ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញពីគោលបំណងចង់ឱ្យមានដំណើរការនៃការដឹកជញ្ជូនតាមជើងហោះហើរពិសេសដោយប្រភេទយន្តហោះធុនធំ Boeing រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចជំនួបពិភាក្សាលើការពង្រឹងសហប្រតិបត្តិការវិស័យអាកាសចរណ៍រវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរ និងរឹងមាំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក W Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការីដែលបានចូលរួម បានបង្ហាញពីគោលបំណងចម្បងចង់ឱ្យមានបើកដំណើរការដឹកជញ្ជូនតាមជើងហោះហើរពិសេសដោយយន្តហោះធុនធំ ប្រភេទ Boeing នៅកម្ពុជា។
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបង្ហាញពីការស្វាគមន៍ចំពោះការចង់ឱ្យមានការប្រើប្រាស់ប្រភេទអាកាសយាន Boeing នៅកម្ពជា។ លោកបណ្ឌិតបានស្នើឱ្យមន្ត្រីជំនាញនៃក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ប្រភេទយន្តហោះធុនធំនេះដល់មន្ត្រីកម្ពុជាផងដែរ។
អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ស៊ិនចាន់ សេរីវុត្ថា បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបានត្រៀមទឹកប្រាក់វិនិយោគជាង ៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកវិសាលភាពនៃព្រលានយន្តហោះទាំង៣នៅកម្ពុជា ដើម្បីជំរុញឱ្យវិស័យអាកាសចរណ៍កម្ពុជា កាន់តែទំនើប និងអាចឱ្យយន្តហោះធុនធំអាចចុះចតបាន។

ដោយឡែក លោក ជា អូន រដ្ឋលេខាធិការនៃរដ្ឋលេខាធិកាអាកាសចរណ៍កម្ពុជាក៏ធ្លាប់បានឱ្យដឹងផងដែរថា រដ្ឋាភិបាល និងកំពុងតែដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ-អន្តរជាតិចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន (SCA) ៕









ប្រទេសសេដ្ឋកិច្ចធំទី៣របស់ពិភពលោក បានធ្លាក់ចុះសេដ្ឋកិច្ចក្នុងអត្រាប្រចាំឆ្នាំ ៣,៤% ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ ២០២០ ។

ប្រធានសមាគអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ មិនមែនទើបតែមានគម្រោងអភិវឌ្ឍន៍មួយនេះទេ គឺនៅមានគម្រោងជាច្រើនក៏កំពុងតែបង្ហាញវត្តមានរបស់ខ្លួននៅតំបន់ខាងលើនេះដែរ ដោយសារតែលក្ខខណ្ឌអំណោយផលនៃភូមិសាស្ត្រ ផ្តល់ភាពងាយស្រួល ក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់បរិយាកាសល្អប្រសើរសំរាប់ការរស់នៅ។
លោកបានបន្តទៀតថា “តំបន់កោះនរាហ៍ដែលបច្ចុប្បន្នកំពុងមានការចាក់ដី ថ្ម បំពេញនៅតាមច្រាំងទន្លេ ដើម្បីអភិវឌ្ឍជាទីក្រុងថ្មីមួយទៀតរបស់ក្រុមហ៊ុន OCIC បន្ទាប់ពីទីក្រុងកោះពេជ្រនេះ វានឹងកាន់តែមានសក្ដានុពល ប្រជាប្រិយភាពខ្លាំងក្នុងការទាក់ទាញលើការវិនិយោគលើគម្រោងធំៗបន្ថែមទៀត ដែលស្រដៀងគ្នាទៅនឹងតំបន់ទីក្រុងរណបកោះពេជ្រនៅពេលបច្ចុប្បន្ននេះផងដែរ”។
គំរោងនេះ មានការសហការពីសហគ្រាសប្រមាណ៤០ ដែលពួកគេនាំគ្នាដំឡើងបរិក្ខារផលិតកម្ម ដោយផ្អែកទៅតាមប្រព័ន្ធវៃឆ្លាត5G។ ទីតាំងនេះមានការធានាសុវត្ថិភាពជូនដល់កម្មករសាងសង់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើត។ បណ្តាញ5G អាចបញ្ជូនអត្រាទិន្នន័យប្រមាណ១០ជីហ្គាបៃ ក្នុងមួយវិនាទី ដែលមានលក្ខណៈដូចជារលកធាតុអាកាសយ៉ាងធំទូលាយ អត្រាយឺតទាប និងការតភ្ជាប់ផ្តល់លទ្ធភាពទូលំទូលាយដល់ការការដ្ឋានសាងសង់បណ្តាញវៃឆ្លាតនេះ។
អ្នកជំនាញនិយាយថា “ចិនកំពុងបង្កើនល្បឿនស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ជាក់ស្តែងដូចជាបណ្តាញ5G និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ។ ជាពិសេសមានទាំងការច្នៃប្រឌិតថ្មីដូចជា 5G វេជ្ជសាស្រ្តនិងសុខភាពផងដែរ”។
បើក្រឡេកមើលការអភិវឌ្ឍ តាមបណ្តោយផ្លូវជាតិលេខ ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់តំបន់បឹងស្នោ កំពុងតែរីកដុះដាលទៅដោយគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានជាច្រើន រួមទាំងផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បានក្លាយជាទីតាំងប្រជុំជនពាណិជ្ជកម្មមួយ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។
ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះ ក៏បានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ដែលមានលំនៅដ្ឋានជាច្រើនប្រភេទសម្រាប់អតិថិជនធ្វើការជ្រើសរើស។
លំនៅឋាន ប្រភេទហ្សបហោស៍នេះមានជាច្រើនប្រភេទ ដូចជា ហ្សបហោស៍A ហ្សបហោស៍B ហ្សបហោស៍C ហ្សបហោស៍D និងហ្សបហោស៍ Classic រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណិតភាព សោភណ្ឌភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក។
យោងតាមរបាយការណ៍និន្នការរបស់អាស៊ីប៉ាស៊ីហ្វិកបានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងប្រទេសសិង្ហបុរីបានដាំក្បាលចុះចំនួន៧៨ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណ៤៣២លានដុល្លារអាមេរិក។ ការធ្លាក់ចុះនេះគឺមានភាពធ្ងន់ធ្ងរខ្លាំង បើប្រៀបធៀបនឹងតួលេខ ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកាលពីឆ្នាំមុនមានកិច្ចព្រមព្រៀងចំនួន១៣ ឬស្មើនឹង៣២ភាគរយតែប៉ុណ្ណោះ ដែលបានខាតបង់ឬលុបចោល។
របាយការណ៍ដដែលបានលើកឡើងថា វិនិយោគិនកំពុងដកថយពីការវិនិយោគទាំងឡាយមិនថា ជាការិយាល័យរួម និងអចលនវត្ថុលក់រាយនោះទេ ដែលវានឹងអាចមានរយៈពេលពេញមួយឆ្នាំតែម្តង ព្រោះជំងឺនេះមិនទាន់ងាកចេញ ពីប្រទេសសិង្ហបុរីនៅឡើយទេ។
យោងតាមលោក ជៀប សួរ ភាគីទាំងសងខាងបានយល់ព្រមចរចាគ្នានៅចុងឆ្នាំ ២០១៩ ប៉ុន្តែចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 ការពិភាក្សាទាំងអស់ត្រូវបានពន្យារពេល។ ទោះយ៉ាងណាលោក បាននិយាយថាការចរចារនឹងត្រូវបើកឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីជំងឺរាតត្បាតនេះបានបញ្ចប់។