កម្ពុជាស្ថិតលើកំពូលតារាងជាទិសដៅទេសចរណ៍ទាំង៥នៅលើពិភពសម្រាប់ ឆ្នាំ២០២០នេះ

ដោយ​ ​ម៉ា​ណេត​

​ភ្នំ​ពេញៈ​ ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទស្សនាវដ្ដី​ ​Luxury​ ​Travel​ ​Magazine​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ ​កាល​ពី​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា​ ​កម្ពុជា​ស្ថិតនៅ​លើកំពូល​តារាង​ ​នៃ​ទិសដៅ​ធ្វើដំណើរ​ទេសចរណ៍​ទាំង៥​ ​នៅ​លើ​ពិភព​សម្រាប់​ឆ្នាំ​ ​២០២០​។​ ​

​វា​ជា​ពេលវេលា​ចាប់ផ្តើម​ ​ដើម្បី​សម្លឹង​កន្លែង​សម្រាប់​ ​ការ​ធ្វើដំណើរ​ទេសចរណ៍​សម្រាប់​ឆ្នាំ២០២០​ ​ខណៈ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ទិសដៅ​ ​ដំណើរ​កម្សាន្ត​កំពូល​មួយ​សម្រាប់​ឆ្នាំនេះ​។​ ​

​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេស​ទេសចរណ៍Audley​ ​Travel​ ​ដែល​មាន​មូល​ដ្ឋាននៅ​ប្រទេស​អង់គ្លេស​ ​ជា​អ្នកដឹកនាំ​ក្នុង​ការ​ផ្តល់​នូវ​ការ​ធ្វើដំណើរ​ទេសចរណ៍​ ​ទាំងស្រុង​ទៅកាន់​អាស៊ី​ ​អាហ្រ្វិក​ ​អាមេរិក​ខាងត្បូង​ ​និង​ទិសដៅ​ពិភពលោក​នៅ​ជុំវិញ​ពិភពលោក​ ​ចាប់តាំងពី​ឆ្នាំ​ ​១៩៩៦​ ​បាន​បញ្ជាក់​ពី​បញ្ជី​ទិសដៅ​ធ្វើដំណើរ​កម្សាន្ត​កំ​ពូល​ៗ​សម្រាប់​ឆ្នាំ​ថ្មីនេះ​។​

​ការព្យាករណ៍​របស់Audley​ ​Travel​ ​គឺ​ផ្អែកលើ​តម្រូវការ​របស់​អតិថិជន​ ​ភាព​ល្បីល្បាញ​ ​ការ​រីកចម្រើន​នៃ​ប្រទេស​ ​និង​ការយល់​ដឹងពី​អ្នកឯកទេស​ប្រទេស​របស់​ក្រុមហ៊ុន​។​ ​ពួកគេ​បាន​ចំណាយពេល​ពេញ​មួយ​ជីវិត​ ​ដើម្បី​ទទួល​បាន​ចំណេះដឹង​អំពី​ផ្លូ​វល្អៗ​ ​ការណែនាំ​អាហារ​ ​កន្លែង​ស្នាក់នៅ​និង​អាថ៌កំបាំង​ក្នុង​ស្រុក​មួយ​ជ្រុង​ជាក់លាក់​នៃ​ពិភពលោក​។​

​កម្ពុជា​គឺជា​ទិសដៅ​មួយ​ ​ដែល​ត្រូវ​បាន​បំភ្លេច​ចោល​នៅ​តំបន់​ឥណ្ឌូចិន​ ​អស់​រយៈពេល​ជា​យូរ​មក​ ​ប៉ុន្តែ​ការហោះហើរ​ត្រង់​ថ្មី​ ​ពីទី​ក្រុង​បាងកក​ទៅ​ព្រះសីហនុ​ ​កំពុង​ចាប់ផ្តើម​នៅ​ខែមករា​កន្លងមក​នេះ​ ​ដែល​ធ្វើ​ឱ្យ​ជំរុញ​អ្នកទេសចរ​ត្រូវតែ​ទស្សនា​កម្ពុជា​ ​សម្រាប់​ឆ្នាំ​ ​២០២០​។​

​ការណែនាំ​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ ​Audley​ ​ឱ្យ​ដឹង​ថា​ ​ប្រាសាទ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​គឺជា​កន្លែង​ទាក់ទាញ​ ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​ ​ប៉ុន្តែ​ក្រៅពី​ប្រសាទ​អង្គរ​និង​ ​បាយ័ន​ ​អ្នកទេសចរ​នឹង​ទទួល​បាន​រង្វាន់​ជាមួយនឹង​បទពិសោធន៍​កាន់តែ​ប្រសើរ​។​ ​

​ចំណេះដឹង​អំពី​ដៃ​របស់​អ្នកឯកទេស​របស់​ ​Audley​ ​មានន័យថា​ ​ពួកគេ​អាច​រៀបចំ​ ​ឱ្យ​អ្នកធ្វើ​ដំណើរ​ទៅ​ទស្សនា​កន្លែង​ ​ដែល​មិនសូវ​បាន​ទៅ​ទស្សនា​ ​ដូចជា​ ​នៅ​តំបន់​ភាគ​ឦសាន​ដាច់ស្រយាល​ ​និង​ឆ្នេរ​ខាងត្បូង​ស្រស់​ស្អាត​ ​ដើម្បី​គេច​ចេញពី​ឆ្នេរខ្សាច់​ដែ​លពោ​ពេញដោយ​មនុស្ស​។​ ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ជើងហោះហើរ​ថ្មី​ ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ​កាន់តែ​ងាយស្រួល​ ​ព្រោះថា​អ្នកធ្វើ​ដំណើរ​លែង​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ ​ត្រឡប់ទៅ​ភ្នំពេញ​វិញ​សម្រាប់​ការហោះហើរ​របស់​ពួកគេ​។​

​កម្ពុជា​ស្ថិត​ក្នុងចំណោម​ទិសដៅ​កំពូល​ទាំង​ ​៥​ ​ក្នុង​នោះ​ ​រួមមាន​ ​អេហ្ស៊ីប​ ​អូទ្រីស​ ​អៀរឡង់​ ​និង​មីយ៉ាន់ម៉ា​៕​

ស្ថាបត្យកម្មឥណ្ឌាមានរូបរាងជាអគារត្រី ល្បីល្បាញពេញសកលលោក

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​មនុស្ស​ក្នុង​លោក​ ​គឺ​មាន​ក្តី​ស្រមៃ​ដោយ​ពុំ​មាន​ដែន​កំណត់​នោះ​ទេ​ ​។​ ​ការស្រមើស្រមៃ​នេះ​ហើយ​ ​បាន​ជំរុញ​ធ្វើ​ឱ្យ​អោយ​គេ​អភិវឌ្ឍន៍​ ​ឬ​ធ្វើ​អ្វី​ៗ​ទៅតាម​ក្តី​ស្រមៃ​របស់​របស់​ពួកគេ​ ​ជាពិសេស​ពួក​ស្ថាបត្យករ​ ​ជាងគំនូរ​ ​និង​ ​អ្ន​ក​រចនា​ម៉ូដ​។​ ​

​សម្រាប់​ពួក​ស្ថាបត្យករ​ ​បាន​ស្រមើស្រមៃ​រចនា​ប្លង់​សាងសង់​អ​គា​រប្លែ​កៗ​ ​និង​ទាក់ទាញ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ ​ប្រកបដោយ​ភាព​ក្លាហាន​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​។​ ​អគារ​ដែល​ពួកគេ​សាងសង់​រួចហើយ​ ​ទទួល​បាន​កា​រស្ងប់ស្ងែង​ ​គ្រប់​ស្រទាប់​មនុស្ស​រហូតដល់​ត្រូវ​បាន​គេដាក់​បញ្ចូល​ទៅ​ក្នុង​បិ​ត​ក​ភ័​ណ្ឌ​ជាតិ​ ​និង​អន្តរជាតិ​។​

​ជាក់ស្តែង​ស្ថាបត្យករ​ឥណ្ឌា​ ​បាន​រចនា​ប្លង់​សាងសង់​អគារ​ជា​រូប​ត្រី​ ​ឬហៅ​ថា​ ​Fish​ ​Building​ ​ធ្វើជា​ការិយាល័យ​ប្រចាំ​តំបន់​ ​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ជលផល​ ​ដែល​មាន​ទីតាំងនៅ​ជិត​ទីក្រុង​ហ៊ី​ដរ៉ា​បា​ដប្រ​ទេស​ឥណ្ឌា​។​

​អគារ​នេះ​មាន​កម្ពស់៤ជាន់​ ​ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ខែមេសា​ឆ្នាំ២០១២​ ​ហើយ​ត្រូវ​បានឱ្យ​គេ​ឱ្យ​ដឹង​ថា​អគារ​នេះ​ ​ជា​និមិត្ត​បំផុសគំនិត​ដោយ​រូបចម្លាក់​ ​រូបសំណាក​ដ៏​ធំ​របស់​ត្រី​ ​Frank​ ​Gehry​ ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ ​ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ១៩៩២​ ​។​

​អគារ​នេះ​គឺជា​ឧទាហរណ៍​នៃ​ស្ថាបត្យកម្ម​ ​ត្រាប់​យក​តាម​ជា​ទម្រង់​ត្រី​ ​ទៅ​ក្នុង​មុខងារ​របស់​វា​។​ ​នេះ​រួមបញ្ចូល​ទាំង​ព្រុយ​ផ្នែក​ខាងឆ្វេង​ ​ត្រូវ​គេ​សាងសង់​ជា​ជណ្តើរ​ឆ្ពោះទៅ​ច្រកចូល​ ​ហើយ​បង្អួច​រាង​ជា​រង្វង់​ពីរ​ដើរតួ​ជា​ភ្នែក​។​

​អគារ​នេះ​ ​ត្រូវ​បាន​តោង​ជា​បន្ទះ​ដែក​អ៊ី​ណុ​ក​ ​ហើយ​ក្រៅពី​ស្នូល​កណ្តាល​ត្រូវ​បាន​គេ​លើក​ចេញផុត​ពី​ដី​ទាំងស្រុង​ ​នៅ​លើ​អាកាសយានិក​ពណ៌ខៀវ​ស្លេក​។​ ​ភ្លើង​ខៀវ​ពណ៌ស្វាយ​បំភ្លឺ​អគារ​ ​នៅពេល​យប់​ផ្តល់​ចំណាប់​អារម្មណ៍​ថា​“​ ​ត្រី​យក្ស​”​កំពុង​ហែល​ឆ្លងកាត់​ ​Hyderabad​ ​៕​

ស្រុកអង្គស្នួល ខេត្តកណ្តាលកំពុងបន្តកើនឡើងស្របពេលដែលការប្រើប្រាស់ដី មានតម្រូវការខ្ពស់

ដោយៈ​ ​រ៉ា​ណេត​ ​

​ក​ណ្តា​លៈ​ ​ស្ថិតនៅ​តំបន់​ជាយក្រុង​ ​ដែល​មាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​តំបន់​មួយចំនួន​ក្នុង​ស្រុក​អង្គស្នួល​ ​ដែល​នៅ​ក្បែរផ្លូវ​ជាតិ​លេខ៤​ ​កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​ស្រប​ពេល​ដែល​កំណើន​នៃ​ចំនួន​ប្រជាជន​មានការ​កើនឡើង​ ​ជាហេតុ​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។​ ​

​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃទី១៧​ ​មករា​កន្លងមក​ថា​ ​តំបន់​ជាយក្រុង​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​ក្នុង​ស្រុក​អង្គស្នួល​ ​គឺ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ជាង​តំបន់​ជាយក្រុង​ផ្សេងទៀត​ ​ព្រោះ​កត្តា​ភូមិសាស្ត្រ​នៅ​តំបន់​នេះ​មាន​ភាពល្អ​ប្រសើរ​ច្រើន​។​ ​

​លោកស្រី​បាន​បន្ត​ថា​ ​“​នៅ​តំបន់​ខាងលើ​នេះ​ ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទាំង​គម្រោង​អភិវឌ្ឍ​ ​ក៏ដូចជា​ចំនួន​ប្រជាជន​ផង​ដែរ​”​។​ ​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​គម្រោង​អភិវឌ្ឍ​ភាគច្រើន​ ​សុទ្ធតែ​បាន​សម្លឹង​ឆ្ពោះ​ ​ទៅកាន់​តំបន់​ជាយក្រុង​ដែល​មាន​ចម្ងាយ​ប្រមាណ២០​-​៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​ជាពិសេស​វិស័យ​រោងចក្រ​ ​សហគ្រាស​ ​និង​ឃ្លាំង​ ​ដែល​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​

​ ​នៅពេល​ដែល​តំបន់​ណាមួយ​មាន​សកម្មភាព​អភិវឌ្ឍ​ ​កំណើន​មនុស្ស​នឹង​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​ ​ដែល​ជំរុញ​ឱ្យ​មាន​តម្រូវការ​ស្នាក់នៅ​ច្រើន​ ​ដូច្នេះហើយ​បាន​ជា​អ្នក​អភិវឌ្ឍ​ចាប់អារម្មណ៍​វិនិយោគ​ ​និង​ធ្វើការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​ច្រើន​។​ ​

​លោកស្រី​តាំង​ ​ហួរ​បាន​បញ្ជាក់​ថា​ ​ស្រប​ពេល​ដែល​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ​តាម​តំបន់​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៤នេះ​ ​នៅ​តំបន់​ខាងក្នុង​ចេញពី​ផ្លូវជាតិ​ក៏​មាន​គម្រោង​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​គម្រោង​ផង​ដែរ​។​ ​

​លោក​ ​ឈិន​ ​សោភ័ណ្ឌ​ ​នាយក​ប្រតិបត្តិ​ ​និង​គ្រប់គ្រង​គម្រោង​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​ ​គន្ធា​ម​អចលនទ្រព្យ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​ផ្សារ​បែកចាន​ ​ភូមិ​អណ្ដូង​ ​ឃុំ​បែកចាន​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​បាន​ទទួលស្គាល់​នូវ​សន្ទុះ​ ​នៃ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ខាងលើ​នេះ​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​សម្រាប់​ទីតាំង​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៤​ ​គឺ​មានការ​វិនិយោគ​ ​និង​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋាន​ច្រើនជាង​ការ​ពុះ​ដី​ឡូ​តិ៍​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​បច្ចុប្បន្ន​នេះ​ ​មិនថា​ចំពោះតែ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ​ឬ​គម្រោង​ដី​ឡូ​តិ៍​ ​គឺ​សុទ្ធតែ​មាន​តម្រូវការ​ ​និង​ទីផ្សារ​ខ្ពស់​ទាំងអស់​ ​ជាក់ស្ដែង​ដូចជា​គម្រោង​ដី​ឡូ​តិ៍​ទី៤​ ​របស់​ក្រុមហ៊ុន​ ​គន្ធា​ម​ ​អចលនទ្រព្យ​នេះ​តែម្ដង​ ​ដែល​ត្រឹម​រយៈពេល​មិនដល់២ខែ​ផង​ ​លក់​បាន​ជិត៤០ភាគរយ​រួចជាស្រេច​ទៅ​ហើយ​”​។​ ​

​គម្រោង​ទី៤នេះ​ ​បាន​បើក​សម្ពោធ​ប្រកាស​លក់​កាលពី​ព្រឹក​ថ្ងៃទី១៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​ដែល​ជា​គម្រោង​មាន​ភាព​ទាក់ទាញ​ ​និង​ល្អ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ទិញ​សាងសង់​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ ​ជាពិសេស​ផ្តល់​ឱកាស​សម្រាប់​អ្នកទិញ​ទុក​លក់​បន្ត​យកចំណេញ​ ​ដោយសារ​ស្ថិតនៅ​ក្នុង​តំបន់​ទីប្រជុំជន​ ​បណ្តុំ​លំនៅ​ដ្ឋាន​ ​និង​ជា​តំបន់​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ ​ស្ថិតនៅ​ក្នុង​គម្រោង​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​ថ្ងៃ​អនាគត​”​។​

​គម្រោង​ដី​ឡូ​តិ៍​ទី៤​ ​របស់​ក្រុមហ៊ុន​ ​គន្ធា​ម​ ​អចលនទ្រព្យ​ ​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ២ហិ​ក​តា​ ​ត្រូវ​បាន​ពុះបំបែក​ជាង៨០ឡូ​តិ៍​។​ ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​គម្រោង​ដី​ឡូ​តិ៍​ទី៤នេះ​ ​គឺ​ក្រៅពី​ស្ថិតនៅ​លើ​ទីតាំង​ដ៏​ល្អ​ ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ស្ថាប័ន​ ​គ្រឹះស្ថាន​រដ្ឋ​ ​និង​ឯក​ជ​នានា​ ​ដូចជា​សាលារៀន​ ​មន្ទីរពេទ្យ​ ​ភោជនីយដ្ឋាន​ ​ធនាគារ​ ​ជាពិសេស​បណ្តា​រោងចក្រ​ ​សហគ្រាស​ជាច្រើន​ស្ថិតនៅ​ព័ទ្ធជុំវិញ​ ​និង​ជា​តំបន់​អភិវឌ្ឍន៍​អាទិភាព​នៃ​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​នោះ​ ​ថែមទាំង​មានតម្លៃ​ថោក​សមរម្យ​ ​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ទិញ​ដោយ​បង់​រំលស់​ ​ជាពិសេស​ ​មានការ​ផ្តល់​ជូន​នូវ​ប្លង់​រឹង​ស្របច្បាប់​ ​(​ប្លង់​បំបែក​ក្បាលដី​)​ ​ដល់​អតិថិជន​ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​បំផុត​ទៀតផង​។​

​ដោយឡែក​ ​ដើម្បី​ជា​ការ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ ​នា​ពេល​ខាងមុខនេះ​ ​គ្រប់​អតិថិជន​ទាំងអស់​ដែល​ធ្វើការ​កក់​ ​ឬ​ទិញ​ដី​ឡូ​តិ៍​គម្រោង​ទី៤របស់​ក្រុមហ៊ុន​ ​គន្ធា​ម​ ​អចលនទ្រព្យ​ ​ចាប់ពី​ពេលនេះ​រហូតដល់​ដំណាច់ខែ​មីនា​ ​ឆ្នាំ២០២០​ ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ចាប់ពី១០០០​-​២០០០ដុល្លារ​ភ្លាម​ៗ​ផង​ដែរ​។​ ​

​បច្ចុប្បន្ន​នេះ​ ​នៅក្នុង​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មាន​ឃុំ​ចំនួន១០​ ​និង២០០ភូមិ​ ​និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៨ម៉ឺន​នាក់​។​ ​នៅក្នុង​ស្រុក​មួយ​នេះ​មាន​រោងចក្រ​ ​សហគ្រាស​ខ្នាត​ ​មធ្យម​ ​និង​ខ្នាត​ធំ​ ​ដែល​កំពុង​ដំណើរការ​មាន​សរុប​ចំនួន៧៧​ ​និង​មាន​បុរី​លំនៅ​ដ្ឋាន​ចំនួន២ទីតាំង​ ​ស្ថិតនៅ​ក្នុង​ឃុំ​បែកចាន​ ​ហើយ​ក្រៅពី​នេះ​មាន​គម្រោង​អភិវឌ្ឍ​ដោយ​ ​វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ទីតាំង​៕​ ​
​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការទិញ​-​លក់​ដី​ឡូ​តិ៍​ ​គម្រោង​ទី៤​ ​ខាងលើ​នេះ​អាច​ទាក់ទង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០១២​ ​៤០៧​ ​៤០៣​ ​/​ ​០៦៩​ ​៤៨០​ ​០០៩​ ​/​ ​០១៦​ ​៩៩២​ ​០០៨​ ​/​ ​០៩៦​ ​៤២២​ ​២២២២​/​ ​០៨៦​ ​៥០០០​ ​៩៦​ ​/​០៧៨​ ​៨៨៨​ ​៥០៥​៕​

តើ “សង្គហធន” មានន័យដូចម្តេច?

ដោយPropertyrea​

​ភ្នំ​ពេញៈ​ ​អន្តរការី​ហិរញ្ញវត្ថុ​ ​ដែល​មាន​តួនាទី​រឹតតែ​សំ​ខាន់​ឡើង​ៗ​ ​នៅក្នុង​សេដ្ឋកិច្ច​អាមេរិក​ ​គឺ​សង្គហ​ធន​។​ ​សង្គហ​ធន​ ​(​Mutual​ ​funds​)​ ​គឺជា​គ្រឹះស្ថាន​ដែល​លក់​ភាគហ៊ុន​ទៅ​សាធារណៈ​ ​និង​ប្រើប្រាស់​ប្រតិលាភ​ ​(​ប្រាក់ចំណេញ​)​ ​ដើម្បី​ទិញ​ប្រមូល​ ​ឬ​ផលប័ត្រ​ ​(​Portfolio​)​ ​នៃ​ប្រភេទ​ហ៊ុន​និង​សញ្ញា​ប័ណ្ណ​ផ្សេង​ៗ​ឬ​ទាំងពីរ​។​ ​

​ម្ចាស់​ហ៊ុន​សង្គហ​ធន​ទទួលយក​ទាំងអស់​នូវ​ហានិភ័យ​ ​និង​ផល​ចំណេញ​ដែល​មាន​ជាប់​មក​ជាមួយនឹង​ផលប័ត្រ​។​ ​បើសិន​តម្លៃ​របស់​ផលប័ត្រ​កើនឡើង​ ​ម្ចាស់​ហ៊ុន​ទទួល​បានផល​ចំណេញ​។​ ​ហើយ​បើសិន​តម្លៃ​ផលប័ត្រ​ធ្លាក់ចុះ​ ​ម្ចាស់​ហ៊ុន​នឹង​ទទួលរង​ការខាតបង់​។​

​គុណសម្បត្តិ​ដ៏​ធំ​បំផុត​របស់​សង្គហ​ធន​ ​គឺថា​ពួកវា​អនុញ្ញាត​ឲ្យ​មនុស្ស​ ​ដែល​មាន​លុយ​ចំនួន​តិចតួច​ ​អាចប​ង្កើត​ភាព​ចម្រុះ​មុខ​ ​(​Diversification​)​ ​នៃ​ការ​វិនិយោគ​របស់​ខ្លួន​។​ ​អ្នកទិញ​ហ៊ុន​ ​និង​សញ្ញាប័ណ្ណ​ ​គឺ​ត្រូវ​បាន​ផ្តល់​ប្រឹក្សា​យោបល់​យ៉ាង​ល្អ​ប្រសើរ​ ​ដោយ​ស្រប​ជាមួយ​ទៅ​នឹង​ពាក្យស្លោក​មួយ​ថា​ ​“​កុំ​ទុក​ស៊ុត​ទាំងអស់​របស់​អ្នក​ ​នៅក្នុង​ក​ន្ត្រី​ក​តែមួយ​”​៕​

ធនាគារពិភពលោក៖ សេដ្ឋកិច្ចថៃនៅតែបន្តដាំក្បាលចុះនៅឆ្នាំនេះ

ដោយ​ ​Donald​ ​Lee​

​ភ្នំពេញ​៖​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​នឹង​ធ្លាក់ចុះ​ក្រោម​ ​៣​ ​ភាគរយ​នៅ​ឆ្នាំនេះ​។​ ​នេះ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​។​ ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​លើ​ពិភពលោក​នេះ​ ​បាន​ព្យាករណ៍​នៅក្នុង​របាយការណ៍​ថ្មី​របស់​ខ្លួន​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ ​សុក្រ​ ​ថា​ ​ប្រទេស​នេះ​នឹង​កើនឡើង​ត្រឹមតែ​ ​២,៧​ ​ភាគរយ​ប៉ុណ្ណោះ​។​ ​កំណើន​សេដ្ឋកិច្ច​យឺត​នៅតែ​បន្ត​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់ចុះ​។​

​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​នៅតែ​បន្ត​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ ​និង​អ្នកវិភាគ​ព្រួយបារម្ភ​ ​ដោយសារតែ​វា​បាន​បញ្ចប់​នៅ​ឆ្នាំ​ ​២០១៩​ ​ជាមួយនឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ទាប​បំផុត​ក្នុងរយៈពេល​ ​៥​ ​ឆ្នាំ​ ​ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​មិន​ឆ្លើយតប​នឹង​ការព្យាករណ៍​ឆ្នាំ​ ​២០២០​។​ ​

នេះ​បើ​យោង​តាម​ធនាគារ​កណ្តាល​របស់​ប្រទេស​ថៃ​។​

​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​នេះ​ប្រឈមមុខ​ទាំង​ហានិភ័យ​ខាងក្រៅ​ ​និង​ក្នុង​ស្រុក​នៅ​ឆ្នាំនេះ​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​“​ហានិភ័យ​ខាងក្រៅ​បណ្តាល​មក​ពី​ការ​បន្ត​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ ​និង​ការ​កើនឡើង​នូវ​និន្នាការ​គាំពារ​និយម​ ​និង​ហានិភ័យ​រយៈពេល​ខ្លី​ក្នុង​ស្រុក​គឺ​ពឹងផ្អែក​ទៅលើ​ការ​រួបរួម​គ្នា​របស់​រដ្ឋាភិបាល​ចម្រុះ​ដែល​អាច​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគិន​”​។​

​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី​ ​(​ថៃ​)​ ​បាន​វង្វេង​នៅក្នុង​ព្រៃ​

​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី​នេះ​បាន​ចាប់ផ្តើម​រីកចម្រើន​នៅ​ទសវត្ស​ឆ្នាំ​ ​១៩៨០​ ​ខណៈ​ខ្លួន​បាន​ផ្លាស់​ប្តូរ​ទៅ​ចាប់​យក​គំរូ​កំណើន​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​។​ ​ក្នុង​ចន្លោះ​ឆ្នាំ​ ​១៩៨០​ ​ដល់​ឆ្នាំ​ ​១៩៩៦​ ​សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​ជាមធ្យម​ ​៧,៧​ ​ភាគរយ​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​“​រយៈពេល​នៃ​កំណើន​នេះ​ត្រូវគ្នា​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម​សម្រាប់​កសិកម្ម​ ​ឆ្ពោះទៅ​រក​ផលិតកម្ម​ ​ការ​បង្រួបបង្រួម​លឿន​ជាង​មុន​ជាមួយ​ប្រទេស​ថ្នាក់​កណ្តាល​ ​និង​ការ​កើនឡើង​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ខ្លាំង​”​។​

​ទោះជាយ៉ាងណា​ ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ ​ហើយ​បន្ទាប់ពី​ឆ្នាំ​ ​១៩៩៧​ ​បាន​ងើបឡើង​វិញ​ជាមធ្យម​ត្រឹមតែ​ ​៤,៨​ ​ភាគរយ​នៅចន្លោះ​ឆ្នាំ​ ​១៩៩៨​ ​ដល់​ឆ្នាំ​ ​២០០៨​។​

​សេដ្ឋកិច្ច​ថៃ​បាន​រង​ផល​ប៉ះពាល់​ម្តង​ទៀត​ក្នុង​ឆ្នាំ​ ​២០០៩​ ​ក្នុងអំឡុងពេល​មាន​វិបត្តិសេដ្ឋកិច្ច​ដ៏​ធំ​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​សកល​ ​និង​ទាញ​ទម្លាក់​សេដ្ឋកិច្ច​ថៃ​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ​ ​ជាមធ្យម​មានត្រឹមតែ​ ​៣,៣​ ​ភាគរយ​ប៉ុណ្ណោះ​។​

ការ​ឡើងថ្លៃ​ប្រាក់​បាត​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​

​រូបិយប័ណ្ណ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​ ​២​ ​នៅ​អាស៊ាន​នេះ​បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​មាន​ឡើងថ្លៃ​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងមក​។​ ​ប្រាក់​បាត​ឡើងថ្លៃ​ជាង​ ​៥​ ​ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ​កាលពី​ឆ្នាំមុន​។​ ​ជាក់ស្តែង​ ​ប្រាក់​បាត​ឡើងថ្លៃ​ជាង​រូបិយ​ប័ណ្ណ​ផ្សេង​ៗ​ទៀត​នៅ​អាស៊ី​។​

​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​វិនិយោគិន​ថៃ​ ​និង​បរទេស​កំពុង​ព្រងើយកន្តើយ​ចំពោះ​គម្រោង​ខុន​ដូ​ដែល​ទើបនឹង​បើក​ដំណើរការ​ ​ខណៈ​ដែល​ជាង​ ​៨០​ ​ភាគរយ​នៃ​ខុន​ដូ​យូនី​ត​សម្រាប់​លក់​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំមុន​ត្រូវ​បាន​នៅសល់​លើ​ទីផ្សារ​។​

​របាយការណ៍​របស់​ ​Knight​ ​Frank​ ​បានឱ្យ​ដឹង​ថា​ ​“​ការ​ឡើងថ្លៃ​ប្រាក់​បាត​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ ​និង​ប្រា​ក់យ័​នក៏​បាន​ប៉ះពាល់​ដល់​តម្រូវការ​អចលនទ្រព្យ​ពី​វិនិយោគិន​បរទេស​ផង​ដែរ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ការ​កក់​ខុន​ដូ​យូនី​ត​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី​ ​២​ ​កាលពី​ឆ្នាំមុន​”​។​

​របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ ​“​ទីផ្សារ​អចលនៈ​ទ្រព្យ​កំពុងតែ​ឆ្លងកាត់​រយៈពេល​ដ៏​លំបាក​មួយ​ដែល​តម្រូវការ​ទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​បាន​ធ្លាក់ចុះ​ ​ដែល​ជា​លទ្ធផល​នៃ​ការ​កម្រិត​ប្រាក់កម្ចី​បាន​ចូលជាធរមាន​ ​ហើយ​ប្រាក់​បាត​ឡើងថ្លៃ​”​។​

​របាយការណ៍​នេះ​បាន​គណនា​ថា​ ​ភាគច្រើន​នៃ​ ​២៧,៨៧០​ ​យូនី​ត​ថ្មី​សម្រាប់​លក់​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំមុន​ ​នៅតែ​មិនទាន់​ត្រូវ​បាន​លក់​ចេញ​។​ ​ក្នុងចំណោម​យូនី​ត​ថ្មី​ដែល​ដាក់​សម្រាប់​លក់​នៅ​ឆ្នាំនេះ​ ​មានតែ​ ​៥,២៥៧​ ​គ្រឿង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លក់​ដែល​អត្រា​នេះ​មានត្រឹមតែ​ ​១៩​ ​ភាគរយ​ប៉ុណ្ណោះ​៕​

សមាជិកសភាជប៉ុន៖ ទីក្រុងភ្នំពេញមានការរីកចំរើនលឿនជាមួយនិងលំនៅដ្ឋាន មូលដ្ឋានអាជីវកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែច្រើន

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​សមាជិកសភា​ជប៉ុន​ ​លោក​ ​YAMAOTO​ ​KOZO​ ​បាន​មើល​ ​ឃើញថា​ ​កម្ពុជា​ ​មានការ​អ​ភិ​វឌ្ឍន៌​លឿន​ជាលំដាប់​ ​ជាពិសេស​រាជធានី​ភ្នំពេញ​ ​មាន​ទំហំ​រីក​កាន់តែ​ធំ​ ​ជាមួយ​និង​លំនៅ​ដ្ឋាន​ ​មូលដ្ឋាន​អាជីវកម្ម​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​កាន់តែ​សម្បូរណ៌​បែប​ ​ដែល​ពិត​ណាស់​តម្រូវការ​អ​ភិ​វឌ្ឍន៌​ ​នឹង​ត្រូវការ​ជាចាំបាច់​ ​។​ ​



​លោក​ ​YAMAOTO​ ​KOZO​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​កាលពី​ថ្ងៃទី​ ​១៦​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​បន្ត​ថា​ ​ក្នុង​នោះ​វិស័យ​ទឹក​ស្អាត​ ​ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន​ ​ហើយនឹង​ពាំនាំ​និង​លើក​បញ្ហា​នេះ​ ​ជំរាប​ជូន​ដល់​សភា​ជប៉ុន​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ទឹក​ស្អាត​នេះ​ជាបន្តបន្ទាប់​ទៀត​ ​។​

​លោក​ ​YAMAOTO​ ​KOZO​ ​សមាជិកសភា​ជប៉ុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​ឥត​ឈប់ឈរ​របស់​កម្ពុជា​ ​ដោយ​លោក​ធ្លាប់​មក​កម្ពុជា​ចំនួន​ ​០៤​ ​លើក​ ​និង​ធ្លាប់​ជួប​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពីរ​ដង​ទាំង​លើក​នេះ​ ​។​

​លោក​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ​ឱ្យ​ដឹង​ថា​ ​ប្រជាជន​កម្ពុជា​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ ​គឺ​មិន​អាច​បំភ្លេច​បាន​ពី​ការ​រួមចំណែក​ដ៏​សំខាន់​ពី​ភាគី​ជប៉ុន​ឡើយ​ ​។​ ​ប៉ុន្តែ​ទោះបី​យ៉ាងណា​កម្ពុជា​ ​នៅ​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​លើ​វិស័យ​ទឹក​ស្អាត​នេះ​បន្ត​ទៀត​ ​ទាំង​តំបន់​ទីក្រុង​ ​ទីប្រជុំជន​ ​និង​ជនបទ​ ​ដើម្បី​សម្រេច​បាន​តាម​គោលដៅ​ឆ្នាំ២០២៥​ ​របស់ក្រ​សួង​ផង​ ​និង​គោលនយោបាយ​របស់​សម្តេច​តេ​ជានា​យក​រដ្ឋមន្រ្តី​ ​ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់​ៗ​គ្នា​ ​ក្នុង​តម្លៃ​សមរម្យ​ ​ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​ជំ​ងឺ​ផ្សេង​ៗ​ដោយសារ​ការប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ផង​ ​។​ ​



​លោក​បន្ថែម​ថា​ ​ក្នុង​នោះ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​រីក​ខ្លួន​ធំ​មួយ​ជា​ពីរ​ក៏​កំពុង​មាន​តម្រូវការ​កើនឡើង​លើ​វិស័យ​ទឹក​ស្អាត​ជាចាំបាច់​ ​ដូច​ប្រសា​សន៌​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​សមាជិកសភា​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ជា​សក្ខីភាព​ស្រាប់​ ​។​

​លោក​ ​ទេស​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ឲ្យ​ដៃគូ​ជប៉ុន​ ​ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​លើ​វិស័យ​ទឹក​ស្អាត​ ​ក្នុង​លក្ខណៈ​ជា​ជំនួយឥតសំណង​ ​និង​មាន​ក្រុមហ៊ុន​ ​SPC​(​Special​ ​Purpose​ ​Company​)​មួយ​ដែល​មាន​សមត្ថភាព​ ​ជួយ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​លើ​ការងារ​គ្រប់គ្រង​និង​ថែរក្សា​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ ​ក្រោយ​ភាគី​ជប៉ុន​ផ្ទេរ​ការគ្រប់គ្រង​ដល់​ភាគី​កម្ពុជា​ ​។​ ​

​លោក​ថា​ ​តាមរយៈ​ជំនួយឥតសំណង​ ​និង​ជួយ​ឲ្យថ្លៃ​ទឹក​លក់​ចេញ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​មានតម្លៃ​ថោក​សមរម្យ​ ​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ ​។​ ​ពីព្រោះ​ការ​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​ ​ត្រូវការ​ចំណាយ​ដើមទុន​ច្រើនណាស់​ ​ដើម្បី​ទទួល​បាន​ទឹក​ស្អាត​ស្របតាម​ស្តង់ដារ​ ​ដែល​ភាគី​ជប៉ុន​មាន​ជំនាញ​ខ្ពស់​លើ​វិស័យ​នេះ​ ​៕​

សម្តេចតេជោបង្កើតគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប និងមណ្ឌលគីរី

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​ ​ស្តី​ពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​ ​ដើម្បី​សិក្សា​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​ ​និង​ខេត្តមណ្ឌលគីរី​ ​ខណៈ​ខេត្ត​ទាំងពីរ​នេះ​ ​កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​។​



​យោង​តាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ​១៥​ ​ខែមករា​ឆ្នាំ​ ​២០២០​ ​កន្លងមក​នេះ​ ​ឱ្យ​ដឹង​ថា​គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​ចំ​ណួន​ ​២៣​ ​នាក់​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​និង​អភិបាលខេត្ត​ទាំងពីរ​ជា​អនុប្រធាន​។​

​សេចក្តី​សម្រេច​នេះ​បន្ត​ថា​ ​គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​តួនាទី​ ​និង​ភារកិច្ច​ ​ដូច​ខាងក្រោម​ ​៖​-​ ​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​ ​និង​ខេត្តមណ្ឌលគីរី​ ​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។​សិក្សា​រៀបចំ​បង្កើត​ឱ្យ​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ក្នុង​ខេត្ត​កែប​ ​និង​ខេត្តមណ្ឌលគីរី​ ​សំដៅ​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ ​និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​

​ពិនិត្យ​ ​សិក្សា​ ​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ ​សិល្បៈ​កំ​សាន្ត​ធំៗ​នៅពេល​យប់​ ​ទាំង​បុរាណ​ ​និង​ទំនើប​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​អាច​សហការ​រៀបចំ​ជាមួយ​វិស័យ​ឯកជន​ ​នៅ​តាម​ទីតាំង​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ទាំងពីរ​ ​និង​ ​ពិនិត្យ​ ​សិក្សា​ ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ​ដែល​មាន​សក្តា​នុ​ពល​ផ្សេងទៀត​ក្នុង​ខេត្ត​ទាំងពីរ​។

​រដ្ឋាភិបាល​តាម​ក្រសួងទេសចរណ៍​កំពុង​រៀបចំផែនការ​មេ​ ​សម្រាប់​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សំ​ខាន់​ៗ​ ​នៅក្នុង​ខេត្ត​មាន​សក្តា​នុ​ពល​ទេសចរណ៍​ចំនួន៦​ ​នៅក្នុង​ប្រទេស​ ​ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ ​កាន់តែ​ច្រើន​ ​និង​ស្នាក់នៅ​រយៈពេល​យូ​រ។​

​សម្រាប់​ខេត្តមណ្ឌលគិរី​ ​គឺជា​ខេត្ត​ទាក់ទាញ​មួយ​ ​ដែល​នឹង​រៀបចំ​ជា​តំបន់​អេកូ​ទេសចរណ៍​ ​និង​ទីតាំង​សម្រាប់​ផ្គត់ផ្គង់​ផ្កា​ ​និង​បន្លែ​ ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ ​ព្រោះ​ការ​ដាំ​នៅ​ទីនោះ​ ​គឺ​បាន​ល្អ​ ​ហើយ​សព្វថ្ងៃ​ ​គឺ​ប្រទេស​កម្ពុជា​បាន​ទិញ​ពី​ប្រទេសជិតខាង​ច្រើន​ ​ដែល​ធ្វើឲ្យ​ ​លេច​ធ្លាយ​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​ទៅវិញ​ប្រហែល២៥ភាគរយ​។​ ​

​បច្ចុប្បន្ន​រដ្ឋាភិបាល​ ​ក៏បាន​អនុញ្ញាត​ឲ្យ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​ខ្នាត​តូចល្មម​មួយ​ ​នៅ​ខេត្តមណ្ឌលគិរី​ ​ហើយ​ផែនការ​នេះ​ ​កំពុងតែ​វិវត្ត​ទៅ​មុ​ខ​បណ្តើរ​ៗ​។​

​ចំណែក​ខេត្ត​កែប​វិញ​ ​តាម​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​ ​នឹង​ដើរ​តួរ​ជា​ត្រីវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​ ​ប្រកបដោយ​ចីរភាព​ ​និង​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​កម្រិត​តំបន់​ ​និង​អន្តរជាតិ​ក្នុង​ការ​ទាក់ទាញ​ទាំង​អ្នក​វិនិយោគ​គុណភាព​ ​និង​ភ្ញៀវ​ទេសចរ​កម្រិតខ្ពស់​មក​ខេត្ត​កែប​៕​

 

កម្ពុជាបានជំរុញវិនិយោគិនជប៉ុនបង្កើនការវិនិយោគបន្ថែមក្នុងខេត្តបាត់ដំបង

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​កម្ពុជា​បាន​ជំរុញ​វិនិយោគិន​ជប៉ុន​បន្ត​បង្កើន​ការ​វិនិយោគ​ក្នុង​ខេត្តបាត់ដំបង​ឱ្យ​បាន​កាន់​ច្រើន​បន្ថែម​ទៀត​ ​ស្រប​ខេត្ត​នេះ​មាន​សក្ដានុពល​សម្រាប់​ការ​វិនិយោគ​ ​និង​ជា​ខេត្ត​ជាប់​ព្រំដែន​មួយ​ដែល​មាន​ក្រុមហ៊ុន​ ​ជប៉ុន​ ​កំពុង​វិនិយោគ​ស្រាប់​។​

​ការជំរុញ​វិនិយោគិន​ជប៉ុន​បង្កើន​ការ​វិនិយោគ​ក្នុង​ខេត្តបាត់ដំបង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ប្រជុំ​មួយ​រវាង​ ​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​និង​លោក​ ​តូ​គិ​ហិ​រ៉ូ​ ​ណា​កា​ម៉ូរ៉ា​ ​(​TOKIHIRO​ ​NAKAMURA​)​អភិបាលខេត្ត​ ​អ៊ិ​ហិមិ​ ​កាលពី​ថ្ងៃទី១៦​ ​ខែមករា​ ​ម្សិលមិញ​នេះ​។​

​សម្ដេច​ក្រឡាហោម​ ​បាន​ថ្លែង​ថា​ ​ខេត្ត​អ៊ិ​ហិមិ​ ​បាន​កសាង​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​ខេត្តបាត់ដំបង​របស់​ប្រទេស​កម្ពុជា​ ​ដោយ​បាន​បង្កើត​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​ ​និង​ខេត្ត​ ​និង​រវាង​ធុរជន​ ​និង​ធុរជន​ ​ហើយ​តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​នេះ​ ​ក្រុមហ៊ុន​ជប៉ុន​ ​បាន​មក​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ខេត្តបាត់ដំបង​ ​ហើយ​សម្ដេច​សង្ឃឹមថា​ ​នឹង​មានការ​វិនិយោគ​ពីជ​ប៉ុន​មក​ខេត្តបាត់ដំបង​ ​កាន់តែ​ច្រើន​ទៀត​។​

​សម្ដេច​ក្រឡាហោម​ ​បាន​មានប្រសាសន៍​ថា​ ​ទំនាក់ទំនង​ដ៏​ល្អ​នេះ​ ​មិនមែន​តែរ​វាង​ខេត្តបាត់ដំបង​ ​និង​ខេត្ត​ ​អ៊ិ​ហិមិ​ ​នៃ​ប្រទេស​ជប៉ុន​នោះ​ទេ​ ​ក៏ប៉ុន្តែ​ទំនាក់ទំនង​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ផ្លែ​ផ្លា​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​ជប៉ុន​ ​ដោយ​សម្ដេច​បាន​លើកឡើង​ពី​ការ​ថ្លែងអំណរគុណ​ ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ប៉ុន​ ​ដែល​បាន​ចូលរួម​ជួយ​ជ្រោមជ្រែង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​រហូត​មក​។​

​លោក​ ​តូ​គិ​ហិ​រ៉ូ​ ​ណា​កា​ម៉ូរ៉ា​ ​អភិបាលខេត្ត​អ៊ិ​ហិមិ​ ​បាន​ថ្លែង​ថា​ ​ប្រតិភូ​ជប៉ុន​ ​ដែល​លោក​បាន​ដឹកនាំ​មក​កម្ពុជា​ ​នា​ពេលនេះ​ ​រួមមាន​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រីខេត្ត​ ​និង​ក្រុម​អ្នក​ធុរកិច្ច​ ​ឬ​ ​អ្នកជំនួញ​សំ​ខាន់​ៗ​ប្រចាំ​ខេត្ត​ ​ហើយ​ថា​ ​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ ​លោក​ ​បាន​ដឹកនាំ​ប្រតិភូ​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ ​និង​សក្ដានុពល​វិនិយោគ​នៅ​ខេត្តបាត់ដំបង​។​

​លោក​ ​បាន​ថ្លែង​ថា​ ​ប្រតិភូ​ពិត​មានការ​ចាប់អារម្មណ៍​ណាស់​ចំពោះ​ខេត្តបាត់ដំបង​ជា​ខេត្ត​ធំ​ ​មាន​សក្ដានុពល​ដល់​ដំណាំ​កសិកម្ម​ ​និង​ជា​ខេត្ត​ជាប់​ព្រំដែន​មួយ​ ​ដែល​មាន​ក្រុមហ៊ុន​ជប៉ុន​កំពុង​វិនិយោគ​ស្រាប់​៕​

ឆ្នាំ២០១៩ ទេសចរចិនជិត ២,៥លាននាក់ បានមកកម្សាន្តនៅកម្ពុជា

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​នៅក្នុង​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​ភ្ញៀវ​ទេសចរ​ចិន​ ​នៅតែ​ស្ថិតនៅ​កំពូល​តារាង​នៃ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើនជាង​គេ​ក្នុងចំណោម​ទេសចរ​មក​ពី​ ​១០ប្រទេស​ ​ហើយ​អាច​កើន​ដល់២លាន៥សែន​នាក់​ ​បន្ទាប់មក​មាន​ ​វៀតណាម​ ​ថៃ​ ​ឡាវ​ ​កូរ៉េ​ខាងត្បូង​ ​សហរដ្ឋអាមេរិក​ ​ជប៉ុន​ ​ម៉ាឡេស៊ី​ ​បារាំង​ ​និង​អង់គ្លេស​។​



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​លោក​ ​ថោង​ ​ខុន​ ​បាន​បញ្ជាក់​ថា​ ​មានក​ត្តា​សំ​ខាន់​ៗ​ចំនួន២​ ​ដែល​ជ​ម្រុ​ញ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ ​មក​កំសាន្ត​នៅ​កម្ពុជា​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​នោះ​រួមមាន​ ​៖​ ​គោលដៅ​ទេសចរណ៍​វប្បធម៌​ ​ធម្មជាតិ​ ​និង​ទេសចរណ៍​ក្នុង​គោលដៅ​វិនិយោគ​ជាដើម​។​ ​

​លោក​បណ្ឌិត​ ​ថោង​ ​ខុន​ ​បាន​បញ្ជាក់​ថា​៖​ ​“​ជាទូទៅ​ទេសចរ​ដែល​គាត់​មានបំណង​ល្អ​ ​គាត់​មក​ត្រឹមត្រូវ​តាមច្បាប់​របស់​គាត់​ ​គាត់​ពេញចិត្ត​ក្នុង​ការ​ទស្សនា​កម្ពុជា​របស់​យើង​ ​ណាមួយ​ចង់​មើល​អង្គរ​ ​មក​ភ្នំពេញ​សម្រាប់​អ្នក​មក​វិនិយោគ​ ​នរណា​ក៏​មក​មើល​ព្រះបរមរាជវាំង​ ​សារមន្ទីរ​ជាដើម​។​ ​ឥឡូវ​គាត់​ក៏​មាន​និន្នាការ​ថ្មី​មួយ​ក្នុង​ការ​ទស្សនា​តំបន់​ ​អេកូ​ទេសចរណ៍​ដែរ​”​។​ ​លោក​បាន​បន្ត​ថា​ ​“​ពួកគាត់​កាន់តែ​មានការ​យល់ដឹង​លើ​ផ្នែក​បរិស្ថាន​នេះ​ ​កាលណា​ដែល​គាត់​បាន​ទៅដល់​ទីតាំង​នោះ​គាត់​បាន​រួមចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន​។​

​ព្រោះ​នៅពេល​ដែល​លុយ​របស់​គាត់​បាន​ចាយ​ទៅ​ ​បាន​ទៅដល់​ដៃ​សហគមន៍​ ​ហើយ​សហគមន៍​នឹង​បាន​កម្រៃ​ពី​ទេសចរណ៍​នេះ​ ​ហើយ​សហគមន៍​នឹង​ខិតខំ​រៀបចំ​ការពារ​ធនធាន​ធម្មជាតិ​ ​និង​វប្បធម៌​នៃ​សហគមន៍​របស់​គាត់​។​ ​អីចឹង​បច្ចុប្បន្ន​យើង​ឃើញ​និន្នាការ​នៃ​ការ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​ ​គឺ​មិនមែន​តែ​នៅ​អង្គរវត្ត​ ​តំបន់​សមុទ្រ​ ​ឬនៅ​ភ្នំពេញ​នោះ​ទេ​”​។​

​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មិនមែន​មានការ​កើនឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ​តែ​ជា​ការ​កើនឡើង​ជាស​កល​។​ ​ព្រោះតែ​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៃ​ប្រជាជន​ចិន​ ​និង​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ចិន​ទូទាំង​ប្រទេស​ផ្ទាល់​។​ ​យោង​តាម​ការព្យាករណ៍​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​ព្យាករណ៍​ថា​ ​ចំនួន​ប្រជាជន​ចិន​ ​នៅក្នុងចំណោម១ពាន់​លាន​នាក់​ ​នឹង​មាន៣០០លាន​នាក់​អាច​ចេញ​ធ្វើដំណើរ​កំសាន្ត​បាន​។​ ​តួរ​យ៉ាង​នៅក្នុង​ឆ្នាំ២០១៩​ ​នេះ​ចំនួន​ប្រជាជន​ចិន​ ​ត្រូវ​បាន​អង្គការ​ទេសចរណ៍​ពិភពលោក​ ​បាន​ព្យាករណ៍​ថា​ ​ប្រជាជន​ចិន​អាច​បាន​ចេញ​ធ្វើដំណើរ​កំសាន្ត​រហូតដល់​ទៅ១៥០លាន​នាក់​។​



​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​កំពុង​ទាក់ទាញ​ឱ្យទៅ​កាន់​ប្រទេស​របស់​ខ្លួន​នោះ​ ​បាន​ចូល​មក​កំសាន្ត​នៅ​កម្ពុជា​ ​ប្រមាណ២លាន២ម៉ឺន​នាក់​ ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ជាង​ ​៥លាន​ ​២សែន​នាក់​។​ ​ចំនួន​នេះ​គិត​ត្រឹម​រយៈពេល១០ខែ​ ​នៃ​ឆ្នាំ២០១៩​ ​ពោល​គឺ​គិត​ពី​ខែមករា​ ​ដល់​ខែតុលា​ ​ឆ្នាំ២០១៩ប៉ុណ្ណោះ​។​ ​ហើយ​បើ​យើង​គិត​នៅក្នុង​រយៈពេល១០ដូចគ្នា​និង​ឆ្នាំ២០១៨​ ​កម្ពុជា​មាន​ភ្ញៀវ​អន្តរជាតិ​សរុប​កើនឡើង​រហូតដល់​ ​៩.៧ភាគរយ​។​ ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ ​ត្រូវ​បាន​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា​នៅក្នុង​ឆ្នាំ២០១៩​ ​ភ្ញៀវ​ទេសចរ​ចិន​អាន​មក​កម្សាន្ត​នៅ​កម្ពុជា​ប្រមាណ២លាន៥សែន​នាក់​។​

​តាមរយៈ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​នេះ​ ​បាន​ធ្វើ​ជួយ​កម្ពុជា​បង្កើត​ការងារ​បាន​ពលរដ្ឋ​បាន​ប្រមាណ៦២ម៉ឺន​នាក់​ដោយ​ផ្ទាល់​ ​និង​រាប់​លាន​ការ​ងារ​ដោយ​ប្រ​យ៉ោ​លប​ន្ថែ​មទៀ​ត​ ​ហើយ​វិស័យ​មួយ​នេះ​ក៏បាន​រួមចំណែក​ក្នុង​ការផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រមាណ​ ​១២.៧ភាគរយ​នៅក្នុង​ឆ្នាំ២០១៨​៕​

ក្រុមហ៊ុន Qatar Airways នឹងបន្ថែមផ្លូវហោះហើរថ្មីរវាងទីក្រុងដូហា និងសៀមរាបនៅចុងឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសបន្ថែមផ្លូវហោះហើរថ្មីរវាងទីក្រុងដូហារបស់ប្រទេសកាតា និងសៀមរាបជាមួយនឹងសេវាកម្មដែលគ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំនេះ។

ផ្លូវហោះហើរថ្មីនេះនឹងដឹកអ្នកដំណើរ ៥ ដងក្នុងមួយសប្តាហ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាកាសយានដ្ឋានកម្ពុជាចេញផ្សាយកាលពីម្សិលមិញ។

ផ្លូវអាកាសថ្មីនេះនឹងជំរុញកំណើនភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោក Alain Brun នាយកប្រតិបត្តិនៃព្រលានយន្តហោះកម្ពុជា បានមានប្រសាសន៍ថា “សេវាកម្មថ្មីនេះនឹងចូលរួមក្នុងការជំរុញគោលដៅខេត្តសៀមរាបឡើងវិញដោយការកែលម្អបណ្តាញភ្ជាប់បន្ថែម និងផ្តល់ជូនអ្នកធ្វើដំណើរនូវជម្រើសធ្វើដំណើរកាន់តែច្រើន។

ផ្លូវហោះហើរថ្មីពីទីក្រុងដូហាទៅខេត្តសៀមរាបគឺជាជើងហោះហើរទី ២ ដែលក្រុមហ៊ុន Qatar Airways ធ្វើប្រតិបត្តិការនៅកម្ពុជាមានន័យថា ក្រុមហ៊ុនអាកាសចរណ៍នេះនឹងមានតភា្ជប់ជើងហោះហើរចំនួន ២ កន្លែងនៅកម្ពុជាំគឺមួយភ្ជាប់ពីដូហាទៅភ្នំពេញ និងជើងហោះហើរថ្មីរវាងទីក្រុងដូហា និងសៀមរាប៕