រដ្ឋាភិបាលចែកប័ណ្ណ និងចុះបញ្ជីជិត៦លានក្បាលដីនៅទូទាំងប្រទេស

ដោយវុត្ថា

ភ្នំពេញៈ រហូតមដល់ពេលនេះ  ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់បានវាស់វែងចុះបញ្ជី និងចែកប័ណ្ណដល់ប្រជាពលរដ្ឋបានចំនួនជិត៦លានក្បាលដី ស្មើនឹង៨២, ៣១ភាគរយ នៅទូទាំងប្រទេស ខណៈតាមការប៉ាន់ស្មានមានចំនួន ៧លានក្បាលដី។ នេះបើយោងតាមរបាយការណ៍រស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយនៅថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០២០។

លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះ ឱ្យដឹងថា ការចុះបញ្ជីក្បាលដីនេះ មានទាំងការចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំជូនប្រជាពលរដ្ឋនៅទាំងប្រទេស ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងប្រើប្រាសដីរបស់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ក្រៅពីនេះក៏រដ្ឋាភិបាលបានចុះបញ្ជីដី របស់សហគមជនជាតិដើមភាគតិច ដែលរហូតមកដល់ពេលនេះ គឺបានចំនួនជាង៣០សហគមន៍ផងដែរ។ បន្ថែមពីនេះ ក៏បានចុះបញ្ជីដីរដ្ឋជាច្រើនទីតាំងផងដែរ។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានកំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការបញ្ចប់ចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចដីឯកជន និងដីរដ្ឋឱ្យសម្រេចឲ្យបាន១០០ភាគរយ។ ក្រសួងថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរ​ពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម។

ក្រសួងបន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាក្រសួងសេនាធិការ បានខិតខំរៀបចំនូវបទដ្ឋានគតិយុត្តសមស្រប និងដាក់ចេញផែនការសកម្មភាពជាក់ស្តែង ជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស និងយន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ៕

ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសចំនួន២ គ្រោងបើកការហោះហើរមកកាន់កម្ពុជា នៅក្នុងខែកក្កដាក្រោយនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោយការផ្អាកជើងហោះហើរមកកាន់កម្ពុជា ក្រោមវិបត្តិនៃការរាតត្បាតជំងឺ Covid-19 កាលពីពេលកន្លងទៅ នៅត្រឹមខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសចំនួន២ បានបង្ហាញពីគោលបំណងបើកការហោះហើរឡើងវិញ ដែលក្នុងនោះរួមមានក្រុមហ៊ុនអាកាសចរណ៍ANA របស់ប្រទេសជប៉ុន និងក្រុមហ៊ុន Vietnam Airlines របស់ប្រទេសវៀតណាម។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលផ្សព្វ​ផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែកក្កដា។

តំណាងរបស់ក្រុមហ៊ុន អាកាសចរណ៍វៀតណាមបានបង្ហើបថា សព្វថ្ងៃនេះក្រុមហ៊ុនកំពុងពិភាក្សាលំអិតជាមួយ លេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម ក្រសួងគមនាគម និងដឹកជញ្ជូន ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញ ឱ្យសមស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម។ តំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាមដដែល បានឱ្យដឹងទៀតថា ក្រុមហ៊ុននឹងចេញសេចក្តីជូនដំណឹង ជាផ្លូវការដល់សាធារណៈ ក្រោយពេលមានការឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីពាកព័ន្ធ។

ជាមួយនឹងគម្រោងនៃការបើកជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់ប្រទេសវៀតណាមខាងលើនេះ ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន All Nippon Airway (ANA) ដែលទើបសម្រេចផ្អាកការហោះហើរមកកាន់កម្ពុជា ក៏បានបង្ហាញពីគម្រោងនៃការហោះហើរឡើងវិញ នៅដំណាច់ខែកក្កដា ឆ្នាំ២០២០នេះផងដែរ ដោយដំណឹងស្ដីពីការហោះហើរសាជាថ្មី ជាផ្លូវការយ៉ាងណានោះ ក្រុមហ៊ុននឹងបញ្ជាក់ជូននៅពេលក្រោយ៕

រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន Prince International Airlines បើកការហោះហើរ មួយទៀត

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់វិញ្ញាបនបត្រ័ប្រតិបត្តិការហោះហើរ (AOC)ដល់ក្រុមហ៊ុនអាកាសចរណ៏កម្ពុជា១ទៀត គឺ ក្រុមហ៊ុន Prince International Airlines ដែលមានលោកស្រី Yifei JIANG ជាប្រធានក្រុមប្រឹក្សាភិបាល។

លោកនាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល  បានឱ្យដឹងនៅថ្ងៃនេះថា មុខនឹងឈានដល់ការប្រគល់ វិញ្ញាបនបត្រ័ប្រតិបត្តិការហោះហើរ(AOC) ក្រុមហ៊ុនត្រូវបំពេញនូវលក្ខ​ខណ្ឌបច្ចេកទេស ដែលមានចំនួន៥ដំណាក់កាល ត្រួតពិនិត្យយ៉ាងតឹងរឹងដោយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្របតាមបទប្បញ្ញត្តិកម្ពុជា ដើម្បីធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន ក្រុមហ៊ុនអាកាសចរចំនួយ០៧ គឺ 1- Cambodia Angkor Air, 2-Sky Angkor Airlines 3-Bassaka Air 4-JC (Cambodia)International Airlines 5-Lanmei Airlines 6-Cambodia Airways 7- Prince International Airlines រួមទាំង ក្រុមហ៊ុន Helicopter ចំនួន០២ គឺ 1-Helicopter Cambodia និង 2-Helistar Cambodia៕

សណ្ឋាគារខ្ពស់ជាងគេបំផុតលើពិភពលោកនឹងបើកដំណើរការក្នុងឆ្នាំ២០២៣

ដោយ ហ្សូលី

ឌូបៃៈ ក្រុមហ៊ុនChina Railway 18th Bureau Group របស់ប្រទេសចិន បានចាប់ផ្តើមដំណើរការសាងសង់អគារខ្ពស់បំផុត នៅលើពិភពលោកដែលមានទីតាំង នៅទីក្រុងឌូបៃម៉ារីណា និងចាប់បើកដំណើរការនៅឆ្នាំ២០២៣។ សណ្ឋាគារនេះមានគោលបំណងដើម្បីក្លាយជាកន្លែងទាក់ទាញភ្ញៀវ ទេសចរគ្រប់ប្រទេសលើពិភពលោក ស្រដៀងនឹងអគារខ្ពស់ៗ ផ្សេងទៀតរបស់ឌូបៃ។


គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន The First ដែលមានមូលដ្ឋាននៅឌូបៃ និងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសកល រួមជាមួយផលប័ត្រសណ្ឋាគារលំដាប់ខ្ពស់ អចលនទ្រព្យលំនៅដ្ឋាន ម៉ាកផលិតផលភេសជ្ជៈនិងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិអចលនទ្រព្យ។

Ciel Tower គឺជាគម្រោងដ៏ធំ និងប្រណីតបំផុតរបស់ក្រុមហ៊ុនThe First  អគារនេះនឹងលាតសន្ធឹងដល់កម្ពស់ ប្រមាណ៣៦៨,៦ម៉ែត្រ ហើយនឹងមាន១,១០០បន្ទប់ រួមជាមួយនឹងអាងហែលទឹកដែលមានប្រវែង៣២០ម៉ែត្រ។

ក្នុងនាមជាសណ្ឋាគារខ្ពស់ជាងគេបំផុត នៅលើពិភពលោកCiel Tower មានគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាទីក្រុង ដែលនេះជាការធ្វើតម្រាប់តាមនៃអគារខ្ពស់ៗផ្សេងទៀតនៅឌូបៃ ជាពិសេសដូចជាអគារ Burj Khalifa និង Burj Al Arab

ក្រុមហ៊ុនChina Railway 18th Bureau Group របស់ប្រទេសចិនគឺជាអង្គភាពមួយនៃសាជីវកម្មសំណង់ផ្លូវដែកចិន ហើយបានចូលរួមក្នុងការសាងសង់ផ្លូវល្បឿនលឿន ផ្លូវដែក គម្រោងវារីអគ្គិសនី អគារខ្ពស់ និងប្រព័ន្ធរថភ្លើងក្រោមដីនៅជុំវិញពិភពលោក។


លក្ខណៈពិសេសនៃសណ្ឋាគារ ដែលមិនសូវបានបញ្ចេញជាសាធារណៈនោះមានដូចជា អគារនេះត្រូវបានច្នៃម៉ូតដោយស្ថាបត្យករលំដាប់ខ្ពស់ ទទួលបានរង្វាន់ជាច្រើន និងជាស្ថាបត្យប្រចាំក្រុមហ៊ុនឌីសាញអគារ Norr លំដាប់ថ្នាក់អន្តរជាតិផងដែរ។

Ciel Tower មានធ្វើឡើងពីកញ្ចក់សុទ្ធសាធ ដែលអនុញ្ញាតឱ្យភ្ញៀវឃើញទេសភាព ៣៦០ដឺក្រេ។ មិនទាន់សាងសង់រួចរាល់ សណ្ឋាគារនេះ បានក្លាយទៅជាសណ្ឋាគារទទួលបានពានរង្វាន់ចំនួន ៣ដូចជា ស្ថាបត្យកម្មសណ្ឋាគារលំដាប់អន្តរជាតិល្អជាងគេ (Best International Hotel Architecture) ស្តាបត្យកម្មសណ្ឋាគារល្អជាងគេនៅអារ៉ាប់ (Best Hotel Architecture Arabia) និង ស្ថាបត្យកម្មខ្ពស់ជាគេនៅអារ៉ាប់ (Best Residential High-Rise Architecture Arabia) យ៉ាងណាមិញ ទុនវិនិយោគនៃសណ្ឋាគារមួយនេះមិនទាន់ត្រូវបានបញ្ចេញជាផ្លូវការនៅឡើយទេ៕


ឥណ្ឌូនេស៊ីស្នើសុំកម្ពុជាកសាងផ្លូវមួយខ្សែដោយដាក់ឈ្មោះថ្នាក់ដឹកនាំរបស់ខ្លួន

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសាធារណការ និងដឹកជញ្ជូនដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា ជាពិសេសស្នើសុំសាងសង់ផ្លូវមួយខ្សែ ដោយដាក់ឈ្មោះថ្នាក់ដឹកនាំកំពូលរបស់ខ្លួន។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោកSudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីពិភាក្សាការងារមួយចំនួន ដែលក្នុងនោះក៏បានផ្តោតសំខាន់ ទៅលើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូនផងដែរ។

នៅក្នុងកិច្ចជំនួបកាលពីព្រឹកមិញនេះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេបានរបស់ក្រសួ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យ សាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលសាធារណរដ្ឋ ឥណ្ឌូនេស៊ីអាចចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការកសាងសមត្ថភាពកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនមួយកម្រិតទៀត។

លើសពីនេះ ក្នុងនាមតំណាងរដ្ឋាភិបាលសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានស្នើសុំកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសាងសង់ផ្លូវមួយខ្សែ ដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំង២។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញ ភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការ ជាមួយសាធារណរដ្ឋឥណ្ឌូនេស៊ី ទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន។

លោកក៏បានជម្រាបជូនភ្ញៀវអំពីការសិក្សា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលរួមមានផ្លូវរថភ្លើងក្រោមដី  ប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ (AGT) ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេចជ្រើសរើស យកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយ ដែលសមស្របសម្រាប់រាជធានីភ្នំពេញ៕


ថ្នាក់ដឹកនាំកំពូលកម្ពុជា និងឥណ្ឌាបានប្តេជ្ញាបន្តពង្រឹងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៉ីជម្រៅថែមទៀត

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងឥណ្ឌា បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៉ីជម្រៅថែមទៀត ខណៈឥណ្ឌាចាត់ទុកកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy)។

នេះជាការលើកឡើងរបស់លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានជំរាបប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា “ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៉ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។

ថ្នាក់ដឹកនាំទាំង២ ថែមទាំងបានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឱ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។

គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) ធ្វើឡើងតាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឱ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឱ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។

លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសរសើរចំពោះការដាក់ចេញវិធានការទាំងឡាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 រហូតទទួលបានលទ្ធផលល្អប្រសើរ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានចាត់ទុកវិធានការរបស់សម្តេចតេជោ អាចធ្វើជាគំរូមួយសម្រាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ម៉ឌី បានពិភាក្សាផ្តោតជាសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ហើយក៏បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋឥណ្ឌាដោយសារជំងឺ Covid-19 នេះផងដែរ។

ជំងឺ Covid-19 ជាជំងឺឆ្លងដែលបានរីករាលដាលយ៉ាងស្រួចស្រាវនៅលើពិភពលោក។ មកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សជាង ៧លាននាក់ បានឆ្លង ហើយមនុស្សជិត ៤២ម៉ឺននាក់ បានស្លាប់ដោយសារជំងឺនេះ។ សម្រាប់កម្ពុជាវិញ រកឃើញអ្នកឆ្លងចំនួន ១២៦នាក់។ ក្នុងនោះ ១២៥នាក់ បានព្យាបាលជាសះស្បើយ ហើយនៅសល់តែ១នាក់ប៉ុណ្ណោះ កំពុងព្យាបាល និងគ្មានអ្នកស្លាប់នោះឡើយ។ តាមទិន្នន័យនេះ នាំឱ្យគេវាយតម្លៃថា ការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 នៅកម្ពុជាមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ទើបនាំឱ្យការចម្លងមិនមានសភាពខ្លាំងក្លាដូចប្រទេសដទៃ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាអគ្គមេបញ្ជាកំពូលក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺ Covid-19 ។ ចាប់តាំងពីពេលដែលជំងឺ Covid-19 បានកើតឡើងករណីដំបូងនៅកម្ពុជាកាលពីខែមករា សម្តេចតេជោ ហ៊ុន សែន បានតាមដានយកចិត្តទុកដាក់ខ្ពស់ជាមួយការដាក់ចេញនូវវិធានការ និងចំណាត់ការនានា ប្រកបដោយភាពប្រាកដនិយម ច្បាស់លាស់ និងម៉ត់ចត់ជាទីបំផុត។

វិធានការ និងចំណាត់ការ ដែលជាការឆ្លើយតបទាន់ពេលវេលា និងច្បាស់លាស់ក្នុងការទប់ស្កាត់ការនាំជំងឺពីខាងក្រៅ ទប់ស្កាត់ការរីករាលដាល និងការប្រឹងប្រែងព្យាបាលអ្នកជំងឺរបស់សម្តេចតេជោ ហ៊ុន សែន អមដោយការអនុវត្តន៍យ៉ាងយកចិត្តទុកដាក់របស់កងទ័ពអាវស និងមន្ត្រីពាក់ព័ន្ធ ទើបធ្វើឱ្យការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 មានស្ថានភាពល្អប្រសើរបែបនេះ។
លទ្ធផលដ៏ល្អប្រសើរលើការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 នេះ ធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ៕

ការសិក្សាៈសេដ្ឋកិច្ចក្នុងតំបន់អាស៊ានអាចនឹងងើបឡើងវិញដល់៨ភាគរយ នៅឆ្នាំ ២០២១

ដោយ ប៊ី

អាស៊ានៈ របាយការណ៍មួយបានលើកឡើងកាលពីដើមសប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន អាចនឹងស្ទុះងើបឡើងវិញជាមធ្យម៨ភាគរយ ក្នុងឆ្នាំ ២០២១ ដោយសារការស្ទុះងើបឡើងវិញ នៃតម្រូវការនាំចូលរបស់ចិន និងពាណិជ្ជកម្មពិភពលោក បន្ទាប់ពីបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆមាសទីមួយនៃឆ្នាំ២០២០។


របាយការណ៍ដែលសរសេរដោយវិទ្យាស្ថាន Oxford Economics និងរៀបរៀងដោយវិទ្យាស្ថានគណនេយ្យករជំនាញ នៅអង់គ្លេស និងវែល (ICAEW) បានលើកឡើងថា សេដ្ឋកិច្ចអាស៊ីភាគអាគ្នេយ៍ នឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆមាសទីមួយ នៃឆ្នាំ ២០២០ មុននឹងការធ្លាក់ចុះ១,៩ភាគរយសម្រាប់រយៈពេលមួយឆ្នាំពេញ។

របាយការណ៍បាននិយាយថា ជំងឺរាតត្បាតCovid-19 ទំនងជាបង្កឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៤.៧ភាគរយ។ នេះគឺជាផលប៉ះពាល់ច្រើនជាងទ្វេដង នៃវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០០៨ ហើយនឹងក្លាយជាវិបត្តិសេដ្ឋកិច្ចធំបំផុត ក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម។

វិទ្យាស្ថាន Oxford Economics ជឿជាក់ថា ប្រទេសថៃនឹងក្លាយជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ ពីព្រោះវិស័យទេសចរណ៍ និងការធ្វើដំណើរជាពិសេសមានចំនួន២០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ដោយឡែក ប្រទេសវៀតណាមនឹងមានផលប៉ះពាល់តិចតួចបំផុត ជាមួយនឹងការនាំមុខរបស់ខ្លួននៅក្នុងវិធានការបង្រួបបង្រួម បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ានទោះបីជា អាស៊ានមិនមានភាពស៊ាំ ទៅនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃលំហូរពាណិជ្ជកម្មក៏ដោយ។

ផលប៉ះពាល់អវិជ្ជមាន ទៅលើសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ឆមាសទី២ នៃឆ្នាំ២០២០ នៅពេលដែលតម្រូវការនាំចូលរបស់ចិន និងពាណិជ្ជកម្មពិភពលោកងើបឡើងវិញក្នុងល្បឿនមួយយឺត។ របាយការណ៍បានឱ្យដឹងថា ការសម្របសម្រួលកញ្ចប់ជំរុញសារពើពន្ធ និងការបន្ធូរបន្ថយរូបិយវត្ថុ ពីអាជ្ញាធរនៅទូទាំងតំបន់នឹងគាំទ្រដល់ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។


លោកMark Billington នាយកប្រចាំតំបន់នៃស្ថាប័ន ICAEW ប្រចាំតំបន់ Greater China និងអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ការងើបឡើងវិញរបស់យើងនឹងចាំបាច់រួមបញ្ចូលដំណោះស្រាយប្រកបដោយចីរភាព ដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ច។ ខណៈដែលបណ្តាប្រទេសក្នុងតំបន់ បានបន្ធូរបន្ថយការរឹតត្បិតការបិទទ្វារប្រទេសជាបណ្តើរៗ ហើយចាប់ផ្តើមបើកសេដ្ឋកិច្ច អង្គភាពនិងធុរកិច្ចនានានឹងត្រូវសម្របខ្លួនទៅនឹង ភាពប្រក្រតីថ្មី សម្រាប់កំណើនប្រកបដោយចីរភាព នៅក្នុងពិភពក្រោយការផ្ទុះឡើងជំងឺនេះ

លោកបានកត់សម្គាល់ថា កំណើនជាបណ្តើរៗ ត្រូវបានគេរំពឹងថា នឹងមានការងើបឡើងវិញនៃការប្រើប្រាស់ កាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ និងការធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យវិនិយោគ ជាពិសេសនៅក្នុងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលត្រូវបានគាំទ្រដោយគោលនយោបាយរឹងមាំរបស់រដ្ឋាភិបាល។

លោកបានចង្អុលបង្ហាញថា ការបើកឡើងវិញរបស់ប្រទេសចិន ក៏ជាសញ្ញាប្រាប់ផងដែរថា សេដ្ឋកិច្ចនៅក្នុងតំបន់នឹងមានភាពល្អឡើងវិញ

ខេត្តចំនួន៤ទាក់ទាញលំហូរវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យ រាប់់រយលានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញៈ ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ កំពុងរីកសាយភាយគួរឱ្យកត់សម្គាល់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយហេតុថាមានកំនើនប្រជាសាស្រ្ត ទីតាំងភូមិសាស្រ្តស្ទើរតែគ្រប់តំបន់ក្នុងកម្ពុជា ចាប់ផ្តើមមានសន្ទុះអភិវឌ្ឍជាបន្តបន្ទាប់ ដែលជាហេតុនាំឱ្យមានលំហូរទុនវិនិយោគហូរហែរ។

បើយោងតាមឱ្យដឹងពីរបាយការណ៍របស់ធនាគារពិភពលោក World Bank បានឲ្យដឹងថា វិស័យអចលនទ្រព្យនិងសំណង់ គឺជាក្បាលម៉ាស៊ីនដ៏ធំ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ខេត្តបាត់ដំបង

ចាប់តាំងពីឆ្នាំ ២០១២ មក ខេត្តបាត់ដំបង បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ដោយទទួលបានការវិនិយោគ លើគម្រោងធំៗមួយចំនួនទៅលើវិស័យឧស្សាហកម្ម កសិ​កម្ម និងទេសចរណ៍។ ចំណែកឯវិស័យអចលនទ្រព្យវិញ ខេត្តបាត់ដំបងមានលំហូរទុនវិយោគប្រមាណជាង៧៦លានដុល្លារ។

វិស័យសេដ្ឋកិច្ចរបស់ខេត្ត កម្រិតជីវភាព និងចំណូលរបស់ប្រជាពលរដ្ឋ ចាប់ផ្តើមមានភាពប្រសើរឡើង ដែលអនុញ្ញាតឱ្យពួកគេមានលទ្ធភាព ក្នុងការទិញនិងវិនិយោគលើវិស័យអចលនទ្រព្យ។ កត្តានេះបានទាក់ចិត្តវិនិយោគិនមកពីបណ្តារប្រទេសនេះ សម្រេចមកវិនិយោគក្នុងខេត្តនេះ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ នេះបើតាមការថ្លែងឱ្យដឹងពីអភិបាលខេត្ត លោក ងួន រតនៈ កាលពីពេលកន្លងទៅ។

វិស័យអចលនទ្រព្យនៅខេត្តបាត់ដំបង មានវត្តមានច្រើនតែជាការពុះដីឡូតិ៍ បុរីលំនៅដ្ឋាន និងបន្ទាប់បន្សំដោយសំណង់រោងចក្រ សហគ្រាសជាដើម។

ខេត្តកំពង់ធំ

ថ្វីត្បិតតែខេត្តនេះ មិនបានពឹងផ្អែកនៅលើវិស័យទេសចរណ៍ក្តី ប៉ុន្តែបើសង្កេតលើកំណើនវិនិយោគលើវិស័យអចលនទ្រព្យវិញ មានលំហូរច្រើនគួរសម ព្រោះខេត្តនេះក៏ជាខេត្តមានសក្តានុពលល្អ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ។

យោងតាមប្រសាសន៍របស់អភិបាលខេត្តកំពង់ធំ លោក សុខ លូ ឱ្យដឹងថា ទុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យមានប្រមាណជិត៩៣លានដុល្លារ ភាគច្រើនគឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋាន។

ការរីកចម្រើននៃខេត្តនេះ មានការចូលរួមអភិវឌ្ឍពីសំណាក់វិស័យឯកជន និងជាការអនុវត្តតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់ប្រមុខរដ្ឋាភិបាល ដែលជាហេតុបណ្តាលឱ្យខេត្តនេះ ទទួលបាននូវកំណើនវិនិយោគលើវិស័យទាំងនេះ ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើនក្រៅពីហេដ្ឋារចាសម្ព័ន្ធ។

បច្ចុប្បន្ននៅក្នុងខេត្តកំពង់ធំ ទីផ្សារលំនៅដ្ឋានសម្បូរនៅតាមផ្លូវធំ និងជាប់ផ្លូវជាតិ ឬជាប់ផ្លូវវាងក្រុង និងជាយក្រុង ដែលជាឱកាសផ្តល់ឱ្យប្រជាពលរដ្ឋក្នុងខេត្តអាចទទួលបានការរស់នៅទាន់សម័យដូចទៅនឹងខេត្តអភិវឌ្ឍដទៃ ឬដូចក្នុងទីក្រុងភ្នំពេញដែរ។

ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ដែលស្ថិតជាប់ព្រំប្រទល់ជាមួយប្រទេសថៃ ក៏ទាក់ទាញការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យផងដែរ ពិសេសក្រុងប៉ោយប៉ែតមានភាពរីក​ចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញដោយសាររដ្ឋាភិបាល

បិទហ្គេមអនឡាញ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trustដែលបានវិនិយោគលើគំរោងបុរីលំនៅដ្ឋាន កាស៊ីណូនៅក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា ក្រុងប៉ោយប៉ែតប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពរីកចម្រើនខ្លាំង ពិសេ​សខេត្តបានទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនចូលវិនិយោគ ដែលធ្វើឲ្យទីក្រុងទាំងមូលមានភាពរីកចម្រើន ដោយមានវត្តមានអាគារខ្ពស់ៗ និងផ្សារទំនើប ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅទីក្រុងនេះកាន់តែមានភាពស៊ីវិល័យ។

រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ស្ថិតក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីប្រែក្លាយទីក្រុងនេះជាតំបន់ឧស្សាហកម្ម និងជាHubមួយនៃតំបន់ភូមិភាគពាយ័ព្យ។

ខេត្តស្វាយរៀង

        ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ប្រទេសវៀតណាម និងជាច្រកទ្វារអន្តរជាតិផងដែរនោះ និងមានចំងាយ១៣១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក៏បានទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម សំណង់ កាស៊ីណូ និងលំនៅដ្ឋានជាច្រើនផងដែរ ពិសេស​ក្រុងបាវិត ដែលមានសំណង់អាគារពាណិជ្ជកម្មរីកព្រោងព្រាត។

ទោះជាយ៉ាងណាក្រុងនេះក៏មានភាពស្ងប់ស្ងាត់បន្តិចផងដែរ ដោយសារការបិទកាស៊ីណូ និងការបិទច្រកទ្វារព្រំដែនពីប្រទេសវៀតណាម ដោយសារការបារម្ភពីការរីករាលដាលនៃCovid-19។

រដ្ឋាភិបាលក៏បានដាក់ក្រុងបាវិតជាទីក្រុងឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន័វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ផងដែរ ពិសេសក្រសួងសាធារណៈការ​និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនសិក្សាពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដើម្បីតភ្ជាប់ជាមួយផ្លូវហាយវេវៀតណាម ដែលជាផ្នែកមួយនៃ​ការធ្វើសមាហរណកម្មការដឹកជញ្ជូនភាគខាងត្បូង នៃបណ្តាញគមនាគមន៍អាស៊ាន ក្នុងយុទ្ឋសាស្រ្តអភិវឌ្ឍន៍ត្បូង ត្បូងនាពេលអនាគតផងដែរ។

ក្រុងបាវិតត្រូវការពេលវេលាបន្តិច ដើម្បីជំរុញភាពរីកចម្រើនឲ្យកាន់តែសកម្ម ពិសេសការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិនៅតំបន់នេះ ខណៈទុនវិនិយោគរាប់រយលានដុល្លាររួចហើយ បានចាក់បញ្ចូលទៅក្នុងទីក្រុងនេះ៕

ឱកាសចំណេញៗ Black Friday មកដល់ហើយបងប្អូន! មិនធ្លាប់មានការបញ្ចុះតម្លៃខ្នាតយក្ស រហូតដល់ 40% ទៅលើបុរី Shophouse, Villa , Condo ពីមុនមកទេ!

នៅ​ថ្ងៃទី 12 ខែ មិថុនា 2020 ចាប់ពី​ម៉ោង 4:00 ល្ងាច ដល់​ម៉ោង 8:00 យប់(លក់​ត្រឹមតែ 4 ម៉ោង​គត់ online)

កក់​ប្រាក់​ត្រឹម 500$ ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​បុរី, Condo មាន​ច្រើន​ដល់ 28 គំរោង​ក្នុង​ក្រុង​និង​ជាយក្រុង កក់​ហើយ​មិន​ពេញចិត្ត អាច​ដក​លុយ​កក់​វិញ​ក្នុងអំឡុង 14ថ្ងៃ។

សូម​ទំនាក់ទំនង​លេខ& links ភ្នាក់ងារ​លក់​ខាងក្រោម:

https://www.facebook.com/104505494448390/videos/1580897552078369/?t=2

Amatak property service co., LTD. Proud to collaborated with Realestate.com.kh to bring the biggest online sale events called ′′ Black Friday Property Sale ′′ first in Cambodia.
You can get a special discount from the owner of a big project such as condo and borey up to 40% discount. Just make a deposit of $500 for the project that you like and we can return you back your deposit in 14days if you change your minds.
Please contact our agents or register the links bellow:

1/Link Register:
https://propertysale.realestate.com.kh/amatak
https://propertysale.realestate.com.kh/amatak13
2-Name: Meas Marina
Tel: 012831000
Link Register: https://propertysale.realestate.com.kh/amatak1
3- Name: Por Tola
Contact: 077 975 995
Link Register:https://propertysale.realestate.com.kh/amatak7
4-Bun Nary
Contact: 012/016 94 39 94
Link Register: https://propertysale.realestate.com.kh/amatak3
5-Name: Chhom A Mom
Contact: 011 651756/ 015 601471
Link Register: https://propertysale.realestate.com.kh/amatak8
6-Name : Srey Pov
Tel : 012/010 992280
Link Register: https://propertysale.realestate.com.kh/amatak2
7-Name: chuon chinborin
Tel : 017 555 018
Link Register: https://propertysale.realestate.com.kh/amatak4
8-Name: Tith Pisa
Tel: 017233009 / 087770803
Link Register: https://propertysale.realestate.com.kh/amatak6
9-Name: PHAL PHEAKDEY
TELL:089 577 968
Link Register: https://propertysale.realestate.com.kh/amatak5
10-Name: Leang Kim Oeng
Tel: 0766686686/0969686686
Link Register: https://propertysale.realestate.com.kh/amatak9
11- Name :Ros bunly
Contact: 012 588 572
Link Register: https://propertysale.realestate.com.kh/amatak10
12- Name: Thy Mengly
Tel: 069618779
Link Regiter: https://propertysale.realestate.com.kh/amatak11

អភិបាលខេត្តៈព្រលានយន្តហោះថ្មីកោះកុងរបស់ឧកញ៉ាលី យ៉ុងផាត់ចាប់ផ្តើម ឈូសឆាយ និងសិក្សាផលប៉ះពាល់

ដោយវុត្ថា

កោះកុងៈ អភិបាលខេត្តកោះកុងលោកជំទាវភូថង មិថុនាបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មី ដែលស្ថិតទៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមា បាននិងកំពុងឈួសឆាយកំណត់ព្រំប្រទល់ និងសិក្សាពីផលប៉ះពាល់បិរិស្ថានឱ្យបានច្បាស់មុននឹងឈានដល់ការអភិវឌ្ឍន៍ ជាផ្លូវការនាពេលខាងមុខ។

លោកជំទាវបានមានប្រសាសន៍បែបនេះក្នុងសន្និសីទ សារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តកោះកុង»នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកាលពីកន្លងមកនេះ បានសម្រេចឲ្យក្រុមហ៊ុន ក្នុងស្រុកនិងក្រៅស្រុកវិនិយោគ លើការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកោះកុង គឺនៅលើដីអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែបច្ចុប្បន្នបានសម្រេចប្តូរទីតាំងទៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមាវិញ។ ការផ្លាស់ប្តូរគម្រោងនេះ ដោយសារមានផលប៉ះពាល់ ច្រើននៅទីតាំងចាស់។

តាមគម្រោង ការវិនិយោគព្រលានយន្តហោះនៅកោះកុង ធ្វើឡើងរវាងក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airwayរបស់ថៃ ដែលគ្រោងចំណាយទឹក​ប្រាក់ប្រមាណជា៤០លានដុល្លារ ។

យោងតាមលិខិត របស់ទីស្តីការ គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ទើបចេញផ្សាយជាសាធារណៈ កាលពីថ្ងៃ១៣ មករា នេះបានឲ្យដឹងថា “រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឲ្យប្តូរទៅវិនិយោគនៅទីតាំងថ្មី សម្រាប់ធ្វើព្រលានយន្តហោះលើផ្ទៃដី ទំហំប្រមាណពី៤០០ទៅ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង” ៕

ទាក់ទងដីអតីតព្រលានយន្តហោះនៅក្នុងខេត្តកោះកុង លោកជំទាវភូថង មិថុនាបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ដីអតិតប្រលានយន្តហោះនៅក្នុងទីរួមខេត្តកោះកុង មិនទាន់បានមានការអភិវឌ្ឍន៍ទៅជាគម្រោងអ្វីនៅឡើយទេ បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្លាស់ប្តូរ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ទៅ ស្ថិតភូមិកោះប៉ោ ស្រុកមណ្ឌលសីមាវិញ។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មាន លោកស្រីមិថុនា ភូថងបានពន្យល់ថា តែយ៉ាងណា រដ្ឋបាលខេត្តនឹងគិតគូបន្ថែមទៀត ចំពោះការប្រើប្រាស់ដីអតិតព្រលានយន្តហោះខេត្តកោះកុងនេះ ដើម្បីយកទៅអភិវឌ្ឍន៍៕