ប្រទេស​ថៃ​ត្រូវការ​រយៈពេល២ ទៅ៣ឆ្នាំ ទើប​អាច​ស្តារ​សេដ្ឋកិច្ច​បានមក​វិញ

ដោយ ហ្សូ​លី

បាងកកៈ បន្ទាប់ពី​ទទួលរង​ពី​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ ពី​វិបត្តិ​ជំងឺ Covid-19 មកលើ​សេដ្ឋកិច្ច​ថៃ។ ពេលនេះ​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​នេះ ត្រូវបាន​ស្ថាប័ន​ជំនាញ​ព្យាករណ៍​ថា ប្រទេស​ថៃ​ត្រូវការ​រយៈពេល​យ៉ាងហោចណាស់ ២ទៅ៣ឆ្នាំ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ត្រឡប់​មករក​សភាព​ដើម​វិញ។

ទោះបីជា​រដ្ឋាភិបាល​ថៃ​អាច​គ្រប់គ្រង​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដោយ​គ្មាន​ករណី​ផ្ទះ​ឡើង​ក្នុងស្រុក​ថ្មី អស់​រយៈពេល​ប្រមាណ ២ខែ​ចុង​ក្រោយនេះ​ក៏ដោយ ប៉ុន្តែ​សេដ្ឋកិច្ច​នៅតែ​ត្រដាបត្រដួស ជាមួយនឹង​ការបិទ​អាជីវកម្ម​យ៉ាងច្រើន ដោយ ហេតុ​ថា គ្មាន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ប្រទេសមួយ​នេះ។

ធនាគារ KrungThai បាន​ចុះផ្សាយ​របាយការណ៍​ថា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ថៃ​ឡើងវិញ គឺ​ត្រូវ​ពេល​ប្រហែល២ ទៅ ៣ឆ្នាំ ខណៈដែល​វិស័យ​សុខាភិបាល និង​អាជីវកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​កំពុងមាន​ភាព​លេចធ្លោ។ នេះ​បើតាម​ប្រសាសន៍​របស់លោក Payong Srivanich នាយក​គ្រប់គ្រង​ធនាគារ KrungThai ដែល​បាន​ដកស្រង់​ចេញពី​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ​ស្តីពី ជំងឺ​រាតត្បាត Covid-19 គឺជា​វិបត្តិ​ដ៏​អាក្រក់​គិត​តាំងពី​សង្គ្រាមលោកលើកទី។

ក្នុង​ឆ្នាំ២០២១ ជំងឺ​Covid-19 បាន​បង្ក​ឱ្យ​សេដ្ឋកិច្ចពិភពលោក​ដាំ​ក្បាល​ចុះ ប្រមាណ៦០ភាគរយ នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។ ទោះបីជា​យ៉ាងណា ថៃ​ស្ថិតនៅក្នុង​ទីតាំង​ដែល​ល្អប្រសើរ​ជាង​ប្រទេស​ជាច្រើន​ទៀត ដោយសារតែ​ច្បាប់​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ ការ​សម្រប​ខ្លួន និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ឯកជន។

របាយការណ៍​បានចង្អុលបង្ហាញ​ថា ជំងឺ Covid-19 បាន​នាំយក​នូវ​អនាគត​ដ៏​ភ្លឺស្វាង​នៃ​វិស័យ​អាជីវកម្ម​សុខាភិបាល និង ព​ន្លឿ​ន​ការអភិវឌ្ឍ​បច្ចេកវិទ្យា។ របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​ខែមេសា ការប្រតិបត្តិ​ការ​ទូរ​ទាត់ មាន​ប្រមាណ​ជា១០លាន​ប្រតិបត្តិការ ក្នុង​មួយថ្ងៃ ពោល​គឺជា​ចំនួន​ទ្វេ​រដង​កើនឡើង​លើស​ឆ្នាំមុន។

ធនាគារ KrungThai ដឹកនាំ​ទិស​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ ២០២០នេះ​បាន​ធ្លាក់ចុះ​រហូតដល់៨.៨ភាគរយ៕

ចំណេះដឹង! តើ​អ្វី​ជា​នគររូបនីយកម្ម?

ដោយ​វុត្ថា

ភ្នំពេញៈ នគររូបនីយកម្ម​គឺជា​ការរៀបចំ និង​ពង្រីក​ក្រុង ដើម្បី​តម្រូវ​តាម​ភាពចាំបាច់​នៃ​ដំណើរការ​រីកចម្រើន​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។ ក្នុងន័យ​ម្យ៉ាងទៀត នគរូបនីយកម្ម គឺជា​ដំណើរ​រៀបចំ​ដែនដី និង​កិច្ច​អភិវឌ្ឍ​ទីក្រុង​ពិសេស​ការរៀបចំ​ប្លង់ សម្រាប់​ប្រើប្រាស់​ដីធ្លី​ឱ្យបាន​សមស្រប​តាម​ភាព​រីកចម្រើន​សង្គម​សេដ្ឋកិច្ចជាតិ។

កំនើន​នគរូបនីយកម្ម គឺជា​ការរីក​សាយ​នៃ​ការរៀបចំ​ការពង្រីក និង​ការបង្កបង្កើត​ទីក្រុង ។ដូច្នេះ នគររូបនីយកម្ម​គឺជា​ការរៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​រៀបចំ​គ្រប់គ្រង​ប្រជាសាស្ត្រ​ទីក្រុង ដើម្បី​តម្រូវ​តាម​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ទីក្រុង ដោយ​សារភាព​រីកចម្រើន​សេដ្ឋកិច្ច និង​សង្គម។

ក្នុងន័យ​បច្ចេកទេស  Already urban គឺជា​ការសម្រេចបាន​នូវ​នគររូបនីយកម្ម ឬ​និយាយ​ឲ្យ​ងាយ​យល់ គឺ​ការសម្រេចបាន​ការរៀប​ចំ​ទីក្រុង ឲ្យ​ស្របតាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ និង​កំណើនប្រជាជន​រស់នៅ​ទីក្រុង។ ភាគរយ​នៃ​ចំនួន​ប្រជាជន​រស់នៅ​ទីក្រុង ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ក្នុងប្រទេស គឺជា​កត្តា​មួយ​យ៉ាងសំខាន់​សម្រាប់​កំណត់​ការសម្រេចបាន​នូវ​នគររូបនីយកម្ម៕

ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា និង Urban Village រៀបចំ​កម្មវិធី​ជប់លៀង​អបអរ​ការបើក​សម្ពោធ​សាកល្បង​អគារ Sky Prime Tower H

ដោយ រ៉ា​ណេ​ត

ភ្នំពេញ៖ ស្របតាម​ក្ដី​ស្រលាញ់ និង​បេសកកម្ម​ក្នុង​ការជួយ​ដល់​ប្រជាជន​កម្ពុជា ជនបរទេស​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ក៏ដូចជា​វិនិយោគិន​ជាតិ និង​អន្ដរជាតិ ឱ្យទទួល​បាន​នូវ​គេហដ្ឋាន​ក្នុង​ក្ដី​ស្រមៃ​ជាមួយនឹង​កម្រិតស្ដង់ដា​រ​នៃ​ការរស់នៅ​កាន់តែ​ល្អប្រសើរ និង​ឱកាស​ចំណេញ​ខ្ពស់​ពី​ការវិនិយោគ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា (Prestige Homes Cambodia) និង Urban Village បាន​សហការ​រៀបចំ​ពិធីជប់លៀង​អបអរ​ការបើក​ដំណើរការ​សាកល្បង​អគារ Sky Prime Tower H ដែលជា​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​ជាងគេ​បង្អស់​នៅតាម​បណ្ដោយ​មហាវិថី​ហ៊ុនសែន និង​អមដោយ​ទេសភាព​នៃ​ផ្ទៃ​ទឹក​ខៀវស្រងាត់​គួរ​ជាទី​គយគន់​នៃ​ដង​ទន្លេបាសាក់ កាលពី​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅ​សាល​តាំង​បង្ហាញ​នៃ Urban Village ក្នុង Factory Phnom Penh។

ភ្ញៀវ​កិ​ត្ដិ​យស​យ៉ាងច្រើន​កុះករ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់លៀង​នេះ ដើម្បី​ចែករំលែក​ពេលវេលា​ដ៏​សប្បាយរីករាយ​ជាមួយគ្នា ទស្សនា​គម្រោង​ខុន​ដូ​ដ៏​ល្អ​ប្រណិត និង​ទទួលបាន​សិទ្ធិ​ក្នុងការ​ក្លាយជា​ម្ចាស់​នៃ​ខុន​ដូ​នេះ។

ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា គឺជា​ភ្នាក់ងារ​អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី​និង​ទទួលបាន​អាជ្ញា​បណ្ណ​ពី​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​កម្ពុជា ក្នុងការ​ផ្ដល់ជូន​នូវ​ដំណោះស្រាយ​ជាទី​ពេញចិត្ដ​សម្រាប់​គ្រប់​តម្រូវការ​អចលនទ្រព្យ​ទាំងអស់ ហើយក៏​ជា​ដៃគូ​សហការ​ដ៏​សំខាន់​របស់ Urban Village ដែលជា​គម្រោង​ខុន​ដូ​ដ៏​មាន​កិត្យានុភាព និង​ជា​ម្ចាស់​គ្រង​ពានរង្វាន់​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា និង​ពានរង្វាន់ធំៗចំនួន៥ផ្សេងទៀត​ពី Property Guru។

បន្ទាប់ពី​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​លើ​គម្រោង​ទី១ ពេលនេះ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា និង Urban Village កំពុង​អបអរ​ជោគជ័យ​ជាថ្មី​ម្ដងទៀត​នៅលើ​គម្រោង​ទី២ ដែល​បាន​ឈានដល់​ការសាងសង់​អគារ​ខ្ពស់បំផុត​ចុងក្រោយ គឺ Sky Prime Tower H ដែល​ត្រូវបាន​ប្រកាស​ដាក់លក់​នា​ពេលថ្មីៗនេះ។

តាម​លក្ខណៈ​ភូមិសាស្ត្រ អគារ Sky Prime Tower H មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​លឿន​បំផុត​មួយ​នៃ​រាជធានី​ភ្នំពេញ ដែល​ហ៊ុំព័ទ្ធ​ដោយ​សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប ហាង​ទំនិញ អគារ​អាជីវកម្ម និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី។ អគារ Sky Prime Tower H ក៏​ស្ថិត​នៅជាប់​នឹង Factory Phnom Penh  ដែលជា​សហគមន៍​មួយ ដែលមាន​ការ​រចនា​យ៉ាង​ល្អប្រសើរ និង​ផ្ដល់នូវ​ភាពសម្បូរ​បែប​ដោយ​ផ្ដោត​សំខាន់​លើ «ការរស់នៅ ការងារ និង ការកម្សាន្ដ» ។ លក្ខណៈពិសេស​ទាំងអស់​នេះ អនុញ្ញាតឱ្យ​អ្នកស្នាក់នៅ​ក្នុង​អគារ Sky Prime Tower H ទទួលបាន​នូវ​ភាព​រីករាយ​នៃ​ការរស់នៅ​យ៉ាងពិត​ប្រាកដ រាប់បញ្ចូល​ទាំង​បរិក្ខារ​ច្រើន​ប្រភេទ និង​ទេសភាព​ទីក្រុង​ដ៏​ស្រស់បំព្រង។

លោកស្រី Catherine CHAN អភិបាល​ប្រតិ​ប​ត្ដិ​នៃ Urban Village បានបង្ហាញ​ចំណាប់អារម្មណ៍​ថា៖ «ថ្ងៃនេះ គឺជា​ពេលវេលា​ដ៏​រំភើប​រីករាយ​មួយ ពីព្រោះ​យើង​បាន​បន្ដ​បេសកកម្ម​ក្នុងការ​ផ្ដល់ជូន​នូវផ្ទះ​ក្នុង​ក្ដី​ស្រមៃ​ដល់​អតិថិជន​របស់​យើង។ គម្រោង​ទី១ គឺជា​សមិទ្ធផល​ដ៏​ធំធេង ហើយ​សម្រាប់​គម្រោង​ទី២វិញ យើង​ក៏​ទទួលបាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ដូចគ្នា ដោយសារតែ​ការគាំទ្រ និង​ទំនុកចិត្ត​ខ្ពស់​ពី​សំណាក់​អតិថិជន ក៏ដូចជា​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម​ពី​ដៃគូ​របស់​យើង ដូចជា ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា ជាដើម។

Urban Village តែងតែ​ខិតខំ​សម្រេច​ឱ្យបាន​លើសពី​ការរំពឹងទុក​របស់​អតិថិជន ពីព្រោះ​យើង​ជឿជាក់ថា មនុស្ស​គ្រប់រូប​ត្រូវការ​ផ្ទះមួយ ដែល​អាច​ផ្តល់នូវ​ភាពកក់ក្តៅ និង​ផាសុកភាព រួម​ជាមួយនឹង​បរិស្ថាន​ដ៏​បរិសុទ្ធ បរិក្ខារ​សម្បូរបែប កន្លែងធ្វើការ​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ទីតាំង​ទស្សនា​សិល្បៈ​ច្រើន​ទម្រង់ និង​កន្លែង​កម្សាន្តផ្សេង។ល។ យើង​ពិត​ជាមាន​មោទកភាព ពីព្រោះ​យើង​អាច​ផ្ដល់នូវអ្វីៗទាំងអស់នេះ​ជូន​អតិថិជន​នៅក្នុង​សហគមន៍ ដែលមាន​ស្ដង់ដារ​នៃ​ការរស់នៅ​ល្អ​បំផុត​របស់​យើង។ »

ចាប់តាំងពី​បើក​ដំណើរការ​ក្រុមហ៊ុន​មក ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា បាន​បង្កើត​នូវ​ភាពជា​ដៃគូ​ល្អឥតខ្ចោះ​ជាមួយ Urban Village ហើយ​អាច​ពង្រីក​មូលដ្ឋាន​អតិថិជន​របស់ខ្លួន​ឱ្យ​កាន់តែ​ធំ​ឡើង ដោយសារ​វិជ្ជាជីវៈ​ខ្ពស់ និង​សេវាកម្ម​ដ៏​លេចធ្លោ។ កត្តា​ទាំងនេះ បាន​នាំឱ្យ​ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា ឈ្នះ​ពានរង្វាន់​ភ្នាក់ងារ​អចលនទ្រព្យ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ២០១៩ ក្នុង​កម្មវិធី Squarefoot Best of the Best Award លើក​ទី១០ ។ ទោះជា​យ៉ាងនេះ​ក្ដី សមិទ្ធផល​មួយ​នេះ គឺ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​ភាពជោគជ័យ​ជាច្រើន​ទៀត ដោយសារ​ក្រុមហ៊ុន​យល់ច្បាស់​អំពី​តម្រូវការ​ទីផ្សារ និង​មានការ​ប្តេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការបន្ត​ឈានមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ។

លោក រ័ត្ន ពន្លក ប្រធាន​ផ្នែក​លក់​នៃ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា បាន​លើកឡើងថា៖ «ដោយសារ​ចំនួន​នៃ​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស នគរូបនីយកម្ម​ត្រូវបាន​ពង្រីក​វិសាលភាព​កាន់តែ​ធំឡើង។ ជាក់ស្ដែង អចលនទ្រព្យ​ដូចជា ខុន​ដូ អា​ផាត​មិន និង​បុរី ត្រូវបាន​អភិវឌ្ឍ​កាន់តែ​ច្រើនឡើង​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការរស់នៅ ការធ្វើការ និង​ការប្រកប​អាជីវកម្ម​ជាដើម។ ទោះជា​យ៉ាងណាក៏ដោយ យើង​សង្កេតឃើញថា បរិមាណ​នៃ​អចលនទ្រព្យ អាច​ផ្គត់ផ្គង់​តម្រូវការ​ទាំងនេះ​បាន ប៉ុន្តែ​គុណភាព​នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ។ ដូច្នេះ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា បានដាក់​គោលដៅ​បន្ថែម​គុណ​តម្លៃ និង​បំពេញ​គុណភាព​ដែល​ខ្វះខាត​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​យើង។ »

លោក រ័ត្ន ពន្លក បាន​បន្ថែមទៀតថា៖ «ការជួយ​ឱ្យ​អតិថិជន​របស់​យើង​ទទួលបាន​នូវ​អចលនទ្រព្យ​ក្នុង​ក្ដី​ស្រមៃ​របស់​ពួកគាត់ គឺជា​ការសន្យា​របស់​យើង ហើយ​យើង​បាន​រក្សា​ការសន្យា​នេះ​តាមរយៈ​ការផ្ដល់​សេវាកម្ម​ដល់​ពួកគាត់​ក្នុងការ​ក្លាយជា​ម្ចាស់​ខុន​ដូ​ល្អ​ប្រណិត Urban Village ប្រកបដោយ​ភាពជោគជ័យ។ តាមរយៈ​បទពិសោធន៍​នៃ​ការលក់​ខុន​ដូ Urban Village គម្រោង​ទី១ និង គម្រោង​ទី២ (អគារ​E អគារ​F និង​អគារ​G) យើង​ជឿជាក់ថា អគារ Sky Prime Tower H ដែល​ភ្ជាប់​មកជា​មួយ​នូវ​ការ​រចនា​បែប​សហគមន៍​ទំនើប និង​តម្លៃ​សមរម្យ នឹងត្រូវ​បាន​លក់​អស់​ក្នុង​រយៈពេល​ដ៏​ខ្លី។ »

ដើម្បី​អបអរសាទរ​ការបើក​សម្ពោធ​សាកល្បង​នៃ​អគារ Sky Prime Tower H ក៏ដូចជា​លើកទឹកចិត្ដដ​ល់​អ្នកទិញ​យូ​នី​ត​ខុន​ដូ​មុនគេ ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា និង Urban Village កំពុងផ្តល់​ជូន​កម្មវិធី​ពិសេស ជាមួយនឹង​កញ្ចប់​គ្រឿង​សង្ហា​រឹម​ឥតគិតថ្លៃ និង​ការ​បញ្ចុះតម្លៃ​លើ​អត្រា​ការប្រាក់​ជាដើម។ កម្មវិធី​ពិសេស​នេះ នឹង​រឹតតែ​ធ្វើឱ្យ Sky Prime Tower H ក្លាយជា​គម្រោង​ខុន​ដូ ដែល​ទទួលបាន​តម្រូវការ​ច្រើនជាងគេបង្អស់​យ៉ាងពិត​ប្រាកដ​នៅ​កម្ពុជា។

អ្វីៗដែល​អស្ចារ្យ គឺ​មាននៅ​សហគមន៍ Urban Village ហើយ​ការប្រឹក្សា​និង​សេវាកម្ម​អចលនទ្រព្យ​ដ៏​ល្អ​បំផុត គឺ​មាននៅ​ក្រុមហ៊ុន ប្រេ​ស្ទី​ហ្ស៍ ហូ​ម ខេ​ម​បូ​ឌា។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​ទូរស័ព្ទ​លេខ ០១៥ ៣០៩ ៦៦៦ ឬ ផ្ញើ​សារ​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Prestige Homes Cambodia ៕

ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ

គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០នេះ។

នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ។

លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “ការផ្លាស់ប្តូរ​បទពិសោធ​ន៏ និង វប្បធម៌​ថ្មី​នៃ​ការរស់នៅ​ថ្មី ផ្តល់ជូន​នូវ​កន្លែង​រស់នៅ​ដែលមាន​សុវត្ថិភាព ផាសុកភាព និង​សុភមង្គល​សុខដុមរមនា​ជា​គំនិត​ចំបង​ក្នុងការ​ឌី​ហ្សា​ញ​របស់​ពួកយើងខ្ញុំ” ការចូលរួម​សិក្សា និង​សហការ​ដោយ​អ្នកជំនាញ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ​ជំលាស​ទឹកភ្លៀង ទឹក​កខ្វក់ ការគ្រប់គ្រង​បណ្តាញ​ទឹកស្អាត គ្រប់​បណ្តាញ​អគ្គិសនី គ្រឹះ​អគារ និង គ្រឿង​បង្គុំ​របស់​អគារ។ ការបរិច្ចាគ​ទីធ្លា​សំរាប់​សួនច្បារ សួន​កុមារ ផ្លូវ​ដើរ ចំណតរថយន្ត សួន​ក្នុង​របង​ផ្ទះ ទាំងនេះ​គឺជា​អ្វីដែល​ក្រុមការងារ​យើងខ្ញុំ​ផ្តល់​អាទិភាព។

លោកស្រី​យួ​ម ចាន់​រ៉ានី ប្រធាន​ផ្នែក​លក់បាន​ប្រាប់​ឲ្យ​ដឹងថា គម្រោង​បុរី ជាម តិច គឺជា​បុរី​ដំបូង និង​តែមួយគត់​នៅ​កម្ពុជា​ដែលមាន​ផ្នត់គំនិត​បង្កើត​ថ្មី​ដោយ​ជ្រើសរើស​ការដាំ​ផ្កា​សាគូ​រ៉ា​ធ្វើជា​សួនប្លែកៗដើម្បី​ផ្តល់ជូន​នូវ​ការរស់នៅ​ជាមួយ​ភាពស្រស់​បំព្រង​នៃ​ពិភព​ផ្កា​សាគូ​រ៉ា និង​ការរស់នៅ​ដែល​ផ្សារភ្ជាប់​និង​រដូវ​ផ្កា​រីក​ជាមួយនិង​ពិធីបុណ្យ​ផ្កា​សាគូ​រ៉ា​បែប​ជប៉ុន។

លំនៅដ្ឋាន​បែប​វីឡា​ទាំង៥ប្រភេទ វីឡា​ឃ្វី​ន វីឡា​សាគូ​រ៉ា វីឡា​ភ្លោះ វីឡា​កូនកាត់ និង​វីឡា​កូនកាត់​ SC ព្រមជាមួយ​និង​ផ្ទះ​អាជីវកម្ម របស់​គម្រោង​បុរី ជាម តិច ពិតជា​អស្ចារ្យ​ជាមួយ​សោភ័ណភាព​ដ៏​ស្រស់ត្រកាល​ដែល​គ្របដណ្តប់​ទៅដោយ​សួនផ្កា​សាគូ​រ៉ា រួមជាមួយ​ធម្មជាតិ​បៃតង​ចម្រុះ​ដ៏​ស្រស់បំព្រង​នឹងធ្វើ​ឲ្យ​ជីវិត​របស់​លោកអ្នក​ពោរពេញ​ទៅដោយ​ភាពស្រស់ថ្លា និង​កាន់​តែមាន​សុភមង្គល ព្រម​ជាមួយនឹង​ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​ពិ​កនិក ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើការ​រំសាយ​អស់​នូវ​ភាព​តានតឹង​ដោយ​មិនចាំបាច់​ទៅណា​ឆ្ងាយ។

ក្នុងឱកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នេះ បុរី​ជាម តិច​ផ្តល់ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​បញ្ចុះតម្លៃ ១០% ដើម្បី​ជាការ​លើក​ទឹក​សម្រាប់​អតិថិជន​ដែល​បាន​អញ្ជើញ​ចូលរួម​ដោយផ្ទាល់។

ទីតាំង​គម្រោង​បុរី​ជាម តិច​នៅជាប់​ផ្លូវជាតិ​លេខ២ ត្រឹមតែ១គីឡូម៉ែត្រ​ពី​ផ្លូវ​សម្តេច​តេ​ជោ​ហ៊ុន សែន។ តំបន់​នេះ​ជា​តំបន់​អភិវឌ្ឍន៍​ចម្រុះ​សម្បូរបែប​មាន​មហាវិថីធំៗ 50m, 60m, សម្តេច​តេ​ជោ និង​គម្រោងធំៗជាច្រើន​ដូចជា៖ ផ្សារ​ទំនើប Aeon 3, PH Diamond Place, ChipMong Megamall; មន្ទីរពេទ្យ​អន្តរជាតិ សាលារៀន​អន្តរជាតិ ISPP; អាគារ​ខុន​ដូខ្ពស់ៗ ទីក្រុង​កូន​នាគ (ING CITY) ព្រមទាំង​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទូរ​សព្ទ​លេខ 069 6789 39 / 089 289 456 ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Borey Cheam Tech

https://www.facebook.com/boreycheamtech/

កម្ពុជា ទទួលបានចំណូលជាង១៨លានដុល្លារ ពីការចូលទស្សនាតំបន់អង្គរ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ នៅក្នុងរយៈពេល៧ខែ កន្លងទៅនេះ កម្ពុជាទទួលបានចំនួនជាង១៨លានដុល្លារតាមរយៈកំណើននៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចាប់ផ្តើមកើនឡើងវិញជាបណ្ដើរវិញនៅក្នុងតំបន់កម្សាន្តអង្គរ ខេត្តសៀមរាប។

តាមរយៈសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា នៅរយៈពេល៧ខែ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេស ៣៨៩,៦៣០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបប្រមាណ ១៨ ១៧០ ៩៩០ ដុល្លារអាមេរិក។
នៅក្នុងនោះ ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយជាង ៧២ភាគរយ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។

សេចក្តីប្រកាសព័ត៌មាននេះបានបង្ហាញដែរថា នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ ១៧៩០នាក់ រកចំណូលបាន ៧៨ ៤៤០ដុល្លារអាមេរិក។ ដោយឡែកចំណូលដែលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៧៩ ២៦០ ដុល្លារអាមេរិក ។

នៅក្នុងឆមាសទី២ ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍បានរៀបចំ និងដាក់ចេញឱ្យអនុវត្តនូវវិធីសាស្ត្រមួយចំនួនសម្រាប់ទាក់ទាញកំណើនទេសចរបរទេសមកកាន់កម្ពុជាឡើងវិញ ដែលក្នុងនោះ ក៏មានការរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពី COVID-19 ផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី COVID-19 ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពី COVID-19 នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕

កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រទទួលវត្តមានភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំយុទ្ធសាស្ត្រទទួលវត្តមាន ភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺ COVID-19 ខណៈដែលវិស័យទេសចរណ៍នៅក្នុងប្រទេសមានការធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីដើមឆ្នាំ ២០២០កន្លងមនេះ។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា មុនឈានដល់កិច្ចប្រជុំនេះ ក្រសួងទេសចរណ៍បានរៀបចំសេក្តីព្រាងគោលការណ៍ណែនាំស្តីពី ការធ្វើដំណើរដោយកន្លែង Travel Bubble or One way Closed-loop Charted Plane នៅកម្ពុជារួចហើយផងដែរ។

លោកបន្តថា ក្រសួងទេសចរណ៍នឹងពិគ្រោះជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាល ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពី COVID-19។

លោករដ្ឋមន្ត្រីបន្ថែមថា កំលុងពេលដែលពិភពលោកកំពុងជួបការរាតត្បាតជំងឺ COVID-19 នេះបានធ្វើឱ្យកម្ពុជាបាននិងកំពុងជួបការប៉ះពាលជាខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឱ្យអាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ជាង ៣,០០០
អាជីវកម្ម បានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្ម។ ប្រការនេះធ្វើឱ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥០,០០០នាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជា។

លោកបន្ថែមថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី COVID-19 ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពី COVID-19 នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនឹងការជំរុញឱ្យមានការបើកការធ្វើដំណើរដោយកន្លែងនេះ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានា សណ្ឋាគារ ផ្ទះស្នាក់ និងអាជីវកម្មនានានៅកម្ពុជា គឺត្រូវខិតខំថែរក្សាភាពអនាម័យឱ្យបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីទំនុកចិត្តខ្ពស់ជូនភ្ញៀវទេសចរអន្តរជាតិ។
លោកបញ្ជាក់ថា សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិតាមបែប Travel Bubble នេះ គឺកម្ពុជាមានក្តីរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិតែលើប្រភេទភ្ញៀវទេសចរចូលនិវត្តន៍ និងភ្ញៀវអ្នកមានអ្នកមានជាដើម ជាពិសេសភ្ញៀវទេសចរអន្តរជាតិនៅតាមតំបន់មានសុវត្ថិភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣ ដែលត្រូវជាគោលដៅសិក្សាជាបឋម និងត្រូវធ្វើជាដំណាក់កាលៗ ដោយត្រូវមានការឯកភាពពីក្រសួងសុខាភិបាល និងមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិដោយកន្លែង Travel Bubble នេះអាចអនុវត្តទៅបានលុះណាមានការឯកភាពគាំទ្រពីក្រសួងសុខាភិបាល និងការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

រោងចក្រផលិតទុយោនៅក្នុងខេត្តកំពង់ស្ពឺបានក្លាយជាសហគ្រាសផលិតដ៏មានគុណភាពរបស់ជាតិ

ដោយវុត្ថា

ភ្នំពេញ៖រោងចក្រផលិតទុយោ របស់ TCU Polys Enterprise Co.,Ltd ដែលមានទីតាំងទីតាំងនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននឹងកំពុងក្លាយជាសហគ្រាសផលិត និងផ្គត់ផ្គង់ទុយោនៅក្នុងប្រទេសកម្ពុជាប្រកបដោយគុណភាព ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ នៅក្នុងពិធីចុះពិនិត្យជាក់ស្តែងពីសង្វាក់ផលិតកម្ម នៃការផលិតទុយោទឹករបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ម្សិលមិញនេះ ឱ្យដឹងថា មហ៊ុន TCU Polys Enterprise Co.,Ltd ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០១៦ ដែលមានដើមទុនវិនិយោគចំនួន១០ លានដុល្លារសហរដ្ឋអាមេរិក ។

លោកបន្តថា ឆ្លងកាត់ការរៀបចំទុកដាក់ និងខិតខំប្រឹងប្រែងឥតឈប់ឈរក្រុមហ៊ុនបានក្លាយជាសហគ្រាសផលិត និងស្រាវជ្រាវបំពង់ទឹកស្អាតសម្រាប់បរិភោគ ទឹកប្រឆាំងបាក់តេរី NANO PP-R បំពង់ទឹកតភ្ជាប់បំពង់ទឹកសម្រាប់បរិភោគ PE ,បំពង់បង្ហូរទឹក PVC-U បំពង់ថាមពល CPVC និងបំពង់ទុយោទឹកស្អាត HDPE ជាដើម ។

លោកបន្ថែមថា ចាប់តាំងពីកកើតមក ក្រុមហ៊ុនបានផ្គត់ផ្គង់ផលិតផលដែលមានគុណភាព និងសេវាកម្មប្រកបដោយជំនាញបច្ចេកទេសដល់សំណង់ធំៗ គម្រោងបង្ហូរទឹកក្រុង និងគម្រោងបង្ហូរទឹករបស់ប្រជាពលរដ្ឋជាដើម ។

លោក ចម ប្រសិទ្ធ បានចាត់ទុកគម្រោងវិនិយោគនេះ មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកបំពេញតម្រូវការក្នុងវិស័យទឹកស្អាតនៅកម្ពុជាព្រោះក្រុមហ៊ុនបានអភិវឌ្ឍន៌ផលិតផលរបស់ខ្លួនឈរលើគុណភាពជាចំបង តាមរយៈការប្រើប្រាស់វត្ថុធាតុដើមសុទ្ធពិតប្រាកដ ដោយមានប្រព័ន្ធត្រួតពិនិត្យគុណភាព និងស្តង់ដារនៃប្រព័ន្ធគ្រប់គ្រងផលិតកម្មបានល្អប្រសើរ តាមរយៈបទបង្ហាញរបស់ខ្លួន ៕

ឧកញ៉ា​សៀ រិទ្ធី ប្រាប់​វិធីសាស្ត្រ​វិនិយោគ​ដី​បី​ចំណុច​ដើម្បី​ទទួលបាន​ផលចំណេញ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ លោក​ឧកញ៉ា​សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាន​វិនិយោគ​លើ​អាគារ​ខុន​ដូ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​បង្ហើប ពី​យុទ្ធសាស្ត្រ​ក្នុងការ​វិនិយោគ​លើដី​ធ្លី ដើម្បី​ទទួលបាន​ផលចំណេញ​ខ្ពស់។

លោក​ឧកញ៉ា​បាន​ថ្លែង​ឲ្យ​ដឹង​នៅពេលថ្មីៗនេះ​ថា លោក​បានចាប់ផ្តើម​ក្រុមហ៊ុន​ដំបូង​ជា ក្រុមហ៊ុន​បែប Logistic ដែល​បាននិងកំពុង​បន្ត ប៉ុន្តែ​លោក​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ពិសេស​ការវិនិយោគ​លើដី​ធ្លី ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​អ្នកមាន​ក្នុង​វិស័យនេះ។

នៅពេល​និយាយ​ពី​ការវិនិយោគ​លើដី​ធ្លី លោក​ឧកញ៉ា​សៀ រិទ្ធី​បាន​បង្ហើប​ថា ដើម្បី​ទិញ​ដីធ្លី​ទទួលបាន​ផលចំណេញ​ខ្ពស់ ត្រូវ​ឈរលើ​កត្តា​ចំនួន​បី ទី១ វិនិយោគ​នៅ​តំបន់​ដែល​ស្ថិតក្នុង ផែនការអភិវឌ្ឍន៍រ​បស់​រដ្ឋាភិបាល ទី២ ត្រូវ​ដឹង​មុនគេ និង​ទិញ​មុន​គំរោង​អភិវឌ្ឍន៍​ចាប់ផ្តើម ព្រោះ​បើ​ទិញ​នៅ​តំបន់​គេ​ដឹង​គ្រប់គ្នា​ហើយ យើង​មិន​ទទួលបាន​ផល​ចំ ណេ​ញ​ច្រើន​នោះទេ និង​ទី៣ ទិញ​ដី​ដែល​មិនមាន​បញ្ហា ព្រោះ​បើ​ទិញ​កន្លែង​មាន​បញ្ហា យើង​នឹង​មានរឿង​ឈឺក្បាល​ជាច្រើន​ត្រូវ​ដោះស្រាយ។

នៅពេល​សួរថា តើ​លោក​ក្លាយជា​អ្នកមាន​ដោយសារ​ដីធ្លី ឬ​យ៉ាងណា? លោក​ឧកញ៉ា​សៀ រិទ្ធី​បាន​ថ្លែងថា “បាទ ខ្ញុំ​ក្លាយជា​អ្នកមាន” ដោយសារ​ការវិនិយោគ​លើ​វិស័យ​ដីធ្លី។

លោក​ឧកញ៉ា​សៀ រិទ្ធី​បច្ចុប្បន្ន​បាន និង​កំពុង​ក្លាយជា​អ្នកវិនិយោគ​អចលនទ្រព្យ​លេចធ្លោ​មួយរូប​នៅ​កម្ពុជា ដោយសារ​គំរោង The Bridge, The PeAk ទទួលបាន​ជោគជ័យ​ខ្លាំង និង​ម​កំពុង​វិនិយោគ​គំរោង​លំនៅដ្ឋាន ប្រណីត​មួយទៀត​ឈ្មោះ The Palm ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ដែល​គម្រោង​ទាំងបី​នេះ ចំណាយ​ទឹកប្រាក់​ប្រមាណ ១,០០០លាន​ដុល្លារ​អាមេរិក៕

 

មន្ត្រី​រដ្ឋសភា​ជំរុញ​ឱ្យ​អាជ្ញាធ​ខេត្ត​កែប​ពង្រឹង​ការចុះបញ្ជី​ដីធ្លី​ដើម្បី​ផ្តល់​ទំនុកចិត្តដល់​វិនិយោគិន

ដោយ​ វុត្ថា

កែបៈ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋសភា​កម្ពុជា បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​ពង្រឹង​ការចុះបញ្ជី​ដីធ្លី​ឱ្យបាន​ត្រឹមត្រូវ នៅក្នុង​មូលដ្ឋាន​ខេត្ត​ទាំងអស់ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​វិនិយោគិន​ដែល​មក​បណ្តាក់​ទុនវិនិយោគ និង​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន។

លោក ប្រាជ្ញ ចន្ទ សមាជិក​នៃ​រដ្ឋសភា នៅក្នុង​កិច្ចពិភាក្សា​ការងារ និង​ឈ្វេងយល់​អំពី​ការរីកចម្រើន​របស់​ខេត្ត​កែប និង​យន្តការ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី នៅក្នុង​សប្តាហ៍​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការចុះបញ្ជី​ដីធ្លី ដល់​ពលរដ្ឋ​ឲ្យ​បានគ្រប់ៗគ្នា ព្រោះ​ការចុះបញ្ជី​ដីធ្លី​ជូន​ដល់​ពលរដ្ឋ មិន​ត្រឹម​ផ្តល់​ភាពស្របច្បាប់ ក្នុងការ​គ្រប់គ្រង​ដីធ្លី​ដោយ​ស្របច្បាប់​នោះទេ តែ​ជាការ​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ជំរុញ​កិច្ចការ​វិនិយោគ លើកស្ទួយ​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ផងដែរ ។

លោក​បាន​ថ្លែងថា “ការចុះបញ្ជី​ដីធ្លី​នៅ​ខេត្ត​កែប​កាលពី​កន្លងមក និង​បច្ចុប្បន្ននេះ ពិតជា​បាន​លឿន និង​ល្អ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាងសកម្ម​របស់​ថ្នាក់ដឹកនាំ​ខេត្ត​កែប ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ជូន​ប្រជាពលរដ្ឋ” ។

លោក​បន្តថា “វិវាទ​ដីធ្លី​ភាគច្រើន កើតឡើង​ដោយសារ​ការកាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ មិនទាន់មាន​ភាពច្បាស់​លាស់” ។ លោក​បន្ថែមថា “ដោយសារ​កម្ពុជា​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ដំណាក់កាល ដូច្នេះ​ការចុះបញ្ជី​ដីធ្លី​ជួប​ការលំបាក ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​កំពុង​ជំរុញ​កំណែទម្រង់​ការគ្រប់គ្រង ដីធ្លី ហើយ​ច្បាប់ និង​បទដ្ឋាន​ជាច្រើន ត្រូវបាន​រដ្ឋសភា​អនុម័ត​ដើម្បី​អនុវត្ត​ការងារ​នេះ” ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ឱ្យដឹងថា​ខេត្ត​កែប​ទទួលបាន​នូវ​សមិទ្ធ​ជាច្រើន​ដែល​អនុវត្តបាន ពិសេស​ការងារ​លើ​ផ្នែក ទេសចរណ៍ និង​កិច្ចការពារ​សុខសន្តិភាព និង​សុវត្ថិភាព ជូន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ។ លោក​បន្តថា ចំពោះ​បញ្ហាដីធ្លី អាជ្ញាធរ​បាន​ខិតខំ​ដោះស្រាយ និង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ជាធំ។ ប៉ុន្តែ​ប្តេជ្ញា​ថែរក្សា​ធនធានធម្មជាតិ ដី​រដ្ឋ ដីព្រៃ ឧទ្យាន​ជាតិ ឆ្នេរសមុទ្រ​អោយបាន​ល្អ ។

លោក​អភិបាលខេត្ត​បន្តថា រដ្ឋ​បាន​ខេត្ត​កែ​បាន​ប្រើប្រាស់​យន្តការផ្សេងៗ និង​វិធីសាស្ត្រ​មួយចំនួន​ដែល​ខេត្ត​បាន និង​កំពុង​អនុវត្ត ដើម្បី​ដោះស្រាយ សម្របសម្រួល និង​រក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ក្នុងករណី​ដែលមាន​ទំនាស់​ដីធ្លី។ ក្នុង​យន្ត​ការទទួល និង​ដោះស្រាយ​ពាក្យបណ្តឹង​នេះ លោក​អភិបាលខេត្ត បានបញ្ជាក់​ពី​ការចូលរួម​របស់​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ​ផងដែរ ៕

ខ័​ណ្ឌ​ដង្កោ​បាននិងកំពុង​ត្រៀម​ក្លាយជា​តំបន់ CBD នាពេលឆាប់ៗខាងមុខ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខណ្ឌដង្កោ​នៅពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ត្រៀម​ក្លាយជា​តំបន់​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម (CBD) ចម្រុះ ដោយសារ​កត្តាសំខាន់ៗជាច្រើន​ពិសេស​កំនើន​ប្រជាសាស្ត្រ ការរីកចម្រើន​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាដើម។

លោក​ឧកញ៉ា​តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន R Investment Group បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង តាមរយៈ​ទូរស័ព្ទ​ថា បច្ចុប្បន្ននេះ ខណ្ឌដង្កោ​កំពុង​តែមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង ដោយសារតែ​នៅក្នុង​ខណ្ឌ​មួយ​នេះ​មាន​លំហូរ នៃ​ចំនួន​ប្រជាជន​ចំណាកស្រុក​ចូលមក​រស់នៅ​ច្រើន ដែល​ជំរុញឱ្យមាន​តម្រូវការ​លើ​កា​រលើ​ការ​ស្នាក់នៅ​ច្រើន។

លោក​ឧកញ៉ា​បន្តថា “ការកើនឡើង​នៃ​ចំនួន​ប្រជាជន មិនមែន​មានតែ​នៅក្នុង​ខណ្ឌដង្កោ​នេះ​មួយ​នោះទេ គឺ​វា​មានការ​កើនឡើង​ស្ទើរតែ​គ្រប់​ខណ្ឌ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​ខណ្ឌ​នេះ​មាន​តម្រូវការ​ស្នាក់នៅ​ច្រើន រហូត​មានការ​ចូលខ្លួន​មក​អភិវឌ្ឍន៍ ពី​សំណាក់​អ្នក​អភិវឌ្ឍ សំណង់​បុរី​ជាច្រើន ក៏​ព្រោះតែ​ខណ្ឌ​ដែល​ស្ថិតនៅ​ភាគខាងត្បូង នៃ​រាជធានី​ភ្នំពេញ​មួយ​នេះ មាន​វិសាលភាព​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​អភិវឌ្ឍន៍ ជាពិសេស​តម្លៃ​ដីធ្លី​នៅមានកម្រិត​នៅឡើយ ដែល​វា​ជាការ​ផ្តល់ឱកាស​សម្រាប់​បណ្តា​អ្នកវិនិយោគ​ទាំងនោះ” ។

លោក​ឧកញ៉ា​តេង រិ​ទ្ឋី​បាន​បន្តថា បច្ចុប្បន្ននេះ បើ​និយាយ​ពី​តម្លៃ​ដីធ្លី​នៅក្នុង​ខណ្ឌដង្កោ បាន​កើនឡើង​មួយកម្រិត​ធំ​រួចទៅហើយ ជាពិសេស​កន្លែង​ដែលជា​ទីប្រជុំជន និង​មានការ​អភិវឌ្ឍន៍​រួចទៅហើយ។

ជាមួយគ្នានេះ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal (KFA) លោក​ឧកញ៉ា នួន រិទ្ធី ធ្លាប់បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា ដង្កោ គឺជា​ខណ្ឌ​ងាយស្រួល​ក្នុងការ​អភិវឌ្ឍន៍ ព្រោះ​ខណ្ឌ​នេះ​មាន​សណ្ឋាន​ដី និង​អំណោយផល​ល្អ​ច្រើន ម្យ៉ាងទៀត ភូមិសាស្ត្រ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ជិត ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ ដែលជា​បណ្តុំ​នៃ​មណ្ឌល​ពាណិជ្ជ ហើយ​វា​ក៏មាន​ភាពងាយស្រួល ក្នុងការ​ពង្រីក​ខ្លួន​ទៅដល់​ស្រុក​កណ្ដាលស្ទឹង ដែល​ឃុំ​មួយចំនួន​ស្ថិតក្នុង​ស្រុក​មួយ​នេះ ត្រូវបាន​កាត់​ចូលមកក្នុង​ខណ្ឌដង្កោ។

លោក​ឧកញ៉ា​បន្តថា លើសពីនេះទៅទៀត ក្រៅពី​មាន​ទំនោរ​ទៅលើ​ទីផ្សារ​លំនៅដ្ឋាន ខណ្ឌដង្កោ ក៏មាន​សួន​ឧស្សាហកម្ម​មួយចំនួន​នៅ​ទីនោះ​ផងដែរ រហូត​ត្រូវបាន​គេ​ចាត់ទុកថា ជា​តំបន់​មានការ​អភិវឌ្ឍ​ចម្រុះ។ ម្យ៉ាងទៀត ចំពោះ​ទិសដៅ​នៃ​ការអភិវឌ្ឍន៍​នាពេល​អនាគត វា​នឹង​ឆ្ពោះទៅរក​តំបន់​ជាយក្រុង ដែល​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ ព្រោះ​បច្ចុប្បន្ន​តំបន់​កណ្ដាល​ក្រុងភ្នំពេញ ស្ទើរតែ​អស់​ដី​ក្នុងការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ទៅហើយ ដែល​ធ្វើឱ្យ​អចលនវត្ថុ​កាន់តែ​មានតម្លៃ​ខ្ពស់។

លោក​ឧកញ៉ា នួន រិទ្ធី​បាន​បន្តថា  អ្វីដែល​ធ្វើឱ្យ​ខណ្ឌដង្កោ មាន​សក្ដានុពល ក៏​ព្រោះតែ​តំបន់​នេះ​មាន​ប្រព័ន្ធ​ទឹក ភ្លើង និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង ដែល​អា​ចត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​តំបន់​នេះ​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ អាច​កាត់បន្ថយ​ការកកស្ទះ​បាន​យ៉ាង​ប្រសើរ​ផងដែរ។ ហេតុផល​មួយទៀត​ដែល​ធ្វើឱ្យ​មនុស្ស​ជាច្រើន ក៏ដូចជា​បណ្តា​អ្នកធ្វើ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ មាន​ទំនោរ​ទៅលើ​ការវិនិយោគ​ក្នុង​ខណ្ឌដង្កោ ជាពិសេស​នៅ​ប៉ែក​ខាងត្បូង​តែម្ដង ក៏​ព្រោះ​វា​មាន​ភាពល្អប្រសើរ​ជាច្រើន​ដូចជា ស្ថិតនៅ​ក្បែរផ្លូវ៦០ម៉ែត្រ ដែល​បែងចែក​ទៅកាន់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ៣ មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្ថិតនៅ​ជិត​គម្រោង​ផ្សារ​ទំនើប AEON3 ផ្សារ​ទំនើប​ប៉េង​ហួត Eco Mall អាចធ្វើ​ដំណើរ​ត្រឹម​ជាង១០នាទី​មកដល់​កណ្តាល​រាជធានី​ភ្នំពេញ៕