រដ្ឋបាលខេត្តសៀមរាប ព្រាងផែនការមេសម្រាប់ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥

ដោយ ៖ វុត្ថា

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងរៀបចំសេចក្ដីព្រាងផែនការមេសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់អង្គរ ធនធានធម្មជាតិបានជាអតិបរមាសំដៅទាក់ទាញភ្ញៀវទេសចរ។

លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបនៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានថ្លែងថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាព ។

លោកបន្តថា “ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តយើងនេះគឺធ្វើយ៉ាងណាឱ្យមាននិរន្តរភាព ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញជា “គោលដៅទេសចរណ៍ប្រកបដោយគុណភាព មានការគ្រប់គ្រងលើកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិបានជាអតិបរមាសំដៅទាក់ទាញភ្ញៀវទេសចរ”។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ មានចំនួន១០ជំពូក ដោយផ្អែកលើអភិក្រមគោលចំនួន២ គឺ ៖ ទី១. ការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ប្រកបដោយ គុណតម្លៃវិសេសវិសាល និងទី២. ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍ សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ។

លោកបន្តឱ្យដឹងថា ផែនការមេនេះ ក៏ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នាចំនួន៣ដែរ គឺ ៖ ទី១. សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជាសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។ ទី២. ធានាឱ្យបានផលប្រយោជន៍សេដ្ឋកិច្ច -សង្គមជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្ត្រអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និងតំបន់ជនបទ ដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ និង ទី៣. ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំ ទៅជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរ កម្រិតខ្ពស់អាច បង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន ។

លោកបញ្ជាក់ថា “វិស័យទេសចរណ៍កម្ពុជា បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ដ៏វែងឆ្ងាយ និងមានភាពបត់បែនជាច្រើន ហើយរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ហើយកម្ពុជាត្រូវបន្តខិតខំ ដើម្បីសម្រេចទិសដៅអនាគតដែលតម្រូវឱ្យមានការកំណត់មាគ៌ាដឹកនាំការអភិវឌ្ឍប្រទេសជាតិដែលគ្រប់គ្រងបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹមមានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍរបស់ខ្លួន”៕

មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មខេត្ត ៖ ស្វាយរៀង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលវិនិយោគិនទាំងអស់

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអះអាងថា ស្វាយរៀង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគទាំងអស់ក្នុងការមកបណ្តាក់ទុនវិនិយោគនៅខេត្តរបស់ខ្លួន។

ការលើកឡើងរបស់លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបែបនេះត្រូវបានធើ្វឡើងនៅក្នុងពិភាក្សាការងារជាមួយក្រុមហ៊ុន ខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខល ឯ.ក ដែលមានមានប្រភពមកពីប្រទេសចិនកាលពីថ្ងៃចុងសប្ដាហ៍ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។

លោក សុក រ៉ាដូ បានថ្លែងទៅកាន់វិនិយោគិនចិនថា “សភាពាណិជ្ជកម្មខេត្តស្វាយរៀង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ក្នុងការមកវិនិយោគនៅខេត្តស្វាយរៀង”។ លោកបានបន្តថា “វត្តមានរបស់អ្នកវិនិយោគមកកាន់ខេត្តស្វាយរៀងនឹងជួយបង្កើតឱកាសការងារដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនផលិតភាពកសិកម្មនៅក្នុងស្រុក រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន”។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនចិនខាងលើគោលបំណងក្នុងការនាំយកផលិតផលថ្នាំកសិកម្ម ដែលមានស្ដង់ដារអន្ដរជាតិចូលមកប្រទេសកម្ពុជា ពិសេសខេត្តស្វាយរៀង ដើម្បីផ្គត់ផ្គង់ជូនប្រជាកសិករក្នុងការធ្វើកសិកម្មឱ្យទទួលបានទិន្នផលខ្ពស់ និងបច្ចេសទេសត្រឹមត្រូវប្រកបដោយគុណភាព និងតម្លៃសមរម្យ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តនេះ ដែលជាខេត្តមួយក្នុងចំណោមខេត្តមានសក្ដានុពលក្នុងវិស័យកសិកម្ម។

អនុវត្តតាមគោលនយោបាយបើកទូលាយ និងការលើកទឹកចិត្តដល់វិស័យឯកជនពីរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តស្វាយរៀង មានការអភិវឌ្ឍ រីកចំរើនគួរឱ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះ ខេត្តបានទាក់ទាញការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ កន្លែង និងកំពុងដំណើរការ ៨ កន្លែង ។

លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង ធ្លាប់បានមានប្រសាសន៍ថា កាលពីសម័យមុន ខេត្តស្វាយរៀងពុំដែលមានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស ដូចបច្ចុប្បន្ននេះទេ ទើបតែសម័យតេជោ ក្រោមដំបូលនៃម្លប់សុខសន្តិភាព បានធ្វើឱ្យខេត្តស្វាយរៀងមានរោងចក្រ សហគ្រាស ជាច្រើនកន្លែង រហូតមានរោងចក្រដំឡើងរថយន្តនៅក្រុងបាវិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervior Automobile Industry Complex របស់ក្រុមហ៊ុន Deahan Auto ។

លោកបន្ថែមថា ខេត្តស្វាយរៀង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុរបចំនួន ២១៦ កន្លែង នៅក្នុងនោះរោងចក្រសហគ្រាសចំមួន ១១៣ កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ ៨ម៉ឺននាក់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

គម្រោងផ្សារទំនើបចំនួន ៩ ត្រូវបានប្រកាសពន្យាពេលដំណើរការ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គម្រោងផ្សារទំនើបចំនួន ៩ ត្រូវបានប្រកាសពន្យាពេលដំណើរការនៅក្នុងឆ្នាំ២០២០នេះ ដែលបង្កឡើងដោយការផ្ទុះឡើងនូវជំងឺ Covid-19 និងវិបត្តិសេដ្ឋកិច្ចសកលដែលនៅបន្តគំរាមកំហែង ។

របាយការណ៍របស់ក្រុមហ៊ុនភ្នាក់ងារអចនទ្រព្យ CBRE Cambodia បានចេញផ្សាយកាលពីពេលថ្មីៗនេះថា តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន បច្ចុប្បន្ននេះ មានគម្រោងផ្សារទំនើបចំនួន ៩ ស្មើទំហំផ្គត់ផ្គង់ប្រមាណ ១៥០ ០០០ ម៉ែត្រការ៉េ បានប្រកាសពន្យាពេលនៅក្នុងឆ្នាំ២០២០នេះ រួមមានផ្សារសហគមន៍ចំនួន ៣ ផ្សារទំនើបនៅក្នុងអគារពាណិជ្ចកម្មចំនួន ៣ និងផ្សារទំនើបធំៗចំនួន ៣ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចពិភពលោក។

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គម្រោងផ្សារទំនើប ដែលបានប្រកាសពន្យាពេលនេះ ស្របពេលដែលទីផ្សារនៅក្នុងវិស័យនេះទទួលរងនូវផលប៉ះពាល់ពីជំងឺ Covid-19។

លោកស្រីពន្យល់ថា “ម្ចាស់តូបជួលមួយចំនួនបានផ្លាស់ប្តូរទីតាំងរបស់ខ្លួន ដូច្នេះវានឹងបន្តទទួលរងនូវផលប៉ះពាល់ពេលមួយឆ្នាំ និងអូសបន្លាយដល់ដាច់ឆ្នាំ២០២០នេះ”។ លោកស្រីបញ្ជាក់ទៀតថា “ប្រសិនបើវិបត្តិនៃជំងឺ Covid-19 នេះនៅតែអូសបន្លាយនោះ វានឹងនៅតែបន្តជះឥទ្ធិអាក្រក់លើវិស័យមួយនេះបន្ថែមទៀត”។

យោងតាមរបាយការណ៍ ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) មានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ដែលបង្កឡើងដោយការរីករាលដាលនៃជំងឺ Covid-19 ៕

លោក ជា ឌីណា និង លោក លី សុខឆាយ បានចុះ MOU ស្តីពីកិច្ចព្រមព្រៀងក្នុងការសហការ ដាក់លក់សៀវភៅនៅក្នុង បណ្ណាល័យ អេឡិកត្រូនិក KUMNIT APP ។

នារសៀលថ្ងៃសោរ៍ ទី08 ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ លោក ជា ឌីណា ប្រធានក្រុមក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និង ជាស្ថាបនិកបណ្ណាល័យ អេឡិចត្រូនិក KUMNIT APP បានចុះកិច្ចព្រមព្រៀង ស្ដីពីការសហការដាក់លក់សៀវភៅ ជាមួយលោក លី សុខឆាយ ដែលជាសហគ្រិនខ្មែរដ៏ល្បីល្បាញមួយរូប និងជាអគ្គនាយកក្រុមហ៊ុន អិលអេសសុីជី រៀលអុីស្តេត (LSCG REAL ESTATE) ផងដែរ ។

លោក ជា ឌីណា បានប្រាប់សារព័ត៌មាន SBT News ពីគោលបំណងធំៗទាំង៣ ក្នុងការសហការមួយនេះគឺ

ទី១ គឺដើម្បីលើកទឹកចិត្ត ជម្រុញទឹកចិត្ត និង បំផុសបំផុលឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស សិស្ស និស្សិត យុវជន សហគ្រិន ក៏ដូចជាសាធារណៈជនទូទៅផងដែរ ឱ្យពួកគាត់ចាប់ផ្ដើម ស្រលាញ់ការអាន ចាប់ផ្ដើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយៈការអាន ឬ មើលសៀវភៅតាមលក្ខណៈ Digital book ដែលជួយផ្តល់នូវភាពងាយស្រួលទៅដល់អ្នកអានទូទៅដើម្បីឱ្យពួកគាត់អាចស្រាវជ្រាវសិក្សាររៀនសូត្របានគ្រប់ពេលវេលា និង គ្រប់ទីកន្លែងទាំងអស់តាមរយៈ Smart Phone របស់ពួកគាត់ ដែលវាស្របទៅនឹងភាពជឿនលឿននៃសម័យកាលបច្ចេកវិទ្យា ។

គោលបំណងទី២ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុករបស់យើងឱ្យកាន់តែទូលំទូលាយ ជាពិសេសគឺពួកគាត់ អាចមានប្រភពចំនូលមួយផ្នែកទៀត តាមរយៈការដាក់លក់សៀវភៅដែលជាស្នាដៃកម្មសិទ្ធបញ្ញារបស់ពួកគាត់ នៅក្នុងបណ្ណាល័យ អេឡិចត្រូនិក KUMNIT APP ។ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយដើម្បីឱ្យពួកគាត់មានភាពល្បីល្បាយទាំងនៅក្នុងស្រុក និង ទៅសាកលលោក ។
គោលបំណងទី៣ គឺដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជាយើងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត ។

ការរស់នៅបែបស៊ីវិល័យបានចាប់ផ្តើមនៅខណ្ឌសែនសុខ ជាមួយគម្រោងខុនដូកម្ពស់ ១១៦ម៉ែត្រ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងគម្រោងអាគារខុនដូធំៗ ដែលកំពុងបង្ហាញរូបរាងក្នុងតំបន់សែនសុខ គម្រោងអាគារខុនដូប្រណីតកម្រិតពិភពលោក Phnom Penh Galaxy Garden កម្ពស់១១៦ម៉ែត្រ នៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានក្លាយជាគម្រោងដ៏ទាក់ទាញ និងមានការចាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងអតិថិជនគួរឱ្យកត់សម្គាល់។

 

នាយកគ្រប់គ្រងទីផ្សារ និងការលក់គម្រោងខុនដូ Phnom Penh Galaxy Garden លោក លី ឡានី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា នៅពេលបច្ចុប្បន្ន ខណ្ឌសែនសុខកំពុងតែបន្តភាពរីកចម្រើនជាច្រើន ដែលក្នុងនោះមានគម្រោងខុនដូមិនក្រោម១០គម្រោងនោះទេកំពុងសាងសង់ ស្របពេលដែលគម្រោងមួយចំនួនទៀតបានបញ្ចប់ការសាងសង់ទាំងស្រុង។

លោក លី ឡានី បានមានប្រសាសន៍បន្តទៀតថា “សម្រាប់តែគម្រោងខុនដូ Phnom Penh Galaxy Garden ដែលកំពុងដំណើរការសាងសង់ពេលនេះ គឺមានទទួលបានការចាប់ពីអារម្មណ៍ពីសំណាក់អតិថិជនជាច្រើន ដែលក្នុងនោះភាគច្រើនគឺជាជនជាតិខ្មែរ និងជនជាតិចិន ខណៈដែលការផ្លាស់ប្ដូរបែបបទនៃការរស់នៅក្នុងតំបន់នេះកាន់តែមានភាពរីកចម្រើន”។

ពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូររបត់នៃការរស់នៅខាងលើនេះ លោក លី ឡានី បានបញ្ជាក់ថា “ពេលនេះប្រជាជនខ្មែរភាគច្រើនបានស្វែងយល់ពីភាពងាយស្រួលក្នុងការរស់នៅរវាងផ្ទះល្វែង ឬផ្ទះផ្ទាល់ដីដែលស្ថិតនៅតំបន់ជាយក្រុង និងការរស់នៅក្នុងខុនដូតំបន់ក្រុង ដែលកាន់តែបង្ហាញពីភាពងាយស្រួល ទាន់សម័យដល់ជីវិតរបស់ពួកគាត់”។

ការរស់នៅតាមខុនដូ មានភាពងាយស្រួលត្រង់ចំនុចសេវាកម្មនេះតែម្តង ដោយសារតែមានប្រព័ន្ធរក្សាសន្តិសុខដល់អ្នករស់នៅបាន ២៤ ម៉ោង និងជារៀងរាល់ថ្ងៃ។ មានប្រព័ន្ធការពារសុវត្ថិភាពមានភាពទំនើប ដូចជាការដាក់កាមេរ៉ាគ្រប់ផ្លូវចេញចូល មានសេវាសម្អាតអនាម័យ ជួសជុលសម្ភាៈក្នុងខុនដូ និងមានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា អាហារដ្ឋា ជាពិសេសមានផ្សារទំនើបនៅក្នុងអគារស្រាប់ជាដើម។ បន្ថែមពីនេះនៅមានស្កាយបារ Skybar ទីតាំងសម្រាប់រៀបចំពិធីជួបជុំគ្នាជាដើម។ ម៉្យាងទៀត ប្រៀបធៀបរវាងតម្លៃខុនដូនៅក្នុងក្រុង និងលំនៅដ្ឋានក្នុងក្រុង ច្បាស់ណាស់ថាខុនដូមានតម្លៃទាបជាង។ ដូច្នេះសម្រាប់គ្រួសារតូច ដែលមានសមាជិកតិច អាចមានលទ្ធភាពផ្គត់ផ្គង់អចលនវត្ថុប្រភេទនេះបាន។ សូម្បីតែការបង់ពន្ធក៏មានតម្លៃទាបជាងដូចគ្នា បើប្រៀបធៀបជាមួយលំនៅដ្ឋាន។

លោក លី ឡានី បានបញ្ជាក់ទៀតថា “ចំណុចពិសេសជាច្រើនទៀតដែលកាន់តែផ្តល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់ជាមួយជីវភាពរស់នៅក្នុងខុនដូ គឺមានអាទិភាពត្រង់ថា មានឱកាសស្ថិតនៅចំកណ្តាលក្រុងមានមន្ទីរពទ្យ ផ្សារទំនើប សាលារៀន តំបន់ពាណិជ្ជកម្ម និងកន្លែងប្រកបការងារ។ មិនតែប៉ុណ្ណោះ ឱកាសចំណេញក៏ទទួលបានច្រើនទៅតាមទីតាំង និងតំបន់ផងដែរ ព្រោះម្ចាស់ខុនដូអាចរសនៅក៏បាន អាចដាក់លក់ ឬជួលវិញក៏បាន។ ទាំងអស់នេះហើយ ដែលជំរុញអតិថិជនជាច្រើនងាកមកចាប់អារម្មណ៍រស់នៅក្នុងសំណង់ខុនដូ”។

សម្រាប់គម្រោងខុនដូប្រណីតលើកដំបូងនៅក្នុងខណ្ឌសែនសុខ Phnom Penh Galaxy Garden គឺមានលក្ខណៈពិសេសជាច្រើន ពោលគឺនៅក្នុងចំនួន ៣៣ជាន់ ត្រូវបានបែងចែកដាច់ដើយឡែកពីគ្នា។ ចាប់ពីជាន់ទី៣ឡើងទៅជាតំបន់ស្នាក់នៅ និងមានផ្សារទំនើបក្រោមដី មានសួនបៃតងនៅលើអាគារកម្ពស់១០០ម៉ែត្រ មានស្កាយបារលើអាកាស អាងហែលទឹកលើអាកាស ការិយាល័យធ្វើការ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង បណ្ណាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ចំណតយានយន្តស្វ័យប្រវត្តិក្រោមដី (ចាប់ពីជាន់ក្រោមដីដល់ជាន់ទី៣) ។

អតិថិជនអាចមានជម្រើសជាច្រើន ដែលយូនីតនីមួយៗមានទំហំពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ ដោយគ្រាន់តែកក់ត្រឹម ៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបានក្លាយជាម្ចាស់ ជាមួយនឹងការទទួលបាននូវកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ៥ – ១០ ភាគរយ ជាមួយការផ្តល់ជូនពិសេសក្នុងខែសីហានេះរួមមានៈ គ្រឿងសង្ហារឹមក្នុងបន្ទប់ ទូរទស្សន៍, ម៉ាស៊ីនត្រជាក់, ទូរទឹកក, សាឡុង, គ្រែគេង និង ទូរខោអារ។។ សម្រាប់ព័ត៌មានលម្អិតពីគម្រោង លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៦៧ ៨៩ ៦៧ ៨៩ ៕

ជប៉ុន គ្រោងដាក់ចេញប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីផ្លាស់ប្តូរទិន្នន័យពាណិជ្ជកម្មជាមួយតំបន់អាស៊ាន

ដោយ ៖ ប៊ី

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនធំៗប្រមាណ២០ ក្នុងចំណោមក្រុមហ៊ុនធំៗរបស់ខ្លួននឹងណែនាំនូវប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ ដើម្បីគ្រប់គ្រងព័ត៌មានប្រតិបត្តិការពាណិជ្ជកម្មឱ្យបានទូលំទូលាយជាមួយសមាជិកក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ព័ត៌មានស្តីពីការដឹកជញ្ជូនការផ្ទេរប្រាក់ ការធានារ៉ាប់រង និងបញ្ហាផ្សេងទៀត ដែលត្រូវបានផ្លាស់ប្តូរជាលក្ខណៈបុគ្គលនៅលើក្រដាសស្នាម នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល ដែលនឹងសម្រួលដល់នីតិវិធីនាំចេញ និងនាំចូល។ ប្រព័ន្ធថ្មីនេះក៏ត្រូវបានរំពឹងថានឹងជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដល់ផលិតកម្មឧស្សាហកម្ម។

ប្រភពព័ត៌មានបាននិយាយថា ការពិសោធន៍បានបង្ហាញពីប្រព័ន្ធនេះនឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសវៀតណាមនារដូវស្លឹកឈើជ្រុះនេះ ហើយនឹងពង្រីកទៅដល់តំបន់អាស៊ានទាំងមូល។

ក្រុមហ៊ុនឯកជនធំៗប្រហែល២០ នឹងចូលរួមនៅក្នុងគម្រោងនេះ ដែលរួមមានធនាគារ Mitsubishi Corp, NYK Line និងធនាគារដែលគ្រប់គ្រងកិច្ចព្រមព្រៀងហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។
ប្រព័ន្ធថ្មីនេះនឹងប្រើបច្ចេកវិទ្យា blockchain ដែលផ្តល់នូវសុវត្ថិភាពកាន់តែប្រសើរដោយរក្សាទុក និងគ្រប់គ្រងទិន្នន័យប្រតិបត្តិការឆ្លងកាត់បណ្តាញកុំព្យូទ័រ។
ប្រព័ន្ធនឹងធ្វើឱ្យស្តង់ដារដឹកជញ្ជូនទំនិញ និងកំណត់ត្រាប្រតិបត្តិការផ្សេងទៀត ដែលក្រុមហ៊ុនបានគ្រប់គ្រងជាលក្ខណៈបុគ្គល។

ប្រភពបាននិយាយថា ការកាត់បន្ថយការងារ ដែលពាក់ព័ន្ធនឹងការបញ្ជាក់ឯកសារ និងកិច្ចការផ្សេងទៀតអាចកាត់បន្ថយពេលវេលាសម្រាប់នីតិវិធីនាំចេញ និងនាំចូលប្រហែល ៤០ ភាគរយ។

ការរីករាលដាលនៃជំងឺ Covid-19 បានបង្កើតឱ្យមានការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ទំនិញពេទ្យ និងផលិតផលឧស្សាហកម្មផ្សេងៗ ដូចជាគ្រឿងបន្លាស់រថយន្ត។
ប្រព័ន្ធថ្មីប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីគ្រប់គ្រងទិន្នន័យ ដែលបានរក្សាទុកនៅលើប្រតិបត្តិការពាណិជ្ជកម្មរបស់ឧស្សាហកម្មផ្សេងៗគ្នា ដែលមានគោលបំណងដើម្បីរកឱ្យឃើញ និងជួយដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស ដែលកើតឡើងនៅក្នុងសង្វាក់ផ្គត់ផ្គង់ទាំងនេះ។ ប្រទេសជប៉ុន បានធ្វើការយ៉ាងជិតស្និទ្ធមួយអាស៊ីអាគ្នេយ៍ និងឥណ្ឌា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ខណៈខ្លួនកំពុងព្យាយាមក្រោកឈរដើម្បីឧត្តមភាពខ្ពស់ខាងបច្ចេកវិទ្យាក្នុងអំឡុងសង្គ្រាម ចិន -អាមេរិក៕

កម្ពុជា កំពុងជំរុញ និងបង្កើនមុខទំនិញផ្គត់ផ្គង់នៅទីផ្សារកូរ៉េ

ដោយ ៖ រ៉ាណេត

កូរ៉េ ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បាន និងកំពុងជំរុញ និងបង្កើនមុខទំនិញសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនៅប្រទេសកូរ៉េតាមរយៈក្រុមហ៊ុនដែលធ្លាប់សហការជាមួយគ្នាស្រាប់។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថា ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ដឹកនាំដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្ម បាននាំយកផលិតផលគំរូរបស់កម្ពុជាមួយចំនួនទៅបង្ហាញដល់ក្រុមហ៊ុនជាដៃគូដែលមានស្រាប់ និងបន្តស្វែងរកកិច្ចសហការថ្មីបន្ថែមទៀត ដើម្បីនាំយកមុខទំនិញ និងផលិតផលកម្ពុជាចូលទីផ្សារប្រទេសកូរ៉េបន្ថែមទៀត ។

លោកបានបន្តថា “ផលិតផល និងមុខទំនិញថ្មីៗដែលកម្ពុជាមានបំណងនាំចូលទីផ្សារកូរ៉េ រួមមាន ស្ករស គ្រាប់ស្វាយចន្ទី និងម្រេច របស់កម្ពុជា ដើម្បីផ្ដល់ជូនក្រុមហ៊ុនបញ្ជាទិញធំមួយរបស់កូរ៉េដែលមានបំណងចង់បន្ដនាំចូល និងចែកចាយលើទីផ្សារកូរ៉េ ខណៈដែលបច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចូលត្រឹមតែជា ផ្លែស្វាយ គល់ស្លឹកគ្រៃ ស្លឹកចេក ត្រយ៉ូងចេក និងរំដេង ។ល។”។

លោក ឡុង ឌីម៉ង់ បានបន្តឱ្យដឹងទៀតថា ជាមួយនឹងការបង្កើនមុខទំនិញកម្ពុជាក្នុងផ្គត់ផ្គង់ទីផ្សារប្រទេសកូរ៉េខាងលើនេះ ភាគីក្រុមហ៊ុនកូរ៉េបានពឹងពាក់តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ ជួយប្រមូលព័ត៌មានបន្ថែមពាក់ពា័ន្ធទៅនឹង ផលិតផលកសិផល ដូចជា កង្កែបសាច់ ត្រីក្រហម ត្រីរស់ ត្រីអណ្ដែង ត្រីប្រា ។ល។

លោកបញ្ជាក់ថា “ជាការកត់សម្គាល់សម្រាប់ខ្ញុំគឺ កម្ពុជាមានប្រភពផ្គត់ផ្គង់ផលិតផលកសិផលច្រើនប្រភេទ រួមមានដូចជា ត្រី សាច់ បន្លែ ដូចបណ្ដាប្រទេសដែលផ្គត់ផ្គង់មកលើទីផ្សារកូរ៉េ តែបញ្ហាប្រឈមនោះត្រង់ថា មិនទាន់រត់ចូលស្ដង់ដា គុណភាព អនាម័យ និងសុខភាព ដែលសម្រាប់ប្រព័ន្ធត្រួតពិនិត្យរបស់កូរ៉េគឺតឹងរឹងបំផុតលើកត្តាទាំងអស់នេះ”៕

ទិញផ្ទះ ឈ្នះរថយន្តទំនើប ឆ្នាំ២០២០ ចំនួន២គ្រឿង បន្ថែមពីលើការបញ្ចុះតម្លៃ ៥ភាគរយ រួមនឹងការបង់រំលស់គ្មានការប្រាក់

ដោយ ៖ គង់ ម៉ាលីន

សៀមរាប ៖ ទិញផ្ទះឈ្នះឡានទំនើប រហូតដល់២ គ្រឿង ការបញ្ចុះតម្លៃ ៥ភាគរយ ភ្លាមៗ និង រំលោះអត្រាការប្រាក់ ០ភាគរយ សម្រាប់ ផ្ទះល្វែងអាជីវកម្ម គម្រោងថ្មី បុរីទេសចរណ៍ ផ្ដល់ជូនពិសេសពុំធ្លាប់មានពីមុនមក
ក្រោយពីការទទួលបានការគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ និងដើម្បីបំពេញបន្ថែមនូវតម្រូវការផ្ទះល្វែង អាជីវកម្ម ក្នុងបុរី ទេសចរណ៍ ខេត្តសៀមរាប។

ក្រុមហ៊ុន បុរី ទេសចរណ៍ បានប្រកាសបើកលក់គម្រោងផ្ទះល្វែង អាជីវកម្មថ្មី បន្ថែមទៀត ជាមួយនឹងការផ្ដល់ជូននូវប្រូម៉ូសិនយក្ស ទិញផ្ទះឈ្នះឡាន ការបញ្ចុះតម្លៃ ៥ភាគរយ ភ្លាមៗ និងរំលោះជាមួយអត្រាការប្រាក់ ០ភាគរយ សម្រាប់ ឆ្នាំទី១ និងការប្រាក់ ០.៦៦ភាគរយ ចាប់ពីឆ្នាំទី២ រហូតដល់ ២៥ ឆ្នាំ ដែលផ្ដល់ដោយ ធនាគារកាណាឌីយ៉ា ក.អ ដោយមិនតម្រូវឲ្យមានទ្រព្យបញ្ចាំផ្សេងឡើយ។

រថយន្ត Ford Ranger 2020 និង Toyota Rush 2020 អាចជារបស់លោកអ្នក ។ ក្លាយជាម្ចាស់ផ្ទះ និងម្ចាស់រថយន្តទំនើបភ្លាមៗ ដោយគ្រាន់តែកក់ផ្ទះណាមួយដែលលោកអ្នកពេញចិត្ត ចាប់ពីថ្ងៃនេះតទៅ នោះលោក អ្នកនឹងទទួលបានសន្លឹកឆ្នោត ដើម្បីចាប់រង្វាន់រថយន្ត និងរង្វាន់ដទៃទៀត។ រួសរាន់ឡើង កុំអោយឱកាស ពិសេសនេះកន្លងផុត ទៅអោយសោះ ។

បុរីទេសចរណ៍មានទីតាំងនៅក្នុងខេត្តសៀមរាប ជាទឹកដីអច្ឆរិយ តាមបណ្ដោយផ្លូវជាតិលេខ៦ ជាប់នឹងផ្សារទំនើប MAKRO (ម៉ាក្រូ) ដែលមានចម្ងាយត្រឹមតែ ៣នាទី ប៉ុណ្ណោះពីផ្សារលើ ដែលអភិវឌ្ឍន៍លើផ្ទៃដី ៦៦ ហិចតា។ បុរី ទេសចរណ៍ ជាគម្រោងទី១ ក្នុងខេត្តសៀមរាបដែលផ្ដោតលើការរស់នៅជាមួយនឹងបរិយាកាសបែប ធម្មជាតិ អមដោយ សួនច្បារចម្រុះពណ៌ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ និងមានស្រះទឹកទំហំ ១ ហិចតា ដើម្បីកាត់បន្ថយ ភាពតានតឹង ប្រចាំថ្ងៃរបស់អ្នកស្នាក់នៅ។

ការអភិវឌ្ឍន៍ជា សហគមន៍ថ្មី ដែលមានការអភិវឌ្ឍន៍ លំនៅដ្ឋានអាជីវកម្ម ផ្ទះវីឡា ផ្សារ សាលារៀន និងនៅជិតមន្ទីពេទ្យ ផ្សារទំនើប ដែលបង្ករភាពងាយស្រួល ដល់ អ្នករស់នៅ និងការប្រើប្រាស់់ ប្រចាំថ្ងៃ។
ការរស់នៅកាន់តែទំនើប ស៊ីវីល័យ និងមានសុភមង្គលទ្វេរដង គឺមានតែបុរី ទេសចរណ៍ តែប៉ុណ្ណោះ។

ទំនាក់ទំនងមកកាន់
077 266 209 ឬ 070 765 222
ការិយាល័យលក់
ខេត្តសៀមរាប: ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ 6 ជាប់ផ្សារ ម៉ាក្រូខេត្តសៀមរាប (https://goo.gl/maps/RB2gDNstKjGrheSL9)
រាជធានីភ្នំពេញ: ខណ្ឌ 7 មករា ទល់មុខរង្វង់មូលសំពៅមាស (https://goo.gl/maps/M5nfdeGaaE1cRi9Y8)

ផ្លូវក្រវ៉ាត់ក្រុងទី ៤ អាចនឹងតភ្ជាប់ពីផ្លូវជាតិលេខ ៥១ និងផ្លូវជាតិលេខ៤១

ដោយវុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី ៤ អាចនឹងតភ្ជាប់ពីផ្លូវជាតិ ៥១ ទៅកាន់ផ្លូវជាតិលេខ ៤១ ដែលផ្លូវជាតិទាំងពីរនេះ ជាច្រកសេដ្ឋកិច្ច និង មានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងពិធីចុះពិនិត្យការស្ថាបនាផ្លូវក្រវាត់ក្រុងទី ៣ កាលពីកន្លងមកថ្មីៗនេះ បាន ឱ្យដឹងថារាជ រដ្ឋាភិបាលកំពុងសិក្សាលទ្ធភាពស្ថាបនាផ្លូវក្រវាត់ក្រុងទី ៤ ប៉ុន្តែមិនទាន់មានការកំណត់ទីតាំងច្បាស់ ហើយស្ថាបនានៅពេលណាក៏មិនទាន់ដឹងច្បាប់នៅឡើយដែរ។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងដែរថា ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបាននឹងកំពុងសិក្សាលទ្ធភាពស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី ៤ បន្ទាប់ពីទី៣ តែបច្ចុប្បន្ននេះ ក្រសួងបានឱ្យក្រុមហ៊ុនឯកជនសិក្សាពីគម្រោងនេះ តែមិនទាន់ដឹងចំពោះលទ្ធផលសិក្សាតភ្ជាប់ពីនពីណាទៅណានោះទេ។

លោកបន្តថា នៅពេលក្រសួងទទួលបានលទ្ធផលពីការសិក្សារួចរាល់ ក្រសួងនឹងបង្ហាញជាសាធារណៈហើយ ចំពោះគម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៤ដែលមានការតភ្ជាប់ពីផ្លូវណាទៅណា ពីតាំងណាទៅ ទីតាំងណាហើយ តែបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាពីផលប៉ះពាល់ និងលទ្ធភាពសាងសង់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់កន្លងមកនេះដែរថា បច្ចុប្បន្ននេះ ក្រសួងបាននឹងកំពុងសិក្សាលទ្ធភាពសងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៤ មួយទៀត សម្រាប់ជំរុញការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តប្រសើរឡើងថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍។

លោកថា “គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ បច្ចុប្បន្ននេះក្រុមហ៊ុនជំនាញកំពុងតែបន្តការសិក្សាលម្អិតទៅលើទីតាំង និងផលប៉ះពាល់នៃគម្រោង ដើម្បីចាប់ផ្តើមដំណើរការសាងសង់ទៅតាមផែនការ”។

លោកបន្តទៀតថា “ពេលនេះយើងកំពុងតែសិក្សា ជាមួយនឹងការកំណត់ទីតាំងសម្រាប់សាងសង់ផងដែរដែរ ប៉ុន្តែយើងមិនទាន់ធ្វើការផ្សព្វផ្សាយជាសាធារណៈឱ្យទូលំទូលាយនោះទេ ជៀសវាងកុំឱ្យឈ្មួញដើរទិញដីទុក ឆ្លៀតឱកាសយកចំណេញ ដែលអាចប៉ះពាល់ដល់គម្រោងផែនការ និងខ្ទង់ចំណាយលើការសាងសង់”។

លោកបន្ថែមថា គម្រោងផ្លូវប្រវ៉ាត់ក្រុងទី៤ ត្រូវបានធ្វើការសិក្សាដោយក្រុមហ៊ុនជំនាញសាងសង់ Shanghai Construction Group របស់ចិន ដែលកំពុងបន្តសកម្មភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលសព្វថ្ងៃនេះ។

លោកបញ្ជាក់ទៀតថា ការសិក្សាលម្អិតស្ដីពីផលប៉ះពាល់ និងកំណត់ពេលវេលាមុននឹងសម្រេចជាផ្លូវការនៅមិនទាន់កំណត់ប្រកាសជាផ្លូវការនៅពេលណានោះទេ ខណៈការពិនិត្យ និងសិក្សាត្រូវប្រើពេលវេលាយូរ ត្រូវធ្វើទៅតាមនីតិវិធី ហើយនៅពេលក្រសួងសិក្សាចប់ក្រសួងនឹងប្រកាសជាផ្លូវការ។

ផ្លូវជាតិលេខ ៥១ និង ៤១ នាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានសកម្មភាពសេដ្ឋកិច្ច និងសក្តាពលនុពលខ្ពស់លើវិស័យអចលនទ្រព្យ និងគម្រោងវិនិយោគធំៗជាច្រើនរួមមានគម្រោសាងសង់រោងចក្រ សហគ្រាស និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមដងផ្លូវនេះផងដែរ៕

ក្រុមហ៊ុន Marina Bay Sands ខាតបង់​ថវិកា ១១៣លាន​ដុល្លារ​បន្ទាប់ពី​បិទរយៈពេល៣ខែ

ដោយ ហ្សូ​លី

សិង្ហ​បុរីៈ ក្រុមហ៊ុន Marina Bay Sands (MBS) បាន​ធ្លាក់ចុះ​ចំណូល​យ៉ាងខ្លាំង​នៅក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំនេះ ដែល​បាន​ខាតបង់​ថវិកា​សរុប១១៣លាន​ដុល្លារ​អាមេរិក បន្ទាប់ ពី​ការបិទ​បណ្តោះអាសន្ន​អស់​រយៈពេល​ជិត៣ខែ ។

ក្រុមហ៊ុនមេ​របស់ MBS Sand Vegas (LVS) បាន​រាយការណ៍​កាលពី​នៅ​សហរដ្ឋអាមេរិក​ថា បើ​ប្រៀបធៀប​ទៅនឹង​ប្រាក់ចំណេញ៣៤៦លាន​ដុល្លារ​អាមេរិក ដែល​រកបាន​រវាង​ខែមេសា និង​មិថុនា​ឆ្នាំមុន។  តួលេខ​ទាំងពីរ​សំដៅ​ទៅលើ​ប្រាក់ចំណូល មុន​ការប្រាក់ ពន្ធ និង​ការ​រំ​លោះ។

ក្រុមហ៊ុន​បាន​និយាយថា ក្រុមហ៊ុន​អិ​ល​វី​អេស មាន​បុគ្គលិក​ពេញ​ម៉ោងជាង ១០.០០០នាក់ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ឆ្នាំ ២០១៩ ។ ផែនការ​ពង្រីក៩ពាន់​លាន​ដុល្លារ ដែល​ប្រកាស​ដោយ​រមណីយដ្ឋាន​ចំរុះ(IR) ចំនួន២របស់​សិង្ហ​បុរី កាលពី​ឆ្នាំមុន​ត្រូវបាន​គេ​ចោទសួរ បន្ទាប់ពី Resorts World Sentosa (RWS) បានប្រកាសថា ខ្លួន​នឹង​បញ្ឈប់​បុគ្គលិក។

ក្រុមហ៊ុន Marina Bay Sands បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅពេល​សារព័ត៌មាន​ក្នុងស្រុក​ទំនាក់ទំនង។ ក្រុមហ៊ុន​មាន​ផែនការ​ពង្រីក ការវិនិយោគ​ទំហំ៤,៥ពាន់​លាន​ដុល្លារ រួមមាន អគារ​សណ្ឋាគារ​ទី៤ កន្លែង​កម្សាន្ត​បន្ថែម។

ក្រុមហ៊ុន​អិ​ល​វី​អេស​ខ្លួនឯង បាន​ខាតបង់ ៩៨៥លាន​ដុល្លារ សម្រាប់​ត្រីមាស​ទី២ បើ​ប្រៀបធៀប​នឹង​ប្រាក់ចំណេញ​សុទ្ធ ១,១១ ពាន់​លាន​ដុល្លារ​កាលពី​ត្រីមាស​មុន។

ប្រាក់ចំណូល​បាន​ធ្លាក់ចុះ ៩៧,១ភាគរយ ពី៣,៣៣ពាន់​លាន​ដុល្លារ​អាមេរិក ពី​ឆ្នាំមុន ដោយ​ផ្អែកលើ​ការបិទ​កាស៊ីណូ​របស់ខ្លួន​ដោយសារ​ការ​រាតត្បាត។

MBS បាន​និយាយថា កន្លែង​ខ្លះ​នៅក្នុង​បរិវេណ​នោះ ដូចជា មជ្ឈមណ្ឌល​ពិព័រណ៍ Sands Expo និង​មជ្ឈមណ្ឌល​សន្និបាត​ល្ខោន និង​ក្លឹប​រាត្រី Marquee នឹង​ចាប់ផ្តើម​នៅពេល​ក្រោយ ស្របតាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល។

ប្រាក់ចំណូល​សរុប​សម្រាប់​ត្រីមាស​ទី២ បាន​ធ្លាក់ចុះ​ពី៦៨៨លាន​ដុល្លារ​អាមេរិក  ក្នុងនោះ​ចំណូល​កាស៊ីណូ​បាន​ធ្លាក់ចុះ៧ លាន​ដុល្លារ​ពី៤៦៨ លាន​ដុល្លារ​កាលពីមុន៕