្លូវ​ក្រោម​ដី ស្ថាបនា​បាន​ច្រើន​ដែល​ស្ទើរតែ​បញ្ចប់​ទាំងស្រុង ហើយនឹង​បន្ត​សាងសង់​ស្ពាន​អាកាស​បន្តទៀត ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការធ្វើ​ចរាចរណ៍ ពិសេស​កាត់បន្ថយ​ភាព​កកស្ទះ។

លោក​បាន​បញ្ជាក់ថា “ពេលនេះ​ក្រុម​ជំនាញ​កំពុង​មមាញឹក ក្នុងការ​ស្ថាបនា​គម្រោង​នេះ​ឱ្យ​ហើយ​តាម​ផែនការ បើទោះបីជា​រដូវវស្សា​ឈានចូល​មកដល់ ដែល​បង្កឱ្យមាន​ផលប៉ះពាល់​នូវ​ដំណើរការ​ស្ថាបនា​បន្តិច​មែន ប៉ុន្ដែ​មិនមែនជា​ឧបសគ្គ​ដល់​ការសាងសង់​នោះទេ ដោយ​ខាង​មន្ទីរ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ការងារ​នេះ​រួចរាល់​តាម​ការកំណត់” ។ លោក​បន្តថា “ក្រោយពេល​ឡើង​ផុត​ផ្លូវ​ក្រោម​ដី​ទៅ យើង​នឹងមាន​ភាព​ធូ​ស្រា​លហើយ ដោយ​មិនមាន​ភាពលំបាក​អ្វី​ទៀត​នោះទេ” ។

ចេញ​ផុតពី​ចំណុច​ហ្នឹង​ទៅ យើង​នឹងមាន​ភាពងាយស្រួល និង​មានការ​លំបាក​ខ្លះ​នៅ​ផ្លូវ​ក្រោម​ដី​ពេល​មេឃ​ភ្លៀង។ នៅក្នុង​គម្រោង​នេះ ផ្លូវ​ក្រោម​ដី គឺជា​ផ្លូវ​កោង​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ៤ មាន​ប្រវែង​សរុប១៣០ម៉ែត្រ មាន​ទទឹង៨,៥ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែលមាន២គន្លង​សម្រាប់​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត។

ចំណែក​ផ្លូវ​ក្រោម​ដី​មួយទៀត  ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ប្រវែង​សរុប៤៧០ម៉ែត្រ មាន​ទទឹង៨,៥ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត” ។

ជាមួយគ្នានេះ គម្រោង​នេះ​នឹងមាន​ស្ពាន​អាកាស​ចំនួន៣ខ្សែ​បន្ថែមទៀត ដែលមាន​ស្ពាន​អាកាស​មេ​ទី១ ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវជាតិ​លេខ៣ ដោយមាន​ប្រវែង​សរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ មាន​ចរាចរ​ចំនួន​ពីរ​គន្លង​ទៅ និង​ចំនួន​ពីរ​គន្លង​មក។

ស្ពាន​អាកាស​ទី២ គឺ​បំបែក​ចេញពី​ស្ពាន​អាកា​សមេ​ទី១ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង សម្រាប់តែ​ចរាចរណ៍​មួយ​ទិស​ប៉ុ​ណ្ណះ ដោយ​មួយ​គន្លង​សម្រាប់​ថយ​ន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប២០២ម៉ែត្រ និង​មាន​ទទឹង៥,២៥ម៉ែត្រ។

ចំណែក​ស្ពាន​ទី៣ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ៣ មាន​ប្រវែង​សរុប២០៦ម៉ែត្រ មាន​ទទឹង៥,២៥ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត៕

ចំណេះដឹង! តើ​ជំនួញ​អចលនទ្រព្យ​មាន​ប៉ុន្មាន​ប្រភេទ?

ដោយ​វុត្ថា

ភ្នំពេញៈ «ជំនួញ​អចលនទ្រព្យ» ជាការ​បង្កើត​ប្រាក់ចំណូល​ពី​ការលក់ ការជួល និង​ប្រតិបត្តិ​ការអភិវឌ្ឍន៍​ដីធ្លី លំនៅឋាន និង​អគារផ្សេងៗឱ្យ​កើតជា​ប្រាក់ចំណូល។

ប្រភេទ​នៃ​ជំនួញ​អចលនទ្រព្យ ការធ្វើ​ជំនួញ​អចលនទ្រព្យ មាន​ទម្រង់​ច្រើនយ៉ាង ហើយ​លក្ខណៈ​នៃ​ជំនួញ​នេះ យើង​អាចបែងចែក​ជា៣ប្រភេទធំៗដូចជា ៖

១-ការលក់ដូ​ទូទៅ

ការទិញ-លក់​អចលនទ្រព្យ គឺជា​ការទិញ-លក់​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការទិញ-លក់​នៃ​អាជីវកម្មផ្សេងៗដែរ ដូចជា​ការទិញ​ហើយ​លក់​វិញ ។ តម្លៃតបស្នង​ដែល​បានមក​វិញ គឺជា​ប្រាក់ចំណេញ។ ការទិញ-លក់​ក្នុង​ជំនួញ​អចលនទ្រព្យ​តាមច្បាប់​កំណត់ គឺត្រូវធ្វើ​ជា​សៀវភៅ ឬ​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ដូចជា សំបុត្រ​កម្មសិទ្ធិ​ដីធ្លី​ជា​ឯកសារ​កម្មសិទ្ធិ ដើម្បី​បញ្ជាក់​ពី​អ្នកកាន់កាប់​កម្មសិទ្ធិ​ដី ពីព្រោះ​អចលនទ្រព្យ​ជា​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ​ខ្ពស់ ដូច្នេះ ត្រូវតែ​ភ្ជាប់​មក​ជាមួយនឹង​ឯកសារ​ច្បាប់ ដើម្បី​មិនឱ្យ​កើត​បញ្ហា​នៅ​ថ្ងៃក្រោយ។

២-ការជួល

លក្ខណៈ​នៃ​ការជួល​មានដូចជា ការជួល​បន្ទប់​ស្នាក់នៅ អា​ផាត​មិន លំនៅឋាន អាគារ​ពាណិជ្ជកម្ម ការិយាល័យ ឬ​ការជួល​ដី​ទំនេរ គឺជា​ការធ្វើ​ជំនួញ​អចលនទ្រព្យ។ការវិនិយោគទុន ឬ​ទិញ​អគារ និង​ទិញ​ដី​ទំនេរ រួច​យកមក​ជួល​នោះ នឹងធ្វើ​ឱ្យ​កើត​ប្រាក់ចំណូល​យ៉ាង​ទៀងទាត់។

៣-ជើងសា​អចលនទ្រព្យ

ជើងសារ​អចលនទ្រព្យ គឺជា​អាជីព ដែល​មនុស្ស​ភាគច្រើន​ធ្លាប់​ស្គាល់ ដូចជា ជា​ជើងសា​រទិញ-លក់​ដី ផ្ទះ ឬ រថយន្ត ដែល​ភាគច្រើន​យក​ធ្វើជា​មុខរបរ​បន្ថែម ។ ការទិញ-លក់​មួយលើកៗ អាចធ្វើឱ្យ​ជើងសា​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ដែល​អាស្រ័យទៅលើ​សមត្ថភាព។

សរុបមក ទិដ្ឋភាព​ទូទៅ​នៃ​ជំនួញ​អចលនទ្រព្យ គឺជា​ការបង្កើត​ប្រាក់ចំណូល​ពី​ការលក់ ការជួល​លំនៅឋាន និង​ដី​ទំនេរ ដើម្បី​ទទួលបាន​ប្រាក់ចំណូល តាម​រូបភាពផ្សេងៗ រួមទាំង​ការធ្វើជា​ឈ្មួញកណ្តាល​ផងដែរ។ អចលនទ្រព្យ គឺ​មិនចាំបាច់​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ហើយក៏​មិន​សំដៅលើ​អ្នកមាន​ទ្រព្យសម្បត្តិ ឬ​អ្នកមាន​លុយ​សម្រាប់​វិនិយោគទុន​នោះទេ ដែល​អាចធ្វើ​វា​បាន។

នៅពេល​ខ្លះ ការធ្វើជា​ជើងសា​ទិញ-លក់​ដី គឺជា​ការចាប់​ខ្លា​ដោយ​ដៃទទេ មានន័យថា អ្នក​មិនចាំបាច់​មាន​ទុនវិនិយោគ​ទេ។ ប្រសិនបើ​អ្នកមាន​ទុន​តិចតួច ឬ​គិតថា ចង់​ប្រកប​អាជីវ​កម្មនេះ ការដាក់ទុន​ក្នុង​វិស័យ​អចលនទ្រព្យ គឺជា​ជម្រើស​មួយទៀត​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត៕

សេវាស្នាក់នៅរយៈពេលខ្លីក្នុងខេត្តកែបត្រូវបានកក់ទុកអស់សម្រាប់ឱកាសថ្ងៃឈប់សំរាក់ថ្ងៃខាងមុខនេះ និងគ្រោងអនុញ្ញាតឱ្យបោះតង់បន្ថែម

ដោយ ៖ វុត្ថា

កែប ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានអះអងថា មានតម្រូវការខ្ពស់លើសពីការរំពឹងទុក សម្រាប់ការផ្គត់ផ្គង់សេវាស្នាក់នៅរយៈពេលខ្លីរបស់បណ្តាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ នានានៅទូទាំងខេត្តកែប ដែលគិតនៅត្រឹមរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបានទទួលការកក់ទុកពីសំណាក់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក៏ដូចជាលក្ខណៈឯកជនអស់ទាំងស្រុងសម្រាប់ថ្ងៃឈប់សម្រាក់ខាងមុខនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះថា ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូផ្សេងៗ នៅក្នុងខេត្តជាប់តំបន់ឆ្នេរមួយនេះ ត្រូវភ្ញៀវកក់បន្ទប់ពេញអស់ហើយ សម្រាប់ឱកាសថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិនៅចុងសប្ដាហ៍នេះ។

លោកបានបញ្ជាក់ថា “ខេត្តកែបមានផ្ទះសំណាក់ និងសណ្ឋាគារជាង ៩០កន្លែង សរុបបន្ទប់ទាំងអស់មានជាង ១៣០០បន្ទប់។ បច្ចុប្បន្នបន្ទប់ដែលថ្លៃបំផុតត្រឹមជាង ២០០ដុល្លារក្នុងមួយបន្ទប់ និងទាបបំផុតចន្លោះពី ១០ទៅ ១៥ដុល្លារ អាស្រ័យលើប្រភេទបន្ទប់ ដែលខុសពីឆ្នាំមុន បន្ទប់ថ្លៃបំផុតរហូតដល់ជាង ៥០០ដុល្លារ ក្នុងមួយបន្ទប់។
លោកបន្តថា ការចុះថ្លៃនេះក៏ដោយសារការណែនាំរបស់មន្ទីរពាក់ព័ន្ធដោយសម្រួលឱ្យម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារទាំងនោះ ចុះថ្លៃបន្ទប់ក្នុងសម័យកូវីដនេះ”។

លោកបានមានប្រសាសន៍បន្តទៀតថា “ពាក់ព័ន្ធទៅនឹងការបម្រើសេវាកម្មលើផ្នែកចំណីអាហារ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចុះទៅណែនាំឱ្យម្ចាស់ហាង ដែលកំពុងប្រកបអាជីវកម្មត្រូវរៀបចំបញ្ហាអនាម័យក្នុងហាងឱ្យមានរបៀបរៀបរយ ដូចជាតម្រូវឱ្យទឹកអាល់កុល និងជែល សម្រាប់ភ្ញៀវលាងសម្អាតដៃ និងបញ្ហាតម្លៃម្ហូបអាហារ ដោយធ្វើយ៉ាងណាត្រូវមានសៀវភៅរាយមុខម្ហូប ដោយបញ្ជាក់ឱ្យច្បាស់ជាមួយតម្លៃចៀសវាងការកើតទំនាស់ផ្សេងៗជាមួយភ្ញៀវ”។

យ៉ាងណាក៏ដោយ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបក៏បានលើកឡើងផងដែរថា ចំពោះប្រជាពលរដ្ឋដែលមានបំណងមកសម្រាកលេងកម្សាន្តនៅខេត្តកែប នៅសប្តាហ៍ក្រោយនេះ នៅតែមានកន្លែងសម្រាប់ស្នាក់នៅដែរ ដោយរដ្ឋបាលខេត្តបានផ្តល់ទីតាំងសាធារណៈធំៗជាច្រើនកន្លែង សម្រាប់ឱ្យប្រជាពលរដ្ឋបោះតង់ស្នាក់នៅដោយមិនមានការគិតប្រាក់ឡើយ ជាមួយនឹងការធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់៕

GMAC ស្នើឱ្យសមាជិករបស់ខ្លួន និងអ្នកបញ្ជាទិញរៀបចំផលិតផលឡើងវិញ ក្រោយអឺរ៉ុបសម្រេចដក EBA

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានណែនាំឱ្យសមាជិកខ្លួន និងអ្នកបញ្ជាទិញអន្តរជាតិដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)ត្រូវរៀបចំផលិតផលឡើងវិញ បន្ទាប់សហភាពអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធនេះចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះតទៅ។

GMAC បានសរសេរនៅក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបស្តីពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) សម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមួយចំនួនពីកម្ពុជានឹងចូលជាធរមានចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

GMAC ថា ការរៀបចំឡើងវិញនេះ ដើម្បីផ្តល់ភាពច្បាស់លាស់អំពីខ្សែបន្ទាត់ពន្ធលើផលិតផលដែលបាត់អត្ថប្រយោជន៍ EBA និងខ្សែបន្ទាត់ពន្ធលើផលិតផលដែលបន្តទទួលបានអត្ថប្រយោជន៍ពីការមិនយកពន្ធ និងមិនមានកូតាសម្រាប់ការនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

GMAC បញ្ជាក់ថា សេចក្តីសម្រេចរបស់គណៈកម្មការកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកនេះ បានដកអត្ថប្រយោជន៍សម្រាប់បន្ទាត់ពន្ធសរុបចំនួន ៤០ (ខ្សែបន្ទាត់ពន្ធលើស្ករចំនួន ១ ខ្សែ បន្ទាត់ពន្ធលើផលិតផលធ្វើដំណើរចំនួន ៥ ខ្សែបន្ទាត់ពន្ធលើផលិតផលសម្លៀកបំពាក់ចំនួន ២៥ និងខ្សែបន្ទាត់ពន្ធលើផលិតផលស្បែកជើងចំនួន ៩) នៅកម្រិត៤ និង ៦ខ្ទង់ ដែលជាធរមានចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ ។

GMAC បន្ថែមថា សម្រាប់ខ្សែបន្ទាត់ពន្ធនៅសល់ដទៃទៀតនៅកម្រិត ៦ ខ្ទង់នៅតែទទួលបានអត្ថប្រយោជន៍រួចពន្ធ និងគ្មានកូតាក្រោមកម្មវិធី EBA ដដែលសម្រាប់ការនាំចេញពីកម្ពុជា ។

គណកម្មការសភាពអឺរ៉ុបនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចជាផ្លូវការដកប្រព័ន្ធអនុគ្រោះអន្ធ EBA ពីកម្ពុជា បន្ទាប់ពីទុកពេលឱ្យកម្ពុជាពិចារណាអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ តែយ៉ាងណាក៏សភាពអឺរ៉ុបថ្លែងថា ការសម្រេចមកនេះ មានចំនួនតែ ២០ភាគរយដែលបាននាំទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប តែយ៉ាងកម្ពុជានៅតែអាចនាចេញទៅកាន់ទីផ្សារអឺរ៉ុបក្រោមរូបភាពបង់ពន្ធ។

តែសម្រាប់មុខទំនិញចំនួន ៨០ ភាគរយទៀត របស់កម្ពុជាដែលនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនៅតែអាចទទួលបានអនុគ្រោះពន្ធ EBA ដដែល ៕