រាជធានី​ភ្នំពេញ​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​សំណង់​សរុប៦​,៦លាន​ម៉ែត្រក្រឡា​

ដោយ ​វុត្ថា​

ភ្នំពេញ​: មន្ត្រី​ជាន់ខ្ពស់​សាលា​រាជធានី​ភ្នំ​ពេញ​ឪ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សំណង់​បុរី​ និង​បណ្តុំ​ផ្ទះល្វែង​ចំនួន២៣៧ កន្លែង​ និង​មាន​អគារ​ខ្ពស់​ៗចំនួន១.២៤៧អគារ​ ហើយ​ក្នុង​ ឆ្នាំ២០១៩នេះ​យើង​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន ១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​ សំណង់​សរុប​ជាង​ ៦,៦លាន​ម៉ែត្រក្រឡា​ ដែល​មាន​ទំហំ​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជាង៣​,៤ ពាន់​លាន​ដុល្លា​អាម៉េរិក​បន្ថែម​ទៀត​។

លោក​មាន​ ចាន់​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ​ នៅក្នុង​ពិធី​បើក​សម្ពោធ​ក្រុមហ៊ុន​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ឪ្យ​ដឹង​ថា​ ចំនួន​គំរោង​សាងសង់​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាព​ ស្រស់បំព្រង​ មិនចាញ់​បណ្តា​ទីក្រុង​ នៃ​ប្រទេស​ក្បែរ​ខាង​ និង​ក្នុង​តំបន់​អាស៊ាន​ឡើយ​។

លោក​បន្ត​ថា​ “កត្តា​រីកចម្រើន​នេះ​ អាស្រ័យ​ដោយសន្តិភាព​ គឺ​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ ដែល​យើង​ទាំងអស់គ្នា​ត្រូវ​រួប​ រួមគ្នា​ដើម្បី​ការពារ​សន្តិភាព​ ស្ថិរភាព​នយោបាយ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​សមិទ្ធផល​នានា​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ការ​លំបាក​ខ្លាំង​ណាស់​ ទម្រាំ​ដណ្តើម​បាន​សន្តិភាព​ និង​ផ្តល់​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ដូចសព្វថ្ងៃ​នេះ​”។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​ភ្នាក់ងារ​ និង​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ ធ្លាប់​បាន​ឪ្យ​ដឹង​ថា​ វិស័យ​អចន​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ទាំង​ការទិញ​លំនៅឋាន​ ដី​ឡូត៍​ និង​ការ​វិនិយោគ​លើ​អគារ​ផ្សេង​ៗ ពុំ​មាន​សញ្ញា​ណា​ធ្លាក់ចុះ​នោះ​ទេ​សម្រាប់​ឆ្នាំ២០១៩នេះ​ ព្រោះ​តម្រូវការ​នៅតែ​មាន​។

លោក​បន្ត​ថា​ “តម្រូវការ​លើ​វិស័យ​អចលនទ្រព្យ​ភាគច្រើន​ គឺជា​វ័យក្មេង​ ជាពិសេស​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ ។ លោក​ថា​ តម្រូវការ​នេះ​នឹង​នៅតែ​បន្ត​ការ​កើនឡើង​ សម្រាប់​ឆ្នាំទៅ​មុ​ខៗ​ទៀត​”។

លោក​បន្ថែម​ថា​ ជា​ការពិត​ណាស់​ សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​សក្តា​នុ​ពល​រីក​លូត​ លាស់​ខ្ពស់​ និង​មាន​កាលានុវត្ត​ភាព​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​ជាច្រើន​ ដែល​យើង​អាច​ និយាយ​បាន​ថា​ ប្រទេស​កម្ពុជា​នៅ​មាន​លំហ​ សម្រាប់​ធ្វើការ​វិនិយោគ​ក្នុង​ចំនួន​ដ៏​ច្រើន​នា​ ពេល​ខាងមុខ​។ បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​ គឺជា​ជន្ទល់​ដ៏​សំខាន់​មួយ​ នៃ​កំណើន​សេដ្ឋកិច្ច​ របស់​កម្ពុជា​។

យោង​តាម​ការវិភាគ​ លើ​ទិន្នន័យ​ ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​វាស់វែង​ ​ពី​សុខុមាលភាព​ វិស័យ​អចលនទ្រព្យ​របស់​អ្នក​ ជំ​ នាញ​អល​ចន​ទ្រព្យ​នៅ​កម្ពុជាបាន​បង្ហាញ​ឡើង​កាលពី​ពេល​ថ្មី​ៗនេះ​ដែរ​ ថា​វិស័យ​អចលនទ្រព្យ​កម្ពុជា​ នៅ​បន្ត​ភាពរឹងមាំ​ និង​ មាន​ភាព​ធន់​ខ្ពស់​នៅ​ ឆ្នាំ​ ២០១៩នេះ​ ​ហើយ​នឹង​បន្ត​កើនឡើង​ ចន្លោះ​ ពី​ ១០​ ភាគរយ​ ទៅ​ ១៥​ ភាគរយ​ក្នុង​មួយឆ្នាំ​ ​ដែល​ ជា​អត្រាកំណើន​ល្អ​មួយ​ ​ហើយ​ ប្រជាពលរដ្ឋ​ កម្ពុជា​នៅតែ​ មានឱកាស​ល្អ​ក្នុង​ការ​វិនិយោគ​ ​ដើម្បី​ទទួល​បានផល​ចំណេញ​ ពី​ការ​រីកចម្រើន​នេះ​៕

ចំណេះដឹង​! តើ​អ្វី​ជា​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​?

ដោយ ​វុត្ថា​

ភ្នំពេញ​: កម្មសិទ្ធិ​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​ ទើបតែ​ត្រូវ​បាន​ ទទួលស្គាល់​ជា​បណ្ដើរ​ៗ ក្នុង​កំឡុង​ឆ្នាំ១៩៨៩និង​ក្រោយមក​ទៀត​ កាន់តែ​មាន​លក្ខណៈ​ទូលំទូលាយ​ច្រើន​ពេល​ដែល​ច្បាប់​ភូមិ​បាល​ឆ្នាំ​ ២០០១​ ត្រូវ​បាន​អនុម័ត​ដាក់ឲ្យ​ប្រើប្រាស់​។

ច្បាប់​ភូមិ​បាន​បាន​កំណត់​ច្បាស់លាស់​អំពី​លក្ខណៈ​ នៃ​កម្មសិទ្ធិ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏ដូចជា​សិទ្ធិ​មួយ​ចំនួ​នទៀត​ របស់​អ្នក​ដែល​នឹង​ក្លាយ​ជា​កម្មសិទ្ធិករ​។

លើស​ពីនេះ​ពេល​ដែល​ ក្រមរ​ដ្ឋ​ប្ប​វេណី​ត្រូវ​បាន​ ដាក់ឲ្យ​ប្រើប្រាស់​បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​សិ​ទ្ធិ​លើ​កម្មសិទ្ធិ​ នៅ​កម្ពុជា​កា​ន់​តែ​មាន​ភាព​ច្បាស់លាស់​ហើយ​លក្ខណៈ​ នៃ​កម្មសិទ្ធិ​មួយ​ចំនួន​ទៀ​តក៏​កាន់តែ​មាន​ភាពល្អ​ ប្រសើរ​ដល់​អ្នក​ដែល​នឹង​ ទទួ​លបាន​សិទ្ធិ​ ជា​កម្មសិទ្ធិករ​។

ជាទូទៅ​ទម្រង់​នៃ​កម្មសិទ្ធិ​ត្រូវ​បាន​បែងចែក​ជាច្រើន​ប្រភេទ​ ដែល​មាន​ដូច​ខាងក្រោម​៖

១. កម្មសិទ្ធិ​ឯកជន​៖ សំដៅលើ​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​ លើ​អចលនវត្ថុ​ទូទៅ​ ជា​ម្ចាស់​កម្មសិទ្ធិ​ពេញលេញ​តាមផ្លូវ​ច្បាប់​ (កម្មសិទ្ធិករ​) ដែល​ស្ដែង​ឡើង​តាមរយៈ​ប័ណ្ណ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​នោះ​។ កម្មសិទ្ធិករ​មាន​សិទ្ធិ​ប្រើប្រាស់​ អាស្រ័យផល​ និង​ចាត់ចែង​ទ្រព្យរបស់​ខ្លួន​ ផ្ដាច់មុខ​ និង​ទូលំ​ទូលាយ​ លើកលែងតែ​កម្ម​សិទ្ធិករ​ប្រើ​ប្រាស់​ទ្រព្យ​ ដើម្បី​ព្យា​បា​ទ ឬរំខាន​ត តិ​យជន​ និង​អ្នក​ជិត​ខាង​។ កម្មសិទ្ធិករ​អាច​ដាំដុះ​ សាងសង់​រៀបចំ​ឬកែប្រែ​គាស់កកាយ​កាប់ព្រៃ​ជីក​រូង​ ចាក់បំពេញដី​ ឈូស​ឆាយ​ រៀបចំ​ដី​ធ្វើ​កសិកម្ម​ ឧស្សាហកម្ម​ និង​រោងចក្រ​។

២. កម្មសិទ្ធិសមូហភាព​៖ ត្រូវ​បាន​បែងចែក​ជា​ពីរ​៖ ទីមួយ​សំដៅលើ​អចលនវត្ថុ​របស់​វត្ត​ ដែល​មាន​ដូចជា​ដី​ និង​សំ​ណង់​ផ្សេង​ៗទាំង​ក្នុង​ និង​ក្រៅ​បរិ​វេន​វត្តអារាម​នៃ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​ធម្មតា​ ត្រូវតែ​ មាន​ចុះបញ្ជី​ទ្រព្យ​ដោយ​វត្ត​ ដោយ​គណៈ​ក ម្ម​ការ​វត្ត​ និង​ទទួលស្គាល់​ ដោយ​ក្រសួងធម្មការ​ និងសាសនា​។ ជាទូទៅ​ អចលន​វត្ថុ​របស់​វ ត្ត​មិន​អាច​លក់ដូរ​ ឬធ្វើអំណោយ​ទៅ​អ្ន​ កណា​ម្នាក់​បាន​ឡើយ​ ហើយក៏​គ្មាន​អាយុ​កា​ លដែរ​ ក៏​ ប៉ុន្តែ​អាចយ​ កទៅ​ជួល​ ឬប្រវាស់​ បាន​ដើ​ ម្បី​រកចំណូល​ ទ្រទ្រង់​ កិច្ចការ​ក្នុង​ព្រះពុទ្ធ​សាសនា​។

ចំណែក​ឯទី២នោះ​ គឺ​អចល​នវ​ត្ថុ​រ បស់​សហគមន៍​ជនជាតិ​ដើម​ភាគ​ តិច​ ដែល​សំដៅ​ លើ​ដី​សង់​និ​វេ​ សដ្ឋាន​ និង​ដី​ប្រកបរបរ​ជា​ប្រពៃ​ ណី​ ដែល​ជាទូទៅ​រដ្ឋ​ក៏បាន​ផ្ដល់​ជូ​ ននូវ​ ប័ណ្ណ​កម្ម​ សិទ្ធិ​ដល់​ពួក​ គាត់​ផង​ ដែរ​។ ដី​ប្រភេទ​នេះ​មិន​អាចយ​ក ​ទៅ​ចែក​ឲ្យ​ទៅ​បុគ្គល​ ឬក្រុម​ណាមួយ​បាន​ឡើយ​ គឺ​សំរាប់​តែ​ សមាជិក​នៃ​សហ​គ មន៍​នោះ​ប៉ុណ្ណោះ​ទើប​ អាច​ទទួល​បា​ នសិទ្ធិ​លើ​ អចលន​ វត្ថុ​នោះ​។

៣. កម្មសិទ្ធិ​អវិភាគ​៖ សំដៅ​ដល់​កម្មសិទ្ធិ​លើ​ទ្រព្យ​មួយ​ ដែល​ជា​របស់​បុគ្គល​ច្រើន​នាក់​ ដោយ​ម្នា​ក់ៗ​មាន​ចំណែក​របស់​ខ្លួន​ នៅក្នុង​ទ្រព្យ​នោះ​ ដោ​យមិ​ នអាច​ពុះ​ចែក​គ្នា​បាន​ដែល​បុគ្គល​ទាំងនោះ​ ត្រូវ​បាន​គេ​ហៅថា​ កម្មសិទ្ធិករ​អ វិភាគ​ ។ នៅក្នុង​ កំឡុង​ពេល​នៃ​ការ​គ្រប់​ គ្រង​ ទ្រព្យរបស់​ កម្មសិទ្ធិករ​អវិភាគ​ទាំងអស់​ រាល់​ការ​ចំណាយ​ ការ​ជួសជុល​ លើ​ទ្រព្យ​ គឺជា​បន្ទុក​របស់​ក ម្ម​សិទ្ធិករ​អវិភា​ ពនី​មួយ​ៗ ដែល​ត្រូវ​ចំ​នាយ​ ទៅតាម​សមា​ មាត្រ​នៃ​ចំ​ណែ​ករបស់​ ខ្លួន​លើ​ទ្រព្យ​ ឬតា​មកា​រព្រ​ មព្រៀង​ជាក់​ ស្ដែង​។ កម្ម​សិ​ ទ្ធិ​អវិភាគ​ នឹង​ត្រូវ​បាន​បញ្ចប់​ នៅពេល​ ដែល​ទ្រព្យ​ នោះ​ត្រូវ​បា​នលក់​ ហើយ​ បែងចែក​គ្នា​។

៤. សហកម្មសិទ្ធិ​៖ គឺជា​កម្មសិទ្ធិ​លើ​ទ្រព្យ​ជា​អចលនវត្ថុ​ របស់​បុគ្គល​ច្រើន​នាក់​ បែងចែក​តា​ មឡូ​តិ៍​ ដែល​ម្នា​ក់ៗ​ទទួល​បា​ នចំ​ណែ​ កពីរ​ មួយ​ជា​ ចំណែក​ ឯក​ជនរៀងៗ​ ខ្លួន​ដែល​ ត្រូវ​មាន​ សិទ្ធិ​ពេញ​លេ​ ញជា​ម្ចាស់​ចំណែក​ និង​មួយទៀត​ជា​ចំណែក​រួម​ ដែល​ត្រូវ​មាន​សិទ្ធិ​ ប្រើប្រាស់​ ជា​សមូហភាព​។

៥. កម្មសិទ្ធិសាធារណៈ​របស់​រដ្ឋ​៖ សំដៅលើ​ទ្រ​ ព្យសា​ធា​រណៈ​ដែល​ត្រូវ​ រក្សា​ រូ​បភា​ពធម្ម​ជា​តិរ​ បស់​វា​ឲ្យបាន​ គង់​វ ង្ស​ ដើម្បី​រក្សា​ទុ​ កឲ្យ​អ្ន​ករួ​ មសង្គម​ ប្រើប្រាស់​បាន​ជា​យូរ​អង្វែ​ ងតទៅ​។ ទ្រព្យ​នេះ​មិន​អា​ចល​ ក់​ដូរ​បាន​ឡើយ​ ហើយ​ កម្មសិទ្ធិ​នៃ​ទ្រ​ ព្យ​នេះ​ក៏​ មិន​អាច​កំ​ ណត់​អា​ យុកា​ លបា​ នដែរ​។ ទ្រព្យ​ទាំ​ ងនោះ​ មាន​ដូចជា​៖ ព្រៃឈើ​ ​ទន្លេ​ កំពង់ផែ​ ​ផ្លូវដែក​ ព្រលា​នយន្តហោះ​ ផ្លូវថ្នល់​ សួនច្បារ​ ឧទ្យាន​ សាលារៀន​ មន្ទីរពេទ្យ​ -ល- ។

៦. កម្មសិទ្ធិ​ ឯកជន​របស់​រដ្ឋ​៖ ​ជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ​ ឬទ្រ​ព្យ​របស់​នី​ តិ​បុគ្គល​សាធារណៈ​ ឬជា​ទ្រព្យ​ដែល​ បា​នបំ​លែង​ចេញ​មក​ពី​ទ្រ​ព្យសា​ ធា​រណៈ​របស់​រដ្ឋ​។ ​ទ្រព្យ​ឯក​ជនរ​បស់​រដ្ឋ​អាចយ​ កទៅ​លក់ដូរ​ ​បែងចែក​ ឬផ្ទេរ​ សិទ្ធិ​តាម​ការ​កំណ​ ត់​ដោយ​ច្បាប់​ ហើយ​ចាំបាច់​ត្រូវតែ​ ធ្វើឡើង​តា​មរ​យៈ​ អនុក្រឹត្យ​ បើ​ពុំ​នោះ​ទេ​ នឹង​ត្រូវ​ ចាត់ទុកថា​រំ​ លោភ​ច្បាប់​។ លើស​ ពីនេះ​ រដ្ឋ​អាចយ​ក ទ្រព្យ​ឯកជន​ របស់​រដ្ឋ​នោះ​ ទៅ​ធ្វើ​សម្បទាន​បាន​ផងដែរ​៕

អ្នកជំនាញ​៖ទីផ្សារ​អចលនទ្រព្យ​នឹង​រីកចម្រើន​ខ្លាំង​នៅ​តំបន់ឆ្នេរ​នា​ឆ្នាំ២០២០ខាងមុខ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ ការ​វិនិយោគ​ និង​តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​ ជាប់​តំបន់ឆ្នេរ​ទាំង៤របស់​កម្ពុជា​ នឹង​ផ្លាស់ប្ដូរ​ទៅ​រក​ភាពល្អ​ប្រសើរ​វិញ​នៅ​ឆ្នាំ២០២០ខាងមុខ​។

ខេត្ត​ទាំង៤ ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​ និង​សមុទ្រ​ រួមមាន​ ខេត្ត​ព្រះសីហនុ​ កំពត​ កែប​ និង​កោះកុង​ សុទ្ធតែ​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​ និង​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​គម្រោង​ ដែល​ក្នុង​នោះ​រួមមាន​ទាំង​វិស័យ​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ផង​ដែរ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩កន្លងមក​ថា​ ផ្អែក​តាម​ភាព​ជាក់ស្ដែង​ និង​ការ​មើលឃើញ​របស់​លោក​ តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ទាំង៤ខាងលើ​នេះ​ ហាក់​មិន​មាន​អ្វី​ប្រែប្រួល​ឬធ្លាក់ចុះ​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “ភាគច្រើន​គេ​និយាយ​ថា​ តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ទាំង៤ខាងលើ​គឺ​មានការ​ធ្លាក់ចុះ​ខ្លាំង​ ជាពិសេស​ខេត្ត​ព្រះសីហនុ​ ប៉ុន្តែ​បើ​តាមមើល​ឃើញ​ គឺ​មិន​ដូច​គេ​លើកឡើង​នោះ​ទេ​”។ លោក​បន្ត​ថា​ “តម្រូវការ​ទីផ្សារ​គឺ​នៅតែ​បន្ត​មាន​ ទាស់​ត្រង់​តម្លៃ​ ដែល​ស្ថិតនៅ​ក្នុង​ការចរចា​គ្នា​រវាង​អ្នកលក់​ និង​អ្នកទិញ​តែប៉ុណ្ណោះ​”។

លោក​ច្រឹក​ សុ​ខនីម​ បាន​បន្ត​ទៀត​ថា​ សម្រាប់​ឆ្នាំ២០២០​ ខាងមុខនេះ​ តម្រូវការ​នៃ​ទីផ្សារ​អចលនទ្រព្យ​ ជាពិសេស​វិស័យ​ដីធ្លី​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង៤​ នឹង​បន្ត​កើនឡើង​ខ្លាំង​ ដែល​ក្នុង​ខេត្ត​ព្រះសីហនុ​ ស្ថិតនៅ​លំដាប់​កំពូល​ ខេត្តកំពត​ និង​កែប​ មាន​តម្រូវការ​ប្រហាក់​ហែល​គ្នា​ បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​ ហើយ​ខេត្តកោះកុង​ហាក់​នៅ​ឆ្ងាយ​ពី​គេ​បន្តិច​។

ជាហេតុ​ផល​អំណះអំណាង​នូវ​ការព្យាករណ៍​ខាងលើ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូប​នេះ​បាន​លើកឡើង​ថា​ ខេត្ត​ព្រះសីហនុ​នឹង​លេចចេញ​នូវ​វត្តមាន​សំណង់​ព្រោងព្រាត​ជាច្រើន​ ដែល​ក្នុង​នោះ​សំណង់​អគារ​មួយចំនួន​ ជា​គម្រោង​ដែល​បន្សល់​ពីឆ្នាំ​ចាស់​ ហើយ​គម្រោង​ខ្លះទៀត​ជា​ការ​បណ្តាក់​ទុន​វិនិយោគ​ថ្មី​ នៅក្នុង​ឆ្នាំ២០២០​ខាងមុខនេះ​ ។

​;លោក​បញ្ជាក់​ថា​“សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​ សន្ទុះ​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ទាំង៤ខាងលើ​នេះ​ នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ២០១៩​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Advance​ Property​ លោ​កឡុង​ គឹ​មសួគ៌​ បាន​លើកឡើង​ស្រដៀងគ្នា​ផង​ដែរ​ថា​ សម្រាប់​ឆ្នាំ២០២០​ តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ទាំង៤​ នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ២០១៩យ៉ាង​ពិតប្រាកដ​។

លោក​បន្ត​ថា​ “ខេត្ត​ព្រះសីហនុ​ នៅតែ​ស្ថិតនៅ​លំដាប់​កំពូល​ ក្រោម​ការចូលរួម​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​ ជាពិសេស​ទៅលើ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម័ន្ធ​នានា​ នៅ​ទូទាំង​ខេត្ត​ ដែល​កាន់តែ​ទាក់ទាញ​ដល់​ការ​វិនិយោគ​”។លោក​បាន​បញ្ជាក់​ថា​ “ព្រះសីហនុ​មាន​សក្ដានុពល​ខ្លាំងក្លា​រួច​ទៅ​ហើយ​ទៅ​ និង​មាន​ភាព​អំណោយផល​យ៉ាងច្រើន​ ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ចំរុះ​ ដែល​ស្ថិតនៅ​ក្នុង​គោល​បម​ណងរ​បស់​រដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ជា​មណ្ឌល​ហិរញ្ញវត្ថុ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​”។

សម្រាប់​ខេត្ត​ជាប់​តំបន់ឆ្នេរ​ចំនួន២ទៀត​ រួមមាន​ ខេត្តកំពត​ និង​កែប​ គឺ​មាន​ភាពល្អ​ប្រសើរ​ដំណាលគ្នា​ ដោយសារតែ​ខេត្ត​ទាំង២នេះ​ មាន​អំណោយផល​លើ​វិស័យ​ទេសចរណ៍​ដូចគ្នា​ ប៉ុន្តែ​វិសាលភាព​គឺ​នៅ​ឆ្ងាយ​ពី​ខេត្ត​ព្រះសីហនុ​។

​ដោយឡែក​ចំពោះ​សក្ដានុពល​របស់​ខេត្តកោះកុង​ នឹង​បង្ហាញ​នៅក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ​ ដោយសារតែ​ខេត្ត​នេះ​ បច្ចុប្បន្ន​ចំនួន​ប្រជាសាស្ត្រ​នៅ​មានកម្រិត​ ហើយ​នៅ​មិនទាន់​មាន​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​ច្រើន​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ថ្ងៃ​អនាគត​នឹង​មានសន្ទុះ​អភិវឌ្ឍន៍​ទៅលើ​វិស័យ​ទេសចរណ៍​ ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ​ ដោយសារតែ​កោះកុង​មា​នព្រ​លាន​យន្ត​ចំនួន២​ ដែល​អនុគ្រោះ​ដល់​ការ​ដឹកជញ្ជូន​ ជាពិសេស​មាន​ច្រកព្រំដែន​ជាមួយ​ប្រទេស​ថៃ​៕

ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំជាង​គេ​បំផុត​បណ្តេញ​នាយក​ប្រតិបត្តិ​ បន្ទាប់ពី​យន្តហោះ​ពីរ​បាន​ធ្លាក់

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រុមហ៊ុន​ Boeing​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ និង​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ និង​ជា​ក្រុមហ៊ុននាំចេញ​ផលិតកម្ម​ធំជាង​គេ​របស់​សហរដ្ឋអាមេរិក​បាន​បណ្តេញ​នាយក​ប្រតិបត្តិ​របស់​ខ្លួន​ចេញ​ បន្ទាប់ពី​យន្តហោះ​ថ្មី​ ២ គ្រឿង​របស់​ខ្លួន​បាន​ធ្លាក់​ពីលើ​មេឃ​ដោយ​សម្លាប់​មនុស្ស​ ៣៤៦​ នាក់​នៅ​ចុងឆ្នាំ​ ២០១៨​ និង​ដើមឆ្នាំ​នេះ​។


យន្តហោះ​ទាំងនេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​វិលត្រឡប់​ទៅ​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​វិញ​នៅ​ខែ​នេះ​ ប៉ុន្តែ​និយតករ​អាមេរិក​បាន​និយាយ​ថា​ ការ​បញ្ជាក់​ឡើងវិញ​នូវ​យន្តហោះ​ទាំងនោះ​នឹង​រង់ចាំ​រហូតដល់​ឆ្នាំក្រោយ​។

នាយក​ប្រតិបត្តិ​លោក​ Dennis​ Muilenburg​ បាន​លាឈប់​ពី​តំណែង​ បន្ទាប់ពី​មន្រ្តី​អាមេរិក​រក្សាទុក​យន្តហោះ​ Boeing​ 737​ Max​ ថ្មី​កាលពី​ខែ​ មីនា​ ហើយ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ផ្លាស់​ប្តូរ​ដើម្បី​ធ្វើ​ឱ្យ​យន្តហោះ​មាន​សុវត្ថិភាព​ បន្ទាប់ពី​យន្តហោះ​ថ្មីនេះ​បាន​ធ្លាក់​នៅ​ឥណ្ឌូ​នេ​ស៊ី​កាលពី​ខែ​ តុលា​ ឆ្នាំ​ ២០១៨​ និង​នៅ​ប្រទេស​អេត្យូពី​នៅ​ខែ​ មីនា​។

ម៉ូ​ឌែល​ដែល​សន្សំសំចៃ​ប្រេង​ថ្មី​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ ប៉ុន្តែ​រក្សា​យន្តហោះ​ថ្មី​ទាំងនេះ​ដោយ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហព័ន្ធ​អាមេរិក ​(FAA​) បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់ចំណូល​រាប់​លាន​ដុល្លារ​។

FAA​ បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ភាព​មិន​សប្បាយចិត្ត​របស់​ខ្លួន​ចំពោះ​ការប្រញាប់​ប្រញាល់​របស់​ក្រុមហ៊ុន​ Boeing​ ដើម្បី​ឱ្យ​យន្តហោះ​ 737​ Max​ ឡើងលើ​អាកាស​ និង​ដាក់​សម្ពាធ​ដល់ទី​ភ្នាក់ងារ​រដ្ឋាភិបាល​។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិកសភា​អាមេរិក​កាលពីដើម​ខែ​នេះ​ អតីត​អ្នកគ្រប់គ្រង​រោងចក្រ​ Boeing​ បាន​និយាយ​ថា​ កន្លែង​ធ្វើការ​ដែល​មិន​មាន​ជំនាញ​វិជ្ជាជីវៈ​នៅក្នុង​រោងចក្រ​ Boeing​ ប្រហែលជា​បាន​រួមចំណែក​ដល់​សមាសធាតុ​មិន​ដំណើរការ​នៅក្នុង​យន្តហោះ​ដែល​បាន​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​មេឃ​។

លោក​ Ed​ Pierson​ អតីតប្រធាន​គ្រប់គ្រង​រោងចក្រ​នៅ​ក្រុមហ៊ុន​ Boeing​ បាន​និយាយ​ថា​ “វា​គួរ​ឱ្យ​ព្រួយបារម្ភ​ណាស់​ដែល​ឧបករណ៍​ចាប់​សញ្ញា​ទាំងនេះ​បាន​បរាជ័យ​ក្នុង​ការហោះហើរ​ជាច្រើន​ខែ​ បន្ទាប់ពី​យន្តហោះ​បាន​ផលិត​នៅក្នុង​រោងចក្រ​ដែល​មាន​បញ្ហា​ខ្សែភ្លើង​ញឹកញាប់​ និង​បញ្ហា​តេ​ស្តិ៍​មុខងារ​”។

លោក​ Pierson​ បាន​បន្ថែម​ថា​ “ខ្ញុំ​បានឃើញ​រោងចក្រ​មួយ​នៅក្នុង​ភាព​ច្របូកច្របល់​”។ការ​ធ្លាក់​យន្ដ​ហោះ​បាន​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​។ អ្នកបើកយន្តហោះ​ អ្នកបម្រើ​តាមយន្តហោះ​ និង​សមាជិក​នាវិក​ជាច្រើន​បាន​ចូលរួម​តវ៉ា​ប្រឆាំង​នឹង​ការ​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​របស់​យន្តហោះ​ 737​ Max​។

អ្នកបម្រើ​ការហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ បាន​និយាយ​ថា​ ពួកគេ​ខ្លាច​ហោះហើរ​លើ​យន្តហោះ​នេះ​។ សមាគម​អ្នកចូលរួម​ការហោះហើរ​អាជីព​បាន​សរសេរ​លិខិត​មួយ​ទៅ​ក្រុមហ៊ុន​ផលិត​យន្ដ​ហោះ​ Boeing​ អំពី​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្វើការ​លើ​យន្តហោះ​ 737​ Max​ ។

លោក​ Lori​ Bassani​ ប្រធាន​សមាគម​អ្នកបើកយន្តហោះ​អាជីព​ បាន​សរសេរ​ទៅកាន់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច​ថា​ “អ្នកបម្រើ​ការ​លើ​យន្តហោះ​ចំនួន​ ២៨,០០០​ នាក់​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​បដិសេធ​មិន​ធ្វើការ​លើ​យន្ដ​ហោះ​ដែល​មិន​មាន​សុវត្ថិភាព​ ហើយ​កំពុង​អំពាវនាវ​ឱ្យ​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​បំផុត​ដើម្បី​ចៀសវាង​សោកនាដកម្ម​មួយផ្សេងទៀត​ដូច​កាលពី​ខែមុន​”។

រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើសកម្មភាព​ក្នុង​ការ​ព្យាយាម​ការពារ​ក្រុមហ៊ុន​ដែល​មាន​អាយុ​ជាង​ ១០០​ ឆ្នាំ​ដែល​មានតម្លៃ​ជាង​ ១០០​ ពាន់​លាន​ដុល្លារ​ និង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​នេះ​។ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ មាន​ជម្លោះ​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​ការឧបត្ថម្ភ​ធន​ពន្ធ​ដែល​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ ដែល​ជាគូ​ប្រជែង​របស់​ក្រុមហ៊ុន​ Boeing​ នៅ​ឆ្នាំនេះ​។

រដ្ឋបាល​ Trump​ បាន​ដាក់​ពន្ធ​ ១០០​ ភាគរយ​លើ​ផលិតផល​របស់​ក្រុម​អឺរ៉ុប​មួយ​ដែល​មានតម្លៃ​ ១១,២​ ពាន់​លាន​ដុល្លារ​លើ​សហភាព​អឺរ៉ុប​ដែល​ផ្តល់​ជំនួយឥតសំណង​រដ្ឋ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus​ របស់​អឺរ៉ុប​ដែល​ផ្តល់​ឱ្យ​ក្រុមហ៊ុន​នូវ​អត្ថ​ប្រយោជន៍​អយុត្តិធម៌​ជាង​ក្រុមហ៊ុន​ Boeing​៕

អាជ្ញាធរ​ខេត្តសៀមរាប​នឹង​ជ្រើសរើស​យក​ភូមិ​ព្រះដាក់​ ជា​ភូមិ​ទី១​ សម្រាប់​ការសាកល្បង​នៃ​យុទ្ធនាការ​ «ផ្ទះ​មួយ​ អំពូល​មួយ​»

ដោយ​ វុត្ថា

​សៀមរាប​៖ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ហ្វេ​សប៊ុ​ក ផ្លូវការ​របស់​លោក​ ឃឹម​ ហ្វី​ណង់​ អភិបាលស្រុក​បន្ទាយស្រី​ បាន​បញ្ជាក់​ថា​ យោង​ទៅលើ​កត្តា​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ និង​ដើម្បី​ជំរុញ​គម្រោង​សាកល្បង​មានសន្ទុះ​លឿន​ រដ្ឋបាល​ស្រុក​បន្ទាយស្រី​ បានសម្រេច​ជ្រើសរើស​យក​ភូមិ​ព្រះដាក់​ ជា​ភូមិ​ទី១​ សម្រាប់​ការសាកល្បង​នៃ​យុទ្ធនាការ​ ផ្ទះ​មួយ​ អំពូល​មួយ​។

យុទ្ធនាការ​ ផ្ទះ​មួយ​ អំពូល​មួយ​ គឺត្រូវធ្វើ​ការ​ដាក់​បំពាក់​អំពូល​សូ​ឡា​ប្រើប្រាស់​ដោយ​ពន្លឺ​ព្រះអាទិត្យ​ចំនួន ៥១៤ឈុត​ នៅ​តាម​ផ្ទះ​ទាំង ៥១៤ខ្នង​ នៅក្នុង​ភូមិ​ព្រះដាក់​ទាំងមូល​ ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពី​សប្បុរសជន​ដំបូង​ ដែល​គាំទ្រ​និង​ឲ្យ​តម្លៃ​ទៅលើ​យុទ្ធនាការ​នេះ​។

លោក​ ឃឹម​ ហ្វី​ណង់​ បញ្ជាក់​ទៀត​ថា​ នា​ព្រឹក​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​ រដ្ឋបាល​ស្រុក​ នឹង​រៀបចំ​ពិធី​ប្រកាស​ភូមិ​ដំបូង​ នៃ​ដំណើរការ​សាកល្បង​យុទ្ធនាការ​ ផ្ទះ​មួយ​ អំពូល​មួយ​ ដោយមាន​ការចូលរួម​ពី​តំណាង​នៃ​គ្រួសារ​និ​មួយ​ៗ ទាំង៥១៤គ្រួ​ការ​នៅក្នុង​ភូមិ​ព្រះដាក់​ រួម​ទាំង​តំណាង​សប្បុរសជន​ផង​ដែរ។​

ពិធី​នេះ​ គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ឡើង​ នៅក្នុង​បរិវេណ​វត្ត​ព្រះដាក់​ស្ថិត​ក្នុង​ភូមិ​ព្រះដាក់​ ឃុំ​ព្រះដាក់​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ។

លោក​ ឃឹម​ ហ្វី​ណង់​ បញ្ជាក់​បន្ថែម​ទៀត​ថា​ ដោយ​គម្រោង​នេះ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សាកល្បង​ និង​ដើម្បី​ជំរុញ​ឲ្យបាន​ដំណើរការ​លឿន​ ការរៀបចំ​ជា​ថវិកាបដិភាគ​ ដូច​បាន​លើក​ជា​យោបល់​ពីសា​ធា​រណៈ​ជន​ មាន​លក្ខណៈ​ស្មុគស្មាញ​ និង​ប្រើ​ពេល​យូរ​ តែ​ក្រុមការងារ​ជឿជាក់​ថា​ វា​នៅតែ​ជា​រូបមន្ត​ដ៏​សំខាន់​ដើម្បី​ធានា​ការចូលរួម​ភាពជា​ម្ចាស់​ និង​ការសម្រេច​បាន១០០ភាគរយ​នៃ​យុទ្ធនាការ​នេះ​ ខណៈ​ដែល​ក្រុមការងារ​ នឹង​ពិចារណា​រូបមន្ត​បដិភាគ​នៅ​ដំណាក់​កា​លក្រោយៗ​ទៀត​ ៕

សហរដ្ឋអាមេរិក​គាំទ្រ​ និង​សាទរ​ចំពោះ​កិច្ច​ខិតខំ​អភិវឌ្ឍ​របស់​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ និង​សាទរ​ ចំពោះ​កិច្ច​ខិតខំ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ រួម​ជាមួយនឹង​ការសន្យា​ជួយ​ជំរុញ​កមណើន​សេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​ មកកាន់​កម្ពុជា​បន្ថែម​ទៀត​។

ក្នុង​ឱកាស​អនុញ្ញាត្ត​ឲ្យ​លោក​ W.Patric​ Murphy​ ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អា​មេ​រិប្រចាំ​កម្ពុជា​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញ​ពី​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ វត្តមាន​របស់​លោក​ Patric​ Murphy​ ដែល​បាន​មក​បំពេញភារកិច្ច​ នៅ​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា​ ហើយ​សង្ឃឹមថា​ដំណើរការ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ផ្លែ​ផ្លា​ និង​នាំមក​នូវ​កិច្ច​ទំ​នា​ក់​ទំនង់​ល្អ​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ពាក់ព័ន្ធ​ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ គឺ​សព្វថ្ងៃ​នេះ​ គឺ​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ដែល​មកដល់ពេលនេះ​សំរេច​បាន​ប្រមាណ៨០ភាគរយ​ហើយ​ ដែល​សំដៅ​ធានា​បាន​នៅ​របៀបរៀបរយ​ និង​សុ​វត្ដិ​ភាព​ក្នុង​ការ​កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។

​ក្រសួង​បាន​រៀប​យន្តការ៣ប្រភេទ​ ដើម្បី​រៀបចំ​ដោះស្រាយ​លើ​កា​ងារ​ចុះ​បញ្ចី​ដីធ្លី​ ការរៀបចំ​ប្លង់​គោល​ប្រើ​ប្រាប់​ដីធ្លី​និង​ ការរៀបចំ​ប្លង់​គោល​ប្រើ​ប្រាប់​ដីធ្លី​នៅ​តាម​ ឃុំ​សង្កាត់​ ដើម្បីអោយ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ អំពី​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ក៏​ក្រសួង​បាន​សំរេច​ការងារ​នេះ​ជា​បណ្ដើរ​ៗរួច​ខ្លះ​ មក​ហើយ​ ដើម្បី​ធានា​សុ​វត្តិភាព​ក្នុង​ការ​កាន់កាប់​ដីធ្លី​ជូន​ពួកគាត់​។

លោក​ Patric​ Murphy​ បានឱ្យ​លើកឡើង​ថា​ ទំ​នា​ក់​ទំនង់​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​ គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ ហើយនឹង​ព្យាយាម​ពាំនាំ​នូវ​ភាព​វិជ្ជមាន​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា​ ព្រមទាំង​បន្ត​ការពិភាក្សា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​។

លោក​បាន​បន្ដ​ថា​ “ប្រធានាធិបតី​សហរដ្ឋអាមេរិក​ មានបំណង​លើ​កម្ពស់​ទំ​នា​ក់​ទំនង់​រវាង​សហរដ្ឋអាមេរិក​ និង​អាស៊ាន​ ហើយនឹង​ពង្រឹង​លើកកម្ពស់​កិច្ចប្រជុំ​កំពូល​អាមេរិក​ និង​អាស៊ាន​ផង​ដែរ​”។

លោក​បាន​លើកឡើង​ថា​ កិច្ចប្រជុំ​កំពូល​អាមេរិក​ និង​អាស៊ាន​ (US.ASEAN​ SUMMIT​) នេះ​និង​កើតមានឡើង​ ប៉ុន្ដែ​យើង​ និង​កំពុង​រង់ចាំ​ព័ត៌មាន​បន្ថែម​ទាក់​ទង់​ នឹង​ការកំណត់​ពេលវេលា​ និង​ទីកន្លែង​ច្បាស់លាស់​។ ថ្មី​ៗនេះ​មានរឿង​ល្អ​កើតឡើង​ជាច្រើន​ ហើយ​ចំពោះ​កិច្ច​ពិ​ភា​ក្សារ​ជាមួយ​មន្ត្រី​ផ្សេង​ៗ នោះ​ពិតជា​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ។

លោក​បន្ត​ថា​ ដោយឡែក​ទាក់ទិន​ នឹង​ការងារ​អភិវឌ្ឍ​ទីក្រុង​ ដែល​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ធ្វើ​នោះ​គឺ​ លោក​បាន​កត់សំគាល់​នូវ​ការ​រីកចម្រើន​មួយចំនួន​ ដូចជា​នៅ​ ខេត្ត​សៀមរាម​ បាត់ដំបង​ ក្រុង​ព្រះសីហនុ​ និង​ព្រែ​វែង​។

បើ​ក្រ​លេ​កទៅ​មើល​គំ​រោង​ធំៗ​គឺ​ ខាង​សហរដ្ឋ​អាម៉េរិក​ មាន​ផ្ដល់​ជា​ជំនួយ​បច្ចេកទេស​ក្នុង​ការ​សិក្សា​រលើ​គំរោង​ទាំងនោះ​ ធ្វើ​យ៉ាងណា​កុំ​អោយ​គំរោង​ ទាំងនោះ​មាន​បំណុល​ធ្ងន់ធ្ងរ​ពេក​ រឺ​ក៏អាច​មាន​បញ្ហា​ទាក់​ទង់​នឹង​បរិស្ថានោះ​ ពីព្រោះ​នៅ​ប្រទេស​មួយចំនួន​ ដែល​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​លើ​គំរោង​ យើង​សង្កេតឃើញ​ថា​ទទួល​បាន​លទ្ធផល​ល្អ​៕

ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​បោះទុន​ ១០លាន​ដុល្លារ​ដើម្បី​វិនិយោគ​លើ​អាជីវកម្ម​ពាក់ព័ន្ធ​វិស័យ​សំណង់​នៅ​កម្ពុជា

ដោយ ​វុត្ថា

​ភ្នំពេញ​៖ វិនិយោគិន​ចិន​បានសម្រេច​បោះទុន​ប្រមាណ ១០លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​បង្កើត​ក្រុមហ៊ុន​ចំនួន២ នៅ​កម្ពុជា​គឺ​ King​ Shore​ Construction​ Cambodia​ Ltd​ និង​ក្រុមហ៊ុន​ King​ Shore​ Glass​ (Cambodia​ ) Co​., Ltd​. ក្នុង​គោលបំណង​វិនិយោគ​ និង​ធ្វើអាជីវកម្ម​លើ​វិស័យ​សំណង់​ និង​ការ​ឌីហ្សាញ​ តុបតែង​។

លោក​ ជាំ​ង តាយ​អ៊ី​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ King​ Shore​ Construction​ បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ដា​ក់​ឪ្យ​ដំណើរ​ក្រុមហ៊ុន​ទាំង២កាលពី​ពេល​ថ្មី​ៗនេះ​ថា​ កម្ពុជា​ និង​ចិន​មាន​ទំនាក់ទំនង​ល្អ​ និង​ជិតស្និទ្ធ​ កម្ពុជា​មាន​សុខ​សន្តិភាព​ កំណើន​សេដ្ឋកិច្ច​ថេរ​ និង​ មាន​សក្តា​នុ​ពល​ផ្នែក​វិស័យ​សំណង់​ ។ទាំងនេះ​ជា​មូលហេតុ​ដែល​លោក​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ។

លោក​បន្ត​ថា​ ឃីង​ ស ខន់​ស្រ្តា​ក់​សិន​ នឹង​នាំមក​នូវ​វិស័យ​សំណង់​ និង​ការ​តុបតែង​ដែល​ល្អ​ មានគុណ​ភាព​ខ្ពស់​ និង​ស្តង់ដារ​អន្តរជាតិ​ មក​ជួយ​អភិវឌ្ឍ​កម្ពុជា​ ជាពិសេស​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ ។

លោក​ ជួង​ ហួយ​ហ័រ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ King​ Shore​ Construction​ បាន​បញ្ជាក់​ថា​ ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ គឺជា​សមិទ្ធផល​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ លោក​ថា​ នឹង​ខិតខំ​ដើម្បី​ជួយ​អភិវឌ្ឍ​និង​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ដោយ​ឈរ​លើ​ផលប្រយោជន៍​រួម​ ។

លោក​បានឱ្យ​ដឹង​ដែរ​ថា​ គោលដៅ​របស់​លោក​គឺ​ចង់​ធ្វើ​ឱ្យ​ King​ Shore​ Construction​ ក្លាយជា​សហគ្រាស​ខាង​តុបតែង​ស្ថាបត្យកម្ម​លំដាប់​លេខ១នៅ​កម្ពុជា​ នៅក្នុង​រយៈពេល៣ទៅ៥ឆ្នាំខាងមុខ​ និង​ ពង្រីក​ទៅ​ទីផ្សារ​អាស៊ាន​ដោយ​យក​កម្ពុជា​ជាទី​ផ្សារ​មូលដ្ឋាន​យុទ្ធសាស្ត្រ​ ។

លោក​ មាន​ ចាន់​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​សម្តែង​នូវ​ការ​ស្វា​គម​ និង​អបអរសាទរ​ចំពោះ​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ King​ Shore​ Construction​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ចិន​ ដែល​បាន​បើក​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ លើ​វិស័យ​ឧស្សាហកម្ម​សំណង់​ និង​ឌេ​គ័រ​សំណង់​អគារ​ ។

លោក​ថា​ តាមរយៈ​វត្តមាន​របស់​ក្រុមហ៊ុន​ King​ Shore​ Construction​ នឹង​រួមចំណែក​ធ្វើ​ឱ្យ​ការ​តុបតែង​លម្អ​សំណង់​អគារ​ទាំង​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ និង​ តាម​បណ្តា​ខេត្ត​នានា​ កាន់តែ​មាន​វឌ្ឍនភាព​ គុណភាព​ និង​ប្រណីតភាព​ តាមរយៈ​ការ​រួមបញ្ចូល​នៃ​គំនិត​ស្ថាបត្យកម្ម​ថ្មី​ៗជាមួយនឹង​ស្ថាបត្យកម្ម​ក្នុង​ស្រុក​ បង្កើត​បាន​ជា​រចនា​បទ​នៃ​សំណង់​ទំនើប​ ទាន់សម័យ​ និង​នៅតែ​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ​ ។

លោក​ឱ្យ​ដឹង​ទៀត​ថា​ នេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឃើញ​នូវ​ការចូលរួម​អបអរសាទរ​ និង​គាំទ្រ​ចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ភាព​ជោគ​ ជ័យ​ថ្មី​មួយទៀត​ នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ពិសេស​គឺ​ការ​ខិតខំ​បង្កើន​នូវ​ទំនុកចិត្ត​ និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន​-ធុរជន​ ។

លោ​អភិបាលរង​បន្ថែម​ទៀត​ថា​ វិស័យ​អចលនទ្រព្យ​ គឺជា​ជន្ទល់​ដ៏​សំខាន់​មួយ​ នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ម៉្លោះហើយ​ការសម្រេច​ចិត្ត​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ និង​ដេ​គ័រ​សំណង់​អគារ​ ពិតជា​មាន​តម្រូវការ​ក្នុង​អត្រា​ខ្ពស់​ និង​នៅ​មាន​ភាព​ទូលំទូលាយ​ ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​ផ្នែក​អចលនទ្រព្យ​ និង​ដើម្បី​បង្កើន​ភាព​ធន់​នៃ​វិស័យ​ឯកជន​ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកថា​ ជា​កម្លាំង​ចលករ​នៃ​ការ​អភិវឌ្ឍ​ និង​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ៕

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២ ពង្រីក​ការ​តភ្ជាប់​ផ្លូវ​ហោះហើរ​ថ្មី​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ចំនួន​ ២ បាន​ប្រកាស​ពី​ផ្លូវ​ហោះហើរ​ថ្មី​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​គោលដៅ​នានា​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​កាសែត​ភាសាអង់គ្លេស​មួយ​ចុះផ្សាយ​កាលពី​ម្សិលមិញ​។

ក្រុមហ៊ុន​អាកាសចរណ៍​ខេម​បូ​ឌា​អ៊ែរ​វ៉េ​នឹង​ចាប់ផ្តើម​ជើងហោះហើរ​រវាង​ភ្នំពេញ​ និង​សិន​ជិន​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​នៅ​ថ្ងៃទី​ ២៧​ ខែ​ ធ្នូ​។ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្តើម​ហោះហើរ​ពី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២ ខែ​ មករា​ ទៅកាន់​តំបន់​ Chengdu​ ដែល​ជារ​ដ្ឋ​ធានី​នៃ​ខេត្ត​ស៊ី​ឈួ​នភា​គនិរតី​ប្រទេស​ចិន​ ។

ទីក្រុង​សិន​ជិន​ និង​ទីក្រុង​ឆេង​ឌូ​គឺជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​សំខាន់​។ក្រុមហ៊ុន​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ “ផ្លូវ​ថ្មី​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ​រវាង​ទីក្រុង​ទាំង​បី​ កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​អ្នកដំណើរ​”។

សេចក្តី​រាយការណ៍​បាន​បន្ថែម​ថា​ “យើង​បាន​ទន្ទឹង​រង​ចាំ​ការ​បើក​ដំណើរការ​ផ្លូវ​ទាំងពីរ​នេះ​ជាយូរមកហើយ​ ហើយ​យើង​រំពឹង​ថា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​”។

ក្រុមហ៊ុន​ JC​ Airlines​ នឹង​ចាប់ផ្តើម​ហោះហើរ​ពី​ភ្នំពេញ​ទៅ​តំបន់​ Guiyang​ នៅ​ថ្ងៃទី​ ២៩​ ខែ​ ធ្នូ​។ តំបន់​ Guiyang​ គឺជា​រដ្ឋធានី​នៃ​ខេត្ត​គួយ​ចូវ​នៅ​ភាគ​និរតី​ប្រទេស​ចិន​។ ចំនួន​ជើងហោះហើរ​ត្រង់​ជាមួយ​ចិន​បាន​និង​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​។

អាកាសយាន​ដ្ឋាន​កម្ពុជា​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ប្រមាណ​ ៥០០​ ជើង​ទៅ​និង​មក​ពី​គោលដៅ​នានា​ក្នុង​ប្រទេស​ចិន​ជា​រៀងរាល់​សប្តាហ៍​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ (SSCA​) ។លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បានឱ្យ​ដឹង​ថា​ ភ្នំពេញ​ត្រូវ​បាន​តភ្ជាប់​ជាមួយ​ទីក្រុង​ចំនួន​ ២៣​ នៅក្នុង​ប្រទេស​ចិន​តាមរយៈ​អាកាសចរណ៍​ ខណៈ​ខេត្តសៀមរាប​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទិសដៅ​ចំនួន​ ២៣​ និង​ខេត្ត​ព្រះសីហនុ​ ភ្ជាប់​ទៅ​នឹង​ទិសដៅ​ចំនួន​ ១៥​ នៅក្នុង​ប្រទេស​ចិន​។

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ១៩​ ប្រតិបត្តិ​ការ​ផ្លូវ​ហោះហើរ​រវាង​ប្រទេស​ទាំងពីរ​។ លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បាន​បន្ថែម​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ១៤​ ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ​គឺ​មក​ពី​ចិន​ និង​នៅសល់​គឺជា​ក្រុមហ៊ុន​ក្នុង​ស្រុក​។ចិន​នៅតែ​បន្ត​ជា​ប្រភព​ទេសចរណ៍​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​។

យោង​តាម​របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​ទេសចរណ៍​ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ជាង​ ២ លាន​នាក់​ក្នុងរយៈពេល​ ១០​ ខែ​ឆ្នាំ​ ២០១៩​ កើនឡើង​ ២៤,៤​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ជនជាតិ​ចិន​តំណាង​ឱ្យ​ ៣៨​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​។ក្រសួង​មាន​គោលបំណង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ ៣ លាន​នាក់​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ​ ២០២០​ ចំនួន​ ៥ លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​ និង​ ៨ លាន​នាក់​នៅ​ឆ្នាំ​ ២០៣០​៕

ជប៉ុនបើកដាក់ឱ្យដំណើរការក្រុមហ៊ុនឡូជីស្ទិកដ៏ធំមួយនៅភាគខាងលិចក្រុងភ្នំពេញ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កម្ពុជា និងជប៉ុន បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការផែស្ងួត និងមជ្ឈមណ្ឌ​លភស្តុភារកម្មនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

ផែស្ងួត មជ្ឈមណ្ឌលភស្តុភារកម្មនេះ បង្កើតឡើងដោយក្រុមហ៊ុនដ៏ធំរបស់ជប៉ុន ឈ្មោះ នីបផន អេចប្រេស (ខេមបូឌា) ខូអិលធីឌី -NIPPON EXPRESS (CAMBODIA) CO., LTD. មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក គុណ ញឹម ទទួកបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងពិធីសម្ពោធកាលពីពេលថ្មីៗនេះអោយដឹងថា នេះគឺជាក្រុមហ៊ុនឡូជីស្ទិកដ៏ធំមួយរបស់ជប៉ុន ដែលបានដាក់ទុនវិនិយោគបង្កើតសន្និធិគយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមជំនឿចិត្តលើសក្តានុពលនៅកម្ពុជា។

លោកបញ្ជាក់ថា “អង្គការJICA កំពុងតែរៀបចំផែនការមេថ្នាក់ជាតិស្តីពីវិស័យដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនជាតិ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនឹងសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ”។

លោកសង្ឃឹមថា សន្និធិគយបណ្តោះអាសន្ន និងមជ្ឈមណ្ឌលនេះភស្តុភារកម្មនេះ នឹងដើរតួសំខាន់ក្នុងការតភ្ជាប់ខ្សែក្រវាត់ផ្គត់ផ្គង់ការវិនិយោគសេវាកម្ម និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

លោក សំ ពូក អនុប្រធានក្រុមហ៊ុន នីបផន អេចប្រេស (ខេមបូឌា) ខូអិលធីឌី ប្រាប់ក្រុមអ្នកកាសែតថា ការវិនិយោគផែស្ងួតផ្តល់ផលប្រយោជន៍យ៉ាងច្រើន ចំពោះប្រ​ទេសជាតិ ក៏ដូចជាប្រជាជនកម្ពុជា ដោយសម្រួលបែបបទផ្នែកភស្តុភារកម្មទៅឱ្យអ្នកវិនិយោគទាំងអស់ ក៏ដូចជាអ្នកវិនិយោគផ្សេងៗទៀត ក៏ដូចជាអ្នកវិនិយោគខ្មែរ ដែលត្រូវការសេវាភស្តុភារកម្ម រាប់ទាំងការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក និងតាមផ្លូវគោកផង។

លោកបន្តថា លោកជឿជាក់លើធនធានមនុស្សរបស់កម្ពុជា ទើបលោកមកបណ្តាក់ទុនលើវិស័យមួយនេះ។ ជាពិសេសនោះ គឺកម្ពុជាសំបូរដោយក្រុមយុវជន ដែលមានសម្ថភាព ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាព។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនជប៉ុនចំនួយ៤៣ កំពុងដំណើរឈានមុខគេក្នុងការផលិត និងនាំចេញនូវផលិតផលអាហារ សម្លៀកបំពាក់ ស្បែកជើង បង្គុំខ្សែភ្លើង គ្រឿងបន្លាស់យានយន្ត និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀត៕

បុរី ខេស៊ីតម្លៃសមរម្យ ទីតាំងអាចប្រកបអាជីវកម្មបានផ្តល់ជូនពិសេសសំរាប់អតិថិជន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាជួយសម្រួលដល់អតិថិជន បុរី ខេ ស៊ី មានទីតាំងស្ថិតក្បែរផ្សារព្រែកព្នៅ ជាទីតាំងអាចប្រកបអាជីវកម្មបាន បាននិងកំពុងផ្តល់តម្លៃពិសេសដល់អតិថិជន ជាមួយនឹងតម្លៃសមរម្យ។

បុរីនេះមានទីតាំងល្អ អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។

ទីតាំងរបស់បុរី ខេ ស៊ី ហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួន ជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោ អ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹតែ១០០០ដុល្លារ តែប៉ុណ្ណោះ រួមជាមួយនឹងការបង់បណ្តាក់ក្នុងរូបភាពជាបង់រំលស់ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ

បច្ចុប្បន្ននេះ គម្រោងសំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យនៅក្នុងបុរីដែលកំពុងតែមានភាពទាក់ទាញមួយនេះ បាននិងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១ ។ រាល់បច្ចេកទេសសាងសង់ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ទៅគុណភាព ការរចនាម៉ូដបែបទាន់សម័យ និងស៊ីវិល័យនៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងបន្តទៅអនាគត។

ជាមួយនឹងការគិតពីផាសុខភាពដល់អ្នករស់នៅ ម្ចាស់បុរីនេះបានផ្តោតលើសំណង់់​បែបបៃតង ដែលជាសន្សំសំចៃថាមពលអគ្គិសនី ដោយធ្វើឲ្យលំនៅដ្ឋានក្នុងគំរោងនេះទទួល​ពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះ ដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។

នៅក្នុងគម្រោងបុរីKC ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED  យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។

លំនៅដ្ឋាននៅក្នុង ខេស៊ី  ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។

ប្រភេទលំនៅដ្ឋាន Link House មានទំហំ ៥ X ,៥០ ម៉ែត្រ (Eo, E1) មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន៣ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ។ ប្រភេទលំនៅដ្ឋាន Shop House មានទំហំX ១៥ ម៉ែត្រ ក្នុងនោះរួមមានបន្ទប់គេងចំនួន៤ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ ៧ម៉ែត្រ និងខាងក្រោយផ្ទះសល់ ៣ម៉ែត្រ ។

ប្រភេទលំនៅដ្ឋាន Twin Valla មានទំហំ ៦ X ១២ ម៉ែត្រ មានបន្ទប់គេងចំនួន៤ បន្ទប់ទឹកចំនួន៥ ទីធ្លាក្នុងផ្ទះធំទូលាយ ជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រ ហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ 078959567 / 086485566 / 089 787 721៕