អ្នកជំនាញៈវិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញ នៅដើមឆ្នាំ២០២១

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានព្យាករណ៍ថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានការស្ទុះងើបឡើងវិញ នៅដើមត្រីមាស១ ឆ្នាំ២០២០ ខណៈវិបត្តិវិស័យសុខាភិបាលសកល ដែលបង្កដោយជំងឺ COVID-19 បានធ្វើឱ្យពិភពលោកទាំងមូលធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ចសកល ហើយជះឥទ្ធិពលអវិជ្ជមានដល់ស្ទើតែគ្រប់វិស័យ។

លោកស្រី អាន សុធីតា អគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងទី៣ ខែសីហា ឆ្នាំ២០២០នេះថា តិចឬច្រើន វិស័យអចលនទ្រព្យទាំងមូលនៅកម្ពុជា រងផលប៉ះពាល់ពីជំងឺរាតត្បាតCOVID-19 ដែលជាវិបត្តិវិស័យសុខភាពសាកលនាពេលបច្ចុប្បន្ន តែវិស័យនេះនឹងមានកំណើនឡើងវិញនៅត្រីមាស១ ឬត្រីមាសទី២ ឆ្នាំ២០២១។

លោកស្រីបានបន្តថា “វិស័យអចលនទ្រព្យនៅតែជាបញ្ហានៅឡើយ វាអាស្រ័យទៅលើប្រទេសជិតខាង ព្រោះបច្ចុប្បន្នមានការដាក់កម្រិតលើ ជើងហោះហើរនៅខែកញ្ញាខាងមុខ”។ លោកស្រីបន្តថា “សព្វថ្ងៃយើងមានជើងហោះហើរជាមួយចិន និងកូរ៉េ។ វាអាស្រ័យលំហូរវិនិយោគក្រៅប្រទេសដែរ ព្រោះយើងមិនអាចអាស្រ័យលើវិនិយោគក្នុងស្រុកទាំងស្រុងបាននោះទេ”។

លោកស្រីបានឱ្យដឹងទៀតថា បើយើងចង់ឱ្យោមានកំណើនសេដ្ឋកិច្ច និងកំណើនផលិតផលសរុបក្នុងស្រុកសរុប វាត្រូវមានកត្តារួមផ្សំពីការវិនិយោគពីខាងក្រៅផងដែរ។ សម្រាប់ឆមាសទី២ឆ្នាំនេះ វាមិនការប្រែប្រួល ឬកំណើនឡើងគួរឱ្យកត់សម្គាល់នេះទេ ប៉ុន្តែវានឹងងើបឡើងវិញនៅក្នុងត្រីមាស២ឆ្នាំក្រោយ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Centurey21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្មីៗនេះថា បន្ទាប់ពីមានកំណើននៃចំនួនអ្នកផ្ទុកជំងឺឆ្លងកាលពីពេលថ្មីៗនេះ បានជះឥទ្ធិពលសាជាថ្មី មកលើទីផ្សារអចលនទ្រព្យស្ទើរគ្រប់ប្រភេទ រាប់ទាំងផ្នែកទិញ-លក់ដីធ្លី សំណង់លំនៅឋាន ខុនដូ ក៏ដូចជា គម្រោ​ងនៃការអភិវឌ្ឍនានា។

លោកឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “ជាមួយនឹងសញ្ញាថ្មីនៃរលកទី២របស់វិបត្តិជំងឺឆ្លងនៅពេលនេះ តាមដែលខ្ញុំមើលឃើញ ផ្នែកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យដីធ្លី ដោយសារតែភាគច្រើនការវិនិយោគទៅលើដីធ្លី គឺតម្រូវចំណាយទុនច្រើន ហើយចំណាយពេលយូរ”។

លោកឱ្យដឹងថា ដូច្នេះអ្នកវិនិយោគភាគច្រើន សុទ្ធតែរក្សាទុកនូវថវិកាក្នុងតំណាក់កាលនេះ រង់ចាំដល់ស្ថានការណ៍ល្អប្រសើរ ទើបចាប់ផ្តើមធ្វើសកម្មភាពវិនិយោគវិញ ឬឃើញមានដីតំបន់ណាដែលមានតម្រូវថវិកាខ្ពស់ និងលក់ក្នុងតម្លៃទាបខ្លាំងទើបពួកគេទិញ” ។

លោកឡុង គឹមសួគ៌បានបន្តថា សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាន ក្នុងដំណាក់កាលនេះ គម្រោងដែលបម្រុងនឹងចាប់អនុវត្តន៍ មួយចំនួនក៏បានបន្តផ្អាកទៅវិញ ដោយសា​រតែក្ដីបារម្ភ ពីស្ថានភាពទីផ្សារដែលកំពុងប្រឈម ពាក់ព័ន្ធទៅនឹងប្រភពចំណូ​លរបស់ប្រជាជនទូទៅ ដែលជាអតិថិជនគោលដៅរបស់ខ្លួន។

លោកបានថ្លែងថា “នៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ច កាលពីពេលកន្លងទៅនេះ មានប្រជាពលរដ្ឋមួយចំនួនបាត់បង់ប្រភពចំណូល ទើបតែក្នុងរយៈពេលប៉ុន្មានខែមុននេះមានភាពល្អប្រសើរឡើងវិញ បន្តិចក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាល។ ប៉ុន្តែពេលនេះ ស្ថានភាពប្រឈមបានកើតឡើងសារជាថ្មី ដែលមិនទាន់មានការអះអាងថា អាចល្អប្រសើ​រឡើងវិញនៅពេលណាឱ្យប្រាកដនោះទេ ដូច្នេះគម្រោងថ្មីៗមួយចំនួនក៏បន្តការផ្អាករង់ចាំដល់ឆ្នាំក្រោយឬយូរជាងនេះ”៕

រដ្ឋាភិបាលសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់អ្នកវិនិយោគ បរទេសមកកាន់ប្រទេសកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ដល់អ្នកដំណើរបរទេស ជាពិសេ​សបណ្តាអ្នកវិនិយោគ ក៏ដូចជាអ្នកជំនាញការបច្ចេកទេសដែលបានមកដល់ ឬមានគម្រោ​ងមកកាន់កម្ពុជា រដ្ឋាភិបាលបានសម្រេចកែសម្រួលនូវលក្ខខណ្ឌមួយចំនួន ដើម្បីធ្វើយ៉ាងបង្កភាពងាយស្រួល និងប្រកបដោយសុវត្ថិភាពខ្ពស់ពីការរាលដាលជំងឺឆ្លង ដែលកំពុងកើតមាន។

យោងតាមសេចក្ដីជូនដំណឹងតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលគេហទំព័រ Propertyarea.asia ទើបទទួលបានមុននេះបន្តិចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើសេចក្ដីកែតម្រួវ នូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសមកកាន់កម្ពុជា។

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរបរទេសដែលបានមកដល់ ឬគ្រោងធ្វើដំណើរមកកាន់កម្ពុជា ក្រសួងសុខាភិបាលមានកិត្តិយសជម្រាបជូនដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តយន្តការធានា (Sponsorship Mechanism) ដើម្បីជួយសម្រួលដល់អ្នកដំណើរបរទេស ដែលជាវិនិយោគិន ធុវជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬមានការអញ្ជើញតែមិនមានការធានា ឬអ្នកធ្វើដំណើរបរទេសទូទៅ។

សម្រាប់លក្ខខណ្ឌនានាត្រូវបានកំណត់ថា ចំពោះអ្នកធ្វើដំណើរដែលជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារដែលទទួលបានការធានាត្រូវតែអនុវត្ត នៅមុនពេលធ្វើដំណើរមកដល់កម្ពុជា ត្រូវមានឯកសារវិញ្ញាបនបត្របញ្ជាក់ពីសុខភាព ដែលចេញដោយអាជ្ញាធរសុខាភិបាល ដោយមានការទទួលស្គាល់ពីរដ្ឋាភិបាលប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺ Covid-19 ក្នុងរយៈពេល៧២ម៉ោងមុនពេលចេញដំណើរ។

បន្ថែមពីនេះ ត្រូវបានលិខិតបញ្ជាក់លើការធានាទូទាត់សងប្រាក់ ដែលចេញនិងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីទទួលបានលិខិតនេះ អ្នកដំណើរបរទេសត្រូវមានការធានាពីបុគ្គល ដែលមានសិទ្ធិផ្តល់ការធានា ដែលក្នុងនោះរួមមាននាយកប្រតិ​បត្តិឬម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន ឬក្រុមហ៊ុនដែលជាអ្នកដំណើរបរទេសនោះ បម្រើការងារ។

ជាមួយគ្នានេះ ភាគីដែលជាអ្នកធានាត្រូវបំពេញពាក្យស្នើសុំ ការធានាតាមប្រព័ន្ធអនឡាញ នៅក្នុងគេហទំព័រចុះបញ្ជីអាជីវកម្មរបស់រាជរដ្ឋាភិបាល (www.registrationservice.gov.kh) ឬ នៅក្នុងតំណភ្ជាប់ដែលមាននៅក្នុងគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (www.cambodiainvestment.gov.kh ) ឬ គេហទំព័ររបស់ក្រសួងសុខាភិបាល (www.cdcmoh.gov.kh ) ដើម្បីអាចទទួលបានការទទួលស្គាល់ និងក្ដីសម្រេចអនុញ្ញាតពីសំណាក់រដ្ឋាភិបាលកម្ពុជាជាផ្លូវការ៕

រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្នើកម្ពុជាជួយផ្គត់ផ្គង់ផលិតផលចាំបាច់ដល់ប្រទេសរបស់ខ្លួន

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តាមរយៈស្ថានទូតប្រចាំនៅកម្ពុជាបានស្នើដល់រដ្ឋាភិបាលកម្ពុជា ក្នុងការណែនាំក្រុមហ៊ុនជាដៃគូពាណិជ្ជកម្ម ដែលផលិតសម្ភារៈ និងផលិតផលចាំបាច់មួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ខ្លួននៅក្នុងអំឡុងពេលកំពុងជួប និងប្រយុទ្ធប្រឆាំងវិបត្តិជំងឺសាកល។ 

តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានដាក់សំណើដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ដែលផលិត និងផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធនឹងមុខទំនិញមានតម្រូវការចាំបាច់ក្នុងកំឡុងពេលកំពុងជួប និងប្រយុទ្ធប្រឆាំងវិបត្តិជំងឺ Covid-19 ។ 

នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះបានបញ្ជាក់ថា នៅក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា មានបំណងស្វែងរកដៃគូពាណិជ្ជកម្ម ដែលអាចផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធនឹងមុខទំនិញដែលមានតម្រូវការចាំបាច់ពីប្រទេសកម្ពុជា ដែលរួមមានដូចជាសម្លៀកបំពាក់ពេទ្យ ឧបករណ៍សម្លាប់មេរោគ និងផលិតផលម៉ាស់ជាដើម។ 

នៅក្នុងន័យខាងលើនេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីក៏បាន ស្នើដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ជួយធ្វើការផ្សព្វផ្សាយពីគោលបំណងចាំចាច់ និងកំពុងមានតម្រូវការខាងលើនេះទៅដល់បណ្តាក្រុមហ៊ុននានាដែលកំពុងដំណើរផលិតសម្ភារៈប្រើប្រាស់ពាក់ព័ន្ធទៅនឹងខ្លឹមសារឱ្យបានទូលំទូលាយ ដើម្បីអាចសម្រេចបានគោលបំណងក្នុងពេលដ៏ខ្លី។ 

ទន្ទឹមនឹងនេះ សម្រាប់បណ្តាក្រុមហ៊ុនដែលដែលមានបំណងផ្គត់ផ្គង់ផលិតផលដូចដែលបានជម្រាបខាងលើនេះ អាចធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវសុធារស់ ជិតផ្សារទំនើប AEON ទល់មុខវត្តស្វាយពពែ រាជធានីភ្នំពេញ៕

តំបន់សែនសុខ បានត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារខុនដូបែបទំនើប

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្តអភិវឌ្ឍន៍ពីតំបន់ដែលមានកំណើនខ្ពស់ ទៅលើវិស័យលំនៅដ្ឋានកម្រិ​តមធ្យម បច្ចុប្បន្ននេះខណ្ឌសែនសុខ ក៏បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងការស្វាគមន៍ទីផ្សារខុនដូបែបទំនើបផងដែរ។

អ្នកជំនាញផ្នែកស្រាវជ្រាវជាន់ខ្ពស់ និងជានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា តំបន់សែនសុខ បាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន ដែលក្នុងនោះវិស័យសំណង់បានបង្ហាញពីភាពលេចធ្លោជាងគេ។

លោកស្រីបានបញ្ជាក់ថា “ខណ្ឌសែនសុខ បានក្លាយទៅជាតំបន់ដែលមានប្រជា​ប្រិយភាពខ្ពស់ ក្នុងវិស័យសំណង់លំនៅដ្ឋានកម្រិតមធ្យម និងកំពុងឈានទៅរកកម្រិតខ្ពស់ជាបណ្ដើរៗ ហើយក៏បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងទទួលយកវត្តមានថ្មីនៃវិស័យខុនដូ ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះផងដែរ”។ លោកស្រីបន្តថា “នៅពេលកណ្តាកក្រុងកាន់តែរីកចម្រើនខ្លាំង ជាពិសេសតំបន់ទី១ ត្រូវបានចាក់បំពេញដោយសំណង់អាគារទំនើបពាសពេញ ដូចជាខណ្ឌបឹងកេងកង ខណ្ឌដូនពេញ និងខណ្ឌ៧មករា ជាដើម”។

ខណ្ឌបន្ទាប់ដែលនឹងទទួលយកវត្តមានអគារទំនើប និងធំៗដូចជាអាផាតមិន និងខុនដូ គឺមានខណ្ឌទួលគោក និងខណ្ឌសែនសុខ ដែលជាតំបន់ស្ថិតនៅក្នុងគោលដៅអភិវឌ្ឍន៍របស់អ្នកវិនិយោគ។

នៅត្រឹមដើមឆ្នាំ២០២០នេះ សំណង់អគារខុនដូមិនក្រោមជាង១០គម្រោងនោះទេដែលកំពុងតែសម្រុកការងារសាងសង់ ដើម្បីដាក់ចូលទៅក្នុងទីផ្សារបំពេញ តម្រូវការជាក់ស្ដែងរបស់អតិថិជនដែលកំពុងមានកំណើនខ្ពស់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KW Sen Sok និងជានាយកក្រុមហ៊ុន SAM SN Realty លោក សំ សុខនឿន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា តាំងដើមឆ្នាំ២០២០ ខណ្ឌសែនសុខ បានក្លាយជាគោលដៅក្នុងការវិនិយោគលើវិស័យខុនដូដែលមានតម្លៃសមរម្យ។

លោកបានបញ្ជាក់ថា “តាមការមើលឃើញជាក់ស្ដែងរបស់ខ្ញុំ ពេលនេះមានគម្រោ​ងខុនដូមិនក្រោមជាង១០នោះទេ ដែលកំពុងតែសម្រុកការសាងសង់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនដាក់បញ្ចូលនៅក្នុងទៅផ្សារ ខណៈដែលអគារខុនដូមួយចំនួនទៀតត្រូវបានបញ្ចប់ការសាងសង់រួចរាល់”។ លោកបន្តថា “កាលពីឆ្នាំ២០១៨-២០១៩ ខណ្ឌសែនសុខ គឺជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ ក្នុងការអភិវឌ្ឍលើវិស័យលំនៅដ្ឋានតម្លៃមធ្យម ដោយសារតែតម្លៃដីនៅមានកម្រិត ប៉ុន្តែចាប់ពីឆ្នាំ២០២០នេះ ខណ្ឌមួយនេះមិនស័ក្ដិសមនឹងការអភិវឌ្ឍវិស័យលំនៅដ្ឋានទៀតនោះទេ”។

ដោយសារតែតម្លៃដីឡើងខ្ពស់ មិនក្រោម១០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ ប៉ុន្តែតម្លៃនេះ បានអនុគ្រោះដល់ការវិនិយោគលើវិស័យខុនដូ ដែលមានតម្លៃសមរម្យ ដែលកំពុងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់អតិថិជនក្នុងស្រុកដែលជាជនជាតិខ្មែរ។

នាយកគ្រប់គ្រង និងប្រតិបត្តិទីផ្សារលក់គម្រោងខុនដូ PHNOM PENH GALAXY GARDEN លោក លី ឡានី បានមានប្រសាសន៍ថា “សែនសុខ គឺជាតំបន់ដែលមានសក្ដានុពខ្ពស់ សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្ម ជាក់ស្ដែងបច្ចុប្បន្នក្រៅពីជាតំបន់ដែលប្រ​មូលផ្តុំទៅលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារទំនើប AEON2 ផ្សារ Makro ផ្សារ Global House ផ្សារទំនើបជីបម៉ុង មណ្ឌលវិមានសែនសុខ រួមជាមួយនឹងអាគារពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត”។

លោកបានបន្តថា “សម្រាប់វិស័យខុនដូនៅក្នុងខណ្ឌសែនសុខ ក៏កំពុងតែចាប់ផ្តើមរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ពេលនេះមានមិនក្រោម១០គម្រោងនោះទេ ដែលកំពុងអភិវឌ្ឍន៍ ហើយក្នុងនោះ គម្រោងខុនដូ PHNOM PENH GALAXY GARDEN បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនជាមួយនឹងសកម្មភាពសាងសង់យ៉ាងមមាញឹកពីសំណា​ក់ក្រុមហ៊ុនជំនាញមកពីក្រុងសៀងហៃ ប្រទេសចិន។

គម្រោងខុនដូ PHNOM PENH GALAXY GARDEN មានកម្ពស់៣៣ជាន់ ស្មើនឹង ១១៦ម៉ែត្រ ត្រូវបានសាងសង់អគារភ្លោះ នៅលើផ្ទៃដីសរុប៩១០០០ម៉ែត្រក្រឡា ដោយក្នុងនោះត្រូវបានបែងចែកទំហំផ្ទៃអគារ ប្រមាណ៣០០០ម៉ែត្រក្រឡា ធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាកន្លែងហាត់ប្រាណលំដាប់កំពូល រួមទាំងអាងហែលទឹកលើអាកាសដែលអាចមើលទេសភាពជុំវិញអគារដល់ទៅ ២៧០ដឺក្រេ”។

លក្ខណៈពិសេសរបស់អាគារ៣៣ជាន់នេះ គឺត្រូវបានបែងចែកចាប់ពីជាន់ទី៣ឡើងទៅជាតំបន់ស្នាក់នៅ និងមានផ្សារទំនើបក្រោមដី សួនបៃតងនៅលើអាគារកម្ពស់១០០ម៉ែត្រ មានស្កាយបារលើអាកាស អាងហែលទឹកលើអាកាស ការិយាល័យធ្វើការ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង បណ្ណាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ចំណតយានយន្តឆ្លាតវៃក្រោមដី (Smart Parking) ចាប់ពីជាន់ក្រោមដីដល់ជាន់ទី៣ ។

អតិថិជនអាចមានជម្រើសជាច្រើន ដែលយូនីតនីមួយៗមានទំហំពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ ដោយគ្រាន់តែកក់ត្រឹម ៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបានក្លាយជាម្ចាស់ ជាមួយនឹងការទទួលបាននូវកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ៥ – ១០ ភាគរយ ជាមួយការផ្តល់ជូនពិសេសក្នុងខែសីហានេះរួមមានៈ គ្រឿងសង្ហារឹមក្នុងបន្ទប់ ទូរទស្សន៍, ម៉ាស៊ីនត្រជាក់, ទូរទឹកក, សាឡុង, គ្រែគេង និង ទូរខោអារ។។ សម្រាប់ព័ត៌មានលម្អិតពីគម្រោង លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៦៧ ៨៩ ៦៧ ៨៩ ៕

ការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឲ្យក្រុមហ៊ុនសឹង្ហបុរីប្រកាសពង្រីកសេវាកម្មដឹកជញ្ជូនទំនិញក្នុងទីផ្សារកម្ពុជា

ដោយៈប៊ី

ភ្នំពេញៈ ក្រុមហ៊ុនGrab ដែលមានទីស្នាក់ការកណ្តាលនៅសឹង្ហបុរី បានប្រកាសពង្រីកសេវាកម្មដឹកជញ្ជួនម្ហូបអាហាររបស់ខ្លួន “GrabMart” ទៅក្នុងទីផ្សារកម្ពុជា និងបណ្តាប្រទេសចំនួន៧ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលបីខែចុងក្រោយនេះ។

ចាប់ផ្តើមដំណើរការនៅក្នុងប្រទេសចំនួនពីរ ដែលជាសេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ប្រចាំថ្ងៃ ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ឥឡូវនេះសេវាកម្ម GrabMart មានវត្តមាននៅក្នុងទីក្រុងចំនួន ៥០ នៅទូទាំង ៨ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។

លោកស្រី Demi Yu ប្រធាន GrabFood និង GrabMart បាននិយាយថា “ជំងឺ Covid-19 បានបង្កើនល្បឿននៃការទទួលយកសេវាកម្មចែកចាយតាមតម្រូវការនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយយើងអាចយកនូវបច្ចេកវិទ្យាដែលមានស្រាប់ បណ្តាញចែកចាយ និងប្រតិបត្ដិការរបស់យើង ដើម្បីធ្វើឱ្យសេវា GrabMart មានល្បឿនលឿននៅទូទាំងតំបន់”។

ក្រុមហ៊ុនដឹកជញ្ជួននេះ បានសហការជាមួយហាង និងផ្សារទំនើបជាង ៣០០០ កន្លែងនៅក្នុងតំបន់រួមមាន FairPrice Xpress នៅសឹង្ហបុរី Lawson នៅហ្វីលីពីន និង FamilyMart នៅក្នុងប្រទេសដទៃទៀត។

នៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី GrabMart បានសហការជាមួយប្រតិបត្តិករទីផ្សារតាមបែបប្រពៃណី ដោយផ្តល់នូវផលិតផលស្រស់ៗពីតូបផ្សារជាច្រើនៅដល់ទ្វារអតិថិជន។

លោកស្រី Demi Yu បានថ្លែងថា “នៅក្នុងស្ថានភាពក្រោយ Covid-19 យើងរំពឹងថាតម្រូវការសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញនឹងនៅតែកើនឡើង។ យើងនឹងបន្តបង្កើនទ្វេដងលើការពង្រីកសេវាកម្ម GrabMart របស់យើង ដើម្បីគាំទ្រដល់តម្រូវការទិញទំនិញរបស់អតិថិជន”៕

ការផ្គត់ផ្គង់ទីផ្សារទំនើបថ្មីៗនៅកម្ពុជានឹងបន្តធ្លាក់ចុះរហូតដល់បំណាច់ឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញៈ ទីផ្សារទំនើបនៅក្នុងប្រទេសកម្ពុជានឹងបន្តធ្លាក់ចុះ រហូតដល់បំណាច់ឆ្នាំ ២០២០នេះ  ខណៈគម្រោងផ្សារទំនើបមួយចំនួនទៀត បានពន្យាពេលការសាងសង់ និងសម្ពោធដាក់ឱ្យដំណើរការចូលទៅក្នុងទីផ្សារ។

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងផ្សារទំនើបមួយចំនួន បានពន្យាពេលនៃការសាងសង់ និងសម្ពោធដាក់ឱ្យដំណើរចូលទៅក្នុងទីផ្សារ ខណៈពេលដែលទីផ្សារនៅក្នុងវិស័យនេះ ទទួលរងផលប៉ះពាល់ពីជំងឺCovid-19។

លោកស្រីបន្តថា “គម្រោងផ្សារទំនើប បានពន្យាពេលការងារសាងសង់ និងដាក់ចូលទៅក្នុងផ្សារព្រោះតែទីផ្សារនេះ មិនមានអំណោយផល ហើយម្ចាស់តូបជួលមួយចំនួ បានផ្លាស់ប្តូរទីតាំងរបស់ខ្លួន ដូច្នេះវានឹងបន្តទទួលរងនូវផលប៉ះពាល់ពេលមួយឆ្នាំ និង អូសបន្លាយដល់ដាច់ឆ្នាំ២០២០នេះ”។លោកស្រីបញ្ជាក់ទៀតថា “ប្រសិនបើវិបត្តិនៃជំងឺ Covid-19នេះ នៅតែអូសបន្លាយនោះ វានឹងនៅតែបន្តជះឥទ្ធិអាក្រក់លើវិស័យមួយនេះបន្ថែមទៀត” ។

យោងតាមរបាយការណ៍ ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារ និងជំនាញស្រាវជ្រាវអចលនទ្រព្យអន្តរជាតិCBRE Cambodia បានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) គឺមានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ។

របាយការណ៍ដដែលបានបង្ហាញទៀតថា បើទោះជាទីផ្សារមួយនេះស្ថិតក្រោមបន្ទាត់គោលរហូតដល់ដក១៩ភាគរយក៏ដោយ សម្រាប់ឆមាសទី២នៃឆ្នាំដដែលនេះ តម្រូ វការជួលស្តង់ នឹងអាចមានកំណើនឡើងវិញប្រមាណ១០,២ភាគរយ ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០១៩ គឺមានកំណើនប្រមាណ០,១ភាគរយប៉ុណ្ណោះ ហើយកំណើននៃតម្រូវការជួលនេះ កើតឡើងដោយសារមនុស្សជាច្រើន ចាប់ផ្តើមមានសកម្មភាពចេញដើរ និងប្រកបអាជីវកម្មប្រចាំថ្ងៃឡើងវិញ ក៏ដូចជាចេញដើរតាមផ្សារជាបណ្ដើរៗ៕

ប្រធាន CVEA អ្នកវិនិយោគក្នុងស្រុកនៅតែបន្តស្វែងរកឱកាសវិនិយោគលើវិស័យអចលនទ្រព្យក្នុងវិបត្តិជំងឺ Covid-19

ដោយវុត្ថា

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺCovid-19 តែយ៉ាងណាវិនិយោគិក្នុងស្រុក នៅតែបន្តស្វែងរកឱកាសវិនិយោគលើវិស័យនេះដដែល។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានអះអាងថា នៅក្នុងកាលៈទេសៈនៃវិបត្តិជំងឺCovid-19នេះ បានធ្វើឱ្យធ្លាក់ចុះនូវវិស័យអច​លនទ្រព្យ តែសកម្មភាពនៃការវិនិយោគ នៅតែបន្តដោយសារតែវិនិយោគិននៅក្នុងស្រុកបានចុះទៅស្វែងរកឱកាសវិនិយោគ នៅតាមតំបន់ដែលមានសក្តានុពល។

លោកបន្តថា “នៅពេលមានវិបត្តិកើតឡើង ដូចជាវិបត្តិនៃជំងឺ Covid-19nV  គឺជាឱកាសថ្មីមួយ សម្រាប់អ្នកវិនិយោគលើវិស័យអលនទ្រព្យ  ខណៈដែលមនុស្សមួយចំនួនប្រ​ឈមទៅក្នុងវិបត្តិហិរញ្ញវត្ថុ ដែលជំរុញឱ្យពួកគេលក់អចលនទ្រព្យ របស់ខ្លួនក្នុងតម្លៃធូរថ្លៃ”។លោកច្រឹក សុខនីម បានពន្យល់ថា “នេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់វិនិយោគិនដែលមានធនធាន ក្នុងការទិញអចលនទ្រព្យក្នុងតម្លៃធូថ្លៃ ហើយរងចាំពេលវេលាដែលសេដ្ឋកិច្ចមានស្ថានភាពល្អប្រសើរ ហើយលក់ចេញវិញនឹងទទួលបានផលចំណេញខ្ពស់ពីវិស័យងចលនទ្រព្យ”។

លោកបន្ថែមថា វិស័យអចលនទ្រព្យននៅក្នុងប្រទេសកម្ពុជា នឹងងើបឡើងវិញនាពេលខាងមុខនេះ បន្ទាប់ពីសេដ្ឋកិច្ចសកល និងនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរ៕

ការស្ថាបនាផ្លូវទៅកាន់កំពង់ផែទឹកជ្រៅលើកដំបូងនៅក្នុងខេត្តកំពត កំពុងពន្លឿនការសាងសង់

ដោយ ៖ រ៉ាណេត
កំពត ៖ គម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំលើកដំបូងនៅក្នុងខេត្តកំពតក្រោមការវិនិយោគដោយវិស័យឯកជន បានសម្រេចសមិទ្ធផលជាបណ្ដើរៗហើយ ដែលក្រៅពីកន្លែងចូលចត គឺកំពុងជំរុញការសាងសង់បញ្ចប់គម្រោងផ្លូវចូលទៅកាន់កំពង់ផែបន្ថែមទៀត។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងគម្រោងសាងសាងសង់ថ្មីនៅព្រែកកំពង់បាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្តដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ បម្រើដល់វិស័យដឹកជញ្ជូន និងស័ក្ដិសមជាគោលដៅទេសចរណ៍កម្រិតអន្តរជាតិ។

នៅក្នុងឱកាសនោះលោកអភិបាលក៏បានបញ្ជាក់ពីគម្រោងនៃការអភិវឌ្ឍកំពង់ផែទឹកជ្រៅលើកមដំបូងដែលកំពុងដំណើរការសាងសង់ផងដែរថា “កំពង់ផែនេះ គឺជាកំពង់ផែរបស់ឯកជនវិនិយោគ ហើយអ្វីដែលគាត់បានសាងសង់ហើយ ខ្ញុំមិនអាចវាយតម្លៃជាភាគរយបានទេ ដោយសារកំពង់ផែនេះមានទំហំធំធេង។ គ្រាន់តែថា កន្លែងដែលចូលចត គាត់បានសាងសង់ហើយ ផ្លូវចូលទៅកាន់កំពង់ផែក៏បានធ្វើជាច្រើនហើយដែរ” ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍នៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីពេលកន្លងទៅនេះថា ការកសាងកំពង់ផែទឹកជ្រៅនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់មួយ មានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីតំបន់ហាទៀង នៃប្រទេសវៀតណាម ទៅខេត្តត្រាតរបស់ព្រះរាជាណាចក្រថៃ ដោយឆ្លងកាត់ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨។

គម្រោងកំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន ទ្រី ភាព គ្រុប របស់លោកឧកញ៉ា ទ្រី ភាព និងមានសមត្ថភាពឱ្យនាវាសមុទ្រធុនធំផ្ទុកទំនិញ ចាប់ពី ១ម៉ឺនតោន ដល់ ៣ម៉ឺនតោន អាចចូលចត ផ្ទេរ និងផ្ទុកទំនិញបាន៕

វត្តមានថ្មីនៃក្រុមហ៊ុន SUNDOOR ផ្គត់ផ្គង់ផលិតផលទ្វារ និងពិដានបែបទាន់សម័យក្នុងវិស័យសំណង់នៅកម្ពុជា

អត្ថបទ ៖ រ៉ាណេត

ភ្នំពេញ ៖ SUNDOOR គឺជាក្រុមហ៊ុនផលិតពិដាន និងទ្វារប្រភេទ PVCសម្រាប់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពខ្ពស់មិនរីករួម ស្រក កម្មង់ទំហំទៅតាមតម្រូវការ បែបទំនើបទាន់សម័យប្រកបដោយគុណភាព សោភ័ណភាព ដែលបានបង្កើតឡើងដោយក្រុមអ្នកមានជំនាញមានសមត្ថភាព ទេពកោសល្យខ្ពស់ និងពោរពេញទៅដោយវិជ្ជាជីវៈ ដែលមានគោលដៅយ៉ាងច្បាស់លាស់។

ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ទ្វារ ពិដាន SUNDOOR មានក្រុមអ្នកជំនាញដែលពោរពេញទៅដោយសមត្ថភាព និងភាពម៉ឺងម៉ាត់ ដោយមានការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលប្រឡូក ប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា ដែលជាស្ថាប័នធំៗមានស្រាប់។ ក្រុមហ៊ុនមានក្ដីរំពឹង និងជឿជាក់យ៉ាងច្បាស់ក្នុងកិច្ចដំណើរការរបស់ខ្លួន ដែលនឹងឈានទៅរកភាពជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។

អ្នកតំណាងក្រុមហ៊ុន SUNDOOR បានបញ្ជាក់ថា “នៅក្នុងដំណើរការដំបូងនេះ យើងក៏មិនរំពឹងថាវាអាចប្រព្រឹត្តទៅបានយ៉ាងរលូន១០០ភាគរយនោះទេ ប៉ុន្តែយើងមានការតាំងចិត្តជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅនៃភាពជោគជ័យយ៉ាងត្រចះត្រចង់ ដែលគោលបំណងចម្បងរបស់យើង។ ក្នុងរយៈពេលនេះ យើងចាំបាច់បំផុត ធ្វើគ្រប់មធ្យោបាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលចង់បាន ដែលស្របទៅនឹងគោលដៅរបស់យើង ដែលធ្វើយ៉ាងណា ពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន SUNDOOR មានគោលដៅយ៉ាងមុតមាំដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនឈានមុខគេមួយក្នុងការផ្គត់ផ្គង់ទ្វារ និងពិដាន ដែលមានលក្ខណៈទំនើប ទាន់សម័យ ប្រកបដោយគុណភាព ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសំណង់នៅកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន SUNDOOR បាន និងកំពុងរៀបចំគោលនយោបាយក្នុងការក្លាយខ្លួនជាស្ថាប័នដែលមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស រួមជាមួយនឹងការដាក់គោលដៅចម្បងក្នុងការស្វែងរកផលចំណេញជូនអតិថិជន ដោយការផ្តល់ជូននូវផលិតផលថ្មីៗប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំណើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168

ការវិនិយោគ​លើ​អាជីវកម្ម​ចាប់ផ្តើម​ថ្មី​ហក់​ឡើង​ខ្ពស់​នៅ​តំបន់​អាស៊ាន បើទោះជា​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ក៏ដោយ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការវិនិយោគ​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី ឬ Start-up ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ក្រុមហ៊ុន Fintech (បច្ចេកវិទ្យា​ហិរញ្ញវត្ថុ) នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​បាន​កើនឡើង​យ៉ាងខ្លាំង នៅក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំនេះ ទោះបី​មាន​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ក៏ដោយ។

យោងតាម​ទិន្នន័យ​ពី​វេទិកាព័ត៌មាន​អាជីវកម្ម​ចាប់ផ្តើម​ថ្មី ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី DealStreetAsia បាន​បង្ហាញថា តម្លៃ​នៃ​កិច្ចព្រមព្រៀង​ប្រមូលប្រាក់​វិនិយោគ​នៅ​អាស៊ីអាគ្នេយ៍ បាន​កើនឡើង៩១ភាគរយ ឬ​មាន​ទំហំ​ទឹកប្រាក់២,៧ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ត្រីមាស​ទី២ឆ្នាំនេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ចំនួន​ប្រតិបត្តិការ​បាន​កើនឡើង ៥៩ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ក្នុងចំណោម​ប្រទេស​ទាំងនេះ ប្រទេស​ឥណ្ឌូណេស៊ី បាន​ឈានដល់​លំដាប់​កំពូល​នៃ​កិច្ចព្រមព្រៀង ដែលមាន​ចំនួន ៤៥,៦ ភាគរយ។

ប្រទេស​សឹង្ហ​បុរី​ឈរ​នៅ​លំដាប់​ទី២ បន្ទាប់មក​គឺ​ប្រទេស​វៀតណាម ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា។

ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឈរ​នៅលើ​កំពូល​តារាង ដោយ​រកប្រាក់​បាន ៦៩១ លាន​ដុល្លារ​បន្ទាប់មក​គឺ​ភ័ស្តុភារ ដែលមាន​ទឹកប្រាក់ ៣៦០លាន​ដុល្លារ និង​បានបញ្ចប់៤៩៦លាន​ដុល្លារ។

ក្រុមហ៊ុន Tokopedia ដែលជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ឥណ្ឌូណេស៊ី បាន​ទាក់ទាញ​ដើមទុន​ច្រើន​បំផុត ៥០០លាន​ដុល្លារ។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​របស់​វៀតណាម Tiki បាន​រៃអង្គាសប្រាក់​ចំនួន ១៣០លាន​ដុល្លារ ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​ដឹកនាំ ដោយ​ក្រុមហ៊ុន Northstar Group ដែលជា​កិច្ចព្រមព្រៀង​ធំ​បំផុត​ទី៥ នៅក្នុង​តំបន់​ក្នុង​រយៈពេល ៦ខែ​ដំបូង។

លោក​Ngo Hoang Gia Khanh អនុប្រធាន​អភិវឌ្ឍន៍​អាជីវកម្ម Tiki បានឱ្យដឹងថា ក្រុមហ៊ុន​បានកត់សំគាល់​ពី​កំណើន​គួរឱ្យកត់សម្គាល់ នៃ​តម្រូវ​ការទិញ​ទំនិញ​របស់​អតិថិជន ក្នុងពេល​មាន​ជំងឺ​រាតត្បាត​ជាពិសេស​ម៉ាស ទឹក​សម្អាត​ដៃ និង​សម្ភារៈ​ចាំបាច់​ដទៃទៀត។

លោក Khanh បាន​និយាយថា ដោយ​ប្រើ​បណ្តាញ​នៃ​មជ្ឈមណ្ឌល​បំពេញ​ការបញ្ជាទិញ​ទូទាំងប្រទេស និង​សេវាកម្ម​ដឹកជញ្ជូន​រហ័ស ដែលមាន​ឈ្មោះថា TikiNow បានធ្វើ​ឱ្យមាន​ភាពខុស​គ្នា​ពី​គូប្រជែង​ក្នុងស្រុក​និង​ក្នុង​តំបន់។

តំរូវការ​កើនឡើង​សំរាប់​ការទិញ​ទំនិញ​តាម​អន​ឡាញ នៅ​អាស៊ីអាគ្នេយ៍ បានធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន និង​ការដឹកជញ្ជូន​មានការ​កើនឡើង។

ក្រុមហ៊ុន Ninja Van របស់​សឹង្ហ​បុរី បានប្រកាស​ពី​ការ​រៃអង្គាសប្រាក់​បាន​ចំនួន ២៧៩លាន​ដុល្លារ​កាលពី​ខែឧសភា។

វិស័យ Fintech ក៏​កំពុង​កើនឡើង​ផងដែរ ហើយ​ក្រុមហ៊ុន Voyager Innovations ដែលជា​ក្រុមហ៊ុន នៅ​ពីក្រោយ​កម្មវិធី​ទូទាត់​តាម​ទូរស័ព្ទ បង់លុយ​របស់​ហ្វីលីពីន បាន​បង្កើន​ប្រាក់​ចំនួន ១២០លាន​ដុល្លារ​កាលពី​ខែមេសា៕